SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)

By ciel2novels

10.4K 365 85

រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារ... More

Chapter: 1 (ល្បែងភ្នាល់)
Chapter: 02 "គម្រោងការណ៍"
Chapter: 03 "រត់រកនិស្ស័យ"
Chapter: 04 "អ្នកមានគុណ"
Chapter: 05 "ថ្ងៃលំបាក"
Chapter:06 "ព្រះអាទិត្យ តែងតែរះ"
Chapter: 07
Chapter: 08 "ទទួលយក"
Chpt: 09 "ក្តីស្រលាញ់ធ្វើឲ្យបេះដូងទន់ជ្រាយ"
Chapter: 10 ""ផ្ទៃមេឃគង់ប្រែពណ៌ ពេលព្រះអាទិត្យលិច" "
Chapter:11 "ទឹកស្ងប់គង់មានរលក"
Chapter:12 "គ្រប់ការកុហក សុទ្ធតែមានបំណង"
Chapter:13 "រក្សាចិត្តស្មោះ បង្កើនក្ដីស្រលាញ់"
Chapter:14 "អារម្មណ៍មិនអាចបំបែកបាន"
Chapter:15 "ការបែកទាំងមិនអស់ចិត្ត"
Chapter:16 "របួស ដែលមិនអាចព្យាបាល"
Chapter:17 "កំហុសដ៏ធំបំផុត"
Chapter:18 "បែកបាក់"
Chapter:19 'ស្រដៀងតែមិនដូច'
Chapter:20 "ធ្លាក់ដល់បាត"
Chapter:21 "ជីវីតថ្មី"
Chapter:23"អាត្មានិយម"
Chapter:24 🔞
Chapter:26 "ស្នាមញញឹម"
27
28
29
30
31+32
33 "ទំព័របញ្ចប់"

Chapter:22 "គេចមិនផុត"

297 12 5
By ciel2novels

មកហើយសកម្មភាពរន្ធត់មកទៀតហើយ!!
ភាគទី២២ "គេចមិនផុត"

“ដល់ហើយ!” បន្ទាប់ពីដើរប្រហែល៥នាទីជាង ហានីលក៏បាននាំបុរសមិនឃើញមុខមកដល់ពីមុខអគារនាងធ្វើការ។

“អរគុណ!” សម្លេងក្រងួៗនៅក្នុងម៉ាស់ក៏បានវាចារចេញមកទាំងឱនមុខបន្តិច។

“ខ្ញុំសុំទៅមុនហើយលោក-បើមានការអ្វីលោកសួសន្តិសុខបន្ថែមចុះ” ហានីល និយាយរួចក៏ប្រញ៉ាប់ប្រញ៉ាលដើរចូលទៅក្នុង មុនបុរសម្នាក់នោះបាត់ ដោយហេតុថានាងមិនចង់ខកខានម៉ោងការងារច្រើនឡើយ។

“ហានីល!” បុរសពាក់ម៉ាក់នោះ ក៏បានដោះវាចេញបង្ហាញឲ្យឃើញនូវទម្រង់មុខសង្ហាររបស់អ្នកកម្លោះជុងហ្គុកឡើងមក ។

“ខ្ញុំមិនយល់ពីនាងទេថានាងជាប្រភេទមនុស្សបែបណាហានីល! នាងទាក់ទាញមនុស្សគ្រប់គ្នាដែលនៅក្បែរនាង…..ល្បែងនេះខ្ញុំជាអ្នកចាញ់ តែការចាញ់នេះខ្ញុំមិនសុខចិត្តឡើយ នាងលេងខ្សែលើខ្ញុំ” ជុងហ្គុក ក្ដាប់ដៃណែន គេមិនសប្បាយចិត្ត ព្រោះបេះដូងរបស់គេកំពុងតែនៅជាមួយនាង ទើបគេព្យាយាមធ្វើយ៉ាងណាគិតអាក្រក់លើនាងឲ្យតែបាន។

“ចៅហ្វាយៗ!” សម្លេងរំខានប្រសាទបានលាន់រំពងត្រចៀកទាំងគូររបស់ជុងហ្គុក ធ្វើឲ្យគេក្ដាប់ដៃងាក្រោយសម្លក់កូនចៅភ្លាម។

“មានស្អី?”

