I don't know about you

By AliceNouka

3.2K 279 150

ជួនកាល​ពេលវេលាជាអ្នកកំណត់​ ឫអាចប្រាប់ពីអ្វីដែលយេីងមិនច្បាស់លាស់? (សុំដាក់ឈ្មោះផ្សេង តែតំណាងអោយ តួរ MSP ដដែលទ... More

PE: 1
Pate: 2
Pate3
Pate4
Part 5
Part6
Part7
Part 8
part9
Part11
Part12
Part13
Part14
Part15
part16
Part 17
Part18
Part 19
part 20
Part 21
Part 22
Part23
Part 24
Part 25

part 10

86 10 7
By AliceNouka


Note:
   Yaoji: Gemini
​ Chinmo :Fourth


តារាងបាល់:

"អូហូ...! មិនដែលដឹងសោះ​ ថាពេលទាត់បាល់ម្តងៗមនុស្សច្រេីនថ្នាក់នេះ"​ Ford​ និយាយឡេីង

​ Fordមិនបានមកតែម្នាក់ឯងទេ​ ដូចដឹងហេីយ​អូសគែឯងអោយមកជាមួយអោយទាល់តែបាន។

​ " បងមិនដែលមកចឹងហេីយ​ នេះនឹកឃេីញអីបានជាបបួលខ្ញុំមក​ សង្ស័យ​ Fan​ អ្នកណាទេដឹង? 🤨" Chinmo សួរទាំងធ្វើពើ គេមិនមានតែចម្លែកហើយ😌។

" គ្មាន Fan អ្នកណាទេ ចេះតែមកទៅ អផ្សុក!"

Fordប្រញាប់ដោះសារទាំងដែលនិយាយនឹងមិនតាំងបានមើលមុច Chinmoផង ភ្នែករវល់តែរេទៅមកនៅតារាងដូចជាតាមមើលអ្វីមួយ។

- កាយវិការបង្ហាញមកច្បាស់យ៉ាងនេះហើយនៅប្រកែកទៀត 😅

Chinmo គិតទាំងហួសចិត្ត តែមិននិយាយល្អជាង ខ្លាចបានសុីបាតដៃហោះអីទៅ Ford កាចខ្លះដែរនឹងណា ។

" បង Mark ពាក់អាវលេខប៉ុន្មានន៎?"

Chinmoនិយាយលឺៗធ្វើជាសួរឡើងបំណងចង់ល្បងអ្នកខ្លះទេ។

" 23 " Ford ស្រាប់តែឆ្លើយដោយភ្លេចខ្លួន សង្ស័យតែទន្ទេញលេខនឹងជាប់ក្នុងខួរក្បាលផងក៏មិនដឹង😏។

"បងដឹងដែរឬ? ភ្នែករហ័សជាងខ្ញុំទៀតនៀក អាខាងមើលអ្នកដែលខ្លួនលួចចូលចិត្តនឹងស្គាល់"

​ "គ្មានទេ! ចេះតែឆ្លេីយទៅ"​ fordភ្ញាក់ខ្លួនវិញ​ ពេលលឺ Chinmoសួរមក​ មិញស្មារតីហោះទៅតារាងបាត់​ អត់ដឹងខ្លួនច្រឡំឆ្លេីយជាមួយក្មេងបុិនជីកឬសគល់​ ធ្ធេីអោយគេចាប់បានហេីយ។

​ ផ្លុក​!

​ "​យេ​ៗ.....! ! ! ស៊ុតចោលហេីយ! 😁"​

​ គ្រាន់តែ​ក្រុមខាង Mark​ ស៊ុតបាល់ចូលមួយ​ គ្រាប់​ភ្លាម Ford ត្រេកអរ​ដល់ថ្នាក់លោតទៅអោប Chinmo​ដែលសឹងតែទប់លំនឹងមិនចង់ជាប់ផង​ កុំតែបានអ្នករាងខ្ពស់ឈរក្បែរ Chinmo​ ជួយបែរខ្លួនមកពាំងកុំអីដួលទាំងពីរបាត់ទៅហេីយ។

