SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)

Autorstwa ciel2novels

10.4K 365 85

រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារ... Więcej

Chapter: 1 (ល្បែងភ្នាល់)
Chapter: 02 "គម្រោងការណ៍"
Chapter: 03 "រត់រកនិស្ស័យ"
Chapter: 04 "អ្នកមានគុណ"
Chapter: 05 "ថ្ងៃលំបាក"
Chapter:06 "ព្រះអាទិត្យ តែងតែរះ"
Chapter: 07
Chapter: 08 "ទទួលយក"
Chpt: 09 "ក្តីស្រលាញ់ធ្វើឲ្យបេះដូងទន់ជ្រាយ"
Chapter: 10 ""ផ្ទៃមេឃគង់ប្រែពណ៌ ពេលព្រះអាទិត្យលិច" "
Chapter:11 "ទឹកស្ងប់គង់មានរលក"
Chapter:12 "គ្រប់ការកុហក សុទ្ធតែមានបំណង"
Chapter:13 "រក្សាចិត្តស្មោះ បង្កើនក្ដីស្រលាញ់"
Chapter:14 "អារម្មណ៍មិនអាចបំបែកបាន"
Chapter:15 "ការបែកទាំងមិនអស់ចិត្ត"
Chapter:17 "កំហុសដ៏ធំបំផុត"
Chapter:18 "បែកបាក់"
Chapter:19 'ស្រដៀងតែមិនដូច'
Chapter:20 "ធ្លាក់ដល់បាត"
Chapter:21 "ជីវីតថ្មី"
Chapter:22 "គេចមិនផុត"
Chapter:23"អាត្មានិយម"
Chapter:24 🔞
Chapter:26 "ស្នាមញញឹម"
27
28
29
30
31+32
33 "ទំព័របញ្ចប់"

Chapter:16 "របួស ដែលមិនអាចព្យាបាល"

247 12 7
Autorstwa ciel2novels

មកហើយៗ!ភាគនេះរាងរន្ធត់តិចហើយ😂
#ពិសោធន៍បេះដូងទេពអប្សរ
ភាគទី១៦ “របួស ដែលមិនអាចព្យាបាល”

   នៅក្នុងទីដ៏ងងឹតមួយ ដែលមើលមិនចាក់ធ្លុះភ្នែក ហើយក៏មិនដឹងថានឹងនាំខ្លួនដ៏សែនធ្ងន់មួយនេះទៅណាបន្តទៀតដែរ។ ហានីល ខំប្រឹងបើកភ្នែកដែលណែនរបស់ខ្លួនសម្លឹងមើលទៅមុខ រហូតដល់នាងបានឃើញពន្លឺពណ៌ស មួយដែលបានចាំងចំកែវភ្នែកស្អាត ទើបតម្រូវឲ្យនាងត្រូវយកដៃបាំងភ្នែកបន្តិច រហូតដល់រៀងអន់ថយបន្តិចទើបនាងដកដៃចេញមកវិញ។

“ម៉ាក់!” ស្ត្រីវ័យកណ្ដាលម្នាក់ ដែលនៅចំពោះមុខហានីល ដែលគ្រងរ៉ូបពណ៌សនោះជាម្ដាយរបស់នាង។ នាងពិតជារំភើបស្ទើរតែស្រក់ទឹកភ្នែកទៅហើយ នាងចង់ឱនគាត់ តែហាក់ដូចជាមានអ្វីម្យ៉ាងមកចងជើងនាងមិនឲ្យដើរទៅបាន។

“….” ស្ត្រីម្នាក់នោះមិនបាននិយាយអ្វីទេ គាត់បានត្រឹមតែញញឹម ជាមួយនឹងដៃដែលបានហុយនូវ ត្បូងពណ៌ខៀវមួយមកឲ្យនាង ស្របពេលដែលស្នាមញញឹមរបស់គាត់ហាក់រលាយម្ដងបន្តិចៗទៅជាសោកសៅ។

