I don't know about you

By AliceNouka

2.9K 274 149

ជួនកាល​ពេលវេលាជាអ្នកកំណត់​ ឫអាចប្រាប់ពីអ្វីដែលយេីងមិនច្បាស់លាស់? (សុំដាក់ឈ្មោះផ្សេង តែតំណាងអោយ តួរ MSP ដដែលទ... More

PE: 1
Pate: 2
Pate3
Pate4
Part 5
Part6
Part7
Part 8
part9
part 10
Part11
Part12
Part13
Part14
part16
Part 17
Part18
Part 19
part 20
Part 21
Part 22
Part23
Part 24
Part 25

Part15

85 5 4
By AliceNouka

Note:
Yaoji: Gemini
Chinmo:Fourth

(តពីវគ្គមុន)

​ At the morning:

ក្រោយពីគេងអស់ជាច្រេីនម៉ោងហេីយ​ Fordភ្ញាក់ពីដំណេកទាំងក្បាលឈឺខ្ទោកៗមិនទាន់បាត់​ មកពីជាតិស្រាកាលពីយប់មិញ​នោះឯង​ ប្រុសរាងល្អិតចាប់បេីកភ្នែកមេីលជុំវិញក៏ដឹងថាជាបន្ទប់ខ្លួនឯង​ គេងេីបអង្គុយរកនឹករឿងកាលពីយប់មិញ​ ព្រោះ​ឆ្ងល់​ដែលមកនៅក្នុងខុនដូរដោយរបៀបណា។

​ ហេីយវិនាទីនោះគ្រប់យ៉ាងក៏ផុសឡេីងទាំងស្រពេចស្រពិលក្នុងខួរក្បាលម្តងបន្តិចៗតាមអ្វីដែលបានចាំព្រៀលៗពីហេតុការណ៍កាលពីយប់មិញ​ រូបភាពតាំងពីនៅក្លឹប​ មកដល់ខុនដូរ​ រួមទាំងខ្លួននឹង​..​គេបានធ្វេីស្អីខ្លះចាំផ្តេីមប្រាកដជារូបភាព​

​ "មិនបានយស់សប្តិទេហេស? ! "

​ Ford​ព្យាយាម​រកនឹកម្តងហេីយម្តងទៀត​ កាន់តែរំលឹកកាន់តែច្បាស់ទៅ​ពិសេសត្រង់ សំលេងថ្ងូរទាំងនោះ​ អារម្មណ៍​ ការប៉ះពាល់...ព្រះអេីយ! អាចទៅរួចបាន​យ៉ាងម៉េចទៅ? ខ្លួនស្រវឹងដល់វង្វេងវង្វាន់ព្រមអោយខ្លួនទៅគេងាយបែបនេះផងឬ? ហឺហឺ.... មិនគួរទេ😭

​ មកពីមិនឃេីញសូម្បីស្រមោលប្រុសខ្ពស់ស្រឡះម្នាក់នឹងហេីយ​ បានជាកាន់តែធ្វេីអោយ Ford​វិលវល់​ បេីគេនៅក៏ឆាប់យល់ស្ថានការណ៍ជាង​ គ្រាន់តែ​បេីគេនៅមែន​ មិនដឹងលក់មុខយ៉ាងម៉េចទេ​ ។

​ Ford​បែរមកមេីលខ្លួនឯងវិញក៏ឃេីញថា​ គ្មានសល់សម្លៀកបំពាក់ស្អីជាប់ខ្លួនបន្តិចទេ គេក៏ប្រញាប់ក្រោកស្ទុះទៅបន្ទប់ទឹក​ ។

​ ប៉ុន្តែ...ព្រូស!

​ មកពីមិនបានត្រៀមខ្លួនជាមុន​ គ្រាន់តែ​ងេីបចេញពីគ្រែមិនបានមួយជំហានផង​ គេក៏ត្រូវដួល​ ភ្លាមៗធ្លាក់ពីលេីគ្រែតែម្តង។ Ford​ទេីបតែទទួលដឹងអារម្មណ៍ទាក់ទងនឹងរាងកាយ​ ពេញមួយតួរខ្លួនរបស់គេពេលនេះគឺ​ ឈឺឡេីងស្រគារអស់ហេីយ​ ពិសេសផ្នែកខាងក្រោម ចុករោយ​យ៉ាងខ្លាំង​សឹងតែងេីបឈរ​មិននឹង​ទៅហេីយ​ មិនដឹងជាធ្វេីស្អីខ្លះទេ​ បានវេទនា​ដល់ម្លឹង​។ តែយ៉ាងណាFord​ នៅតែអាចនាំខ្លួនឯងទៅដល់បន្ទប់ទឹកបានសម្រេច​ ព្រោះ​គ្មានអ្នកណាមកជួយទេ😖​ (អាណិតណាស់)។

