ភាគ៩ (ការវិលត្រឡប់)

28 7 0
                                    

(ពី១ថ្ងៃទៅ១ថ្ងៃពេលវេលាពិតជាដើរលឿនខ្លាំងណាស់ហើយយើងក៏មិនអាចបញ្ឈប់ពេលវេលាឱ្យឈប់ដើរផងដែរ)
*ប្រាំឆ្នាំក្រោយមក
ហូសុក{ខ្ញុំមកដល់ទីនេះម្ដងទៀតហើយ}ហូសុកកំលោះវ័យ២៣ឆ្នាំពេលនេះបានមកដល់ប្រទេសកូរ៉េខាងត្បូងវិញហើយដោយអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។
ស៊ុងវ៉ុង{ហេនរី!....}ស៊ុងវ៉ុងក៏បានរត់តាមមកពីក្រោយហូសុកហើយក៏ហៅឈ្មោះអុីតាលីរបស់គេទាំងភ្លេចខ្លួន។
ហូសុក{Questa è la Corea del Sud, fratello}យី!លេងនិយាយគ្នាសុទ្ធតែភាសាអុីតាលីអាណាចេះ🌚។
ស៊ុងវ៉ុង{អូ! ភ្លេចនឹងណាយើងភ្លេច}ឮហូសុកនិយាយឌឺដងបែបនេះគេក៏ប្រញាប់បត់បែនឱ្យត្រូវកាលៈទេសៈវិញ។
ហូសុក{យ៉ាប់ណាស់ឯងនេះ មកយើងត្រូវទៅSurprisedលោកប៉ាអ្នកម៉ាក់សិន}និយាយហើយក៏ប្រញាប់ដើរទៅ។
ស៊ុងវ៉ុង{អឺ!បន្ទាប់មកយើងចង់ទៅជួបអ្នកគ្រូហេស៊ុនម្ដង}ស៊ុងវ៉ុងគេក៏នឹកអ្នកគ្រូរបស់គេខ្លាំងផងដែរព្រោះបែកគ្នាអស់រយៈពេលយូរខ្លាំងមែនទែនគឺ១០ឆ្នាំ។
ហូសុក{អ្នកគ្រូហេស៊ុន ស៊ូយ៉ុន}ឮស៊ុងវ៉ុងនិយាយពីអ្នកគ្រូហេស៊ុនក៏ធ្វើឱ្យហូសុកនឹកឃើញដល់ស៊ូយ៉ុនគេក៏ចាប់ផ្ដើមទម្លាក់ទឹកមុខចុះបន្តិច។
ស៊ុងវ៉ុង{នែ៎!ឈប់មុខងាប់ ឥឡូវនេះឯងធំហើយបើឯងចង់ជួបនាងឯងរកនាងទៅ}និយាយប្រដៅហើយក៏ដើរចេញទៅរកឡានតាក់សុីសម្រាប់ជិះមុនទៅ។
ហូសុក{ត្រូវហើយខ្ញុំអាចរកនាងបាន}ឮបែបនេះគេក៏សប្បាយចិត្តជាងមុនបន្តិចហើយដើរទៅរកស៊ុងវ៉ុងតែចង្រៃអីមានមនុស្សស្រីម្នាក់បានដើរទាំងកាន់វ៉ាលីចេញមកដោយគ្មានព្រលឹងព្រលះមកបុកគ្នាមួយទំហឹង។
ព្រួស!!!
