ភាគ២៥ (បញ្ជាក់)

28 5 4
                                    

(ហូសុកកំពុងអង្គុយសម្លឹងមើលចញ្ចៀនគូរស្នេហ៍របស់គេជាមួយស៊ូយ៉ុនសុខៗក៏មានសំឡេងគោះទ្វារំខាន)
តុកៗ!!!
ហូសុក{ចូលមក}ឮសំឡេងគោះទ្វាគេក៏ដឹងភ្លាមថាជាអ្នកណាព្រោះអីនៅផ្ទះមានតែ២នាក់មិនដឹងទៀតចប់ម៉ង។
ហានស៊ូ{ម៉េចក៏លោកឱ្យបងអ៊ុនជីប្រមូលអីវ៉ាន់របស់ខ្ញុំចេញពីផ្ទះទាំងអស់បែបនេះ?}ចូលមកភ្លាមមិនចង់រញ៉េរញ៉ៃច្រើនក៏សួរគេយកតែម្ដង។
ហូសុក{ព្រោះនាងជាប្រពន្ធខ្ញុំ នាងត្រូវតែរើអីវ៉ាន់មកនៅជាមួយខ្ញុំអញ្ចឹងហើយ}
ហានស៊ូ{ចុះទុកខ្លះមិនបានទេអី? ខ្ញុំក៏ត្រូវទៅលេងប៉ាម៉ាក់របស់ខ្ញុំខ្លះដែរ}
ហូសុក{មិនបានទេ}ហូសុកនិយាយទាំងផ្ដាច់ការមិនដឹងថាគេកើតអីទេបានជាសុខៗធ្វើបែបនេះ។
ហានស៊ូ{លោកកើតស្អីនឹង?}ឃើញគេប្លែកខ្លាំងពេកនាងក៏សួរទៅកាន់គេប្លែកតាំងពីចេញពីបន្ទប់របស់ដាមីនិយាយគ្នាម្ល៉េះ។
ហូសុក{គ្មានអីទេ ថ្ងៃស្អែកយើងត្រូវទៅវិញហើយ}
ហានស៊ូ{លឿនម្ល៉េះ?ចុះថាអាចនឹងយូរ?}
ហូសុក{អ្នកណាទៅដឹងថាអ្នកនាងដាមីគេដឹងរឿងច្រើនដល់ថ្នាក់នឹង}
ហានស៊ូ{មិនអីទេ ខ្ញុំទៅហើយអាប្រុសផ្ដាច់ការ}នាងក៏ឆ្លៀតជេរគេមួយម៉ាត់មុននឹងទៅបាត់ទៅ។
ហូសុក{នាងនៅដូចដើម}គេនិយាយហើយក៏ញញឹមដែលស្នាមញញឹមនេះគឺជាស្នាមញញឹមដែលសប្បាយចិត្តនិងរំភើបលាយលំគ្នា។
~~~~~
*ស្អែកឡើង
+ហាងកាហ្វេ
ស៊ូយ៉ុន{យើងមកដល់មកភ្លាមបែរជាហូសុកទៅបាត់ភ្លាមទៅវិញ}នាងក៏និយាយទាំងម៉ួម៉ៅ។
ស៊ូយ៉ុន{នេះខ្ញុំលះបង់ណាស់ដើម្បីបានជួបហូសុកម្ដងទៀត តែបែរជាក្លាយជាបែនេះទៅវិញ}
~~~~~
ទីងៗ!!!