​ មេីលចុះ! មកដល់មុខកញ្ចក់ឡេីងចង់ផ្អេីលខ្លួនឯងតែម្តង​ សឹងតែគ្រប់កន្លែងមានស្នាមជាំ​ក្រហម​ពេញតែម្តង​ សទ្ធតែជាស្នាដៃប្រុសចង្រៃម្នាក់នោះទាំងអស់!

​ "តេីគួរសេីចឬយំទៅលោកអេីយ​ ហា....! 😭"​

Fordឃេីញសភាពខ្លួនឯង​និងនឹកដល់រឿង​យប់មិញហេីយឈឺក្បាលតែម្តង​ ម៉េចក៏ទៅជាចឹង? ធ្វេីរឿងមិនគប្បីជាមួយប្រុសដូចគ្នា​នឹងមធ្យមទេ​ ងុំប៉ះអាមនុស្សស្អប់មិនចំស្អប់​ ចូលចិត្ដ​ក៏មិនចំចូលចិត្តទៀត​ បេីថាយេីងជាស្រីនោះល្អហេីយ​ គ្រាន់អាចទៅយំយែកទារសង​ព្រហ្មចារីអីបានខ្លះ​ តែនេះយេីងប្រុសណា​ ទៅទារស្អី? ស្រួល​មិន​ស្រួល​គេធាក់មកវិញទៀត​ ម៉េចក៏យេីងតែម្ខាងជាអ្នកខ្វល់ខ្វាយ​ ខូចខាតចឹង​? មិនយុត្តិធម៌ទេ...T~T

វិលមកបច្ចុប្បន្ន​ :

​ ថ្ងៃ​បន្ទាប់​ឈានចូលមកដល់​ នេះជាថ្ងៃអាទិត្យ​ ជាពេលវេលាអ្នកមានការងារធ្វេីត្រូវត្រេកអរម្តងហេីយ​ ព្រោះ​បានសម្រាកលំហែរកាយនាចុងសប្តាហ៍។

        Chinmo​នៅតែគេងទ្រមក់ដដែល​ ដោយអាងតែនៅម្នាក់ឯង​ ចង់ធ្វេីអីក៏បានស្រេចចិត្ត​ ចឹងហេីយគេមិនរវល់នឹងក្រោកពីព្រលឹម​ រួចគ្មានអ្វីធ្វេីនោះទេ​ បេីគេងបានចេះតែគេងទៅ😁។

​       តឹង!   សារទៀតហេីយ...ម្ង៉ៃ​ៗសារលោតមិនលោះសោះ​ បេីមិនពួកChat​មកឥតប្រយោជន៍ទេ​ ក៏ Group មេរៀនដែរ​ មិន​ឃេីញមានសារណាមួយអោយសប្បាយអរដូចគេអ្នកមានគូរអីបន្តិច​  single​តែប៉ុណ្ណឹង​ គ្មានអ្នកណាមក​ យកយេីងជាការបាន​   ម្នាក់ទេ​ រាល់ថ្ងៃតែអ្នក Good night​ ក៏គ្មានដែរ​ =.=

​        តឹង!  អត់មេីល! ​ ទុកចោលនឹងហេីយទៅងូត​ទឹកអោយស្រលះខ្លួនវិញល្អជាង​ ថ្ងៃនេះចង់ចេញទៅមេីលគេ​ Sweet​ នៅពិភពខាងក្រៅ​ ក្រែងអាចមានកម្លាំងចិត្តញ៉ែ​  C​r​ ​ស្អែកទៀត ហិហិ😉។

​       15នាទីក្រោយ​ Chinmo​ ចេញពីបន្ទប់ទឹក​ដោយស្លៀកតែកន្សែងរុំជាប់ចង្កេះ​ ព្រោះ​មិនបានយកខោអាវទៅផ្លាស់អោយហេីយ​ គេក៏នៅម្នាក់ឯងមានអីត្រូវបាម្ភទេ។

​       "ហ៊េីយ! ! 😱​"​ នឹងហេីយ​ អាលទ្ធផលអាង​នៅម្នាក់ឯង..

