I don't know about you

By AliceNouka

2.9K 274 149

ជួនកាល​ពេលវេលាជាអ្នកកំណត់​ ឫអាចប្រាប់ពីអ្វីដែលយេីងមិនច្បាស់លាស់? (សុំដាក់ឈ្មោះផ្សេង តែតំណាងអោយ តួរ MSP ដដែលទ... More

PE: 1
Pate: 2
Pate3
Pate4
Part 5
Part6
Part7
Part 8
part9
part 10
Part11
Part12
Part13
Part14
Part15
part16
Part 17
Part18
Part 19
Part 21
Part 22
Part23
Part 24
Part 25

part 20

141 11 4
By AliceNouka

Note:
Yaoji : Gemini
Chinmo: Fourth

ថ្ងៃដដែល :

ក្រោយពី Ford រត់ចេញទៅបាត់ អ្នកបង្កហេតុដក ដង្ហើមធំបន្តិចដោយភាពទើសទល់ ទឹកមុខរបស់គេដូចជាក្រៀមក្រំទៅតាមយ៉ាងម៉េចមិនដឹង ទាំងដែលគេតាំងចិត្តធ្វើសោះ។

"បងបានខ្លួនក្មេងម្នាក់នឹងទៀតហើយឬ?"

"គ្រាន់តែថើបជះកំហឹង"

Mark តបទាំងដើរចេញពីបន្ទប់ទឹកទៅលាងដៃ លុបមុខចេញ ខណៈដែល Meak នៅឈរអោបដៃនិយាយជាមួយ។

"បងបានសន្យាហើយ គ្រាន់តែធ្វើបាបវា បងមិនត្រូវ ចិត្តទន់ទេ"

"មែន! បើគ្រប់យ៉ាងជាការពិត យើងនឹងធ្វើលើគេអោយសាកសមដូចគេធ្វើលើឯង​ តែឯងកុំលូកដៃ​ "

​ "​តេីយ៉ាងម៉េចទៅ? ខ្លួន​ប្រាណ​វាត្រូវចិត្តបងទេ? "

​ Meak​ សួរទាំងមាត់អមដោយស្នាមញញឹម​ វាជាស្នាមញញឹមខុសពីកែវភ្នែកដែលសំលឹងមេីលបងប្រុស​ទីទៃដោយអារម្មណ៍ម្យ៉ាងទៀតពិបាកស្មានត្រូវ​ ។

​ "ឯងក៏ធ្លាប់ចាញ់កលគេ​ ឯងគួរតែដឹងហេីយ​ "

​ Mark ងាកមកតបជាមួយ​ ដូចជាមិនចិត្តពេលលឺសំណួរនោះ​ ហាក់ដូចជាឃ្នេីសចិត្តខ្លាំងណាស់បេីត្រូវនឹកដល់រូបភាព​ ប្រុសមាឌតូចនោះនៅជាមួយអ្នកផ្សេង​ ក្មេងខ្លួនងាយ!ជាប្រុសហេីយ​នៅមានចរឹកបែបនេះទៀត​ !

​ "ក៏..​យូរហេីយ​ ខ្ញុំ​សឹងតែភ្លេចសំលេងថ្ងូររបស់គេដែរ​នឹងណា​ នឹកហេីយឈឺចិត្តណាស់​😓"

​ "បានហេីយ​ចាំយេីងចាត់ការ​ កុំតែទៅបេីកឡានអោយគេបុកទៅបានហេីយ"​

​ នាយកម្លោះនិយាយហេីយក៏ដេីរចេញទៅ​ ព្រោះ​គេដូចជាមិនចង់នៅស្តាប់បន្ត​ មិនដឹងដែរ​ គ្រាន់​តែ​កូនចិត្តមួយវាមិនចង់លឺរឿងអស់នោះ។

​ Mark​ ដេីរចេញផុត​ ទឹកមុខស្រពោនមុននោះរបស់​Meakផ្លាស់ប្តូរមួយរំពេច​ គេប្រែមកជាញញឹមម្តងទៀត​កែវភ្នែក​តាមសំលឹងស្រមោលអ្នកទេីបនឹងទៅមិនដាក់​ វាមិនដូចពេលដែលគេនៅនិយាយជាមួយបងប្រុសមុននោះអីបន្តិច
​គេថែមទាំង​ ប្តូរទៅមានទឹកមុខឹងសម្បារមួយបែបទៀតភ្លាមផងដែរ​ ។

​ -​ មិនមែនស្រមោលសុទ្ធតែនៅក្រោយរូបកាយនោះទេ!

