[ ប្រពន្ធអេតាសុីវិល ] ភាគទី 59

7.7K 498 13
                                    

ក្រោយពេលចេញពីផ្ទះ រាងតូច Taehyung ក៏ឡេីងឡានតាក់សុីជិះចេញទៅរកផ្ទះជួលនៅឆ្ងាយ
ពីក្រុងព្រោះពេលនេះគេកំពុងខូចចិត្ត អារម្មណ៍មិនសូវ
ល្អហេីយក៏រាងហត់នឿយ អស់កម្លាំងខ្លាំងណាស់។
ពេលរកបានផ្ទះជួលហេីយ រាងតូចក៏រៀបចំខោអាវ
នឹងរបស់ផ្សេងៗទៀត ដំបូងឡេីយគេរកនឹងទៅ
ឡុងដ៍វិញ ទៅនៅក្នុង Condo ផ្ទាល់ខ្លួនដែលលោកតាជូនគេសម្រាប់ថ្ងៃកំណេីត 19 ឆ្នាំ ប៉ុន្តែគិតចុះគិតឡេីងសម្រេចចិត្តក៏មិនទៅវិញដោយសារតែគិត
ថានៅទីនោះកូនចៅរបស់លោកតាក៏ច្រេីនហេីយ
ប្រាកដជារកគេឃេីញមិនឃេីញ។

«ហ៊ូ.....»Taehyung ទប់ពោះរួចដាក់ខ្លួនអង្គុយនៅ
ចុងគ្រែក្រោយពេលរៀបអ្វីៗអស់ៗ ញេីសក៏ស្រក់តាម
ជេីងសក់នឹងថ្ងាសតិចៗ រាងតូចលេីកដៃស្រឡូនជូត
ចេញរួចទាញទឹកមកផឹកបន្តិច ពេលនេះគេមិនសូវ
ហ៊ានធ្វេីអ្វីសោះក្រោយពេលដឹងថាខ្លួនកំពុងមាន
ផ្ទៃពោះកូនទី 2 ។ តាមពិតទៅ គេបានទៅពេទ្យប៉ុន្មាន
សប្តាហ៍មុនព្រោះមានអារម្មណ៍មិនស្រួលខ្លួន អាការៈ
ដូចមានផ្ទៃពោះលេីកទី 1 ដោយសង្ស័យលេីខ្លួនឯង
Tae ទៅទៅមន្ទីរពេទ្យដេីម្បីពិនិត្យ អ្វីៗដូចជាការគិត
គេពិតជាមានផ្ទៃពោះពិតមែន ។ រឿងមានផ្ទៃពោះនេះ
រាងតូចបំណងប្រាប់ Jungkook ជាច្រេីនដងហេីយ
ប៉ុន្តែគ្មានឪកាសហេីយមួយទៀតគេក៏ចាប់ផ្តេីមឈ្លោះ
គ្នាជាមួយរាងក្រាស់រហូត។

«បាត..បាត់ទៅណាហេីយ??»រាងតូចចាប់ផ្តេីម
ស្លន់ស្លោរខណៈពេលបេីកវ៉ាលីរកមេីលក្រដាសពិនិត្យ
ផ្ទៃពោះមិនឃេីញនៅក្នុងវ៉ាលី គេចាំបានថាដូចជា
ញាត់វាចូលហេីយតេី ហេតុអីក៏មិនឃេីញ?

«មិនអាចទេ!!ខ្ញុំពិតជាបានដាក់វាចូលពិតមែន»
និយាយបណ្តើររាងតូចក៏លេីកវ៉ាលីចាក់ដេីម្បីរក
មេីលម្តងទៀត ប៉ុន្តែនៅមិនឃេីញ។

«ព្រះអេីយ...បេីខ្ញុំភ្លេចនៅភូមិគ្រឹះតេីគិតយ៉ាងមិច?»
Taehyung ពេបមាត់រកយំខណៈរកក្រដាសពិនិត្យ
ផ្ទៃពោះមិនឃេីញ បេីគេភ្លេចនៅទីនោះមែន ប្រាកដ
ជាត្រូវរាងក្រាស់រកឃេីញមិនខានទេ..គេមិនចង់ឲ្យ
អ្នកណាដឹងថាខ្លួនមានផ្ទៃពោះទេ ត្រឹមខ្លួនម្នាក់គេក៏
អាចចិញ្ចឹមកូនរស់ដែល ពិបាកយ៉ាងណាគេត្រូវតែ
ចិញ្ចឹមកូនម្នាក់ឯងឲ្យបាន។

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now