SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)

De ciel2novels

10.4K 365 85

រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារ... Mais

Chapter: 1 (ល្បែងភ្នាល់)
Chapter: 02 "គម្រោងការណ៍"
Chapter: 03 "រត់រកនិស្ស័យ"
Chapter: 04 "អ្នកមានគុណ"
Chapter: 05 "ថ្ងៃលំបាក"
Chapter:06 "ព្រះអាទិត្យ តែងតែរះ"
Chapter: 07
Chapter: 08 "ទទួលយក"
Chpt: 09 "ក្តីស្រលាញ់ធ្វើឲ្យបេះដូងទន់ជ្រាយ"
Chapter: 10 ""ផ្ទៃមេឃគង់ប្រែពណ៌ ពេលព្រះអាទិត្យលិច" "
Chapter:11 "ទឹកស្ងប់គង់មានរលក"
Chapter:12 "គ្រប់ការកុហក សុទ្ធតែមានបំណង"
Chapter:13 "រក្សាចិត្តស្មោះ បង្កើនក្ដីស្រលាញ់"
Chapter:14 "អារម្មណ៍មិនអាចបំបែកបាន"
Chapter:15 "ការបែកទាំងមិនអស់ចិត្ត"
Chapter:16 "របួស ដែលមិនអាចព្យាបាល"
Chapter:17 "កំហុសដ៏ធំបំផុត"
Chapter:18 "បែកបាក់"
Chapter:19 'ស្រដៀងតែមិនដូច'
Chapter:20 "ធ្លាក់ដល់បាត"
Chapter:21 "ជីវីតថ្មី"
Chapter:22 "គេចមិនផុត"
Chapter:24 🔞
Chapter:26 "ស្នាមញញឹម"
27
28
29
30
31+32
33 "ទំព័របញ្ចប់"

Chapter:23"អាត្មានិយម"

325 8 1
De ciel2novels

ភាគទី២៣“អាត្មានិយម”

“ហានីល!អូនប្រាប់បងបានទេ មានរឿងអ្វីហេតុអីអូនយំ….ពួកគេទាំងនោះគ្រាន់តែទៅស្រុកកំណើតវិញប៉ុណ្ណោះ” បន្ទាប់ពីហានីលស្ងាត់ដង្ហក់បន្តិចហើយ ជុងហ្គុកក៏បាននិយាយតិចៗ ទាំងអង្អែកសក់នាងថ្នមៗ។

“ហ៊ឹក!...” ហានីល បានងើយមុខដែលពោរពេញដោយស្នាមទឹកភ្នែកនោះមើលទៅគេ

“បងត្រូវរៀបការហើយ! បង-”

“បងមិនរៀបការ បងមិនទៅណាចោលអូន បងមិនបានស្រលាញ់អ្នកណាទាំងអស់ក្រៅពីអូន” គេដឹងថានាងចង់និយាយអ្វីហើយ ទើបគេប្រញ៉ាប់ក្រសោបមុខនាង និងបកស្រាយយ៉ាងលឿន គេមិនអាចឃើញនាងយំបានឡើយ។

“បងអាត្មានិយមម្លេះ? ចុះកេរ្តិ៍ឈ្មោះព្រះនាងបងគិតយ៉ាងណា…ឌឹបៗ” នាងបន្ទោសគេផង វាយគេផង ទាំងខួរក្បាលនាងពេលនេះគាំងអស់ហើយ មិនដឹងថាអាចជួយពីរនាក់បងប្អូននោះយ៉ាងណាឡើយ។

“ស្ដាប់បង….ហានីល” គេបានចាប់ដៃនាងយកមកថើប ហើយនាងក៏បានស្ងប់អារម្មណ៍និងឱនមុខចុះទៅរកទ្រូងកក់ក្ដៅនោះ

“មិនដឹងថាព្រះនាងនោះមានវត្តមាននៅលើលោកនេះឬអត់ផង មិនដឹងថាព្រះនាងនឹងស្រលាញ់បងដូចអូនឬអត់ផង-”