​ .​ .​ .


​ មិនដឹងថ្ងៃនេះជាថ្ងៃល្អឬថ្ងៃអាក្រក់អីទេ​ សុខៗ​ប្រធានផ្នែកសិល្បៈបបួលទៅក្លឹប​ Party ទាំងដែលគ្មានអ្វីត្រូវអបអរសោះ​ ប៉ុន្តែកុំច្រឡំថា​គាត់ Pay​ អីណា​😌​ ​អត់ទេ​ ចេញលុយរៀងខ្លួនស្មេីរគ្នា​ មកពីមនុស្សចង់សប្បាយ​ បេីទៅទាំងអស់គ្នាវាមិនសូវចុះលុយ​ ហេីយក៏បានរីករាយជាមួយគ្នាដែរ មិនថាចឹង? ម្យ៉ាងពួកគេមិនបានជំទាស់អីឡើយ តែបបួល គឺទៅហើយ😁។

" Fourth ! ឯងកុំភ្លេចសួរ​ ប្រុសសង្ហារមុខងាប់ម្នាក់​នោះអោយបងផង​ អរ! ហេីយប្អូន Ford​ដែរ"

​ Qingqing​ដេីរមកទាញថ្ពាល់ប្អូនជីដូនមួយបន្តិចទាំង​និយាយ​ តាំងពីតូចដល់ធំ​ ថេីប​ អោប​ ចាប់ថ្ពាល់​ ស្អីក៏​មានដែរ​ឡេីង Chinmo​ ទម្លាប់​ទៅហេីយ​ ពិសេសចូលចិត្តចាត់​ទុកនាយដូចក្មេងមិនដឹងអី​ទាំងដែលសាមីខ្លួនអាយុជិត19ឆ្នាំ​ទៅហេីយ។

​ "​បងមិនបបួលសង្សារបងទេហ្ហ? មកបបួលអ្នកផ្សេងនឹង😒"​ អ្នកណាមិនថាទេ​ មកប៉ះ Cr ឯងទៀត!

​ "អាក្មេងឆ្កួតនឹងមិនមែនសង្សារបងទេ​ ឯងកុំចេះ​និយាយ"​

​ "​ ក្មេងស្អី​បង​! គេអាយុស្មេីរខ្ញុំដែរនឹង​ ហេីយគេនៅ​ ខ្ពស់ជាងខ្ញុំ​ សង្ហារ​ បានមួយចប់​ រៀនផ្នែកវិស្វករទៀត​ បងនៅរេីសដល់ណា? អាយុខុសគ្នាមិនបានមួយខ្សែផង! "

​ Qingqing ត្រូវ​បានក្មេងផ្នែកវិស្វករតាមញ៉ែតាំងពីមួយខែមុន​ ហេតុផល​ គឺមកពីនាងធ្វេីវីរនារី​ជួយដេញចោរឆក់កាបូប​ក្មេងប្រុសម្នាក់នឹង​ ធ្វើ​អោយគេលង់ស្នេហ៍តែម្តង​ សំខាន់ប៉ះ Qingqing​ ជាមនុស្ស​ចូលចិត្ត​សប្បាយ​ផង​ អោយតាមញ៉ែដល់រាល់ថ្ងៃទៅ​😎​។

​ "យេីងជាបងឯង​ ចង់មកបញ្ជាឬយ៉ាងម៉េច? "

​ "ខ្ញុំ​ផ្តល់​យោបល់​អោយបងទេ​ កុំសាវ៉ាពេក​! តិច​នៅលីវ​រហូតទៅ😝"

​ Chinmo​ ​លានអណ្តាតដាក់បងរួចប្រញាប់ដាក់មេប្រូចបាត់​ មិននៅអោយបងស្រីវៃទាន់ទេ​ ព្រោះ​នាយដឹងថាគាត់ជាមនុស្សរត់លឿន​ ជាកីឡាករ​រត់ប្រណាំង​ម្នាក់ដែរ​ តែរឿងប្រលងវិញ​ ស្រេចក្បាលវ៉ាល់​ ចង់ប្រលងបានដាក់​ពាក្យចឹងហេីយបានមិនសូវជាមានអ្នកដឹង។