“អ្នកស្រីហ៊ីតាចង់ជួបចៅហ្វាយ!” មីនជុន បានហុចទូរសព្ទដែលកំពុងតែភ្ជាប់លេខរបស់អ្នកស្រីហ៊ីតាឲ្យទៅគេ។

(អាកូនចង្រៃ!!!ឯងទៅទាក់ទងជាមួយក្មេងស្រីនោះទៀតហើយមែនទេ? ឯងជិតរៀបការជាមួយព្រះនាងហើយកុំធ្វើខ្លួនផ្ដេសផ្ដាស់ឲ្យសោះ) សម្លេងងកងរំពងបានបន្លឺឡើង ធ្វើឲ្យត្រូវយកទូរសព្ទចេញពីត្រចៀកសិន។

“ម៉ាក់!!!-មិនមែនចឹងទេ” ជុងហ្គុក ដាក់ទូរសព្ទក្បែរត្រចៀក និងដើរចេញទៅកន្លែងស្ងាត់បន្តិចដើម្បីងាយនិយាយ។

(មិនមែនយ៉ាងមិច?-បញ្ហាមិននៅដោះស្រាយទេ ហោះហើរទៅរកស្រីទៀត ឯងនេះមិនចេះធំសោះ)
“ម៉ាក់!ខ្ញុំមិនចង់រៀបការជាមួយព្រះនាងស្អីនឹងទេ…ម៉ាក់មិនដឹងទេមែនទេថាពួកគេមើលទៅប្លែកៗ មុខព្រះនាងយ៉ាងមិចយើងក៏មិនដែលជួប ម៉ាក់មិនគិតថាអធិរាជកំពុងតែបោកប្រាស់យើងទេ?” សម្ដីរបស់ជុងហ្គុក ធ្វើឲ្យអ្នកស្រីហ៊ីតានៅស្ងៀមបន្តិចមុននឹងគាត់តបវិញ។

(រឿងនោះពួកយើងកំពុងតែស៊ើបដូចគ្នា…តែឯងហាមទាក់ទងជាមួយក្មេងស្រីនោះ)

“ហេតុអីម៉ាក់! ហានីលធ្វើអីខុស?”

(នាងមិនបានធ្វើអីខុសទេ…តែម៉ាក់មិនចង់ឲ្យឯងជ្រើសមនុស្សខុស ជាពិសេសមនុស្សដែលសម្លឹងមើលឃើញតែទ្រព្យអ្នកដទៃ!)

“តែហានីល….”

(បានហើយ!ឯងឈប់និយាយ ហើយទៅធ្វើការងារឲ្យរួចរាល់ ខែក្រោយនេះឯងនឹងរៀបការ)
គ្រាន់តែនិយាយចប់ប៉ុណ្ណឹង អ្នកស្រីហ៊ីតាក៏ដាក់ទូរសព្ទចុះវិញ។

“ម៉ាក់!!!” ជុងហ្គុក នៅនិយាយមិនទាន់អស់ ទើបគេទៅជាមួម៉ៅ ស្រែកសឹងផ្អើលអស់មនុស្សទាំងឡាយដែលដើរកាត់។

“ចៅហ្វាយ! គេមើលមុខចៅហ្វាយច្រើនណាស់” មីនជុន កេះដៃចៅហ្វាយគេឲ្យស្ងប់ចិត្ត ព្រោះក្រសែភ្នែកងឿយឆ្ងល់ជាច្រើនកំពុងសម្លឹងមើលមកច្រើនណាស់។

“មើលស្អីក៏មើលទៅ” គេលែងខ្វល់ពីមនុស្សដែលសម្លឹងមើលមកហើយ អ្វីដែលគេគិតគឺហានីល ជាមនុស្សបែបណា?

“អាជូ’ឯងនិយាយទៅមើលថា ហានីលជាមនុស្សបែបណា?” អស់ពីគិតខ្លួនឯងមិនចេញហើយ គេក៏ឈ្លាតសួរកូនចៅបន្ថែមទៀត។

“ខ្ញុំថាអ្នកនាងហានីល ជាមនុស្សល្អ”

“មែនហើយ!ហានីលជាមនុស្សល្អ!” ជុងហ្គុក ក៏យល់ស្របរឿងនេះដែរ ទើបគេញញឹមឡើង

“តែត្រូវពិសោធន៍នាងសិនទើបបាន ថានាងល្អយ៉ាងណា៎….បើនាងយកឈ្នះបាន យើងនឹងរៀបការជាមួយនាងតែម្ដង” គេនិយាយម្នាក់ឯង យល់ព្រមតែម្នាក់ឯង ដោយមិនសួរយោបល់អ្នកណានោះទេ ប្រហែលគេភ្លេចហើយ ថាគេកំពុងតែរៀបការជាមួយព្រះនាង មិនមែនរាស្ត្រធម្មតាឡើយ បើមានបញ្ហាអាចមានគ្រោះថ្នាក់ដល់ជីវីតបាន។