“ព្រះនាងទ្រង់ល្អណាស់ នារីម្នាក់មុននេះជាព្រះនាងដែលត្រូវរៀបការជាមួយកូនប្រុសប្រធានាធិបតី” គេនិយាយមិនទាន់ចប់ផង សម្លេងហានីលដែលក្រងួ នៅទ្រូងរបស់គេក៏និយាយតិចៗឡើងមក។ ទឹកមុខរបស់ជុងហ្គុក គឺពិបាកមើលខ្លាំងណាស់ នារីមុននេះជាព្រះនាង អ៊ឹចឹងបានន័យថាព្រះនាងនិងគេ នឹងត្រូវរៀបការក្នុងពេលឆាប់ៗនេះហើយ។

“បើស្រលាញ់ខ្ញុំពិត បងត្រូវរៀបអភិសេកជាមួយព្រះនាង” គ្រាន់តែនិយាយចប់ហានីល ក៏ខាំមាត់ធ្លោយទឹកភ្នែកចុះមក និងយកដៃឱបគេយ៉ាងណែន។

“កុំបង្ខំបង បងមិនអាចទេ….” គេវិញគ្រវីក្បាលបដិសេធមិនព្រម និងអង្គុយឱបនាងជាប់ដូចគ្នា។ សភាពពួកគេបានធ្វើឲ្យមីនជុនត្រូវយកដៃជូតទឹកភ្នែកដោយខានមិនបាន លើកទីមួយហើយដែរឃើញចៅហ្វាយគេភ្នែកក្រហម។

“បងជាជុងហ្គុករបស់អូន…ជាមនុស្សធម្មតា មិនមែនកូនប្រធានាធិបតីអីនោះទេ! ហេតុអីគ្រាន់តែស្រលាញ់គ្នាក៏ពិបាកដែរនោះ” គេបាននិយាយរៀបរាប់ទុក្ខសោកទៅតាមខ្យល់ខណៈដែលមាននារីជាទីស្រលាញ់នៅក្នុងដៃ។

“ហ៊ឹកៗ…មកពីបងមិនមែនជារាស្ត្រធម្មតា មកពីបងជាមនុស្សដែលពិសេស….ការស្រលាញ់មួយនេះមិនអាចទៅមុខបានឡើយ…..ហ៊ឹកៗ!....បងកុំចោលព្រះនាងណា៎” ហានីល ខំប្រឹងនិយាយទាំងដង្ហក់ ស្របពេលដែលនាងយំសឹងខ្សោះអស់ពីខ្លួនទៅហើយ។

“បងក៏មិនអាចចោលអូនដូចគ្នា”

“ហ៊ឹកៗ… បង-បងកុំធ្វើឲ្យខ្ញុំពិបាកបានទេ-” នាងបានងើបចេញពីគេ និងសម្លឹងមើលមុខគេទាំងព្រាលៗព្រោះស្នាមទឹកភ្នែក

“……” ស្របពេលនោះ ហានីលមិនបាននិយាយអ្វីទៀតឡើយ ព្រោះពិភពលោលរបស់នាងហាក់ងងឹតសូន្យឈឹង ដែលចុងក្រោយនាងបានត្រឹមតែឮសម្លេងជុងហ្គុកហៅឈ្មោះនាងប៉ុណ្ណោះ។

…….

ត្របកភ្នែកដ៏សែនធ្ងន់ និងណែនដូចគេយកកាវមកបិទរបស់ហានីល បានប្រឹងបើកម្ដងបន្តិចៗ រហូតដល់នាងអាចឃើញពន្លឺព្រះអាទិត្យនាព្រឹក និងបន្ទប់ដែលមានពណ៌.ស ដ៏ស្រស់ស្អាត។

“ថ្ងៃធ្វើឲ្យចាំងភ្នែកអូនមែនទេ?” ពេលនោះ វត្តមានបុរសជាទីស្រលាញ់បានដើរទៅរកបង្អួច និងទាញវាំងននពណ៌.សបិទវិញ មុននឹងគេដើរមកអង្គុយលើគ្រែក្បាលនាង។

“យប់មិញអូនក្ដៅខ្លួនខ្លាំងណាស់….ពេលនេះអូនធូរស្រាលខ្លះទេ?” កាយវិការយកចិត្តទុកដាក់របស់គេធ្វើឲ្យនាងចិត្តមិនដាច់ជាមួយគេទាល់តែសោះ។