​ នាយតូចរត់បានបន្តិចក៏ឈប់​ ដោយជ្រួសផ្លូវនឹង Ford​ ទេីបនឹងចេញមកពីខាងណាមិនដឹង​ ដូចទៅដេកដី​ ខ្លួន​ជាប់ស្មៅទៀត​ ។

​ "​អៅ​ បងFord! 😊 ល្ងាច​នេះទៅក្លឹបជប់លាងទេ​ ផ្នែកសិល្បៈបបួលទៅ"

​ "​ P'Markទៅទេ? "

​ Chinmo​ ​រាងចម្លែកចិត្តបន្តិច​ ​តែក៏សឹងតែភ្លេចទៅថាពួកគេស្និតស្នាលគ្នា។

​ "ខ្ញុំ​មិនឃេីញសូម្បីស្រមោលគាត់ផងបង​ បែបមិនទៅទេ🤨"

"ចឹង..បងទៅដែរ ឯងទៅដោយរបៀបណា? "

​ "ប្រហែលជិះតាក់សុីបង​ ខ្ញុំ​អត់មានអីជិះទេ​ ធម្មតាជិះឡានក្រុង​ តែខុសម៉ោងចឹងតាក់សុីហេីយ😁"​

​ " ok តាមនឹង​ ចឹងទៅ2នាក់បានគ្នា"

​ ក្រោយបំបែកគ្នា​ Ford​ ងាកមេីលជុំវិញខ្លួនបន្តិចមុននឹងដេីរចូលបន្ទប់សិល្បៈ​ ។ មុននោះកាលពីព្រឹកនាយមិន បានចូលរៀន​ មួយ session ព្រោះតែប្រុសខួរបង្កង ម្នាក់ នោះ ក្រោយពីសម្រាកពេលថ្ងៃ ទំនេរក៏ទៅដេកលើស្មៅក្រោយសាលារាប់ម៉ោងលេង ទើបមកដល់សភាពបែប នឹងទៅ ហើយការដែលមកនេះ គឺចង់មកលេងព្យាណូ លំហែរអារម្មណ៍ខ្លះ ដោយប្រាកដក្នុងចិត្តស្រាប់ហើយ គេនឹងមិនមកទីនេះទេ...។

ម៉ោង6ល្ងាច មេឃចាប់ផ្តើមងងឹតបន្តិច ជាវេលាដែលមនុស្សចេញហោះហើរនាពេលរាត្រី(ដូចប្រជីវហើយ😆)។

"​បងខាងនេះ! 👋"​

Chinmo ស្រែករាដៃហៅ​ ពេលឃេីញ​ Ford​ ពីចម្ងាយពីខ្លោងទ្វារសាលាមក​ ទេីបអ្នកត្រូវហៅរាដៃតប​រួចប្រញាប់រត់មករក។

​ ​ ទីត!!

​ ប្រុសមាឌល្អិតទាំងពីរភ្ញាក់ព្រមគ្នា​ ស្របពេលលឺសុីផ្លេឡានជិតខ្លួន​ Chinmo​ គ្រាន់​តែងាកឃេីញក៏ដឹងថាជាឡានអ្នកណាដែរ​ អាឡាននឹងធ្លាប់ធ្វេីអោយនាយភ្ញាក់ម្តងរួចហេីយ​រឿងអីមិនចាំនោះ😌​។

​ " P'Gem​! បងបំភ័យខ្ញុំទៀតហេីយ"​ Chinmo រអ៊ូ​តិចៗ​ តែ ford​ ដែលឈរជិតក៏លឺដែរ។

​ " អ្នកណាឬ? "

​ "បងYaoji​ នឹងណា​បង មក! គាត់កំពុងចាំ"

​ នាយល្អិតប្រញាប់ចាប់អូសដៃអ្នកអាយុបង​តែ​កម្ពស់មិនស្មេីរ​ អោយដេីរតាមខ្លួន​ ពួកគេក៏ឡេីងឡានទៅ​ ទេីបឡានបន្តចេញដំណេីរ។ Chinmo​ មិនមែនចិត្តព្រះអីទេ​ គ្រាន់តែ​ទម្លាប់​នឹងចរឹកគេបានខ្លះ​ ដូចលេីកមុនចឹង​ ទោះគេមិនបានិយាយអីតែ​នាយល្អិតហាក់ដូចជាយល់យ៉ាងឆាប់​រហ័សតែម្តង។