“ម៉ាក់!ម៉ាក់….ម៉ាក់ចង់ឲ្យអ្វីដល់ខ្ញុំ?” ហានីល ប្រឹងស្រែកខ្លាំងៗ តែសម្លេងនោះដូចទើរនៅត្រឹមបំពង់កយ៉ាងមិចមិនដឹងនោះទេ។

“ម៉ាក់!!!!” នាងស្រែកមួយទំហឹងម្ដងទៀត ក៏បានធ្វើឲ្យរាងកាយដែលដេកលើពូកកន្ត្រាក់ ស្របពេលដែលភ្នែករបស់នាងបានបើកមកដូចគ្នា។

“…” នាងបានក្រោកអង្គុយ និងយកដៃទៅជូតទឹកភ្នែកដែលដក់ជាប់ថ្ពាល់ចេញ។
“ម៉ាក់!ខ្ញុំគួរធ្វើយ៉ាងណា?-ម៉ាក់ចង់ឲ្យខ្ញុំធ្វើអ្វី?-ធ្វើជាមនុស្សល្អបន្តទៀតឬយ៉ាងណា?-តែពួកគេបានសម្លាប់ម៉ាក់” កែវភ្នែករបស់ហានីលឡើងក្រហម និង ពោរពេញដោយទុក្ខសោក ។

    ព្រឹកថ្មីបានឈានចូលមកដល់ម្ដងទៀត តែថ្ងៃនេះហានីលពិតជាមិនអាចបើកភ្នែករួចឡើយ ក៏ដោយសារតែក្បាល របស់នាងធ្ងន់ដូចគេយកដុំថ្មមកសង្កត់អ៊ីចឹង។
“អូយ៎!” នាងបាន ទប់ខ្លួនឲ្យក្រោកអង្គុយ តែក៏ស្រាប់តែមានអារម្មណ៍ថាវិលមុខខ្ញាល់ ទើបតម្រូវឲ្យនាងត្រូវប្រាស់ខ្លួនដេកវិញ។

តុកៗ!
“ហានីល!ក្រោកឬនៅ?”
សម្លេងគោះទ្វារ បានបន្លឺឡើងមុននឹងសម្លេងរបស់បេន បានបន្លឺមកតាមក្រោយ។
ទោះបីពេលនេះហានីលមិនចង់ក្រោក ក៏ត្រូវបង្ខំចិត្តយោងខ្លួនទៅដែរ។

ក្រាក!
ហានីល បានបើកទ្វា និងយកដៃម្ខាងទប់ជញ្ជាំងកុំឲ្យដួលទាន់។
“បងបេន!ខ្ញុំឈឺក្បាលបន្តិចបន្តួច តែមិនអីទេបន្តិចទៀតខ្ញុំនឹងទៅ…ពួកបងនាំគ្នាញ៉ាំអាហារពេលព្រឹកមុនចុះ” នាងខំប្រឹងនិយាយ ទាំងស្នាមញញឹម។

“មានអ្វីឲ្យបងជួយដែរទេ? ហានីលជាអ្នកគ្រប់គ្រងរបស់ពួកយើង បើមានរឿងអីអាចប្រាប់ខ្ញុំបាន”

“មិនអីទេបង! ខ្ញុំសុំពេលរៀបចំខ្លួនបន្តិច ….តែខ្ញុំក៏សុំផ្ញើលោកយាយផងណាបង” នាងនៅតែធ្វើខ្លួនរឹងមាំ ទោះបីពេលនេះនាងស្ទើរតែសន្លប់ហើយក៏ដោយ។

“បានៗ!” បេន បានងក់ក្បាលទាំងព្រួយបារម្ភ និងដើរចេញទៅទាំងមិនអស់ចិត្ត ។

……
រឺងៗៗ! សម្លេងទូរសព្ទ័នៅក្នុងហោប៉ៅខោខ្មៅរបស់មីនជុនក៏បាន រោទិ៍ឡើង ទើបធ្វើឲ្យគេត្រូវរត់ចេញពីបន្ទប់អាហារចេញមកក្រៅ កុំឲ្យរំខានចៅហ្វាយគេកំពុងតែទទួលទានអាហារ។

“មានការអីអ្នកនាងឆូ!”