​       Chinmoភ្ញាក់ស្រែកមួយទំហឹង​ ពេលដែល​ក្រលេកភ្នែកមកឃេីញ​ គេ​ ប្រុស​រូបរាងបាន​ ឃេីញពេលណាពិបាកធ្វេីចិត្តពេលនឹង​ នៅអង្គុយលេីសាឡុងក្បែរមាត់ទ្វារ​ អានសៀវភៅយ៉ាងស្ងៀម​  ស្ងាត់​ដូចជាគ្មានអ្វីកេីតឡេីង។

​       "​បងចូលមកបានយ៉ាងម៉េច? នេះជាបន្ទប់របស់ខ្ញុំណា! " Chinmo​ដេីរទៅជិតទាំងសួរឡេីង​

​       "ឯងមិនចាក់សោរទ្វារទេ​ ខ្ញុំ​ Chat​មកដែរ​តែឯងមិនមេីល​ ខ្ញុំ​ក៏ចូល"

        អត់ចាក់សោរទេហេស?  ភ្លេច​ដោយរបៀបណា​ មិនមនគេឆ្កិះសោរទេហី?

​      😒​ Chinmo​សំលឹងគេដោយទឹកមុខសង្ស័យ​ ថែមទាំងដេីរទៅជិតគេបន្តិចទៀត​ ។

​        "​បងមករកខ្ញុំធ្វេីអី? ឬមួយ​ក៏...បងនឹកខ្ញុំ? ! "

​        [+_+]  Yaojiចងចិញ្ចេីមបន្តិចពេលលឺ​ គេស្មានតែក្មេងនឹងនិយាយអី​  ចឹងក៏មកសង្ស័យធ្វេីដូចចាប់សួរចម្លេីយជនឧក្រិដ្ធដែរ។

​      "នឹកខ្លួនប្រាណឯងទេដឹង? 😏"

​      គេមិនត្រឹមតែនិយាយទេ​ នៅប្រេីខ្សែភ្នែកសម្លឹងប្រដេញពីលេីចុះក្រោមទៅកាន់ Chinmo​ ទៀត ឯសាមីខ្លួនទេីបតែនឹកឃេីញថាខ្លួនឯង​ ស្លៀក​តែកន្សែងទេ😳​ ខ្ទេចអស់ហេីយ​ មកអោយគេឃេីញអស់រលឹងចឹងហាស!  

​       Chinmo​ រកអីតបមិនចេញ​ បានតែម្ហបៗ​ នឹកមិនឃេីញ​ មុននឹងរត់ទៅរកខោអាវហេីយត្រឡប់ចូល​បន្ទប់ទឹកវិញ​ស្លៀក​ពាក់​។

​        មួយសន្ទុះនាយក៏បេីកទ្វារចេញមកវិញ​ទាំងមុខ​នៅ​ ក្រហមមិនទាន់បាត់​ តែក៏ប្រឹងធ្វេីដូចធម្មតា។

​       "ប្រាប់ខ្ញុំបានឬនៅថាបងមានការណ៍អី? "

​       "​ចង់ទិញហ្គីតា"​      ? -​ ?

​      "ម៉េចក៏បងមិនទៅទៅ​ មករកខ្ញុំធ្វេីអី?  ខ្ញុំនឹងអ្នក​លក់ហ្គីតា​ "​   Chinmo​គិតមិនឃេីញថា​ ចង់ទិញ​   ហ្គីតាទាក់ទងអីនឹងខ្លួនគេដែរ?