​ "​ ឯងក៏ទៅដែលឬ? មិញនេះស្មានថាជនមកពីណាចាប់ជំរិតទៅហេីយ"​ Ford និយាយលេងសេីចឡេីង

​ "​ បេីជនចាប់ជំរិតបែបនេះ​ ខ្ញុំសុខចិត្តអោយចាប់😊"

​ Chinmo​ លូកមាត់តបឡេីង​ ទាំងភ្នែកនៅមេីលតាម​កញ្ចក់​ខាងមុខ ចង់ដឹងប្រតិកម្មគេ​ ស្របពេលដែលគេឆ្លុះតាមនោះមេីលមកដូចគ្នា​ តែគេត្រូវដកក្រសែភ្នែកចេញព្រោះរវល់​បេីក​ឡាន​។

​ "​ បេីជាឯង​ប្រហែលមិនហ៊ានចាប់ទេ😂"

​ Ford​ និយាយទាំងសេីចបន្តិចពេលញ៉ោះអោយប្អូនអៀនបានសម្រេច​ តែប្រឹងធ្វេីធម្មតាបែរមុខមេីលទេសភាបន្លំទៅវិញ។

​ -​ 'សំណាងហេីយអង្គុយនៅខាងក្រោយ​ មិនចឹងត្រូវចាប់បានមិនខានទេ'

​ Chinmo​ គិតក្នុងចិត្ត​ ថែមទាំងងាកមេីល Ford​ ​បន្តិច​ អ្នកនៅខាងមុខបន្តិច​ឃេីញគេមិនមានប្រតិកម្មអីក្រៅពីផ្ចង់ចិត្តបេីកបរទេ​ ខុសពី Ford​ ដែលញញឹមដាក់ដូចមិនទាន់ចង់បញ្ចប់ប្រធានបទសោះ។

​ " Chinmo​ ហា! ខាងនេះ​លឿនឡេីង! "

​ ដេីរមិនបានប៉ុន្មានជំហានក្នុងក្លឹប​ ដែលជាទីតាំងក្នុងការណាត់ផង​ សំលេង Qingqing​ ស្រែកទាំងប្រកាសដាក់​មេក្រូ​ ធ្វេីអោយគ្រប់គ្នានៅខាងក្នុងនោះងាកមេីលបុគ្គល​បីនាក់ទេីបនឹងចូលមក​តាមដែរ។

​ "បងធ្វេីស្អីរបស់បងនឹង? ម៉េចចំបាច់ដាក់មេក្រូដែរ​ "

​ Chinmo​ ដេីរទៅស្រែកដាក់បងស្រីប្រណាំងសំលេងភ្លេងដែលលឺកងរំពងសឹងតែស្តាប់គ្នាមិនបានទៅហេីយ។

​ "បេីមិនធ្វេីចឹងឯងរកតុយេីងឃេីញទេ? ឯងល្ងង់ស្រាប់ផង​ ស្រួលមិនស្រួលគេចាប់បាត់ទៅបងរកឯងតាមណាឃេីញ"

​ រាល់ដងត្រូវគាត់ថាអោយបែបនេះមិនចេះឈឺក្បាលអីទេ​ តែថ្ងៃនេះខុសគ្នា​ មានគេឈរនៅជិតបេីមិនលឺ​ មានតែថ្លង់ហេីយ​ ព្រោះ​ Qingqing​ សំលេងដូចកញ្ចែរចឹងនោះ។

​ "ឆុឹស! បងឆ្លាតជាងខ្ញុំប៉ុណ្ណាទៅ? "

​ -​ និយាយ​ត្រូវចំណុចហេីយនៅមិនព្រមចាញ់ទៀត! នឹងហេីយចរឹកប្អូនពៅជាទីស្រលាញ់របស់ Qingqing ។ នាងខ្ចិលប្រកែកអោយឈ្នះម្តងទៅ​ តែក៏មិនភ្លេចតួនាទីមេីលថែប្អូនដែរ។

​ "​ពួកឯងញ៊ាំអី​? នៅទីនេះស្អីក៏មានដែរប្រាប់បងមកចាំបងហៅគេកម្មង់អោយ"​ Qingqing រកកន្លែងអោយពួកគេអង្គុយរួចសួរឡេីង។

​ "ពងដាយណូស័រមានទេបង? "

​ "😒​ ដាយណូស័រ​ក្បាល​ឯង​លក់នៅនឹង! "

​ "😁" Chinmo ស្ញេញដាក់បងទាំងសមចិត្ត ដែល ញ៉ោះនាងបានសម្រេច ស្របពេលដែលនាយល្អិតងាកមកវិញ ក៏ឃើញ Yaoji ញញឹមសំលឹងមកនាយ ដូចជាអស់សំណើចអ្វីមួយ តែគេក៏ដឹងខ្លួន ទើបងាកមុខចេញ។

" ចាំនៅនឹងហើយណាប្អូនៗ ចាំបងទៅកម្មង់អីអោយញ៊ាំ​😇 ពិសេសឯង​អាក្មេងរលៀម Fourth ! "

​ [😛] ចាំខ្លាចបងឯងតេី!

