SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)

By ciel2novels

13.9K 488 88

រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារ... More

Chapter: 1 (ល្បែងភ្នាល់)
Chapter: 02 "គម្រោងការណ៍"
Chapter: 03 "រត់រកនិស្ស័យ"
Chapter: 04 "អ្នកមានគុណ"
Chapter: 05 "ថ្ងៃលំបាក"
Chapter:06 "ព្រះអាទិត្យ តែងតែរះ"
Chapter: 07
Chapter: 08 "ទទួលយក"
Chpt: 09 "ក្តីស្រលាញ់ធ្វើឲ្យបេះដូងទន់ជ្រាយ"
Chapter: 10 ""ផ្ទៃមេឃគង់ប្រែពណ៌ ពេលព្រះអាទិត្យលិច" "
Chapter:11 "ទឹកស្ងប់គង់មានរលក"
Chapter:12 "គ្រប់ការកុហក សុទ្ធតែមានបំណង"
Chapter:13 "រក្សាចិត្តស្មោះ បង្កើនក្ដីស្រលាញ់"
Chapter:14 "អារម្មណ៍មិនអាចបំបែកបាន"
Chapter:15 "ការបែកទាំងមិនអស់ចិត្ត"
Chapter:16 "របួស ដែលមិនអាចព្យាបាល"
Chapter:17 "កំហុសដ៏ធំបំផុត"
Chapter:18 "បែកបាក់"
Chapter:19 'ស្រដៀងតែមិនដូច'
Chapter:20 "ធ្លាក់ដល់បាត"
Chapter:21 "ជីវីតថ្មី"
Chapter:22 "គេចមិនផុត"
Chapter:23"អាត្មានិយម"
Chapter:24 🔞
Chapter:26 "ស្នាមញញឹម"
27
29
30
31+32
33 "ទំព័របញ្ចប់"

28

350 11 1
By ciel2novels

ភាគទី២៨

“មនុស្សចិត្តច្រើន”

ម្រាមដៃមាំបានលើកមកអង្អែលលើផ្ទៃមុខរលោងរបស់នារីជាទីស្រលាញ់ដែលកំពុងតែបិទភ្នែកគេងនៅចំពោះមុខខ្លួន។ កែវភ្នែករបស់គេស្រទន់ណាស់ពេលសម្លឹងរកនាងម្ដងៗ ឯស្នាមញញឹមកម្រក៏បង្ហាញឡើងពេលនឹកគិតថា នាងជាមនុស្សស្រីដែលប្លែកពីគេឯង ។

“បងមិនដឹងទេថាអូនជាមនុស្សបែបណា ដល់ថ្នាក់ពេលនេះ….បងចាប់ផ្ដើមភ័យហើយ- ខណៈដែលអូនពូកែទ្រាំ លាក់បាំងភាពឈឺចាប់នៅពីក្រោយស្នាមញញឹមបែបនេះ! ហានីល!” គេពិតជាខ្លាចបាត់បង់នាងមែនទែន គេខ្លាចនាងខឹងស្អប់គេ ដោយគេមិនដឹងខ្លួនសូម្បីតែបន្តិច គេខ្លាចនាងទៅចោលគេពេលណាមួយ ។ 

“ហ៊ឹម…” ជុងហ្គុក ដកដង្ហើមធំបន្តិច ទោះបីជាយ៉ាងណាគេនឹងព្យាយាមយល់ពីនាង ថែរក្សានាងឲ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន ។

 

……..

ព្រឹកថ្មីចូលមកដល់ភ្លាមហានីល ប្រញ៉ាប់រៀបចំខ្លួន ដោយនាងជ្រើសយករ៉ូបពណ៌ពងមាន់ស្រាល ខ្លីក្រោមជង្គង់មើលសមរម្យ និងសុភាណរាបសាបំផុតហើយ។

ស្នាមញញឹមនាងបានលេចឡើងតិចៗ ពេលដែលបានដើរចេញពីក្នុងបន្ទប់ ដែលវាជាដំណាក់ក្បែរមាត់ទឹក ទើបធ្វើឲ្យគ្រាន់តែចេញមកក្រៅភ្លាម ក៏ស្រស់ស្រាយភ្លាមតែម្ដង។