(ខ្ញុំទទួលពត័មានមកថាអ្នកនាងហានីលនមិនសូវស្រួលខ្លួន….ខ្ញុំថាពួកយើងផ្ដល់សម្ពាធឲ្យនាងពេកទេដឹង?-យ៉ាងណាៗ គម្រោងនេះខ្ញុំចូលទៅជួយក៏បានណា)

“ខ្ញុំនឹងទៅនិយាយជាមួយលោកអគ្គនាយកក្នុងរឿងនេះ ហើយខ្ញុំនឹងឲ្យដំណឹងតាមក្រោយ”
និយាយចប់មីនជុន ហាក់មានការព្រួយបារម្ភណាស់ គេសារភាពបានថា ចៅហ្វាយគេហាមគេឲ្យគេនិយាយពីហានីលតទៅទៀត បើគេហ៊ាននិយាយច្បាស់ជាស្លាប់ហើយ។

មីនជុន គិតអ្វីមិនចេញបានត្រឹមតែដើរទៅចូលទៅក្នុងវិញទាំងទឹកមុខសោកសៅ តែភ្លាមនោះជុងហ្គុកក៏បានដើរចេញមកពីបន្ទប់អាហារល្មម។
“មានរឿងអីអាជូ?” ជុងហ្គុកដើរមកក្បែរកូនចៅទាំងមុខមាំ ទាមទារចម្លើយ។

“គឺ….បើខ្ញុំប្រាប់ ចៅហ្វាយសន្យាណាថាមិនជេរខ្ញុំ” មីនជុន ធ្វើមុខកំសត់ ស្ទាក់ស្ទើរកក្នុងការនិយាយ។

“យើងនឹងសម្លាប់ឯង បើឯងនៅស៊ាំញ៉ាំបន្តទៀត” ជុងហ្គុក ជ្រាត់ចង្កេះដាក់កូនចៅ ដោយការមួម៉ៅ។

“មានគេប្រាប់ថា អ្នកនាងហានីលមិនស្រួលខ្លួន អាចមកពីការគិតច្រើនរឿងការងារពេកទេដឹង….ចៅហ្វាយធ្វើបាបអ្នកនាងហានីលពេកហើយ-ការងារនោះពិតជាថ្មី និងពោរពេញដោយទំនួលខុសត្រូវខ្ពស់-តែចៅហ្វាយធ្វើបាបអ្នកនាងហានីល យកស្លាប់យករស់ រយៈពេល៥ខែ លក់ផ្ទះយ៉ាងច្រើននោះ អ្នកណាទៅធ្វើបានទៅ?” បានឱកាសមីនជុន និយាយពាក្យក្នុងចិត្តចេញមកយ៉ាងលឿនស្ទើរតែដកដង្ហើមមិនទាន់។

“អស់ឬនៅ?” ក្រៅពីមិនខ្វល់ហើយ គេនៅសួរឌឺមីនជុនបន្ថែមទៀត។

“ចៅហ្វាយអត់បេះដូង!ខ្ញុំអាណិតអ្នកនាងហានីលខ្លាំងណាស់ ខ្ញុំនឹងទៅប្ដឹងលោកម្ចាស់ និងលោកស្រី” មិនបានគ្រាន់តែគម្រាមលេងៗនោះទេ មីនជុននៅចង់ដើរទៅមែនទែនទៀតផង។

“សាកតែប្រាប់ យើងនឹងកាត់អណ្ដាតឯងបោះចោលឲ្យឆ្កែស៊ី” ពាក្យមួយឃ្លានេះធ្វើឲ្យមីនជុនងាកមកវិញយ៉ាងលឿន។
“បើលោកម្ចាស់ដឹង សុំធានាថាចៅហ្វាយដឹងតែទក់សាច់ហើយ ជាពិសេសនោះបើអ្នកស្រីហ៊ីតាដឹងកាន់តែយ៉ាប់”