​ Qingqing​ ដេីរទៅរកបុគ្គលិក​និយាយស្អីមិនដឹងទំនង​ ហៅរបស់ញ៊ាំដូចប្រាប់នឹងឯង​ រួចក៏ដេីរកាន់កែវស្រាទៅរាំបន្តនៅជិតឆាក​ប្រគំតន្ត្រី​ មេីលទៅដូចជារីករាយនឹងបរិយាកាសបែបនេះណាស់ហេីយ។

​ "​ បង Ford ប៉ុន្មាន​ថ្ងៃ​នេះ បងMark កេីតអីឬ? បានជាមិនឃេីញមករៀនព្យាណូសោះ​"​

​ Chinmo​ បបួលនិយាយឡេីង​ មិនទម្លាប់នឹងការ​នៅស្ងៀមៗចឹងទេ។

​ "​ គេប្រហែលឈប់រៀនហេីយ​ "

​ "​មានអ្វីមែនទេ​? ឬមួយពួកបងឈ្លោះគ្នា? "

​ "​ តិចតួចទេ...​ កុំខ្វល់អី​ រឿងរបស់គេ​ ទុកអោយគេគិតគូទៅ​😐​ តែ Chinmo​ ឯងនៅចាំ​ សិស្ស​ផ្នែកទីផ្សារ​ម្នាក់​នោះទេ​? "

​ អ្នកត្រូវសួររិះគិតបន្តិច​ រួចក៏ងក់ក្បាលមួយៗតប។

​ "បេីសិនជាឃេីញ​ ខ្ញុំ​អាចនឹងស្គាល់ខ្លះដែរបង​ តេីយ៉ាងម៉េចឬ?"​

​ "បង​បានជួបគេហេីយ​ រូបរាងគេផ្លាស់ប្តូរច្រេីន​ ដំបូងបងមិនស្គាល់ទេ​ តែបន្ទាប់ពីមានរឿងរ៉ាវវែងឆ្ងាយ​ ទេីបបងច្បាស់ថាជាគេ"

​ "គេមកជួបបងធ្វេីអី?​ ​តាមញ៉ែទៀតហ្ហ? "

​ "គេមកសងសឹកច្រេីនជាង​ រឿងសំខាន់មួយទៀត​នោះ​ គេជាកូនម្តាយក្រោយ P'Mark "

"😳 ហាស?! ម៉េចក៏ទៅជាចឹងវិញ? បងអធិប្បាយបន្តិចមក​ ខ្ញុំ​ចង់ដឹង"

​ ដោយឃេីញថាតុដែលពួកគេអង្គុយគ្មានអ្នកណាក្រៅពីបីនាក់គ្នាឯង​ ឯចំណែក Yaoji​ ក៏គួរអោយទុកចិត្តទេីប​ Ford​ និយាយរឿងទាំងអស់ប្រាប់ Chinmo​ តែម្តងទៅ។

​ ការដែលនិយាយក៏ដូចជារំលឹករឿងទាំងនោះត្រឡប់មកវិញបែបនោះដែរ​ ម្ល៉ោះ​ហើយ​ ស្រាដែលលេីកមក​គ្មាន​សល់ទេ​ ទាំងអ្នក Sad​ អ្នកកំដរគេ Sad​ លេីកដាច់ៗ​ ឡេីងស្រវឹងបូបាច់លែងដឹងស្អីអស់ហេីយ​ នេះនៅមិនទាន់អស់ទេ​ Chinmo អូស Ford អោយទៅរាំផ្អេីលពេលវង់​ មេីលទៅសប្បាយ​ រីករាយ​ដល់កំរិតហេីយ។

​ ទាំងសិស្សច្បង​ សិស្ស​ប្អូន​គ្មានអ្នកណាចាញ់អ្នកណាទេ​ ឱកាសកម្ររកបានចឹងគួរតែលេងអោយអស់ដៃហេីយ។

