ភាគ២៨ (ព្យាបាល)

26 4 0
                                    

ហានឃ្យុង{ចុះបើគេមានភស្ដុតាង}នាងក៏សួរទៅកាប់ប្ដីរបស់នាងទាំងបារម្ភ។
វ៉ុនជុន{ចាំបងជាអ្នកចាត់ការ}
ហានឃ្យុង{ហឹម!}ឮហើយនាងក៏ដើរចេញទៅទាំងមិនអស់ចិត្ត។
វ៉ុនជុន{អាឡូ! នេះឯងច្បាស់ទេថាចាត់ការអស់ហើយអ្នកដែលដឹងរឿងរបស់ហានស៊ូ?}គ្រាន់តែឃើញប្រពន្ធខ្លួនទៅបាត់ភ្លាមគេក៏បានទាញទូរសព្ទដើម្បីទាក់ទងទៅកូនចៅរបស់គេភ្លាម។
👤{អាឡូចៅហ្វាយខ្ញុំច្បាស់ណាស់ចៅហ្វាយ បើស្រីម្នាក់នោះវិញមុនពេលនាងបាត់ខ្លួនខ្ញុំឃើញនាងរត់ចេញពីផ្ទះទាំងភិតភ័យហើយក៏បាត់ខ្លួនតែម្ដង}
វ៉ុនជុន{តាមរកនាងឱ្យឃើញហើយសម្លាប់នាងចោលទៅ}វ៉ុនជុននិយាយបញ្ជាកូនចៅហើយក៏បានដាក់ទូរស័ព្ទចុះ។
វ៉ុនជុន{ឯងមិនអាចចាប់យើងបានទេ?}
+ភូមិគ្រឹះជុង
ហូសុក{អាឡូស៊ុងវ៉ុងយើងមានរឿងចង់និយាយជាមួយឯង ជួបគ្នានៅហ្គុនវ៉ុន}
តឺត!!!!
ស៊ុងវ៉ុង{អាឡូៗៗ!!!! ក៏ប្រញាប់ម្ល៉េះមានរឿងអីនឹង?}ក្រោយពីទទួលបានការណាត់ជួបរបស់ហូសុកភ្លាមគេក៏ប្រញាប់ចេញដំណើរទៅជួបហូសុកភ្លាមតែម្ដង។
+មណ្ឌលកុមារកំព្រាហ្គុនវ៉ុន
ហេស៊ុន{នេះពួកឯងទាំង២បាត់ទៅណាយូរម្ល៉េះមិនឃើញមកលេងអ្នកគ្រូសោះ}ឃើញហូសុកនិងស៊ុងវ៉ុងមកមកដល់ភ្លាមអ្នកគ្រូហេស៊ុនក៏បានចេញមកទទួលនិងសួរសុខទុកគេភ្លាម។
ស៊ុងវ៉ុង{សួស្ដីអ្នកគ្រូ ខ្ញុំរវល់បន្តិចនឹងណាអ្នកគ្រូ}មកដល់ភ្លាមគេក៏បានមកឱបហេស៊ុន។
ហេស៊ុន{បានហើយអាប្រុសកំហូចឯងនេះ!}នាងក៌វ៉ៃគេបន្តិចព្រោះខ្នាញ់ចរិកពេក។
ហូសុក{សួស្ដីអ្នកគ្រូ}
ហេស៊ុន{ត្រូវហើយហូសុកនិយាយចឹងឯងរកស៊ូយ៉ុនឃើញឬនៅ?}
ហូសុក{បាទ ខ្ញុំរកនាងឃើញហើយអ្នកគ្រូ}
ស៊ុងវ៉ុង{នេះឯងបានជួបនាងហើយមែនទេ?}
ហូសុក{ឯងដឹងដែរមែនទេ?}
ស៊ុងវ៉ុង{យើងដឹងព្រោះថ្ងៃមុននាងមករកឯងដល់ផ្ទះហើយយើងក៏បានឃើញ}
ហូសុក{អរមិនមែនទេឯងច្រឡំហើយ}
