[ ប្រពន្ធអេតាសុីវិល ] ភាគទី 9

9.7K 574 5
                                    

មិនចាំឲ្យយូរទាន់ទេ ជំហានជេីងវែងៗបោះសម្តៅ
ទៅរក Teahyungយ៉ាងលឿនពេលប្រពន្ធអេតាសុីវិលបញ្ចប់ប្រយោគ ។ Teahyung ឈរនៅស្ងៀមក្តាប់ជាយអាវខាងក្រោមស្របពេលដំណេីររបស់រាងសង្ហារមកដល់កាន់តែគៀកហេីយ ។

«និយាយស្អីមិញនេះ?»JungKook ដេីរទៅជិតរួចសួរស្របពេល Teahyung ហាក់គាំងស្ញេញ អណ្តាតគ្រលាស់លែងចេញពាក្យអូនបងផ្អែមរលួយអស់ទៅហេីយ

«ខ..ខ្ញុំគ្រាន់ចង់ដឹងថាហេតុអីលោកដោះចិញ្ចៀនចោលតែប៉ុណ្ណោះ Jung...» Teahyung ខាំបបូរមាត់ក្រោមធ្វេីភ្នែកម៉ក់ៗដាក់

«ឯណាចិញ្ចៀន??»JungKook សង្ក្រឺតធ្មេញដាក់
ពេលចម្លេីយដែលខ្លួនចង់បានមិនឮចេញពីបបូរមាត់ស្តេីងម្តងទៀត!គេចង់ឮពេលរាងតូចប្តូរសព្វនាមម្តងទៀត

«នេះ!!...»Teahyung យកចិញ្ចៀនពីហៅប៉ៅអាវរួចលេីកឲ្យ JungKook មេីល អ្នកកម្លោះឃេីញ
ហេីយក៏កញ្ឆក់យកពីដៃរាងតូចរួចបែរក្រោយបន្តជំហានចូលក្នុងក្រុុមហ៊ុនហេីយលេីកចិញ្ចៀនមកពាក់លេីម្រាមដៃយ៉ាងលឿន ហេីយក៏មិនបានផ្តល់ចម្លេីយឲ្យមាឌតូចដែល ។

«អាមុខងាប់!!»Teahyung ឧទានឡេីងលួចជេររាង
សង្ហារពីក្រោយខ្នងតិចៗដោយគ្មានអ្នកណាឮក្រៅពី
គេ!!កញ្ឆក់ចិញ្ចៀនរួចក៏ដេីរចេញទៅបាត់មិនគិតផ្តល់
ចម្លេីយដែលគេកំពុងឆ្ងល់អីបន្តិចសោះ ។

   មកដល់កន្លែងធ្វេីការវិញ Teahyung ក៏អង្គុយធ្វេី
ការរបស់គេដូចរាល់ដង!! បន្តិចក្រោយមកស្រាប់តែ
មានអ្នកគោះតុធ្វេីការរបស់គេតិចៗហុចផលឲ្យរាងតូចងេីបមុខឡេីងយឺតៗដេីម្បីមេីល។

«JungKook នៅទេ??»សម្លេងស្រួយស្រេីបឮចេញ
ពីបបូរមាត់ក្រហមឆេះរបស់ស្រីស្រស់កូនកាត់ចិន
LingE បានបន្លឺឡេីង Teahyung មេីលមុខនាងបន្តិចទេីបតបវិញ...

«អ្នកនាងមកមានការអី??»Teahyung ដកភ្នែក
ចេញពីស្រីស្រស់រួចងាកមកធ្វេីការរបស់ខ្លួនវិញ

«មិនមែនជារឿងរបស់ឯងទេ!!យេីងចង់ដឹងថា Jung
គេនៅឬអត់?»LingE គំហកដាក់វិញទៅតាមអារម្មណ៍ពីធម្មជាតិមិនចេះខ្លាចអ្នកណារបស់នាង
ប៉ុន្តែវាមិនបានធ្វេីឲ្យ Teahyung ភ័យញ័រខ្លាចអ្វីទេ

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now