SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)

By ciel2novels

10.2K 365 85

រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារ... More

Chapter: 1 (ល្បែងភ្នាល់)
Chapter: 02 "គម្រោងការណ៍"
Chapter: 03 "រត់រកនិស្ស័យ"
Chapter: 04 "អ្នកមានគុណ"
Chapter: 05 "ថ្ងៃលំបាក"
Chapter:06 "ព្រះអាទិត្យ តែងតែរះ"
Chapter: 07
Chapter: 08 "ទទួលយក"
Chpt: 09 "ក្តីស្រលាញ់ធ្វើឲ្យបេះដូងទន់ជ្រាយ"
Chapter:11 "ទឹកស្ងប់គង់មានរលក"
Chapter:12 "គ្រប់ការកុហក សុទ្ធតែមានបំណង"
Chapter:13 "រក្សាចិត្តស្មោះ បង្កើនក្ដីស្រលាញ់"
Chapter:14 "អារម្មណ៍មិនអាចបំបែកបាន"
Chapter:15 "ការបែកទាំងមិនអស់ចិត្ត"
Chapter:16 "របួស ដែលមិនអាចព្យាបាល"
Chapter:17 "កំហុសដ៏ធំបំផុត"
Chapter:18 "បែកបាក់"
Chapter:19 'ស្រដៀងតែមិនដូច'
Chapter:20 "ធ្លាក់ដល់បាត"
Chapter:21 "ជីវីតថ្មី"
Chapter:22 "គេចមិនផុត"
Chapter:23"អាត្មានិយម"
Chapter:24 🔞
Chapter:26 "ស្នាមញញឹម"
27
28
29
30
31+32
33 "ទំព័របញ្ចប់"

Chapter: 10 ""ផ្ទៃមេឃគង់ប្រែពណ៌ ពេលព្រះអាទិត្យលិច" "

260 10 1
By ciel2novels

"ផ្ទៃមេឃគង់ប្រែពណ៌ ពេលព្រះអាទិត្យលិច"

ភឹប!

មីនជុន បានដាក់ឲ្យចៅហ្វាយរបស់គេដេកលើគ្រែមានរបៀបហើយ ទើបគេងាកមកមើលមុខហានីល ដែលឈរធ្វើមុខស្លេក សម្លឹងមើលទៅជុងហ្គុកដោយក្ដីបារម្ភ។

"អ្នកនាងកុំបារម្មណ៍អីឲ្យចៅ-ឲ្យគេគេងតែបន្តិចគឺលែងអីហើយ" មីនជុន ប៉ិះធ្លាយមាត់បែកការហើយតើ តែសំណាងល្អដែលគេចេះនឹកឃើញទាន់។

"ខ្ញុំសុំអង្គុយមើលគេបន្តិចសិន លោកទៅពិសារអីនៅខាងក្រៅចុះណា៎" បើជុងហ្គុក មិននៅទីនោះ នាងក៏ធ្វើខ្លួនមិនត្រូវជាមួយពួកបុរសៗទាំងនោះដែរ។

"ជុងហ្គុក ! បងដឹងខ្លួនដែរទេ បងធ្វើឲ្យខ្ញុំបារម្មណ៍ហើយ" ហានីល ដាក់ខ្លួនអង្គុយក្បែរ ជុងហ្គុកនិងនិយាយតិចៗ តែសម្លេងនាងបានធ្វើឲ្យគេបើកភ្នែកក្រហមងាំងរបស់គេមើលមកនាង ហើយកែវភ្នែកនោះផងដែរប្រៀបដូចជាមនុស្សម្នាក់ផ្សេងទៀត។

"ហ្ហឹស! ហានីល នាងជាមនុស្សស្រីទី១ ដែលអាចចូលមកស្និតស្នាល ជាមួយខ្ញុំបានដល់ថ្នាក់នេះ....បើស្រីដទៃខ្ញុំដេញក្បាលចោលតាំងពីយូរហើយ" គេនិយាយទាំងគ្រងួៗស្ដាប់ស្ទើមិនបាន តែហានីលនៅតែយល់ន័យរបស់គេ ទើបនាងញញឹមត្រេកអរ នឹងពាក្យមួយឃ្លាមុននេះ ដោយមិនគិតច្រើន។