“ចៅហ្វាយ….ចុះព្រះនាងនោះ” ទឹកមុខមីនជុន ដូចលេបមិនចូល ខ្ជាក់ក៏មិនចេញដែរ។

“រឿងនេះងាយទេ ឲ្យតែអ្នកស្រីហ៊ីតា យល់ព្រមជួយអ្វីៗគ្រប់យ៉ាងនឹងរលូន” ស្នាមញញឹម មានល្បិចរបស់អ្នកកម្លោះក៏ផុសចេញមក មុននឹងគេទាញទូរសព្ទ ទាក់ទងទៅអ្នកស្រីហ៊ីតាម្ដងទៀត ទាំងមានស្នាមញញឹមស្រស់។
“ម៉ាក់!”

(យ៉ាងមិចឯងទៀតហើយ ជុងហ្គុក!) សម្លេងអ្នកស្រីហ៊ីតា មាំណាស់ បើនៅជួបគាត់ផ្ទាល់ប្រហែលបះសក់ជាមិនខាន។

“ម៉ាក់-ខ្ញុំមានរឿងចង់សារភាពប្រាប់ម៉ាក់”

(រឿងស្អីឯង?)

“ខ្ញុំបានជ្រុលជ្រួសជាមួយនឹងហានីល….ពេលនេះនាងកំពុងតែទម្ងន់កូនរបស់ខ្ញុំ….”

(អាកូនចង្រៃ-ឯងចរឹកអន់កាត់រកអ្នកណា ឯងធ្វើបែបនេះចង់ស្លាប់ហើយមែនទេ? ចុះក្មេងស្រីនោះនាងតាមទារឲ្យទទួលខុសត្រូវហើយមែនទេ? ឃើញទេម៉ាក់និយាយហើយថានាងយកកូនមកចងជើងឯង មិនឲ្យចាកចេញពីនាង ព្រោះនាងសម្លឹងឃើញទ្រព្យឯង) គ្រាន់តែឮភ្លាម អ្នកស្រីហ៊ីតា ស្រែកជេរគេគ្មានដកដង្ហើមទេ រហូតដល់អ្នកកម្លោះធ្វើមុខជូរ។

“ស្ដាប់ខ្ញុំសិន! នាងមិនដឹងថាខ្ញុំជាកូនម៉ាក់ឡើយ”

(ចុះបើនាងដឹងវិញ នាងនឹងល្អដាក់ឯង នាងនឹងមើលថែឯង នាងស្មោះជាមួយឯងរហូតទេ?- ពេលខ្លះនាងមិននិយាយ មិនមែននាងមិនដឹងថាឯងជាអ្នកណាទេ តែនាងសុខចិត្តធ្វើមិនដឹង ដើម្បីបាននៅក្បែរឯង)

“នាងជាមនុស្សល្អ ខ្ញុំនឹងបង្ហាញម៉ាក់ ខ្ញុំរកសាក្សីមកបញ្ជាក់ម៉ាក់ទៀត ដើម្បីឲ្យម៉ាក់កាន់តែច្បាស់… តែសំខាន់ម៉ាក់ត្រូវនិយាយជាមួយអធិរាជរឿងរំសាយពិធីការនោះឲ្យខ្ញុំ” និយាយចុះ និយាយឡើង គេរកពិធីយ៉ាងណាឲ្យតែលែងបានរៀបការជាមួយនឹងព្រះនាងអង្គនោះសោះ។

(អាកូនចង្រៃ!ម៉ាក់មិននិយាយ) និយាយចប់គាត់ក៏បានផ្ដាច់ទូរសព្ទម្ដងទៀត ។

តែជុងហ្គុកដឹងថា អ្នកស្រីហ៊ីតាមិនព្រមតែមាត់ទេ តែគាត់នឹងរកវិធីយ៉ាងណាដោះស្រាយឲ្យគេទាល់តែបាននឹង ព្រោះគាត់ស្រលាញ់ជុងហ្គុកណាស់ អ្វីដែលជាសេចក្ដីសុខរបស់គេ គាត់នឹងធ្វើទាំងអស់ ទោះគ្រោះថ្នាក់យ៉ាងណាក៏ដោយ។

…..
ល្ងាចបន្តិចក៏ដល់ពេលដែលហានីល ចេញពីធ្វើការ ថ្ងៃនេះជាថ្ងៃដំបូងដូច្នេះនាងរាងហត់បន្តិច ទើបដំណើរនាងដើរចេញមកក្រៅហាក់ល្វើយយ៉ាងខ្លាំង។