​      "​ ឯងត្រូវទៅជួយរេីស"

​      "ខ្ញុំ​នេះណា? ! "​   ខួរក្បាលគេមានបញ្ហាឬអត់ទេនេះ​ សុខៗអោយជួយទៅរេីសហ្គីតាជាមួយនៀក។

​     "​ ក៏ឯងស្គាល់ពួកវាច្បាស់មិនចឹង?  លឿនឡេីង​"

     ឆុឹស!😒 លេសទេដឹង?  😁​ តែបើបែបនឹងក៏ត្រេកអរដែរ។

​     ក្រោយពីអង្គុយក្នុងឡានអស់ជាច្រេីននាទី​ ពួកគេបានមកដល់ហាងលក់សម្ភារៈតន្រ្តីមួយកន្លែង​ តាមការណែនាំរបស់ Chinmo​ ដែលគេធ្លាប់មកទិញ​។

​    " P'Gem​មួយនោះស្អាត"
​  
​    ប្រុស​មាឌល្អិតងាកទៅចង្អុលប្រាប់អ្នកឈរក្បែរខ្លួនបន្ទាប់ពីបានដេីរមេីលមួយជុំហេីយ​ នាយឃេីញថាម៉ូតព្យួរខាងស្តាំនោះស្អាតប្លែក។

​    "យកមួយនឹង"​ Yaoji​បញ្ជាទិញទៅអ្នកបម្រេីការ

​    "បាទលោក​ សូមចាំបន្តិចណា"​ អ្នកលក់តបរួចក៏ទៅយកហ្គីតាដែល Chinmo​ទេីបនឹងចង្អុលមុន​នោះទៅរៀបចំវេចខ្ចប់អោយ។

​     "បង!  បងមិនយកមកមេីលសិនទេឬ?  បងអាចមិនពេញចិត្តក៏ថាបាន​ ខ្ញុំ​គ្រាន់​តែចាប់អារម្មណ៍បន្តិចតេី​ បងស្របតាមខ្ញុំធ្វេីអី? "

​     "ខ្ញុំក៏ជឿឯងនឹង"

​    គេតបតែប៉ុណ្នឹង​ រួចក៏ដេីរទៅនិយាយស្អីមិនដឹងជាមួយម្ចាស់ហាង​ ហេីយទេីបត្រឡប់មកប្រាប់ថាអោយកន្លះម៉ោងសិន។  គ្រាន់​តែ​យកហ្គីតាដាក់ស្រោម​ សារីខ្សែរចាំបាច់អីយូរដល់ម្លឹង? ណ្ហេីយ! គេអោយចាំបន្តិចតេី​ គ្មានអីទេ។

​ "លោកកាដូរនិងហ្គីតារៀបចំរួចហេីយ​ អាចពិនិត្យ វិក័យប័ត្របានបាទ"

"អឹម.." Yaoji​ បង់ថ្លៃរបស់រួចក៏​ស្ពាយហ្គីតាដោយខ្លួនឯងត្រឡប់ទៅឡានវិញ​ ទាំងមិននិយាយអីសោះ​ ទោះជាត្រូវ Chinmo​សួរដេញដោល​ រឿងចូលចិត្តអត់​ ថ្លៃអត់? ក៏គេមិនខ្ចីតប។

​ " P'Gem​ យេីងទៅណាបន្ត? ទៅញាំសាច់អាំងល្អទេ​? "​

​ ព្រោះ​តែចង់ទម្លាយភាពស្ងប់ស្ងាត់​ រួមទាំងក្រពះ​វាដំណេីរការ​ តាំងពីព្រឹកនៅមិនទាន់បានញាំអ្វីចូល​ពោះសោះ​ ទេីបChinmo​បបួលទៅ។

​ "នៅណា? "​

​ គេសួរបែបនេះច្បាស់ជាជូនទៅហេីយ😊​ អូយ..​សប្បាយ​អរអីយ៉ាងនេះ​~~

"...​អឹម..ចឹងទៅហាងដែលយេីងទៅលេីកមុន​នោះទៅ​ ម្ហូបឆ្ងាញ់​ ខ្ញុំ​ចូលចិត្ត​! 😇"

​ "ហឹម.."​ គេក្រហឹមបន្តិចតប​

​ តាមពិតទៅ​ ហាងនោះរសជាតិឆ្ងាញ់ក៏មែន​! ហេីយហាងណាដែលមិនឆ្ងាញ់ទៅ? ​ គ្រាន់តែ​ក្នុង​គំនិត​Chinmo​មិនមែនចង់ទៅហាងនោះញាំតែម្យ៉ាងទេ​គឺមានមូលហេតុមួយទៀត​ច្រើន​ជាង​។