ថ្ងៃនេះក្នុងវាំវអ៊ូអរខុសធម្មតា ដោយសារតែថ្ងៃស្អែកនឹងមានពិធីរៀបអភិសេកកើតឡើងហើយ ដូច្នេះទើបគេនាំគ្នារៀបចំទីធ្លា រៀបចំផ្កាផ្សេងៗ និងចងគោមតាមដងផ្លូវដើរខ្លះ ទិដ្ឋភាពបែបនេះគឺដូចនៅឋានសួគ៌គ្មានខុស។

“ខ្ញុំខានឃើញបែបនេះយូរហើយ ទីនេះស្រស់ស្អាតណាស់” នាងដកដង្ហើមធំ សម្លឹងមើលមនុស្សដែលកំពុងតែមមាញឹកទាំងនោះ។

“អ្នកនាង!” ភ្លាមនោះអ្នកបម្រើស្រីម្នាក់ក៏បានរត់មករកនាងយ៉ាងត្រហេបត្រហប ដូចមានរឿងអ្វីសំខាន់ ។

“មានការអ្វីមែនទេ?”

“ព្រះនាងម្ចាស់ហាណា ឲ្យខ្ញុំមកហៅអ្នកនាងទៅជួបទ្រង់ឥឡូវនេះ” អ្នកបម្រើស្រី បានប្រាប់ពីអ្វីដែលព្រះនាងម្ចាស់របស់នាងបានប្រាប់មក ។

“ចា៎” ហានីល ងក់ក្បាលនិងដើរតាមអ្នកបម្រើស្រីនោះ សំដៅទៅរាជដំណាក់ធំ ដែលជាកន្លែងរបស់អធិរាជគង់នៅផ្ទាល់តែម្ដង ។

ពេលដើរបណ្ដើរ ក្នុងចិត្តលួចត្រេកអរបណ្ដើរ ថាបន្តិចទៀតនេះនាងនឹងបានជួបលោកតាជាទីស្រលាញ់របស់នាងហើយ តែបើនាងជួបព្រះអង្គម្ចាស់យូហ្ស៊ីដែរនោះនាងមិនសប្បាយចិត្តឡើយ ។

 

“អ្នកនាងសុំអញ្ជើញចូលក្នុង” មកដល់ទ្វាឈើមួយនៃរាជដំណាក់ដែលតាំងទីនៅកណ្ដាលវាំងនោះ អ្នកបម្រើស្រីក៏បើកទ្វារាដៃឲ្យនាងដើរចូលក្នុង ។

ហានីលបានដើរចូលទៅយឺតៗ ភ្នែកគយគន់សម្លឹងមើលទិដ្ឋភាពដែលបានរៀបចំតាមបែបបុរាណ តែភ្លាមនោះនាងក៏បានឃើញអ្នកដែលគេហៅ ថាព្រះនាងម្ចាស់ហាណានៅកំពុងតែដើរមកខ្លួនទាំងស្នាមញញឹម លាយឡំជាមួយនឹងទឹកភ្នែក។

“ពួកនាងទៅវិញចុះ” ព្រះនាងម្ចាស់បានបញ្ជារទៅកាន់អ្នកបម្រើ ទើបពួកគេនាំគ្នាដើរចេញទៅក្រៅទាំងអស់ ហើយពេលនេះអ្នកដែលនៅសល់ គឺមានតែហានីល ជាមួយនឹងព្រះនាងម្ចាស់ប៉ុណ្ណោះ។

“ថ្វាយបង្គំម្ចាស់បង!” ពេលនោះព្រះនាងស្រាប់តែបន្ទន់ខ្លួនឱនគំនាបហានីល ពេលដែលក្នុងនេះគ្មានអ្នកបម្រើ ។

“កុំអីៗ កុំដល់ថ្នាក់នេះអីព្រះនាង” ហានីល ប្រញ៉ាប់ចាប់លើកព្រះនាងឡើងមកវិញ នាងពិតមិនទម្លាប់ឡើយ បើហាណាគោរពខ្លួនខ្លាំងដូចនេះ ព្រោះកាលពីមុននាងក៏ត្រូវបាន ហាណាឲ្យកន្លែងស្នាក់នៅដែរ ។

