Part 24

151 19 16
                                    

Note:
- Tian Yaoji :Gemini
- Shang Chinmo :Fourth

       Start... :

       ម៉ោងសម្រាកពេលថ្ងៃទីបំផុតក៏បានមកដល់... សិស្សគ្រប់គ្នាប្រញាប់ប្រញាល់ចេញពីថ្នាក់ទាំងដែលគ្រូមិនទាន់ពន្យល់មេរៀនចប់ផង តែវាជាទម្លាប់សិស្សសាលាទៅហើយ សល់5នាទីមិនទាន់រៀបកាបូបត្រៀមចាំស្រាច់ មិនចឹង?😌

តឹង!
- មួយរយៈនេះផ្នែកសិល្បៈត្រូវហាត់សមច្រើន សុំផ្អាកខាងតន្រ្តីសិន😇

​ សាររបស់ប្រធានផ្នែកផ្ញើរចូលក្នុង group​ ប្រចាំប្រាប់អោយគ្រប់គ្នាដឹង​ ជៀសវាង​ទៅរៀនខកជេីង តែគាប់ជួន Chinmo ទំនេរបើក Online ក៏ចូលមើលទៅ។

នាយល្អិតសប្បាយចិត្តតែម្តងគ្រាន់តែឃើញសារពីសិស្សច្បង ទម្លាប់បែបនេះអ្នកណាក៏ដូចអ្នកណាដែរ ចង់ចេះតែបែរជាចង់ឈប់😅។

         " នែឯង! ទៅរកបាយញ៊ាំល្អទេ?  យេីងដូចជាឃ្លានហេីយ​ កាលពីព្រឹកក្រោកយឺតក៏មិនបានញ៊ាំអ្វីសោះ"

​          Xuemei​ រត់មកអោបក​មិត្តទាំងដែលគេខ្ពស់ជាង​ តែនាងនៅខំតោងទាល់តែបាន​ អាចរិកមួយនេះ Chinmo​ ឡេីងស៊ាំទៅហេីយ។

​          "​ ញុំា​ៗឯងនេះ​! ចាំមេីលតែទម្ងន់ឡេីងកុំមករអ៊ូអោយយេីងស្តាប់អោយសោះ​"​   នាយល្អិតងាកមកស្តីអោយ។

​         "​ យេីងដឹងថាទាំរាំយេីងបានបែបនេះវាពិបាកណាស់​ តែ..យេីងឃ្លាន​ ញ៊ាំហេីយចាំគិតទៀត😇"

​        លឺសម្តីដំបូងក៏សឹងតែយល់ថា​ភ្ញាក់រឭកទៅហេីយ​ ចុងក្រោយទេីបដឹង​ចម្លើយ​ Chinmo​ ងាកកសំលឹងមុខមិត្តដោយការហួសចិត្ត​ តែក៏ត្រូវនាងច្បិចថ្ពាល់ខាងស្តាំទាល់តែគេឈឺ​រេីចេញពីនាង​ Xuemei​នៅតែដេញតាមញ៉ោះរហូតទាល់តែដល់រោងអាហារ។ ប៉ុន្តែ​ គ្រប់​សកម្មភាព​ទាំងឡាយសុទ្ធតែត្រូវបានមនុស្សម្នាក់សង្កេតមេីលទាល់តែពួកគេចេញផុតកន្ទុយភ្នែកបាត់ទៅ​ Yoaji​ នៅរក្សាទឹកមុខស្មេីធេង​ ខុសពីកែវភ្នែកដែលមិនបញ្ចាក់ពីអារម្មណ៍អ្វីអោយច្បាស់លាស់ដូចរាល់ដង​ គេសូកទូរសព្ទ័ចូលហោប៉ៅវិញមុននឹងដេីរចេញពីត្រង់នោះក្រោយពីឈរអស់ជាច្រេីននាទីរួចហេីយ។

I don't know about youحيث تعيش القصص. اكتشف الآن