ភាគ៨ (ជីវិតរស់នៅក្រៅប្រទេស)

28 6 0
                                    

(ក្មេងទាំង២បានសម្រាកដើរលេងចំនួន៣ថ្ងៃមុនពេលចូលរៀនជាផ្លូវការនៅសាលារៀនអន្តរជាតិមួយកន្លែងហើយពួកគេក៏ត្រូវមានឈ្មោះជាផ្លូវការជាភាសាអុីតាលីម្នាក់មួយផងដែរសម្រាប់ចូលរៀន)

  St George's British International School (រូបភាពនេះគឺជាសាលារៀនដែលក្មេងទាំង២រៀនហើយមុនចូលរៀនពួកគេក៏បានប្ដូរឈ្មោះដូចគ្នាសម្រាប់រៀនគឺហូសុកឈ្មោះរបស់គេគឺហេនរី ជុង(Henry Jung)ចំណែកស៊ុងវ៉ុងឈ្មោះរបស់គេគឺសេនឌ្រូ ជុង(Sandro Jung)សុងវ៉ុងបានប្រើត្រកូលជុងគឺដោ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

St George's British International School
(រូបភាពនេះគឺជាសាលារៀនដែលក្មេងទាំង២រៀនហើយមុនចូលរៀនពួកគេក៏បានប្ដូរឈ្មោះដូចគ្នាសម្រាប់រៀនគឺហូសុកឈ្មោះរបស់គេគឺហេនរី ជុង(Henry Jung)ចំណែកស៊ុងវ៉ុងឈ្មោះរបស់គេគឺសេនឌ្រូ ជុង(Sandro Jung)សុងវ៉ុងបានប្រើត្រកូលជុងគឺដោយសារតែគេគ្មាននាមត្រកូលដូច្នេះទើបគេត្រូវប្រើត្រកូលជុង}
*ថ្ងៃចូលរៀនដំបូង
(សាលារៀនរបស់ពួកគេគឺចូលរៀននៅម៉ោង៨ដូច្នេះហើយពួកគេទាំងពីរមិនបាច់ប្រញាប់ងើបលឿនពេកនោះទេ ពេលមកដល់ថ្នាក់រៀនហូសុកនិងស៊ុងវ៉ុងគឺអង្គុយជិតគ្នាម្នាក់អង្គុយមុខនិងម្នាក់អង្គុយក្រោយ)
🧒{សួស្ដី! អ្នកទាំងពីរជាសិស្សថ្មីមែនទេ?}មកដល់ថ្នាក់ភ្លាមក៏មានសិស្សម្នាក់មករាក់ទាក់ជាមួយពួកគេទាំង២ដោយប្រើប្រាស់ភាសាអង់គ្លេសព្រោះនេះជាសាលាអន្តរជាតិ។
ហូសុក{ត្រូវហើយ ពួកយើងទាំង២ជាសិស្សថ្មី}ហូសុកក៏រាកទាក់ទៅកាន់ក្មេងនោះវិញ។
🧒{អូ! រីករាយណាស់ដែលបានស្គាល់គ្នា}
ស៊ុងវ៉ុង{ដូចគ្នា}
(ពួកគេទាំង៣ក៏បានស្គាល់គ្នានិងបាននិយាយលេងជាមួយគ្នាមួយសន្ទុះបន្ទាប់មកកណ្តឹងក៏បានរោទិ៍ដែលបញ្ជាក់ប្រាប់ថាដល់ពេលចូលរៀនហើយ ក្នុងថ្នាក់សិស្សមានប្រហែល១៥ដល់២០នាក់ប៉ុណ្ណោះព្រោះគ្រូៗនិងអាចយកចិត្តទុកដាក់បង្រៀនសិស្សឱ្យបានកាន់តែល្អ ពួកគេបានចំណាយពេលរៀនរហូតដល់ម៉ោងរហូតដល់ម៉ោង១២ថ្ងៃត្រង់មានពេល១ម៉ោងសម្រាប់ញុាំអាហារថ្ងៃត្រង់ ហូសុកនិងស៊ុងវ៉ុងក៏បានមកញុាំអាហារថ្ងៃត្រង់ជាមួយគ្នា)
