👑អ្នកអង្គម្ចាស់បណ្តូលចិត្ត💜...

By RxSaaaa_RxSaaaa

413K 29.1K 212

គេត្រឹមជាក្មេងប្រុសសាមញ្ញម្នាក់ដែលរស់នៅតាមតំនប់ជនបទឡីឡឺមិនសូវជាដឹងខ្យល់អី ប៉ុន្តែគេបែរជាមានឥទ្ធិពលលើអ្នកអង្គម... More

ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០
ភាគទី១១
ភាគទី១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦
ភាគទី១៧
ភាគទី១៨
ភាគទី១៩
ភាគទី២០
ភាគទី២១
ភាគទី២២
EP23 : ចូលមកងូចទឹកជាមួយយើង
EP24 : យើងចាំថ្ងៃនេះយូរហើយ
EP25 : Fiso ជាសត្វឈ្មោល
EP27 : តែទ្រង់ថ្ងៃនេះមិនដូចរាល់ដងសោះ
EP28 : គេខឹងខ្ញុំរឿងអីមែនទេ?
EP29 : បាន!! យើងនឹងបន្ថយទោស
EP30 : ហេតុអីក៏មិនសម្លាប់ខ្ញុំតែម្តងទៅ??
EP31 : ចង់តែអោបក្រសោប
EP32 : ខ្ញុំខ្លាចហើយ
EP34 : តែ Tae ឈឺណាស់
EP35 : អ្នកណានាំ Tae ទៅ?
EP36 : ថ្ពាល់ Tae មានម្ចាស់ហើយ
EP37 : ពិតជាអែមៗមែនទែន
EP38 : ព្រះបុត្រាគឺជាគូអនាគតនឹងអ្នកអង្គម្ចាស់
EP39 : Tae ពូកែទេ?
EP40 : អែមៗពេញខ្លួនតែម្តង
EP41 : ម្ចាស់ប្រុស
EP42 : គេមិនអាណិតTaeទេមែនទេ?
EP43 : ខ្ញុំស្រឡាញ់លោក
EP44 : ម្ចាស់ប្រុសអៀន??
EP45 : មិនបាច់មកយកចិត្តយើងទេ
EP46 : អ្នកអង្គម្ចាស់ នៅឯណាទៅ?
EP47 : តិចក្រោកពីលើគ្រែមិនរួច
EP48 : យើងចង់អោបម្ចាស់អូន
EP49 : មិនបាច់មកប៉ះទេ
EP50 : កុំចង់ដេកក្បែរប្រពន្ធយើង
EP51 : ម្ចាស់ប្រុសចនឌីម៉ាធីស
EP52 : ប្រពន្ធសម្លាញ់
EP53 : ទ្រង់ពិតជាស្រស់ស្អាតណាស់
EP54 : ដឹងថាវាគ្រោះថ្នាក់ទេ??
EP55 : ក្រែងយេីងជាប្តីប្រពន្ធនឹងគ្នាមិនចឹង??
EP56 : គេមករកបងយូរហេីយ
EP57 : ជឿឬនៅថាបងមិនបានកុហស??
EP58 : ម្ចាស់ប្រុសថេីបវាមិចនឹងកេីត?
EP59 : បងស្រឡាញ់ម្ចាស់ប្រុសណា
EP60 : ខ្ញុំនឹកទ្រង់អ្នកអង្គម្ចាស់
EP61: ម្ចាស់ប្រុសរបស់យេីង
EP62 : កុំលែងអូនទៀតអី.
EP63 : End Part
EP26 : ចុះមានវិធីព្យាបាលវិញទេ??

EP33 : គ្មានផ្លូវដែលយើងធ្វើបែបនេះនោះទេ

6.3K 465 1
By RxSaaaa_RxSaaaa

    នៅក្នុងរាជវាំងដ៏ធំអស្ចារ្យ ហើយពេលនេះក៏ជាកណ្តាលយប់ទៅហើយ តែវាបែរជាមានសភាពអ៊ូរអរខុសពីធម្មតាទៅវិញ មិនថាទាហានឬក៏ភីលៀងកំពុងតែរត់ត្របាញ់ជើងគ្នា ធ្វើតាមបញ្ជាចេញពីក្រអូមមាត់របស់អ្នកអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់ដែលដាក់បញ្ជាមកលើពួកគេ ។

" ហៅ ស្នំយ៉ា មកឱ្យឆាប់ឡើង Tae យើងនៅទីនេះហើយ ឈប់យំទៅណា "Jungkook លើកដៃអង្អែលសក់អ្នកគេងលើប្រអប់ទ្រូងរបស់ខ្លួនថ្នមៗ ដោយការយកចិត្តទុកដាក់ ថើបថ្ងាសដែលមានញើសនៅជាប់លើនោះមួយខ្សឺតដោយគ្មានការខ្ពើមរអើមអ្វីបន្តិចសោះ ។