"បងកុហកខ្ញុំ ថាផឹកមួយក្អឹក តែមើលសភាពបងចុះពិបាកមើលខ្លាំងណាស់" ហានីល ញញឹមដាក់គេ ដោយទន់ភ្លន់ តែជុងហ្គុកបែរជាស្ទុះក្រោកមករកនាងភ្លាមៗ។

"ហានីល! នាងដឹងខ្លួនដែរទេ រាល់ពេលដែលខ្ញុំនៅក្បែរនាង ខ្ញុំព្យាយាមទប់ទល់ប្រឆាំងនឹងខ្លួនឯងប៉ុណ្ណា?" ពេលនេះ ជុងហ្គុកចាប់ផ្ដើមនិយាយគ្នាស្ដាប់លែងបានហើយ គេនិយាយអីបែបវល់ៗ នាងចាប់ន័យមិនបានឡើយ។

"ជុងហ្គុក! បងគេងទៅ ចាំស្អែកចាំនិយាយគ្នា" ហានីល សង្កត់ស្មាគេចុះឲ្យដេក តែគេបែរជាកន្ត្រាក់ដៃនាងឲ្យទ្រោមលើខ្លួនរបស់គេ ហើយគេមិនឲ្យនាងរត់ទាន់ឡើយក៏ក្រសោបចង្កេះនាងជាប់ស្ទើរថប់ដង្ហើម។

"លែង!លែងខ្ញុំទៅ បងស្រវឹងហើយ" ហានីល ព្យាយាមរើបម្រាស់ តែគេបែរជាធ្វើមិនឮ និងកាន់តែឱបរឹកនាងកាន់តែខ្លាំងទៀត។

"ហានីល ដឹងដែរទេ ខ្លួននាងក្រអូបណាស់" គេមិនមែននិយាយធម្មតានោះទេ តែគេបានឈ្មុលមុខមករកកញ្ចឹង.ក នាងនិងថើមញក់ញី មិនក្រែងចិត្តម្ចាស់កាយ

"លែងខ្ញុំទៅ! ខ្ញុំសុំអង្វរ! កុំហួសព្រំដែនបានទេ" ទោះនាងរើយ៉ាងណា ក៏មិនឈ្នះកម្លាំងរឹតរបស់គេដែរ តែនាងក៏មិនទាន់បោះបង់ការព្យាយាមដែរ។ នាងវាយខ្នងគេឌឹបៗ តែគេមិនសូម្បីតែកម្រើក។

"នៅមានរឿងមួយទៀតស្បែកនាងរលោងណាស់ គួរឲ្យចង់ប៉ះ" គេបង្ហាញស្នាមញញឹមគួរឲ្យខ្លាចដាក់នាង និងច្រាននាងដេក ដោយមានគេឃុំគ្រង មិនឲ្យនាងរត់ចេញបាន។ ឯដៃនាំចាន់សង្កត់ដៃនាងទុកមួយទំហឹង។

ហានីល បិទភ្នែក ខាំមាត់ធ្វើខ្លួនដូចគល់ឈើ គ្មានកម្រើកអ្វីបន្តិចឡើយ ឯទឹកភ្នែកនាងវិញក៏ហូរចុះមកតក់ៗ តាមកន្ទុយភ្នែក។

"នាងជារបស់ខ្ញុំ" គ្រាន់តែគេនិយាយចប់ភ្លាម ហានីលក្ដាប់ដៃស្ដាំណែន ពេលគេចង់ឱនមកថើបមុខរបស់នាង នាងក៏កញ្ឆក់ដៃដាល់គេមួយទំហឹង រហូតដល់គេប៉ើងចេញពីខ្លួននាង។

ជុងហ្គុកយកដៃទៅស្ទាបគែមមាត់ ដែលធុំក្លិនឆ្អាបឈាមតិចៗនោះ។ គេហាក់បានស្វាងខ្លះ តែជាតិអាកុលរបស់ស្រាហមវាខ្លាំងពេក ទើបគេមិនបានចាំហានីលច្បាស់ ក្នុងខួរក្បាលគេគិតថានាងជាស្រីកំដរអារម្មណ៍ធម្មតា ធ្វើគេបង្ហាញអាការៈខឹង និងមិនដឹងខុសអ្វីទាំងអស់។