តែភាពល្វើយនោះក៏ត្រូវបាត់ បន្ទាប់ពីនាងបានឃើញ លោកអគ្គនាយកនៅកន្លែងចាស់របស់នាង ស្លៀកពាក់ស្អាតបាត ឈរនៅឱបដៃផ្អែកខ្លួននឹងឡានដែលបានចតនៅមុខនោះ សម្លឹងមើលមកនាងមិនដាក់ភ្នែក នៅក្បែរគេក៏មានមីនជុនឈរឱបដៃសម្លឹងមើលមកនាងដូចគ្នា។

“???” ហានីល ឈប់ដើរបន្តិច និងកំពុងតែគិតថាពេលមើលពីចម្ងាយទៅ គេដូចគ្នាបេះបិទជាមួយនឹងជុងហ្គុករបស់នាងបំផុតហើយ។

តែយ៉ាងណានាងមិនខ្វល់ ទើបដើរដើរគេចទៅម្ខាង តែអ្នកណាទៅស្មានដល់ថាគេបាននិយាយខ្លាំងៗដាក់មេក្រូហៅនាងតែម្ដង

“ខេជី ហានីល ខ្ញុំមកទទួលនាង…ហើយក៏សុំទោសដែលនិយាយមិនល្អដាក់នាង ត្រូវគ្នាវិញបានទេ?” សម្ដីនោះធ្វើឲ្យហានីលត្រូវឈប់ជំហាន សំណាងល្អដែលនាងមកថ្មី មិនសូវមានអ្នកស្គាល់ កុំអីនាងខ្មាស់គេស្លាប់ជាមិនខានឡើយ។

“ហានីល!!” ពេលនាងចង់ដើរចេញទៅទៀត គេក៏ស្រែកខ្លាំងៗ ទើបហានីល រត់យ៉ាងលឿនមករកគេ។

“លោកមានរឿងអីជាមួយខ្ញុំ?” នាងសួរគេ ទាំងសម្លឹងមើលជុំវិញខ្លួនឯងដោយការភ័យខ្លាច។

“អូនភ្លេចបងហើយមែនទេហានីល!” សម្លេងស្រទន់ ដែលនាងធ្លាប់បានស្ដាប់កាលពីមុន ក៏បានឮម្ដងទៀត។ បេះដូងនាងហាក់ឈប់ដើរ រង្វង់ភ្នែកក៏ក្ដៅ ចុងច្រមុះក៏ឈួល ត្រចៀកក៏ឡើងហឹង។

“សុំទោស ដែលបងទៅចោលអូន និងមិនបានប្រាប់អូន” គេនិយាយម្ដងទៀត ព្រមទាំងលើកដៃនាងមកកាន់ថ្នមៗ។

“សុំទោសដែលកុហកអូន តែបងពិតជាមិនចង់ឡើយ…ថ្ងៃមុនដែលបងនិយាយមិនល្អដាក់អូន ក៏ដោយសារតែបងចង់សាកចិត្តអូន ថាអូនគិតយ៉ាងណាបើមានបុរសអ្នកមានចង់បានអូននោះ….បងធ្វើក៏ចង់ប្រាកដចិត្តថាអូនស្មោះជាមួយបុរសក្រីក្រដូចជាជុងហ្គុកដែរឬអត់?” គេខំបកស្រាយយ៉ាងវែង តែគ្មានការឆ្លើយតបពីនាង។
តែរំពេចនោះទឹកភ្នែកនាងក៏បានហូរមក គេប្រហែលមិនបានដឹងឡើយថាកូនរបស់គេត្រូវបានបាត់បង់ ហើយគេក៏បន្ថែមសម្ពាធដោយពាក្យសម្ដីមកលើនាងទៀត។

“អូនកុំស្ងាត់បានទេ! អូននិយាយអ្វីបន្តិចមក” ពេលនាងមិននិយាយអ្វី ពិភពលោករបស់គេហាក់ជាប់គាំងនៅមួយកន្លែងអ៊ីចឹង។

“និយាយ…?” នាងបានញញឹមទាំងនឿយហត់
“ខ្ញុំគ្មានអ្វីនិយាយជាមួយលោកអគ្គនាយកឡើយ-ខ្ញុំគ្មានអ្វីពាក់ពន្ធ័ជាមួយលោកទេ” នាងតបទៅទាំងអួលដើម.ក ពេលនាងត្រូវគេបំផុតនោះ គេនៅឯណា?