" អត់ទេៗ ខ្ញុំអត់ផឹកទេ..កុំយកខ្ញុំទៅទីនោះងងឹតណាស់..ខ្លាចហើយៗ " Tae បន្លឺឡើងខ្សាវៗទាំងបិទភ្នែកជិតឈឹង ដកដង្ហើមញាប់ស្អេកទាំងដៃនៅក្តោបប្រអប់ដៃរបស់អ្នកម្ខាងទៀតជាប់ស្អិត ។

" ខ្ញុំម្ចាស់មកដល់ហើយក្រាបទូល " ស្នំយ៉ា បន្ទាបជង្គង់ចុះបន្តិច មុននឹងដើរទៅអង្គុយក្បែររាងតូចល្អិតដែលគេងក្នុងរង្វង់ដៃរបស់អ្នកអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់ ។

" ធ្វើយ៉ាងមិចក៏បានសំខាន់ព្យាបាល Tae ឱ្យជាកុំឱ្យគេបែបនិងអី " Jungkook ប្រលែងគេចេញពីរង្វង់ដៃយឺតៗ ក្រសោបដៃស្រឡូនមកថើបថើរៗ ទាំងក្នុងចិត្តនឹកព្រួយបារម្ភពីគេជាខ្លាំង ។

" ក្រាបទូលអ្នកអង្គម្ចាស់ " ស្នំយ៉ា អោនក្បាលបន្តិចបែបទទួលបញ្ជា Jungkook ក៏សន្សឹមៗដកខ្លួនចេញពីគេវិគ ដោយទុកឱ្យ ស្នំយ៉ា ចាប់ផ្តើមព្យាបាលគេ ។

" យករងើកភ្លើងមកដាក់ក្រោមគ្រែមក " ស្នំយ៉ា បញ្ជាភីលៀងដែលនៅឈរក្បែរដៃ ទើបពួកនាងប្រញាប់ទៅធ្វើតាមសម្តីរបស់យ៉ាងលឿន ។

" Tae អាចក្តៅទេ? " Jungkook ក្តោបដៃគេមកថើបមិនឈប់ ដោយមិនភ្លេចច្របាច់ថ្នមៗដោយក្តីបារម្ភពេញបន្ទុក

" គេធ្លាប់ឈឺជាងនេះទៅទៀត ប៉ុន្នឹងគេប្រហែលជាទ្រាំបាន " ស្នំយ៉ា បន្លឺឡើងទាំងដៃនៅលាប របួសលើដៃស្រឡូនរបស់គេថ្នមៗ ទាំងដែលអ្នកម្ខាងទៀតកំពុងតែឆ្ងល់និងប្រយោគរបស់នាង ។ នាងកំពុងនិយាយពីអ្វី?? ឬក៏រឿងដែលគេកំពុងតែឆ្ងល់នេះ??

" ទ្រង់កំពុងតែនិយាយពីអ្វី? "

" បើខ្ញុំម្ចាស់និយាយថាអ្នកអង្គម្ចាស់ជាអ្នកបញ្ជាគេឱ្យធ្វើបាប Tae ទ្រង់ជឿខ្ញុំទេ?" ស្នំយ៉ា និយាយបណ្តើរទាំងដៃកំពុងតែលាបរបួសនៅលើខ្លួនរាងតូចដែលសន្លប់ស្តូកស្តឹង ទឹកមុខស្លេកស្លាំង បបូរមាត់ក្រៀមស្ងួតគ្មានសំណើម ព្រោះតែគេខានប៉ះពាល់ទឹកសឹងតែមួយថ្ងៃពេញទៅហើយ ។

" ខ្ញុំម្ចាស់ដឹងថា អ្នកអង្គម្ចាស់ ច្បាស់ជាមិនជឿស្រាប់ហើយ ទុកឱ្យពេលវេលាជាអ្នកប្រាប់ទ្រង់ទៅចុះ " ស្រីស្រស់ ថាហើយរួចក៏ឈោងដៃទៅចាប់កាន់ពែងទឹកមកបញ្ចុករាងតូចបន្តិច ដើម្បីឱ្យគេមានជាតិទឹកក្នុងខ្លួនខ្លះ ។ ស្នំយ៉ា ដាក់គេឱ្យគេងទៅលើគ្រែវិញ រួចក៏ប្រញាប់ទៅកិនថ្នាំ ដើម្បីព្យាបាលគេទាំងញាប់ដៃញាប់ជើង ។

" គ្មានហេតុផលដែលយើងត្រូវធ្វើបែបនេះដាក់ Taeនោះទេ " Jungkook ចងចញ្ចើមដោយការមិនពេញចិត្តជាខ្លាំងក្រោកឈរពេញកម្ពស់ គេចពីនាង ។