“ខ្ញុំម្ចាស់-ហ៊ឹកៗ-ខ្ញុំម្ចាស់ពិតជាសុំទោស-ខ្ញុំម្ចាស់មិនអាចជួយអ្វីម្ចាស់បងបានច្រើនឡើយ” ព្រះនាង មិនសណ្ដាប់ គិតតែពីខំរៀបរាប់ទៅហានីល ទាំងទឹកភ្នែកដូចដើម ។

“កុំនិយាយអ៊ីចឹងអីព្រះនាង ព្រះនាងសុខចិត្តចាកចោលផ្ទះ បន្លំធ្វើជាខ្ញុំម្ចាស់ ដើម្បីបំភាន់ភ្នែកព្រះអង្គម្ចាស់យូហ៊្សី ប៉ុណ្ណឹងខ្ញុំម្ចាស់ខ្លាចព្រះទ័យទ្រង់ខ្លាំងហើយ” 

“ខ្ញុំម្ចាស់មិនចង់ឲ្យមីណាតូ មានអំណាចដើម្បីគ្រប់គ្រងអ្នកគ្រប់គ្នាឡើយ នាងជាមនុស្សមិនល្អ នាងបានសម្លាប់-” ព្រះនាងនិយាយដល់ត្រឹមនេះក៏ស្ងាត់វិញព្រោះរឿងខ្លះវាអាចប៉ះពាល់ដល់អារម្មណ៍របស់ហានីល។

“មិនអីទេព្រះនាងឈប់និយាយរឿងនេះសិនទៅ ចុះពេលនេះអធិរាជ ខ្ញុំម្ចាស់ចង់និយាយដល់ព្រះអយ្យកោ” អ្វីៗគ្រប់យ៉ាងនាងលែងចង់ដឹងហើយ អ្វីដែលចង់ដឹងគឺលោកតារបស់នាង ។ ព្រះនាងហាណា ក៏បានងក់ក្បាល ជាការយល់ព្រម នាំទៅរកលោកតារបស់នាងវិញ ។

“តស់!ខ្ញុំម្ចាស់នឹងនាំទ្រង់ទៅ” ព្រះនាងចាប់ដៃរបស់ហានីល ដើរចូលទៅក្នុងបន្តទៀត ធ្វើឲ្យបេះដូងនាងចាប់ផ្ដើមលោតខ្លាំងទៅៗដោយក្ដីរំភើប ។ 

 

“សុំព្រះរាជទានទោសព្រះនាង ព្រះអង្គម្ចាស់យូហ៊្សី និងព្រះជាយាមីណាតូ យាងព្រះនាងទៅលឈុតរៀបអភិសេកក្រាបទូល” ដើរមិនទាន់បានប៉ុន្មានជំហានផង ក៏ត្រូវបានអ្នកបម្រើស្រីឃាត់ដំណើរ ទើបនារីទាំងពីរសម្លឹងមើលមុខគ្នាទាំងខកបំណង ។

“អ្នកនាងហានីល! អ្នកប្រុសជុងហ្គុកក៏សុំហៅអ្នកនាងឲ្យទៅជួយមើលសម្លៀកបំពាក់របស់គាត់ដូចគ្នា” បន្ទាប់ពីប្រាប់ព្រះនាងហើយ អ្នកបម្រើស្រីក៏ងាកមកប្រាប់ហានីលវិញម្ដង ។ 

“ចា៎!” ហានីលក៏ឆ្លើយតបវិញទាំងស្ទាក់ស្ទើរ ឯកែវភ្នែកវិញសម្លឹងមើលទៅទ្វាឈើមួយទៀត ដែលនៅខាងមុខបន្តិច បែបចិត្តចង់តែទៅជួបម្ចាស់បន្ទប់ ឲ្យឆាប់ៗ ។

“ពួកយើងទៅសិនចុះ ចាំរួចមកជួបព្រះអយ្យកោក៏បានដែរ” ព្រះនាង ដឹងថាហានីលចង់ជួបលោកតារបស់នាងហើយ តែធ្វើយ៉ាងណាទៅបើពេលវេលាមិនអំណោយផលដូចនេះ ។

