SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)

By ciel2novels

10.4K 365 85

រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារ... More

Chapter: 1 (ល្បែងភ្នាល់)
Chapter: 02 "គម្រោងការណ៍"
Chapter: 03 "រត់រកនិស្ស័យ"
Chapter: 04 "អ្នកមានគុណ"
Chapter: 05 "ថ្ងៃលំបាក"
Chapter:06 "ព្រះអាទិត្យ តែងតែរះ"
Chapter: 07
Chapter: 08 "ទទួលយក"
Chpt: 09 "ក្តីស្រលាញ់ធ្វើឲ្យបេះដូងទន់ជ្រាយ"
Chapter: 10 ""ផ្ទៃមេឃគង់ប្រែពណ៌ ពេលព្រះអាទិត្យលិច" "
Chapter:11 "ទឹកស្ងប់គង់មានរលក"
Chapter:12 "គ្រប់ការកុហក សុទ្ធតែមានបំណង"
Chapter:13 "រក្សាចិត្តស្មោះ បង្កើនក្ដីស្រលាញ់"
Chapter:14 "អារម្មណ៍មិនអាចបំបែកបាន"
Chapter:15 "ការបែកទាំងមិនអស់ចិត្ត"
Chapter:16 "របួស ដែលមិនអាចព្យាបាល"
Chapter:17 "កំហុសដ៏ធំបំផុត"
Chapter:18 "បែកបាក់"
Chapter:19 'ស្រដៀងតែមិនដូច'
Chapter:20 "ធ្លាក់ដល់បាត"
Chapter:21 "ជីវីតថ្មី"
Chapter:22 "គេចមិនផុត"
Chapter:23"អាត្មានិយម"
Chapter:24 🔞
Chapter:26 "ស្នាមញញឹម"
27
28
29
30
33 "ទំព័របញ្ចប់"

31+32

297 7 1
By ciel2novels

ភាគទី៣១

ពាក្យចុងក្រោយ

ហានីល បន្ទាប់ពីបាននិយាយជាមួយលោកតារួច នាងក៏ក្រោកឈរឡើង សម្លឹងមើលទៅគ្រប់គ្នា ជាពិសេសគឺជុងហ្គុក មិនដឹងថាក្នុងចិត្តគេគិតយ៉ាងមិចចំពោះនាងឡើយ ទើបទឹកមុខគេអាក្រក់មើលខ្លាំងមែនទែន ។ តាមពិតមើលគ្មានរឿង យ៉ាប់ៗកើតឡើង អ្នកដែលត្រូវ រៀបការជាមួយជុងហ្គុកតាំងពីដំបូងគឺហានីលនេះហើយ តែទោះយ៉ាងណា បើជាគូនឹងគ្នាហើយ គ្មានថ្ងៃព្រាត់ឡើយ ។

“ខ្ញុំម្ចាស់ទូលលាព្រះអង្គម្ចាស់ ព្រះជាយា និងគ្រប់គ្នា” នាងបានឱនគំនាប គ្រប់គ្នាទាំងអស់លើកលែងតែឪពុកនិងម្ដាយចុងរបស់នាង ។

“ហាណា!” ទីបំផុតព្រះអង្គម្ចាស់យូហ្សី បានស្ទុះមកចាប់ដៃរបស់ហានីល និងហៅឈ្មោះពិត ដែលនាងមិនចូលចិត្តទៀត ។

“លែងដៃខ្ញុំម្ចាស់ទៅ ព្រះពរ!” នាងពិតជាចិត្តដាច់មែនទែន ដោយដកដៃរបស់ខ្លួនចេញពីប្រអប់ដៃ ដែលធ្លាប់ថ្នាក់ថ្នមនាងកាលពីតូច ។

“ហេតុអីបុត្រធ្វើទង្វើបែបនេះ?” ព្រះអង្គ បានសួរទៅនាង ជាមួយនឹងកែវភ្នែកឈឺចាប់ ។

“ខ្ញុំទេដែលគួរតែសួរទ្រង់ ហេតុអីទ្រង់ជ្រើសស្រីម្នាក់នោះ ប្រព្រឹត្តទង្វើថោកទាបទាំងនេះ!!!” នាងបានស្រែកសួរព្រះអង្គវិញខ្លាំងៗ រហូតដល់មីកុៈ បានរត់មកឱបស្មានាង ដើម្បីឲ្យនាងរំងាប់អារម្មណ៍

“បងស្រីចិត្តត្រជាក់សិន!”