" យើងមិចនឹងអាចធ្វើបែបនេះកើតនោះ?? គ្មានផ្លូវដែលយើងធ្វើបែបនេះនោះទេ "Jungkook បិទភ្នែករំងាប់អារម្មណ៍ បោះជំហានវែងៗដើរសម្តៅទៅដំណាក់ម្តាយរបស់ក្មេងដែលកំពុង ស្នំយ៉ា កំពុងតែព្យាបាលយ៉ាងលឿន ។

" អ្នកអង្គម្ចាស់យាងមកដល់ហើយយយយ "

" ហុឹក..អ្នកអង្គម្ចាស់..ដោះលែងកូនរបស់ខ្ញុំទៅ.. ហុឹក..ទោសដែលគេទទួលល្មមអាចធូរស្រាលខ្លះហើយ..ហុឹក..កូនខ្ញុំម្ចាស់នៅក្មេងណាស់គេមិនអាចទទួលយករឿងបែបនេះបាននោះទេ គេខ្លាចងងឹតណាស់ដោះលែងគេទៅព្រះពរ..ជំងឺគេអាច នឹងរើឡើងវិញ..ខ្ញុំម្ចាស់សុំអង្វរអ្នកអង្គម្ចាស់.... គេរៀងចាលហើយ..ខ្ញុំម្ចាស់មិនចង់ឱ្យគេវិលទៅដូចមុនទេ..ហុឹក " គ្រាន់តែ Jungkook បោះជំហានចូលមកដល់ខាងក្នុងភ្លាម ស្ត្រីចំណាស់ក៏ស្ទុះរត់មកអោបជើងខ្លួន សំពះអង្វរខ្លួនដល់បាតជើង ហើយអង្វរគេឱ្យដោះលែងក្មេងម្នាក់នោះមិនដាច់ពីមាត់ ទាល់តែសោះ Jungkook មិនមាត់ដកជើងចេញពីគាត់វិញ រួចក៏បោះជំហានទៅខាងក្រៅ ដកដង្ហើមបន្ធូរអារម្មណ៍បន្តិច ទាំងច្របូកច្របល់ក្នុងចិត្តមិនដឹងថាអ្វីជាអ្វី ។

" យើងបានធ្វើអ្វីខ្លះ? យើងបានធ្វើអ្វីដាក់ Tae របស់យើងទៅ? " Jungkook បន្លឺឡើងខ្លាំងៗដល់ថ្នាក់ ទាហានភ័យឡើងញ័រខ្លួនទទ្រើតពេលដែលឮសម្លេងដែលពោរពេញទៅដោយភាពខឹងក្រោធរបស់គេ ទើបប្រញាប់ដកខ្លួនថយអស់ដោយទុកឱ្យគេនៅរំសាយកំហឹងម្នាក់ឯងសិន ។

" ចង្រៃយ៍អើយយយយ! អាល្ងង់ "Jungkook ក្តាប់ដៃចូលគ្នាយ៉ាងណែន ប្រឹងរកនឹករឿងដែលខ្លួនមិនដឹងតែគេបែរជាឃើញតែដាមទឹកភ្នែកនៅលើថ្ពាល់ឮតែសម្លេងយំរបស់ក្មេងរពិសរបស់គេទៅវិញ នេះមានអ្វីចំពោះគេទៅ ហេតុអីក៏គេមិនដឹងអ្វីបែបនេះ?? ។

              TO BE CONTINUED....🙏🏻♥️

RÖSÄÄ♡︎

Continue Reading

You'll Also Like

110K 8.9K 35
_ត្រឹមជាអង្គរក្សតូចតាចសាមញ្ញម្នាក់ ចំណែកឯទ្រង់ឈាមជ័រជាខ្សែររាជវង្ស ហើយម៉្យាងគេមានគូរដណ្តឹងហើយ តើស្នេហាមួយនេះវាអាចទៅរួចឬទេ?? ឆ្ងាយពេកហើយ..... «គេសំខ...
91.6K 7.7K 85
នេះជាសៀវភៅប្រជុំរឿងភាគប្រលោមលោកBLរបស់BTS គូVKook Yoonminណាណប់ចិត្ត។ រឿងដែលអេតមីនបានសរសេរ ១សង្រ្គាមស្នេហា (បាន១១ភាគ ហេីយនឹងត្រៀមចេញជាសៀវភៅលក់ខែ៥នេះ) ២...
92.5K 4.5K 49
ខ្ញុំស្រលាញ់បងណា គីមថេយ៉ុង 🥰 Novel Taekook, Jeon Jungkook (Top) Kim Taehyung (Bottom)
413K 29.1K 63
គេត្រឹមជាក្មេងប្រុសសាមញ្ញម្នាក់ដែលរស់នៅតាមតំនប់ជនបទឡីឡឺមិនសូវជាដឹងខ្យល់អី ប៉ុន្តែគេបែរជាមានឥទ្ធិពលលើអ្នកអង្គម្ចាស់ដ៏មានអំណាចលើសលប់ហួសពីការស្មាន Jeon...