“យើងមិនបានឃាត់ឯងទេ ចង់ទៅប្រាប់ក៏ទៅៗ” ជុងហ្គុកញាក់ស្មា ហាក់មិនខ្វល់ ព្រោះរឿងនេះជារឿងធម្មតាសម្រាប់គេទៅហើយ។

“ចៅហ្វាយ!!” មីនជុន ខំប្រឹងស្រែកហៅជុងហ្គុក ដែលបានដើរចេញទៅនោះទាំងសម្លេងមិនសុខចិត្ត។

ហានីលឯនេះវិញ នាងពិតជាខំខ្លាំងមែនទែន ក្នុងការសម្លឹងមើលទៅសំណង់ផ្ទះល្វែង ដែលនៅជាប់គ្នាជាហូរហែរ តាមពិតត្រង់នេះធ្វើរួច៩០ភាគរយហើយ តែការតុបតែងឲ្យមានភាពទាក់ទាញ និងការផ្សព្វផ្សាយមិនទាន់ទូលំទូលាយប៉ុន្មានទេ ដូច្នេះនាងជាអ្នកគ្រប់គ្រង អ្នកធ្វើគម្រោងនេះ នាងត្រូវតែគិត និងពិភាក្សាជាមួយអ្នកទីផ្សារឲ្យកាន់តែច្បាស់។

“ហានីល!យ៉ាងមិចដែរ?-យើងគួរតែប្រូម៉ូតកន្លែងនេះយ៉ាងមិចខ្លះ?” បេន អ្នកទីផ្សារ បានចូលមកនិយាយនិងសួរយោបល់ពីហានីល ទាំងភ្នែករបស់នាងសម្លឹងមើលទៅទីធ្លា ដែលមានការដុះដុះដើមឈើអមសងខាងផ្លូវ និងមានសួនខ្លះៗ ដែលមើលទៅស្រស់ថ្លាណាស់។

“តាមពិតទៅយើងធ្លាប់បានពិភាក្សារឿងនេះមួយខែមុនហើយ…ហើយការផ្សព្វផ្សាយពីមុនៗ យើងក៏បានលក់ផ្ទះនេះអស់៤០ភាគរយហើយ”

“ផ្ទះល្វែងនេះមានការជាប់គាំង អាចមកពីយើងមានគូប្រជែងច្រើន ដូច្នេះយើងគួរតែគិតផែកការថ្មី តែយ៉ាងណាក៏រកចំណូលចូលក្រុមហ៊ុនឲ្យបានច្រើនដែរ”

“ខ្ញុំគិតថា យើងតម្លើងតម្លៃផ្ទះ តែបន្ថែមគ្រឿងសង្ហារឹមទំនើបៗមួយចំនួនទៀត និងបញ្ជាក់ពីប្រពន្ធ័សុវត្ថិភាពក្នុងការការពារបន្ថែមទៀត”
“គំនិតល្អ!” បេន បានងក់ក្បាល និងកត់ត្រានូវពាក្យសំដីរបស់ហានីលទុកក្នុងកូនសៀវភៅ មុននឹងនាងដើរទៅមុខមើលទីតាំងភូមិសាស្ត្របន្តទៀត។

ហានីលដែលខំទប់ភាពវីវិល មកជាយូរនោះ ក៏បាននាំខ្លួនដែលកំពុងតែយោលយោគនោះទៅអង្គុយនៅក្រោមដើមឈើសិន។

“បងហានីល!នេះហូបទឹកសិនទៅ” ក្មេងប្រុសបូប៊ីន នោះមិនដឹងថាមកពីណាទេ ស្រាប់តែរត់មករកហានីល និងយកទឹកត្រជាក់ឲ្យនាងមួយដបទៀតផង។

“អរគុណ!បូប៊ីន!” ហានីល ទទួលយកទឹកមកកាន់ក្នុងដៃដោយស្នាមញញឹមកក់ក្ដៅ។

“បងស្រី!មើលទៅស្លេកស្លាំងណាស់”