ហូសុក{យ៉ាងម៉េចពិបាកទេ?}អង្គុយចុះភ្លាមគេក៏បានសួរទៅកាន់ស៊ុងវ៉ុងភ្លាម។
ស៊ុងវ៉ុង{ច្បាស់ជាពិបាកហើយព្រោះអីភាសារបស់យើងមានកម្រិត}
ហូសុក{យើងឆ្ងល់ថាពេលនេះស៊ូយ៉ុននៅឯណាទៅ?}
ស៊ុងវ៉ុង{មួយម៉ាត់ស៊ូយ៉ុនពីរម៉ាត់ស៊ូយ៉ុន ឯងស្រឡាញ់នាងក៏យ៉ាងម៉េច}ឃើញហូសុករឮកពីស៊ូយ៉ុនញឹកពេកស៊ុងវ៉ុងក៏សួរទៅគេតាមត្រង់តែម្ដង។
(នៅពេលគេចាប់ចំណុចបានបែបនេះគេក៏ស្ងាត់មិននិយាយអ្វីទៀតនោះទេពួកគេក៏បានញុាំអាហារថ្ងៃត្រង់រួចក៏សល់ពេលក៏បានយកសៀវភៅមកអានរហូតដល់ម៉ោង១រសៀលដល់ម៉ោងចូលរៀន ពួកគេទាំងពីរនាក់ពិតខំរៀនខ្លាំងមែនទែនរហូតដល់ម៉ោង៣រសៀលក៏ដល់ម៉ោងចេញទៅផ្ទះ ដោយពួកគេទាំង២នាក់ត្រូវធ្វើដំណើរទៅផ្ទះដោយខ្លួនឯងណាមួយផ្ទះរបស់ពួកគេគឺនៅជិតសាលារៀនផងនោះទើបងាយស្រួលមិនសូវហត់)
+ផ្ទះ
ហូសុក{ហ៉ើយ! ថ្ងៃនេះពិតជាអស់កម្លាំងណាស់}មកដល់ផ្ទះភ្លាមក៏ដាក់ខ្លួនដេកនៅក្នុងបន្ទប់តែម្ដង គ្រាន់តែដាក់ខ្លួនលេងៗសោះក៏ដេកមែនទែនតែម្ដង។
~~~~
តុកៗៗ!
ស៊ុងវ៉ុង{ហូសុកហា៎}ស៊ុងក៏បានដើរមកគោះទ្វាហៅហូសុកតែដូចដឹងហើយមនុស្សដេកលក់គោះយ៉ាងម៉េចក៏មិនឮ។
ស៊ុងវ៉ុង{ម៉េចក៏មិនបើកទ្វាឱ្យយើងចឹង}ឃើញគេមិនបើកទ្វាឱ្យខ្លួនបែបនេះស៊ុងវ៉ុងក៏ចាប់ផ្ដើមខឹងតែម្ដង។
👤{អ្នកប្រុសត្រូវការអ្វីមែនទេ?}
ស៊ុងវ៉ុង{អត់ទេ}ដោយខឹងងរនឹងហូសុកមិនបានបើកទ្វាឱ្យខ្លួនចូលគេក៏ដើរទៅបន្ទប់របស់ខ្លួនឯងវិញតែម្ដងទៅ ចំពោះស៊ុងវ៉ុងវិញក៏មិនស្រួលប៉ុន្មានដែរគេគឺត្រូវខំរៀនខ្លាំងចំពោះមុខវិជ្ជាដែលជាគោលដៅរបស់គេនិងបន្ថែមការរៀនភាសាផងដែរ។
(ពួកគេទាំង២បានទៅរៀនរៀងរាល់ថ្ងៃចន្ទដល់សុក្រនៅសល់២ថ្ងៃជាថ្ងៃសម្រាកពេលខ្លះពួកគេអាចនឹងចេញទៅដើរលេងពេលខ្លះជិតដល់ពេលប្រឡងក៏នាំគ្នាទៅរៀននៅក្នុងបណ្ណាល័យ ដោយជីវិតរៀននៅមធ្យមសិក្សារបស់គេគឺបែបនេះរហូតដល់១ឆ្នាំក្រោយបុរសដែលនៅមើលថែពួកគេក៏បានត្រឡប់ទៅប្រទេសកូរ៉េវិញទុកឱ្យពួកគេទាំងរស់នៅឯករាជ្យដោយខ្លួនរហូតដល់ពេលគេរៀនវិទ្យាល័យដែលជាថ្នាក់ចុងក្រោយមុនពេលគេរៀនដល់សកលវិទ្យាល័យ ដែលពេលវេលាគឺលឿនណាស់គឺហូសុកនិងស៊ុងវ៉ុងមានអាយុ១៨ទៅហើយ)
+សាលារៀន