“ចុះរឿងកន្លងមក?-អូនចង់ភ្លេចមែនទេ?” គេចាប់ដៃនាងជាប់ និងរងចាំទាមទារចម្លើយ។

“ខ្ញុំមិនភ្លេចទេ តែខ្ញុំមិនសាកសមនឹងលោកឡើយ លោកជាអ្នកខ្ពង់ខ្ពង់ ខ្ញុំពិតជាតូចទាបណាស់” នាងនិយាយហើយព្រលែងដៃចេញពីគេ ដោយចិត្តត្រជាក់បំផុត បើមនុស្សស្រីទូទៅ ប្រហែលត្រូវមានរឿងធំជាមិនខាន។

“ហានីល-”

“ឈប់តាមខ្ញុំ” នាងនិយាយមួយម៉ាត់ចុងក្រោយ ក៏បែរខ្លួនចេញ ទឹកភ្នែកដែលស្ទះក្នុងប្រឡោះភ្នែក ក៏ហូរចុះមក។ ដៃតូចក៏បានយកមកអង្អែលពោះថ្នមៗ ដោយក្ដីឈឺចាប់ ចិត្តនាងចង់តែស្លាប់ឲ្យបាត់ៗទេ។
(ប៉ាកូនត្រឡប់មកវិញហើយ តែកូនបែរជាគ្មានវត្តមាននៅជាមួយម៉ាក់បន្តទៅទៀត….ម៉ាក់គ្មានមុខឯណាជួបប៉ាកូនឡើយ កំហុសគ្រប់យ៉ាងទុកឲ្យម៉ាក់ជាអ្នករ៉ាប់រង ម៉ាក់មិនចង់ឲ្យប៉ារបស់កូនស្អប់ម៉ាក់ដោយសារតែម៉ាក់មើលថែកូនមិនបានល្អឡើយ) ចិត្តនាងនៅតែស្រលាញ់គេគ្មានប្រែ តែពេលវេលាហាក់មិនសាកសមឲ្យនាងនៅក្បែរគេឡើយ ព្រោះគេពិតជាខ្ពង់ខ្ពស់ពេកហើយ ណាមួយនាងលែងចង់នៅជាមួយគេទៀតហើយ។

មិនដឹងថានាងយំអស់ប៉ុន្មាន រៀបរាប់អ្វីខ្លះនោះទេ ដឹងត្រឹមថាពេលនេះនាងបាន មកដល់មុខរបងផ្ទះបាត់ទៅហើយ។

“បងស្រីនេះវ៉ាលីរបស់បង!” ភ្លាមៗនោះ បូប៊ីន និងបងស្រីរបស់គេបានរត់ចេញមកដោយមានវ៉ាលីម្នាក់មួយ ហើយក្នុងនោះក៏មានរបស់នាងផងដែរ។

“មានរឿងអីបូប៊ីន?” ហានីល ទទួលវ៉ាលីមកទទួលកាន់ទាំងចម្ងល់។

“គ្មានពេលទេ-ខ្ញុំនឹងរៀបរាប់ប្រាប់បងនៅក្នុងឡាន” ស្របពេលគេនិយាយចប់ ក៏មានឡានមួយគ្រឿងបានចតនៅចំពោះមុខនាង មិនបង្អង់យូរបូប៊ីន និងបងស្រីគេក៏លើកវ៉ាលីដាក់ឡាន និងនាំគ្នាចូលទៅអង្គុយនៅខាងក្នុងយ៉ាងលឿនបំផុត មុននឹងអ្នកបើកបរបញ្ជារចង្កូតចេញទៅ។

“ហាណា!មានរឿងអ្វីមែនទេ?” ពេលនេះហានីល មានតែសួរនារីដែលអង្គុយនៅក្បែរខ្លួននេះទេ ព្រោះបូប៊ីន បានឡើងទៅអង្គុយនៅក្បែរតៃកុងហើយ។

“ខាជុន… ជាសត្រូវរបស់ខ្ញុំ-គេតាមចាប់ខ្ញុំយកទៅជប៉ុនវិញហើយ” ហាណា នាងបានតបមកវិញទាំងដង្ហក់ព្រោះហត់ដែលនាងរត់ចេញពីផ្ទះមុននេះ។

“ខាជុន?” ហានីល បាននិយាយតិចៗ ដូចកំពុងតែនឹកគិតអ្វីមួយ បានបន្តិច នាងក៏បើកភ្នែកធំៗ សម្លឹងមើលទៅហាណា និងបូប៊ីន ឆ្លាស់គ្នា។
(ហ្គាមី-មីកុៈ) នៅសុខៗនាងក៏ស្រាប់តែនឹកឃើញដល់មនុស្សពីរនាក់ដែលនាងធ្លាប់បានស្គាល់។

“បងស្រីហានីលមានរឿងអ្វីមែនទេ?” បូប៊ីន បានងាកមកឃើញហានីល មុខស្លេកទើបគេសួរ ពេលនោះហាណាក៏បានងាកមកដូចគ្នា។

“មានរឿងអីហានីល?”