ស៊ុងវ៉ុង{ច្រឡំ?តែនាងនិយាយច្បាស់ណាស់}
ហូសុក{យើងនឹងប្រាប់ឯងគ្រប់យ៉ាងតែថាឯងទៅអង្គុយសិនទៅយើងមានរឿងនិយាយជាមួយអ្នកគ្រូហេស៊ុនបន្តិច}
ស៊ុងវ៉ុង{អឺ}ស្ដាប់យល់ហើយគេក៏ចេញទៅ។
ហេស៊ុន{ឯងមានរឿងអីចង់និយាយជាមួយអ្នកគ្រូមែនទេ?}
ហូសុក{បាទអ្នកគ្រូ គឺខ្ញុំរកឃើញស៊ូយ៉ុនហើយតែនាងគ្មានការចងចាំទេខ្ញុំចង់ឱ្យអ្នកគ្រូទៅជួយមើលថែនាងនៅអុីតាលីជំនួសខ្ញុំប្រហែល១ខែព្រោះខ្ញុំមានរឿងត្រូវដោះស្រាយ}
ហេស៊ុន{មានរឿងបែបនេះផង}
ហូសុក{បាទអ្នកគ្រូ ហើយមួយទៀតខ្ញុំនឹងរៀបចំកន្លែងសមរម្យសម្រាប់អ្នកគ្រូនិងស៊ូយ៉ុននៅទីនោះ}
ហេស៊ុន{មិនអីទេ អ្នកគ្រូនឹងមើលនាងឱ្យឯងចុះ}
~~~~~~
ស៊ុងវ៉ុង{យ៉ាងម៉េចមានរឿងអី?}ឃើញហូសុកដើរមកភ្លាមគេក៏សួរភ្លាម។
ហូសុក{យើងចង់ឱ្យឯងជួយការពារក្ដីឱ្យយើងសម្រាប់ពាក្យបណ្ដឹងនេះ}
ស៊ុងវ៉ុង{{យើងជួយឯងមិនបានទេ}
ហូសុក{ហេតុអី?}
ស៊ុងវ៉ុង{យើងមិនមែនជាមេធាវីផ្នែកនឹងទេយើងស្ថិតនៅផ្នែកគ្រឿងញៀននិងរដ្ឋបវេណីនោះទេ}
ហូសុក{តែឯងជួយយើងបានត្រូវទេ?}
ស៊ុងវ៉ុង{យើងជួយឯងមិនបានទេតែមេធាវីហ្គូអាចជួយឯងបាន}
ហូសុក{ស្រីម្នាក់លើកមុននោះមែនទេ?}
ស៊ុងវ៉ុង{ត្រូវហើយ បើនាងជួយការពារក្ដីឱ្យឯងនោះនឹងមានសង្ឃឹមឈ្នះច្រើន}
ហូសុក{នែ៎ ឯងប្រុងឱ្យយើងធ្វើយ៉ាងម៉េច?មើលទៅនាងមិនស្លូតទេមើលតែថ្ងៃមុនយើងឃើញតែមួយភ្លែតមែនតែយើងឡើងព្រឺពេញខ្លួនតែម្ដង}
ស៊ុងវ៉ុង{មិនអីទេ ចាំយើងជួយសួរនាងឱ្យតែឯងត្រូវតែមកជាមួយយើង}និយាយហើយក៏ទាញហូសុកចេញទៅតែម្ដង។
ហូសុក{វីវរធំហើយ}គេក៏ធ្វើទឹកមុខអាក្រក់មើលខ្លាំងមែនទែន។
ហេស៊ុន{ជួបគ្នាពេលក្រោយកូនៗ}
~~~~~~~
+ក្រុមហ៊ុនច្បាប់ហ្គូសុីន
ហូសុក{ស៊ុងវ៉ុង!}
ស៊ុងវ៉ុង{មិនអីទេ?ឆាប់ទៅ}ពួកគេទាំង២ក៏បានធ្វើដំណើរតាមជណ្ដើរប្រអប់ទៅជាន់ទី៩ ពេលមកដល់គេក៏បានគោះទ្វាការិយាល័យរបស់ឆេយ៉ុង។
តុកៗ!!