"នាងចង់ទៅណាមកនេះ" ជុងហ្គុក ចាប់ទាញដៃហានីលមកវិញ ដោយការខឹងសម្បារ។

"លែងខ្ញុំទៅ! ខ្ញុំនឹងមិនប្រកាន់មនុស្សស្រវឹងដូចលោកឡើយ" មិនថាហានីល និយាយអ្វីឡើយគេហាក់ហឹងត្រចៀក ស្ដាប់អីមិនបាន ព្រោះថាស្រាមានសារជាតិម្យ៉ាងដែលធ្វើអារម្មណ៍ចង់បានរបស់គេកាន់តែកើនឡើង។ ដៃមាំបានចាប់ហែកសម្លៀកបំពាក់ស្ដើងៗនោះចេញខ្ទេចខ្ទីគ្មានស្ដាយស្រណោះ។

អ្អាយ៎!!

"ហ្ហឹកៗ!សុំអង្វរ! លែងខ្ញុំណាជុងហ្គុក-ហ្ហឹកៗ-ខ្ញុំ-ខ្ញុំខ្លាចទឹកមុខលោកណាស់" ហានីល ស្រែកយំ តែគេមិនដឹងឡើយថាខ្លួនឯងធ្វើអ្វី គិតតែពីចាប់ថើប ជាន់ឈ្លីនាងគ្មានសល់កន្លែងចន្លោះ ។

នាងខំប្រឹងច្រានគេចេញ តែកម្លាំងនាងកាន់តែខ្សោយទៅៗ។ អ្នកកម្លោះគ្មានចិត្តមេត្តាឡើយ គេឡើងទ្រោមពីលើនាង ដោះរបស់ដែលទើសភ្នែកគេចេញទាំងអស់រហូតដល់ខ្លួនប្រាណតូចគ្មានសល់អ្វីទាំងអស់បិទបាំង។ មើលទៅនាងមិនអាចគេចចេញពីក្រញ៉ាំបិសាចនេះឡើយ។

គេចាប់ដៃនាងទាំងពីផ្គុំចូលគ្នានិងបោះផុតក្បាល មុននឹងផ្ទៃមុខដ៏ស្រស់ស្អាត ឱនទៅក្រេបជញ្ជក់ កន្លែងសម្រើបរបស់នាងគ្មានសល់។ ហើយចុងក្រោយគេក៏ទាញយកអាវុធមានពិស ចូលក្នុងខ្លួនតូចមួយទំហឹងគ្មានប្រណីដៃ រហូតដល់រាងកាយតូចញ័រ កន្ទ្រាក់ ទឹកភ្នែកក៏ហូរមក សេចក្តីឈឺចាប់ក៏រត់ចូលមក ទើបនាងខ្ញាំក្រចកនឹងខ្នងរបស់គេ តែគេមិនខ្វល់នឹងការឈឺចាប់នេះឡើយ ព្រោះអារម្មណ៍របស់គេឡើងខ្ពស់ ត្រចៀកហឹង សម្លឹងយំរបស់នាង គេបែរជាស្ដាប់ឮសម្លេងថ្ងូរទៅវិញ។

"បានហើយ!ខ្ញុំឈឺស្ទើរស្លាប់ទៅហើយ-ហ្ហឹកៗ" នាងខំប្រឹងយំ វាយស្មាគេឲ្យបញ្ឈប់សកម្មភាព កុំឲ្យកម្រើកខ្លួនតែគេ បែរងើយមុខ និងយោលទៅមុខតាមតែអារម្មណ៍របស់ខ្លួនឯង រហូតដល់មានឈាមក្រហមឆ្អៅចេញមកពីចំណុចផ្សាភ្ជាប់ហើយក៏គេមិនខ្វល់ដែរ។

