ភាគ៥ (បាត់ដំណឹង)

31 5 2
                                    

ភាគ៥ (បាត់ដំណឹង)
(ហូសុកបានមករស់នៅភូមិគ្រឹះជុងជាសមាជិកថ្មីម្នាក់ក្នុងគ្រួសារជុងដោយលោកជុងនិងលោកស្រីពិតជាស្រឡាញ់យកចិត្តទុកដាក់ជាមួយគេណាស់ ហើយលោកជុងក៏ឧស្សាហ៍នាំគេទៅលេងអ្នកនៅមណ្ឌលហ្គុនវ៉ុនផងដែរ តែមានពេលមួយគេមិនបានទៅនោះទេព្រោះគ្រួសាររបស់គេមានការងារនៅខេត្តផ្សេងហើយគេក៏ទៅផងដែរដោយសារលោកជុងនិងលោកស្រីជុងចង់នាំគេទៅដើរលេងផងដែរ នៅពេលត្រឡប់មកវិញគេក៏បានធ្វើដំណើរទៅមណ្ឌលហ្គុនវ៉ុនភ្លាម)
ហូសុក{ជម្រាបសួរអ្នកគ្រូ}មកដល់ភ្លាមគេក៏បង្ហាញការគោរពរបស់គេទៅកាន់អ្នកគ្រូដែលជាអតីតអាណាព្យាបាលរបស់គេភ្លាម។
ហេស៊ុន{ជាហូសុកទេអី ប៉ុន្មានថ្ងៃហើយមិនឃើញមកលេងអ្នកគ្រូសោះស្មានតែភ្លេចអ្នកគ្រូហើយ}ឃើញហូសុកមកដល់នាក៏ធ្វើជាសួរទៅកាន់ហូសុករបៀបអ្នកងរ។
ហូសុក{មិនមែនទេអ្នកគ្រូ មកពីលោកប៉ានិងអ្នកម៉ាក់មានការនៅខេត្តហើយខ្ញុំក៏ត្រូវទៅដែរទើបខ្ញុំមិនបានមកទីនេះណា៎!}គេក៏និយាយទាំងញញឹមលួងទៅកាន់អ្នកគ្រូរបស់គេ។
ហេស៊ុន{ចឹងទេហ៎}
ហូសុក{និយាយចឹងអ្នកគ្រូឯណាស៊ូយ៉ុននិងស៊ុងវ៉ុងទៅ}គេក៏សួររកមិត្តរបស់គេហើយថែមទាំងអើតរកទៀតផង។
ហេស៊ុន{ស៊ុងវ៉ុងគេជាប់រៀនហើយ ចំណែកស៊ូយ៉ុនអ្នកគ្រូក៏មិនបានឃើញនាងដែរចាំមើលអ្នកគ្រូទៅសួរយ៉ុនហុីឱ្យណា}ឮហូសុកសួរមិត្តរបស់គេបែបនេះនាងក៏និយាយប្រាប់តាមអ្វីដែលនាងដឹងទៅ ចំណែករឿងទាក់ទងនឹងស៊ូយ៉ុនវិញនាងក៏មិនច្បាស់ដូចគ្នាទើបនាងចង់សួរទៅកាន់យុ៉នហុីដែលជាអាណាព្យាបាលរបស់ស៊ូយុ៉នសិន។
ហូសុក{ខ្ញុំគិតថានាងច្បាស់ជាត្រូវអ្នកគ្រូយ៉ុនហុីដាក់ពិន័យហើយ}
ហេស៊ុន{អ្នកគ្រូក៏មិនច្បាស់ដែរ}
ហូសុក{ឥឡូវនេះខ្ញុំត្រូវទៅវិញហើយ លាហើយអ្នកគ្រូ}និយាយហើយឱនក្បាលគោរពនាងបន្តិចហើយក៏ចេញទៅបាត់ទៅ។
~~~~
+ភូមិគ្រឹះជុង