“ខ្ញុំភ័យខ្លាច អ្នកនាងនិងបូប៊ីនមានរឿង” នាងឆ្លើយតិចៗ ទាំងបេះដូងស្ទើលោតចេញពីទ្រូងទៅហើយ។

“មិនអីទេ ពួកយើងរត់គេច ១០ឆ្នាំជាងទៅហើយ ពួកយើងស៊ាំហើយ” ហាណា តបមកវិញទាំងបិទភ្នែកផ្អែកទៅក្រោយ។

“សុំទោស” ហានីល បានត្រឹមតែនិយាយតិចៗ ទាំងដឹងកំហុស កែវភ្នែកឈឺចាប់របស់នាងបានងាកមកសម្លឹងមើលទៅហាណា។
“ខាជុន នឹងធ្វើបាបអ្នកទាំងពីរទេ បើពួកគេចាប់បានអ្នកទាំងពីរនោះ”

“គេមិនហ៊ានទេបងស្រី” បូប៊ីន បានងាកក្រោយនឹងឆ្លើយតបជំនួស
“ព្រោះពួកគេត្រូវការបងស្រីដើម្បីទៅរៀបការជាមួយនឹងបុរសម្នាក់ ដើម្បីបង្កើនអំណាច ហើយបងដឹងទេថាបុរសម្នាក់នោះជាកូនរបស់ប្រធានាធិបតីក្នុងប្រទេសនេះទៀតផង”

“បូប៊ីន!!” ឮប្អូននិយាយអ្វីមិនទំនងបែបនេះ ហាណាក៏គ្រហឹមដើម.កបន្តិច ទើបបូប៊ីន ងាកទៅមុខអង្គុយត្រង់ខ្លួនវិញ។

ងឺត!!!>នៅសុខៗឡានដែលពួកគេកំពុងតែបើកនោះក៏បានចាប់ហ្រ្វាំងមួយទំហឹង ធ្វើឲ្យអ្នកនៅក្នុងឡាននេះរអិលខ្លួនទៅមុខបុកនឹងកៅអីឡាន។

“ខាជុន!” ហាណា នៅក្បែរហានីល បានបើកភ្នែកធំៗ ព្រោះក្រុមដែលបើកឡានស្កាត់មុខនោះមានគ្នាប្រហែល៥នាក់ឯណោះ។

“ព្រះនាង!ទ្រង់គង់នៅក្នុងនេះហើយ” អ្នកបើកឡានប្រុសបាននិយាយឡើង មុននឹងគេបើកទ្វាចុះចេញទៅ។

“ព្រះនាងឆាប់យាងចេញមកក្រាបទូល” ម្នាក់ដែលមានឈ្មោះថាខាជុន នោះក៏បានវាយតៃកុងឡានឡើងទ្រោម មុននឹងគេមកគោះទ្វាឡាននៅខាងក្រោយកន្លែងដែលហានីលអង្គុយខ្លាំងៗ។

“ហានីល នាងកុំខ្លាច ពួកគេត្រូវការខ្ញុំទេ” ហាណា បម្រុងនឹងបើកទ្វាចេញទៅតែ បូប៊ីនបានឃាត់ជាមុន។

“បងស្រី!”

“ឆាប់ទៅ ប្រហែលដល់ពេលហើយ ដែលយើងត្រូវបង្ហាញមុខ ឲ្យម្ចាស់អ៊ុំក្អួតឈាម” ហាណា បានបើកទ្វាចុះចេញ ហើយបូប៊ីន ក៏បានទៅជាមួយផងដែរ។

ហានីល ខ្ទប់មាត់យំយ៉ាងខ្លាំង ពេលសម្លឹងមើលឃើញកែវភ្នែកសោកសៅរបស់ពួកគេ។

“បូប៊ីន ហាណា” នាងទ្រាំមិនបានទៀតឡើយ ទើបនាងរត់ទៅចាប់ដៃបងប្អូនទាំងពីរ ដែលត្រូវខាជុន និងកូនចៅឃាំងជុំវិញ ដើម្បីកុំឲ្យរត់រួច តែយ៉ាងណាហានីលក៏រត់ទៅរកពួកគេបាន។

“នាងជាអ្នកណា?” កាំភ្លើងបួនដៃ បានភ្ជង់តម្រង់មកហានីល តែនាងមិនខ្វល់នោះទេ។

“ហាមប៉ះពាលនាង បើមិនអ៊ីចឹងឯងនឹងស្លាប់” បូប៊ីន សម្លឹងមើលមុខគេដោយខ្សែភ្នែកកាច តែគ្មាននរណាខ្លាចបូប៊ីនឡើយ មានតែបុរសម្នាក់បានដើរមកក្បែរហានីល និងយកកាំភ្លើងដាក់ជិតក្បាលនាងតែម្ដងទៀត។