រហូតដល់ចំណុចមួយដែលគេអាចបញ្ចូលគ្រប់យ៉ាងទៅឲ្យនាង ទើបគេព្រមបញ្ឈប់ទាំងញើសហូរសស្រាក់ មុននឹងគេជ្រប់មុខនឹងទ្រូងរបស់នាង ដល់ដង្ហើមហត់ឃឃូស។

គេដឹងហើយ ថាគេបានធ្វើខុសចំពោះនាង តែអ្វីៗគ្រប់យ៉ាងហួសពេលហើយ។ ពេលនេះគេបានឮសម្លេងយំរបស់នាងនៅនឹងត្រចៀកច្បាស់ចែស។

"លោកបានអ្វីដែលលោកចង់បានហើយចេញទៅ ខ្ញុំមិនបន្ទោសលោកទេ" ហានីល និយាយតិចៗក្បែរត្រចៀករបស់គេ ទើបគេងើបមុខឡើង និងដកខ្លួនចេញពីនាង តែគេមិនឲ្យនាងទៅណាឡើយ គឺគេឱបរាងកាយននលគករបស់នាងជាប់នឹងទ្រូង

"សុំទោស! សុំទោសដែលធ្វើបាបអូន- កុំខឹងនឹងបងបានទេ បងនឹងទទួលខុសត្រូវលើអូន" ជុងហ្គុក ជ្រប់មុខនឹងកញ្ចាំង-ករបស់នាង ព្រមទាំងនិយាយពាក្យផ្អែមល្ហែម។ គេពិតមិនអាចទទួលយកបានឡើយបើនាងខឹងគេពេលនេះនោះ។

"អូនកុំស្ងាត់បានទេ អូននិយាយអ្វីម្យ៉ាងមក"

"ខ្ញុំគ្មានអ្វីនិយាយឡើយជុងហ្គុក ហើយខ្ញុំក៏មិនបានខឹងលោកដូចគ្នា តែខ្ញុំមិនទាន់ត្រៀមខ្លួនក្នុងការធ្វើរឿងនោះ តែលោកបង្ខំខ្ញុំ" ទោះបីនាងខូចខាត តែមើលសម្ដីដែលនាងនិយាយគឺស្រទន់ដដែល។

"រៀបការជាមួយបងតែម្ដងទៅហានីល! បងមិនបានមានជំងឺមហារីកសួត បងអាចមើលថែអូនបាន-បងកុហកអូនព្រោះបងចង់ឲ្យអូនផ្ដល់ឱកាសឲ្យបងប៉ុណ្ណោះ" ជុងហ្គុក បានស្ទុះអង្គុយ និងនិយាយដោយប្រកដប្រជា ក្នុងពេលនេះគេធ្វើយ៉ាងណាឲ្យនាងឈប់ខឹងគេសិន រឿងផ្សេងចាំដោះស្រាយតាមក្រោយ។

"...." ហានីល និយាយអីមិនចេញ គេបោកប្រាស់សេចក្តីទុកចិត្តរបស់នាងដល់ទៅពីរដង តើឲ្យនាងគិតយ៉ាងណា?

នាងស្ទុះក្រោក និងយកភួយបិទបាំងខ្លួន ហើយក៏ជូតទឹកភ្នែកចេញយ៉ាងស្អាត។ ពេលនេះនាងខាតបង់ខ្លួនហើយ ភាពបរិសុទ្ធរបស់នាងក៏ត្រូវបានគេឆក់យកគ្មានសល់។

"ទុកចិត្តបងចុះ យើងស្គាល់គ្នារយៈពេលខ្លី តែបងពិតជាស្រលាញ់អូនមែន"

"ចាំព្រឹក ចាំយើងនិយាយគ្នា ខ្ញុំសុំទៅបន្ទប់គេងហើយ" នាងចង់គេចចេញពីកន្លែងអាម៉ាស់នេះណាស់ តែគេមិនព្រមឲ្យនាងទៅងាយៗទេ។

"គេងនៅទីនេះហើយ បងខ្លាចអូនរត់ចោលបង-ស្នាមញញឹមរបស់បង" គេគ្រាន់តែនិយាយប៉ុណ្ណឹង ក៏ចាប់ទាញនាងឲ្យគេងក្បែរគេ និងឱបនាងជាប់ទ្រូង មុននឹងបិទភ្នែក ទាំងញញឹម គេដឹងថានាងចិត្តទន់ នាងមិនអាចទៅណារួចទេ គេខំដាក់ទុន ចំណាយយ៉ាងនេះទៅហើយ។ បើគេមិនទាន់ធុញនាង កុំសង្ឃឹមថានាងទៅណាបានឲ្យសោះ!

