[ ប្រពន្ធអេតាសុីវិល ] (Comple...

By Yifing123

651K 35.3K 747

JEON JUNGKOOK X KIM TEAHYUNG មានត្រឹមតែនាមជាប្រពន្ធក្នុងអេតាសុីវិលមួយសន្លឹក ដែលមិនបានរៀបការឲ្យមហាជនបានដឹង... More

[ ប្រពន្ធអេតាសុីវិល ] ភាគ 1
[ ប្រពន្ធអេតាសុីវិល ] ភាគទី2
[ប្រពន្ធអេតាសុីវិល] ភាគទី3
[ប្រពន្ធអេតាសុីវិល] ភាគទី 4
[ ប្រពន្ធអេតាសុីវិល ] ភាគទី 5
[ ប្រពន្ធអេតាសុីវិល ] ភាគទី 6
[ ប្រពន្ធអេតាសុីវិល ] ភាគទី 7
[ប្រពន្ធអេតាសុីវិល] ភាគទី 8
[ ប្រពន្ធអេតាសុីវិល ] ភាគទី 9
[ប្រពន្ធអេតាសុីវិល] ភាគទី 10
[ប្រពន្ធអេតាសុីវិល] ភាគទី 11
[ ប្រពន្ធអេតាសុីវិល ] ភាគទី 12
[ ប្រពន្ធអេតាសុីវិល ] ភាគទី 13
[ ប្រពន្ធអេតាសុីវិល ] ភាគទី 14
[ ប្រពន្ធអេតាសុីវិល ] ភាគទី 15
[ ប្រពន្ធអេតាសុីវិល ] ភាគទី 16
[ ប្រពន្ធអេតាសុីវិល ] ភាគទី 17
[ ប្រពន្ធអេតាសុីវិល ] ភាគទី 18
[ ប្រពន្ធអេតាសុីវិល ] ភាគទី 19
[ ប្រពន្ធអេតាសុីវិល ] ភាគទី 20
[ ប្រពន្ធអេតាសុីវិល ] ភាគទី 21
[ ប្រពន្ធអេតាសុីវិល ] ភាគទី 22
[ ប្រពន្ធអេតាសុីវិល ] ភាគទី 23
[ ប្រពន្ធអេតាសុីវិល ] ភាគទី 24
[ ប្រពន្ធអេតាសុីវិល ] ភាគទី 25
[ ប្រពន្ធអេតាសុីវិល ] ភាគទី 26
[ ប្រពន្ធអេតាសុីវិល ] ភាគទី 27
[ ប្រពន្ធអេតាសុីវិល ] ភាគទី 28
[ ប្រពន្ធអេតាសុីវិល ] ភាគទី 29
[ ប្រពន្ធអេតាសុីវិល ] ភាគទី 30
[ ប្រពន្ធអេតាសុីវិល ] ភាគទី 31
[ ប្រពន្ធអេតាសុីវិល ] ភាគទី 32
[ ប្រពន្ធអេតាសុីវិល ] ភាគទី 33
[ ប្រពន្ធអេតាសុីវិល ] ភាគទី 34
[ ប្រពន្ធអេតាសុីវិល ] ភាគទី 35
[ ប្រពន្ធអេតាសុីវិល ] ភាគទី 36
[ ប្រពន្ធអេតាសុីវិល ] ភាគទី 37
[ ប្រពន្ធអេតាសុីវិល ] ភាគទី 38
[ ប្រពន្ធអេតាសុីវិល ] ភាគទី 39
[ ប្រពន្ធអេតាសុីវិល ] ភាគទី 40
[ ប្រពន្ធអេតាសុីវិល ] ភាគទី 41
[ ប្រពន្ធអេតាសុីវិល ] ភាគទី 42
[ ប្រពន្ធអេតាសុីវិល ] ភាគទី 43
[ ប្រពន្ធអេតាសុីវិល ] ភាគទី 44
[ ប្រពន្ធអេតាសុីវិល ] ភាគទី 45
[ ប្រពន្ធអេតាសុីវិល ] ភាគទី 46
[ ប្រពន្ធអេតាសុីវិល ] ភាគទី 47
[ ប្រពន្ធអេតាសុីវិល ] ភាគទី 48
[ ប្រពន្ធអេតាសុីវិល ] ភាគទី 49
[ ប្រពន្ធអេតាសុីវិល ] ភាគទី 50
[ ប្រពន្ធអេតាសុីវិល ] ភាគទី 51
[ ប្រពន្ធអេតាសុីវិល ] ភាគទី 52
[ ប្រពន្ធអេតាសុីវិល ] ភាគទី 53
[ ប្រពន្ធអេតាសុីវិល ] ភាគទី 54
[ ប្រពន្ធអេតាសុីវិល ] ភាគទី 55
[ ប្រពន្ធអេតាសុីវិល ] ភាគទី 56
[ ប្រពន្ធអេតាសុីវិល ] ភាគទី 57
[ ប្រពន្ធអេតាសុីវិល ] ភាគទី 59
[ ប្រពន្ធអេតាសុីវិល ] ភាគទី 60
[ ប្រពន្ធអេតាសុីវិល ] ភាគទី 61
[ ប្រពន្ធអេតាសុីវិល ] ភាគទី 62
[ ប្រពន្ធអេតាសុីវិល ] ភាគទី 63
[ ប្រពន្ធអេតាសុីវិល ] ភាគទី 64
[ ប្រពន្ធអេតាសុីវិល ] ភាគទី 65
[ ប្រពន្ធអេតាសុីវិល ] ភាគបញ្ចប់
[ ប្រពន្ធអេតាសុីវិល ] Special Part