?{ខ្ញុំសុំទោសផង! ខ្ញុំគ្មានចេតនាទេ}នាងក៏ប្រញាប់ឱនសុំទោសហូសុកយ៉ាងលឿនទាំងទឹកមុខរបស់នាងមិនសូវជាល្អប៉ុន្មានទេ ភ្នែករបស់នាងរលីងរលោងចង់យំហើយដើរយឺតៗដូចជាមិនចង់ទៅអញ្ចឹង។
ហូសុក{អ្នកនាងពួកយើងធ្លាប់ស្គាល់គ្នាទេ?}គ្រាន់តែឃើញមុខនាងភ្លាមហូសុកស្រាប់តែមានអារម្មណ៍ថាគេធ្លាប់ស្គាល់នាងតាំងពីពេលណាមកមិនដឹងទេ។
?{អត់ទេលោក ខ្ញុំទើបតែជួបលោកលើកទីមួយទេ}នាងក៏តបទៅវិញឱ្យហូសុកអស់ចម្ងល់ព្រោះនាងដូចមិនដែលស្គាល់គេនោះទេ។
ហូសុក{អូ!សុំទោសផងប្រហែលខ្ញុំច្រឡំមនុស្សហើយ តែថាអ្នកនាងកើតអី?}ឮបែបនេះគេក៏ប្រញាប់សុំទោសនាងទៅព្រោះគេអាចនឹងច្រឡំហើយក៏ឆ្លៀតសួរនាំនាងបន្តិចព្រោះមើលទៅសភាពនាងមិនសូវល្អ។
?{ខ្ញុំមិនអីទេ អរគុណហើយ}នាងក៏តបទៅទៅវិញហើយឱនគោរពគេបន្តិចហើយក៏កាន់វ៉ាលីបន្តដើរទៅរកឡានមួយដែលឈប់នៅមុខនេះបន្តិចរួចក៏ទៅបាត់ទៅ។
ស៊ុងវ៉ុង{ហូសុកឯងយ៉ាងម៉េចបានជាតាមមើលនាងរហូតនឹង?}ឃើញហូសុកមើលនារីម្នាក់មិញនេះជាប់រហូតនាងឡើងឡានទៅបាត់នៅតែតាមមើលទៀតគេឆ្ងល់ទើបសួរ។
ហូសុក{យើងឃើញនាងមិនស្រួលហើយយើងមានអារម្មណ៍ថាធ្លាប់ជួបនាងនៅទីណាមិនដឹងទេ}និយាយហើយគេក៏ខំប្រឹងគិតមើល។
ស៊ុងវ៉ុង{បានហើយឈប់គិតទៅ តាក់សុីទៅចោលឥឡូវហើយ}ដោយឃើញគេគិតច្រើនពេកស៊ុងវ៉ុងក៏ប្រាប់ឱ្យគេឈប់គិតហើយហៅគេឡើងតាក់សុីព្រោះមុខពូតាក់សុីក៏មិនសូវល្អប៉ុន្មានដែរដោយសារចាំយូរពេក។
ហូសុក{យើងភ្លេចតោះទៅ}គ្រាន់តែឃើញមុខពូតាក់សុីភ្លាមគេក៏ឈប់គិតហើយរត់ឡើងតាក់សុីយ៉ាងលឿនតែម្ដង។
+ភូមិគ្រឹះជុង
តឹងៗ!!!
លោកស្រីជុង{អ្នកណាគេមកនឹង?ស៊ូជុងឯងឆាប់ទៅមើលបន្តិចទៅមើល}ឮសម្លេងកណ្ដឹងនៅខាងក្រៅភ្លាមអ្នកស្រីជុងក៏បានឱ្យអ្នកបម្រើទៅមើលភ្លាម។
ស៊ូជុង{ចាស អ្នកស្រី}ទទួលបានបញ្ជាភ្លាមនាងក៏ដើរទៅមើលភ្លាម។
~~~~~
ស៊ូជុង{សួស្ដី! មករកអ្នកណាដែរ?}ពេលទ្វាធំបើកស៊ូជុងក៏បានឃើញមនុស្សប្រុស២នាក់ឈរខាងមុខនោះនាងក៏បានសួរ។
ហូសុក{នេះបងមិនចាំខ្ញុំទេឬបងស៊ូជុងគ្រាន់តែខ្ញុំខានមកលេង៣ឆ្នាំសោះ}ហូសុកគេក៏បានធ្វើមុខពេបដាក់ស៊ូជុង។
ស៊ូជុង{៣ឆ្នាំ? ចឹងនេះអ្នកប្រុសតូចហូសុកមែនទេ?}គ្រាន់តែឮហូសុកនិយាយភ្លាមនាងក៏គិតបន្តិចហើយក៏នឹកឃើញដល់ហូសុកធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហូសុក{ត្រូវហើយគឺខ្ញុំ}គេក៏ញញឹមដាក់នាង។
ស៊ូជុង{អ្នកប្រុសហូសុកមកវិញហើយ ចឹងខាងនេះច្បាស់ជា.....ស៊ុងវ៉ុងហើយ}នាងនិយាយយ៉ាងសប្បាយចិត្ត។