​ -​ យ៉ា...ម៉េចក៏គេដូចជាទេវបុត្រដែលត្រដាង ស្លាបមកជួយគ្រប់ពេលចឹង😇

Chinmo ដឹងរួមទាំងរំភើបចិត្តនឹទង្វើររបស់គេណាស់ តែបែរជាធ្វើមិនដឹងខ្លួន ហើយនៅបណ្តោយ ទោរទន់រាងកាយយ៉ាងរំភើយ មានអ្នកចាំការពារចឹងហើយនៅចាំអីទៀត 😏។

ម៉ោង8កន្លះ​ទេីបការប្រកួតបញ្ចប់​ ជាការប្រកួតបែបមិត្តភាពរវាងសាលាមួយនឹងមួយទៀត​តែ​ប៉ុណ្ណោះ​ តែខាងម្ចាស់តារាងនៅតែយកបានជ័យជំនះ​ កីឡាករ​ក៏ត្រូវជប់លៀងអបអរការឈ្នះនេះដែរ។

​ "​ បង..លេងបានល្អ👍"

​ ​ Ford​ ដេីរមកសរសេីរទាំងលេីកដៃអោយ​ ពេលនៅតែពីរនាក់បែបគ្រាន់ក្លាហ៊ានខ្លះ​ មុននេះបន្តិច Chinmo នឹង Yaoji​ នៅនិយាយគ្នាទេីបឃេីញឱកាសល្អ​ Ford​ក៏ដេីរមករក Markតែម្តង។

​ "​ នេះ Fan​ បងដែរឬ? មិនស្មានថាឯងនឹងមកទេ"

​ "​ចឹង​ទឹកនេះមិនបាច់ញាំ😇" Ford​ញញឹមស្មេីរ​រកដេីរចេញ​ ខំមានចិត្តរត់ទៅទិញទឹកត្រជាក់អោយ​ដឹងអីគេមេីលមិនឃេីញចឹងសោះ​ តាមមេីល​ ត្រឡប់​ទៅ​ឈ្លោះ​គ្នាវិញល្អជាងដឹងន៎​!

​ "​ អត់ទេ...និយាយលេងសោះ​ងរដែរ​ ទៅជប់លៀងជាមួយបងទេ​ N'Ford​ ? "​ Mark​ប្រញាប់​ស្រវ៉ាយកទឹកមកផឹក​ ទាំងសួរនាំ​

​ "​ ខ្ញុំទៅបានដែរហ្ហ? "​

​ "​បានតេី​ Special​ Fan​ បងហេីយ​ អ្នកណាមិនអោយចូលរួម"​

​ Fordគ្រាន់តែលឺ​ បេះដូងលោតញាប់តែម្តង​តែខាងក្រៅប្រឹងសម្តែងធ្វេីធម្មតាណាស់។

​ "ចឹងចាំ Chinmo​ បន្តិចសិនទៅ"

​ កំពុងនិយាយ​សាមីខ្លួន​ក៏រត់មកល្មម​ តែមិនបានមកជាមួយ Yaojiទេ​ គេប្រហែលជាទៅមុនហេីយ​ មុននេះ​ គេចង់ជូន Chinmo​ ទៅផ្ទះដែរ​ តែរាងតូច​លេីកថាទៅជប់លាងជាមួយ Ford​ សិន​ អោយគេទៅមុនចុះ​ ទេីបគេមិនបារម្ភអីច្រេីន។

​ Yaoji​ដេីរមកដល់កន្លែងចតឡានហេីយ​ រាវរកសោរឡាន​ បែរជាមិនឃេីញ​ គេឈរគិតមួយសន្ទុះ​ រកនឹកថា​ ទុកវានៅឯណា....មែនហេីយអាចនឹងនៅក្នុងបន្ទប់សិល្បៈ​ ព្រោះ​មុននោះបានដកវាចេញពីហ៊ោប៉ៅខោ​ ដាក់ទៅកាបូបវិញ​ សង្ស័យ​តែ​មិនបានញុកចូល​ បែរជាធ្លាក់វិញទេ​ គេក៏សម្រេចចិត្ត​បក ត្រឡប់ទៅ​ទីនោះវិញ​។