ខណៈដែលគេកំពងតែគេងលក់ស្រួល នាងបែរជាបិទភ្នែកមិនជិត ព្រោះតែទឹកភ្នែកវាហូរមកបណ្ដាក់គ្នាជាហូរហែរ ។ នាងស្អប់ខ្លួនឯងដែលមិនអាចច្រានគេចេញបាន ទាំងដែលគេបំពាននាង ជាន់ឈ្លីកត្តិយសនាង បោកប្រាស់នាង ។

នាព្រឹកត្រជាក់ៗ ពន្លឺចាំងចូលមកតិចៗ ដោយព្រះអាទិត្យមិនទាន់រះផងនោះ បានធ្វើឲ្យអ្នកកម្លោះបើកភ្នែកមកទាំងស្នាមញញឹម ឯដៃខំរាវរកនារីមាឌតូច ដែលគេបានឱបកាលពីយប់ តែគេបែរជាមិនប៉ះសោះ ទើបគេបើកភ្នែកឡើហស្ទុះក្រោក សម្លឹងមើលជុំវិញខ្លួន ទាំងបេះដូងកន្ត្រាក់។

"ហានីល!" គេរលាស់ភួយចេញពីខ្លួន បម្រុងនឹងចុះទៅរកហានីលរបស់គេ តែភ្នែកនោះប្រទាន់ជាមួយនឹង ដានឈាម ដែលប្រឡាក់ជាប់នៅលើពូក។ វាពិតជាធ្វើឲ្យអារម្មណ៍គេវិលវល់ គិតអ្វីមិនចេញសោះ។

តែពេលនេះសុំឲ្យគេបានឃើញនាងគឺគ្រប់គ្រាន់ហើយ!

ជុងហ្គុក បានរៀបចំខ្លួនឲ្យបានត្រឹមត្រូវបន្តិច មុននឹងចេញទៅរកហានីល ទាំងនៅក្នុងបន្ទប់នាង និងបន្ទប់លោកយាយចាងមី តែស្រមោលនាង និងលោកយាយ គេមិនបានឃើញ។ ក្នុងចិត្តគិតថានាងនៅខាងក្រោម ទើបគេប្រញ៉ាប់ចុះទៅ តែបេះដូងគេបែរជាភ័យខ្លាចទៅវិញ។

"ហានីល!" ស្ងាត់! គ្មាននរណាម្នាក់នៅខាងក្រោមនះទេ។ មុខរបស់គេមានអារម្មណ៍ថាស្ពឹក ត្រចៀកគេហាក់ដូចជាហឹងមួយរំពេច ចុងច្រមុះបែរជាឆួល គ្មានមូលហេតុ។

ភឹប!

គេដាក់ខ្លួនអង្គុយលើសាឡុង ទាំងចិញ្ចើមជ្រួញ មុខស្លេក ដៃញ័រតិចៗនោះក៏រាវរកទូរសព្ទ័ទាក់ទងទៅ មីនជុន

"សួស្ដីចៅហ្វាយ!-លោកអេឡិចបានប្រគល់លុយមកឲ្យខ្ញុំហើយ ហើយខ្ញុំ-" សម្លេងខ្សែម្ខាងទៀតហាក់រីករាណាស់។

"មានឃើញហានីលទៅធ្វើការឬនៅ?" សម្លេងគេហាក់ខ្សាវៗ ស្ដាប់ស្ទើរមិនឮ ដោយមិនបានខ្វល់ពីអ្វីដែលមីនជុនរៀបរាប់ឡើយ។

"បាទ?"