“ខ្ញុំត្រជាក់មិនកើតទេមីកុៈ! ទ្រង់បានសម្លាប់ម្ដាយខ្ញុំ ហើយនៅចង់ទាមទារសិទ្ធគ្រប់គ្រងខ្ញុំទៀត? សួរថាឲ្យខ្ញុំអត់ទោសឲ្យទ្រង់បានយ៉ាងមិច??” កែវភ្នែករបស់ហានីល ឡើងក្រហម កំហឹងដែលនៅក្នុងទ្រូង បំណងមិនបញ្ចេញ ក៏ត្រូវផ្ទុះ ស្ទើរតែអាចដុតរាជដំណាក់ទាំងមូលបានទៅហើយ ។

“ហាណា…..”

“ឈប់ហៅខ្ញុំបែបនេះ? ហាណាគ្មាននៅលើលោកនេះទៀតទេ គឺមានតែហានីល បើមិនចង់ឲ្យខ្ញុំស្អប់ទ្រង់កាន់តែខ្លាំង ឈប់ហៅខ្ញុំបែបនេះ!!” នាងកាន់តែស្រែកខ្លាំងទៅៗ មើលទៅគ្មាននរណាម្នាក់គិតនឹងឃាត់នាងឡើយ ។ ដោយពួកគេមានតែភាពភ្ញាក់ផ្អើលដែលដឹងឮការពិត ទើបម្នាក់ៗឈរភ្លឹងឡើងដូចរូបចម្លាក់ទៅហើយ ។ ក្នុងនោះអ្នកដែលស្ទើរតែមិនដកដង្ហើមគឺជុងហ្គុក ដែលបានដឹងពីសវតារបស់ហានីល និងឃើញកំហឹងរបស់នាងបែបនេះ ។ គេគិតមករហូតថានាងជាមនុស្សស្រីដែលស្ងប់ស្ងាត់ និងរាបសារ តែមិននឹកស្មានថានាងមានភាពឈឺចាប់ច្រើនសោះ ។

“សុំទោស!បិតាសុំទោស!” ពាក្យកម្រ បានចេញពីបបូរមាត់របស់ព្រះអង្គម្ចាស់យូហ្ស៊ី ជាមួយនឹងទឹកភ្នែករលីងរលោងទៀតផង ។

“ខ្ញុំមិនអត់ទោសឲ្យទ្រង់ឡើយ!” ហានីល គ្រវីក្បាល ទោះបីព្រះអង្គម្ចាស់ បានដឹងកំហុសហើយក៏ពិតមែន ។

“ឲ្យបិតាធ្វើអ្វីក៏បានឲ្យតែបុត្រព្រមលើកលែង-”

“គ្មានផ្លូវទេ-គ្មានផ្លូវឡើយ! ទោះទ្រង់ធ្វើអ្វីក៏ខ្ញុំមិនលើកលែងឲ្យទ្រង់ដែរ” មើលចុះនាងបាននិយាយកាត់ព្រះអង្គ និងដើរចេញធ្វើព្រងើយទៀត ហាក់មិនស្រណោះនឹងទឹកភ្នែករបស់ឪពុកបន្តិចណាឡើយ ។

 

“នាងស្លាប់ទៅស្រីអាក្រក់!!” មីណាតូ មិនដឹងថាទៅរកកាំភ្លើងមកពីណា បានតម្រង់ទៅហានីល ដែលរៀបនឹងដើរចេញនោះ ជាមួយនឹងសម្រែកដ៏ខ្លាំងខ្លា ។