“ខ្ញុំមិនអីទេ” នាងឆ្លើយតិចៗ និងបម្រុងនឹងក្រោក អាការៈធីងធោងរបស់នាង មិនអាចឲ្យនាងអង្គុយបានឡើយ។

“កុំទាន់ងើបអី!អូននៅមិនទាន់ស្រួលទេ…ចាំបងជូតខ្លួនឲ្យចុះ”

“មិនអីទេ-ខ្ញុំអាចក្រោករួច” នាងនៅតែមានះ រាដៃបដិសេធ និងព្យាយាមក្រោកអង្គុយទាល់តែបាន។

“ទីនេះជា….”

“ជាផ្ទះរបស់បង អូនកុំបារម្ភអី អូនសម្រាកឲ្យស្រួលចុះ ទីនេះគ្មានអ្នកណាអាចចេញចូលបានឡើយក្រៅពីមីនជុន”

ហានីល!បិទភ្នែកទប់ភាពលោកសៅ ដែលមានចូលទៅក្នុងទ្រូងវិញ តែពេលនោះជុងហ្គុកក៏បានទាញនាងមកឱបក្នុងរង្វង់ដៃរបស់គេ។

“បងជាបង បងជារបស់អូន បងមិនឲ្យអូនរុញច្រានទៅនរណាម្នាក់ឡើយ សូមអូនកុំចិត្តល្អប្រគល់បងឲ្យគេ”

“បងជាបង ខ្ញុំមិនអាចយកបងមកធ្វើជាកម្មសិទ្ធបានឡើយ បងគិតយ៉ាងណាជារឿងរបស់បង ព្រោះបងមានសិទ្ធ ហើយខ្ញុំក៏មានសិទ្ធផ្ទាល់ខ្លួនដូចគ្នា” នាងបានតបទៅវិញ ដោយសម្លេងស្មើ។

“អូនជាមនុស្សល្អសម្រាប់បង-បងចង់នៅក្បែរអូន…ក្នុងនាមជាមនុស្សម្នាក់ដែលបំពេញក្នុងជីវីតខ្វះចន្លោះមួយនេះ” គេបានងើបមុខមើលមកនាងវិញ ហើយបង្ហាញទឹកមុខច្បាស់លាស់ដល់នាងផងដែរ។

“….” នាងមិនអាចនិយាយអ្វីបានឡើយ ក្នុងពេលនេះ បើអារម្មណ៍ស្រលាញ់ និងភ័យខ្លាចបានចូលមកក្នុងពេលតែមួយបែបនេះ។

“ខ្ញុំក៏ស្រលាញ់បង…តែបងត្រូវធ្វើរឿងមួយដល់ខ្ញុំបានទេ?” ពាក្យសម្ដីរបស់នាងមិនមែនជាការសុំ តែជាវាជាការដែលគេត្រូវតែធ្វើឲ្យនាង បើគេស្រលាញ់នាងពិត។

“បាន-បងនឹងធ្វើ បើអូនត្រូវការ” គ្រាន់តែឮការយល់ព្រម នាងក៏ញញឹម និងខិតទៅឱបគេទាំងទឹកមុខសោកសៅបំផុត។

……..

ទីងៗ…ទីង!> សម្លេងកណ្ដឹងនៅក្នុងផេនហោស៍ដ៏ទំនើបមួយក៏ត្រូវបានរោទិ៍ឡើង ទើបតម្រូវឲ្យហានីលដែលកំពុងតែអង្គុយសោកសៅប្រញ៉ាប់រត់ទៅមើលភ្លាម ដោយហេតុថាម្ចាស់ផ្ទះរវល់នៅក្នុងបន្ទប់ទឹកទៅហើយ។

ក្រាក!!> គ្រាន់តែទ្វាបើកភ្លាម នាងក៏បានឃើញនារីម្នាក់ឈរឱបដៃ ហើយសម្លៀកបំពាក់នាងមើលទៅខើចលើខើចក្រោម ពិបាកមើលមែនទែន។