"...." មីនជុន បានសួរបញ្ជាក់គេហើយ តែគេបែរនៅស្ងៀមធ្វើខ្លួនដូចរូបចម្លាក់គ្មានខុស។

"ចៅហ្វាយ!ម៉ោងទើបតែ៦គ្មាននរណាទាន់មកធ្វើការទេ"

"បានហើយ!" ជុងហ្គុក បានបិទទូរសព្ទវិញ ។ អារម្មណ៍ និងខួរក្បាលគេហាក់ប្រឆាំងគ្នា ទើបគេយកដៃជូតមុខបណ្ដេញភាពស្មុគស្មាញចោល

នាងចង់បាត់ទៅណាក៏បាត់ទៅហេតុអីចាំបាច់ឲ្យគេត្រូវខ្វល់ដែរ? នាងគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។

ជុងហ្គុក បាននាំខ្លួនរលេះរលោះរបស់គេ ដើរទៅសួនក្រោយផ្ទះ បំណងចង់ពិនិត្យថាកូនចៅគេបានរៀបចំសំអានឲ្យគេរួចនៅ តែគេមិនទាន់បានដើរទៅកន្លែងដែលត្រូវទៅផង គេក៏បានឃើញហានីល និងលោកយាយនៅទីនោះ។ បេះដូង ចិត្តរបស់គេហាក់ប្រែទៅជាធូរស្រាល ស្នាមញញឹមភ័យអរក៏បានបង្ហាញឡើង ដោយគេមិនបានត្រៀមខ្លួនក្នុងការញញឹមឡើយ។

លោកយាយបានអង្គុយលើទោង សើចសប្បាយ ឯហានីលវិញនាងបែរជាអង្គុយបត់ជើងលើស្មៅ ដើម្បីនិយាយជាមួយលោកយាយ ។ គេសម្លឹងមើលនាងទាំងមិនដាក់ភ្នែក កាយវិការនាងទន់ភ្លន់ ចិត្តក៏ល្អ ដល់ថ្នាក់គេលួចគិតផងថានាងដូចជាទេវតាអ៊ីចឹង។ ជំហានធ្ងន់ចេញតែបោះទៅមុខ ស្របពេលដែលលោកយាយបានសម្លឹងមើលមកល្មម។

"ជុងហ្គុក! នេះមកដល់ពីព្រឹកតែម្ដងណ៎!"

សម្លេងលោកយាយបានធ្វើឲ្យហានីល បុកពោះ និងអង្គុយរឹងខ្លួនព្រោះមនុស្សចំណូលថ្មីបានមកដល់។

"តាមពិតទៅយប់មិញខ្ញុំគេងនៅទីនេះទេលោកយាយ" ជុងហ្គុក បានតបទៅវិញ តែភ្នែកគេសម្លឹងមើលទៅហានីលមិនដាក់ ហើយទើបគេដឹងថានាងបានរៀបចំខ្លួនដើម្បីទៅធ្វើការរួចហើយ។

"យាយមិនបានដឹងសោះ! ភ្ញាក់ឡើងឃើញផ្ទះស្ងាត់ឈឹង ទើបគិតថាគ្មានអ្នកណានៅទេ" លោកយាយ និយាយបែបលេងសើច តែគាត់ក៏ចាប់អារម្មណ៍ដឹងថាចៅគាត់ខុសប្លែកដែរ។

"ចៅប្រុស! មុខឯងកើតអីហេតុអីមានស្នាមដូចគេដាល់បែបនេះ" ពេលគេកាន់តែមកជិត ក៏បានធ្វើឲ្យលោកយាយអាចពិនិត្យមើលមុខខៀវជាំរបស់គេយ៉ាងច្បាស់។

"អូហ៍! -គឺខ្ញុំ-ត្រូវមិត្តវាយលេងប៉ុណ្ណោះលោកយាយ" ជុងហ្គុក ចេះតែរកលេសដោះសារឲ្យតែបានៗសិន តែអ្នកបង្ករបួសនោះវិញបែរជាជ្រប់មុខគ្មានមាត់មួយម៉ាត់ឡើយ។

"កុំលេងអីបែបនេះទៀត ជាមិត្តនឹងគ្នា ត្រូវចេះស្រលាញ់គ្នាណាចៅ- បន្ទាប់ពីអ្នកផ្ទះទៅ មានតែមិត្តនេះហើយដែលអាចពឹងបាន"

"បាទ!"

