ភាគ២៣ (មិត្តចាស់)

15 4 0
                                    

(ក្រោយពីបាត់ខ្លួនចូលទៅក្នុងមន្ទីរពេទ្យអស់រយះពេលប្រហែលជិត១០នាទីហូសុកក៏បានត្រឡប់មកវិញ)
ហានស៊ូ{លោកធ្វើអីក៏យូរម្លេះ?}ហូសុកបើកទ្វាចូលក្នុងឡានភ្លាមហានស៊ូក៏សួរទៅកាន់គេទាំងមុខម៉ូវតែម្ដង។
ហូសុក{មានការបន្តិចបន្តួចនឹងណា៎}
ហានស៊ូ{បើរួចរាល់ហើយឆាប់ចេញដំណើរទៅ ឃ្លានណាស់}
ហូសុក{នាងចង់ញុាំអី?}ឮនាងថាឃ្លានគេក៏សួរ។
ហានស៊ូ{ខ្ញុំចង់ញុាំTtokbeokki}
ហូសុក{នាងចូលចិត្តមែនទេ?}
ហានស៊ូ{ត្រូវហើយទោះខ្ញុំមិនសូវបានញុាំវាមែនពិត តែពេលខ្ញុំបានញុាំវាធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់}
ហូសុក{ស៊ូយ៉ុនក៏ចូលចិត្តវាដូចគ្នា}
ហានស៊ូ{ពិតមែនហ៎?}
ហូសុក{ត្រូវហើយ ឥឡូវចេញដំណើរទៅតែម្ដងទៅ}និយាយហើយគេក៏បើកឡានចេញទៅបាត់ទៅ។
+ភោជនីយដ្ឋាន
ហានស៊ូ{ខ្ញុំយកTtokbeokki២ឈុត}
ហូសុក{នាងញុាំអស់ដែរមែនទេ?}
ហានស៊ូ{អស់}
ហូសុក{នាងពិតជាល្មោភញុាំមែន}
ហូសុក{ត្រូវហើយ កើតមកគឺដើម្បីញុាំមិនដើម្បីរស់ទេ}
~~~~~
ស៊ូយ៉ុន{ខ្ញុំកើតមកគឺដើម្បីញុាំ មិនមែនរស់}
~~~~~
ហូសុក{នាងពិតជាពូកែនិយាយណាស់}ហូសុកគេក៏នឹកឃើញពាក្យសម្ដីរបស់ហានស៊ូនិយាយគឺជាពាក្យដែលស៊ូយ៉ុនធ្លាប់និយាយធ្វើឱ្យគេនឹករឮកដល់ស៊ូយ៉ុន តែគេក៏ឆ្ងល់ដែរហេតុអ្វីហានស៊ូនាងដូចស៊ូយ៉ុនម្ល៉េះទាំងការនិយាយទាំងចរិតពេលខ្លះគេក៏មានកូនចិត្តលួចគិតថានាងជាស៊ូយ៉ុនទៀតផង តែវាមិនអាចទៅរួចនោះទេស៊ូយ៉ុនគឺជាកូនកំព្រាតែហានស៊ូជាកូនអភិជនមួយវិញទៀតបើនាងពិតជាស៊ូយ៉ុនមែននាងច្បាស់ជាមានចិញ្ចៀនគូរជាមួយគេហើយ។
ហានស៊ូ{នែ៎! លោកគិតអីនឹង}គ្រាន់ហូសុកដូចជាភ្លឹកគិតអ្វីមួយនាងក៏យកដៃទៅបកចុះបកឡើងជិតមុខរបស់គេហើយក៏ហៅគេ។
ហូសុក{អរ! គ្មានអីទេ និយាយចឹងនាងមានភ្លេចរឿងខ្លះរបស់ខ្លួនឯងទេ?}
ហានស៊ូ{ខ្ញុំមែនទេ?}
ហូសុក{ត្រូវហើយ}
ហានស៊ូ{ខ្ញុំដូចជាមិនភ្លេចទេ....អរ!ត្រូវហើយខ្ញុំមិនចាំជីវិតកុមារភាពរបស់ខ្ញុំទេ ព្រោះម៉ាក់របស់ខ្ញុំបានប្រាប់ថាខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ដែលវាប៉ះពាល់ដល់ខួរក្បាលទើបខ្ញុំមិនអាចចាំបាន}
