SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)

Oleh ciel2novels

10.3K 365 85

រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារ... Lebih Banyak

Chapter: 1 (ល្បែងភ្នាល់)
Chapter: 02 "គម្រោងការណ៍"
Chapter: 03 "រត់រកនិស្ស័យ"
Chapter: 04 "អ្នកមានគុណ"
Chapter: 05 "ថ្ងៃលំបាក"
Chapter:06 "ព្រះអាទិត្យ តែងតែរះ"
Chapter: 07
Chapter: 08 "ទទួលយក"
Chpt: 09 "ក្តីស្រលាញ់ធ្វើឲ្យបេះដូងទន់ជ្រាយ"
Chapter: 10 ""ផ្ទៃមេឃគង់ប្រែពណ៌ ពេលព្រះអាទិត្យលិច" "
Chapter:11 "ទឹកស្ងប់គង់មានរលក"
Chapter:12 "គ្រប់ការកុហក សុទ្ធតែមានបំណង"
Chapter:13 "រក្សាចិត្តស្មោះ បង្កើនក្ដីស្រលាញ់"
Chapter:14 "អារម្មណ៍មិនអាចបំបែកបាន"
Chapter:15 "ការបែកទាំងមិនអស់ចិត្ត"
Chapter:16 "របួស ដែលមិនអាចព្យាបាល"
Chapter:17 "កំហុសដ៏ធំបំផុត"
Chapter:18 "បែកបាក់"
Chapter:19 'ស្រដៀងតែមិនដូច'
Chapter:20 "ធ្លាក់ដល់បាត"
Chapter:22 "គេចមិនផុត"
Chapter:23"អាត្មានិយម"
Chapter:24 🔞
Chapter:26 "ស្នាមញញឹម"
27
28
29
30
31+32
33 "ទំព័របញ្ចប់"

Chapter:21 "ជីវីតថ្មី"

269 16 3
Oleh ciel2novels

ភាគទី២១"ជីវីតថ្មី"

ក្នុងព្រះវិហារ ដែលបានរៀបចំពិធីបុណ្យសពភាគច្រើនត្រូវមានមនុស្សចូលរួមកុះករ ខុសប្លែកអីពីពិធីបុណ្យសពនេះដែលមានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលបានអង្គុយនៅទល់មុខរូបថតរបស់លោកយាយដែលមានកម្រងផ្កាពទ្ធ័ជុំវីញ ។ លោកអាចារ្យម្នាក់ក៏បានឃើញទិដ្ឋភាពដ៏កំសត់នេះដែរ ទើបគាត់បានដើរចូលមកអង្គុយក្បែរហានីល ដែលគ្រងឈុតខ្មៅ និងក្នុងដៃនាងមានកាន់កូនកន្សែងជូតទឹកភ្នែកមិនដាច់។

“កូនស្រី!” លោកអាចារ្យបានហៅនាងដោយសម្លេងស្រទន់ ទើបហានីលប្រញ៉ាប់ជូតទឹកភ្នែកចុងក្រោយ និងងាកមកញញឹមដាក់លោកអាចារ្យ

“ជំរាប​សួរលោកពុក!” នាងបានឱនក្បាលគោរពគាត់បន្តិច។

“សាច់ញាតិរបស់កូនមិនមានទេមែនទេ?”

“មានលោកពុក! តែពួកគាត់នៅប្រទេសមួយទៀតឯណោះ…ខ្ញុំបានចាកចេញពីប្រទេសកំណើតមករស់នៅទីនេះ១០ឆ្នាំជាងហើយ” ហានីល តបទៅវិញទាំងស្នាមញញឹម រាក់ទាក់មើលទៅនាងដូចជា ពូកែសម្ដែងធ្វើជារឹងមាំណាស់។

“កូន!ជាមនុស្សស្រីដែលពូកែជាងគេដែលពុកបានជួប”