👩‍🦰{ហេនរី...}សិស្សស្រីម្នាក់ក៏បានហៅហូសុកទំនងជាមិត្តរបស់គេដោយប្រញាប់រត់ពេកគេក៏បានរត់ទៅបុកក្មេងស្រីម្នាក់ធ្វើឱ្យនាងដួលជ្រុះរបស់របរអស់។
ហូសុក{ខ្ញុំសុំទោសផង ខ្ញុំគ្មានចេតនាទេនាងកើតអីឬទេ?}សួរនាងបណ្ដើរជួយរើសឯកសាររបស់នាងបណ្ដើរ។
?{មិនអីទេ! អរគុណ}ក្រោយពីបានឯកសារអស់ហើយនាងក៏បានដើរចេញទៅបន្តទៀតមិននិយាយច្រើននោះទេ។
ហូសុក{អេ!.....}ហូសយកគេក៏បានរើសបានផ្លាកឈ្មោះរបស់នាងប្រុងនឹងហៅនាងនិងយកទៅឱ្យនាងទៅហើយមិត្តភក្ដិរបស់គេក៏បានស្រែកហៅគេកាន់តែខ្លាំង។
👩‍🦰{ហេនរី!!!!}នាងស្រែកកាន់តែខ្លាំងហូសុកឃើញបែបនេះក៏បានយកផ្លាកឈ្មោះរបស់ស្រីម្នាក់នោះយកទុកសិនក៏ប្រញាប់រត់ទៅរកនាងតែម្ដង។
ហូសុក{ប៊ែលឡាម៉េចក៏នាងស្រែកខ្លាំងម្ល៉េះ មិនខ្លាចត្រូវពិន័យទេឬ?}មកដល់ជិតនាងភ្លាមគេក៏ស្ដីឱ្យនាងភ្លាមតែម្ដង។
ប៊ែលឡា{ខ្ញុំមិនខ្លាច}និយាយហើយក៏ធ្វើចរិកខ្មើតទៅបាត់តែម្ដង។
ហូសុក{យ៉ាងម៉េចនឹង?}ពេលនាងដើរទៅបាត់គេក៏បានដើរទៅថ្នាក់រៀនរបស់គេវិញដូចគ្នាមកដល់ក្នុងថ្នាក់ភ្លាមគេក៏បានយកផ្លាកឈ្មោះរបស់ស្រីម្នាក់ដែលគេដើរបុកអម្បាញ់មិញ។
ហូសុក{Bianca Seo?នាងជាជនជាតិកូរ៉េ?}មើលផ្លាកឈ្មោះនឹងហើយគេក៏រាងឆ្ងល់បន្តិចព្រោះគេមិនដែលឃើញនាងទេហើយឈ្មោះក៏មិនដែលឮដែរ ដោយខ្ជិលគិតច្រើនគេក៏យកផ្លាកនោះទៅទុកនៅលើសៀវភៅហើយក៏បានបិទទុកទាំងមិនដឹងខ្លួនចូលទៅក្នុងថតតុតែម្ដង។
ស៊ុងវ៉ុង{ហ៉ើយ! ហេនរីនៅទេ?}ស៊ុងវ៉ុងដែលឥឡូវនេះពេញកំលោះតែម្ដងក៏បានមករកហូសុកព្រោះគេមិនបានរៀនថ្នាក់ជាមួយហូសុកទៀតទេ។
ហូសុក{ម៉េចថ្ងៃនេះហៅយើងថាហេនរី?}ឃើញគេហៅខ្លួនបែបនេះធ្វើឱ្យហូសុករៀងឆ្ងល់បន្តិចក៏សួរ។
ស៊ុងវ៉ុង{ឈ្មោះឯងពិរោះ}និយាយចឹងស៊ុងវ៉ុងតាំងពីគេមកនៅទីនេះមកគឺគេនិយាយច្រើនជាងមុនហើយនិងរួសរាយជាងមុនផងដែរ។
ហូសុក{អឺ!អរគុណហើយសេនឌ្រូ ឯងទៅវិញទៅដល់ម៉ោងចូលរៀនហើយ}ក្រោយពីឌឺគ្នាគ្នារួចហើយហូសុកក៏បានដេញគេឱ្យទៅថ្នាក់របស់គេវិញទៅ។
ស៊ុងវ៉ុង{អឺ! យើងទៅហើយល្ងាចនិងពេលអស់ម៉ោងកុំភ្លេចណាថាទៅជិះស្គីទឹកកក}រត់ទៅថ្នាក់វិញបណ្ដើរស្រែកប្រាប់ហូសុកបណ្ដើរខ្លាចគេភ្លេច។
សូមរង់ចាំភាគបន្ត🙏🏻

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now