[ ប្រពន្ធអេតាសុីវិល ] ភាគទី 58

7.7K 487 20
By Yifing123

ក្រោយពេលដឹងថារាងតូចរត់ចេញពី Condo ហេីយ LingEក៏ចាប់ផ្តេីមបេីកភ្នែកឡេីងទាំងស្នាម
ញញឹម សមចិត្តដែលTae បានឃេីញរូបភាពនាង
នឹង Jungkook គេងលេីគ្រែជាមួយគ្នា ។ ស្រីស្រស់
ទម្លាក់ជេីងស្រឡូនចុះចេញពីគ្រែរួចដេីរចូលបន្ទប់ទឹក
បាត់ ។

«អ្ហឹមមម.....»អ្នកគេងនៅលេីគ្រែក៏គ្រហឹមតិចៗ នាយ
លេីកដៃស្ទាបក្បាលខ្លួនឯងរួចក្រោកអង្គុយយឺតៗទាំង
មានអារម្មណ៍ថាឈឺក្បាលជាខ្លាំង។

«ស៊តតត....ខ្ញុំនៅទីណា??»Jungkook សួរខ្លួនឯង
តិចៗ ខណៈភ្នែកក៏រេសម្លឹងមេីលបរិវេណបន្ទប់ដែល
ខ្លួនកំពុងនៅ ។ រាងសង្ហារបិទភ្នែករួចចាប់ផ្តេីមស្រមេី
ស្រមៃរូបភាពយប់មិញឡេីងវិញប៉ុន្តែវានៅតែស្រពិច
ស្រពិល។

«នេះ??»រាងក្រាស់ភ្ញាក់ព្រេីតពេលដឹងថាទីនេះជា
Condo របស់ LingE ។ យប់មិញនាង Call ហៅគេ
មកទីនេះ ប៉ុន្តែមិចក៏គេអាចនៅលេីគ្រែនេះបាន??
មិនដឹងយប់មិញមានរឿងអីកេីតឡេីងទេ ព្រោះពេល
នេះខួរក្បាលគេស្ពឹកចាំរូបភាពមិនបានសោះ។

Jungkook ចុះពីគ្រែរួចទាញខោអាវមកស្លៀក ។ ពេលស្លៀកពាក់រួច នាយក៏ដាក់ខ្លួនអង្គុយចុះនៅចុង
គ្រែសិនដេីម្បីប្រមែប្រមូលអារម្មណ៍គិតអំពីយប់មិញវិញ មែនហេីយ..គេចាំវិញហេីយ យប់មិញក្រោយ
ពេលដែ LingEឲ្យគេផឹកទឹករួច គេក៏ចាប់ផ្តេីមមានអារម្មណ៍មិនស្រួលចំណង់ក៏វាកេីនឡេីងខុសធម្មតា នេះជា Condo របស់ LingE ប៉ុន្តែយប់មិញគេចាំបានថាគេនៅជាមួយ Tae !! យប់មិញគេមាន Sex ជាមួយ Tae រឺក៏ LingE ?? លោកអេីយ ឈឺក្បាលណាស់....ប៉ុន្តែយប់មិញគេពិតជាបានឃេីញរាងតូចពិតមែន។

