ភាគ១ (បទពិសោធន៍ថ្មី)

329 10 0
                                    

(បើកក្បាលដំបូងមកឱ្យយើងឃើញថាមានវិមានដ៏ធំស្កឹមស្កៃមួយដែលមានសម្ភារៈប្រណិតៗនិងមានទេសភាពបែបធម្មជាតិដ៏ស្រស់ស្អាតទោះបីជាផ្ទៃមេឃពេលនេះងងឹតហើតក៏ដោយដែលវាជាកម្មសិទ្ធរបស់គ្រួសារមួយគឺបៃលីនៅរដ្ធធានីវែលលីនតុនក្នុងប្រទេសនូវែលហ្សេឡង់)
រ៉ូសសេន{ម៉ាក់ខ្ញុំសូមអង្វរ ម៉ាក់ឱ្យខ្ញុំទៅៗខ្ញុំធំហើយ}រ៉ូសសេនកំពុងតែព្យាយាមសូមអង្វរម្ដាយនាងយ៉ាងខ្លាំង។
រ៉ូឡា(ហេតុអីបានជាកូនចង់ទៅនៅទីនោះអញ្ចឹង?)មា៉ក់របស់នាងព្យាយាមសួរហេតុផលរបស់នាងដែលនាងចង់ផ្លាស់ប្ដូរទៅរស់នៅកន្លែងណាមួយ។
រ៉ូសសេន{ខ្ញុំចង់ក្លាយជាមនុស្សឯករាជ្យ ចង់បានបទពិសោធន៍ថ្មីៗនិងចង់ទៅយល់ដឹងពីស្រុកកំណើតរបស់ម៉ាក់និងប៉ាផងដែរ}នាងក៏បកស្រាយពីហេតុផលរបស់នាងប្រាប់ទៅកាន់ម្ដាយរបស់នាងយ៉ាងម៉ត់ចត់។
រ៉ូឡា{មិនអីទេ ម៉ាក់អនុញ្ញាតិតែត្រូវមើលថែខ្លួនឯងឱ្យបានល្អ}ទីបំផុតម៉ាក់របស់នាងក៏យល់ព្រមឱ្យនាងទៅ។
រ៉ូសសេន{អរគុណហើយ កូនស្រឡាញ់ម៉ាក់ខ្លាំងណាស់}ឮការអនុញ្ញាតិភ្លាមនាងក៏ស្ទុះទៅឱបម៉ាក់របស់នាងយ៉ាងណែនទាំងសប្បាយចិត្ត។
រ៉ូឡា{បានហើយ ម៉ាក់ដកដង្ហើមមិនរួចទេ}អ្នកស្រីរ៉ូឡាក៏ព្យាយាមទាញកូនឱ្យឈប់ចេញពីការឱបយ៉ាងណែនមកមកកាន់គាត់ទាំងញញឹម។
រ៉ូសសេន{មកពីកូនស្រឡាញ់ម៉ាក់ពេក អរនោះ!លោកប៉ាត្រឡប់មកវិញហើយ}នាងកំពុងតែនិយាយសើចសប្បាយជាមួយម៉ាក់របស់នាងសុខៗប៉ារបស់នាងក៏បញ្ចប់ការងាររួចរាល់ត្រឡប់មកផ្ទះវិញល្មម។
សេន{យ៉ាងម៉េច?}លោកសេនក៏សួរទៅកាន់កូនស្រីទាំងទឹកមុខហួសចិត្តនឹងចរិកកូនស្រីនេះធំហើយនៅរត់មកឱបគាត់ដូចកូនក្មេងទៀត។
រ៉ូសសេន{កូនចង់ទៅស់នៅប្រទេសកូរ៉េខាងត្បូង លោកប៉ា}នាងក៏បានបហរាប់បំណងរបស់នាងទៅលោកប៉ារបស់នាង។
សេន{ហេតុអីបានជាកូនចង់ទៅនៅទីនោះ?}
រ៉ូសសេន{កូនចង់បានបទពិសោធន៍ថ្មីៗ}
សេន{ប៉ានឹងឱ្យកូនទៅបើកូនព្រមគ្រប់គ្រងផ្សារទំនើបនៅទីនោះ}គាត់ក៏បានដាក់លក្ខខណ្ឌជាមួយនាង។
រ៉ូសសេន{តែលោកប៉ា កូនចង់រស់នៅជីវិតបែបសាមញ្ញៗ}នាងក៏បដិសេធថានាងមិនគ្រប់គ្រងផ្សារទំនើបនោះទេ។
សេន{បើចឹង មិនបាច់ទៅទេ}ឮកូនប្រកែកបែបនេះលោកសេនក៏ធ្វើជានិយាយថាមិនឱ្យនាងទៅ។
រ៉ូសសេន{តែ! លោកប៉ា...}នាងក៏ប្រុងនឹងនិយាយទៅហើយតែប៉ារបស់នាងក៏និយាយមុន។
សេន{កូនគ្មានជម្រើសទេ}គាត់ក៏និយាយទៅកាន់នាងធ្វើឱ្យនាងប្រកែកលែងចេញតែម្ដង។