ឆេយ៉ុង{ចូលមកបាន}
ស៊ុងវ៉ុង{មេធាវីហ្គូ ខ្ញុំមានរឿងចង់ឱ្យនាងជួយ}ចូលមកដល់ភ្លាមគេក៏និយាយភ្លាម។
ឆេយ៉ុង{មានរឿងអីឆាប់និយាយមក}នាងកំពុងតែបើកមើលឯកសារបណ្ដើរស្ដាប់គេបណ្ដើរ។
ស៊ុងវ៉ុង{នេះនាងមើលទៅ}គេក៏ហុចឯកសារពាក្យបណ្ដឹងឱ្យនាងមើល។
ឆេយ៉ុង{ចង់ឱ្យខ្ញុំការពារក្ដីឱ្យត្រូវទេ}នាងបានអានមើលហើយក៏ដឹងហើយក៏ងាកមកសួរហូសុក។
ហូសុក{ត្រូវហើយ ខ្ញុំចង់ឱ្យអ្នកនាងការពារក្ដីឱ្យខ្ញុំព្រោះខ្ញុំដាច់ខាតត្រូវតែឈ្នះក្ដីនេះដាច់ខាត}គេក៏និយាយយ៉ាងមុតមាំតែម្ដង។
ឆេយ៉ុង{ហេតុអីខ្ញុំត្រូវជួយលោក?}
ស៊ុងវ៉ុង{អ្នកនាង...}គេប្រុងនឹងនិយាយអ្វីទៅកាន់ឆេយ៉ុងទៅហើយតែហូសុកក៏ឃាត់គេជាប់។
ហូសុក{ព្រោះខ្ញុំចង់ឱ្យអ្នកដែលធ្វើបាបមនុស្សដែលខ្ញុំស្រឡាញ់ត្រូវទទួលទោស ខ្ញុំគិតថាអ្នកនាងក៏ដូច្នេះដែរ}គេនិយាយហើយក៏សម្លឹងមើលឆេយ៉ុងយ៉ាងជាប់ដូចជាគេមើលឃើញអ្វីមិនដឹង។
ឆេយ៉ុង{មិនអីទេ ខ្ញុំនឹងជួយលោក}
ហូសុក{អរគុណអ្នកនាងហើយ}និយាយហើយគេក៏បានដើរចេញទៅជាមួយស៊ុងវ៉ុង។
ស៊ុងវ៉ុង{នេះ! ឯងធ្វើយ៉ាងម៉េច?}គេឆ្ងល់យ៉ាងខ្លាំងថាហូសុកធ្វើយ៉ាងម៉េចទើបឆេយ៉ុងព្រមបែបនេះ។
ហូសុក{គឺនិយាយពាក្យដែលនាងចង់ឮ មិនពិបាកទេ}និយាយហើយគេក៏ដើរចេញទៅទាំងញញឹម។
ស៊ុងវ៉ុង{ពាក្យដែលនាងចង់ឮ?}ស៊ុងវ៉ុងពេលនេះឆ្ងល់គុណឆ្ងល់ហើយ។
+៣ថ្ងៃក្រោយមក
ហូសុក{ខ្ញុំត្រូវផ្លាស់ទៅអុីតាលីវិញហើយតែនាងត្រូវទៅមុនខ្ញុំជាមួយអ្នកគ្រូហេស៊ុនព្រោះខ្ញុំមានកិច្ចការមួយចំនួនដែលមិនទាន់ដោះស្រាយ}
ហានស៊ូ{ចុះពេលណាទើបលោករួចរាល់?}
ហូសុក{នៅពេលដែលនាងចងចាំខ្ញុំ}និយាយហើយក៏ញញឹម។
ហានស៊ូ{បានន័យថាយ៉ាងម៉េច?}
ហូសុក{នាងគង់តែដឹងទេនៅថ្ងៃនោះមកដល់}
ហានស៊ូ{ហឹម}
ហូសុក{អ្នកគ្រូជួយមើលថែនាងផង}
ហេស៊ុន{មិនអីទេអ្នកគ្រូនឹងមើលថែនាង ឯងមើលតែកាងារឯងទៅ}
ហូសុក{បាទ អ្នកគ្រូកុំភ្លេចនាំនាងទៅព្យាបាលផង}
ហានស៊ូ{នែ៎!ចង់ថាខ្ញុំឆ្គួតមែនទេ?}
ហូសុក{មិនមែនទេ ខ្ញុំចង់ឱ្យនាងជាពីជំងឺថប់អារម្មណ៍ហើយកុំគិតច្រើនពេក}
ហានស៊ូ{លោកដឹងមកពីណា?}
ហូសុក{ខ្ញុំជាប្ដីនាង ខ្ញុំត្រូវដឹងចឹងហើយ}
ហេស៊ុន{បានហើយ ដល់ពេលហើយ}
ហានស៊ូ{ខ្ញុំទៅហើយ}នាងក៏បម្រុងចេញទៅតែហូសុកក៏បានឱបនាងជាប់។
ហូសុក{ត្រូវតែចងចាំខ្ញុំណា៎}ឱបនាងហើយក៏និយាយទៅកាន់នាងហើយក៏រត់ចាកចេញទៅបាត់ទៅ។

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now