ប៉ាំង!> គ្រាប់កាំភ្លើងមួយគ្រាប់បានហោះសំដៅមករកហានីល ហើយនាងក៏បានងាកឃើញសកម្មភាពទាំងនោះដែរ ដែលបណ្ដាលឲ្យនាងបើកភ្នែកធំៗ យ៉ាងតក់ស្លុត ។

ដឹប!> រាងកាយមាំរបស់ជុងហ្គុក បានដេកដួលទៅលើឥដ្ឋស្របពេលដែមានឈាមក្រហមឆ្អៅនៅពីក្រោមខ្លួនរបស់គេ ។

“ជុងហ្គុក!!” ហានីល ភ្ញាក់ផ្អើលខ្លាំងយ៉ាងណា ក៏ត្រូវតែរត់មកត្រកងរាងកាយរបស់ជុងហ្គុកសិនដែរ ។

“ហៅឡានពេទ្យមក!” 

“ចាប់ខ្លួនមីណាតូឥឡូវនេះ!”

“កុំមកប៉ះយើង-យើងចង់សម្លាប់នាងក្មេងនោះ” សម្លេងអ៊ូអរ របស់មនុស្សនៅជុំវិញ ហាក់ធ្វើឲ្យត្រចៀករបស់ជុងហ្គុក កាន់តែហឹង ពេលដែលគេព្យាយាមបើកភ្នែលមើលទៅហានីល ។

“ជុងហ្គុក!បងកុំកើតអីឲ្យសោះណា៎!” នាងខំប្រឹងទះថ្ពាល់គេតិចៗ ដើម្បីដាស់កុំគេបិទភ្នែកដេក ។

“អូន-អូនយកបង-ដើម្បី-សងសឹក-បានសម្រេចហើយ-កុំខ្វល់-ខ្វល់នឹងបងទៀតអី!” មិនដឹងឡើយថាជុងហ្គុកគេគិតបែបណាឡើយ ទើបគេនិយាយពាក្យចេញមកទាំងឈឺចាប់បែបនេះ ។

“កុំនិយាយអញ្ចឹង!អូនមិនដែលគិតបែបនោះឡើយ អូនគ្រាន់តែចង់ឲ្បបងមានជីវីតល្អ ពេលដែលបានរៀបការ!” ហានីល នាងយំខ្លាំងណាស់ ពេលនិយាយឃ្លានេះ ប្រៀបដូចជានាងមានបំណងចង់ឲ្យគេត្រូវតែបានរៀបការ តាំងពីដំបូង ។

“អូនបោកប្រាស់បង-បានល្អ-” ជុងហ្គុក អស់សំណើច ហើយចុងក្រោយគេក៏ធ្វើពុតជាបិទភ្នែក ដូចជាសន្លប់ព្រោះគេមិនចង់ឃើញនាងទៀតឡើយ ។

“ជុង-បងកុំកើតអី-ហ៊ឺៗ-ហ៊ឹកៗ!” នាងខំស្រែកផង យំផងគិតថាគេកើតអីធ្ងន់ តែនាងមានដឹងឯណាថាគេបានឮគ្រប់យ៉ាងនូវពាក្យសម្ដីរបស់នាង ។ 

-មន្ទីពេទ្យ………..

មួយគ្រាប់ដែលបាញ់ចំខ្នងរបស់ជុងហ្គុកនោះ តាមពិតទៅមិនបានត្រូវចំណុចសំខាន់អ្វីឡើយ ទើបធ្វើឲ្យការវះកាត់នេះប្រព្រឹត្តទៅយ៉ាងរលូនក្នុងរយៈពេលដ៏ខ្លី ។

ឪពុកម្ដាយបង្កើត និងចិញ្ចឹមរបស់ជុងហ្គុក បានឈរមើលមុខគេ ដោយការព្រួយបារម្ភ ព្រោះបើតាមមើលពីខាងក្រៅទៅ របួសវាមិនធំដុំទេ តែផ្លូវចិត្តរបស់គេទៅវិញទេដែលធ្ងន់ធ្ងរ ។

