Note:
Tian Yaoji: Gemini
Shan Chinmo: FourthFeeling:
ឡានពណ៌ខ្មៅសេរីថ្មីចតនៅចំណតក្នុងសាលាបន្ទាប់ពីធ្វើដំណេីរអស់ច្រេីននាទី។ រៀបនឹងចេញពីឡានYaoji ក៏ងាកមកនិយាយមុន:
" ល្ងាចស្អែកខ្ញុំទៅយកឯង រៀបអីវ៉ាន់ផង "
[😳] Chinmo ភ្ញាក់ផ្អើលបន្តិចលឺសម្តីគេ ឃេីញគេមិនតបតនឹងម៉ាក់របស់គេ ស្មានថាមិនយល់ស្រប ហេីយ សុខៗលែងអោយរេីផ្ទះចឹងតែម្តង។
" នេះបងសំដៅដល់អោយខ្ញុំទៅនៅខុនដូរជាមួយបងឬអត់? " Chinmo សួរបញ្ចាក់
" ម៉ាក់បានសុំឯងរួចហេីយ ចាំបាច់និយាយច្រេីនដង ទេ? "
[😒] ក្នុងចិត្តចង់តែចាប់ទាត់ដូចបាល់ទេ សម្តីគ្មានជាតិចូវមិនចេះកែរចឹង តែក្លាយជារបស់ខ្ញុំពេលណា បងដឹងខ្លួនមិនខាន ខ្ញុំមិនមែនស្លូតដូចពេលនេះ ដែលអង្គុយសង្កត់ចិត្តញញឹមដាក់បងចឹងទេ។ " ក៏បងមិនបានសួរខ្ញុំ អេ..! ឬមួយបងចង់អោយខ្ញុំនៅជាមួយ គិតអ្វីលេីខ្ញុំឬអត់...? 😏"
នាយល្អិតនិយាយញ៉ោះទាំងលេីកដៃចង្អុលក្រវីទៅមកជិតច្រមុះប្រុសមុខស្មេីរដែលអង្គុយស្ងៀម រក្សាកែវភ្នែកនៅនឹងថ្កល់ មេីលមក Chinmo ដដែល ។
" ទៅរៀនទៅ "
Yaoji វាសដៃនាយល្អិតចេញហេីយគេចបេីកទ្វារឡានចេញមុនធ្វេីមិនដឹង តែមានឬដែល Chinmo ចុះចាញ់? យ៉ាងណាក៏នាយមិនជឿថាគេគ្មានអារម្មណ៍អីដែរ លេីកណាក៏តែងតែបែបនេះដែរ។
" បងទៅណា..ខ្ញុំនិយាយត្រូវចំណុចឬយ៉ាងម៉េច? ម៉េចចាំបាច់គេចដែរ"
Chinmo ប្រញាប់រត់មកឈរស្ទាក់មុខគេ ទាំងនៅតែនិយាយញ៉ោះ ហេីយញញឹមយ៉ាងស្រស់ ងេីយមេីលអ្នកខ្ពស់ជាងបន្តិច ឯដៃក៏មិនស្ងៀមដែរ ហ៊ានលេីកទៅទាញថ្ពាល់គេដោយគ្មានការអនុញ្ញាតទៀត តែម្ចាស់បែរជាមិនបានបង្ហាញអាការមិនពេញចិត្តអ្វីដែរ ផ្ទុយទៅវិញ គេស្រាប់តែធ្លោយញញឹមចុងមាត់ ព្យាមយាមទប់មិនអោយអ្នកម្ខាងទៀតដឹង តែនាយតូចបានឃេីញរួចទៅហេីយ ទេីបបានចិត្តលេីសដេីម កាន់តែចូលទៅជិតគេបន្តទៀត...។
VOCÊ ESTÁ LENDO
I don't know about you
Romanceជួនកាលពេលវេលាជាអ្នកកំណត់ ឫអាចប្រាប់ពីអ្វីដែលយេីងមិនច្បាស់លាស់? (សុំដាក់ឈ្មោះផ្សេង តែតំណាងអោយ តួរ MSP ដដែលទេណា)