[ ប្រពន្ធអេតាសុីវិល ] ភាគបញ្ចប់

13.4K 902 79
                                    

«កុំគ្របប្តីខ្ញុំអីណា!!អ្ហឹកកកៗៗ..សុំអង្វរគ្រូពេទ្យ»
Taehyung ចាប់ដៃសុំកុំឲ្យគាត់គ្របសពរាងក្រាស់
លោកគ្រូពេទ្យនោះក៏ងក់ក្បាលបន្តិចទេីបដេីរចេញ
ទៅវិញបាត់ បេីគាត់ជំទាស់រាងតូចប្រាកដជាយំគាំង
ស្លាប់មិនខានទេ។

«អ្ហឹកកកៗៗ...បងដឹងទេ?ថ្ងៃដែលអូនមកផ្ទះបង
លេីកដំបូងបងមិនពេញចិត្តហេីយក៏រត់ទៅនៅផ្ទះ Jimin ឡេីងមួយអាទិត្យ ថ្ងៃនោះអូនគិតថាបងស្អប់
អូនបាត់ទៅហេីយ អ្ហឹក...បងមិនចង់រៀបការអូនយល់
បេីមិនបានលោកតាមកទេ បងក៏មិនព្រមមកផ្ទះវិញ
ដែល!!បងដឹងទេ?ថ្ងៃដែលបងកុហកឲ្យអូនទៅក្លឹប
មេីលបងនឹងស្រីផ្សេងថេីបគ្នា..អូនឈឺប៉ុណ្ណាទេ?យប់
នោះ បងជាន់ឈ្លីអូន ហេីយក៏ជាយប់ដែលអូនព្រម
ប្រគល់ខ្លួនប្រាណនឹងបេះដូងឲ្យបងដែល...អូនស្រឡាញ់បង ស្រឡាញ់តាំងពីដេីមរហូតដល់ទីបញ្ចប់
ដូច្នេះបងត្រឡប់មកវិញមក..មករកអូនវិញ អ្ហឹកក..
គ្មានបងឲ្យអូនរស់យ៉ាងមិច?ហុិកកៗៗ»Taehyung
ទម្លាក់ខ្លួនអង្គុយលេីកម្រាលឥដ្ឋ ឈ្ងប់មុខយំនឹងដៃ
ស្វាមីរៀបរាប់ទាំងក្តីឈឺចាប់ គេរស់មិនបានទេបេីគ្មាន វត្តមាន Jungkook ។

«បងដាច់ចិត្តទៅចោលអូនហេស៎?ក្រែងថាចង់ប៉ះប៉ូវ
ក្តីស្រឡាញ់អូនវិញហេស៎?ចឹងបងក្រោកមក Jung
អ្ហឹកកៗ..បងក្បត់សន្យា មនុស្សអាក្រក់»សម្លេងយំ
កាន់តែបន្លឺឡេីងខ្សោយៗទៅ រាងតូចដកដង្ហេីម
សឺតស៊ត ព្រោះតឹងច្រមុះ ថ្ពាល់នឹងភ្នែកក៏ក្រហមងាំង
Jimin Yoongi បានត្រឹមតែមេីលពីខាងក្រៅមិនហ៊ាន
ចូលមក ព្រោះចង់ទុកពេលឲ្យរាងតូច។

«ជ្រុលជាបងស្លាប់ហេីយ!!អញ្ចឹងហេតុអីអូនស្លាប់ផងទៅ?យកអូនទៅជាមួយផង Jung យេីងទៅរស់នៅជុំគ្នា មានបង កូន ហេីយនឹងអូន»ថាហេីយ រាងតូចក៏សេីចដូចមនុស្សឆ្គួត គេក្រោកអង្គុយជិតសពរាងក្រាស់ មុននឹងក្រសោបថ្ពាល់នាយទម្លាក់បបូរមាត់ថេីបជាលេីកចុងក្រោយ។ Tae ថេីបបន្តិចហេីយក៏ប្រុងដកមាត់ចេញ ប៉ុន្តែស្រាប់តែមានអារម្មណ៍ថាបបូរមាត់អ្នកខាងនោះក៏កម្រេីកថេីបតបគេវិញ។

«បងមិនអនុញ្ញាតឲ្យអូនស្លាប់ទេ»Jungkook ក្រោក
អង្គុយព្រមទាំងយកដៃទប់ស្មារាងកាយប្រពន្ធ។

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now