ហូសុក{ចុះម៉ាក់របស់នាងមានឱ្យនាងលេបថ្នាំអ្វីដែលជាប់លាប់រាល់ថ្ងៃទេ?}
ហានស៊ូ{គ្មានទេ}
ហូសុក{នាងប្រាកដទេ?}
ហានស៊ូ{ខ្ញុំប្រាកដ អរ!គឺមានទឹកដោះគោដែលខ្ញុំផឹងរាល់យប់មុនពេលចូលគេង}
ហូសុក{ច្បាស់ណាស់ តែម៉េចក៏គាត់ធ្វើបែបនេះ?}ស្ដាប់ឮហើយហូសុកឆ្ងល់យ៉ាងខ្លាំងហេតុអីក៏អ្នកស្រីហានឃ្យុងធ្វើបែបនេះ។
ហានស៊ូ{លោកនិយាយអី?}
ហូសុក{គ្មានអីទេ}
ហានស៊ូ{ចុះលោកសួរធ្វើអី?}
ហូសុក{ខ្ញុំគ្រាន់តែឆ្ងល់ព្រោះនាងពូកែភ្លេច}
ហានស៊ូ{បាន! ឈប់និយាយម្ហូបសំណព្វចិត្តខ្ញុំមកហើយ}
ហូសុក{យ៉ាប់ណាស់! ស្រីល្មោភញុាំ}ឃើញចរិតនាងបែបនេះគេក៏លួចសើចតិចៗទាំងហួសចិត្ត តែមើលទៅគេក៏មានអារម្មណ៍ល្អជាមួយនាងខ្លះដែរ។
~~~~~
(បន្ទាប់ពីពួកគេញុាំអាហាររួចរាល់ហើយពួកគេក៏ចេញដំណើរទៅដេហ្គូនៅពេលកំពុងបើកបរពួកគេក៏បាននិយាយគ្នាលេងជាច្រើនដើម្បីកុំឱ្យអផ្សុក)
ហានស៊ូ{នេះលោករកបានកន្លែងស្នាក់ហើយឬនៅ?}
ហូសុក{មិនបាច់រកទេ ខ្ញុំមានកន្លែងស្នាក់នៅដ៏ល្អហើយ}
ហានស៊ូ{ប្រាប់ខ្ញុំបន្តិចមក}
ហូសុក{គឺផ្ទះម៉ាក់របស់ខ្ញុំ}
ហានស៊ូ{ដេហ្គូជាស្រុកកំណើតរបស់ម៉ាក់លោកមែនទេ?}
ហូសុក{ត្រូវហើយ}
ហានស៊ូ{ចឹងលោកមកដោយសារហេតុផលបែបនេះមែនទេ?}
ហូសុក{ត្រូវហើយតែមានហេតុផលមួយទៀត}
ហានស៊ូ{មានរឿងអីទៀត ប្រាប់ខ្ញុំមកខ្ញុំនឹងអាចជួយលោកបាន}
ហូសុក{ខ្ញុំមិនចង់រំខាននាងទេ}
ហានស៊ូ{មិនអីទេ លោកឆាប់ប្រាប់ខ្ញុំមក}
ហូសុក{គឺខ្ញុំទៅរកក្មួយស្រីរបស់អ្នកគ្រូស៊ូយ៉ុន}
ហានស៊ូ{ហេតុអី?}
ហូសុក{ព្រោះខ្ញុំចង់តាមរកស៊ូយ៉ុនឱ្យឃើញ}
ហានស៊ូ{ហើយម៉េចក៏លោកមិនទៅសួរអ្នកគ្រូរបស់នាងទៅ!!!}ឮហូសុកនិយាយថាទៅរកមនុស្សស្រីបែបនេះហានស៊ូក៏តម្លើងសំឡេងនិយាយទៅកាន់ហូសុកតែម្ដង។
ហូសុក{អ្នកគ្រូរបស់នាងស្លាប់បាត់ហើយ}
ហានស៊ូ{គាត់ស្លាប់ដោយសារអ្វីទៅ?}ឮបែបនេះនាងក៏ទម្លាក់សំឡេងបន្តិចសួរទៅកាន់ហូសុក។
ហូសុក{ខ្ញុំមិនច្បាស់ទេទើបខ្ញុំមកទីនេះដើម្បីស៉ើបមើល}
ហានស៊ូ{ខ្ញុំចង់ជួយលោកក្នុងរឿងនេះផងដែរ}
ហូសុក{អត់ទេ ទុកឱ្យខ្ញុំធ្វើតែម្នាក់ឯងបានហើយ}
ហានស៊ូ{ឱ្យខ្ញុំជួយលោកទៅ ចាត់ទុកថាប្រពន្ធម្នាក់នេះសុំ}
ហូសុក{ហ៉ើយ! ក៏បាន}
ហានស៊ូ{អរគុណហើយ}
~~~~~
ទីងៗ!!!
