[ ប្រពន្ធអេតាសុីវិល ] ភាគទី 61

8K 483 15
                                    

«មិញនេះ Mummy សុំទោស!!»រាងតូចពោលក្នុង
ចិត្តតិចៗ មុននឹងញញឹមដាក់ Churin នឹង Jina
បន្តិចទេីបទាញទឹកមកផឹក អង្គុយបិទភ្នែកសម្ងំឲ្យ
បាត់វិលមុខ។

  បន្ទាប់បានអង្គុយនៅស្ងៀមបន្តិចហេីយនោះ រាងតូច
ក៏មានអារម្មណ៍ថាធូរស្បេីយល្មមធ្វេីការឲ្យដែលសល់
តែ 1 ម៉ោងទៀតនឹងចប់ ។

«Taehyungie ខ្ញុំសុំសួរបងរឿងមួយបានទេ?»ស្រប
ពេលកំពុងលាងកែវកាហ្វេនឹងចាន Cake ដែល
ប្រឡាក់ នាងតូច Jina ក៏ងាកទៅញឹមៗសួររាងតូច
ដែលកំពុងលាងជាមួយគ្នា។

«មានអីទេនាងច្រម៉ក់?»Taehyung ងាកទៅមេីល
មុខទាំងសេីចតិចៗ ចាត់ទុកនាងល្អិតនេះដូចជាប្អូន
ស្រីយ៉ាងចឹងពេលគេចូលធ្វេីការដំបូង Jina នាងកំពុងរៀន គ្រួសារនាងខ្វះខាត នាងមកធ្វេីការនេះគឺ
ដេីម្បីយកលុយទៅរៀន។

«ខ្ញុំ..ខ្ញុំឃេីញបងក្អួតថ្ងៃមិញ ហេីយល្ងាចមិញបងក៏
វិលមុខទៀត តេីបងមិនអីមែនទេ?»Jina សួរព្រោះ
តែឆ្ងល់ អាការៈវាស្រដៀងៗនឹងអ្នកមានផ្ទៃពោះ។

«គឺ..បងមិនអីទេ!!ប្រហែលជាញុាំអីខុសទេដឹង កុំ
និយាយច្រេីនអី ឆាប់លាងឲ្យរួចៗទៅប្រយ័ត្នយប់
ជាងនេះ ម៉ាក់ឯងបារម្ភ»Taehyung បង្វែរទៅនិយាយ
រឿងផ្សេងព្រោះតែមិនចង់ឲ្យនាងដេញដោលសួរច្រេីន
ទេីបងាកមកលាងកែវរបស់ខ្លួនឲ្យឆាប់ៗរួចវិញ។

«ចាស៎!!»Jina ងក់ក្បាល។

   បន្ទាប់ពីលាងចានរួចរាល់ហេីយពួកគេទាំងពីរក៏ដេីរ
ចេញពីហាងជាមួយគ្នា។ ទម្រាំបានចេញពីហាង Jina និយាយកំប្លែងឲ្យរាងតូចសេីចស្ទេីរតែរឹងពោះ
អស់ទៅហេីយ នាងល្អិតចំពូកែកំប្លែងណាស់ វាក៏ល្អ
ដែលធ្វេីរាងតូចបានសេីចសប្បាយខ្លះព្រោះចាប់តាំងពី
ចេញពីភូមិគ្រឹះគេមិនសូវជាញញឹមរីករាយដូចមុនទេ។

«លាសិនហេីយ Taehyung ssi ស្អែកជួបគ្នា!!»
Jina ឡេីងអង្គុយលេីម៉ូតូរួចលេីកមួកសុវត្ថិភាពពណ៍
ផ្កាឈូករបស់នាងមកពាក់ព្រមទាំងគ្រវីដៃលាដាក់
Taehyung ។

«Bye Bye!!!»រាងតូចក៏លេីកដៃគ្រវីលាដាក់នាងវិញ
មុននឹងឈរសម្លឹងមេីលនាងតូចជិះចេញទៅផ្ទះបាត់
ទេីបខ្លួនដេីរត្រឡប់ទៅផ្ទះជួលតែម្នាក់ឯង។

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now