αžšαžΏαž„ 🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœ...

Oleh Haw_kimyung

9.2K 1.1K 253

αžšαžΏαž„ 🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€!!🌺 (αžœαž‚αŸ’αž‚αŸ’) αž€αžΆαžšαžšαž„αž…αžΆαŸ†αž‘αžΆαŸ†αž„αž‚αŸ’αž˜αžΆαž“αž€αŸ’αžŠαžΈαžŸαž„αŸ’αžƒαžΉαž˜αž’αžŸαŸ‹αž‡αžΆαž…αŸ’αžšαžΎαž“αž†αŸ’αž“αžΆαŸ† αž”αŸ‰αž»αž“αŸ’αžαŸ‚αž“αŸ„αŸ‡αž€αŸαž˜αž€αž–αžΈαž–αžΆαž€αŸ’αž™αž˜αž½... Lebih Banyak

🌼!!αž€αž˜αŸ’αž›αŸ„αŸ‡αžαžΌαž…αž’αž—αž·αž‡αž“αž‘αžΊαž€αžΊ!!🌼 (αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ’ ; αž•αžΆαž€ αž‡αžΈαž˜αžΈαž“!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ£ ; αž™αŸ‰αžΌαž“αž αŸ’αž‚αžΈ αž˜αžΈαž“αž‚αŸ’αžšαžΈαžŸαŸαžŸαŸ’αžαžΆαž›αŸ‹!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ€ ; αž‚αŸαž‡αžΆαž˜αž·αžαŸ’αžαžαŸ’αž‰αž»αŸ†!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ₯ ; GameαžŸαŸ’αž›αžΆαž”αŸ‹αžšαžŸαŸ‹?
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ¦ ; αž…αžΆαžαŸ‹αž€αžΆαžšαž™αŸ‰αžΆαž„αž˜αŸ‰αŸαž…?
(αžœαž‚αŸ’αž‚αŸ‘αž…αž”αŸ‹) αž—αžΆαž‚αŸ§ ; αž™αžΎαž„αžŸαŸ’αžšαž‘αžΆαž‰αŸ‹αž’αŸ‚αž„!
αžŸαŸ†αžŽαž½αžš?βœοΈπŸ’―
αžŠαŸ†αžŽαžΉαž„πŸ—žοΈβœοΈ
🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€!!🌺 (αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
αžŸαžΆαžšαžŠαž›αŸ‹αž˜αž·αžαŸ’αžαž’αŸ’αž“αž€αž’αžΆαž“πŸ₯€πŸ’―
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ’ ; αž‚αŸαž‡αžΆαž’αŸ’αž“αž€αžŽαžΆαž˜αŸ‰αžΆαž€αŸ‹?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ£ ; αžŸαž˜αŸ’αžŠαŸ‚αž„αžŸαŸ€αž€?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ€ ; αž˜αžΈαž“! αžαžΎαž‡αžΆαž˜αžΈαž“αž˜αŸ‚αž“αž‘αŸ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ₯ ; αž‚αŸαž‡αžΆαž€αžΌαž“αž”αŸ’αžšαž»αžŸαž–αŸ…αžšαž”αžŸαŸ‹αž–αžΌ!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ¦ ; αž–αžΌαž‡αžœαž„αŸ’αžŸαžŸαž˜αŸ’αž–αŸαž“αŸ’αž’αž”αž€αŸ’αžŸαž₯αž“αŸ’αžšαŸ’αž‘αžΈ!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ§ ; αž€αžΌαž“αž—αŸ’αž›αŸ„αŸ‡!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ¨ ; αžαžΎαž‡αžΆαžŸαŸ’αž“αžΆαž˜αž’αŸ’αžœαžΈαž›αŸ„αž€αž”αŸ‰αžΆ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ© ; αž αžΎαž™αž”αž“αŸ’αž‘αžΆαž”αŸ‹αž˜αž€αž‘αŸ€αž!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ  ; αž–αž½αž€αž―αž„αž‚αžΊαž‡αžΆαž’αŸ’αž“αž€αžŽαžΆ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ‘ ; αžαžΆαž˜αž·αž…αž›αŸ„αžαž‡αŸ’αžšαŸ„αŸ‡!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ’ ; GPS?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ£ ; αž”αžΆαžαŸ‹αž€αžΆαžšαž…αž„αž…αžΆαŸ†!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ€ ; αž”αŸ’αžšαž»αžŸαžŸαŸ’αž’αžΈαž…αŸαŸ‡αžšαŸ†αž’αž½αž™!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ₯ ; αž–αžΆαž€αŸ’αž™αžŸαŸ’αž›αŸ„αž€!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ¦ ; αžŸαŸ’αžŠαžΆαž”αŸ‹αž”αž„αŸ’αž‚αžΆαž”αŸ‹!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ§ ; αž˜αž“αž»αžŸαŸ’αžŸαžŸαž˜αŸ’αž’αž»αž™!