​ ពេលចូលទៅក៏ឃេីញបន្ទប់នៅមានមនុស្សបួន​ប្រាំនាក់កំពុង​ជួបជុំគ្នាញាំអីល្មម។

​ " Yaoji 👋! មកញាំសាច់អាំងជាមួយគ្នាទេ? "​
​ ម្នាក់ក្នុងចំណោមក្រលែកឃេីញគេ​ក៏ហៅតែម្តង​ នេះបន្ទប់សិល្បៈក្លាយជាហាងសាច់អាំងហេីយ😌។ Yaoji​ ដេីរចូលទៅរកបន្តិច​ តែមិនមែនចូលរួមញាំអីទេ​ តែចូលទៅសួរ​ ថាមានអ្នកណាឃេីញសោរឡានឬអត់? Qingqing​ស្រាប់តែក្រោកឡេីងប្រាប់អោយគ្រប់គ្នាជួយរកតែម្តង​ (អាចែបងស្រី Fourthនឹង​ឃេីញប្រុសស្អាតមិនបានទេ)។

​        "​ ហ៊េីយ...!  នេះមែនទេប្អូន? "​ ហេីយនាងក៏ជាអ្នករកឃេីញនឹងឯង​ ។

​        "​ បាទ​ អរគុណ​បង"​ Yaojiឈោងទៅទទួលសោរពី Qingqing​ ទាំងនិយាយ។

​     "​ មិនអីទេ😇​ ប្អូន​ គេឈប់ប្រកួតបាល់ឬនៅ"

​     "​ ឈប់យូរហេីយ​"​ 😳Qungqing​ទេីបនឹកឃេីញថាខ្លួនឯងភ្លេចអី​។

​      "ចប់ហេីយ​ Fourth​ទៅផ្ទះបាត់ហេីយចឹង​ ភ្លេចថាត្រូវយកអីវ៉ាន់ម៉ាក់ផ្ញេីរអោយផង"​

​ Qingqingទេីបនឹងនឹកឃេីញថាបានណាត់អោយប្អូនមកយក​ តែមុននោះរវល់តែគិតថាចាំចប់បាល់ចាំអោយមកយក​ ឥឡូវគេទៅបាត់ហេីយ​នឹង​ ភ្លេចរំលឹកគេអោយឈឹង😓។

​ "​ ខ្ញុំ​យកទៅអោយក៏បាន"​

​ "មែនហេស? ចឹងចាំតិច" កំពុងតែខ្ចិលយកទៅអោយផង​ បានប្រុសស្អាតជួយយកអាសារចឹងប្រកែកម៉េចបាន😅។

​ "​ នេះ..​ ចាំបង send locationអោយណា"

​ "មិនអីទេ​ ខ្ញុំ​ស្គាល់"​

​ "ចឹងអរគុណប្អូនហេីយណា​ ចិត្តល្អមែនទែន😊"​ Qingqing​ សេីចស្រស់តែម្តងពេលគេទទួលអីវ៉ាន់ទៅទាំងលេីកដៃលានាង​ តែគេស្គាល់បន្ទប់ Chinmoដោយរបៀបណា​? ប្រហែលជាធ្លាប់ទៅធម្មតាៗទេដឹង​ ឃេីញរៀនហ្គីតាជាមួយគ្នាយូរហេីយ​ ល្មមស្និតស្នាលខ្លះដែរ​ ម្យ៉ាងអាល្អិតនោះគួរអោយ​ស្រលាញ់យ៉ាងនេះ​ បេីលេីសពីស្គាល់គ្នាក៏ល្អ😁។

​ ទឹង!

​ -​ បងផ្ញេីរអីវាន់អោយឯង​ តាមសិស្សដែលឯងបង្រៀននោះហេីយ​ កុំភ្លេចយក IG​គេអោយបងផង!