“ខ្ញុំគ្រាន់តែគេងមិនលក់ ទើបមុខស្លក់បែបនេះទៅ” នាងពិតជាសរសើរក្មេងប្រុសម្នាក់នេះខ្លាំងណាស់ ពូកែនិយាយ ហើយពូកែមើលថែមនុស្សជុំវិញខ្លួនទៀត។
“ខ្ញុំមើលទៅឯងយូរៗទៅ ដូចជាមិនមែនជាជនជាតិកូរ៉េទេ” ហានីល អកទឹកផឹកបន្តិច មុននឹងនាងនិយាយ។

“ខ្ញុំមិនមែនជនជាតិកូរ៉េទេ ខ្ញុំបានរត់ពីគ្រួសាររបស់ខ្ញុំនៅប្រទេសជប៉ុន មករស់នៅទីនេះតាំងពី៤ឆ្នាំម្លេះ” បូប៊ីន និយាយតិចៗហាក់មាននរណាម្នាក់ស្ដាប់គេបានអ៊ីចឹង។
“លេងសើចពេកទេដឹងបូប៊ីន អាយុ៤ឆ្នាំអាចរត់មកបានយ៉ាងមិច?” ហានីល ខ្ទប់មាត់សើចតិច មិនគួរឲ្យជឿ។

“មែនណា ខ្ញុំមកជាមួយបងស្រីជីដូនម្នាក់ឈ្មោះហាណា គាត់ជាគ្រូបង្រៀនផ្នែកសិល្បៈគំនូរនៅសាកលវិទ្យាល័យមួយនៅកូរ៉េនេះ”

“ហាណា?-ស្រដៀងខ្ញុំណាស់” ហានីល បើកភ្នែកធំ ស្ដាប់បូប៊ីននិយាយឡើងភ្លឹក។

“មែន! គាត់ក៏ស្លូតផងដែរ ខ្ញុំចង់ដឹងមែនទែនថាមនុស្សឈ្មោះ ‘ហា’ ពីមុខនេះសុទ្ធតែសុភាពទាំងអស់ឬអត់ទេ?”

“ហាសៗ!បូប៊ីន ឯងកំប្លែងមែន ឈ្មោះគ្រាន់តែជានាមតំណាងនរណាម្នាក់ មិនអាចបញ្ជាក់ពីអត្តចរឹកនោះទេ អាចមកពីរឿងចៃដន្យដែលបងស្រីបូប៊ីន ស្លូតដូចបងដែរនោះ...តែបើមានឱកាសនាំបងស្រីបូប៊ីន មកជួបខ្ញុំផងណា ចង់ដឹងណាស់ថានាងដូចខ្ញុំប៉ុណ្ណាទៅ” ហានីល នៅក្បែរក្មេងប្រុសម្នាក់នេះ ធ្វើឲ្យនាងអាចសើចបាន ព្រោះតែភាពពូកែនិយាយស្ដីរបស់គេ។

“ខ្ញុំនឹងនាំគាត់មកប្រាកដណាស់! តែខ្ញុំចង់ដឹងថា ប៉ាម៉ាក់បងស្រីនៅទីណា មិចក៏មិនឃើញបែបនេះ?”
មកដល់សំណួរនេះហានីល ទៅជាប្រែទឹកមុខស្រពោន ពេលនោះបូប៊ីនបានដឹងខ្លួនថា ខ្លូនឯងនិយាយខុសហើយ។

“គាត់បានស្លាប់ហើយ!”

“សុំទោសៗ! បងស្រី! ខ្ញុំមិនគួរនិយាយរឿងនេះនោះទេ….តស់!ឡូវខ្ញុំមានរឿងនិទានឲ្យបងស្ដាប់មួយ” បូប៊ីន រហ័យកែប្រែស្ថានការ កុំឲ្យហានីល ក្រៀមក្រំ ទើបគេប្រញ៉ាប់និយាយអ្វីផ្សេង។

“រឿងនិទាន?-ខ្ញុំចង់ស្ដាប់!” ហានីល ក៏មិនចង់ឲ្យបូប៊ីន មានអារម្មណ៍ខុស ទើបនាងប្រឹងញញឹម និងអង្គុយចាំស្ដាប់គេនិយាយទាំងខួរក្បាលកំពុងនឹកដល់អតីតកាល។