​ "​ប្អូនសង្ហារ​ សិស្ស​ឯងមិនមករាំទេហេស​ Chinmo​? បងអ្នកទៅអូសគេមកក៏បានដែរ"​ Qingqing កេះប្អូនសួរឡេីង​ទាំងសំលេងរងូវៗទំនងស្រវឹងហេីយ។

​ "នែ..ៗ! បងមកវិញភ្លាម​"

​ នាយតូចដោយលឺបែបនេះប្រញាប់ចេញពីវង់រាំ​ដេីរទៅតាមឃាត់បងស្រី​ តែនាងដូចជាដេីរលឿនដល់ហេីយ​ ងាកបន្តិចសោះទៅដល់តុគេបាត់ហេីយ​ ។

​ "ប្អូនហា..នៅស្ងៀមៗចឹងអត់សប្បាយទេ​ តោះ! ទៅរាំជាមួយបងវិញណា😊"

​ " Qingqing​ រលួយ! ដកដៃបងចេញ..ដកចេញភ្លាម​ទៅ"

​ Chinmo​ រត់មកពីណាមិនដឹង​ ស្រាប់តែមកពាំងបងស្រីខ្លួនដែលកំពុងអោបដៃ Yaoji​ បំរុងអូសទៅរាំដូចដែលប្រាប់​ តែគេនៅមិនទាន់បានតបអ្វីផង​ នាយល្អិតក៏មកជ្រៀ​ជ្រែក​កាត់មុខបាត់។

​ "ស្អីរបស់ឯងនឹង? បងចង់នាំគេទៅរាំ​ ឯងកុំចេះ​! ថយចេញអាប្អូនឆ្កួត.."

​ ទាំង Qingqing​ ក៏មិនចាញ់ដែរ​ នាងនៅរុញប្អូនអោយចេញ​ហេីយបន្តទាញដៃអ្នកកម្លោះដដែល។

​ "បងស្រវឹងហេីយ! "

​ "ឯងនឹងហេីយស្រវឹង! ឯងកុំមករំខានបងមេីរ"

​ "អត់! បងទៅរកអ្នកផ្សេង​ទៅ​ ម្នាក់នេះខ្ញុំមិនអោយ"​

​ Yaoji​ អង្គុយ​មេីលបងប្អូនពីរនាក់នោះ​ ឈ្លោះគ្នាបណ្តេីរ​ ទាញស្រាមកផឹកបណ្តេីរ​ ដោយខ្ចិលឃាត់នឹងណា​! មនុស្ស​ស្រវឹង​ទៅនិយាយស្អីចូលត្រចៀកបានទៅ​ ទុកអោយនៅប្រកែកគ្នាចឹងហេីយ​ ល្អមេីលតេី😏។

​ "គេទាសករឯងឬយ៉ាងម៉េចបានត្រូវមកឃាំងគេទុក​ដែរ?"

​ "​ អត់ទេ​! ...គេជា...Cr​ ខ្ញុំ​😏​ មិនថាជាបងឬអ្នកណាទេ​ មិនអោយប៉ះ​ "

​ Chinmo​ មិនត្រឹមតែនិយាយទេ​ នៅដាក់ខ្លួនអង្គុយលេីភ្លៅ​រាងខ្ពស់ហេីយថែមទាំងយកដៃអោបកគេទៀត​ រួចក៏ងាកមកញញឹមឌឺអោយបងស្រីខ្លួនឯងបែបអ្នកឈ្នះ​ ​(​ បានស្រាចូលខ្លួន​បែកឆ្វេងបាត់😅)។

​ "​ Ai' Fourth ឯងធ្វេីស្អីនឹង? ក្រោកឡេីង! "

​ Qingqing​ ទោះជាស្រវឹងក៏នៅដឹងរឿងជាងប្អូនដែលទេីបគ្រប់អាយុចេះផឹកដែរ​ នាងប្រញាប់ប្តូរទៅទាញដៃប្អូនអោយក្រោកវិញម្តង​ ព្រោះ​ Chinmo​ដូចជាជោគជាំ​ឡេីងវង្វេងអស់ហេីយ​ នាយតូចមិនត្រឹមតែមិនមកតាមការអូសទាញរបស់បងទេ​ នៅបែរទៅអោប​ តោង Yaoji​ ស្អិតជាប់ទៀតផង។