“ខ្ញុំសុំជម្រាបលោកពុកតាមត្រង់ចុះ ខ្ញុំមិនពូកែឡើយ ព្រោះខ្ញុំរត់គេចពីបញ្ហា ទុកឲ្យលោកពូ និងលោកតាដោះស្រាយ ខ្ញុំធ្វើឲ្យម្ដាយស្លាប់ ការពារកូនក្នុងផ្ទៃមិនបានល្អ ហើយថែមទាំងថែរក្សាលោកយាយម្នាក់មិនបានផង…កូនជាមនុស្សអាក្រក់បំផុត” នាងបាននិយាយរៀបរាប់ទាំងឱនមុខចុះ ដើម្បីលាក់ភាពសោកសៅ ។

“ស្ដាប់លោកពុកណា៎! កុំគិតរឿងអតីតកាលដែលធ្លាប់បានកើតឡើង តែត្រូវសិក្សាពីវា និងរស់នៅដោយស្នាមញញឹម”

“អរគុណ!លោកពុក ខ្ញុំនឹងធ្វើតាមសំដីលោកពុក” ពេលនេះកំលាំងនាងបានអស់បាត់ទៅហើយ តែយ៉ាងណានាងក៏ទទួលយកពាក្យលោកអាចារ្យមកទុកក្នុងចិត្ត និងគិតពីវាឡើងវិញដែរ។

បន្ទាប់ពីលោកអាចារក្យបានចាកចេញទៅផុត ហានីលក៏ញញឹមសោកសៅ សម្លឹងមើលរូបថតរបស់លោកយាយ នៅលើលោកនេះគ្នានអ្វីដែលឋិតថេររហូតនោះទេ មានក្ដីស្រលាញ់ គឺមានការយំសោក។

ពេលវេលាចេះតែរំកិល ទៅមុខសាកសពលោកយាយត្រូវបានបូជារួចរាល់ បន្សល់ទុកនូវធាតុ ក្នុងកោដ្ឋមួយឲ្យនារីកំសត់ឱបជាប់នឹងទ្រូង។

ទិសដៅរបស់បាងទៅណាបន្ត ក៏នាងមិនដឹង សាច់ញាតិ មិត្តភក្តិក៏គ្មាន តើឲ្យនាងរំពឹងអីទៅ?

“បូប៊ីន!” នៅសុខៗ បុរសក្នេងម្នាក់ក៏បានលេចឡើងនៅចំពោះនាង ដែលធ្វើឲ្យក្ដីសង្ឃឹមរបស់នាងចាប់ផ្ដើមរីកឡើង។

“បងស្រី! មិចក៏បង?...ក្នុងដៃបងជា?” បូប៊ីន ហាក់រន្ធត់ណាស់ខណៈដែលគេបានជួបនាងក្នុងសភាពលំបាកមើលបែបនេះ។

“លោកយាយខ្ញុំទៅចោលខ្ញុំហើយ” ហានីល តបទៅវិញទាំងឱនមុខចុះ និងសម្លឹងមើលទៅវ៉ាលីក្នុងដៃ។

“ខ្ញុំ-ខ្ញុំសុំចូលរួមសោកស្ដាយផង” បូប៊ីន មិនដឹងថានិយាយយ៉ាងមិចឲ្យសមទេ គេដឹងថានាងទើបនឹងបាត់បង់កូន ហើយភ្លាមៗនាងក៏បាត់បង់លោកយាយទៀត។

“ចុះបងគិតចង់ទៅណា?”

“ខ្ញុំមិនដឹងទេ-ខ្ញុំនៅមិនទាន់មានកន្លែងទៅនៅឡើយទេ” សម្លេងរបស់នាង ហាក់កំសត់ណាស់ដែលធ្វើឲ្យបូប៊ីន ពិបាកកក្នុងទ្រូង ទើបគេឈោងដៃទៅយកវ៉ាលីពីដៃរបស់នាង។

“បងទៅនៅជាមួយខ្ញុំ និងបងស្រីរបស់មួយរយៈសិនទៅណា៎”

ការបបួលរបស់ បូប៊ីនធ្វើឲ្យហានីល មើលមុខគេទាំងមិនចង់ទៅប៉ុន្មាននោះទេ តែយ៉ាងណានាងក៏គ្មានជម្រើសដែរ។

“អរគុណ!ខ្ញុំសុំស្នាក់នៅជាមួយឯងមួយរយៈសិន-ពេលណាខ្ញុំរកការងារថ្មីបានខ្ញុំរើចេញ”

