I don't know about you

By AliceNouka

2.9K 274 149

ជួនកាល​ពេលវេលាជាអ្នកកំណត់​ ឫអាចប្រាប់ពីអ្វីដែលយេីងមិនច្បាស់លាស់? (សុំដាក់ឈ្មោះផ្សេង តែតំណាងអោយ តួរ MSP ដដែលទ... More

PE: 1
Pate: 2
Pate3
Pate4
Part 5
Part6
Part7
Part 8
part9
part 10
Part11
Part12
Part13
Part14
Part15
Part 17
Part18
Part 19
part 20
Part 21
Part 22
Part23
Part 24
Part 25

part16

85 8 6
By AliceNouka

  Note:
  Yaoji: Gemini
  Chinmo​:Fourth

        ត្រឹមអ្នកដទៃ:

       "ប្រាប់បងបាននៅថាឯងកេីតអី? "​

​     Ford​ផ្តើម​សួរ​ខណៈ​ដែល​បាន​មក​អង្គុយ​ក្នុង​ហាង​  Coffee​ មួយកន្លែងក្បែរផ្ទះជួលរបស់ Chinmo​ ហាងចូលក្នុងបន្តិច​ទេីបមិនសូវជាមានមនុស្ស​ ធ្វេីអោយពួកគេងាយស្រួលនិយាយគ្នា។

​     "ខកចិត្ត..រឿងស្នេហា😫"

​    ថាFord​ទៅខូចចិត្តរឿងអស់ខ្លួនជាមួយប្រុសត្រឹមមួយយប់​ ហេីយចុះ Chinmo​ មកខូចចិត្តរឿងស្នេហាអីដែរ?  រាល់ថ្ងៃឃេីញនៅ​single​សោះ​ លែងមកប្រាប់ចឹងដូចមិនសូវជឿយ៉ាងម៉េចទេនេះ។

​     "អ្នកណាក្បត់ចិត្តឯងមែនទេ? "​  Ford​ចេះតែចាក់បណ្តោយតាមសិនទៅ។

​     "គេមិនបានក្បត់ស្អីខ្ញុំទេ"​

​    "ហាក?  ហេីយម៉េចក៏ខកចិត្ត? "

​    "មកពីចូលចិត្តគេតែម្ខាងនឹងហេីយបានខកចិត្ត​ ដែលគេមានសង្សារបាត់នោះ"

​    "អរ..😑​ ហេីយឯងចូលចិត្តអ្នកណា?  បងនឹកមិនឃេីញមួយណាទេ  Crush​ ឯង​ មួយឆ្នាំបីបួន😁"

​    😒​ Chinmo​ សំលឹងមុខ Ford​បន្តិច​ពេលលឺបែប​នោះ​ គេចូលចិត្តមនុស្សច្រេីនកន្លងមកក៏ពិតមែន​ តែមិនប្រាកដថាគេសាវាឯណា​  Crush​ អ្នកណាក៏អត់តែរហូតសោះ​ ហេីយពួកប្រុសអស់នោះឫកៗសឹងអី​ តែមុខគេមិនមេីលផង​ អោយបានសម្រេចរឿងស្នេហាដោយរបៀបណា? 😌។

​       "អាសក់ផ្សិតផ្នែកទីផ្សារដែលញ៉ែរបងឆ្នាំមុនទេដឹង! "​

​       "ហូ...មិនពាក់ពន្ធ័ទេ​ កុំនិយាយពីអាម្នាក់នឹងអីខូចអារម្មណ៍!  ឆ្លេីយមក​ អ្នកណា? "​ 

​        បេីរំលឹករឿងកាល​នោះហួសចិត្តណាស់​ អាម្នាក់​នឹងចរឹកយ៉ាប់​ រូបរាងយ៉ាប់(មុនមែនរេីសអេីងទេ​ តែ​មកពីធ្វេីខ្លួនស្រមេះស្រម៉កពេក)​ ហេីយនៅរញ៉េរ ញ៉ៃទៀត​ តាមស្អិតមិនលែង​ ទាល់តែ Ford សុំខ្ចីខ្លួន Chinmo​មកកុហកថាជាសង្សារ​ គ្រួសាររៀបអោយអីបែបនេះទេីបឈប់មករវល់ជាមួយ​ ខូចចិត្តដល់ប្តូរសាលា​ចេញ​បាត់ទៅ​  ពេលនោះFord​ជាសិស្សឆ្នាំទីមួយ​មិន​ស្គាល់អ្នកណាផង​  ប៉ះចំសិស្សច្បងបែប​នឹងមកញ៉ែទទួលយកម៉េចបានទៅ​ មានតែរត់មកពឹងអោយ​ក្មេងវិទ្យាល័យស្គាល់គ្នាតាមរយៈ​ ផ្នែកសិល្បះ​ ដែលជា Chinmo​ នឹងជួយ។