​ មួយសន្ទុះក្រោយ​ ពួកគេក៏បានមកដល់ហាងអាហារមួយកន្លែង​ ជាកន្លែងដែលធ្លាប់ពីមុន​ ហេីយ​មេីលទៅថ្ងៃនេះដូចជាមានភ្ញៀវច្រេីនបន្តិច​ ព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក​ គ្រប់គ្នាមានពេលវេលាសម្រាប់ខ្លួនឯងជាងថ្ងៃផ្សេងៗ។

​ "សួស្ដី​ចា..😊​ជួបគ្នាម្តងទៀតហេីយ​ ភ្ញៀវ​ពិសេស​ "​

​ បុគ្គលិកស្រីស្អាត​ម្នាក់​ដដែល​ដេីរមករាក់ទាក់​ តែថ្ងៃនេះនាងមិនបានស្លៀកឈុតរត់តុអីទេ​ បែរជាមានសម្លៀកបំពាក់សមរម្យ​ រំលេចពណ៌ធម្មតា​ ដូចជាកូនអ្នកថ្លៃថ្នូរមួយរូបទៅវិញ​ បែបនេះកាន់តែលេីកសម្រស់នាងទ្វេរឡេីង​ ។

​ "​ Fourth​ ញាំអី? "

​ "បងឈ្មោះ Fourth​ហ្ហ? "

​ បុគ្គលិក​ម្នាក់​នោះបែរជាងាកមកសួរ Chinmo​ដូចជាចាប់អារម្មណ៍យ៉ាងខ្លាំង​ ដោយគ្រាន់​តែលឺឈ្មោះ។

​ "​ អឺ..បងឈ្មោះShang Chinmo​ ពិតប្រាកដ​ជាង😁"​ ឈ្មោះគេមិនចេះតែអោយអ្នកណាហៅ​ទេ​ បេីម្នាក់នោះមិនសំខាន់។

​ "អរ! យល់ហេីយហៅបានតែមនុស្សពិសេសឬ? បងញាំអីដែរទៅ​? ចាំខ្ញុំបញ្ចុះតម្លៃអោយបង​ មនុស្សពិសេសរបស់បង Gemini ក៏ពិសេស​សម្រាប់ខ្ញុំដែរ😊"​

​ ទឹកមុខ​របស់​នាងបង្ហាញមកដូចជារីករាយ​ណាស់​ ថែមទាំងងាកទៅញញឹមស្រស់អោយ Yaoji​ បន្តិច​ទៀត​ ។ មែនហេីយ​ លេីកនេះកាន់តែច្បាស់ហេីយ​ គេនិងស្រី​ស្អាត​បុគ្គលិក​នេះប្រាកដជាស្គាល់គ្នា​ អាច​និងស្គាល់ច្រេីនទៀតផង...

​ "សាច់អាំងមួយឈុត​ steak & spaghetti ពីរឈុត​ orange juice ពីរកែវ "

Yaoji ជាអ្នកកម្មង់​កាត់​ ការឆ្លងឆ្លេីយ​ ដូចជាចង់បញ្ចប់បទសន្ទនា​ បេីទុកអោយនិយាយទៀត​ បែក​ធ្លាយខ្ទេចខ្ចីអស់ជាមិនខាន។

​ "បងស្គាល់នាងមែនទេ? នាងជាអ្នកណាដែរ? "

​ បុគ្គលិក​ស្រី​នោះដេីរចេញទាំងងាកមកធ្វេីសញ្ញាចង្អុលភ្នែកនាង​រេទៅមក​ ដូចចង់ប្រាប់ថានាងនឹងចាំមេីល!​ដាក់ Yaoji​ ចេញផុតបន្តិចChinmo​ក៏សួរ​ឡេីងភ្លាម​ដោយទឹកមុខចង់ដឹងលឺយ៉ាងខ្លាំង។

​ "​មិនមែនត្រឹមស្គាល់គ្នាទេ"

​ ចម្លើយ​ធម្មតា​ណាស់​ តែហេតុអីក៏ស្តាប់ហេីយ​ មានអារម្មណ៍មិនធម្មតាដែរចឹង​? នេះមែនទេ​ ដែលហៅថាការខកចិត្ត? ទោះជាទទួលបានចម្លេីយមិនទាន់ច្បាស់​ តែវាដូចជាស្ពឹកស្រពន់​នៅត្រង់ទ្រូងខាងឆ្វេងភ្លាមៗ...