“សួស្ដីអ្នកនាង!” ហានីល បានឱនគំនាបចុះតាមសុជីវធម៌។

“ជាអ្នកបម្រើមែនទេ?” នារីឆើតឆាយ សួរហើយក៏សម្លឹងមើលហានីលពីក្បាលដល់ចុងជើង។

“ចាស៎?” នារីទឹកមុខសោកសៅនេះវិញ ទៅជាភ្ញាក់ទើបសួរនាងបញ្ជាក់ តែនារីឆើតឆាយ បែរជាដើរបុកស្មារបស់នាងដើរចូលទៅក្នុងធ្វើមិនដឹង។

“J.K!!!” សម្លេងស្រួយស្រែសរបស់នាង បាន​លាន់រំពង ការហៅនោះមើលស្និតស្នាលណាស់។

(ទីនេះគ្មាននរណាចេញចូលបានទេ មានតែមីនជុនប៉ុណ្ណោះអូនកុំបារម្ភអី) ពាក្យសម្ដីរបស់ជុងហ្គុក បានបន្លឺឡើងទ្រហឹងពេញត្រចៀករបស់នាងទាំងគូរ ទើបធ្វើឲ្យនាងមើលទៅនារីរូបស្រស់នោះដោយការហួសចិត្ត។

“នែ៎!អ្នកបម្រើ…. .J.K នៅដែរទេ?” បន្ទាប់ពីគ្មានការឆ្លើយតបហើយ នារីឆើតឆាយក៏បែរមកសួរហានីលដែលឈរស្លេកមុខនេះវិញ។

“សុំទោសអ្នកនាង! អ្នកនាងមានការអ្វីជាមួយម្ចាស់នៅទីនេះដែរទៅ” ហានីល បានដើរចូលទៅក្បែរនារីប្លែកមុខនោះ ដោយស្នាមញញឹម។

“នាងឆ្លើយចាកសំណួរខ្ញុំហើយ នាងព្រហើនម្លេះ…នាងនេះជាអ្នកបម្រើ ឬរបស់លេងថ្មីរបស់J.Kទៅ?” ពាក្យសម្ដីចាកដោតដល់បេះដូងនោះ មិនបានធ្វើឲ្យហានីលខឹងឡើយ ផ្ទុយទៅវិញនាងមានតែរក្សាស្នាមញញឹមដដែល។

“ខ្ញុំជាអ្វីមិនសំខាន់ទេ-តែសុំទោសផង អ្នកនាងត្រូវជាអ្វីនឹងលោកJ.Kដែរទៅ?”

“នាងនេះថ្លើមធំណាស់! ហ៊ានសួរយើងទៀត….បើយើងចង់ប្រាប់ថា J.Kអាចជាអនាគតប្ដីយើង នាងចង់យ៉ាងមិច” នារីឆើតឆាយម្នាក់នោះ មិនព្រមថមថយឡើយ តែនាងកាន់តែខ្លាំងដៃឡើង។

“នោះជារឿងអនាគត តែបច្ចុប្បន្នមិនមែន….”

“នាង!!!”

“ឈប់ភ្លាមអេរៀរ៍!!!” ពេលនោះកញ្ញារូបស្រស់ប៉ិះតែវាយហានីលទៅហើយ តែសំណាងល្អដែលជុងហ្គុកបានចុះមកពីជាន់ខាងលើមកឃើញទាន់មុន ទើបគេស្រែកឃាត់មួយទំហឹង និងប្រញ៉ាប៉រត់មករកហានីល ដោយទឹកមុខព្រួយបារម្ភ។

“J.K នាង-”

“បានៗ! នាងមកធ្វើស្អី? អ្នកណាឲ្យនាងមក?” ទឹកមុខរបស់ជុងហ្គុកពោរពេញដោយកំហឹង ពេលដែលគេសម្លឹងមើលទៅកញ្ញាអេរៀរ៍នោះ។

“មកពីខ្ញុំនឹកលោក…”

“ចេញទៅ!” អេរៀរ៍និយាយមិនទាន់នឹងចប់ផង ក៏ត្រូវអ្នកកម្លោះអូសដៃចេញទៅក្រៅវិញ និងបិទទ្វាមួយទំហឹងស្ទើរបាក់។