​ "​ មិនអីទេ​ ចាំខ្ញុំមេីលគេអោយ"

​ ប្រុសរាងខ្ពស់បន្ទាប់ពីស្ងាត់យូរហេីយក៏ទេីបតែ​លេីក​ដៃឃាត់ Qingqing និយាយឡេីង​ ទេីបធ្វេីធ្វេីអោយនាងញញឹមទាល់ច្រក​ ងក់ក្បាលយល់ព្រម។

​ "ចឹងសុំផ្ញេីរផងណា😁​ "​

​ លោកអេីយ​...​ អាប្អូនឆ្កួតរកតែញ៉ែប្រុសក្មេងមិនបានសោះ​ មករំខានអោយទាល់តែបាន! Qingqing រាដៃដាក់​បន្តិចរួចដេីរទៅរាំបន្ត​ ។

​ "​ Fourth ... ! "​

​ Yaoji​ យកដៃ​អង្អែល​ក្បាល​នាយល្អិតតិចៗដេីម្បីដាស់​ ព្រោះមុននេះដូចដេកបាត់ហេីយ​ ក្រោយពីមកអោបគេជាប់​ លែងតមាត់ជាមួយ Qingqing​តែម្តង។

​ "​ ខ្ញុំ​ចង់គេង..បងកុំមកដាស់មេីរ! "

​ Chinmo​រអ៊ូ​រងូវ​ដោយសំលេងងរងក់​ និងរេីខ្លួនតិចតួច​ តែក៏ដាក់ក្បាលគេងលេីទ្រូងគេបន្ត។ Yaoji​ ក៏មិនបានគិតជំទាស់​អីដែរ​ គេគ្រាន់តែសំលឹងមេីលអ្នកក្បែរខ្លួនដោយ​កែវភ្នែកស្ងប់​ រួចបញ្ចេញស្នាមញញឹមតិចៗលេីផ្ទៃមុខ​ គេដូចជាញញឹមដោយមិនដឹងខ្លួនពេលឃេីញក្មេងម្នាក់នេះ​ ជាពិសេសក្នុងសភាពមិនដឹងខ្យល់អីបែបនេះ។

​ បានមួយសន្ទុះ​ Ford ក៏ដេីរមកទាំងកៀក​ កជាមួយ Qingqing ទាំងពីរនាក់​ដេីសឹងមុនត្រង់ផ្លូវផង​ ទាំរាំមកដល់កន្លែងអង្គុយ​ មិនដឹងជារេ​ ទៅខាងណាខ្លះបុកគេអីផង😌​។

​ "អោយពួកឯងមកដូចមកអំពល់ទុកយេីងយ៉ាងចឹង! "

​ ស្រីស្អាតទំលាក់អោយ Ford​ ដេកលេីសាឡុងហេីយ​ទេីបឈរ​ រអ៊ូខ្លាំងៗមក​ តែនៅនិយាយមិនទាន់អស់ផង​ ក៏មានបុរស​ រាងខ្ពស់មកពីណាមិនដឹងដូចជាមិនបានស្ថិតក្នុងបរិវេនក្លឹបនេះទេ​ ព្រោះ​គេទេីបចេញពីកន្លែងធ្វេីការ​ រួចរួសរាន់មកតែម្តង​ ក្រោយ​ពី​លឺសំលេងអ្នកក្នុងទូរសព្ទ័និយាយមិនដឹងរឿងទំនងស្រវឹងនឹងហេីយ​ អ្នកនោះគ្មានអ្នកណាក្រៅពីកំពូលបងស្រី Chinmo​ នឹងឯង​ ពេលស្រវឹងទេីប Call​ ទៅរកគេ​ 😑​ ចឹងហេីយមនុស្សចិត្តរាយមាយ​ នៅមិបដឹងខ្លួនឯងច្បាស់នៅឡេីង។

​ " Qing..! បានហេីយ​ តោះទៅផ្ទះ​ ជាស្រីដេីរយប់មិនល្អទេ"

​ គេគ្មានអ្នកណាក្រៅពី​ សិស្ស​ផ្នែក​វិស្វករ​ដែល Chinmo​ និយាយកាលពីថ្ងៃនោះទេ​ Kun NakChai ជាកូនអ្នកមានជីវភាពល្អគ្រាន់បេីដែរ​ ព្រោះ​គ្រួសារ​គេមានក្រុមហ៊ុនម៉ៅការសំណង់ធំដែរក្នុងក្រុង​ ទេីបជាមូល​ហេតុ​ដែរគេរៀនផ្នែកនោះ​ ទោះអាយុតិចតែចរឹកឫកពាមិន​ដូចគ្នាទេ​ គេសឹងតែចាស់ទុំជាង Qingqing​ ទៅទៀត​ផង។