(សម្លេងចុចកណ្ដឹងរបស់ភូមិគ្រឹះជុងក៏បានបន្លឺឡើង)
ស៊ុនអេ{ស៊ូជុងឯងទៅមើលបន្តិចទៅមើលថាអ្នកណាគេមក?}
ស៊ូជុង{ចាស លោកស្រី}ស៊ូជុងក៏បានដើរទៅបើទ្វារឱ្យអ្នកដែលបានចុចកណ្ដឹង។
ស៊ុងវ៉ុង{សួស្ដីបងស៊ូជុង}
ស៊ូជុង{អ៊ីយ៉ា!ស៊ុងវ៉ុង បងទើបតែឃើញឯងមកទេនេះ សង្ស័យរវល់ណាត់ស្រីហើយមើលទៅបានជាមកដែលមកបែបនេះ}
ស៊ុងវ៉ុង{មានឯណា ខ្ញុំមករហូតសោះប៉ុន្តែមិនដែលជួបបង បងបាត់ទៅណា?}
ស៊ូជុង{អរ! បងសុំច្បាប់ទៅសាកថ្មីជីវិតបន្តិចនឹងណា៎}
ស៊ុងវ៉ុង{ស្អីគេ?អាយុមិនទាន់៣០ផងទៅសាកថ្មជីវិតហើយ?}
ស៊ូជុង{ឆាប់ចូលក្នុងសិនមក បងមិនឱ្យឯងត្រូវបែកមាត់នៅខាងក្រៅបែបនេះទេ?}
ស៊ុងវ៉ុង{ខ្ញុំនិយាយលេងទេ និយាយចឹងឯណាហូសុក}
ស៊ូជុង{នេះឯងមិនដឹងទេអី?}
ស៊ុងវ៉ុង{ដឹងអ្វី?}
ហូសុក{អ្នកប្រុសតូចបានទៅដេហ្គូហើយតាំងពីព្រឹកម្ល៉េះ}
ស៊ុងវ៉ុង{ទៅដេហ្គូ?ម៉េចក៏គេមិនប្រាប់ខ្ញុំ?}
ហូសុក{មានមនុស្សខ្លះត្រូវបានគេបោះបង់ចោលហើយ}ស៊ូជុងក៏និយាយដៀមដាមទៅកាន់ស៊ុងវ៉ុង។
ស៊ុងវ៉ុង{ហូសុកនេះយ៉ាប់ណាស់បានប្រពន្ធភ្លេចមិត្ត}
ទីងៗ!!!
ស៊ូជុង{អ្នកណាមកនឹង?}
ស៊ុងវ៉ុង{ហូសុកត្រឡប់មកវិញទេដឹង?}
ស៊ូជុង{មិនអាចទេ ទៅមើលសិន}
ស៊ុងវ៉ុង{ខ្ញុំទៅដែរ}ស៊ិងវ៉ុងក៏បានទៅតាមស៊ូជុងដើម្បីទៅបើកទ្វា។
ស៊ូជុង{អត់ទោសអ្នកនាងជាអ្នកណា ហើយមករកអ្នកណាគេដែរ?}ស៊ូជុងក៏បានមកបើកទ្វាហើយក៏បានឃើញនារីចម្លែកមុខម្នាក់}
?{ខ្ញុំឈ្មោះស៊ូយ៉ុន ខ្ញុំមករកហូសុកតើគេនៅទេ?}
ស៊ូងវ៉ុង{ស៊ូយ៉ុន?}គ្រាន់តែឮឈ្មោះស៊ូយ៉ុនភ្លាមស៊ុងវ៉ុងក៏ចេញមកមើលនាងទាំងភ្ញាក់ផ្អើលខ្លាំងមែន។
សូមរង់ចាំភាគបន្ត🙏🏻

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now