“នាងមានធ្វើអីអូនដែរទេ?” ពេលដែលគេងាកមកវិញ ក៏រហ័សមកចាប់ដៃនាង ក្នុងចិត្តគេសែនភ័យខ្លាច នាងយល់ច្រឡំខឹងគេ។

“នាងមិនបានធ្វើអីទេ បងកុំបារម្ភ” ហានីល ញញឹមទៅកាន់គេ ដូចគ្មានរឿងអ្វីកើតឡើងទាល់តែសោះ ដែលទង្វើនេះនាងមិនបានដឹងឡើយថា ជុងហ្គុកចង់ថប់ដង្ហើមទៅហើយ។

“នាងគ្រាន់តែជាកូនស្រីម្ចាស់ភាគហ៊ុន បងមិនដឹងឡើយថាអ្នកយាមឲ្យនាងឡើងមករំខានអូនបានយ៉ាងមិច…បងពិតជាមិនចង់ឲ្យអូនគិតច្រើនឡើយ….”

“អូនប្រាប់ហើយថាកុំបារម្ភ…នាងអាចមានរឿងចង់និយាយជាមួយបងទើបនាងមករកបងដល់ផ្ទះបែបនេះ” នាងនៅតែមានស្នាមញញឹមជាប់ជានិច្ច អាការៈខឹងបន្តិចក៏គ្មាន នេះពិតគួរឲ្យខ្លាចបំផុតសម្រាប់គេ តាំងពីកើតមានតែហានីលទេដែលត្រជាក់ស្ទើរគ្រប់ពេល។

“អូនមិនខឹងបងបន្តិចទេមែនទេ?” ជុងហ្គុក ចាប់ដៃនាង និងធ្វើមុខបែបដឹងកំហុសដាក់នាង។

“អត់ទេ!គ្មានរឿងអ្វីត្រូវខឹងផង….នាងមិនត្រូវជាអ្វីនឹងបងឯណា” នាងនិយាយចប់ក៏បានដើរទៅអង្គុយលើសាឡុងសិន ព្រោះថានាងនៅវិលមុខមិនទាន់បាត់ផង។

“ហេតុអីអូនដឹងថានាងមិនត្រូវជាអ្វីនឹងបង?” ជុងហ្គុក ហាក់មិនដឹងធ្វើយ៉ាងមិចឡើយ ឲ្យនាងបង្ហាញការខឹងមកកាន់គេបន្តិចក៏បានដែរ បើស្ងាត់ៗ ស្ងប់ៗអ៊ីចឹងៗ គេភ័យណាស់ ហេតុអីនាងមិនដូចស្រីទូទៅ?

“នាងបាននិយាយហើយថា បង….អាច….ជាអនាគតប្ដីនាង-ដូច្នេះខ្ញុំដឹងហើយថាបងមិនត្រូវជាអ្វីនឹងនាងឡើយក្នុងពេលនេះ” ហានីល និយាយបែបសប្បាយៗ គ្មានទុក្ខកង្វល់អ្វីទាំងអស់។

“គេនិយាយដល់ថ្នាក់ហ្នឹងហើយអូនមិនខឹងបងទៀតមែនទេ?...ហ៊ឺយ...ខឹងបងបន្តិចក៏បានណា តែបន្តិចក៏បានដែរ…បងពិតជាចង់លួងអូនមែន” គេខំនិយាយដល់ថ្នាក់នេះហើយបើនាងមិនខឹងទៀត គេនឹងប្រាប់ម្ដាយគេឲ្យចូលស្ដីនាងរៀបការតែម្ដង។

“ខ្ញុំមិនចេះខឹងទេ…ហើយបងហេតុអីក៏ចង់ឲ្យខ្ញុំខឹងដែរ...”  នាងសួរបកទៅគេវិញ ទើបអ្នកកម្លោះបានចាប់បែរនាងសម្លឹងមើលមកគេ។

“មនុស្សស្រលាញ់គ្នាត្រូវតែឈ្លោះគ្នាខ្លះហើយ បើមិនចឹងទេមិចនឹងបានកូនច្រើនទៅ?” គេឆ្លើយមកនេះ ធ្វើឲ្យនាងងាកមុខចេញបែបអស់សំណើច។