(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ¨ ; αž‚αŸαž“αŸ…αžαŸ‚αžŠαžΌαž…αžŠαžΎαž˜!

335 36 4
Oleh Haw_kimyung

ចំណាយពេលអស់ក្នុងមួយព្រឹក  ដើម្បីមកលេងនឹងកូនប្រុសទី៣ បន្ទាប់ពីសមាជិកគ្រួសារ  នៅជជែកសួរសុខទុក្ខ អ្នកដែលបានចាកឆ្ងាយនោះពេលរួចរាល់ហើយ គ្រប់គ្នាក៏ត្រឡប់មកភូមិគ្រឹះផាកហ្គោលដិន។ រួមទាំង អ្នកស្រីអាន់យ៉ុលនិងលោកម្ចាស់កាងជុងដែរដោយហេតុពួកគាត់ត្រូវនិយាយរឿងខ្លះទាក់ទងនឹងអាល្អិតជីមីន។

តែមិនមែនគ្រប់គ្នាមកភូមិគ្រឹះតែម្ដងទេ គឺស៊ុកជីននឹងអ្នកឯផ្សេងៗទៅផ្សារទំនើបជាមុនសិន ដោយចាស់ៗត្រឡប់មកភូមិគ្រឹះមុន។

នៅក្នុងបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយ  ស្ថិតក្រោមដំបូលភូមិគ្រឹះ នៃត្រកូលផាកហ្គោលដិន ពពេញទៅដោយសំឡេងជជែកពិភាក្សាគ្នារបស់មនុស្សវ័យពាក់កណ្ដាលបួននាក់។

"បងថ្លៃ តើគេអាចនឹងមានការចងចាំមកវិញបានប៉ុន្មានភាគរយដែរ?"

"យ៉ាងតិចត្រឹមមួយទៅពីរភាគរយ វាអាចថាគេនឹងមិនមានការចងចាំវិញក៏ថាបាន ព្រោះច្រើនឆ្នាំមកនេះបងក៏បានព្យាយាមរំលឹករឿងពីមុនៗប្រាប់គេដែរ តែមើលទៅគ្មានលទ្ធផលទេពេលបងនិយាយពេលណា គេតែងឈឺក្បាលហើយពេលខ្លះដល់ថ្នាក់ដួលសន្លប់ក៏មាន! ពេទ្យបានប្រាប់បងមិនអោយគេគិតច្រើនឬរកនឹកអ្វីដែលបណ្ដាលអោយគេឈឺក្បាលខ្លាំងនោះទេព្រោះអាចនឹងធ្វើឱ្យ ដាច់សរសៃឈាមខួរក្បាលបាន ទើបប៉ុន្មាន មួយឆ្នាំក្រោយមកនេះ បងមិនសូវហ៊ានរំលឹកឬអ្វីដែលទាក់ទងនឹងរឿងពីមុន"

