ភាគ១៣ (គ្មានសេរីភាព)

30 5 4
                                    

ហេស៊ុន{នាង.......}
ស៊ុងវ៉ុង{គាត់យ៉ាងម៉េចអ្នកគ្រូ}ឃើញបែបនេះធ្វើឱ្យគេចង់ដឹងខ្លាំងមែនទែន។
ហេស៊ុន{យ៉ុនហុីនាងស្លាប់បាត់ហើយ}
ហូសុក{ស្លាប់?តើយូរប៉ុណ្ណាហើយអ្នកគ្រូ}ស្ដាប់ឮបែបនេះហូសុកភាំងខ្លាំងមែនទែន។
ហេស៊ុន{យូរហើយនៅពេលដែលឯងទៅបរទេសបានប្រហែល១ខែម្ល៉េះ}
ស៊ុងវ៉ុង{គាត់ស្លាប់ដោយសារអីទៅអ្នកគ្រូ}
ហេស៊ុន{រឿងនេះគឺអ្នកគ្រូមិនច្បាស់ទេព្រោះនៅពេលអ្នកគ្រូទៅបុណ្យសពរបស់នាងសាច់សាច់ញាតិរបស់នាងមិននិយាយអ្វីទាំងអស់}
ហូសុក{ខ្ញុំគិតថារឿងនេះក៏គួរឱ្យសង្ស័យដូចគ្នា}
ស៊ុងវ៉ុង{ត្រូវហើយ និយាយចឹងអ្នកគ្រូមានលេខសាច់ញាតិរបស់អ្នកគ្រូយ៉ុនហុីទេ?}សុខៗគេក៏សួររកលេខសាច់ញាតិរបស់យ៉ុនហុីមិនដឹងថាគេយកធ្វើអ្វីនោះទេ។
ហេស៊ុន{ឯងរកធ្វើអ្វី?}
ហូសុក{ពួកខ្ញុំចង់ស៊ើបសួររឿងនេះពីសាច់ញាតិរបស់គាត់អ្នកគ្រូហើយនិងរឿងរបស់ស៊ូយ៉ុនផងដែរ}
ហេស៊ុន{អរ មិនអូទេអ្នកគ្រូរកមើលសិន}និយាយរួចនាងក៏បានដើរចូលទៅក្នុងបន្ទប់គ្រប់គ្រងឯកសារមួយសន្ទុះហើយក៏ចេញមកវិញ។
ហេស៊ុន{នេះ យ៉ុនហុីនាងមានតែក្មួយស្រីម្នាក់ប៉ុណ្ណោះ}នាងក៏បានយកប្រវត្តិរូបរបស់យ៉ុនហុីមកឱ្យអ្នកទាំង២មើល។
ហូសុក{អរគុណទាំងគ្រូហើយ និយាយចឹងអ្នកគ្រូខ្ញុំបានទិញរបស់មកផ្ញើអ្នកគ្រូខ្លះដែរ}និយាយហើយក៏ទាញរបស់មួយប្រអប់ធំមក។
ស៊ុងវ៉ុង{របស់មកពីអុីតាលីណាអ្នកគ្រូ}
ហេស៊ុន{មិនចាំបាច់ទិញមកផ្ញើអ្នកគ្រូក៏បានដែរឱ្យតែពួកឯងមកលេងអ្នកគ្រូទៅបានហើយ}
ហូសុក{មិនបាមទេអ្នកគ្រូមិនអាចមកដោយដៃទទេបាននោះទេ}
ស៊ុងវ៉ុង{មែនហើយអ្នកគ្រូ អ្នកគ្រូឆាប់បើកមើលទៅ}
ហេស៊ុន{អ្នកគ្រូបើកក៏បាន}ដោយឃើញពួកគេមើលទៅដូចជាបង្ខំចង់ឱ្យនាងបើពេកនាងក៏សម្រេចចិត្តបើកមើល។
ហេស៊ុន{កាបូប! អូ!ស្អាតខ្លាំងណាស់ពួកឯងពូកែរើសណាស់ អ្នកគ្រូអរគុណហើយណា}បើកភ្លាមក៏ឃើញកាបូបដ៏ស្រស់ស្អាតមួយមិនត្រឹមតែស្អាតទេថែមទាំងជាប្រេនល្បីផងដែរ។