ស៊ុនអេ{ស៊ូជុងឯងទៅមើលបន្តិចទៅមើលអ្នកណាមក ម៉េចក៏ប៉ុន្មានថ្ងឌនេះសម្បូរភ្ញៀវម្ល៉េះ?}
ស៊ូជុង{ខ្ញុំក៏ឆ្ងល់ដែរលោកស្រី}និយាយហើយក៏ដើរទៅបើកទ្វាមើល។
👤{សួស្ដីខ្ញុំគឺជាអ្នកដឹងជញ្ចូនគឺខ្ញុំដឹកអីវ៉ាន់ដែលផ្ញើមកពីភូមិគ្រឹះសរ សុំហត្ថលេខាបញ្ជាក់មួយ}
ស៊ូ{ច្រើនម្ល៉េះ?}ស៊ូជុងនាងឡើងចង់សន្លប់តែម្ដងព្រោះអីវ៉ាន់ច្រើនពេកដូចរើផ្ទះទៅហើយ។
👤{បាទអ្នកនាង ដោយច្រើនបែបនេះហើយទើបខ្ញុំប្រើឡានដឹកបើតិចខ្ញុំដឹងតែម៉ូតូក៏បានដែរ ហត់ណាស់!}
ស៊ូជុង{បានៗ កុំរអ៊ូច្រើនពេក}ឮអ្នកដឹងរអ៊ូច្រើនពេកនាងក៏ប្រញាប់សុីញ្ញេតែម្ដងព្រោះថ្លង់។
👤{បាទ អរគុណហើយ}ក្រោយពីធ្វើការរួចហើយអ្នកដឹកក៏បានត្រឡប់ទៅវិញតែម្ដង។
ស៊ូជុង{ប្រុសទេតែសុាំនោះសុាំ អេ!និយាយចឹងយើងលើកម៉េចនឹងរួចទៅ? លោកៗ!! ហ៉ើយ!}រវល់តែចង់ដេញគេភ្លេចគិតថាខ្លួនឯងលើកអីវ៉ាន់នឹងមិនរួច។
~~~~~
+ភូមិគ្រឹះសរ
ហានឃ្យុង{អ៊ុនជីហើយយប់មិញឯងរៀបអ៊ីវ៉ាន់ស្អីក៏ច្រើនម្ល៉េះ?}
អ៊ុនជី{គឺជាអ៊ីវ៉ាន់របស់អ្នកនាងនឹងណាលោកស្រី}
ហានឃ្យុង{ហើយឯងរើធ្វើអីច្រើនម្ល៉េះ?}
អ៊ុនជី{គឺអ្នកប្រុសឱ្យរើ}
ហានឃ្យុង{គេឱ្យរើធ្វើអី?}
អ៊ុនជី{ខ្ញុំមិនដឹងទេលោកស្រី}
ហានឃ្យុង{មិនអីទេ កូនប្រសារបស់យើងច្បាស់ជាមានហេតុផល}
វ៉ុនជុន{អូនបងមានរឿងនិយាយ}
ហានឃ្យុង{រឿងអីទៅ}
វ៉ុនជុនទៅខាងក្នុងបន្ទប់សិនទៅ}ក្រលែកឃើញអ៊ុនជីភ្លាមលោកស៊ុងវ៉ុងក៏បានហៅប្រពន្ធទៅនិយាយគ្នាក្នុងបន្ទប់។
អ៊ុនជី{មានរឿងអីក៏អាថ៌កំបាំងម្ល៉េះ?}ឃើញបែបនេះក្បាលរបស់អ៊ុនជីក៏លោតសញ្ញាសួរពេញនឹងតែម្ដង។
~~~~~~
ហានឃ្យុង{បងមានរឿងអី?}ឃើញប្ដីរបស់ខ្លួនធ្វើខ្លួនចម្លែកៗបែបនេះធ្វើឱ្យនាងឆ្ងល់យ៉ាងខ្លាំង។
វ៉ុនជុន{កាលពីម្សិលមិញមនុស្សរបស់យើងដែលតាមដានក្មេងស្រីនោះបានរាយការណ៍ថាមានមនុស្សចម្លែកទៅរកនាងចំណែកថ្ងៃនេះវិញគឺនាងបានបាត់ខ្លួនតែម្ដង}
ហានឃ្យុង{ថាម៉េច!!!! បងឆាប់ប្រាប់គេឱ្យតាមចាប់នាងមក}នាងក៏បញ្ចេញអាការៈភ័យខ្លាចយ៉ាងខ្លាំង។
~~~~~
+ភូមិគ្រឹះជុង
ស៊ូជុង{ហ៉ើយហត់ណាស់ទម្រាំហើយ ដល់ពេលបាយថ្ងៃល្មម}នាងក៏ពត់ខ្លួនហើយក៏ដើរចេញពីបន្ទប់របស់ហូសុកវិញព្រោះអីវ៉ាន់ដែលផ្ញើមកនោះជារបស់ហានស៊ូដូច្នេះហើយគឺត្រូវរៀបដាក់បន្ទប់ហូសុក។
ទីងៗ!!!
