SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)

By ciel2novels

14.2K 489 88

រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារ... More

Chapter: 1 (ល្បែងភ្នាល់)
Chapter: 02 "គម្រោងការណ៍"
Chapter: 03 "រត់រកនិស្ស័យ"
Chapter: 04 "អ្នកមានគុណ"
Chapter: 05 "ថ្ងៃលំបាក"
Chapter:06 "ព្រះអាទិត្យ តែងតែរះ"
Chapter: 07
Chapter: 08 "ទទួលយក"
Chpt: 09 "ក្តីស្រលាញ់ធ្វើឲ្យបេះដូងទន់ជ្រាយ"
Chapter: 10 ""ផ្ទៃមេឃគង់ប្រែពណ៌ ពេលព្រះអាទិត្យលិច" "
Chapter:11 "ទឹកស្ងប់គង់មានរលក"
Chapter:12 "គ្រប់ការកុហក សុទ្ធតែមានបំណង"
Chapter:13 "រក្សាចិត្តស្មោះ បង្កើនក្ដីស្រលាញ់"
Chapter:14 "អារម្មណ៍មិនអាចបំបែកបាន"
Chapter:15 "ការបែកទាំងមិនអស់ចិត្ត"
Chapter:16 "របួស ដែលមិនអាចព្យាបាល"
Chapter:17 "កំហុសដ៏ធំបំផុត"
Chapter:18 "បែកបាក់"
Chapter:19 'ស្រដៀងតែមិនដូច'
Chapter:20 "ធ្លាក់ដល់បាត"
Chapter:21 "ជីវីតថ្មី"
Chapter:22 "គេចមិនផុត"
Chapter:23"អាត្មានិយម"
Chapter:24 🔞
Chapter:26 "ស្នាមញញឹម"
28
29
30
31+32
33 "ទំព័របញ្ចប់"

27

376 11 3
By ciel2novels

#ពិសោធន៍បេះដូងទេពអប្សរ
ភាគទី២៧“យល់ចិត្ត”

       នៅក្នុងបន្ទប់ដែលមានតែពន្លឺព្រាលៗនៃអំពូលរាត្រី ក៏មាននារីមាឌតូចម្នាក់ដើរទៅ ដើរមក នៅក្បែរគ្រែគេងដោយទឹកមុខនាងពិបាកនិយាយណាស់ថាមានរឿងអ្វីកើតឡើងខ្លះ។
ក្រាក!
“ជុងហ្គុក”
ស្របពេលដែលនាងកំពុងតែពិបាក មនុស្សដែលនាងនឹកគិតក៏បានរុញទ្វាចូលមក តែទឹកមុខគេមើលទៅហាក់ដូចជាខឹងនាងណាស់។

ក្រឹប! អ្នកកម្លោះចាក់កន្លឹះទ្វាជាប់ មុននឹងដើរមករកនាងថ្នមៗ ទាំងកែវភ្នែកនៅតែរក្សាមើលទៅនាងជាប់ ។

“ជុងហ្គុក” នាងបានហៅគេតិចៗ នាងចង់យំមែនទែនហើយ តើគេកំពុងតែខឹងមែនទេ?

ភឹប! នៅសុខៗគេក៏ធ្វើរឿងហួសចិត្តចំពោះនាង គឺគេបានអង្គុយចុះផ្ទាល់ឥដ្ឋ មើលទៅគ្មានកម្លាំងកំហែងឡើយ។

“បង!” ហានីល ប្រញ៉ាប់អង្គុយក្បែរគេ និងព្យាយាមមើលមុខស្រពោនៗនោះក្នុងផ្ទៃងងឹតព្រាលៗ។

“អូនមានរឿងអ្វីប្រាប់បងដែរទេហានីល” គេលើកដៃអង្អែលសក់នាង ជាមួយនឹងសម្លេងស្រទន់។

“ហ៊ឹក!” នាងមិនអាចនិយាយអ្វីបានឡើយ បានត្រឹមតែផ្ដួលខ្លួនផ្អែកលើទ្រូងរបស់គេជាមុនសិន
“អូនសុំទោស….អូនមើលថែកូនយើងមិនបានល្អ គេបានទៅចោលយើងហើយ”