“ខ្ញុំថាពួកយើងទៅដោះស្រាយជាមួយអ្នកវាំងល្អទេ? ទុកឲ្យជុង-គេនៅបែបនេះតែឯងសិនទៅ!” អ្នកស្រីហ៊ីតា បានងាកមកនិយាយជាមួយបុគ្គលបីនាក់ទៀត ដែលជាមនុស្សសំខាន់សម្រាប់ជុងហ្គុក ។

“ល្អៗ!” បន្ទាប់ពីមានការយល់ព្រមអ្នកស្រីហ៊ីតា ក៏ងាកមើលទៅ មីនជុន ដែលឈរក្បែរនោះជាមួយនឹងពាក្យផ្ដាំផ្ញើ

“មីនជុន-មើលថែចៅហ្វាយឯងឲ្យល្អ ប្រយត្ន័គេគិតខ្លី!”

“ម៉ាក់!!!!!” ជុងហ្គុក ឮសម្ដីហួសហេតុរបស់ម្ដាយហើយ គេក៏ស្រែកបែបមិនសុខចិត្ត និងបែរខ្លួនទៅម្ខាងលែងចង់ឃើញមុខនរណាទៀត ។

“បាទ!អ្នកស្រី ខ្ញុំនឹងមើលថែចៅហ្វាយ!”

“ផ្ញើផងមីនជុន” មុននឹងទៅ លោកស្រីក្វាងលី ម្ដាយបង្កើតរបស់ជុងហ្គុក ក៏ផ្ដាំផ្ញើម្នាក់ទៀត ទើបពួកគេចាកចេញទៅទាំងអស់ចិត្ត ។

“អាជូ!ឯងចេញទៅយើងចង់នៅតែម្នាក់ឯង” លោកចៅហ្វាយ បានបញ្ជារកូនចៅ មួយតង់ទៀត ធ្វើឲ្យមីនជុន មិនអាចប្រកែកបានមានតែឆ្លើយយល់ព្រម និងដើរលបៗចេញទៅក្រៅវិញ ។

“អ្នកនាងហានីល??” គ្រាន់តែមកដល់ក្រៅ មីនជុនបើកភ្នែកធំៗ ព្រោះបានឃើញហានីលឈរនៅមុខទ្វា ទម្លាក់ទឹកមុខចុះ ហើយដៃម្ខាងរបស់នាងមានរុំរបួសផងដែរ ។

“ជុងគេយ៉ាងមិចទៅហើយ?” នាងបានសួរដោយសម្លេងតិចៗសឹងស្ដាប់មិនឮ ។

“គាត់មិនអីទេអ្នកនាង គ្រាន់តែគាត់បានប្រាប់ខ្ញុំថាចង់នៅម្នាក់ឯង” មីនជុន ក៏អាណិតហានីលដែរ មើលចុះទឹកមុខនាងក្រៀមក្រំណាស់ ។

“ខ្ញុំសុំចូលទៅនិយាយជាមួយគេបន្តិចណា”

“តែ….”

“តែមួយភ្លែតទេ!” 

មីនជុន ចិត្តមិនដាច់មានតែយល់ព្រម ថែមទាំងបើកទ្វាឲ្យនាងចូលទៅក្នុងទៀតផង ។

“ជុងហ្គុក!” សម្លេងតូច បានបន្លឺឡើងភ្លាម ធ្វើឲ្យមនុស្សដែលទើបនឹងបិទភ្នែក ត្រូវប្រញ៉ាប់បើកវិញ តែគ្រាន់តែគេមិនបានបែរខ្លួនទៅរកនាងឡើយ ។

“អូនសុំទោសជុង!” នាងបានដើរទៅក្បែរគ្រែ និងនិយាយទាំងឈួលចុងច្រមុះ ។

“អូនសុំទោសបងរឿងអី?” គេធ្វើជាសោះកក្រោះ ដាក់នាង តែក្នុងចិត្តគេវិញពោរពេញដោយក្ដីស្រលាញ់ ។

“សុំទោសដែលធ្វើឲ្យបងមានរបួស-សុំទោសដែលមិនបានប្រាប់ការពិតដល់បង សុំទោសដែលបោកបងឲ្យមករៀបការ ដើម្បីធ្វើជាការសងសឹក សុំទោសដែលធ្វើឲ្យកូនបងស្លាប់ សុំទោស-សុំទោសគ្រប់យ៉ាងទាំងអស់” នាងខាំមាត់សង្កត់ចិត្ត ទទួលយកជោគជតាគ្រប់សព្វ ។