"បើបែបនេះគេនឹងភ្លេចពួកខ្ញុំរហូតហើយមែនទេបងថ្លៃ? ខ្ញុំ!" ណាជី សួរទាំងមុខស្រពោន ចិត្តជាម្ដាយគេ ពេលកូនមិនចាំម្ដាយបែបនេះ! តើម្ដាយណាសប្បាយចិត្ត? នាងក៏ផ្ដើមអួលដើមក៎។

"កុំគិតដូច្នោះអីណាជី! វាមិនអីទេ ទុកពេលវេលាអោយគេមួយរយៈសិនទៅក៏បាន ពេលខ្លះបើបង្ខំពេកវាគ្មានលទ្ធផលល្អទេ! ដើរម្ដងមួយជំហ៊ានៗព្យាយាមរំលឹកគេម្ដងបន្ដិចៗ គង់តែមានថ្ងៃមួយគេចាំបានវិញហើយ!!"

"ខ្ញុំ! តើអោយខ្ញុំរងចាំប៉ុណ្ណាទៀតទៅ? ខ្ញុំមិនដឹងថាពេលណានោះទេ! ដែរគេនឹងត្រូវឃ្លាតឆ្ងាយពីខ្ញុំម្ដងទៀត ម្យ៉ាងបើគេមិនមានការចងចាំមកវិញទេ បងក៏ដឹងថាលោកប៉ា គាត់នឹងធ្វើអ្វី!"

"ហ្ហឹម! បងយល់ណា៎ តែណាជី លោកប៉ា គាត់ស្រឡាញ់ជីមីនណាស់ គាត់ម៉េចនឹងអាចហ៊ានយកគេទៅពិសោធន៍ស្អីអស់នោះទៅ ឯងសាកគិតទៅមើល!!" អាន់យ៉ុល ចូលទៅអង្គុយក្បែរអ្នកមាននាមជាប្អូនថ្លៃខ្លួនទាំងពោលពាក្យសម្ដីលួងលោម ដើម្បីអោយនាងស្ងប់ចិត្ត។

"មែនហើយអូនបងថ្លៃនិយាយត្រូវ!! អូនកុំទៅជឿសម្ដីគាត់ពេលនោះអី លោកប៉ាបងមិនមែនចិត្តអាក្រក់ដាក់ចៅបង្កើតដល់ម្ល៉ឹងនោះទេអូន"

"អូនម៉េចមិនគិតមិនបាននោះ!! បើកាលនោះលោកប៉ាបង គាត់និយាយយ៉ាងម៉ឺងម៉ាត់ទាំងមុខមាំ បងឃើញគាត់ដែរនិយាយលេងសើចម្ដងណាទេ!?"

"ណាជី ជឿបងទៅកុំគិតច្រើន!! បើសិនជាគាត់ហ៊ានធ្វើដូច្នោះមែន អោយដឹងគ្នាជាមួយបងទៅ អូនមិនជឿលោកប៉ា តែអូនអាចជឿបងបាន!!"

"អោយតែប្រាកដដូចបងថា អូននឹងជឿ!" ណាជី ហាស្ដីទាំងសម្លក់មុខស្វាមីបែបថាបើមិនពិតទេ លោកប្ដីឯងស្លាប់មិនខាន។

"អាចទុកចិត្តលើគេបានប្អូនថ្លៃ បងហ៊ានធានារជួសអោយគេ ហ៉ឹសៗ!!" កាងជុង ឧទានឡើងទាំងការអស់សំណើច ជាមួយនឹងភរិយារហឹស ព្រោះឃើញថាប្អូនថ្លៃបាញ់ក្រសែរភ្នែកគម្រាមប្អូនប្រុសមិនព្រិចទេ។

"ចាស៎!!"

"បងប្រុស បងគិតយ៉ាងមិចដែរ បើខ្ញុំយកជីមីនមកនៅជាមួយខ្ញុំ?"