​       "​បង Yaoji...​"

​       "ហាស! ! 😳​ "​ Ford ភ្ញាក់​ផ្អើល​ដល់ស្រែកឧទានឡេីង​ Chinmo​ យកដៃខ្ទប់ត្រចៀកទៅហេីយ​ នាយធ្វេីសញ្ញាអោយបន្ថយសំលេង​ នៅជិតគ្នាសោះ​ ស្រែកនោះស្រែក​ ផ្អើល​ហាងគេអស់ហេីយ!

​        "​តាំងពីពេលណា?  នែ!  បងឃេីញគេក៏មិនសូវ​នៅជាមួយឯងផង​ ម្យ៉ាងគេ​ ប្រភេទ Introvert ទៀត ធម្មតា​មិនមែន​  Type របស់ឯងទេ"

​       "វាក៏ចឹងមែនហេីយ​ តែមិនដឹងដូចគ្នាថាចូលចិត្តតាំងពីពេលណា​ គ្រប់វេលាដែលខ្ញុំត្រូវការជំនួយគេតែងតែបង្ហាញខ្លួន...​បងគិតទៅមេីរ!  ទោះគេមុខស្មេី​ សម្តីខ្លីៗ​ តែគេក៏ល្អ​ ហេីយថែមទាំងរូបរាងសង្ហារ​ខ្លាំង​ នៅជិតយូរទៅអ្នកណាមិនលង់? "

​         "​ តែ..ឯងនិងគេក៏មិនស្និតស្នាលខ្លាំងអីដែរ? "

​         "ហ៊េីយ..ខ្ញុំ​ថាមិនចង់ប្រាប់អ្នកណាទេ😤​ ប្រាប់​បងក៏បានដែរ​បេីជ្រុលជាអោយបងដឹងរឿងទៅហេីយ​  ខ្ញុំ​និងគេ​ បិះតែធ្វេីរឿងនោះទៅហេីយ​ សំណាងខ្ញុំដឹងខ្លួនទាន់​ ទេីបបញ្ឈប់គេមុន"

​         ស្តាប់​ដល់ត្រឹមនេះ​ Ford​បែរជានឹកដល់រឿងខ្លួនឯងទៅវិញ​ អីក៏ដូចគ្នាម៉្លេះ?ខុសត្រង់ថា Chinmo​ នៅមិនទាន់បានធ្វេី​  តែខ្លួននិងគេ​..ធ្វេីហេីយ! ចម្លេីយ​ក៏នៅតែរកមិនទាន់ឃេីញ​រវាងពួកគេស្ថិតក្នុងឋានៈជាអ្វី​ ក្រោយពីគេបាត់ស្រមោលឈឹងមកដល់ពេលនេះ​ យ៉ាងហោចណាស់​ក៏គួរតែនៅបកស្រាយរួមគ្នា​ ឬនិយាយគ្នាសិនដែរ​ តែការដែលចេញហេីយបាត់បែប​នេះមានន័យថាម៉េច? +-+

​         "បង Ford​!  នេះស្តាប់ខ្ញុំដែលទេនៀក? 👋"

​         អ្នកណាអ្នកខូចចិត្តអោយប្រាកដ​ ម៉េចក៏មេីល​ទៅ Ford​ មានទឹកមុខស្រពោនភ្លាមពេលស្តាប់ចឹង?   Chinmo​ក៏ឆ្ងល់តែមិនសួរល្អជាង​ ។

​         "ស្តាប់​តេី!  ហេីយ​យ៉ាងម៉េចទៀត?  គេមានសង្សារហេីយឬ? ឯងដឹងដោយរបៀបណា? 🤨"