ស៊ូជុង{អ្នកណាគេទៀតហើយ?ធុញណាស់}គ្រាន់តែឮសំឡេងកណ្ដឹងភ្លាមធ្វើឱ្យស៊ូជុងខឹងខ្លាំងមែនទែនក៏បានដើរទៅបើកទ្វាមើលទាំងខឹង។
ស៊ូជុង{ថ្ងៃនេះបុណ្យស្អីក៏មកៗអីមកម្ល៉េះ?}មកដល់មិនបានមើលមុខទេក៏ជេរយកៗតែម្ដង។
ហូសុក{ហូយ!បងស៊ូជុងម៉េចក៏ថ្ងៃនេះកាចម្ល៉េះ?}ឃើញស៊ូជុងកាចបែបនេះហូសុកក៏សួរ។
ស៊ូជុង{អ្នកប្រុសទេអី?ខ្ញុំស្មានថាអ្នកណាគេផ្សេង អ្នកនាងហានស៊ូរបស់បងម្វិញហើយ}និយាយតបជាមួយហូសុកហើយក៏មកកាន់ដៃហានស៊ូវិញ។
ហូសុក{និយាយចឹងបងស៊ូជុង បងជួយរៀបចំបន្ទប់មួយផង}
ស៊ូជុង{សម្រាប់អ្នកណាដែរ?}
ដាមី{សម្រាប់ខ្ញុំ}ដាមីក៏ចេញមុខមកនិយាយជាមួយស៊ូជុង។
ស៊ូជុង{អ្នកប្រុសនេះស្រីរបស់អ្នកប្រុសមែនទេ?}គ្រាន់តែឃើញដាមីភ្លាមធ្វើឱ្យស៊ូជុងគិតថានាងជាស្រីរបស់ហូសុកភ្លាម។
ហូសុក{មិនមែនទេ}
ហានស៊ូ{ខ្ញុំហត់ណាស់ ទៅសម្រាកហើយ}ហានស៊ូមើលទៅមិនសូវសប្បាយចិត្តក៏បានឡើងទៅបន្ទប់បាត់ទៅ។
ហូសុក{បងជួយនាំនាងទៅបន្ទប់ផង}ផ្ដែផ្ដាំសម្រាប់ដាមីហើយគេក៏ទៅតាមហានស៊ូបាត់ទៅ។
ស៊ូជុង{នាងមកទីនេះធ្វើអី?}គ្រាន់តែហូសុកទៅបាត់ស៊ូជុងក៏ចាប់ផ្ដើមសួរដាមីដេញដោលតែម្ដង។
ដាមី{អត់ប្រាប់ទុកឱ្យឆ្ងល់}នាងនិយាយហើយក៏ទៅដើរលេងពេញផ្ទះទៅ។
+បន្ទប់
ហានស៊ូ{លោកគិតថាខ្ញុំជាស្អី?ចង់ធ្វើអីក៏មិនប្រាប់ខ្ញុំ នេះរបស់ខ្ញុំតើ}មកដល់បន្ទប់បិទទ្វាជិតភ្លាមនាងក៏ភ្ញាក់ផ្អើលបន្តិចពេលដែលឃើគរបស់របរនាងនៅបន្ទប់របស់ហូសុក។
ហានស៊ូ{ប្រអប់អីនឹង?មានសោរទៀត}នាងក៏បានដើរដល់តុមួយដែលមានប្រអប់មួយរាងចាស់មានសោរស្រាប់។
ហានស៊ូ{របស់អ្នកណានឹង?}
ហូសុក{នាងខឹងមែនទេ?}ហូសុកក៏បានចូលមកដែលធ្វើឱ្យហានស៊ូភ្ញាក់មែនទែន។
ហានស៊ូ{លោកចូលមកយ៉ាងម៉េច?}
ហូសុក{ខ្ញុំជាម្ចាស់បន្ទប់ដូច្នេះហើយខ្ញុំក៏ត្រូវមានសោរសាគួរដែរ ស្អីគេនិង?}និយាយហើយក៏បានឃើញប្រអប់នោះគេក៏ឆ្ងល់។
ហានស៊ូ{មិនមែនរបស់លោកទេឬ?}
ហូសុក{អត់ទេ នាងបើមើលទៅ}
ហានស៊ូ{អត់ទេ មិនមែនរបស់ខ្ញុំ}
ហូសុក{បើចឹងទុកឱ្យខ្ញុំបើក}គេក៏ដើរទៅយកសោរដែលនៅលើតុស្រាប់ចាក់បើកប្រអប់នោះឡើងដែលធ្វើឱ្យហូសុកភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហានស៊ូ{ស្អីនឹង?}
សូមរង់ចាំភាគបន្ត🙏🏻







ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now