លោកស្រីជុង{មកវិញហើយមែនទេហូសុក ឆាប់មកញុាំបាយមកណា}គ្រាន់តែឃើញហូសុកចូលមកដល់ក្នុងផ្ទះភ្លាមនាងក៏ហៅឱ្យគេមកញុាំបាយតែម្ដង។
ហូសុក{បាទ ខ្ញុំដឹងហើយអ្នកម៉ាក់}គេក៏តបទៅវិញដោយស្រទន់ហើយក៏រត់ទៅលាងដៃរួចដើរមកតុអាហារ តាមមើលទៅគេប្រហែលជាសុាំនឹងគ្រួសារថ្មីរបស់គេហើយព្រោះការរស់នៅរបស់គេមើលទៅល្អជាមុនមិនដូចពេលគេមកទីនេះដំបូងៗនោះទេ។
លោកជុង{ថ្ងៃនេះមានអ្វីឆ្ងាញ់ខ្លះទៅអូន}លោកជុងដែលទើបមកពីធ្វើការក៏បានដើរមកតុបាយដូចគ្នាព្រោះម្ហូបដែលអ្នកស្រីជុងធ្វើវាមានក្លិនឈ្ងុយណាស់។
ហូសុក{លោកប៉ាមកវិញហើយមែនទេ ថ្ងៃនេះអ្នកម៉ាក់ធ្វើម្ហូបច្រើនណាស់លោកប៉ាឆាប់អង្គុយចុះមកនឹងអាលបានញុាំជុំគ្នា}គ្រាន់តែឃើញលោកជុងភ្លាមហូសុកក៏ហៅឱ្យគាត់អង្គុយញុាំអាហារតែម្ដង។
លោកជុង{បាទ ប៉ាដឹងហើយកូនប្រុស}និយាយហើយក៏យកដៃអង្អែលក្បាលហូសុកបន្តិចបន្ទាប់មកគ្រួសារជុងក៏បានអង្កុយញុាំអាហារជុំគ្នាយ៉ាងសប្បាយចិត្ត មើលទៅគ្រួសារនេះពិតជាមានសុភមង្គលខ្លាំងណាស់ថ្វីត្បិតថាហូសុកមិនមែនជាកូនបង្កើតនៃគ្រួសារជុងក៏ដោយក៏លោកជុងនិងលោកស្រីជុងបានផ្ដល់ក្ដីស្រឡញ់យ៉ាងពេញទីដល់គេផងដែរ។
~~~~
(ស្អែកឡើងហូសុកក៏បានទៅលេងមណ្ឌលហ្គុនវ៉ុនម្ដងទៀត)
ហេស៊ុន{អរ ហូសុក!}គ្រាន់តែឃើញហូសុកភ្លាមនាងសប្បាយចិត្តយ៉ាងខ្លាំង។
ហូសុក{សួស្ដីអ្នកគ្រូ និយាយចឹងស៊ូយ៉ុននាងត្រូវអ្នកគ្រុយ៉ុនហុីដាក់ពិន័យមែនទេអ្នកគ្រូ?}មកដល់ភ្លាមសួរពីស៊ូយ៉ុនតែម្ដងហើយ។
ហេស៊ុន{អរ រឿងស៊ូយ៉ុនគែមិនមែនយ៉ុនហុីដាក់ពិន័យនាងទេគឺនាងត្រូវបានគ្រួសារមួយយកទៅតែអ្នកគ្រូមិនដឹងថាគ្រួសារណានោះទេ}
ហូសុក{ម៉េចក៏នាងមិនប្រាប់ខ្ញុំចឹង?}ឮបែបនេះហូសុកក៏ធ្លាក់ទឹកមុខតែម្ដង ហេតុអីនាងមិនប្រាប់គេ។
ស៊ុងវ៉ុង{ឱ្យប្រាប់ឯងតាមណាបើឯងបាត់ប៉ុន្មានថ្ងៃហើយ}ស៊ុងវ៉ុងក៏ចូលមកលូកមាត់ក្នុងការសន្ទនានេះ។
ហូសុក{តែយ៉ាងណាក៏នាងគួរតែចាំយើងមកសិនដែរដើម្បីឱ្យយើងដឹងផង}