“ហេតុអី-បងជាអ្នកខុស បងសុំទោស បើបងមិនទៅចោលអូនក៏គ្មានរឿងកើតឡើងដែរ” គេឱបនាងណែនក្នុងរង្វង់ដៃ បេះដូងគេចង់គាំងហើយ ព្រោះមាននាមជាអ្នកសម្លាប់កូនខ្លួនឯងដោយប្រយោល។

“អូនគ្មានបំណងលាក់បងទេ តែអូនមានអារម្មណ៍ថាខុសទើបមិនហ៊ានប្រាប់បង” ហានីល ខ្សឹបខ្សួលរៀបរាប់ប្រាប់គេទាំងទឹកភ្នែក ដូច្នេះតើឲ្យគេនិយាយថាមិចទៅ?

“ហេតុអីអូនពូកែទ្រាំតែម្នាក់ឯងម្លេះ….មានរឿងអីមិចក៏មិននិយាយប្រាប់បង រឿងលោកយាយក៏ចឹងដែរ- ពេលនេះអូនមានបង អូនត្រូវប្រាប់បងយល់ដែរទេ” គេទាញនាងចេញបន្តិច និងវែកសក់សៀតនឹងត្រចៀក ក្នុងចិត្តសែនខ្វល់ពីនារីមាឌល្អិតម្នាក់នេះជាខ្លាំង។
“ជុងហ្គុក-អូនមិនចង់ឲ្យបងគិតច្រើន ជាពិសេសនោះអូនមិនចង់ឲ្យបងលំបាកដោយសារអូន”

“ទើបអូនសុខចិត្តវេទនាតែម្នាក់ឯង…ហានីលស្ដាប់បងណា៎…អូនជាប្រពន្ធរបស់បងហើយ ទោះបីមិនទាន់រៀបការតែយើងចុះអេតាស៊ីវ៉ិលរួចហើយ ដូច្នេះមានរឿងអីត្រូវប្រាប់បងមុនគេ” គេប្រឹងបកស្រាយឲ្យនាងបានយល់ ហើយក៏សង្ឃឹមថានាងមិនលាក់បាំងគេតទៅទៀត។

“យល់ហើយៗ” នាងស្ដាប់បង្គាប់ ងក់ក្បាលទទួលយល់គ្រប់យ៉ាង។

តុកៗ> ជាមួយគ្នានោះទ្វាបន្ទប់របស់ហានីល ក៏ត្រូវបាននរណាម្នាក់គោះ។ នាងលេបទឹកមាត់បន្តិចនិងសម្លឹងមើលមុខជុងហ្គុកទាំងលំបាក បើមានមនុស្សមកឃើញជុងហ្គុកនៅក្នុងបន្ទប់នាងច្បាស់ជាមានរឿងធំជាមិនខាន។

“បងស្រីហានីល!គឺខ្ញុំណា” គ្រាន់តែឮសម្លេងរបស់ព្រះបុត្រាហ្គាមី ភ្លាមជុងហ្គុកស្រាប់តែស្ទុះក្រោក ឯដៃវិញក៏ក្ដាប់ណែន ដូចមានកំហឹងជាមួយគ្នារាប់ឆ្នាំហើយចឹង។

“ជុង-បងចង់ទៅណា…បើព្រះបុត្រាឃើញបងមិនល្អឡើយ បងទៅពួនសិនទៅ” ហានីល ចាប់ដៃគេមិនឲ្យទៅ ហើយថែមទាំងរុញគេឲ្យទៅពួនក្នុងបន្ទប់ទឹកដ៏ហប់ទៀតផង។

“បងស្រីគេងឬនៅ?”

ក្រាក!
“សុំទោសព្រះបុត្រា មុននេះខ្ញុំនៅក្នុងបន្ទប់ទឹក” ហានីល ប្រឹងញញឹមមិនឲ្យព្រះបុត្រាចាប់ពិរុទ្ធបានឡើយ ពេលដែលនាងបានទាញទ្វាបើកឡើងនោះ
“បងស្រីហៅខ្ញុំធម្មតាទៅពេលដែលនៅគ្នាតែពីរនាក់នោះ” ព្រះបុត្រា ប៉ះដៃហានីលបន្តិច ទាំងចរឹកគេដូចកូនក្មេង។

“ខ្ញុំមិចនឹងហ៊ានធ្វើខ្លួនស្មើព្រះបុត្រាទៅ!”