“ពួកគេនឹងធ្វើបាបអ្នកទាំងពីរដែរទេ?” ហានីល យំខ្លាំងណាស់ពេលសម្លឹងមើលឃើញមុខរបស់ហាណា សូម្បីតែកាំភ្លើងនៅក្បាលនាងមិនខ្លាចផង។

“ពួកគេមិនហ៊ានទេ-ជឿខ្ញុំណាហានីល” ហាណា ចាប់ដៃរបស់នាងមកកាន់ទាំងញញឹម។
ហានីល បានត្រឹមតែគ្រវីក្បាល នាងមិនជឿឡើយថាមនុស្សឃោឃៅទាំងនោះមិនធ្វើអី បើមិនចឹងទឹកមុខហាណាមិនមែនភ័យខ្លាចឡើយ។

ងឺត!!!ស្របពេលនោះ ឡានពណ៌ខ្មៅ មួយគ្រឿងបានបើកមកចតនៅពីមុខឡានដែលកំពុងតែបញ្ឆេះរៀបនឹងចេញដំណើរនោះ។

“ជុងហ្គុក!” ហានីល ដឹងថាអ្នកដែលពាក់មួកនោះជាជុងហ្គុករបស់នាងហើយ។

“អ្នកណាទៀតហើយវ៉ើយ!” ខាជុន បានពោលយ៉ាងមួម៉ៅ មុននឹងគេងាក្រោយដោយទឹកមុខធុញទ្រាន់។

“ដាក់កាំភ្លើងចុះទៅ បើមិនចង់ស្លាប់” ជុងហ្គុក បានដើរចូលមកយ៉ាងក្លាហាន ដូចមិនខ្លាចអ្វីទាំងអស់ ឯមីនជុន ក៏បានដើរពីក្រោយចៅហ្វាយរបស់គេដោយដៃទទេរទៀតផង។ អ្នកកម្លោះខាំថ្គាមណែនសម្លឹងមើលទៅអ្នកដែលភ្ជង់ហានីលរបស់គេដោយកែវភ្នែកក្រហមងាំង។

"ឯងនឹងហើយដែរត្រូវស្លាប់នោះ!"

"បិទមាត់ទៅយើងនេះសែនថ្លង់ណាស់" ជុងហ្គុក ដូចមិនខ្វល់ជាមួយមនុស្សទាំងនោះសោះតែម្ដង ប្រហែលគេអាងមីនជុនដែលនៅពីក្រោយហើយ។

“លោកជាស្វាមីរបស់បងហានីលមែនទេ? ផ្ញើគាត់ផងណា៎ ពួកខ្ញុំត្រូវស្រុកកំណើតវិញហើយ” បូប៊ីន មិនបានឃើញមុខពេញរបស់ជុងហ្គុកឡើយទើបគេមិនចំណាំថាជុងហ្គុកនេះជាអគ្គនាយករបស់គេ ដោយការស្មានរបស់គេគិតថាជុងហ្គុកជាស្វាមីរបស់ហានីលដែលទៅធ្វើការឆ្ងាយនោះហើយ។

“ពួកលោកហាមប៉ះពាល់ពួកគេឲ្យសោះ បើមិនចឹងទេយើងនឹងសម្លាប់ពួកឯង” បូប៊ីន នេះមាឌតូចទេ តែសំដីហំណាស់ ជីវីតខ្លួនឯងពេលនេះការពារមិននឹងបានផង។

ហានីល ហាក់និយាយអ្វីមិនចេញឡើយ តែទឹកភ្នែកនាងជាអ្នកនិយាយពីអារម្មណ៍គ្រប់បែបយ៉ាង។

“ឆាប់ទៅ!” ខាជុន បានបញ្ជារកូនចៅរបស់គេ ទើបបូប៊ីន និងហាណា ត្រូវគេរុញឲ្យចូលឡានគ្មានថ្នាក់ថ្នមសូម្បីតែបន្តិចឡើយ ទាំងនេះហានីលបានដឹងបាត់ទៅហើយថាវាសនាពួកគេនឹងយ៉ាប់។ មើលទៅមួយក្រុមនោះបែបមិនចង់មានរឿងឡើយ ទើបហានីលរត់ទៅចាប់ដៃជុងហ្គុក បំណងឃាត់គេកុំឲ្យមានរឿងនឹងគ្នាអី ព្រោះមួយក្រុមនោះមិនមែនមនុស្សធម្មតាឡើយ មិនស្រួលគេអាចមានគ្រោះថ្នាក់ក៏ថាបាន។