ក្រាក***

«បងភ្ញាក់ហេីយរឺ??»LingE ដេីរចេញពីបន្ទប់ញញឹម
ដាក់គេបន្តិច ទេីបដេីរមករក។

«មិច..ក៏នាងនៅទីនេះ??»Jungkook

«នេះបងមិនចាំទេរឺ??»LingE

«ស៊តត....តេីមានរឿងអី??យប់មិញ..យប់មិញ តេី
មានរឿងអី??ហេតុអីក៏នាងមិនមែន Tae ??នាងនៅទីនេះយ៉ាងមិចបាន?»Jungkook ក្រោកឈរ
ឡេីងសួរទៅស្រីល្អ LingE កាលបេីដឹងថារាងក្រាស់
មិនចាំរឿងយប់មិញទេ នាងក៏ភ្ញោចមាត់ញញឹមឡេីង
ភ្លាមៗ មុននឹងឆ្លេីយសំណួររបស់នាយ ៖

«នេះបងពិតជាមិនចាំពិតមែន!!ណ្ហេីយ...បេីមិនចាំក៏
មិនអីដែល តែយប់មិញអូនពេញចិត្តណាស់ Jung»
ស្របនឹងសម្តី LingE ក៏ដេីរទៅអោបនាយ ផ្តេកក្បាល
លេីទ្រូងមាំរបស់រាងក្រាស់។

«Wang LingE ប្រាប់ខ្ញុំភ្លាម!!យប់មិញនាងធ្វេីស្អី
ខ្ញុំ??»រាងក្រាស់ច្រាននាងចេញរួចចាប់ ក នាងរឹត
យ៉ាងខ្លាំងមុននឹងគំហកសួរនាងដោយសម្លេងកាច។

«យប់មិញ??យប់មិញពួកយេីងគេងជាមួយគ្នា!!
យ៉ាងមិច??រឺបងមិនចាំទេ?»LingE

«កុហក!!ខ្ញុំមិចនឹងអាចឡេីងគ្រែជាមួយនាងទៀតនោះ??ស្រីពិសពុល តេីនាងបានថ្នាំខ្ញុំមែនទេ?
យប់មិញទឹករបស់នាងដាក់ថ្នាំស្អី??»Jungkook

«អ្ហឹកៗ...អ៊ួយ៎ ខ្ញុំឈឺ Jung!!!»LingE ចាប់ផ្តេីមទួញ
យំខណៈ ក ដៃត្រូវរាងក្រាស់ចាប់រឹតណែនស្ទេីរតែ
បាក់ ។

«ប្រាប់ខ្ញុំ..ឬចង់ឲ្យខ្ញុំបំបាក់ ក ដៃនាង?»Jungkook

«អ្ហឹក...គ្រាន់តែចង់ដេកជាមួយបងមិនបានរឺ??អ្ហា៎ក
ខ្ញុំចង់បានបង ខុសរឺ?»LingE

«បិទមាត់របស់នាងហេីយលេបពាក្យសម្តីនឹងទុកទៅ
នាងមិនសមទទួលក្តីស្រឡាញ់ពីខ្ញុំទេ!!នាងធ្វេីរឿង
ថោកទាបអោយខ្ញុំដេកជាមួយមែនទេ?នាងដាក់ថ្នាំ
សម្រេីបអោយខ្ញុំមែនទេយប់មិញ??»Jungkook
ច្រាននាងដួល សង្រ្កឺតធ្មេញក្រតៗ យប់មិញគេបាន
ដេកជាមួយនាងមិនមែន Tae ទេ ។ គេធ្លាប់សន្យា
គេស្បថថានឹងមិនប្រឡាក់ប្រឡូកជាមួយស្រីផ្សេង
ក្រៅពី Tae ទេ ប៉ុន្តែពេលនេះក៏កេីតឡេីងម្តងទៀត។

«អ្ហឹកកៗៗ...មែន!!ព្រោះខ្ញុំស្រឡាញ់បង Jung អ្ហឺ
ពេលនេះបងខឹងក៏គ្មានប្រយោជន៍ដែល បងគួរតែ
ទទួលខុសត្រូវខ្ញុំ Jungkook !! យប់មិញបងមិន
ការពារទេ»LingE

«Wang LingE !!!»