​ Chinmo​ស្ងាត់​លែងសួរបន្ត​ ខួរក្បាលលែងគិតអី្វចេញហេីយ​ ទោះសួរទៅក៏អាចនឹងដឹងកាន់តែច្រេីន​ហេីយលទ្ធផលដែលដឹងច្រេីននោះនឹងឈឺកាន់តែខ្លាំងជាងនេះដូចគ្នា​ ព្រោះ​អ្វីទៅ? ...ព្រោះយេីងជ្រុលចូលចិត្តគេ​ លេីសពីមនុស្សស្គាល់គ្នាទូទៅ​ហេីយ​ ដូច្នេះ​ នៅបែបនេះល្អហេីយ​ ។

​ "​ ហេតុអី​ស្ងាត់​? "​

​ Yaoji​ ខិតទៅជិតនាយល្អិត​ ដែលអង្គុយទល់មុខ​សួរគេបន្តិច​ ដោយរាងចម្លែកចិត្ត​ សុខៗក៏មិននិយាយអី​ ធម្មតាគេបបួលប្រាជ្ចតែរហូតមិនលោះមួយនាទី​ តែនេះក្រោយពីសួរពី​បុគ្គលិក​ម្នាក់​នោះហេីយក៏លែងមាត់ក​ កេីតអីអញ្ចេះ​? ដូចជាមិនបានស្តីអោយអីទេ🤨ម៉េចក៏ទៅជាចឹងវិញ។

​ "​គ្មាន​អ្វី​ត្រូវ​និយាយ​នឹងណា😐"

​ Chinmo​តបទាំងញញឹមស្ងួតដាក់​ ខំសម្តែងអោយសមនឹងអ្វីដែលបាននិយាយទៅ​ ចង់អោយ​ ឆ្លេីយ​ត្រង់ៗថា​ ប្រចណ្ឌ​បងនិងគេ​! ចឹងមែនទេ​?

​ ការពិតក្នុងចិត្តក៏ចង់ឆ្លេីយណាស់​ តែពេលត្រឡប់​មកគិតឡេីងវិញ​ បែរជាមិនដឹងថាឆ្លេីយបែបនោះក្នុងឋានៈជាអ្វី​ ជាសង្សារក៏មិនមែន​ ត្រឹមតែជាអ្នក​ ស្គាល់គ្នា​ និង​ធ្លាប់​ធ្វេីទង្វេីរមិនគប្បី​ ព្រោះ​តាមអារម្មណ៍មួយឆាវ​ ហេតុផលនេះក៏មិនគ្រប់គ្រាន់នឹងអោយយេីង​ទៅ​ខឹង​ ស្តីអោយគេដែរ😌។

​ "ឯងមិនមែន..."

​ "អាហារមកដល់ហេីយចា!​ ចាំយូរដែលទេបង? 😁"​

​ Chinmo​ខំចាំស្តាប់គេនិយាយតែបែរជាត្រូវ​ បង្អាក់ដោយអ្នករត់តុស្អាតនោះទៅវិញ។

​ "​ញាំអីហេីយនៅ? "​ Yaoji​ងាកទៅសួរ​ នារីរត់តុស្របពេលនាងកំពុងរៀបដាក់ម្ហូបជាមួយអ្នករត់តុប្រុសម្នាក់ទៀត​ ពេលរួចរាល់នាងក៏បែរមកញញឹមតបមុននឹងនិយាយ

​ "នៅទេបង​ ហាងភ្ញៀវច្រេីនយ៉ាងនេះ​ មិនដឹងពេលណាបានញាំផង"​

​ "អង្គុយចុះមក"​

​ "មិនកេីតទេ! បងក៏មកជាមួយបង Chinmo​ អោយខ្ញុំអង្គុយជាមួយ​មិនសមទេ"

​ នាងយល់ថាអាចនឹងមិនសម​ តែគេបែរជាចង់អោយនាងអង្គុយ​ មានន័យថានាងសំខាន់សម្រាប់គេដល់ថ្នាក់អោយរួមតុសូម្បី​ម៉ោងធ្វេីការ​ ខ្លាច​នាងឃ្លានអ្វីបែបនេះ​ ម្យ៉ាង​គេជាអ្នកណា​ គួរដឹងហេីយ​ មេីលតែការស្លៀកពាក់របស់គេ​ ក៏អាចចរចារជាមួយ​ម្ចាស់ហាងអោយនាងបានដែរ។