"ហ្ហឹម! ល្អតើ ណាមួយអោយគេបាននៅស្និតនឹងពួកឯងផង!! ចៃដន្យសំណាងគេអាចនឹងចាំរឿងគ្រប់យ៉ាងមកវិញ! ព្រោះទីនេះជាកន្លែងដែលគេធ្លាប់រស់នៅតាំងពីតូច មានភាគរយខ្ពស់ណាស់ដែលគេអាចនឹងចាំ! ចំណុចនេះបងមិនដែរបានសាកទេ ហ្ហឹម! ប៉ុន្តែអាចពិបាកបន្ដិចរឿងអោយគេមករស់នៅទីនេះ!"

"រឿងសុវត្ថិភាពរបស់គេបងកុំបារម្ភអី ខ្ញុំនឹងដាក់កូនចៅខ្ញុំអោយនៅជាមួយគេជាប់ជានិច្ច!"

"ប្អូនថ្លៃ! ឯងធ្វើបែបនោះគេអាចនឹងធុញ ព្រោះគេធ្លាប់ជាមនុស្ស  ទៅណាមកណាដោយសេរី ដល់ពេលមានអ្នកដើរតាមគ្រប់ជំហ៊ានអ៉ីចឹងគេច្បាស់ជាស្រែកឡូឡាមិនខាន! ណាមួយបើសត្រូវដែលចង់សម្លាប់គេកាលពី៥ឆ្នាំមុន  ដឹងថាគេនៅរស់គេនឹងកាន់តែមានគ្រោះថ្នាក់"

"បើដូច្នេះ តើខ្ញុំធ្វើយ៉ាងមិចទៅបងថ្លៃ? ខ្ញុំគិតមិនចេញឡើយ!!" ហានគូ សួរទៅអ្នកជាបងថ្លៃទាំងស្មុគស្មាញ ព្រោះគិតមិនចេញ។

ថាលើកមុនទៅ! គាត់មិនហ៊ានយកអាល្អិតជីមីនមករស់នៅជាមួយ ព្រោះមូលហេតុគាត់ត្រូវលាក់ពីកូនប្រុស។ ដល់ឥឡូវអ្វីៗក៏បានល្អប្រសើរគាត់អាចយកកូនប្រុសពៅមកនៅជាមួយបានហៃ តែបែរជាមកត្រូវជាប់គាំងរឿងទាំងអស់នេះវិញ។

"លោកពូអ្នកមីង!!"សំឡេងមួយបានបន្លឺឡើងបង្វែរអោយមនុស្សចាស់ទាំងបួនងាកទៅមើលព្រមគ្នា។ ស្នាមញញឹមក៏ផុសឡើង មុនអ្នកស្រីណាជីស្រដីសួរទៅអ្នកម្ខាង÷

"អរររ...ក្មួយជីនមកហើយឬ ទិញអ្វីបានមកខ្លះក្មួយ? ~ក្មួយៗក៏មកដែរឬ? កាន់ច្រើនយ៉ាងនេះធ្ងន់ស្លាប់ហើយ! ~ពួកនាងៗមកជួយយកអ៊ីវ៉ាន់ដាក់ក្នុងផ្ទះបាយទៅ" ណាជី សួរនាំរួចក៏ក្រឡែកឃើញម្នាក់ៗ កាន់របស់យួរពេញៗដៃ! នាងក៏រហ័សប្រាប់ខ្ញុំបម្រើមកជួយ។

ចំណែកខ្ញុំបម្រើកាលបើឮបញ្ជាចៅហ្វាយស្រីហើយម្នាក់ៗប្រញេរប្រញាប់មកជួយយកទៅទុកដាក់ក្នុងផ្ទះបាយ។

"ជម្រាបសួអ្នកមីងលោកពូ គឺពួកខ្ញុំចង់មកជួយធ្វើម្ហូបបងជីន ឮថាអាល្អិតគេមកលេងទីនេះ!!" ពេលដៃទំនេរបាននាមជាក្មួយៗក៏សំពះពោលពាក្យជម្រាបសួរដាក់មនុស្សចាស់ទាំងបួន មុនប្រាប់ពីមូលហេតុ។