​         "ខ្ញុំ​ទេីបគេចចេញពីពួកគេមុននឹងឯង​ គេនិយាយសុទ្ធតែ​ បងអូន​ ទឹកមុខស្រស់ស្រាយ​ កាយ​វិការស្និតស្នាល​ គេថែមទាំងប្រាប់ខ្ញុំថា​ គេមិនមែនត្រឹមស្គាល់នាងធម្មតាទេ​ បងគិតទៅមេីរ​ បេីមិនមែនសង្សារ​ ស្រលាញ់​គ្នាស្អីទៅ? "

​        "បែបនោះក៏ត្រូវ😕​ហេីយឯងទៅនៅជាមួយពួកគេបានយ៉ាងម៉េច? "

​       Chinmo​ក៏និយាយប្រាប់តាមដំណេីររឿងដូចដែលដឹងមកចឹង​ ។

       ក្រោយពីបំបែកគ្នាត្រឹមនឹង​ Ford ក៏ទៅផ្សារទំនេីបរកទិញរបស់ប្រេីប្រាស់បន្ត​ ព្រោះ​ដូចជាជិតអស់ហេីយ​ពិសេស​ skin care នឹងតែម្តង​ប្រេីដូចចាក់ទឹកចឹង។

​   "​ អេ! ប្អូន​ក៏ប្រេី Brand​នេះដែរឬ? "

​ បុរស​ម្នាក់​ដេីរមករាក់ទាក់ Ford​ ខណៈ​ពេលដែលគេក៏មករេីស​របស់ប្រេីប្រាស់ក្បែរគ្នា​ ។

​ "បាទបង​ វាត្រូវជាមួយស្បែករបស់ខ្ញុំ​ ទេីបខ្ញុំចូលចិត្តប្រេីវា😊"​

​ Ford​តបដោយស្មោះត្រង់តាមការពិតចេញទៅបែបគួរសម​ បុរស​នោះញញឹម​ ភ្នែករបស់គេបែរជាមេីលមុខនាយល្អិតមិនដាក់សោះ​ ឯស្នាមញញឹមក៏ដូចជាលាក់កំណួចយ៉ាងម៉េចមិនដឹងទេ​ ។

​ "មែនហេីយ​ ប្អូនចូលចិត្តតែអ្វីដែលថ្លៃ​ ស្រស់ស្អាត​ ត្រង់អ្វីដែលមិនស្រស់ស្អាត​ ប្អូនមិនយកភ្នែកមេីលទេ​ "

​ សម្តី​របស់​គេ​ធ្វេីអោយ​ Ford​ចាប់ផ្ដើម​ឆ្ងល់​ភ្លាម​ គេដូចជាមិនមែននិយាយធម្មតា​ តែផ្ទុយទៅវិញគឺ​ បង្កប់អត្ថន័យ​អ្វីមួយ។

​ "អ្នកណាក៏ត្រូវការរបស់ថ្លៃហើយល្អដែរបង​ ម្យ៉ាង​វាក៏សាកសមនឹងយេីង"​ នាយតូចធ្វេីជាយល់ថាគេនិយាយពីរបស់ប្រេី​ មិនចង់ដឹងលឺបន្ថែម​អីទៀតទេ។

​ "មែន! ចឹងតេីបានឯងមេីលមិនឃេីញអ្វីដែល​យេីងប្រឹងប្រែង"​

​ "បងចង់និយាយពីអី? "​ ម្តងនេះកាន់តែឆ្ងល់ទេីបអត់សួរមិនបាន។

​ " meak ! បេីហេីយឆាប់ទៅគិតលុយទៅ"

​ សំលេងមនុស្សម្នាក់បន្លឺឡេីងដោយលេចចេញ​ វត្តមានរបស់គេ​ធ្វេីអោយ Ford ត្រូវឈរស្ងៀមរឹងខ្លួន​ ភ្នែក​សម្លឹង​មេីលគេដូចជារងចាំគេនិយាយអីបន្ត​ ។ Fordបែរជាយល់ថាខ្លួនសង្កេតឃេីញ​ Mark​ផ្លាស់ប្ដូរ​ឥរិយាបថ​ហេីយ​ គេទៅជាមានមុខមាំ ក្រសែ​ភ្នែក​នឹងថ្កល់​ បន្តិច​ក៏មិនញញឹម​ ថែមទាំងសម្តីស្តាប់ទៅ​ គ្មានរសជាតិ​...