“បងកុំចម្លែកពេកអី…មិនឈ្លោះគ្នានេះហើយជារឿងល្អ…ខ្ញុំមិនចូលចិត្តបង្ករឿង”

“ដឹងហើយថាអូនមិនចូលចិត្តបង្ករឿង…តែអូនមិនគិតសួរបងខ្លះទេឬយ៉ាងមិច? ហើយអូនក៏មិនព្រមសួរបងពីទំនាក់ទំនងរវាងបងស្រីម្នាក់នោះទៀត នេះអូនមិនខ្វល់ខ្វាយពីបងខ្លះទេហ្ហេស៎?” គេចង់យំហើយ មាននរណាដូចនាងខ្លះទៅ ខឹងក៏មិនខឹង ហើយសួរជីកឫសជីកគល់នោះក៏មិនចេះទៀត។

“បងធំហើយតើ ចាំឲ្យខ្ញុំសួរច្រើនពេកធ្វើអីទៅ….ណាមួយមុននេះបងបានប្រាប់ខ្ញុំហើយថានាងជាកូនស្រីម្ចាស់ភាគហ៊ុនរបស់បង” ទោះបីគេសួរនាងចុះឡើងក៏ដោយ ក៏នាងនៅតែចិត្តត្រជាក់ដូចដើម។

អ្នកកម្លោះយកដៃខ្ទប់មុខ និងលួចសើចតិចៗ ដោយការហួសចិត្ត ហើយគេក៏មិនដឹងថាតបទៅនាងវិញយ៉ាងមិចដែរ។

បន្ទាប់ពីសម្រួលអារម្មណ៍អស់សំណើចបានហើយគេក៏ងាកមកមើលមុខនាងវិញ ព្រមទាំងយកដៃទាំងគូរបស់គេទៅច្បិចថ្ពាល់របស់នាងសងខាងតិចៗផងដែរ។

“គួរឲ្យស្រលាញ់ម្លេះទេ ទេពអប្សរ របស់បងអើយ!” និយាយចប់គេក៏ឱនមុខទៅថើបថ្ពាល់នាងត្រង់កន្លែងដែលគេច្បិចនោះ។

បែបនេះនាងឡើងក្រហមមុខដូចផ្លែប៉ោម អត់ទ្រាំមិនបាននាងក៏ខិតខ្លួនទៅក្បែរគេ និងយកមុខទៅពិតនឹងទ្រូងមាំ ព្រមទាំងឱបចង្កេះគេយ៉ាងណែន។

“ក្នាញ់អូនមែនទែនហើយ….បើអាចបងនឹងមិនឲ្យអូនបាត់ពីភ្នែកទេ” គេអង្អែលទន់រលោងរបស់នាង ពោរពេញដោយក្ដីស្រលាញ់ នាងពិតជាទន់ភ្លន់ណាស់ ទន់រហូតដល់គេខ្លាច ខ្លាចបាត់បង់នាងចេញពីជីវីត។

“បើមិនចង់បាត់ខ្ញុំ បងត្រូវតែជួយខ្ញុំ”

“បងនឹងជួយអូន តែអូនត្រូវនៅក្បែរបងដូចគ្នា”

………

គ្រាន់តែពន្លឺថ្ងៃបានចាំងចំភ្នែកបុរសសង្ហារនេះភ្លាម គេក៏ប្រញ៉ាប់ងាកមកមើលកន្លែងដែលនារីជាទីស្រលាញ់គេងយប់មិញ តែពុំមានវត្តមាននាងឡើយ។

គេខំស្ទុះក្រោកឡើងសឹងបាក់.ក តែបន្ទាប់ពីធុំក្លិនឈ្ងុយនៃម្ហូប គេក៏ធូរស្រាលចិត្តវិញ។ ស្នាមញញឹមរបស់គេបានលេចឡើង មុននឹងដាក់ជើងចុះ ដើរទៅរកកន្លែងដែលគិតថាមាននារីជាទីស្រលាញ់។

អ្វីៗគ្រប់យ៉ាងដូចការគិតរបស់គេគ្មានខុស នារីមាឌតូចតែមួយស្ថិតនៅក្នុងឈុតគេងយប់នៅឡើយ តែនាងកំពុងតែរហ័សដៃ រហ័សជើងធ្វើម្ហូបនៅក្នុងផ្ទះបាយ។ ជុងហ្គុក បានប្រើក្រសែភ្នែកដ៏ស្រទន់សម្លឹងមើលទៅនាង ជាមួយនឹងស្នាមញញឹម។

ហេតុអីនាងជាមនុស្សល្អយ៉ាងនេះ?