តាមពិតទៅពួកគេទាំងអស់គ្នានេះបានឡើងមកទីក្រុងSeoul តាំងពីល្ងាចម្សិលមិញ ពីព្រោះម្នាក់ៗមានការរវល់ជាចាំបាច់ ទាក់ទងនឹងការងារ។ អាពេលទៅ គឺទៅយកតែម្ដង គ្មានបានចាត់ចែងអីអោយរួចស្រេចបាច់ទេ! សំអាងថាមានកូនចៅជំនិតនៅមើលការខុសត្រូវជំនួស។

"អររ..ហ៉ឺសៗ.ចាស៎! ~និយាយអញ្ចឹង ចុះឯណាពួកគេនោះជីន!?" សួរបន្ដរកមនុស្សបួននាក់ដែរទៅជាមួយ ទៅគ្នាប្រាំនាក់មកវិញឃើញតែជីន។

"គឺពួកគេរវល់ជូនអាល្អិតដើរលេង!  ព្រោះឃើញទីក្រុងប្លែក! ទើបរំអុកអោយស៊ុងវ៉ុនជូនដើរមើល តែជាប់ដោយទាំងណាមជូន ហូស៊ុក និងយ៉ូនហ្គី ទៅជាមួយ!!"

"ហ្ហើយ...ក្មេងនេះ ពិតជាយ៉ាប់មែន! ចាំមើលតែមកវិញណា៎...នឹងប្រដៅអោយដឹងដៃម្ដង!" អាន់យ៉ុល សង្គ្រឺតជើងធ្មេញពេលឮថា កូនក្បាលខូចគាត់ទៅរំអុកបងៗអោយនាំដើរលេងដូច្នេះ។

"អោយគេដើរលេងមើលគេមើលឯងខ្លះក៏ល្អ គេនៅជនបទយូរហើយ! មកទីក្រុងម្ដងប្លែកកន្លែងប្លែកភ្នែក ចេះតែចង់ឃើញចង់ដឹងជារឿងធម្មតាទេ!! អូនកុំតានតឹងចំពោះគេពេក ម្យ៉ាងអូនភ្លេចហើយឬថាគេត្រូវមករស់នៅទីនេះ??"

"លោកពូថាមិច ជីមីននឹងមករស់នៅទីនេះ មែនឬលោកពូ??"

"ហ្ហឹម!!"

"អញ្ចឹង ពួកយើងត្រូវតែធ្វើអាហារអោយច្រើនៗ ជប់លៀងស្វាគមន៍មីនៗ ត្រឡប់មកវិញ ហិហិ!! ម៉ារីនតស់យើងចូលផ្ទះបាយ! ~លោកពូអ្នកមីងសុំអនុញ្ញាត"

"តាមសប្បាយចុះ ម៉ែដោះនៅក្នុងផ្ទះបាយស្រាប់ បើក្មួយខ្វះខាតអ្វីអាចប្រាប់នឹងម៉ែដោះបាន!!"

"បាទអ្នកមីង! ប៉ុន្តែ អ្នកមីងខ្ញុំចង់ធ្វើអ្វីមួយដើម្បីSurpriseគេ តើខ្ញុំអាចរៀបចំកម្មវិធីបានទេបាទ?"

"មិនអីទេ ក្មួយអាចរៀបចំបាន!"

"ហិហិ....អរគុណអ្នកមីង! ~បងជុងតួនាទីនេះនិងមិត្តបងគឺជាអ្នកចាត់ចែង! ត្រូវរៀបចំអោយបានស្អាតឮទេ??"

"ទទួលបញ្ជាអនាគតប្រពន្ធ!"