«យ៉ាងមិច??ខ្លាច Kim Taehyung ទទួលយកមិន
បានមែនទេ?ប្រាប់បងចុះ ពេលនេះរឿងយេីងគឺវាដឹង
ហេីយ!! Kim Taehyung វាដឹងហេីយ»LingE

Ring~Ring

ទូរស័ព្ទរបស់រាងក្រាស់រោទ៍ឡេីង នាយសម្លក់មុខ
ស្រីជេីងល្អបន្តិចមុននឹងដេីរមកចុចទទួល។

"មកផ្ទះឥឡូវនេះ!!ឯងកំពុងបង្ករឿងធំហេីយ JEON"
សម្លេងរបស់អ្នកជាម្តាយបន្លឺឡេីងយ៉ាងមាំតាមខ្សែ
ទូរស័ព្ទ រាងក្រាស់បម្រុងនឹងនិយាយ លោកស្រីក៏
ចុចបិទភ្លាមៗ។

Jungkook ដកទូរស័ព្ទចេញពីត្រចៀករួច ចាប់
ផ្តេីមឆែកមេីលទូរស័ព្ទរបស់ខ្លួនថា LingE បានប៉ះពាល់រឺអត់។

«នាងផ្ញេីរឲ្យ Tae មែនទេ??»Jungkook បង្ហាញ
រូបភាពនៅក្នុងទូរស័ព្ទដែល LingE ថតរូបនាងនឹង
គេឲ្យរាងតូចមេីលបង្ហាញអោយនាងឃេីញ។

«មែន!!វាយ៉ាងមិច?»LimgE

«លេបថ្នាំផង!!ខ្ញុំមិនចង់មានកូនជាមួយនាងទេ បេី
សិនជានាងមិនធ្វេីទេ កុំបន្ទោសខ្ញុំអាក្រក់ឃោឃៅ
ដាក់នាងឲ្យសោះ Wang LingE នាងចាំទុក»ចប់
សម្តី រាងក្រាស់ក៏ហូតលុយបាច់ទៅលេីនាងមុននឹង
ដេីរចេញទៅទាំងទឹកមុខកំណាច។

«អ្ហឹកកៗ...បងគិតថាខ្ញុំជាស្អី??អ្ហាយយយ៎ Jeon
Jungkook !!!»LingE

ភូមិគ្រឹះ JEON////

Jungkook បេីកទ្វារចេញពីឡាន រាងខ្ពស់បោះជំ
ហានទៅក្នុងផ្ទះវែងៗស្របពេលក្រសែភ្នែកមុតស្រួច
ក៏សម្លឹងមេីលអ្នកបម្រេីដូចជាខុសប្រក្រតី។

«ម៉ាក់តេីមានរឿ-»

ផាច់៚រាងក្រាស់មិនទាន់បញ្ចប់សេចក្តីផង អ្នក
ជាម្តាយក៏ដេីរមកទះថ្ពាល់កូនប្រុសមួយកំភ្លៀង។

«អូនសម្លាញ់!!»លោក Jeongsun រហ័សមកចាប់
អោបចង្កេះប្រពន្ធខណៈឃេីញស្ថានការមិនស្រួល។

«ឯងបានធ្វេីស្អី??ឯងឈ្លោះជាមួយ Tae ហេីយដេញប្អូនចេញមែនទេ Jungkook ? គ្រាន់តែរឿង
គេជួបជាមួយ Han Levis ឯងក៏ឈ្លោះគ្នាដល់ថ្នាក់
នេះមែនទេ?»លោកស្រី

«ម៉ា..ម៉ាក់និយាយស្អី??»រាងក្រាស់ងាកមុខមកវិញ
មុននឹងត្បកសួរម្តាយវិញព្រោះតែមិនយល់ នេះគាត់
និយាយពីរឿងរាងតូចនឹងគេឈ្លោះគ្នាតាំងពីម្សិលមិញ
នឹងរឺ??ព្រះអេីយ គេសម្របសម្រួលគ្នាវិញហេីយតេី
ហេតុអីក៏ម៉ាក់គេនិយាយបែបនេះ?

«នេះ Tae ជួប Han Levis មែនទេ?»លោកតា

«អត់ទេប៉ា!!ពួកគេគ្រាន់តែជួបគ្នាចៃដន្យប៉ុណ្ណោះ»
លោកស្រី ងាកទៅប្រាប់ប៉ាក្មេកកុំអោយគាត់យល់
ច្រលំ ទេីបងាកមកនិយាយជាមួយកូនប្រុសវិញ៖

