Part 8

78 10 7
                                    

   Note:
Yaoji : Gemini
Chinmo: Fourth
.
.

         He.....!

        ស្ថានភាពក្នុងបណ្ណាល័យប្រែជាស្ងប់ស្ងាត់ សឹងតែលឺសម្លេងដកដង្ហើមរបស់មនុស្ស2នាក់ដែលកំពុងប្រឈមនឹងគំនិត សកម្មភាពខុសស្រលាស់ពីម្ខាងៗ។

​        អារម្មណ៍​របស់​ Chinmoពេលនេះច្របូក​ច្របល់រហូតដល់គិតអ្វីមិនចេញ​ ហេីយទីបំផុតសតិក៏ត្រឡប់មកវិញ​ ទេីបChinmo​ ប្រញាប់គេចពីកែវភ្នែកមួយនោះ​ ដោយបណ្តេញគំនិតអាក្រក់ខ្លួនចេញផងដេរ។
​   
​       -​ ហាមគិតបែបនោះ!  នាយដាស់តឿនខ្លួនឯងបំរុងងេីបមុខចេញ​ឈរដូចធម្មតាស្រាប់តែ....

​     [ *3* ]

     Yaoji យកដៃម្ខាងស្រវ៉ាទាញក្បាលរបស់ Chinmoមកវិញដោយទាញអោយឱនចុះមករហូត​ដល់មុខពួកគេជិតគ្នាខ្លាំងបំផុត​ សម្លេងលេបទឹកមាត់ផ្សេីមបំពង់ក​លឺចេញពី Chinmo ដូចជាកំពុងទប់ចិត្តរឿងអ្វីមួយ​ ហេីយស្របពេលដែលភ្នកត្រលប់មកសំលឹងគ្នាម្តងទៀតនោះ​ ចង្វាក់​បេះដូង​កាន់តែលោត​ញាប់ជាងមុន...

​       វិនាទីនោះអ្វីដែលនឹកស្មានមិនដល់បែរជាកេីតឡេីង! (0=0)​
​      Yaoji​ ងេីយរំកិលមុខកាន់តែជិត​ ព្រមទាំងសំលឹងមេីលចំភ្នែក​ អ្នកលេី​ មុននឹងបែរទិសដៅ ផ្តិតយកបបូរមាត់ពណ៌ស្រស់បែបធម្មជាតិពីគេមកគ្រប់គ្រងមួយរំពេច  អ្នកមានប្រៀបនៅតែបន្តថើបបែប នោះដោយភាពស្ទាត់ជំនាញ  គេទន់ភ្លន់និងវង្វក់អ្នក ម្ខាងទៀតអោយទទួលស្នាមថើបពីគេដោយមិនដឹងខ្លួនអីបន្តិច អណ្តាតរបស់គេជ្រែកទៅប្រលែងលេងជាមួយរាងតូចយ៉ាងភ្លើតភ្លើន  រហូតដល់ Chinmoព្រមបិទភ្នែកបណ្តោយអារម្មណ៍តាមគេ ពេលខួរក្បាលកាន់តែទទេស្អាត  លែងដំណើរការអ្វីទាំងអស់  ។  ការថើបដ៏រោលរាលនៅតែបន្តអស់ជាច្រើនវិនាទី...Chinmo! បណ្តោយអោយក្លាយជាបែបនេះបានយ៉ាងម៉េច ? រាងស្តើងចាប់ភ្ញាក់ខ្លួនដឹងថាកំពុងតែធ្វើអីពេលនេះ  ដៃដែលចាប់ស្មារ Yaoji តាំងពីដំបូង  ខំប្រឹងច្របាច់អោយគេឈឺឬភ្ញាក់ខ្លួន  ព្រោះដៃគេនៅតែចាប់ក្បាលខ្លួនមិនអោយបែរចេញជាប់តែម្តង ។

       ពេលទទួលការច្របាច់ចំស្មារដល់ឈឺពីរាងល្អិតហើយ Yaoji ហាក់ដឹងខ្លួន គេបញ្ឈប់សកម្មភាពខ្លួនឯងដោយនៅទ្រឹងបន្តិច ដូចជាកំពុងប្រមូលសតិមកវិញ  រួចប្រលែងដៃអោយ Chinmoមានសេរីភាព
គេអង្គុយត្រង់ខ្លួនធម្មតាមួយភ្លែត  ទាំងពីរនាក់សុទ្ធតែធ្វើខ្លួនមិនត្រូវដល់ថ្នាក់នៅស្ងៀមរាងខ្លួន។

I don't know about youDonde viven las historias. Descúbrelo ahora