“អូនគិតថាបងនៅទទួលយកមិនទាន់បានទេចំពោះរឿងដែលកើតឡើងក្នុងថ្ងៃនេះ អញ្ចឹងពាក្យចុងក្រោយរបស់អូនមានតែសុំទោស!សង្ឃឹមថាបងនឹងលើកលែងឲ្យអូន” ហានីល អស់មធ្យោបាយហើយ ចុងក្រោយមានតែដកខ្លួនចេញសិន ព្រោះគេមិនព្រមនិយាយរកនាងឡើយក្នុងពេលនេះ ។

………………..

ភាគទី៣២

នៅក្បែរគ្នា

រយៈពេលមួយសប្តាហ៍ហើយ ដែលគ្មានវត្តមានរបស់ហានីល នាងទៅណាក៏គេមិនដឹង ស្រមោលនាងនៅជ្រុងណានៃប្រទេសក៏គ្មាន ទាំងដែលជុងហ្គុកខិតខំឲ្យកូនចៅទាំងអស់ស្វែងរកនាងត្រឡប់មកវិញហើយក៏ដោយ ។

“គិតទៅមនុស្សស្រីម្នាក់នេះចិត្តច្រើនមែន គ្រាន់តែមិននិយាយរកសោះ ក៏រត់ទៅបាត់!” ចុងក្រោយនេះជុងហ្គុក បានឈរលើឆ្នេរសមុទ្រ លើកដៃជ្រោងសក់ បែបអស់សំណើចផង កំសត់ផង ។

“មកពីចៅហ្វាយនឹងឯង! ធ្វើឫកសម្បើមណាស់….គេខំនិយាយរកបែរជាងក់ងរដូចកូនក្មេង ទាំងដែរខ្លួនឯងកាលពីមុនបោកអ្នកនាងឡើងវិលក្បុង តែអ្នកនាងវិញលើកលែងឲ្យរហូត មិនដូចចៅហ្វាយទេចិត្តចង្អៀតតតត!!!!!!” មីនជុន ឥឡូវបានដៃណាស់ ស្ដីឲ្យចៅហ្វាយ ហើយនៅឆ្លៀតសង្កត់ត្រង់ពាក្យ ចង្អៀត យ៉ាងមុទទៀត ។

“……” ជុងហ្គុក ពិតជាស្លូតណាស់ថ្ងៃនេះ ព្រោះគេបានញញឹមទទួលពាក្យរបស់មីនជុនគ្រប់ម៉ាត់ ។

“ចៅហ្វាយ!គ្រុនហើយមែនទេ? បានជាញញឹម ជំនួសឲ្យការដកកាំភ្លើងបាញ់ខ្ញុំ?” ចៅហ្វាយរបស់គេ ប្លែកណាស់តាំងពីគ្មានអ្នកនាងហានីលនៅក្បែរ មើលទៅសង្ស័យតែត្រូវនាំទៅពិនិត្យសួតចេញម្ដងហើយ ។

“បានហើយទៅក្រុងវិញ!” មើលចុះអារម្មណ៍ឡើងចុះជាងមនុស្សស្រីទៅទៀត ។ គេទើបតែមកដល់សមុទ្រឈប់មិនទាន់បាត់ហត់ផង ក៏ឲ្យទៅក្រុងវិញ យ៉ាងមិចនឹង? កាន់តែគ្រោះថ្នាក់ធ្ងន់ធ្ងរមែនទែនហើយ ។

 