“ការងារថ្នី? ចុះកន្លែងចាស់នោះ?” បូប៊ីន បានសួរទៅនាងវិញទាំងសម្លេងភ្ញាក់ផ្អើល។

“ខ្ញុំលាឈប់ហើយ ព្រោះខ្ញុំមិនមែនជាបុគ្គលិកល្អឡើយ”

“បើបែបនោះមែន បងទៅធ្វើការនៅធនាគារចាស់ដែលខ្ញុំធ្វើការទៅល្អទេ ចាំខ្ញុំជួយនិយាយជាមួយអ្នកគ្រប់គ្រងឲ្យបង” បូប៊ីន នេះក៏ចិត្តល្អ ជួយបង្ហាញផ្លូវឲ្យហានីល បង្កើតស្នាមញញឹមលើផ្ទៃមុខអស់សង្ឃឹមនោះឲ្យត្រឡប់មកវិញ។

“អរគុណឯងហើយបូប៊ីន!” ហានីល សប្បាយចិត្តចង់ស្រក់ទឹកភ្នែកទៅហើយ ទោះបីក្នុងថ្ងៃអាក្រក់បំផុត ក៏មានរឿងល្អកើតឡើងដែរ។

…….

“បងស្រីខ្ញុំមកវិញហើយ” សម្លេងរបស់បូប៊ីន បានស្រែកឡើងបន្ទាប់ពីគេបាននាំហានីលមកដល់ក្នុងផ្ទះថ្មី ដែលត្រូវបានបំភ្លឺភ្លើង ចែងចាំង នៅលើជញ្ជាំងមានសុទ្ធតែគំនូររូបទេសភាពស្អាតៗជាច្រើនផ្ទាំង។

“មកវិញហើយ-” បងស្រីរបស់បូប៊ីន បានដើរចេញមកពីផ្ទះបាយទាំងស្នាមញញឹម តែវារលុបបន្ទាប់ពីនាងបានឃើញវត្តមានរបស់ហានីល។

“សួស្ដីអ្នកនាងហាណា” ហានីល គ្រាន់តែឃើញនារីស្រស់ស្អាត នៅចំពោះមុខភ្លាម ក៏ប្រញ៉ាប់ឱនគំនាបភ្លាម។

“បងស្រីជា បងស្រីហានីលដែលខ្ញុំនិយាយប្រាប់បងនោះអី” បូប៊ីន អូសវ៉ាលីរបស់ហានីលចូលក្នុងផ្ទះ និងដើរទៅឱបបងស្រីបន្តិចតាមទម្លាប់។

“អូ៎!” ហាណា បានត្រឹមតែងក់ក្បាល សម្លឹងមើលនារីមាឌតូចមិនចង់ដាក់ភ្នែក។

“បងស្រីហានីល និងស្នាក់នៅជាមួយយើងមួយរយៈណាបងស្រី ព្រោះគាត់គ្មានអ្នកណានោះទេ លោកយាយទើបនឹងស្លាប់ថ្មីៗទៀតផង”

“ពិតមែនហ្ហេស៎? ចូលរួមសោកស្ដាយផងណាអ្នកនាងហានីល” ហាណា គ្រាន់តែឮដូចនេះ នាងក៏ប្រញ៉ាប់ចូលមកក្បែរហានីល និងឱបនាងបន្តិច ជាការផ្ដល់កម្លាំងចិត្ត។

“អរគុណ!អ្នកនាងហាណា-យ៉ាងណាខ្ញុំសុំរំខានអ្នកនាងមួយរយៈហើយ”

“មិនអីទេ នាងជានារីតែម្នាក់ដែលប្អូនខ្ញុំតែងតែនិយាយប្រាប់ អ្នកនាងអាចសំខាន់សម្រាប់ប្អូនខ្ញុំណាស់ ដូច្នេះអ្នកនាងនៅទីនេះសិនចុះ ផ្ទះពួកយើងក៏ធំល្មមដែរ” នារីម្នាក់នេះ ហាក់ចិត្តទូលាយណាស់ ហានីលនៅក្បែរនាងហើយសែនកក់ក្ដៅ មិនប្លែកទេដែលបូប៊ីន មើលទៅដូចស្រលាញ់នាងខ្លាំងនោះ។