ហូសុក{នៅមិនទាន់អស់ទេអ្នកគ្រូ}
ហេស៊ុន{មិនទាន់អស់?}ឮបែបនេះនាងក៏រាងឆ្ងល់បន្តិចព្រោះឃើញតែកាបូបនឹង នាងក៏បានយកដៃទៅប៉ះបាតប្រអប់ក៏ឃើញថាវាអាចអាចបើកបានទៀត។
ស៊ុងវ៉ុង{ខាងក្រោមនឹងជារបស់ខ្ញុំ}និយាយទាំងញញឹមទៅកាន់នាង ហើយហេស៊ុននាងក៏បានបើកមើល។
ហេស៊ុន{ទឹកអប់! អីក៏ច្រើនម្ល៉េះ?}បើកភ្លាមផ្អើលភ្លាមតែម្ដងព្រោះមនុស្សធម្មតាគេទិញទឹកអប់ពី១ទៅ២អស់ហើយ តែកំពូលមនុស្សទុញមកជិត១០🌚។
ស៊ុងវ៉ុង{មិនច្រើនទេឱ្យតែអ្នកគ្រូពេញចិត្ត}
ហេស៊ុន{ឯងនេះ!}នាងក៏បានសើចហើយគ្រូសិស្សទាំង៣នាក់ក៏បាមអង្គុយនិយាយគ្នាបន្តទៀតយ៉ាងសប្បាយរីករាយ។
~~~~
ភូមិគ្រឹះSeo
(ហានស៊ូថ្ងៃនេះនាងក៏បានរៀបចំខ្លួនយ៉ាងស្អាតដើម្បីចេញទៅជួបមិតហតភក្ដិរបស់នាងបន្តិច)
ហានឃ្យុង{ឯងចង់ទៅណា?}អ្នកស្រីហានឃ្យុងដែលអង្គុយនៅបន្ទប់ទទួលភ្ញៀវឃើញបែបនេះក៏បានសួរ។
ហានស៊ូ{ចាសម៉ាក់ ខ្ញុំចេញទៅក្រៅជួបមិត្តរបស់ខ្ញុំបន្តិចនឹងណា៎}
ហានឃ្យុង{យើងមិនឱ្យទៅ ឆាប់ឡើងទៅលើវិញទៅ}គ្រាន់តែឮបែបនេះភ្លាមនាងក៏ហាមមិនឱ្យហានស៊ូទៅនោះទេ។
ហានស៊ូ{តែម៉ាក់ខ្ញុំឆ្លើយយល់ព្រមជាមួយគេរួចហើយ}
ហានឃ្យុង{ប្រាប់ទៅថារវល់ទៅមិនបាន}
ហានស៊ូ{ម៉ាក់!}នាងក៏តម្លើងសំឡេងដាក់អ្នកស្រីហានឃ្យុងយ៉ាងខ្លាំងដោយសារនាងគិតថាម៉ាក់របស់នាងជ្រុលខ្លាំងពេក។
ហានឃ្យុង{យ៉ាងម៉េច! មិនស្ដាប់យើងទេមែនទេក្រែងយើងជាម៉ាក់ឯងមិនចឹង?}
ហានស៊ូ{នេះខ្ញុំគ្រាន់តែទៅជួបមិត្តរបស់ខ្ញុំដែលគេជាស្រីដូចគ្នាក៏មិនបានដែរមែនទេ?}នាងក៏សួរទៅគាត់ទាំងហួសចិត្ត។
ហានឃ្យុង{ត្រូវហើយ}គាត់ក៏ឆ្លើយមកវិញយ៉ាងធម្មតា។
ហានស៊ូ{ហេតុអីក៏មិនបាន?}នាងក៏ស្រែកទាំងអួលដើមករបន្តិច។
ហានឃ្យុង{ឯងជាកូនរបស់យើងឯងត្រូវតែស្ដាប់យើង}
ហានស៊ូ{បានហើយ! ម៉ាក់ល្មមបើកឱ្យខ្ញុំមានសេរីភាពហើយខ្ញុំអាយុ២២ហើយមិនមែន១២ទេ}នាងក៏ចាប់ផ្ដើមស្រក់ទឹកភ្នែកតក់ៗមកតែម្ដង។
ហានឃ្យុង{យើងមានឃុំឯងទុកឯណាគ្រាន់តែយើងមិនឱ្យឯងចេញទៅជួបមិត្តរបស់ឯងសោះ ឯងក៏ធ្វើចរិកបែបនេះដាក់យើងផង}