រ៉ូសសេន{ក៏បាន តែកូនមិនចង់ឱ្យមានព័ត៌មានរញ៉េរញ៉ៃច្រើនទេ}ចុងក្រោយនាងក៏យល់ព្រមតាមប៉ារបស់នាងប៉ុន្តែនាងក៏បានសំណូមពរគាត់រឿងមួយ។
សេន{ល្អ កូនស្រី}និយាយរួចគាត់ក៏បានដើរឡើងទៅបន្ទប់របស់គាត់បាត់ទៅ។
រ៉ូឡា{តើកូនប្រុងទៅពេលណា?}អ្នកស្រីរ៉ូឡាក៏បានសួរកូនស្រីរបស់គាត់។
រ៉ូសសេន{គឺកូនទៅស្អែកបនេះហើយម៉ាក់}
រ៉ូឡា{ហេតុអីក៏លឿនបែបនេះ កូនរកកន្លែងស្នាក់នៅបានហើយមែន?}គាត់ក៏សួរទៅកូនស្រីរបស់គាត់ម្ដងទៀតទាំងភ្ញាក់ផ្អើល។
រ៉ូសសេន{មែនហើយអ្នកម៉ាក់ គឺកូនបានត្រៀមរួចរាល់អស់ហើយអ្នកម៉ាក់កុំបារម្ភអី}នាងបាននិយាយទាំងញញឹមយ៉ាងផ្អែមទៅកាន់ម៉ាក់របស់នាង។
រ៉ូឡា{បើចឹងក៏ឆាប់ទៅសម្រាកទៅស្អែកកូនត្រូវទៅពីព្រលឹមត្រូវទេ?}
រ៉ូសសេន{អូ! មែនហើយចឹងកូនទៅសម្រាកហើយណាអ្នកម៉ាក់}ឮពាក្យនេះភ្លាមនាងក៏បានប្រញាប់ទៅបន្ទប់សម្រាតែម្ដងព្រោះនាងត្រូវភ្ញាក់ចេញដំណើរទាំងព្រលឹម។
+ក្នុងប្រទេសកូរ៉េខាងត្បូង
*ម៉ោង៥ល្ងាច
ព្រួស
ថៅកែ{មានរឿងអី? អ្នកណាជាអ្នកធ្វើ?}ពេលឮសំឡេងដែលដូចជាធ្លាក់របស់នោះហើយថៅកែម្ចាស់ភោជនីយដ្ឋានមួយក៏បានដើរចូលមកមើលក្នុងផ្ទះបាយយ៉ាងលឿនក៏បានឃើញចានជាច្រើនបានបែក គេក៏សម្លុតសួរទៅកាន់បុគ្គលិករបស់គេយ៉ាងខ្លាំង។
ជុនហ្យុន{លោកថៅកែខ្ញុំឃើញជីមីនជាអ្នកធ្វើ}បុគ្គលិកម្នាក់ក៏និយាយឡើងទៅកាន់ថៅកែរួចក៏សម្លឹងមើលមុខរបស់បុរសម្នាក់ដែលមានឈ្មោះថាជីមីនថែមទាំងញញឹមឌឺទៀតផង។
ជីមីន{សុំទោស}ជីមីនមើលទៅដូចជាមនុស្សស្លូតណាស់គេមិននិយាយអ្វីច្រើនទេក៏បានដើរទៅសុំទោសលោកថៅកែរួចក៏រើសចានដែលបែកនោះឡើង។
ថៅកែ{ចាននេះវាបែកហើយឯងប្រុងសងយើងយ៉ាងម៉េច?ឬគ្រាន់តែសុំទោសបុិននិងរឿងក៏ចប់?}
ជីមីន{ថ្ងៃនេះ ខ្ញុំនឹងធ្វើការជូនលោកដល់ម៉ោង១០យប់ចុះ}គេក៏បាននិយាយទៅកាន់ថៅកែរបស់គេទាំងសំឡេងស្មើទឹកមុខស្មើដូចជាមិនភ័យអ្វីទាំងអស់ រួចក៏សម្លឹងមើលជុនហ្យុនទាំងក្រសែម្នាក់គួរឱ្យខ្លាច។
ថៅកែ{ក៏បាន ចាត់ទុកថាជាកំហុសលើកទី១របស់ឯងយើងមិនរករឿងច្រើនទេ តែឯងត្រូវធ្វើការរហូត១០យប់ទើបអាចចេញបានហើយក៏គ្មានប្រាក់បន្ថែមដែរ}ថៅកែនោះមើលទៅក៏មិនចង់រករឿងជីមីនច្រើនដែរក៏បានដើរទៅខាងក្រៅផ្ទះបាយវិញទៅ។