កំឡុងពេលដែលគេខំរកហានីល ស្ទើរឆ្កួតទៅហើយ ដោយឡែកនាងបែរជាមកសំងំនៅក្នុងមណ្ឌលមនុស្សចាស់ជរានៅក្នុងក្រុង ស្ម័គ្រចិត្តធ្វើការដើម្បីដូរកន្លែងស្នាក់នៅ យ៉ាងមានក្ដីសុខ ។ បើជុងហ្គុករកនាងមិនឃើញគឺត្រូវហើយ ព្រោះនាងមិនដែរចេញទៅក្រៅទេ តាំងពីពេលដែលនាងត្រឡប់មកកូរ៉េថ្ងៃដំបូងម្លេះ ។

“ហ៊ឹម!!!” បន្ទាប់ពីហាលសម្លៀកបំពាក់រួចរាល់ ហានីលបានដកដង្ហើមធំ និងយកដៃជូតញើសដែលមាននៅលើថ្ងាស់ ។ កែវភ្នែកស្រទន់បានសម្លឹងមើលទៅផ្ទៃមេឃ ក្នុងខួរក្បាលកំពុងតែគិតដល់ជុងហ្គុក មិនដឹងថាគេអត់ទោសឲ្យនាងឬនៅទេ?

“ហានីល!ហានីល!” ការគិតច្រើនរបស់នាងក៏ត្រូវកាត់ផ្ដាច់ដោយសារតែអ៊ុំស្រីម្នាក់បានស្រែកហៅនាងដូចមានរឿងអ្វីអញ្ចឹង ។

“មានអ្វីអ៊ុំ?” 

“មានមនុស្សប្រុសម្នាក់ ប្រាប់ថាជាប្ដីរបស់ឯង ហើយគ៏ចង់ជួបឯងទៀតផង!” 

សម្ដីរបស់អ៊ុំស្រី ធ្វើឲ្យហានីល បុកពោះ នាងមិនជឿឡើយថានោះជាជុងហ្គុក ។

“គេច្រឡំមនុស្សទេដឹងអ៊ុំ?” ហានីល នៅតែមិនច្បាស់ក្នុងចិត្តដដែល ទោះបេះដូងប្រាប់ថាម្នាក់នោះជាជុងហ្គុកក៏ដោយ ។

“មិនដឹងច្រឡំអត់ទេ? ឯងសាកទៅមើលគេសិនទៅ គេចាំឯងនៅក្នុងសួនឯណោះ!” អ៊ុំស្រី បានប្រាប់កន្លែងដល់នាងហើយ ទើបនាងដើរទៅរកកន្លែងនោះយ៉ាងលឿន ដោយអារម្មណ៍ភ័យអរៗ ។

 

ស្នាមញញឹមដ៏ស្រស់ស្អាត របស់ជុងហ្គុក ស្ថិតនៅក្នុងឈុតគ្រ័ហ្សេពណ៌ខ្មៅ បានឈរមើលមកនាង កាន់តែប្លែកទៀតនោះ ក្នុងដៃគេមានកាន់ផ្កាមួយបាច់ទៀតផង ។

ហានីល ទៅជារលីងរលោង និងដើរទៅរកគេយឺតៗ 

“បង?” នាងពិតមិនដឹងថាត្រូវនិយាយអ្វីឡើយក្នុងពេលនេះ ។

“ប្រពន្ធរត់ចោលប្ដី តើបងគួរដាក់ទោសអូនយ៉ាងមិចល្អ?” 

“អូនគិតថាបងខឹងនឹងអូន ទើបរត់ចេញមកឲ្យឆ្ងាយកុំឲ្យបងដេញអូនទាន់!” នាងដើរទៅក្បែរគេ ទាំងខ្ទប់មាត់យំដូចកូនក្មេង ។

“បងមិនខឹងអូនទេ!” គេចាប់ទាញនាងចូលមកក្នុងរង្វង់ដៃមាំ ។ សារភាពចេញពីចិត្តស្មោះ គេពិតជានឹកនាងខ្លាំងណាស់ ។

“បងធ្វើឲ្យអូនភ័យហើយ!” មនុស្សម្នាក់នេះយ៉ាប់មែន បើមិនខឹងក៏ប្រាប់តាំងពីដំបូងមក ចាំបាច់ធ្វើគេចមុខនាំរឿវវែងឆ្ងាយ ។

“អូនទៅវិញទេដែលធ្វើឲ្យបងភ័យ!” ជុងហ្គុក ដកខ្លួនពីនាងវិញ 

“បងរកអូនមួយអាទិត្យល្មមតែឃើញ អស់លុយពីខ្លួនរលីងហើយ ដូច្នេះអូនត្រូវទទួលចិញ្ចឹមបង!” 