ហានស៊ូ{ម៉ាក់កុំស្មានថាខ្ញុំមិនដឹងឱ្យសោះ កាលខ្ញុំនៅរៀននៅអុីតាលីខ្ញុំត្រូវរស់នៅក្នុងផ្ទះដែលគ្រប់គ្រង់ដោយកាមេរ៉ាសុវត្តិភាពគ្រប់កន្លែងទៅសាលារៀនដែលមួយថ្នាក់មានតែម្នាក់ឯងគ្មានមិត្តភក្ដិគ្មានមិត្តរួមថ្នាក់គ្មានភាពសប្បាយរីករាយ ម៉ាក់កុំស្មានថាខ្ញុំមិនដឹងថាវាជាស្នាដៃម៉ាក់នោះ}នាងក៏និយាយរៀបរាប់ទាំងទឹកភ្នែកចេញមកយ៉ាងគួរឱ្យសង្វេក។
ហានឃ្យុង{ឯងដឹងល្អហើយ ឥឡូវនេះយើងមិនឱ្យឯងទៅណានោះទេបើឯងមិនចង់ឱ្យយើងចាក់សោឯងឱ្យនៅតែក្នុងបន្ទប់នោះ}នាងក៏និយាយគម្រាមទៅហានស៊ូទាំងទឹកមុខស្មើធេងដូចមិនអាណិតហានស៊ូសោះតែម្ដង។
ហានស៊ូ{ខ្ញុំស្អប់ម៉ាក់}និយាយហើយនាងក៏ឡើងទៅបន្ទប់របស់នាងវិញទាំងទឹកភ្នែក។
~~~~
(ហានស៊ូនាងក៏បានដើរចូលក្នុងបន្ទប់របស់ខ្លួនទាំងទឹកភ្នែកតែម្ដង នាងដើរយឺតមករកពូករបស់នាង}
ហានស៊ូ{ហ្ហឹក!....តើពេលណាទើបខ្ញុំមានសេរីភាព...ហ្ហឹក..បើជ្រុលជាមិនផ្ដល់ការស្រឡាញ់ឱ្យខ្ញុំហើយគ្រាន់តែសេរីភាពឱ្យខ្ញុំទៅរកអ្វីដែលខ្ញុំចូលចិត្តវាមានបញ្ហាអ្វីខ្លាំងទៅ...ហ្ហឹក}នាងក៏យំកាន់តែខ្លាំងទៅៗរហូតធ្វើឱ្យជំងឺថប់អារម្មណ៍របស់នាងរើឡើង។
ហានស៊ូ{អ្ហឹក!.....ថ្នាំនៅឯណា}នាងក៏ចាប់ផ្ដើមពិបាកដកដង្ហើមយ៉ាងខ្លាំងរួចក៏ស្រវេស្រវារកថ្នាំនៅក្នុងទូក្បាលគ្រែរបស់នាងយ៉ាងលឿន។
ហានស៊ូ{ថ្នាំ!...អ្ហឹក....អ្ហឹក}នាងក៏ប្រឹងរកថ្នាំទាំងត្រដាបត្រដួសទម្រាំតែរកឃើញនាងបិះតែដាច់ដង្ហើមទៅហើយតែនាងក៏រកវាឃើញហើយក៏ប្រញាប់លេវយ៉ាងលឿនហើយព្យាយាមបន្ធូរអារម្មណ៍ដោយការដកដង្ហើមមួយៗ នាងធ្វើបែបនេះរហូតបានធូរស្បើយហើយនាងក៏បានសន្លប់បាត់ទៅព្រោះថ្នាំនោះមានសារធាតុធ្វើឱ្យងងុយគេង នាងគេងទាំងទឹកភ្នែកដាបជោគថ្ពាល់យ៉ាងគួរឱ្យសង្វេកជាទីបំផុត វាអាចបង្ហាញឱ្យយើងឃើញថាជីវិតរបស់សរ ហានស៊ូគឺមិនល្អប៉ុន្មានទេគ្មានសេរីភាព មានសម្ពាធទោះបីនាងជាកូនអ្នកមានក៏ដោយក្ដី។
សូមរង់ចាំភាគបន្ត🙏🏻

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now