ភាគ២២ (ចម្ងល់)

14 5 0
                                    

ហានស៊ូ{លោក! តើលោកបានស្លាកឈ្មោះនេះមកពីណា?}គ្រាន់តែហូសុកចេញពីបន្ទប់ទឹកភ្លាមនាងក៏បានចោទសួរទៅកាន់គេភ្លាម។
ហូសុក{ស្លាកឈ្មោះអ្វី?}
ហានស៊ូ{ស្លាកមួយនេះ}នាងនិយាយហើយក៏ហុចឱ្យគេមើល។
ហូសុក{ហើយនាងបានវាមកពីណា?}គេក៏បានកាន់វាយកមកមើលបន្តិចហើយក៏សួរទៅកាន់នាងវិញ។
ហានស៊ូ{លោកប្រាប់ខ្ញុំសិនមកថាលោកបានវាមកពីណា}
ហូសុក{ក៏បាន ខ្ញុំបានវាដោយសារពេលនោះខ្ញុំរត់បុកក្មេងស្រីម្នាក់ហើយនាងក៏បានជ្រុះស្លាកនេះតែម៉េចក៏វានៅទីនេះ}
ហានស៊ូ{ពេលនោះលោកនៅប្រទេសអុីតាលីត្រូវទេ?}
ហូសុក{ត្រូវហើយ នាងសួរធ្វើអី?}
ហានស៊ូ{ខ្ញុំសួរដោយសារស្លាកនេះជារបស់ខ្ញុំ}
ហូសុក{ជារបស់នាង?}ឮនាងនិយាយហើយត្រូវឱ្យហូសុកភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហានស៊ូ{ត្រូវហើយ ខ្ញុំក៏បញ្ចប់ការសិក្សាពីប្រទេសអុីតាលីផងដែរគ្រាន់តែខ្ញុំទៅក្រោយលោកប៉ុណ្ណោះ}
ហូសុក{ចៃដន្យពេកទេដឹង នាងបោកខ្ញុំមែនទេ?}
ហានស៊ូ{លោកមើលស្លាកឈ្មោះនឹងហើយឈ្មោះរបស់ខ្ញុំទៅមើល}
ហូសុក{ឈ្មោះរបស់នាងហើយនិងស្លាកឈ្មោះ? ពិតមែនហើយត្រកូលតែមួយម៉េចក៏ខ្ញុំមិនចាប់អារម្មណ៍អញ្ចឹង បើជារបស់នាងខ្ញុំប្រគល់ឱ្យនាងវិញ}គេក៏យកដៃទះក្បាលរបស់ខ្លួនបន្តិចទាំងហួសចិត្ត។
ហានស៊ូ{ហួសពេលហើយ!}នាងក៏និយាយទាំងសំឡេងខ្សោយៗពិបាកចិត្ត។
ហូសុក{ហួសពេលយ៉ាងម៉េច?}ឃើញបែបនេះគេក៏កើតឆ្ងល់ម្ដងទៀត។
ហានស៊ូ{លោកធ្វើឱ្យខ្ញុំមិនបានញុាំAranciniរហូតដល់១ខែទាំងដែលវាជាម្ហូបដែលខ្ញុំចូលចិត្ត}នាងពាក់មុខយក្សថាឱ្យហូសុកតែម្ដង។
ហូសុក{ម៉េចក៏នាងបន្ទោសខ្ញុំទៅវិញ}
ហានស៊ូ{ដោយសារលោកជាអ្នកខុស}
ហូសុក{មិនអីទេខ្ញុំនឹងជូននាងទៅញុាំAranciniសាមសិបចានដើម្បីជាការប៉ះប៉ូវ}
ហានស៊ូ{នេះលោកគិតថាខ្ញុំជាជ្រូកមែនទេ}និយាយហើយក៏ទាញខ្នើយដេញវ៉ៃហូសុកពេញបន្ទប់តែម្ដង។
ហូសុក{នាងចង់ឱ្យខ្ញុំធ្វើយ៉ាងម៉េច?ស្រីតឿ}ហូសុកក៏ឆ្លៀតឌឺនាងបន្ថែម។