“បូប៊ីន នាំអ្នកនាងហានីល ទៅអង្គុយលេងសិនទៅ បងទៅរៀបចំបន្ទប់បន្តិចសិន” ហាណា គ្រាន់តែនិយាយចប់ នាងក៏យកវ៉ាលីរបស់ហានីល អូសទៅជាន់ខាងលើបាត់ ដែលពេលនេះនៅសល់តែហានីល ដែលឈរឱបកោដ្ឋដាក់ធាតុរបស់លោកយាយ។

“បងធ្វើខ្លួនឲ្យសប្បាយៗចុះ បងស្រីខ្ញុំគាត់ចិត្តល្អទេ” បូប៊ីន បាននិយាយហើយ ក៏នាំនាងទៅអង្គុយលើសាឡុងនៅកន្លែងទទួលភ្ញៀវ ក្បែរនោះ និយាយបានថាជីវភាពរបស់បូប៊ីន មិនបានលំបាកនោះទេ បែបនេះកាន់តែធ្វើឲ្យហានីល ធ្វើខ្លួនមិនត្រូវលើសដើម។

……..

អ្នកកម្លោះអគ្គនាយកសង្ហារជុងហ្គុក ខាងនេះវិញអង្គុយធ្វើមុខមាំ ជ្រួញចិញ្ចើម បែបមួម៉ៅ យូរៗម្ដងគេក៏យកដៃទៅឈ្លីក្បាល ផ្ទះកេមិនព្រមទៅវិញ បាយក៏មិនព្រមហូប ។ ពេលនេះខួរក្បាលគេគាំង គិតអ្វីក៏លែងចេញ មិននឹកស្មានថាការចាញ់ហ្គេមលើកនេះ ធ្វើឲ្យគេមិនស្រណុកចិត្តទាល់តែសោះ។

តុកៗៗ>

បានបន្តិចមីនជុន ក៏គោះទ្វាមុននឹងបើកចូកមក ដោយទឹកមុខមាំ និងប្រាកដប្រជា។

“ចៅហ្វាយ!អ្នកនាងហានីលបានរើចេញពីផ្ទះបាត់ហើយ ពេលនេះអ្នកនាងបានទៅនៅជាមួយនឹងបុគ្គលិកយើងម្នាក់ឈ្មោះ បូប៊ីន”

ផាំង! គ្រាន់តែឮដូច្នេះជុងហ្គុកស្រាប់តែក្រោកឡើងទះតុមួយទំហឹងស្ទើរតែបាក់។

“អាចង្រៃបូប៊ីនហ្នឹងជាអ្នកណា? វាហ៊ានណាស់!”

“គេជាបុគ្គលិកហាត់ការនៅផ្នែកដែលអ្នកនាងហានីលធ្វើ”

ទឹកមុខមួម៉ៅរបស់ជុងហ្គុក ធ្វើឲ្យមីនជុន ឈានជើងថយក្រោយមួយជំហាន ត្រៀមខ្លួនក្នុងការរត់គេច។

“ស្អែកហៅគេមកជួយយើង!បើអាម្នាក់មិនពិការក៏ស្លាប់ដែរ” ជុងហ្គុក និយាយដោយទឹកមុខប្រាកដប្រជា ខឹងក៏ខឹងដែលហានីលព្រមទៅនៅជាមួយប្រុសផ្សេងបែបនេះ គេចាប់ផ្ដើមឆ្ងល់ហើយថានាងជាស្រីប្រភេទយ៉ាងមិច?

…….

ពីរថ្ងៃក្រោយមក….