“ជុងហ្គុក!” ស្របពេលនោះនាងក៏បានក្រលេកមកឃើញគេល្មម ទើបគេដើរទៅរកនាង និងទាញនាងមកឱបជាមួយនឹង ការផ្ដល់ស្នាមថើបដ៏កក់ក្ដៅទៅលើថ្ងាស់របស់នាង។

“អូនស្រួលខ្លួនហើយ?....ទើបមកធ្វើម្ហូបបាន”

“ខ្ញុំមិនចូលចិត្តឈឺ ហើយក៏មិនចង់ធ្វើខ្លួនពិបាកដល់បងដែរ” នាងតបមកវិញ ជាមួយនឹងស្នាមញញឹមរីករាយ។

“បងមានអារម្មណ៍ថាដូចជាចង់ដឹងរឿងម្យ៉ាង” នៅសុខៗគេក៏នឹកឃើញរឿងមួយដែលមិនទាន់បានសួរនាង។

“រឿងអ្វីទៅ?”

“លោកយាយចាងមី….លោកយាយនៅទីណា?”

“…..” ស្នាមញញឹមលើផ្ទៃមុខរបស់ហានីល ក៏ស្រាប់តែរលាយ តែនាងមិនបានបង្ហាញការខូចចិត្តឲ្យគេឃើញឡើយ

“លោកយាយគាត់បានទៅកន្លែងដែលគាត់ចូលចិត្តហើយ” បន្ទាប់ពីនាងឆ្លើយហើយ នាងក៏ញញឹមឡើងមកវិញ ទើបជុងហ្គុកមិនបានគិតច្រើន។

“គាត់ទៅស្រុកកំណើត?”

“មែនហើយ!...តែបងត្រូវទៅធ្វើការឥឡូវនេះទេ? ខ្ញុំរៀបចំអាហារឲ្យបង” នាងប្រញ៉ាប់បែរមុខចេញពីគេ និងបន្តសកម្មភាពក្នុងបាយបន្តទៀត។

“មិនអីទេអូនញ៉ាំចុះ បងត្រូវទៅនិយាយជាមួយម៉ាក់រឿងរៀបអភិសេកជាមួយព្រះនាងនោះ ប្រហែលល្ងាចបន្តិចទើបបងត្រឡប់មកវិញ”

“ចា៎!” នាងឆ្លើជាមួយគេខ្លីៗ ហើយគេក៏បានដើរចេញទៅវិញដូចគ្នា។

កែវភ្នែកដែលមានស្នាមទឹក ក៏សម្លឹងមើលទៅជញ្ជាំងពណ៌.ស ខួរក្បាល កំពុងតែនឹកគិតរឿងជាច្រើន គិតរហូតដល់នាងពិបាកក្នុងទ្រូង ចង់តែស្លាប់ភ្លាមៗ។

អ្វីដែលវាគង់នឹងកើត វានឹងកើត នាងជាមនុស្សធម្មតាមិនអាចឃាត់បានឡើយ។

Continue lendo

Você também vai gostar

23.3K 668 30
ក្ដីស្រឡាញ់ស្រលាញ់ដែលស្រីម្នាក់ដែលខំផ្ដល់អោយទៅបុរសម្នាក់ក្នុងនាមជាគូរដណ្ដឹងនិងស្វាមីដែលចុងក្រោយគេនៅតែធ្វើអោយនាង ខកបំណង គេបានធ្វើឲ្យស្រីផ្សេងមានផ្ទៃពោ...
15.2K 198 92
គេជាមនុស្សប្រុសម្នាក់ដែលនាងមិនចូលចិត្តចង់ក្បែរតាំងពីដំបូងមកម្លេះ...!! 02/06/2023🖤
1.4M 35.1K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
2.8M 159K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...