ហានស៊ូ{លោកវិញជាប្រុសត្នោត ឈប់ភ្លាម!បើខ្ញុំមិនបានវ៉ៃលោកយប់នេះខ្ញុំដេកមិនលក់ទេ}នាងក៏ព្យាយាមដេញវ៉ៃគេបើវ៉ៃអត់បានដេកអត់លក់តែម្ដង ចំណែកហូសុកវិញក៏ឌឺទៀតរត់ចុះរត់ឡើងពេញបន្ទប់តែម្ដងរហូតទាក់ជើងដួលទៅលើសាឡុងចំណែកហានស៊ូក៏បានទាក់ជើងរបស់ហូសុកដួលទៅថើបហូសុកដោយអចេតនាផងដែរ។
ហានស៊ូ{ខ...ខ្ញុំទៅ..ង..ងូតទឹកហើយ}ដោយអៀនពេកនាងក៏ចូលទៅងូតទឹកតែម្ដងទៅ។
ហូសុក{ម៉េចក៏មុខខ្ញុំក្ដៅម្ល៉េះ?}គេក៏យកដៃរបស់គេទះមុខតិចៗដោយសារវាក្ដៅភាយៗចេញមកមិនដឹងហេតុអ្វី។
~~~~~
(ដល់ពេលរៀបគេងហូសុកគេងនៅលើសាឡុងដែលមិនឆ្ងាយពីគ្រែរបស់ហានស៊ូប៉ុន្មានទេ ចំណែកហានស៊ូគេងនៅលើគ្រែរបស់ហូសុកតែនាងគេងមិនលក់នោះទេ ហូសុកក៏ដូច្នេះដែរ)
ហានស៊ូ{លោកខ្ញុំសួរមួយ}ដោយគេងមិនលក់នាងក៏នឹកឃើញសំណួរសួរទៅកាន់ហូសុក។
ហូសុក{សួរមក}
ហានស៊ូ{តើលោករកស្នេហាដំបូងរបស់លោកឃើញឬនៅ?}
ហូសុក{នៅទេ ម៉េចក៏នាងដឹងថាខ្ញុំកំពុងរកស្នេហាដំបូងរបស់ខ្ញុំ?}
ហានស៊ូ{លោកជាអ្នកប្រាប់ខ្ញុំដោយខ្លួនឯង}
ហូសុក{ខ្ញុំប្រាប់នាងតាំងពីពេលណា?}
ហានស៊ូ{លោកនេះខួរក្បាលពិតជាខ្សោយមែន គឺតាំងពីពេលដែលយើងជួបគ្នាដំបូងនោះ}
ហូសុក{ជួបគ្នដំបូង? ត្រូវហើយខ្ញុំចាំហើយតែម៉េចក៏នាងនៅចាំ?}
ហានស៊ូ{ដោយសារខួរក្បាលខ្ញុំល្អមិនដូចលោកទេ}
ហូសុក{នាងឆាប់គេងទៅ ស្អែកពួកយើងត្រូវទៅដេហ្គូ}
ហានស៊ូ{យូរប៉ុណ្ណាដែរ?}
ហូសុក{មិនប្រាកដទេ}
ហានស៊ូ{តែខ្ញុំគេងមិនលក់ទេ លោកនិយាយពីស្នេហាដំបូងរបស់លោកប្រាប់ខ្ញុំបន្តិចបានទេ}
ហូសុក{ម៉េចក៏នាងចង់ដឹងរឿងរបស់គេម្ល៉េះ?}
ហានស៊ូ{លឿនឡើងខ្ញុំចង់ស្ដាប់}
ហូសុក{ក៏បាន! ខ្ញុំស៊ូយ៉ុននិងស៊ុងវ៉ុងពួកយើងគឺជាក្មេងកំព្រាដូចគ្នាដែលស្គាល់គ្នាតាំងពីក្មេងៗមកម្ល៉េះ}
ហានស៊ូ{មេធាវីស៊ុងវ៉ុងមែនទេ}
ហូសុក{ត្រូវហើយ}
ហានស៊ុង{និយាយបន្តមក}
ហូសុក{បន្តទៀតនៅថ្ងៃមួយខ្ញុំនិងស៊ុងវ៉ុងក៏បានឈ្លោះគ្នាដោយសារចរិកកាលពីមុនរបស់ស៊ុងវ៉ុងហើយនាងក៏បានមកជួយសម្រួលឱ្យខ្ញុំនិងស៊ុងវ៉ុងត្រូវគ្នា}
ហានស៊ូ{ត្រូវហើយបើឈ្លោះគ្នាដដែលមិនបាច់រាប់អានគ្នាល្អជាង}