«ប្រាប់មក JK ឯងឈ្លោះជាមួយប្អូនដល់ថ្នាក់បណ្តេញគេចេញពីផ្ទះមែនទេ?ឯងនៅទុក Tae ជាប្រពន្ធទេ?ក្រែងម៉ាក់បានប្រាប់ហេីយមែនទេ ថាគេ
គ្រាន់តែជួបគ្នាដោយចៃដន្យប៉ុណ្ណោះ រឺឯងមិនយល់?»ស្រ្តីចំណាស់ ខឹងច្រឡោតខណៈពេលដឹង
ថាកូនប្រសារសំណព្វចេញពីផ្ទះបាត់បន្សល់ទុកត្រឹម
តែសំបុត្រមួយសន្លឹកនឹងចិញ្ចៀនមួយវង់។

«អត់ទេម៉ាក់!!ពួកយេីងត្រូវគ្នាវិញហេីយ Tae...Tae
អូននៅឯណា??»Jungkook ស្រែកហៅឈ្មោះ
ប្រពន្ធមុននឹងតម្រង់ទៅកាំជណ្តេីរបម្រុងនឹងដេីរ
ឡេីងទៅបន្ទប់ប៉ុន្តែអ្នកជាម្តាយឃាត់....

«មិនបាច់ហៅទេ គេទៅបាត់ហេីយ»លោកស្រី

«ម៉ាក់ថាម៉េច??»រាងក្រាស់ផ្ទួនសំណួរមុននឹងដេីរ
ទៅរកគាត់វិញ គេមិនបានស្តាប់ច្រលំមែនទេ?

«គេទុកឲ្យឯង!!»និយាយចប់ គាត់ក៏ហុចក៏សំបុត្រ
នឹងចិញ្ចៀនដែលរាងតូចឲ្យ Jungkook ។ រាងក្រាស់
ទទួលយកទាំងភាំង នាយបេីកសំបុត្រមេីលរួចអាន
អក្សរនៅក្នុងនោះ រាងតូចមិនបាននិយាយអ្វីច្រេីន
ទេ គេគ្រាន់តែផ្តាំឲ្យ Jungkook មេីលថែខ្លួន រក្សា
សុខភាព ញុាំឲ្យទៀតពេលនឹងធ្វេីចិត្តសប្បាយៗតែ
ប៉ុណ្ណោះ គេមិនបានបញ្ចេញអាការៈប្រាប់ពីអារម្មណ៍
របស់គេដែលបានឃេីញរូបភាពនាយនឹង LingE នៅ
ក្នុងទូរស័ព្ទបញ្ចេញក្នុងសំបុត្រទេ ពាក្យចុងក្រោយ
ដែលសរសេរគឺ អូនស្រឡាញ់បង Jeon JungKook
អាមដល់ត្រឹមនេះ រាងក្រាស់ក៏ស្រក់ទឹកភ្នែកតក់ៗនៅ
លេីសំបុត្រនោះ នាយខាំមាត់តិចៗសម្លឹងមេីល
ចិញ្ចៀនរបស់ប្រពន្ធទាំងមានអារម្មណ៍ដឹងខុសជា
ខ្លាំង យប់មិញបេីគេមិនទៅ Condo របស់ LingE
ទេ ក៏គ្មារឿងនេះកេីតឡេីងដែល រាងតូចក៏មិនទៅចោលគេដូចពេលនេះដែល។

«សុំទោស Tae !! សុំទោសប្រពន្ធសម្លាញ់!!»
Jungkook និយាយក្នុងចិត្ត ទប់ទឹកភ្នែកមិនបញ្ចេញ
នៅមុខមនុស្សចាស់ទាំងស្ងប់ស្ងាត់។

«ទៅហៅ TK មកនេះ ប្រាប់គេប្រមូលកូនចៅមកទី
នេះជាបន្ទាន់»Jungkook

«ចាស៎!!អ្នកប្រុស»

«ឯងពេញចិត្តមែនទេ JK??»លោកស្រី

«អូន...»លោក Jeongsun

«លោកស្រីៗៗ!!នៅក្នុងទូរដាក់ខោអាវរបស់ Tae
ខ្ញុំឃេីញមាន គឺ..លោកស្រីមេីលខ្លួនឯងទៅ»Nusa
រត់ឆោឡោចុះពីលេីកាំជណ្តេីរកាន់របស់ម៉្យាងឲ្យហុច
ឲ្យស្រ្តីចំណាស់មេីល។

«នេះជា??»លោកស្រី ទទួលរបស់នោះពីដៃ Nusa
នេះគឺជា ក្រដាសត្រួតពិនិត្យការមានផ្ទៃពោះនឹងប្រដាប់ពិនិត្យទឹកនោម វាជារបស់រាងតូចមែនទេ?