ស៊ុងវ៉ុង{យ៉ាងម៉េចឯងជាប្ដីនាងមែនទេ?បានជានាងត្រូវប្រាប់ឯងគ្រប់យ៉ាងនោះ}ស៊ុងវ៉ុងគេក៏និយាយបែបឌឺទៅកាន់ហូសុក។
ហូសុក{ឆ្គួត! ក្រែងយើងជាមិត្តនឹងគ្នាមិនចឹង}គេក៏ប្រកែកជាមួយស៊ុងវ៉ុង។
ហេស៊ុន{ឥឡូវនេះពួកនៅនិយាយគ្នាទៅអ្នកគ្រូរវល់បន្តិច}និយាយហើយនាងក៏ចេញទៅបាត់ទៅ។
ហូសុក{ស៊ុងវ៉ុងនិយាយចឹងឯងចង់ក្លាយជាមេធាវីត្រូវទេ?}មិនដឹងជានឹកឃើញអ្វីទេ សុខៗហូសុកក៏សួរទៅកាន់ស៊ុងវ៉ុងបែបនេះ។
ស៊ុងវ៉ុង{ម៉េចក៏សុខៗសួរបែបនេះ?}ឃើញគេសួរបែបនេះស៊ុងវ៉ុងក៏បង្ហាញទឹកមុខចម្លែកក្នុងចិត្តយ៉ាងខ្លាំងព្រោះហូសុកនិងគេជាមិត្តនឹងគ្នាមែនតែគេមិនសូវសួរអ្វីមកកាន់ស៊ុងវ៉ុងទេ។
ហូសុក{យើងចង់ដឹង}
ស៊ុងវ៉ុង{មិនប្រាប់}
ហូសុក{ក៏បាន តែថាឯងបានដំណឹងស៊ូយ៉ុនទេ}គេក៏ប្ដូរប្រធានបទនិយាយវិញម្ដង។
ស៊ុងវ៉ុង{គ្មានសូម្បីបន្តិច គ្រួសារនោះអាចជាជនជាតិបរទេសព្រោះគ្មានពត៌មានអ្វីនោះទេ}
ហូសុក{បើបែបនេះតើពេលណាទើបពួកយើងបានជួបគ្នាម្ដងទៀតទៅ?}និយាយហើយគេពិបាកចិត្តយ៉ាងខ្លាំងព្រោះបាត់ទំនាក់ទំនងពីស៊ូយ៉ុនតែម្ដង គ្មានដំណឹងសូម្បីបន្តិច។
ស៊ុងវ៉ុង{ពិតមែនហើយ....ហ៉ើយ}និយាយហើយគេក៏ដកដង្ហើមធំបន្តិចព្រោះគេក៏មិនដឹងដែរថាពេលណាទើបគេបានជួបនាងម្ដងទៀត។
~~~~
(ដោយក្ដីស្រម៉ៃរបស់ហូសុកគេចង់ក្លាយជាអ្នកជំនួញដូច្នេះគេក៏បានយករឿងនេះទៅនិយាយជាមួយប៉ាម៉ាក់របស់គេនិងសុំយោបល់ពីគាត់}
ហូសុក{លោកប៉ា!អ្នកម៉ាក់!}
លោកជុង{កូនមានការអីមែនទេ?}
លោកស្រីជុង{មែនហើយមានការអីកូនឆាប់និយាយមក}
ហូសុក{គឺកូនចង់ក្លាយជាអ្នកជំនួញតែកូនមិនដឹងថាគួរចាប់ផ្ដើមពីណាមុននោះទេ}និយាយហើយគេក៏ធ្វើមុខកំសត់។
លោកជុង{គឺរៀនជំនាញគ្រប់គ្រងមុខជំនួញនោះអី}និយាយហើយក៏ញញឹមដាក់កូន។
លោកស្រីជុង{មែនហើយ កូនចង់រៀនមែនទេបើកូនចង់ប៉ាម៉ាក់នឹងរៀបចំឱ្យកូន}ម្ដាយក្នុងក្ដីស្រម៉ៃ។
ហូសុក{កូន.......}
សូមរង់ចាំភាគបន្ត🙏🏻

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now