ហានីលបានការងារធ្វើថ្មី នាងពិតជារំភើបត្រេកអរបំផុត ឱកាសតែងតែចូលមករកនាង តែរឿងល្អតែងតែរត់គេចចេញពីនាង។

“លោកយាយ! លោកយាយទៅបានស្ងប់សុខហើយ មិនបាច់ខ្វល់ពីខ្ញុំឡើយ ខ្ញុំអាចរស់នៅបាន មនុស្សល្អៗតែងតែចូលមករកខ្ញុំ” ហានីល បន្ទាប់ពីបានដើរចេញពីផ្ទះហើយ នាងក៏ងើយសម្លឹងមើលទៅលើមេឃទាំងស្នាមញញឹម។

“កូនរបស់ម៉ាក់! នៅរងចាំម៉ាក់ណា៎ បន្តិចទៀតម៉ាក់នឹងទៅរកកូន” និយាយដល់ត្រឹមនេះ ទឹកថ្លាៗ ក៏ចាប់ផ្ដើមស្រក់ចុះមកដោយឯកឯង។

ភឹប!  ពេលដែលនាងឱនមុខចុះមកវិញ ក៏ស្រាប់តែមានបរុសម្នាក់ដើរមកប៉ះស្មារបស់នាង តែដៃមាំរបស់បុរសដែលមិនឃើញមុខក៏ក្រសោបចង្កេះនាងកុំឲ្យដួលទាន់។

“ខ្ញុំសុំទោស!អ្នកនាង” បុរសពាក់ម៉ាស់ខ្មៅ និងមួលខ្មៅ បានឱនសុំទោសពៃ ដោយសម្លេងក្រងួៗ។

“ចា៎!មិនអីទេ” ហានីល រៀបចំអាវរបស់ខ្លួនឲ្យមានរបៀបវិញ មុននឹងងើយសម្លឹងមើលមុខរបស់គេ ទាំងដែលក្នុងខ្លួនកំពុងតែមានអារម្មណ៍ចម្លែក។

“លោកវង្វេងផ្លូវមែនទេ?” ហានីល បានសួរបែបនេះ ដោយសារតែនាងបានឃើញគេធ្វើខ្លួនប្លែកៗ និងបែបមិនស្គាល់ទីតាំងភូមិសាស្ត្រ។

“បា-បាទ-ខ្ញុំរង្វេងផ្លូវ….គាប់ជួន!ខ្ញុំចង់រកផ្លូវទៅធនាគារអុងហា តែខ្ញុំជាអ្នកចំណូលថ្មីទើបមិនស្គាល់!” បុរសម្នាក់នោះបាននិយាយទាំងងាកឆ្វេង ងាកស្ដាំ ដូចកំពុងតែស្វែងរកផ្លូវ។

“អុងហា? ជាកន្លែងដែលខ្ញុំធ្វើការតើ ចៃដន្យពេកហើយ” គ្រាន់តែឮឈ្មោះកន្លែងធ្វើការខ្លួនភ្លាម ហានីលក៏និយាយដោយការភ្ញាក់ផ្អើល។

“ពិតមែន?-បើអ៊ីចឹង! អ្នកនាងអាចជួយជូនខ្ញុំទៅផងបានទេ? ព្រោះចៅហ្វាយខ្ញុំនៅទីនោះ” បុរសមិនឃើញមុខច្បាស់បានស្នើរឡើងហើយ តើឲ្យនារីចិត្តល្អបដិសេធយ៉ាងមិចបានទៅ។

“បាន!ចឹងលោកដើរតាមខ្ញុំមក បន្តិចទៀតក៏ដល់ហើយ” ហានីល ចិត្តល្អ បាននិយាយទាំងស្នាមញញឹម និងដើរនាំមុខគេ ដោយគ្មានការសង្ស័យ មិនភ័យខ្លាចអ្វីទាំងអស់។

ភ្នែករបស់បុរសម្នាក់នោះ ក៏បានបង្ហាញស្នាមញញឹម បើមើលមិនច្រឡំកែវភ្នែកនោះដូចជុងហ្គុកណាស់។

Lanjutkan Membaca

Kamu Akan Menyukai Ini

2.7M 157K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.4M 34.8K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
66.1K 2.6K 34
ម្នាក់ឆ្នាស់ឆ្នើម ម្នាក់ពូកែឌឺដង តើនិងមានរឿងអ្វីកើតឡើងក្រោយពេលពួកគេត្រឡប់មកជួបគ្នាម្ដងទៀត?
1.6M 113K 43
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...