ទឹងនឹង! សម្លេងសារពីទូរស័ព្ទដាស់អោយ Chinmoភ្ញាក់ពីការគេងក្នុងម៉ោងរៀនឡើងក្រញាងខ្លួន ស្មានតែគ្រូហៅ រហូតដល់ Zin Xuemei ត្រូវភ្ញាក់តាម ដែរ ។
"ស្អីឯងនឹង? អ្នកណាទារបំណុលឬយ៉ាងម៉េច? " ស្រីស្អាត សួរឡេីង នាងកំពុងអានប្រលោមលោកជក់ចិត្តផង សុខៗអាលោកមិត្តនេះនាំអោយបែកអារម្មណ៍អស់។
" គ្មានស្អីទេ គ្រាន់តែសារលោតមក😁"
- ឯងកុំភ្លេចមកថ្នាក់សិល្បៈផង ថ្ងៃនេះបងមានរឿងសំខាន់!
សំខាន់អីរបស់គាត់ទៅ ? គេធ្វេីជាជំនួយការគាត់តាំងពីរៀនទី11 ស្អីក៏ថាសំខាន់ដែរ តែចុងក្រោយគ្មានអីក្រៅពីហៅទៅមេីលពួកប្រុសស្អាតអីអស់នោះទេ។
" បងជីដូនមួយឯងទៀតហេីយហ្ហេស? ឯងមិនចេះហត់ទេអី ទៅធ្វេីការងារអីអត់ប្រយោជន៍អស់នឹង"
"សប្បាយណាស់😇គ្មានអ្វីត្រូវហត់ទេ គិតតែឯងទៅ ការងារយ៉ាងម៉េចហេីយថតរឿងអីទៀត? " ប្រាកដណាស់ នាងស្អាតបែបនេះ មិនប្លែកទេន៎ ដែលនាងជាតារាម្នាក់ដែរ។
" Series ថ្មីនឹងខ្ញុំមិនមែនតួសំខាន់ទេ ដូច្នេះខ្ញុំទំនេរច្រើនហើយ យើងមានពេលដើរលេងច្រើន😁 "
"នៅចង់ដើរលេងទៀតឬ ទៅក្រៅប្រទេសរាល់ខែ ដើរមិនឆ្អែតទៀតហេស? ខ្ញុំថាឯងប្តូរអាជីពទៅធ្វេី Guide វិញទៅសមជាង" គឺច្រណែនមិត្តភក្តិម្នាក់នេះសឹងអីទៅហើយ តែមើលនាងចុះ មិនចេះស្កប់ស្កល់អីបន្តិច។
"ខ្ញុំត្រូវទៅហើយ ចាំជួបគ្នាម៉ោង8នៅហាងបាយរបស់ម៉ាក់ខ្ញុំចុះ "Chinmo និយាយទទាំងរៀបចំកាបូប មិនដើរចេញពីថ្នាក់ទៅ ផ្នែកសិល្បៈ ទុកអោយមិត្តនៅអង្គុយដកដង្ហើមធុញថប់ ព្រោះពេលអាល្អិតនេះមិននៅ នាងត្រូវឈឺក្បាលជាមួយពួកប្រុសៗ នឹង Fan អីបែបនេះ😌។
ជំនាញសិល្បៈ
" មកហើយហ្ហ? ឆាប់ឡើងមកជួយគិតបងបន្តិច ប្រុសបីនាក់នេះគួររើសអ្នកណាជាសង្សារបែបប្រាកដប្រជា 🤨"
ថាអីចេះខុស រឿងសំខាន់គាត់មែន! Chinmo ញញឹមហួសចិត្ត មុននឹងតប" បងកុំសួរខ្ញុំ សួរបេះដូងខ្លួនឯងទៅវាត្រូវការអ្នកណា ? "
YOU ARE READING
I don't know about you
Romanceជួនកាលពេលវេលាជាអ្នកកំណត់ ឫអាចប្រាប់ពីអ្វីដែលយេីងមិនច្បាស់លាស់? (សុំដាក់ឈ្មោះផ្សេង តែតំណាងអោយ តួរ MSP ដដែលទេណា)