[ ប្រពន្ធអេតាសុីវិល ] ភាគទី 38

9.4K 518 16
                                    

«ឯងឌឺយេីងហេស៎??»Iris

«អ្នកណាឌឺនាង??»Teahyung តបវិញរួចចាប់ញាត់បាយដាក់ចូលមាត់ញាក់ចិញ្ចេីមរបៀបអ្នកឈ្នះ
ដាក់ស្រីស្រស់ធ្វេីឲ្យនាងច្រាលឈាម ក្តៅចិត្តស្ទេីរតែ
ក្រោកទៅទះតបមុខអាក្មេងនឹងទេ។

«ខ្ញុំកំពុងញុាំបាយមេត្តាអ្នកនាងកុំនិយាយរំខានអីបាន
ទេ?»Teahyung

«អាក្មេងចង្រៃនិស្ស័យមិនល្អ»Iris សម្លក់មុខរាងតូច
នាង Emma ក៏រុញម្ចាស់របស់ខ្លួនចេញពីទីនោះព្រោះ
ខ្លាចនាងទប់កំហឹងមិនបានក្រោកទៅទះរាងតូចខ្លាចគេដឹងការពិតថានាងមិនបានពិការដូចនិយាយ។

«ស្រីមុខជ្រួញឆ្គួតទេដឹង?»Teahyung ធ្វេីមុខក្រញ៉ូវ
ព្រោះតែ Iris ធ្វេីឲ្យគេអារម្មណ៍មិនល្អទេពេលនេះ។

«Tea ដូចអារម្មណ៍ប្រែប្រួលដល់ហេីយ»Nusa សេីច
កាលបេីឃេីញអាការៈនឹងការនិយាយស្តីរបស់រាងតូច
ខុសធម្មតាទាំងពីមុនហាក់មិនមែននេះឡេីយ។

«ប្រែប្រួលយ៉ាងមិចទៅបងNusa??»Teahyung
ធ្វេីមុខឆ្ងល់រួចហាកទៅមេីលមុខនាងក្រមុំព្រមទាំង
សួរបកទៅវិញ។

«លក្ខណៈថាTeaដូចប្លែកៗខុសពីមុនដែលស្លូតមិន
ខ្ចីនិយាយស្អីពេលដែលអ្នកនាង Iris មករករឿង»
Nusa

«មិនដឹងទេខ្ញុំក៏មានអារម្មណ៍ចម្លែកដូចគ្នា»ថាហេីយ
រាងតូចក៏ទំពាបាយមួយៗធ្វេីភ្នែកឡង់ៗ(មានកូន
អារម្មណ៍ប្រែប្រួលចឹងអៃ🧐)។

     បន្ទាប់ពីញ៉ាំអាហារពេលព្រឹកហេីយ Teahyung
ក៏ឲ្យអ្នកបេីកឡានជូនទៅមន្ទីរពេទ្យដេីម្បីពិនិត្យមេីល
អាការៈក្អួតចង្អោររបស់ខ្លួនគេច្បាស់ក្នុងចិត្តថាវាមិន
មែនជាជំងឺក្រពះរបស់គេទេឡេីយ ដូច្នេះតេីគេអាច
មានផ្ទៃពោះដូចប្រដាប់ពិនិត្យទឹកនោមលោតឡេីង
មែនទេ?ទេៗ មិនអាចទេ។កំឡុងពេលពិនិត្យរួចរាល់
រាងតូចក៏អង្គុយរង់ចាំគ្រូពេទ្យមួយសន្ទុះ បន្តិចក្រោយ
មកគាត់ក៏ដេីរចូលមកវិញទាំងទឹកមុខញញឹម។

«តេីខ្ញុំកេីតអីទៅ Doctor ?»Teahyung

«មិនគួរឲ្យជឿទេ!!ប្អូនកំពុងមានផ្ទៃពោះ» Doctor

«ថា....ថាម៉េច??»Teahyung

«Kim Teahyung ប្អូនមានផ្ទៃពោះរយៈពេល6
សប្តាហ៍ហេីយ ចូលរួមត្រេកអរផងណា៎» Doctor

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now