​ "មិនអី​ទេ​ ខ្ញុំ​រីករាយ​ អង្គុយ​មក"​

Chinmo​បន្ថែម​ គេជាមនុស្សសាមញ្ញស្រាប់ហេីយ​ រឿងនាងជាអ្វី​ នាយមិនបានប្រកាន់ទេ​ គ្រាន់តែ​អារម្មណ៍​ និងខួរក្បាលកំពុងគិតអ្វីផ្សេងច្រេីនជាង។

​ "បងទៅខាងណោះទៅ​ លឿនឡេីង​ "​ នាងរុញអោយ Yaoji​ប្តូរទៅអង្គុយក្បែរ Chinmo​វិញ​ ព្រោះ​ដូចជាមិនចង់នៅកណ្តាលពួកគេ​ ព្រោះដូចជាមិនសម​ គេចេញតាមការ​ដេញដោយមិនប្រកែក​ ហេីយការបរិភោគអាហារក៏ចាប់ផ្តេីម។

​ នាងនិងគេមេីលទៅកាន់តែស្និតស្នាលគ្នាណាស់​ នាងដឹងថាគេ​ មិនចេះញាំបន្លែ​ អ្វីដែលចូលចិត្តនិងមិនចូលចិត្ត​ នៅដួសអោយគេជាច្រេីនលេីក​ ទាំងគេក៏មិនប្រកែក​ បានន័យថាពេញចិត្តហេីយ...​ Chinmo​បានតែអង្គុយមេីលពួកគេ​ ពេលនាងសួរបន្តិចក៏ឆ្លេីយ​ទៅ​ តាមភាពគួរសម​ តែការពិតនាយគ្មានចិត្តនឹងញាំស្អីទេទាំងដែលសុទ្ធតែរបស់ដែលខ្លួនឯងចូលចិត្តសោះ។

​ "អូនមិនរៀនទេ? "

​ ក្តុក! សមមួយដែលកាន់ជាប់ដៃបែរជាត្រូវជ្រុះភ្លាមៗ​ Chinmo​ ស្លុតតែម្តង​ លែងកំរេីក​ មានអារម្មណ៍ដូចជាផែន​ដីនៅទ្រឹងមួយកន្លែង...​ តែដោយឃេីញពួកគេងាកមកមេីលដូចជាឆ្ងល់ទេីប​នាយធ្វេីជាច្រលំដៃ​ ដូចធ្លាក់ធម្មតា​ ។

​ "ហេតុ​អីក៏បងខ្សោយបញ្ញាម្ល៉េះ​? ខ្ញុំ​រៀនចន្ទ-សុក្រ​វេនព្រឹក​ ថ្ងៃសម្រាកហេីយអោយខ្ញុំទៅរៀនទៀតហ្ហ? "

​ "ភ្លេច..."

​ "បងមិនចង់ចាំច្រេីនជាង​ បេីរឿងនាំមិត្តដេីរលេងសំខាន់​ ចាំបានណាស់"

​ "ហាមប្រាប់ម៉ាក់​! "

​ "បេីខ្ញុំប្រាប់​ បងខ្លាចមែនទេ​? បងមិនហ៊ានអោយម៉ាក់ដឹង​រឿង​បងកំពុងមានសង្សារ​ បងមិនក្លាហ៊ានទេ!

​ "អូនស្ងាត់សិនទៅ​ គង់តែដល់ពេលទេ"

​ "ថាមិនត្រូវ​ដែរ​ តែបងមិនប្រញាប់​ តិចទៀតអត់​លិឍ​ហេីយ​ កុំថាខ្ញុំមិនបានប្រាប់​ ខ្ញុំ​ស្រឡាញ់​បងបានខ្ញុំចេះតែតឿនទៅ​ ខ្លាចបងខកខាន​ ទាន់មានឱកាស"

​ ក្រឺងៗ...!