“ក៏បាន” ហានីល មុខស្រពោល និងដើរទៅតាមព្រះនាង ស្ដាយក៏ស្ដាយខ្លាំងដែរ តែនាងគ្មានអំណាចអ្វីនៅពេលនេះឡើយ ។

តែបន្តិចទៀតប៉ុណ្ណោះ…..នាងនឹងបានជួនទ្រង់

………

ហានីលត្រូវបានគេនាំមករាជដំណាក់មួយខុសពីកន្លែងដែលព្រះនាងហាណាយាងទៅ តែមិនមែនជារឿងចម្លែកឡើយព្រោះបន្ទប់កូនក្រមុំ និងកូនកម្លោះត្រូវនៅខុសគ្នាអ៊ីចឹងហើយ ។

“លោកហៅខ្ញុំមានអ្វីឲ្យខ្ញុំធ្វើមែនទេ?” ពេលឃើញជុងហ្គុកហើយ ហានីលក៏ប្រញ៉ាប់ញញឹម និងដើរទៅក្បែរគេជាមួយនឹងកាយវិការទន់ភ្លន់ដូចដើម ព្រោះនៅក្បែរគេក៏មានអ្នកបម្រើពីរនាក់ទៀតដែរ ទើបនាងមិនអាចប្រហែស ដូចពេលនៅតែពីរនាក់ឡើយ។

“ខ្ញុំគិតថាចង់ឲ្យនាង ជាអ្នករើសសម្លៀកបំពាក់ដែលសាកសមនឹងខ្ញុំ” ជុងហ្គុក វិញណាក៏ខំប្រឹងនិយាយសម្លេងមាំៗដាក់នាងដូចគ្នា តែមើលទៅទឹកមុខដូចលំបាកសម្បើមណាស់ ។

“ចា៎…បាន” ហានីល ខំប្រឹងទប់កុំឲ្យខ្លួនឯងសើចស្ទើរតែមិនជាប់ ពេលដែលនាងឆ្លើយថាយល់ព្រមជាមួយគេ ក៏ដោយសារតែកែវភ្នែកគេភ្លឹះៗ ដូចកូនក្មេងអ៊ីចឹង ។

រាងតូចខំដើរទៅរកស្នួលសម្លៀកបំពាក់ដែលព្យូរនៅក្បែរនោះជាច្រើនសម្រាប់ ដែលមានទាំងសម្លៀកបំពាក់ប្រពៃណី និងសម័យ ។ ចុងក្រោយនាងក៏បានយកសម្លៀបំពាក់ ដែលជាឈុតកូនកម្លោះពណ៌ទឹកដោះគោ ជាប្រភេទឈុតគ្រ័ហ្ស៊េ លើកមកបង្ហាញដល់គេ៖

“ខ្ញុំថាពណ៌នេះសាកសមនឹងលោកបំផុត!” នាងបង្ហាញស្នាមញញឹមទៀតហើយ មិនថាក្នុងកាលទេសៈបែបណាក៏ដោយ ។

“ពួកនាងទាំងពីរទៅវិញចុះ….ជំនួយការខ្ញុំអាចចាត់ចែងបាន!” ជុងហ្គុក ពិបាកទ្រាំមើលមុខនារីចម្លែកទាំងពីរនាក់នោះខ្លាំង ក៏ដាច់ចិត្តដេញពួកនាងចេញ មុននឹងងាកមកមើលឈុតក្នុងដៃហានីលវិញ និងកញ្ឆក់វាបោះទៅលើតុក្បែរនោះ ។

“អ្ហេ៎??” ហានីល រៀងភ្ញាក់បន្តិច ពេលគេស្រាប់តែបោះឈុតចោល បើមិនពេញចិត្តក៏ប្រាប់មក ។

“អូនគ្មានអារម្មណ៍ស្អីខ្លះទេ?” អ្នកប្រុស មុខមាំ បានជ្រាត់ចង្កេះស្រែកទៅនាង បែបគ្មានដើម គ្មានកន្ទុយ តើឲ្យនាងយល់បានយ៉ាងមិច?