​     "​ របស់ល្អ​ ក៏មិនប្រាកដថាសមនឹងឯងរហូតដែរ​ អាចនឹង​ មួយឆាវ😏"​ បុរស​នោះងាកមកបន្តអោយលឺតែពីរនាក់​ មុននឹងសេីច​ដេីរចេញទៅ។

​     "​ P'Mark ! "​

​     Fordរត់ទៅទាញដៃគេបញ្ឈប់ដំណេីរ​ ព្រោះគេមិនសូម្បីមេីលមុខខ្លួនចំផង​ ធ្វេីដូចជាមិនបាន​    ស្គាល់គ្នាមកពីមុនចឹង​ គេកេីតអី?

​     "គាត់ជាអ្នកណា? បងស្គាល់គាត់មែនទេ? "

​     "​មិនពាក់ពន្ធ័នឹងឯងទេ"

​      សម្តី​គេរឹងកំព្រឹស​ សូម្បីទឹកមុខក៏មិន​រួសរាយដូចពីមុន​ ហេីយក៏ដូចជាចង់កម្សារគម្លាត​ មិនចង់ប៉ះដៃ Ford​ ទៀតផង​ ឃេីញដូចនេះ​ទេីបនាយល្អិត​ លែងដៃដែលចាាប់គេទាំងស្ទាក់ស្ទេីរ​ មិនយល់ទាល់តែសោះ។

​       "​ ខ្ញុំ​ចង់និយាយជាមួយបងរឿងថ្ងៃមុន..."

​       "ហឹ! សប្បាយទេ​?  ខ្ញុំ​ក៏យល់ថាឯងចូលចិត្តធ្វេីវាញ៉យដងជាមួយអ្នកផ្សេងដែរ​ មិនចាំបាច់ទាមទារអីពីខ្ញុំទេ​ អេ! ឬក៏ឯងជាប់ចិត្តនឹងខ្ញុំជាងអ្នកផ្សេង? "

​       "បងនិយាយអីនឹង?  ខ្ញុំ​ស្តាប់​មិនយល់ទេ"

​         "​ខ្ញុំ​គ្មាន​អារម្មណ៍​អ្វី​ទេ​ ដូចជាឯងគ្មានអារម្មណ៍ជាមួយសិស្សផ្នែកទីផ្សារនោះដែរ"

​        (0.0)​ ទាក់ទង​អីនឹងគេម្នាក់នោះដែរ?  ហេតុអីចាំបាច់រំលឹកពីគេ?

​          "បងស្គាល់គេម្នាក់នោះមែនទេ? "​

​        "ក្រែងជាប្តីទីមួយរបស់ឯងឬ?  ម៉េចចាំប្តីលេីក​ដំបូងរបស់ខ្លួនឯងមិនបាន​? "

​          "P'Mark! បងកាន់តែវែងឆ្ងាយហេីយ!  ខ្ញុំ​ទៅ​មាន​ប្តីស្អីបួនដប់មកពីណា? "​

​         កាន់តែនិយាយកាន់តែមិនយល់​ ម៉េចក៏ទៅជា ចឹង​? នេះមិនដូច Markដែលនាយធ្លាប់ស្គាល់ទេ​ ខុសឆ្ងាយណាស់! ដែលសំខាន់គេទៅដឹងមកពីណា​ រឿងឆ្កួតឡប់ទាំងនេះ​ ទាំងដែលគេជាមនុស្សដំបូងសម្រាប់Ford​ទៅវិញទេ​។

​        Mark​ងាកមុខចេញ​បន្តិច​ រួចញញឹមខ្សោះ​គ្មានជាតិចូវ​ ហាក់ដូចជាគេគ្មានអារម្មណ៍អ្វីសោះនឹងសម្តីខឹងសម្បាររបស់ Ford គេមិនមានប្រតិកម្មនឹងកិរិយានាយតូចបន្តិចទេ។

​         "កុំធ្វេីដូចជាមនុស្សស្មោះត្រង់មិនដឹងរឿងអី​ ឯងជាអ្នកផ្តេីម​ តែមិនអីទេ​ ខ្ញុំ​ជាអ្នកបញ្ចប់"

​       "បង..ជាគេមែនទេ? "​ Ford​ដូចជាមិនប្រាកដចិត្តថាជាគេទេ​ តែគេនិយាយដូចជាពាក់ពន្ធ័នឹងម្នាក់​នោះ​ ។