​ "​ អ្នកណានឹង? ...😀 Kun​ ហ្ហ? មកផឹកជាមួយបងទេ? "

​ "បងប្រុស...ចុះប្អូនរបស់​ Qingqing បងអោយខ្ញុំជូនពួកគេទៅវិញដែរទេ? អៅ! លោក Tian Yaoji​ទេឬ? "

Kun ចាប់ Qingqing​ អោយនៅស្ងៀម​ រួមទាំងងាក​ទៅសួរ​ អ្នកអង្គុយដែលមេីលទៅមិនបានស្រវឹង​ តែបែរជាប៉ះអ្នកស្គាល់គ្នា​ មូលហេតុ​មកពី​ Yaoji​ ជាអ្នកជួលក្រុម​ហ៊ុន​ប៉ារបស់ Kun​ ទៅសាងសង់ហាង​ Ice-cream របស់ខ្លួនដែលទើបនឹងបើកនោះឯង។

​ "​ ចាំខ្ញុំយកពួកគេទៅ​ លោកទៅមុនចុះ"

​ "តាមនឹងណា​ ចឹងខ្ញុំលាសិនហេីយ​លោក ថ្ងៃ​ក្រោយ​ជួបគ្នា"

​ Kun​ លារួចក៏លេីកបី​ Qingqing​ ចេញទៅ​ ទាំងដែលនាងនៅរេីប្រកាច់ចង់នៅផឹកបន្ត។

​ ម្នាក់ចេញមិនបានប៉ុន្មាននាទីផង​ ម្នាក់ទៀតក៏ដេីរចូលមក​ វត្តមានរបស់គេធ្វេីអោយ Yaoji​ ត្រូវយកដៃពាំងមិនអនុញ្ញាតអោយគេយក Ford​ ចេញទៅ​ នោះក៏គ្មានអ្នកណាក្រៅពី​ Mark​ ដែរ។

​ "​ បងយកគេទៅមិនបាន"

​ សំលេងស្មេីអមជាមួយទឹកមុខមាំ​ បង្ហាញដាច់ខាតថា Yaoji​មិនបាននិយាយលេង​ ។

​ Mark​ ងាកមេីលមុខអ្នកបន្លឺសំលេងបន្តិច​ដោយទឹក​មុខស្មេីធេង​ កែវភ្នែកបង្កប់អ្វីម្យ៉ាងក្នុងនោះ​ រួចនិយាយជាមួយគេ​ ប្រហែលជា20​នាទី​ ទេីប Yaoji​ មិនបន្តឃាត់​ អោយគេយក​ Ford​ ដែលគេងលក់លែងដឹងលឺ​ ព្រោះ​ស្រាចេញទៅ។

​ បន្ទាប់ពីនោះ Yaoji​ ដកដង្ហើម​ចោលបន្តិចទេីប​ ចាប់លេីក នាយល្អិតដែលគេងលេីខ្លួនចេញទៅតាមក្រោយ​ គេក៏កំពុងគិតរឿងមួយចំនួន​ជាមួយគ្នានោះដែរ​ ស្របពេលដែលបេីកឡានតាមផ្លូវ។

​ ​ -​ -​ -

បញ្ចាក់: សុំអភ័យទោសណា បើ Admin អត់បាន Reply Comment ព្រោះ Acc នឹងវា Remove Comment ចោលរហូត😢

Thank for reading🙏🤗
Wait next part na...

Continue Reading

You'll Also Like

36.1K 2.2K 26
«ខ្ញុំត្រូវធ្វើគ្រប់យ៉ាងដើម្បីគ្រួសារទោះត្រូវបង្ខំចិត្តធ្វើជាប្រពន្ធរបស់មនុស្សគ្មានធម៌មេត្ដាបែបនេះក៏ដោយ»🪥🌻
2.9M 82.8K 25
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
13.2K 1.2K 28
«ស្នេហ៍គេតែម្ខាងវាពិតជាឈឺចាប់ជាងគេយកកាំបិតមកអាកទាំងរសទៅទៀត» ✨Gemini & Fourth✨ _✨writer Jessica ✨
1.4M 34K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...