"(ផាច់!!) បងឯងនេះ!! ឆាប់ទៅធ្វើការបងឯងអោយលឿនទៅ! អូនទៅធ្វើម្ហូប" មួយដៃផាច់កណ្ដារដើមដៃ មកនិយាយអ៉ីចឹងៗ ចំពោះមុខមនុស្សចាស់ អត់ដឹងថាគេអៀនទេហៃ បង្ហើបដាក់កំហិតរួចក៏រត់ត្រុយចូលផ្ទះបាយបាត់។

"បាទទ..អូនសម្លាញ់!" ជុងគុក ក៏ណាស់ទៀតអាដឹងថាគេអៀនហៃ!! នូវស្រែកប្រាប់ពីក្រោយយ៉ាងសុភាពបុរស។ ធ្វើអោយ គ្រប់គ្នាអត់សើចហួសចិត្តនឹងគូរស្នេហ៍មួយគូរនេះមិនបាន ម្នាក់ពូកែអៀន ម្នាក់ពូកែញ៉ោះ។

"បងប្រុស!" នៅពេលក្មួយៗ បំបែកគ្នាទៅអស់ ហានគូក៏ងាកមករកបងប្រុស បែបចង់និយាយអ្វី។ តែត្រូវលោកម្ចាស់កាងជុងស្រដីកាត់ស្របពេលដើរមកទះស្មារប្អូនប្រុសលក្ខណៈកុំអោយប្អូនគិតច្រើន÷

"ណ្ហើយចុះ....បងជឿជាក់លើឯងថាអាចការពារគេបាន សុវត្ថិភាពគេ វាពិតជាសំខាន់ ប៉ុន្តែអីដែរកាន់តែសំខាន់នោះគឺឯងណា....អាប្អូនប្រុស!"

+Skip!!

នៅទីកន្លែងមួយបែបជាទីកម្សាន្ដរបស់មនុស្សម្នាដែរចូលចិត្តដើរលេងលំហែរអារម្មណ៍! ញ៉ាំរបស់ឆ្ងាញ់ៗ មើលគេ មើលឯង ស្រូបខ្យល់អាកាស។ ភាគច្រើនទីនេះជាកន្លែងពេញនិយមបំផុត។

នោះគឺ មើលរូបភាពខាងក្រោម👇

"ហិហិ...ខ្ញុំចង់ញ៉ាំការ៉េម! បងប្រុសពួកយើងទៅទិញទៅ" មីន ហក់លោតតិចៗព្រោះឃើញរបស់ញ៉ាំ! លើសនេះជារបស់សំណព្វពេលឃើញភ្លាមក៏សប្បាយចិត្តយ៉ាងនេះ។

"អាល្អិតអាចទៅទិញម្នាក់ឯងបានឬអត់? ព្រោះបងមានការ ត្រូវនិយាយទូរស័ព្ទបន្ដិច!!" អ្នកជាបងលើកដៃញីញ៉ក់សក់ក្បាលប្អូនលេងទាំងបន្លឺចោទសួរ ដោយទូរស័ព្ទកំពុងតែរោទ៍គេមិនអាចបិទបានទេ ព្រោះវាជាលេខអ្នកម៉ាក់។

"បាទ បាន!!" ឆ្លើយរួចក៏ប្រលែងដៃពីបងប្រុសរត់តម្រង់ទៅតូបការ៉េមយ៉ាងលឿន ដែរនៅមិនឆ្ងាយប៉ុន្មានទេ គ្រាន់តែមនុស្សរាំងច្រើន។

"ពួកឯង យើងផ្ញើរមើលគេផង កុំពេលយើងមិននៅចាប់ប្អូនយើងពង្រាត់អោយសោះ! ប្រយ័ត្ន!" ឃើញថាប្អូនរត់ទៅដល់កន្លែងលក់ការ៉េមហើយបានស៊ុងវ៉ុនងាកមកនិយាយជាមួយល្បងបីនាក់ដែរឈរនៅម្ខាងទទឹមនាយ។

"អាចង្រៃយ៍នេះ! យើងនឹងស្អី!? ជាអ្នកចាប់ក្មេងជំរិតទារលុយហ្ហែស?! បើថា...ទៅណាក៏ប្រកាច់ទៅអោយបាត់ៗទៅ!" ណាមជូន ជេរប្រទិចទាំងរកលើកជើងចង់ធាក់ ប៉ុន្តែមិនទាន់ព្រោះស៊ុងវ៉ុនរហ័សរត់ចេញ ប្រញាប់ទៅលើកទូរស័ព្ទ។

"អើ....មើលគេផង!!"