ជុនហ្យុន{នេះគឺលុយដែលឯងទទួលកំហុសជំនួសយើង}គេក៏បានដើរមករកជីមីនរួចក៏កាន់ប្រាក់បន្តិចបន្តួចមករកហុចឱ្យជីមីនដែលជីមីនរៀបនឹងយកពីដៃរបស់គេទៅហើយគេក៏យកប្រាក់ទាំងនោះទៅគប់មុខរបស់ជីមីនតែម្ដងបន្ទាប់មកវាក៏ជ្រុះទៅលើដី ដែលសកម្មភាពនេះគឺពិតជាមើលងាយទៅកាន់ជីមីនណាស់តែគេបែរជាមិនមាត់ក៏បានឱនរើសប្រាក់ដែលជ្រុះនោះ។
ជុនហ្យុន{ឯងពិតជាឆ្កែឃ្លានលុយមែន}នៅពេលជីមីនឱនរើសប្រាក់នោះជុនហ្យុនគេក៏បានយកជើងរបស់គេទៅជាន់ដៃរបស់ជីមីនដែលកំពុងរើសប្រាក់នោះរួចក៏សើចចំអកទៅកាន់គេយ៉ាងខ្លាំងហើយក៏ចេញទៅបាត់ទៅ ចំណែកជីមីនវិញគេមិននិយាយអ្វីនោះទេគេគ្រាន់តែសម្លឹងមើលដំណើររបស់ជុនហ្យុនតែប៉ុណ្ណោះពីក្រោយប៉ុណ្ណោះ។
*ម៉ោង១០យប់
(ពេលនេះគឺជាពេលដែលជីមីនត្រូវចេញពីធ្វើការហើយគេក៏បានរៀបចំបិទហាងព្រោះអ្នកផ្សេងទៀតគេបានទៅផ្ទះអស់ហើយ នៅពេលគេបិទហាងរួចរាល់គេក៏បានដើរចេញមកដោយភោជនីយដ្ឋានដែលគេធ្វើការគឺស្ថិតនៅក្នុងផ្សារទំនើបមួយ គេក៏បានដើរទៅកន្លែងដែលគេស្នាក់ដោយគេគឺនៅបន្ទប់ជួលដ៏តូចចង្អៀតមួយពិតជាគួរឱ្យសង្វេកខ្លាំងណាស់)
+ប្រទេសនូវែលហ្សេឡង់
រ៉ូសសេន{ជម្រាបលាលោកប៉ាអ្នកម៉ាក់ កូនទៅហើយកូននឹងឧស្សាហ៍មកលេងអ្នកទាំងពីរ}រ៉ូសសេននាងក៏បានកាន់វ៉ាលីរួចក៏និយាយលាទៅកាន់ឪពុកម្ដាយរបស់នាងមុននឹងចេញដំណើរទៅប្រទេសកូរ៉េខាងត្បូង។
រ៉ូឡា{ធ្វើដំណើរដោយសុវត្ថិភាពណាកូន}អ្នកស្រីរ៉ូឡាក៏បានផ្ដែផ្ដាំកូនបណ្ដើរយំបណ្ដើរព្រោះកូនមិនដែលទៅឆ្ងាយពីខ្លួន។
រ៉ូសសេន{ចាស អ្នកម៉ាក់}តបជាមួយម៉ាក់របស់នាងរួចនាងក៏បានចេញដំណើរទៅព្រលានយន្តហោះបាត់ទៅដោយមានអ្នកបើកឡានជូន។
សេន{អូនកុំយំអី នាងធំហើយនាងប្រាកដជាចេះមើលថែខ្លួនឯង}លោកសេនក៏បាននិយាយលោងលោមប្រពន្ធរបស់ខ្លួន។
រ៉ូឡា{អូនសង្ឃឹមអញ្ចឹងចុះ}
+ព្រលានយន្តហោះអន្តរជាតិវែលលីនតុន
អ្នកបើកឡាន{អ្នកនាងសូមធ្វើដំណើរដោយសុវត្តិភាព}ពេលគាត់ជូនរ៉ូសសេនមកដល់ព្រលានយន្តហោះភ្លាមគាត់ក៏ជូនពរនាងភ្លាមទាំងស្នាមញញឹមបូករួមទាំងក្ដីអាលោះអាល័យ។
រ៉ូសសេន{អរគុណអ៊ំណាស់}ឮពាក្យជូនពរបែបនេះនាងក៏បានទទួលទាំងគោរពនិងញញឹមតបទៅគាត់វិញមុននឹងដើរចូលទៅក្នុងព្រលានយន្តហោះ។
(រ៉ូសសេននាងក៏បានទៅចុះឈ្មោះចេញដំណើរពីប្រទេសនូវែហ្សេឡង់ទៅកាន់ប្រទេសកូរ៉េខាងត្បូងតាមរយៈយន្តហោះFirst-Classព្រោះនាងគឺជាកូនអ្នកមាន នាងចំណាយពេលធ្វើដំណើរពីរដ្ឋធានីវែលលីនតុនទៅទីក្រុងសេអ៊ូលប្រហែល១២ម៉ោង)
[🐱ចាំមើលពេលមកដល់មានរឿងអីខ្លះកើតឡើង?]
សូមរង់ចាំភាគបន្ត🙏🏻

អង្គរក្សបេះដូងWhere stories live. Discover now