“កាលពីដើមឡើយមានគ្រួសារមួយជាអ្នកមានស្តុកស្ដម្ភ មានប្រាក់ច្រើន ចាយដប់ជាតិទៀតក៏មិនអស់ដែរ តែគ្រួសារនោះមានកូនប្រុសពីនាក់ ដែលតាមច្បាប់មរតកទាំងមូលត្រូវឲ្យកូនច្បងអ្នកកាន់កាប់ តែក្រោយពីឪពុកកូនច្បងដឹងថា កូនជាមនុស្សមិនល្អ ក៏ចាប់ផ្ដើមដាក់លក្ខ័ណ្ឌមួយមិនដែលមានអ្នកធ្វើ- បងដឹងថាជាអ្វីដែលទេ?” និយាយដល់ត្រឹមនេះ បូប៊ីនក៏ឈប់សិន ហើយងាកមកសួរហានីល។

“លក្ខខណ្ឌអ្វីទៅ បងពិបាកទាយណាស់!”

“គឺឪពុក បាននិយាយថាបើចៅរបស់កូនច្បងបានរៀបការ ទើបទ្រព្យអាចផ្ទេរទៅបាន តែបងដឹងទេថា ពេលនោះកូនស្រីរបស់កូនច្បងមានអាយុត្រឹមតែ៧ឆ្នាំប៉ុណ្ណោះ”

“អូហ៍!ដូច្នេះត្រូវចាំ១០ឆ្នាំជាងទៀត?” ហានីល ភ្ញាក់ផ្អើល ពេលដែលឮដល់រយៈពេលការរងចាំនោះ។

“មែនហើយ!តែបងដឹងដែរទេថារយៈពេលនោះ ម្ដាយរបស់ក្មេងស្រីនោះ បានព្យាយាមចង់នាំនាងរត់ តែក៏ត្រូវស្រីកំណាន់របស់ឪពុកនាង ក៏ចាប់បាន ហើយពេលនោះ ស្រីកំណាន់នោះក៏បានជ្រុលដៃសម្លាប់ម្ដាយរបស់ក្មេងស្រីនោះ…តែសំណាងល្អ ក្មេងស្រីនោះបានរត់គេចរួចខ្លួន ហើយនាងក៏ត្រូវបានលោកពូរបស់នាងជួយសង្គ្រោះ និងនាំនាងចាកចេញពីផ្ទះដ៏ស្ដុកស្ដម្ភនោះ បានសម្រេច”

“….” បូប៊ីន និយាយក៏ងាកមកមើលហានីល ទើបដឹងថានាងកំពុងតែយំ។

“បងស្រី ហេតុអីបងយំ?”

“បងអាណិតក្មេងស្រីម្នាក់នោះណាស់-ហ្ហឹកៗនាងពិតជាមានជីវីតអាក្រក់…បងចង់ដឹងថាតើអ្នកដែលសម្លាប់ម្ដាយរបស់នាងនោះទៅជាយ៉ាងណាទៅ?” មិនដឹងថាមាននរណាដូចនាងឬអត់ទេ ឲ្យតែឮគេនិយាយរឿងកំសត់ ស្រដៀងជីវីតខ្លួនបន្តិច ក៏យំមកដោយមិនដឹងខ្លួនទៅហើយ។

“ស្រីកំណាន់ គ្មាននរណាម្នាក់អាចធ្វើអ្វីនាងបានឡើយ ព្រោះនាងមានឪពុកក្មេងស្រីជាអ្នកការពារ ហើយណាមួយក៏គ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់កំហុសមួយនេះដែរ”

“ហ្ហឹក!!” ហានីល ជូតទឹកភ្នែកចេញ ដោយភាពឈឺចាប់ក្នុងទ្រូង
“ចុះក្មេងស្រីនោះ នាងយ៉ាងមិចដែរ នាងមានជីវីតល្អខ្លះដែរទេ?” តើក្មេងស្រីម្នាក់នោះអាចមានជីវីតប្រសើរជាងនាងដែរឬអត់ទេ?