"យាយមានអារម្មណ៍ថាពួកឯងដូចជាឈ្លោះគ្នាយ៉ាងមិចទេ?" បន្ទាប់ពីមិនឃើញហានីល និយាយអ្វី លោកយាយក៏ចាប់ផ្ដើមឆ្ងល់។

"អត់មានទេលោកយាយ" ហានីល នៅក្បែរនោះប្រញ៉ាប់ប្រកែកភ្នែក ដែលធ្វើឲ្យលោកយាយគាត់បានញញឹមឡើងមកវិញ។

"យាយជឿឯង! បានហើយយាយទៅក្នុងសិន ពួកឯងនៅនិយាយគ្នាចុះ" លោកយាយបានក្រោកឈរឡើង ឯហានីលវិញក៏ប្រឹងទប់ខ្លួនក្រោកតាមដែរ ទោះបីចន្លោះជើងរបស់នាងមានការឈឺចាប់ខ្លាំងក៏ដោយ។

"ជុងហ្គុក! ជួយមើលគ្រាប់ពេជ្ររបស់យាយផង នាងប្រាប់ថានាងឈឺជើង យ៉ាងមិចៗ....គួរតែប្រាប់នាងឲ្យសម្រាកសិនក៏ល្អ" ពេលដើរមកដល់កន្លែងដែលជុងហ្គុកឈរ លោកយាយក៏បានប្រាប់គេ ដោយក្ដីបារម្ភពីចៅស្រី។

"បាទ" គ្រាន់តែឮលោកយាយនិយាយបែបនេះ គេរហ័សងាកមើលហានីល តែនាងបានគេចមុខចេញពីគេទៅមើលអ្វីផ្សេងហើយ។

"ហានីល!" គេបានដើរទៅក្បែរនាង និងហៅនាងដោយសម្លេងស្រទន់។

នាងក៏បានងាកមកមើលមុខគេវិញដោយកែវភ្នែកនាងចង់និយាយថា "មនុស្សចង្រៃ! មនុស្សកំពូលបោក! មហារីកសួតរបស់ឯង វានឹងឆាប់រីកហើយនឹងផ្ទុះស្លាប់"

"អូន-អូននៅខឹងនឹងបងទៀតមែនទេ?" គេយកដៃទៅប៉ះស្មានាង និងធ្វើភ្នែកគួរឲ្យអាណិត ស្រលាញ់ ឫកពារដូចកូនក្មេងគ្មានខុស។

គ្រាន់តែសម្លេងរបស់គេ បាននិយាយមកកាន់នាងនេះ ក៏ធ្វើឲ្យអារម្មណ៍ខឹង រលាយបាត់អស់គ្មានសល់សូម្បីតែបន្តិច។

"អត់ទេ! ខ្ញុំមិនបានខឹងលោកទេជុងហ្គុក!" ស្នាមញញឹមស្រទន់របស់នាង បានធ្វើឲ្យគេរាងធូរចិត្តបន្តិចហើយ គេថាហើយនាងមិនអាចខឹងគេបានឡើយ!

"សុំទោសដែលកុហកអូនរឿងជំងឺ-តែបងគ្មានបំណងអាក្រក់ឡើយ-បងស្រលាញ់អូន-ស្រលាញ់ខ្លាំងទើបធ្វើបែបនេះ-សុំអូនកុំខឹង កុំស្អប់បងណា ហានីល" ពាក្យលួងលោមរបស់ជុងហ្គុក បានធ្វើឲ្យនាងទន់ភ្នែក ឆួលច្រមុះ ព្រមទាំងស្រក់ទឹកភ្នែកមកឈូៗ ជាពិសេសទឹកមុខដឹងខុសរបស់គេ កាន់តែធ្វើឲ្យនាងចិត្តទន់ បើមនុស្សបានដឹងខុសហើយ តើអាចឲ្យនាងមិនអើពើអភ័យឲ្យយ៉ាងមិចទៅ។

"ហ្ហឹកៗ! ជុងហ្គុក-អរគុណដែលមានចិត្តស្រលាញ់ខ្ញុំ-អរគុណដែលតែងតែនៅជាមួយខ្ញុំ- ហ្ហឹកៗ!"