"អាយ៉ុន យើងមានរឿងចង់និយាយជាមួយឯង" ណាមជូន តាមសម្លក់ផែនខ្នងនាយស៊ុងវ៉ុនបន្ដិច ទើបបែរមកនិយាយជាមួយនាយក្រាស់។

"ហ្ហឹម!!" យ៉ូនហ្គី ងក់ក្បាលរួចចេញដើរទៅរកកន្លែងរាំងគ្មានមនុស្សមុន។

"ឯងនៅមើលគេអោយល្អ! កុំរវល់ងាប់មុខនឹងមើលស្រីពេក! ប្រយ័ត្នតែបាត់ប្អូន...!" មុនទៅឆ្លៀតផ្ដាំលក្ខណៈគម្រាមប្អូនសិន។

"បាទទ...បងប្រុសធំ អាចទុកចិត្តមកលើខ្ញុំបាន! សូមអញ្ជើញ!" ហូស៊ុក ឆ្លើយទាំងបង្អូសសំឡេងមុខវិញញញឹមយ៉ាងស្រស់។

"តែបាត់ប្អូនត្រូវមិនខាន!!" គម្រាមមួយឃ្លាចុងក្រោយរួចក៏ដើរចេញទៅរកយ៉ូនហ្គី។

"តែបាត់ប្អូនត្រូវមិនខាន!! កាចនោះកាច! ពីមុនដូចមិនជាចឹងទេ តែនេះស្អី? នៅហ៊ានគម្រាមអាស៊ុកទៀត ហ៉ឹស!" ហូស៊ុក សំឡឹងមើលដំណើរអ្នកជាបងនោះទាំងពេបមាត់ ថាតាម!។ បន្ដិចក៏ងាកទៅមើលអាល្អិតខ្លាចបាត់ ណាមួយមនុស្សច្រើនផង តែវង្វេងគ្នានេះចប់។

មិនមែនថានាយមិនចង់ទៅតាមប្អូនទេ តែមកពីអាល្អិតនឹងមិនត្រូវធាតុជាមួយនាយ អ្នកដែរត្រូវធាតុមានតែអាប៉ិមុខបង្គួយស៊ុងវ៉ុន។

បើសាកអោយនៅជាមួយនាយនិងល្បងពីរនឹងសាកល៎មើល បានឈ្លោះគ្នាផ្អើលពេញនេះលូវហើយ! គ្រាន់តែនៅក្នុងឡានផងឈ្លោះគ្នា ចុះទម្រាំនៅតែពីរនាក់ទៀត។

កាត់មកខាងពីរនាក់ឯណេះវិញ ពួកគេបានមកឈរនិយាយគ្នាមិនជាឆ្ងាយប៉ុន្មានទេ ជិតៗនឹង គ្រាន់តែឆ្ងាយពីមនុស្សច្រើន។

"ការដឹកទំនិញលើកនេះ! ពួកយើងគួរតែផ្អាកមួយរយៈសិន ឯងគិតយ៉ាងមិច?"

"ហេតុអី??"

"ពាក់ព័ន្ធនឹងប្អូនរបស់យើង! មួយទៀត ទីតាំងរបស់ពួកវា យើងបានរកឃើញហើយ! ពួកវាគឺលាក់ខ្លួននៅUSA"

"ឯងចង់ចាត់ការយ៉ាងមិច ជាមួយពួកវា!? ឯងទៅទីនោះ ឬបញ្ជូនកូនចៅអោយទៅចាប់យកមក?" យ៉ូនហ្គី សួរទាំងសំឡឹងមុខមិត្ត។

"អត់ទេ! គ្រាន់តែត្រៀមខ្លួនចាំស្វាគមន៍ពួកវានៅទីនេះប៉ុណ្ណោះ ព្រោះមិនយូរទេពួកវានឹងមកកូរ៉េឆាប់ៗនេះ!"