“បន្ទាប់ពីនាងបានចាកចេញពីផ្ទះនោះ ជីវីតរបស់នាងរស់នៅតាមបែបសមញ្ញ ហើយក៏មានបុរសម្នាក់មើលថែនាងបានល្អទៀតផង” បូប៊ីន បាននិយាយទាំងស្នាមញញឹមស្រាល មើលទៅដូចជាមានក្ដីសុខណាស់។

“ល្អណាស់ដែលនាងមិនអី-”
ហានីល និយាយមិនទាន់ចប់ផង ក៏ស្រាប់តែមានសម្លេងប្រកូកប្រកាសហៅ ទើបនាងជូតទឹកភ្នែកចេញឲ្យស្អាត និងងាកមើលទៅតាមប្រភពសម្លេង។

“មានរឿងអីបងបេន” បូប៊ីន បានស្ទុះទៅសួរបេន ដែលកំពុងតែរត់សំដៅមកនោះ។

“គ្នាយើងម្នាក់ បានរអិលជើងធ្លាក់ពីជន្ដើរ”
គ្រាន់តែឮបែបនេះហានីល ក៏ស្ទុះក្រោកយ៉ាងលឿន និងចាប់ដៃរបស់បេនទាំងទឹកមុខខ្វាយខ្វល់
“មាននាំគេទៅមន្ទីពេទ្យឬនៅ?”

“បាននាំទៅហើយ! តែអាការៈរបស់គេដូចជាធ្ងន់ធ្ងរគួរសម ខ្ញុំចង់ប្រាប់អ្នកគ្រប់គ្រងថា គេអាចត្រូវសម្រាកព្យាបាលយូរ” បេន និយាយទាំងពិបាកចិត្ត។

“មិនអីទេ! សុំឲ្យតែគាត់មិនអី គឺគ្រប់គ្រាន់ហើយ ចាំខ្ញុំបញ្ជូនដំណឹងនេះទៅឲ្យអ្នកនាងឆូ” ហានីល និយាយហើយក៏លែងដៃរបស់បេនវិញ។ ទោះបីពេលនេះនាងត្រូវការអ្នករួមការងារខ្លាំងយ៉ាងណាក៏ដោយ ក៏នាងមិនអាចបង្ខំឲ្យអ្នកឈឺមកធ្វើការឲ្យបានដែរ។

ចាប់ពីពេលនេះទៅ នាងត្រូវតែធ្វើការបន្ថែមទៀត មិនអាចប្រហែសបានឡើយ បើមិនដូច្នោះទេ ការងារនឹងមិនទៅមុខឡើយ។

    រយៈពេលមួយសប្ដាហ៍កន្លងទៅហើយ ឃើញថាអ្វីៗហាក់រលូនទៅមុខល្អ គម្រោងដែលហានីលបានធ្វើនោះ ដូចជាគ្មានអ្វីជាប់ស្ទះឡើយ ហើយថែមទាំងមានអតិថិជនច្រើនទៀតផងដែរ។

“បងហានីល!សម្រាកសិនទៅល្អទេ បងមិនទាន់បានហូបបាយពេលព្រឹកនៅឡើយទេ សូម្បីតែពេលថ្ងៃក៏ចង់ហួសម៉ោងទៀត” បូប៊ីន ដើរមកក្បែរហានីល ដែលកំពុងតែពិនិត្យ និងផ្ទៀងផ្ទាត់ពីទិន្ន័យ អ្នកទិញ-លក់ ទាំង់អស់ ជាមួយនឹងប្រាក់កក់របស់អតិថិជន យ៉ាងមមាញឹក។

“ចាំបន្តិច បងសម្រាកក៏បានដែរ សុំបង្ហើយការងារបន្តិចសិន…តែយើងឃើញថាការងាររបស់យើងហាក់ទៅមុខល្អណាស់ តាមការប៉ាន់ស្មានគម្រោងអាចបញ្ចប់បានមិនដល់២ខែទៀតទេ” ហានីល ខំនិយាយទាំងមុខស្លេក។