“អារ-ម្មណ៍-អារម្មណ៍អី?” នាងសួរបកទៅគេវិញ បែបខ្លបខ្លាច ។

“ប្ដីអូន! បងប្ដីអូនត្រូវអត់? អូនគ្មានអារម្មណ៍កើតទុក្ខអីទេ ពេលដែលឃើញប្ដីរៀបការ? មិនត្រឹមតែប៉ុណ្ណោះអូននៅជាអ្នករៀបចំឈុតឲ្យបងទៀត!” គេទ្រាំមិនសួរនាងយូរហើយ តែកាន់តែទប់ កាន់តែមួម៉ៅ ។

“អ្ហ៎!!!” ហានីល ងក់ក្បាល និងញញឹម បែបយល់ពីហេតុផល ដែលគេមួម៉ៅដាក់នាង 

“បងនេះចិត្តច្រើនណាស់!” 

“ចិត្តច្រើនអី? បងមានតែអូនម្នាក់ប៉ុណ្ណោះ!” មនុស្សឲ្យតែមួម៉ៅ គឺនិយាយលែងចូលគ្នាហើយ ។

“អូនចង់និយាយថាបង ឆាប់អន់ចិត្ត! បងយល់ទេ?” ពាក្យបញ្ជាក់របស់នាង គេបែងចែកមិនត្រូវថានេះជាពាក្យសរសើរ និងបង្អាប់?

“ឈប់!កុំទម្លាក់កំហុសឲ្យបង អូនឆ្លើយមកបងភ្លាមមក? អូនមានអារម្មណ៍យ៉ាងមិច?” ជុងហ្គុក ចាប់ដៃនាងមកកាន់តែមិនប្រើកម្លាំង និងលើកចិញ្ចើមរងចាំស្ដាប់នាង

“អូនសប្បាយចិត្ត!” 

អូនសប្បាយចិត្ត! > គេនិយាយតាមត្រង់ចុះ ថាគេខឹងនាងមែនទែន បើសិនជាអាចចង់តែលេបនាងចូលពោះតែម្ដង កុំឲ្យពូកែឌឺគេពេក ។

“បងប្ដីអូន-”

“ចា៎! លោកប្ដីអូនដឹងថាបងជាប្ដី តែអូនរីករាយ ដោយសារតែឃើញបងខំប្រឹងជួយព្រះនាងហាណា ទៅវិញទេ” ហានីល បកស្រាយឲ្យគេយល់ ព្រោះនាងបានប្រាប់គេថា បើហាណាមិនបានរៀបការ នាងនឹងលំបាក ត្រូវព្រះអង្គម្ចាស់យីហ្ស៊ី ធ្វើបាបជាមិនខាន ។

“បងជួយ ព្រោញនាងធ្លាប់ជួយមើលថែអូន ពេលអូនគ្មានបង!” 

ជុប> ឃើញគេគួរឲ្យស្រលាញ់ពេល នាងក៏ជំទើតជើងទៅថើបបបូរមាត់គេបន្តិច មុននឹងនិយាយ៖

“មនុស្សល្អរបស់អូន….ត្រូវធ្វើឲ្យបានល្អ ធ្វើជាកូនកំលោះឲ្យដូចពិតប្រាកដ ដើម្បីរក្សាព្រះកិត្តិនាមរបស់ព្រះនាងម្ចាស់”

“បងដឹងហើយ!” 

Continue Reading

You'll Also Like

70K 2.7K 34
ម្នាក់ឆ្នាស់ឆ្នើម ម្នាក់ពូកែឌឺដង តើនិងមានរឿងអ្វីកើតឡើងក្រោយពេលពួកគេត្រឡប់មកជួបគ្នាម្ដងទៀត?
971K 30.2K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
16.3K 468 64
ដំបូងគេជាសុភាពបុរសជិះសេះសបន្ទាប់មកគេក៏ប្រែក្លាយជាស្តេចបិសាចដ៏កាចសាហាវបំផុតសម្រាប់នាង គេដោះរបាំងមុខសុភាពបុរសរបស់គេចេញនៅពេលទទួលបានគ្រប់យ៉ាងតាមចិត្តប៉ងប...
14.2K 570 10
A new story on Pranbir as a gift for@NandiniGhosh.... Please support me...Hope you will love it!!