«ឲ្យមកខ្ញុំម៉ាក់!!»Jungkook ដេីរទៅយករបស់
ទាំងនោះពីដៃអ្នកម៉ាក់មុននឹងពិនិត្យវាមកមេីល
ក្រដាសត្រួតពិនិត្យការមានផ្ទៃពោះនេះមិនមែនជា
របស់ចាស់ពីមុនទេ វាមានថ្ងៃដែល Taehyung ទៅ
ពិនិត្យ 28/11/20xxxxxx នេះគឺថ្មីៗ...ព្រះអេីយ Tae
មានផ្ទៃពោះរឺ??

«ម៉ាក់ៗ...គឺ ថ្មីៗទេ វាមិនមែនក្រដាសចាស់ដែល
Tae ឲ្យខ្ញុំមេីលទេ»Jungkook

«ថ្ងៃនេះទី 22 ធ្នូ នេះក្នុងក្រដាសគឺ 28 វិច្ឆិកា នេះ....
Taehyung ទេីបតែមានផ្ទៃពោះបានជិតបានមួយខែ
ហេីយ»លោកស្រី បន្លឺឡេីងទាំងរំភេីបប៉ុន្តែចិត្តមួយក៏
កំពុងតែភ័យមិនដឹងថារាងតូចបាត់ទៅណា។

«អ្នកប្រុសខ្ញុំមកហេីយ!!»TK ដេីរចូលមករួមជាមួយ
កូនចៅមិនតិចជាង 20 នាក់ទេ។

«ស្តាប់បញ្ជាយេីង តាមរក Tae ឲ្យឃេីញ ពេលនេះ
យេីងជឿថាគេមិនទាន់ទៅទីណាឆ្ងាយទេ នៅប្រលាន
យន្តហោះ រកសួរមេីលទៅម៉ោងណាដែលយន្តហោះ
ចេញទៅដំណេីរទៅឡុងដ៍ CCTV ក៏ត្រូវតែឆែកដែល
ទៅសួរ Jimin ផង Tae អាចនឹងទៅរកគេ!!មិនថា
ត្រូវគាស់កកាយទីក្រុង Seoul ទេពួកឯងត្រូវតែរក
មនុស្សរបស់យេីងមកវិញ!!TK ឯងទៅរក Tae
នៅប្រលានយន្តហោះទៅ បេីឃេីញរឺរកឃេីញតម្រុយ
ត្រូវផ្តល់ដំណឹងមកយេីង យល់ទេ?»Jungkook

«ពួកយេីងយល់ហេីយ»TK

«អ្ហឹកៗ...តាមរកប្អូនឲ្យឃេីញទៅ Jung !! ពេលនេះ
គេកំពុងមានផ្ទៃពោះ ម៉ាក់ពិតជាបារម្ភណាស់»

«មិនអីទេៗៗ..បងជឿថា Tae មិនទាន់ចេញផុតពី
កូរ៉េទេ»លោក Jeongsun

«បេីឯងរក Taehyung មិនឃេីញ!!ឯងមិនមែន
Jeon Jungkook ចៅប្រុសយេីងទៀតទេ»និយាយ
ចប់ លោកតាក៏ចាប់កាន់ឈេីច្រត់ដេីរចូលក្នុងបន្ទប់
បាត់ទៅ។

«បងសុំទោសៗៗ!!ត្រឡប់មករកបងវិញ Tae»
រាងក្រាស់ទម្លាក់ខ្លួនចុះអង្គុយលេីសាឡុងមុននឹង
លេីកដៃខ្ទប់មុខចុះទាំងទឹកមុខសោកសៅ គេស្បថ
ថានឹងរករាងតូចឲ្យឃេីញម្តងទៀត ម្តងនេះគេនឹង
ការពាររាងតូចនឹងកូនឲ្យសុខសាន្ត មិនធ្វេីឲ្យមាន
កំហុសខុសឆ្គងម្តងហេីយម្តងទៀតនោះទេ ។

«ចាំប៉ាណា៎!!ប៉ានឹងរក Mommy កូនឲ្យឃេីញ ម្តង
នេះប៉ានឹងការពារកូននឹង Mommy ឲ្យបាន ប៉ាសន្យា»

To be continued...................................

Continue Reading

You'll Also Like

162K 35.5K 96
අවසරද නිල් කටරොලු මලකට.... බොරලු පොලොවක සෙනෙහෙ පතන්නට........... (ධතාශ් X තීනු)
102K 11.1K 57
"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើ...
41.9K 2.8K 46
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
54.3K 7.7K 29
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]