​ "អឺ..! ខ្ញុំ​សុំទៅនិយាយទូសព្ទ័សិនណា😐"

​ សំណាងហេីយដែលមានអ្នក​ call​មក​ មិនចឹង Chinmo​ត្រូវអង្គុយស្តាប់ពួកគេសន្ទនាពីរឿងផ្ទាល់ដែលស្តាប់ហេីយ​ ដូចជាមានគេយកកំបិតមកចាក់ចំទ្រូងយ៉ាង​ចឹង។

​ ហេតុ​អីត្រូវឈឺ​...គ្រាន់តែ​លឺគេសាសងគ្នា​ យេីងតែម្ខាងតេីដែលជាអ្នកស្រឡាញ់គេ​ មិនមែនគេទេ​ តែម៉េចក៏ពិបាកទ្រាំយ៉ាងនេះ...​ ពេលនៅតុនាយ​តូចសឹងតែទ្រាំមិនបានទៅហេីយ​ គេព្យាយាមទប់​ ហាមខ្លួនឯងអោយនៅធម្មតា​ ហេីយព្រះដូចជាយល់ចិត្តគេ​ ទេីបអោយ Ford​ call​មកចំពេលតែម្តង😓។

​ -' អាឡូChimo​បងចង់ពិភាក្សារឿងមួយ​ឯង...'

​ "អរគុណបង..​ដែលជួយ​ ហឹ! ..ហឺ...."

​ គ្រាន់តែ​លឺសំលេង Ford​ ធ្វើ​អោយការអត់ធ្មត់របស់ Chinmo​ដាច់ភឹងតែម្តង​ ម្យ៉ាង​ក៏ចេញមកក្រៅផុតហេីយ​ កន្លែង​ដែលនាយមកអង្គុយក៏ស្ងាត់មនុស្សដែរ​ ទេីបគេលែងទប់តែម្តង​ គេបន្លឺសំលេងយំមិនជាលឺប៉ុន្មាន​ តែ Ford​លឺព្រោះកំពុងនិយាយទូរសព្ទ័ជាមួយ​ មិនទាន់ចប់ផងនាយតូចបែរជានិយាយកាត់​តែម្តង។

"ខ្ញុំ​..ពិបាកចិត្តណាស់បង​ ហឺ..."

​ -' Ok​ណា! ផ្ញើ​ location​មកចាំបងទៅយក​ ចាំបន្តិចបងទៅដល់ឥឡូវហេីយ​ កុំទៅណា​ ហាមធ្វេីអីផ្តេសផ្តាសអោយសោះ'​

​ Chinmo​គ្រាន់តែ​អង្គុយយំធម្មតា​ តែ Ford​ឯណោះវិញភ័យស្លន់ស្លោរសឹងអីទៅហេីយ​ ខំរត់ចុះពីខុនដូប្រញាប់ចេញឡាន​ គេខ្លាច Chinmo​ គិតអីមិនល្អ​ ប្អូនប្រុសដែលគេរាប់អានមានតែម្នាក់ផង​ បេី​ កេីតអីទៅ​ គេស្តាយក្រោយជាមិនខាន​ គេស្រលាញ់​ Chinmo​ដូចប្អូន​ ព្រោះ​ខ្លួន​គ្មានប្អូន​ Chinmo​មាន​រឿងអីគេត្រូវតែខ្វាយខ្វល់។

​ -​ -​ -​ -

Admin សុំទោសដែលយឺតសែនយឺត ព្រោះមានមេរៀនធ្វើច្រើន🙏
So sorry 🙏🥺
Thank for reading na
Please alway soport admin 👌
Wait next part....

Continue Reading

You'll Also Like

771 51 9
What would happen if Cardan and Jude's son met the daughter of Lord Roiben Rye and Kaye, rulers of the Court of Termites? Between a new violent war...
4K 294 7
«បើយើងចង់បានឯងហើយទោះឯងខំរត់គេចយ៉ាងណាក៍មិនផុតដែរអៃហ្កាន់» ទីន
9.1K 266 7
Prequel to the worldwide phenomenon Harry Potter: Tale of the Black Brothers. Follow the lives of Regulus and (heartthrob) Sirius Black on their jour...
35.7K 2.2K 26
«ខ្ញុំត្រូវធ្វើគ្រប់យ៉ាងដើម្បីគ្រួសារទោះត្រូវបង្ខំចិត្តធ្វើជាប្រពន្ធរបស់មនុស្សគ្មានធម៌មេត្ដាបែបនេះក៏ដោយ»🪥🌻