Part 22

112 13 4
                                    

    Note :
- Tian Yaoji : Gemini
- Shang Chinmo : Fourth

         Family:

ថ្ងៃថ្មីឈានចូលមកដល់ អមជាមួយពន្លឺព្រះអាទិត្យចាំងជះមកប្រាប់ពីពេលព្រលឹមស្រាងៗ តែនៅក្នុងបន្ទប់នៅតែងងឹត ព្រោះមានវាំងននបាំងមិនអោយពន្លឺចូលមកយារយីកាលគេងដ៏ស្កប់ស្កល់។

តុកៗ..តុកៗ!

សម្លេងគោះទ្វារបន្លឺឡើងពីខាងក្រៅ ប្រាប់អោយដឹងថាមាននរណាម្នាក់កំពុងនៅមុខទ្វារ។

" P'Gemini !! បងក្រោកហើយនៅ?"

សម្លេងមនុស្សស្រីម្នាក់ស្រែកពីខាងក្រៅ លឺរហូតធ្វើអោយអ្នកគេងអោបគ្នាត្រូវភ្ញាក់ទាំងមិនទាន់អស់ងងុយ យប់មិញកម្រចូលគេងពេក ដល់ព្រឹកមិនចង់ក្រោក។

ក្រាក! 😳

ស្រីតូចម្នាក់វ័យស្របាល Chinmo បើកទ្វារចូលមក តែក៏ត្រូវភ្ញាក់ផ្អើលបើកកភ្នែកធំៗនឹងអ្វីដែលបានឃើញ ក្នុងសភាពអ្នកនៅលើគ្រែកំពុងក្រោកអង្គុយមើលមកនាងដូចគ្នា។

"បង... ធ្វើអី?"

នាងភាំងឡើងនិយាយអ្វីមិនចង់ចេញ យកដៃបិទមាត់ខ្លួនឯងទាំងសួរមក។

​ "​ អ្នកនាង..គឺវាមិន.."

​ Chinmo​ ស្រវេស្រវាក្រោកចេញ​ លេីកដៃរា​ បំណងបដិសេដតែថា​ ប្រុសរាងខ្ពស់នៅក្បែរនេះបែរជាចាប់ចង្កេះគេទាញទៅអោបជាប់មិនអោយងេីបសោះ​ ទាំងនិយាយកាត់ទៀត។

​ "ទៅចាំនៅខាងក្រោមទៅ"

​ Yaoji​ សំលឹងនិងប្រាប់ទៅនារីដែលចូលដោយមិនបានអញ្ចេីញ​ នាងក៏ងក់ក្បាលរួចប្រញាប់រត់ទៅវិញទាំងមិនភ្លេចបន្សល់ភាពភ័យខ្លាចដល់ Chinmo​ លេីសដេីម។

​ "​ ប៉ាម៉ាក់! ..."​ សំលេងនាងស្រែកលាន់ពេញផ្ទះទៅហេីយ។

​ នាយតូចស្រាប់តែរេីចេញទៅម្ខាងដោយសំលឺងមុខ Yaoji​ ជាប់​ ជាមួយទឹកមុខស្រពោនមានចម្ងល់​...

​ ព្រោះ​នាងជា​ ស្រីស្អាតបុគ្គលិកនៅហាងម្នាក់នោះ​...​ នាងជាអ្នកណា​ ពេលនេះនាយកាន់តែច្បាស់ហេីយ​ តែអ្វីដែលនាយល្អិតត្រូវខឹងគឺខ្លួនឯង​ ហេតុអីធ្វេីអោយមនុស្សល្អ​ ស្រស់ស្រាយ​ម្នាក់មកឃេីញ​ មនុស្ស​ខ្លួនឯងស្រលាញ់ដេកជាមួយប្រុសផ្សេងនៅនឹងមុខ​ ចឹងទៅវិញ!

I don't know about youWhere stories live. Discover now