ឃើញនាងយំខ្លាំងពេក បានឱកាស គេក៏ទាញនាងមកឱបយ៉ាងណែន ជាមួយនឹងទឹកមុខដែលពិបាកស្មានថាគេកំពុងតែគិតអ្វី។

"បងទេដែលអរគុណអូននោះហានីល - ស្នាមញញឹមរបស់បង!"

ឮសម្ដីនេះហើយនាងកាន់តែយំខ្លាំងទៅៗ នាងបានឱបគេដោយចិត្តស្មោះ ចេញពីបេះដូងពិត តែសម្រាប់គេវិញមិនដឹងឡើយថាគេ លួងនាងចេញពីចិត្តឬអត់?

"ឈប់យំណា៎! ទៅសម្រាកមិនបាច់ទៅធ្វើការទេ ចាំបងប្រាប់លោកមីនជុនឲ្យ" បន្ទាប់ពីនាងស្ងាត់យំហើយ គេក៏ជូយជូតទឹកភ្នែកនាងចេញ ។

"អត់ទេ! ខ្ញុំមិនចង់ឲ្យលោកមីនជុន ខឹងខ្ញុំឡើយ" នាងបានបែរខ្លួនចេញ និងចង់ដើទៅមុខ តែថានាងពិតជាពិបាកដើរណាស់ នាងមិនបានទន់ជ្រាយ តែវាពិតជាឈឺខ្លាំងណាស់ ទើបបានជានាងដើរយឺតៗ ដូចកូនក្មេងទើបនឹងរៀនដើរ។

អឹប!

ជុងហ្គុកពិបាកភ្នែក ក៏ចាប់លើកបីនាង ទាំងញាក់ចិញ្ចើមឌឺនាងទៀត

"បែបនេះហើយចង់ទៅធ្វើការទៀត"

គេអស់សំណើចនឹងនាងណាស់ ចរឹកស្លូតបូត តែនិស្ស័យរឹងរុះ មិនធម្មតាឡើយ។

"ដាក់ខ្ញុំចុះទៅ! លោកយាយឃើញមិនល្អនោះទេ" ហានីល វាយទ្រូងគេតិចៗ ឲ្យគេដាក់នាងចុះ តែគេញាក់ស្មាដូចមិនខ្វល់ ហើយក៏ដើរទៅមុខធ្វើមិនដឹង។ នៅក្បែរនាងគេដូចជាកក់ក្ដៅណាស់ ជាពិសេសខ្លួននាងទន់ដូចខ្នើយសំឡីអ៊ីចឹង។ គ្រាន់តែនឹកឃើញដល់រាងកាយនាង គេក៏បិទភ្នែករំងាប់អារម្មណ៍ តាំងចិត្តមិនគិតអ្វីដែលជ្រៅៗ។

Continue Reading

You'll Also Like

45.8K 683 21
Aspiring Guitarist Y/N Y/L/N is met with the Exodus Guitar player Kirk Hammett after being dragged by her friends to go see them play. An exchange of...
7.1K 284 40
park JoJo ជាក្មេងស្រីម្នាក់ដែលស្លូតបូតមិនសូវជានិយាយច្រើនហើយក៏នាងតុក្តាសម្រាប់សិស្សនៅក្នុងថ្នាក់របស់នាងយកមកលេងសើចតាមតែអំពើចិត្តរបស់ពួកគេនិយាយរួមទៅគេហៅ...
20.3K 449 26
ស្រលាញ់ គ្នាដោយមិនបានព្រៀងទុក ក្តីស្រលាញ់កេីតចេញពីការស្អប់
104K 4.7K 70
ជារឿងប្រភេទស៊េរីថ្មីមួយទៀតបន្ទាប់ពីស៊េរីទី 1 Bad Boy in Love គឺជាស៊េរីទី 2 : Healing Love On Old Scars ( season 1 ) "ផ្សះស្នេហ៍លើរបួសចាស់" និយាយពីស្ន...