“បើដូច្នេះ បងគួរតែសម្រាកខ្លះទៅ កុំធ្វើបាបខ្លួនឯងពេកណា៎”

“មិនអីទេ យើងធ្វើឲ្យលឿន និងឆាប់បានសម្រាក ហើយក៏ឆាប់បានទៅវិញផងដែរ-អួក!!”
នាងនិយាយមិនទាន់ចប់ផង ក្នុងពោះនាងក៏រមួល ចង់ក្អួតម្ដងទៀត ទើបនាងប្រញ៉ាប់រត់ទៅបន្ទប់ទឹកភ្លាម។

“បងស្រី!បងមិនស្រួលខ្លួនហើយសម្រាកសិនល្អទេ” បូប៊ីន តាមទៅមើលហានីល ដល់ក្នុងបន្ទប់ទឹក នេះមិនមែនជាលើកទីមួយទេ ដែលបានឃើញហានីលក្អួតបែបនេះ។

“មិនអីទេៗ! បងសម្រាកបន្តិចអស់អីហើយ!” ហានីល រាដៃបន្ទាប់ពីនាងលុបមុខរួចរាល់។

“បងទៅមន្ទីពេទ្យទេ ខ្ញុំជូនទៅ-បើបងកើតអ្វីទៅ ពួកខ្ញុំចប់ហើយ” បូប៊ីន ជួយគ្រានាងចេញពីបន្ទប់ទឹក មកអង្គុយនៅកន្លែងដើមវិញ។

“ខ្ញុំមិនងាយឈឺទេ-ឯងកុំបារម្ភអី តែពេលនេះ ខ្ញុំសុំទៅផ្ទះមុនណា៎” និយាយតាមត្រង់ថា ពេលនេះនាងទៅមុខលែងរួចមែន នាងមិនបានគេងប៉ុន្មានថ្ងៃហើយ ដើម្បីឲ្យឆាប់ធ្វើការរួច។

“បាទ!ខ្ញុំជូនបងទៅ”

“មិនអីទេ!ឯងនៅទីនេះចុះ ព្រោះពេលនេះមានអតិថិជនច្រើន ក្រែងគេត្រូវការជំនួយណា៎” នាងបានទប់ខ្លួនដើរទៅមុខ ទាំងបង្ខំចិត្តញញឹមដាក់អ្នករាល់គ្នាដែលនាងបានជួប ។

គ្រាន់តែតាក់ស៊ីជូននាងមកដល់ផ្ទះភ្លាម ហានីលក៏មិនបង្អង់យូរ ក្នុងការដើរចូលទៅក្នុងដោយនៅលើថ្ងាស់នាងពោរពេញដោយញើស។ ក្នុងផ្ទះពេលនេះមានតែលោកយាយចាងមី ហើយនាងក៏បានឃើញគាត់មមាញឹលជាមួយនឹងសួនដំណាំនៅកៀនផ្ទះដែរ ដោយមិនចង់រំខានពេលរបស់គាត់ នាងក៏ចូលទៅក្នុង សូម្បីតែលោកយាយក៏មិនដឹងថានាងត្រឡប់មកដែរ។

ក្រឹប!
គ្រាន់តែទ្វាបិទភ្លាម ហានីលដាក់ខ្លួនអង្គុយចុះលើឥដ្ឋ យកដៃខ្ទប់ពោះព្រោះមានអារម្មណ៍ថាចុកឆ្អល់ រកនិយាយមិនត្រូវ ។

Czytaj Dalej

To Też Polubisz

11.3K 250 16
you guys wanted it so imma start it. here we go
14.4K 2.2K 11
a pjm short story- in which a drunk girl accidentally typed her address to a perverted stranger on kakaotalk started: 15th may 2017, 7:30pm ended: 15...
100K 2.6K 28
រយលានល្បិចដើម្បីតែបាននាង តែចុងក្រោយគេក៏បោះបង់ដោយគ្មានពាក្យថាសោកស្តាយ
41.6K 2.4K 40
"Because I know, if I ain't got you, baby, everything means nothing, 'cause you're the meaning of my life." Choi Yeonjun, the well-known rapper/soloi...