​         "​ ឯងឯងមិនស្គាល់ប្តីដេីមទេ តែច្រឡំខ្ញុំដែលជាប្តីចុងទៅវិញ​ ហឹ! ឯងធ្វេីល្ងង់សមពេកហេីយ​ ទាំងដែលមុននេះឯងក៏ជួបគេ"

​        ឬមួយក៏...ប្រុសម្នាក់មិញជាសិស្សច្បងម្នាក់​នោះ?  ម៉េចក៏មិនដូចគ្នាសោះចឹង​?  ឬអាចមកពីខ្លួនមិនបានចាប់អារម្មណ៍​និងសង្កេតមេីលអោយច្បាស់​ គេក៏ស្រដៀង​ ដូចជាសំលេង​ កម្ពស់​ ក្រសែភ្នែក​ ព្រោះ​ Fordពូកែចំណាំមនុស្ស​ ម៉្យាង​ម្នាក់នោះតាម​រំខានយូរខែ​ល្មមអោយនាយអាចស៊ាំនឹងសម្លេងគេខ្លះដែរ​។

​       "ខ្ញុំ​នៅតែមិនយល់ថាខ្ញុំ​ ទៅធ្វេីស្អីគេទេ! បងអធិប្បាយសិនមក​ កុំមកខឹងគ្នាទាំងមិនដឹងរឿងអីបែប​នេះ"​

​        "ឯងធ្វេីខ្លួនឯង​ ហេតុអីមិនដឹង? ! "

​     Markគំហកមួយទំហឹង​ ដល់ថ្នាក់នាយល្អិតស្លន់ភ័យថយក្រោយ​ឆ្ងាយពីគេបន្តិច​ លេីកទីមួយហេីយ​ដែលទេីបឃេីញគេបែបនេះ​ គេតែងតែលេងសេីច​ និយាយច្រេីន​ ទោះជាឈ្លោះគ្នា​យ៉ាងណាក៏មិនចេះខឹង​ ប៉ុន្តែ​នេះមិនមែនគេទេ...

​      "បងមិនស្តាប់ខ្ញុំ​ មិនប្រាប់មូលហេតុ​តេីខ្ញុំដឹងរឿងដោយរបៀបណាថាខ្ញុំខុសអីនោះ? "

​     "បានហេីយ! ឯងគង់តែដឹងទេ​ក្រោយពេលខ្ញុំនិងអាម្នាក់ឯងធ្វេីអោយឈឺជិតឆ្កួតនោះសងឯងវិញសាក​សមហេីយ😏"

​     Mark​ញញឹម​កំណាច​មុនដេីរចេញ​ មិនទាំង​    ស្រណោះអាណិត​ឬ​ស្តាប់អ្វីឡេីយ​ ទុកអោយនាយល្អិតឈរទ្រឹង​ គាំងនឹងអ្វីដែលកំពុងជួបមិនទាន់បាត់​ សុខៗក៏គ្រប់យ៉ាងបែរជាក្រលាប់ចាក់​ ក្លាយជាពិបាក​យល់​ មនុស្ស​ម្នាក់​ប្រែជាម្នាក់ទៀត​ ហេតុអីទៅ?

​     -​ -​ -​ -

យប់ជ្រៅមីនចេញមួយទៀតអោយណា  សូមអភ័យទោសដែលចេញអត់ទៀងពេលវេលា មីនខំឆ្លៀតហើយ🙏🥺
Thank for reading🙏
Love all fan❤️🥰
Wait next part....

Continue Reading

You'll Also Like

10.3K 827 16
« ទោះបីជាខ្ញុំបានរៀបការជាមួយគេក៏ពិតមែនតែខ្ញុំគ្រាន់តែទៅរៀបការជំនួសបងប្រុសខ្ញុំមួយគ្រាសិនតែប៉ុណ្ណោះពេលណាដែរគេដឹងការពិតខ្ញុំក៏ប្រាកដជាត្រូវចាកចេញពីគេហើ...
816K 68.5K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
22.3K 1K 25
ខ្ងុំស្រឡាញ់សិស្សច្បងហើយគាត់ជាតារាដូចខ្ងុំដែលពួកយើងសម្ដែងរឿងជាមួយគ្នាខ្ងុំមានចិត្តឱ្យគាត់។
2.9M 54.6K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...