​      Qingqing​ផ្ញើសារ​ហេីយក៏ត្រឡប់ទៅញាំអីបន្ត។

​      យប់ជ្រៅបន្ទិចហេីយ​ អ្នកជប់លៀងនៅក្លឹបមួយកន្លែងកំពុងសប្បាយរួមគ្នា​ មិនដឹងពេលវេលាអីសោះ​ មកពីស្អែកថ្ងៃសម្រាកចុងសប្តាហ៍នឹងឯង។  

​      Chinmo​ដែលរាងស្រវឹងតិចៗដែលនៅមានសតិគិតគូររឿងទៅផ្ទះ​ ដកទូរសព្ទ័មកមេីលម៉ោង​ឃេីញ​ម៉ោង11ទៅហេីយ​ នឹងមិនជាបញ្ហាទេ​ តែអីដែលសំខាន់គឺ​ បង Qingqingផ្ញេីរសារមក​ ព្រមទាំង call មកពី Yaoji 5ដង😳 ព្រមទាំងគេផ្ញើរសារ ថា

     - 'នៅឯណា?  ខ្ញុំ​ចាំនៅមុខបន្ទប់ជួលឯង។ '

​      ស្លាប់​មិនខានទេលោកអេីយ! 😖​ ឱកាសមានហេីយម៉េចមិនចេះឈោងចាប់ចឹង Ai'Fourth​ ហា!

​      "បង! ខ្ញុំ​សុំទៅមុនហេីយ​ មានការបន្ទាន់​ "
​  
​     "ចាំតិចសិនទៅ​ ចាំទៅជាមួយបង យប់ហេីយនឹង"​ Ford​ រាងបារម្ភ​ មិនចង់អោយគេទៅម្នាក់ឯងក៏ឃាត់អោយចាំ​ តែអ្នកជប់លៀងសប្បាយចឹង​ បន្តិច​នឹង​ 1ម៉ោងអីភ្នាល់ទៅ​ តែពេលនេះប្រញាប់ផង​ ចាំមិនបានទេ​ Chinmo​ រាដៃបដិសេដ​ថាមិនអី​ រួចក៏ឆ្លេឆ្លារចេញទៅក្រៅតែម្តង​ មិនចឹងពួកគាត់ចាប់ឃាត់មិនអោយទៅជាមិនខាន។

​     Chinmo​ ឈរចាំតាក់សុីមួយសន្ទុះទេីបកាក់បានជិះ​ ពេលជិះបណ្តេីរគេ call​ទៅ Yaoji​បណ្តេីរ​ តែ call​មិនចូល​ ដូចាអ្នកម្ខាងទៀតមាន call​ជាមួយអ្នកផ្សេង​។ បេីគេមិនចាំ​ អាចគេខឹងហេីយទៅវិញមិន​ខាន​ តែបេីគេនៅចាំ​ ស្មេីរនេះហេីយ​ មិនធុញស្លាប់ទេហី?  គិតមិនចេញ​...😫តែមានអារម្មណ៍ដូចជាហេងហាង​ ដូចបាត់បង់អ្វីមួយយ៉ាងចឹង​ ដូចជាខ្លាចថា​ ផុតពីនេះគេអាចមិនដូចមុន​ ព្រោះ​ខឹង​ ឬ​ហេតុផលផ្សេងទៀត​ រាងតូចពិតជាចង់ឃេីញគេនៅចាំនៅទីនោះ​ ប្រសេីរជាង​មិនឃេីញគេ😓។

Thank for reading na
Please vote follow and comment ជាកម្លាំងចិត្តដល់មីន❤️
ជួបគ្នាវគ្គក្រោយណា ចាំមើលមានអ្វីកើតឡើង🤨។
Sorry for late🙏 កុំរត់ចោលមីនណា😇🤗

Continue Reading

You'll Also Like

4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
6.9K 619 13
រឿងនេះបាននិយាយពីចំណងស្នេហ៍របស់កម្លោះទាំងពីរនាក់ដែលបានលង់ស្រឡាញ់គ្នាទៅវិញទៅមក ហើយចំណងស្នេហ៍នេះគ្មាននាក់ណាហ៊ានប្រាប់អ្នកណាមុនឡើយ រហូតដល់ថ្ងៃមួយដែល pond...
5.2M 467K 97
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
537 93 2
រឿងនេះនិយាយអំពីគូរស្នេហ៍មួយគូរដែលចាប់ផ្ដើមស្នេហាដំបូងគឺខាំគ្នាយកតែម្ដង ខាងប្រុសឌឺក៏ឌឺ ព្រានក៏ព្រាន ហើយចំណែកខាងស្រីក៏មិនណយប៉ុន្មានដែរ ដៃដល់សម្បើមណាស់។...