“អូនមិនជឿថាបងអស់លុយទេ-មនុស្សពូកែបោកប្រាស់ដូចជាបង ពូកែសន្សំលុយណាស់ …..អូនដឹង” ហានីល សម្លក់គេបែបក្នាញ់ ចង់តែចាប់ក្រញិចគេឲ្យបែកមុខទេ ។

“ឆ្លាតណាស់…ចឹងផ្កាមួយបាច់នេះបងជូនអូន” អ្នកកម្លោះហុចផ្កាឲ្យនាង នាងក៏ទទួលយកមកឱបជាប់នឹងទ្រូង

“យូរហើយទើបនឹកឃើញទិញឲ្យ!” នាងដូចជាមិនសូវចាំទេ តាំងពីស្គាល់គេ នាងទទួលបានបាច់ផ្កាឬអត់? តែបើអារម្មណ៍ នាងដូចជាមិនដែលទទួលបានវាឡើយ ។

“បើអូនចង់បាន បងនឹងទិញឲ្យអូនរាល់ថ្ងៃ” 

“មិនបាច់ទេ! នាំតែអស់លុយបង!”

“កុំនិយាយរឿងលុយជាមួយបង! បងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទិញផ្កាឲ្យអូន…មិនថាជាតិនេះ ឬជាតិក្រោយឡើយ!” ជុងហ្គុក អួតអាងខ្លួនឯង ធ្វើឲ្យស្នាមញញឹមរបស់ហានីលលេចឡើង ។ ពេលនៅជាមួយនាងគេសន្យានឹងខ្លួនឯងហើយ គេនឹងមិននិយាយ ឬសួរនាំរឿងឈឺចាប់របស់នាងឡើយ ទោះបីរឿងត្រូវបានដោះស្រាយ និងបញ្ចប់ទៅក៏ដោយ ក្នុងរឿងនេះមួយគេនឹងមិននិយាយ គេនឹងបង្កើតការចងចាំឲ្យនាងល្អៗជំនួសវិញ ។

“ហេតុអីមើលមុខអូនបែបនេះ?” ហានីល ធ្វើខ្លួនមិនត្រូវ ពេលគេមើលមកនាងឡើងភ្លឹក ទើបតម្រូវឲ្យនាងយកដៃទៅប៉ះថ្ពាល់គេ ។

ជុប!> គេវិញក៏យកដៃនាងមកថើបម្ដងហើយ ម្ដងទៀតមុននឹងនិយាយ៖

“ទៅនៅផ្ទះយើងវិញណា៎…បងចង់សាងគ្រួសារជាមួយអូន និងឃើញអូនញញឹមបែបនេះរាល់ថ្ងៃ” 

“ចា៎! យើងនឹងនៅជាមួយគ្នា!” ហានីល ងក់ក្បាល និងចូលខ្លួនទៅឱបគេ ជាមួយនឹងទឹកភ្នែករីករាយកំពុងតែហូរមកដូចគ្នា ។

Continue Reading

You'll Also Like

66.2K 2.6K 34
ម្នាក់ឆ្នាស់ឆ្នើម ម្នាក់ពូកែឌឺដង តើនិងមានរឿងអ្វីកើតឡើងក្រោយពេលពួកគេត្រឡប់មកជួបគ្នាម្ដងទៀត?
88K 1.4K 40
THIS BOOK IS STAYING UP BUT I DO NOT SUPPORT WILBUR. I DIDNT WRITE THIS SO I FEEL BAD TAKING IT DOWN. SUPPORT SHELBY AND OTHER VICTIMS
100K 2.6K 28
រយលានល្បិចដើម្បីតែបាននាង តែចុងក្រោយគេក៏បោះបង់ដោយគ្មានពាក្យថាសោកស្តាយ
2.8M 159K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...