“ចឹងខ្ញុំហៅបងស្រីថា-”

“ក៏បានៗ!ខ្ញុំហៅឯងធម្មតាចុះ” ប៉ិះបែកការបាត់ទៅហើយ សំណាងល្អដែលនាងអាចទប់កុំឲ្យព្រះបុត្រាមានបន្ធូលបន្ត កុំឲ្យជុងហ្គុកដែលនៅខាងក្នុងនោះនឹងដឹងការមិនខាន។

“នេះយប់ហើយ មករកខ្ញុំមានការអីទៅ?”

“ចង់ហៅបងទៅញ៉ាំសាច់អាំងជាមួយគ្នា…បងស្រីខ្ញុំក៏នៅចាំបងដែរ” ព្រះអង្គម្ចាស់ បានហៅនិងសើចតិចៗ គេពិតជាចង់អបអរដែលគេអាចមានឱកាសនៅក្បែរហានីល បងស្រីដ៏កក់ក្ដៅម្នាក់នេះ។

“សុំទោសណា៎!....ខ្ញុំពិតជាអស់កម្លាំង ហើយក៏ចង់សម្រាកដែរ ចាំលើកក្រោយណា-ហើយបើមានអ្នកឃើញខ្ញុំស្និតស្នាលជាមួយព្រះអង្គ ខ្លាចថាអាចមានរឿង”

“ខ្ញុំក៏គិតអ៊ីចឹងដែរ…បងស្រីសម្រាកចុះ ខ្ញុំទៅវិញហើយ” ព្រះបុត្រា ក៏មិនបង្ខំនាង ព្រោះអ្វីដែលហានីលនិយាយវាសុទ្ធតែត្រូវ។

បន្ទាប់ពីវត្តមានរបស់ព្រះបុត្រាហ្គាមី ចេញទៅផុត ជុងហ្គុកដើរចេញពីបន្ទប់ទឹក ទាំងមុខក្រញ៉ូវ។

“បងមិនចង់ឲ្យអូនស្និតស្នាលជាមួយព្រះបុត្រាអីនឹងទេ” គេឱបដៃធ្វើឫកងក់ងរដាក់នាង ទាមទារការលួងលោម។

“ហេតុអីជុង-ព្រះបុត្រាជួយអូនច្រើនណាស់” ហានីល សួរបកមកវិញទាំងលួចសើចក្នុងចិត្តនឹងចរឹកងិកងក់របស់គេនេះ។

“បងឃើញកែវភ្នែកគេសម្លឹងមើលមកអូន បងមិនចូលចិត្ត គេកំពុងតែចង់ឲ្យអូនស្រលាញ់គេ”

“ហ៊ឹស!” អត់មិនបាននាងក៏សើចចេញមកបន្តិច តែក៏ព្យាយាមសម្រួលទឹកមុខមកវិញដូចគ្នា។

“អូនសើចអី?”

“បងប្រច័ណ្ឌអូន…ជាមួយនឹងព្រះបុត្រា បងលេងសើចពេកហើយ ពួកយើងគ្រាន់តែជាមិត្តប៉ុណ្ណោះ” នាងខំបកស្រាយ តែគេមើលទៅដូចជាមិនចង់យល់សោះ។

“បងនៅតែមិនចូលចិត្ត និយាយតាមត្រង់ណា៎ឲ្យតែឃើញអូននៅក្បែរគេបងខឹងៗ-ខ្លាំងណាស់”

“អ៊ីចឹង…បងមិនទុកចិត្តអូនទេមែនទេ? បងគិតថាអូនក្បត់បង ដូចបងក្បត់អូនត្រូវទេ?” នាងលើកចិញ្ចើមសួរជាន់កែងអ្នកកម្លោះ រហូតដល់គេត្រូវស្ពឹកមុខដោយសារតែនាង។