~~~~~
ស៊ូយ៉ុន{បើឯងទាំងពីរឈ្លោះគ្នាដដែលយល់ល្អមិនបាច់រាប់អានគ្នាទេ}
~~~~~
ហូសុក{ដូចណាស់}ឮហានស៊ូនិយាយពាក្យនេះហើយធ្វើឱ្យហូសុកនឹកដល់ស៊ូយ៉ុនតែម្ដង។
ហានស៊ូ{លោកថាយ៉ាងម៉េច?}
ហូសុក{មិនអីទេ នាងឆាប់គេងទៅ}
ហានស៊ូ{ហឺស!!!}
~~~~~
*ស្អែកឡើង
ហូសុក{អ្នកម៉ាក់និងលោកប៉ាខ្ញុំទៅហើយ}គេក៏បានឱនគោរពប៉ាម៉ាក់របស់គេមុននឹងធ្វើដំណើរ។
ហានស៊ូ{លោកពូអ្នកមីងខ្ញុំលាហើយ បងស៊ូជុង}នាងក៏បានឱនគោរពអ្នកស្រីស៊ុនអេនិងលោកហុងតេហើយក៏លើកដៃលាស៊ូជុង។
ស៊ុនអេ{សុខសប្បាយណា}
~~~~~~
(ហូសុកកំពុងបើកឡានធ្វើដំណើរទៅកាន់ដេហ្គូប៉ុន្តែសុខៗគេស្រាប់តែឈប់ឡាននៅមន្ទីរពេទ្យមួយទៅវិញ)
ហានស៊ូ{លោកឈឺមែនទេ?}ឃើញគេឈប់ឡាននៅមន្ទីរពេទ្យបែបនេះនាងក៏សួរទាំងបារម្ភ។
ហូសុក{អត់ទេ ខ្ញុំមានការបន្តិចនាងចាំនៅទីនេះហើយ}និយាយជាមួយហានស៊ូបន្តិចគេក៏រត់ចូលទៅកាន់មន្ទីរពេទ្យបាត់ទាំងកាន់របស់អ្វីម្យ៉ាង។
~~~~~
ហូសុក{អ្នកគ្រូពេទ្យសុំជួយមើលថ្នាំនេះបន្តិចថាតើវាជាថ្នាំអ្វី?}មកដល់ឃើញគ្រូពេទ្យភ្លាមគេក៏យកថ្នាំមួយកំប៉ុងមកឱ្យអ្នកគ្រូពេទ្យ។
អ្នកគ្រូពេទ្យ{ចាសលោក បើមើលតាមអក្សរនេះជាវីតាមីនលោក}
ហូសុក{អត់ទេ! ខ្ញុំចង់ឱ្យអ្នកគ្រូពេទ្យពិនិត្យថ្នាំនេះមិនមែនមើលតែអក្សរខាងក្រៅទេ}
អ្នកគ្រូពេទ្យ{អរចឹងទេអី! មិនអីទេលោកខ្ញុំនឹងពិនិត្យជូនតែសូមរង់ចាំប្រហែល៥នាទីលោក}និយាយហើយគ្រូពេទ្យក៏បានយកថ្នាំនោះទៅបន្ទប់ពិនិត្យបាត់ទៅ។
*៥នាទីក្រោយមក
អ្នកគ្រូពេទ្យ{នេះលោករួចរាល់ហើយនេះជាក្រដាសលទ្ធផល}នាងក៏បានហុចក្រដាសលទ្ធផលនៃការពិនិត្យថ្នាំទៅឱ្យហូសុកមើល។
ហូសុក{ថ្នាំបន្សោយការចងចាំ?}ហូសុកគ្រាន់តែឃើញភ្លាមធ្វើឱ្យគេភ្ញាក់ផ្អើលខ្លាំងមែនទែនមិនដឹងថាមានរឿងអ្វីទេ។
~~~~~
?{ខ្ញុំមកដល់ប្រទេសកូរ៉េហើយ}នារីម្នាក់បានកាន់វ៉ាលីចេញពីព្រលានយន្តហោះហើយក៏ឈរសម្លឹងចុះឡើងៗ។
?{ខ្ញុំនឹងបានជួបហូសុកម្ដងទៀតហើយ}ចុម!ពីណាគេនឹង?
សូមរង់ចាំភាគបន្ត🙏🏻

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now