ស៊ុងវ៉ុង{ទើបនឹកឃើញខ្ញុំ}ដូចដែលដឹងហើយទោះបីជាស៊ុងវ៉ុងទៅរៀននៅប្រទេសអុីតាលី១០ឆ្នាំមកនេះគេផ្លាស់ប្ដូរនិយាយច្រើនជាងមុនរួសរាយជាងមុនមែនតែចរិកងរងាយអន់ចិត្តនោះគឺមិនកែទេ។
ស៊ូជុង{កុំទាន់អន់ចិត្តទៅមើល មកឆាប់ចូលមកក្នុងមក}និយាយហើយក៏ហៅពួកគេចូលក្នុងផ្ទះ។
~~~~
អ្នកស្រីជុង{អ្នកណាគេរកអីស៊ូជុង?}ដៃកំពុងរវល់ធ្វើម្ហូបបណ្ដើរមាត់សួរទៅកាន់ស៊ូជុងបណ្ដើរ ថ្វីត្បិតថាគ្រួសាជុងជាមហាសេដ្ឋីមែនតែអ្នកស្រីជុងមើលទៅសាមញ្ញណាស់។
ស៊ូជុង{មានគេចង់ជួបអ្នកស្រី}
អ្នកស្រីជុង{អ្នកណា?}និយាយហើយក៏បានងើយមុខមើលក៏ឃើញហូសុកនិងស៊ុងវ៉ុងធ្វើឱ្យអ្នកស្រីជុងរំភើបយ៉ាងខ្លាំង។
ហូសុក{កូនមកវិញហើយអ្នកម៉ាក់}គេក៏បានញញឹមទៅកាន់អ្នកស្រីជុង ឃើញបែបនេះអ្នកស្រីជុងក៏បានរត់មករកគេតែម្ដង។
អ្នកស្រីជុង{ន-នេះ! ហូសុករបស់ម៉ាក់មែនទេ? ឯងមើលទៅសង្ហារណាស់ឯងដឹងទេម៉ាក់នឹកឯងប៉ុណ្ណា៣ឆ្នាំមកនេះឯងមិនបានមកលេងម៉ាក់សោះ}នាងក៏និយាយរៀបរាប់ទាំងទឹកភ្នែកនៃក្ដីរំភើប។
ហូសុក{កូនសុំទោសផងដោយសារកូនមានការមមាញឹកខ្លាំងតែពេលនេះកូនមកនៅជាមួយម៉ាក់ប៉ាវិញហើយ}និយាយហើយគេក៏បានឱបម្ដាយគេទាំងអួលដើមកដូចគ្នា។
លោកស្រីជុង{ឯងក៏ចឹងដែរ ស៊ុងវ៉ុងតែទាក់ទងមកមីងក៏គ្មានសង្ស័យតែរវល់ញ៉ែស្រីអឺរ៉ុបហើយ}អស់ពីឱបកូនក៏មកបង្អាប់ស៊ុងវ៉ុងម្ដង។
ស៊ុងវ៉ុង{ហួយ!អ្នកមីង ខ្ញុំឯណាចេះញ៉ែស្រីទៅនោះបើមានគឺមានតែហូសុកនឹងឯង}ឮមីងបង្អាប់គេបែបនេះគេក៏លើកហូសុកមកបាំង។
លោកស្រីជុង{ពិតមែន? ហូសុកឯងមានសង្សារមែនទេ?ឯណាម៉ាក់ចង់ជួបនាង}គ្រាន់តែឮបែបនេះភ្លាមអ្នកស្រីជុងកាន់តែអរ។
ហូសុក{គឺគ្មានទេ អ្នកម៉ាក់កុំទៅជឿគេអី}គេប្រញាប់ប្រកែក។
ស៊ុងវ៉ុង{អ្នកមីងខ្ញុំប្រាប់អ្នកមីងរឿងមួយសង្សារបស់គេគឺជាម្ចាស់ចិញ្ចៀនគូរជាមួយនេះឯង}
លោកស្រីជុង{ចិញ្ចៀននេះ?តែមីងឃើញគេពាក់វាតាំងតែពីតូចមកម្ល៉េះ?}ឮនិយាយពីចិញ្ចៀននាងក៏ឆ្ងល់ ចឹងហូសុកមានសង្សារតាំងពីតូច?
ស៊ុងវ៉ុង{ត្រូវហើយអ្នកមីងគឺគេម្នាក់នេះមានម្ចាស់ចិត្តតាំងតែពីក្មេងមកម្ល៉េះ}ហែកកេរ្តិ៍ខ្ទេច រលាយម៉ង។
ហូសុក{ស៊ុងវ៉ុង!}គេក៏ហៅឈ្មោះស៊ុងវ៉ុងបន្តិចហើយធ្វើមុខរាងក្រម៉ូវ។
លោកស្រីជុង{អីយ៉ា!កូនប្រុស នាងនៅឯណាឆាប់នាំនាងមកជួបម៉ាក់មក}
ហូសុក{នាងបាត់ខ្លួនយូរហើយអ្នកម៉ាក់}
សូមរង់ចាំភាគបន្ត🙏🏻


ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now