ពេលដែលពួលគេចេញទៅបាត់ហានីល បានងើយសម្លឹងមើលទៅបុរសដែលកំពុងតែឱបនាងដោយក្រសែភ្នែកអង្វរ.ក។

“ហានីល!អូនមិនអីទេមែនទេ? មានត្រូវកន្លែងណាដែរទេ?” ជុងហ្គុក បានដោះមួកទម្លាក់ចោល និងមើលមកនាងពោរពេញដោយការបារម្ម។

“ហ៊ឹកៗ…..” ហានីល គ្រវីក្បាល ប្រឹងលេបទឹកភ្នែកចូលពោះទាំងលំបាក
“លោកអាចជួយខ្ញុំបានទេ?” នាងស្នើរសុំគេ ដោយមិនគិតថាគេអាចជួយនាងបានឬអត់ផង។

“បាន-បានអ្វីក៏ដោយបងនឹងជួយអូន” គេវែកសក់នាងសៀតនឹងត្រចៀក និងជូតទឹកភ្នែកនាងចេញឲ្យស្អាត ហើយឆ្លើយទៅវិញដោយប្រាកដប្រជា។

“លោកជាប្រធានក្រុមហ៊ុនធំ….លោកស្គាល់កូនប្រុសប្រធានាធិបតីដែរទេ? លោកធ្លាប់ជួបគេដែរទេ?” ហានីល ប្រឹងនិយាយទាំងដង្ហល់ខ្យល់ ដោយសារនាងខំយំខ្លាំងពេក គេបានឃើញហើយសែនអាណិតនាងខ្លោចចិត្ត។

“ស្គាល់-បងពិតជាស្គាល់គេ ព្រោះគេម្នាក់នោះជាបង!” ជុងហ្គុក ប្រញ៉ាប់តបទៅវិញយ៉ាងលឿនដោយមិនគិតច្រើន។

“ថាមិច?-ហ៊ឹកៗ…ជាលោក! ហេតុអីត្រូវជាបងទៅវិញជុងហ្គុក ហេតុអីត្រូវជាមនុស្សដែលខ្ញុំស្រលាញ់ដែរ?” ហានីល អស់ពាក្យអ្វីនឹងនិយាយហើយ។ នាងស្រែយំផង គក់ទ្រូងគេផង រហូតដល់ចុងក្រោយនាងស្រមូតខ្លួនអង្គុយលើដីជាមួយនឹងទឹកភ្នែក គ្មាននរណាដឹងឡើយថាបេះដូងនាងចង់គាំងហើយ។

“ហានីល!អូនមានរឿងអ្វី? អូនអាចប្រាប់បងបានទេ?” គេភ័យខ្លាំងណាស់ គេមិនដែលឃើញនាងយំខ្លាំងដល់ម្លឹងទេ ។ គេខំសួរនាងផង ឱបលួងនាងផង តែគ្មានការឆ្លើយពីនាងឡើយ។

“បង!ជុងហ្គុក….បងត្រូវរៀបការមែនទេ?” ពេលនេះនាងអាចទប់អារម្មណ៍នឹងងើយសម្លឹងមើលមុខគេបានវិញ ឈ្លាតពេលនេះនាងក៏សួរគេបន្ថែមដើម្បីឲ្យកាន់តែច្បាស់។

“ហេតុអីអូនដឹង?” ទឹកមុខគេបង្ហាញយ៉ាងច្បាស់ ថាគេនឹងរៀបការ ទើបហានីលជ្រប់មុខនឹងទ្រូងរបស់គេ និងស្រក់ទឹកភ្នែកម្ដងទៀត។
ជុងហ្គុក មានចម្ងល់ពេញខួរក្បាល រឿងនេះមានតែអ្នកផ្ទៃក្នុងប៉ុណ្ណោះដែរដឹង ចុះហានីលដឹងមកពីណាទៅ? ពេលនេះគេបានត្រឹមងើយមើលមុខមីនជុន តែមីនជុនក៏ក្រវីក្បាលមិនដឹងដូចគ្នា។

Continue Reading

You'll Also Like

261K 13.3K 165
ចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាលទី២បន្តពីរឿង កូនបំណុលចងស្នេហ៍ ]...
15.3K 198 92
គេជាមនុស្សប្រុសម្នាក់ដែលនាងមិនចូលចិត្តចង់ក្បែរតាំងពីដំបូងមកម្លេះ...!! 02/06/2023🖤
1.6M 120K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
4.6M 294K 107
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...