"បងប្រុស វាជារបស់ខ្ញុំនោះទេ!" ស្របនឹងសម្ដីអាល្អិតក៏កញ្ឆក់យកស្បោងដាក់ការ៉េមជាច្រើនមកខាងខ្លួន ប៉ុន្តែត្រូវទាញទៅវិញដោយស្នាដៃអ្នកកម្លោះហូស៊ុក។

"ឯងទិញមកច្រើនយ៉ាងនេះគួរតែចែកអោយមកបងញ៉ាំខ្លះផងអាល្អិត"

"ហ្ហឹកៗ..អត់ៗចែកទេ ហ៉ឹកៗ..វាជារបស់ខ្ញុំ បើបងប្រុសចង់បានក៏ទៅទិញខ្លួនឯងទៅ នេះជារបស់ខ្ញុំ ហ្ហាហឹកៗអាបងប្រុស!"

"គេនៅតែដូចដើម!" យ៉ូនហ្គី បន្លឺឡើងពេលឈរមើលពីរនាក់បងប្អូននោះ! ដណ្ដើមការ៉េមគ្នាញ៉ាំយ៉ាងហួសចិត្ត ថាម្នាក់ទៅគ្នាក្មេង ចុះឯម្នាក់មិត្តនោះស្អីនឹងគេដែរ។

មិនមែនសុខៗនាយមានត្រចៀកទិព្វអាចស្ដាប់ឮបានឆ្ងាយអីទេ ទាំងដែរមានមនុស្សដើរខ្វាត់ខ្វែងទៅមក! នោះក៏ព្រោះពីរនាក់នោះ ឈ្លោះគ្នាលឺៗខ្លាំងពេក ម៉្យាងនាយមិនបានឈរនិយាយឆ្ងាយឯណា ឃ្លាតគ្នាពីរបីម៉ែត្រនឹង។

សំណាងមនុស្សគ្រប់គ្នា គេមិនចាប់អារម្មណ៍ ប្រហែលឃើញថាម្នាក់ៗដណ្ដើមរបស់ញ៉ាំគ្នា គ្រាន់តែជាបងប្អូនលេងញ៉ោះគ្នាប៉ុណ្ណោះ។

"ជាលើកទីមួយហើយ យើងឃើញឯងញញឹម!" ណាមជូន និយាយទាំងអស់សំណើច ព្រោះកម្របានឃើញគេញញឹមណាស់ តែក៏ត្រូវទទួលបានកែវភ្នែកសម្លក់លឹងថ្លែរពីសំណាក់មិត្ត។

"ហ៉ឹសៗ...សម្លក់យើងបែបនេះ ប្រយ័ត្នយើងមិនអោយនៅក្បែរប្អូនយើងទៅអាសម្លាញ់!" ទះស្មារមិត្តតិចៗ រួចក៏ដើរចេញ ដាក់ដៃស៊កហ៊ោប៉ៅខោយ៉ាងលយទាំងមិនភ្លេចងាកមកញញឹមបន្លឺមួយឃ្លាឌឺដងអោយអ្នកជាមិត្តបន្ដិចឡើយ។

"ឯងហ៊ាន!"

To be Continued ✌️🎀




Lanjutkan Membaca

Kamu Akan Menyukai Ini

409K 5.5K 28
Emmett loves to be a rebel. He skips school to hang out, drink, and smoke with his two friends when suddenly he and his best friend are cornered and...
22.3K 19 2
Smut as in content +18 so be aware.
48.8K 89 15
🀍 if u're not interested, don't report, just dont read!! 🀍
677K 1.1K 22
Smexy One shots😘 Got deleted twice 3rd times a charmπŸ€¦πŸ»β€β™€οΈπŸ˜­