“ហានីល!មិចក៏អូននិយាយបែបនេះ-បងមានក្បត់អូនឯណា” គេខិតទៅជិតនាង និងទាញនាងមកឱប កុំឲ្យនាងខឹងស្អប់គេទាន់។

“មានតែមនុស្សដែលធ្លាប់ក្បត់គេទេ ទើបមានអារម្មណ៍ភ័យខ្លាចថាខ្លួនឯងនឹងត្រូវគេក្បត់វិញនោះ”
សម្ដីមួយម៉ាត់ៗរបស់ហានីល ជុងហ្គុកពិតពិបាកប្រកែកណាស់ បើវាជាការពិតទាំងអស់បែបនេះនោះ។

“យ៉ាងមិចបងមិនតវ៉ាអីទៀតទេ?” ឃើញគេមិនមាត់ នាងក៏សួរឌឺបន្តទៀត។

“គ្មានទេ” សម្លេងគេហាក់ខ្សាវៗដូចឆ្មាធ្លាក់ទឹកគ្មានខុស ពេលគេតបទៅវិញ

“នៅហាមអូនមិនឲ្យរាប់អានជាមួយព្រះបុត្រាទៀតទេ?”

“អត់ទេ”

“បងនៅមានអ្វីដែលមិនទុកចិត្តអូនទៀតអត់?”

“មិនមានទេ”

“យល់ហើយណា ចឹងចាប់ពីពេលនេះទៅត្រូវយល់ចិត្តគ្នា កុំគិតផ្តេសផ្ដាសឲ្យសោះ” នាងនិយាយបញ្ជាក់ និងសង្កត់សម្លេងច្បាស់ៗ។

“យល់ចិត្តគ្នាទាល់តែគេងឱបគ្នាទើបបាន” កែវភ្នែកច្រឡើមបានសម្លឹងមើលមកហានីលពីក្បាលដល់ចុងជើង ក្នុងគោលបំណងមួយដែលពិបាកយល់។

“បងទៅកន្លែងបងវិញទៅ” បង្ការកុំឲ្យមានរឿងកើតឡើងនាងខំរុញខ្លួនគេចេញទៅក្រៅ តែមនុស្សរឹងក្បាលមានដែលទៅតាមនាងឯណា ទើបបែរខ្លួនមកឱបរឹតនាងដូចពស់ថ្លាន់រឹតចំណីវិញ
“ជុងហ្គុក-បងទៅកន្លែងបងវិញទៅ បើគេដឹងមិនល្អឡើយ” នាងខំដាស់សតិរបស់គេ តែគេមិនបានស្ដាប់ហើយនៅមកលើកបីនាងទៅគ្រែគេងធ្វើមិនដឹង។
“យើងនឹងសិក្សាពីគ្នា កុំឲ្យមានរឿងរកាំរកុះកើតឡើង”

......

Continue Reading

You'll Also Like

15.7K 780 93
ចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រក។ ខេន x អឺឈីង
70.2K 2.7K 34
ម្នាក់ឆ្នាស់ឆ្នើម ម្នាក់ពូកែឌឺដង តើនិងមានរឿងអ្វីកើតឡើងក្រោយពេលពួកគេត្រឡប់មកជួបគ្នាម្ដងទៀត?
59.2K 2.8K 28
𝗬/𝗡 𝗶𝘀 𝗮 𝗹𝗲𝗮𝗱𝗲𝗿 𝗼𝗳 𝗮 𝗯𝗶𝗸𝗲𝗿 𝗴𝗮𝗻𝗴 𝗕𝗹𝗮𝗰𝗸 𝗠𝗮𝗺𝗯𝗮, 𝘄𝗵𝗶𝗰𝗵 𝗶𝘀 𝗼𝗻𝗲 𝗼𝗳 𝘁𝗵𝗲 𝘁𝗼𝗽 𝗯𝗶𝗸𝗲𝗿 𝗴𝗮𝗻𝗴𝘀 𝗶𝗻 𝗧...
42.1K 1.4K 15
Dabi has a massive crush on Shigaraki, but he doesn't think Tomura feels the same. The next logical step? All the signs. From donuts to love letters...