សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]

By LilJuu_1992

141K 7.5K 316

Trailler Jk(Top) / Tae(Btt) Taehyung! ===== ផ្ដើមសរសេរ: 09.06.23🤍 សរសេរបញ្ជាក់: 12.11.23🌸 Write :... More

Episode 01
Episode02:ចាប់ដោះរបស់ឯង
Episode03:រោគចិត្ត
Episode04:ត្រង់ណាថាយើងថើប
Episode05:យកឯងទៅរំលោភ
Episode 06: ស្នាមថើប
Episode07:ត្រជាក់បេះដូង
Episode08:ថេយ៍ធ្លាប់មានសង្សារឺអត់?
Episode09:មកញ៉ែគ្នាក៏មករាវខ្យង
Episode10: រងគុន><
Episode11:កុំហៅខ្លួនឯងថាបង
Episode12:អនាគតចង់ឡើងTop
Episode13:បងឆ្កួតព្រោះស្រឡាញ់អូន
Episode14:បងយល់ហើយ!
Episode15:មកជួបម៉ាក់ក្មេក><
Episode16:មិនមែនចោរទេ..គឺទន្សាយ
Episode17:គេត្រឡប់មកវិញហើយ
Episode18:មិនទាន់ត្រៀមខ្លួន
Episode21:call me daddy🔞
Episode20:ឈ្លោះគ្នាដូចឆ្កែឆ្មា
Episode 19: សង្ឃឹម!
📌ជូនដំណឹង!
Episode22:ថេយ៍!?
Episode23:បកស្រាយ!
Episode24:ថោកទាប
Episode25:ធ្វើជាម្ចាស់ជីវិត
Episode26:ខ្លាចគេខឹង
Episode27:ចរឹកមេមាន់
Episode28:Alima
Episode29: ក្លិនទឹកអប់?
Episode 30:បងសន្យា
Episode31 :Jung soorang
Episode32:លួចមានស្រី
Episode34: សត្វក្អែក
Episode33: ក្បាលខូច
Episode35:កំដរ
Episode36: លែងលះ
Episode37: ដេកក្រៅបន្ទប់
Episode 38:សាច់អាំង
Episode39:សាហាយ
Episode40:នៅផ្ទះយើងហើយ
Episode41:ចំណីដល់មាត់ខ្លា
Episode42:ទៅគិតអីប្រពន្ធ?
Episode43:វិដេអូ
Episode 44: គណនីអាថ៍កំបាំង
Episode45:អន់ចិត្ត
Episode 46
Episode47:បងឯងចង់ទៅណា៌?
Episode48:សោះកក្រោះ
Episode 49:ខ្ញុំមិនស្អាតទេ
Episode50:អូនស្អប់បងឯង~
Episode51:ព្រោះអូនជាមនុស្សរំអួយដូចសម្ដីបង
Episode52:ហើយបងនឹងពេទ្យ?
Episode53:កុំទៅណាចោលអូន
Episode 54:កុហក
Next episode
Episode55:ម្ដេចក៏ស្លេកមុខហើយ?
Episode56:លែងលះ
Episode59:ឆ្កែតែឆ្កួតខាំហើយ><
Episode59: បិទច្រមុះរត់?
Episode60:មកយឺតមួយជំហាន
Episode61+62: Gukkie
Episode63:ទៅវង្វេងប្រពន្ធកូនមកពីណា៌?
Episode 64:រន្ទះបាញ់Daddy
Episode65:ចម្លើយ
❗About admin
Episode66:លោកកូន
About ❗
Episode67:មេអំបៅ🔞
The end :សំណាញ់ស្នេហ៍

Episode57+58:ចិញ្ចៀនរៀបការ

2.2K 166 29
By LilJuu_1992

<ពួកយើងលែងគ្នាទៅ~~> ក្ដុក!!
<ទេ! បងមិនលែងទេ..ថេយ៍វាយបងឲស្លាប់ទៀតក៏បងមិនលែងដែរ> នាយចាប់ផ្ដើមញ័រដៃប្រហោងពោះបុិនពាង គេក្រវីក្បាលឡើងតតាត់~ គេស្រឡាញ់ថេយ៉ុងថ្នាក់នេះតើឲលែងយ៉ាងមិច?

<ហ្ហឹក!~ ហើយទុកអូនធ្វើអីបើបងមិនស្រឡាញ់អូនដដែល? បងទៅយកស្រីបងទៅ នាងប្រហែលជាល្អជាងអូន ស្អាតជាអូន សុភាពជាងអូនទើបធ្វើឲបងទៅស្រឡាញ់នាងម្នាក់ទៀត!~>

<ទេ បងស្រឡាញ់ថេយ៍បងស្រឡាញ់ថេយ៍ខ្លាំងណាស់ យើងកុំលែងគ្នាអីណា៌បងសូមអង្វរ>

<ហឹស-ហ្ហឹកៗ?..ស្រឡាញ់? តើពាក្យស្រឡាញ់បងពោលចេញពីជ្រុងណាស់ បងមិនបានស្រឡាញ់អូនទេ ព្រោះបើបងស្រឡាញ់អូនមែនបងក៏មិនមែនមានចិត្តទៅលើជនទី3ឡើយ~> តើឈឺណាស់ដឹងទេ? គេយំលាយសើច! ដល់ដំណាក់កាលនេះវាអស់ថ្លែងពីអារម្មណ៍ទៅហើយ។

<ទេបងស្រឡាញ់ថេយ៍ណាស់ បងមាននាងមែនតែបងមិនដែលមានគំនិតចង់បែកពីថេយ៍នោះទេ មេត្តាកុំលែងគ្នាអីណាបងសូមអង្វរ>
    ផាច់!~ មួយកំភ្លៀងសារជាថ្មីនៅកន្លែងដដែល។

<ថោកទាប~ ខ្លួនមួយតើចង់បានប៉ុន្មានទើបឆ្អែតឆ្អន់ហា៌?..ពួកយើងលែងគ្នាទៅ ពេលនោះលោកនឹងបានសប្បាយចិត្តមានសេរីភាពគ្រប់គ្រាន់ វិលទៅរកចរឹកព្រាននារីរបស់លោកដូចកាលពីមុនវិញ កុំឲពិបាកទើសទាល់ដោយសារខ្ញុំ>

<ហ្ហឹក~ ថេយ៍បងសូមទោស! ពួកយើងកុំលែងគ្នាអី បងសូមទោសអូន..កុំលែងគ្នាអីណាអាណិតបងផងទៅ> ដោយអស់លិទ្ធភាពឃើញថេយ៍បង្រុងនឹងដើរចេញ នាយចាប់លត់ជង្គង់ចុះ សម្រក់ទឹកភ្នែកចំពោះមុខរាងតូចមួយរំពេច, ដូចសម្ដីគេអញ្ចឹង គេមានសុីអ៊ុនមែនពិត តែក្នុងចិត្តគេមិនដែលចង់បែកពីប្រពន្ធស្របច្បាប់ម្នាក់នេះម្ដងណាទេ។

<ហ្ហឹកៗ~ពីដើមមកអូនស្អប់មនុស្សចរឹកព្រាននារីណាស់..ប៉ុន្តែសម្រាប់បងអូនបែរជាសុខចិត្តបើកបេះដូងទទួលយក..ប៉ុន្តែបងបានធ្វើឲអូនខកចិត្តខ្លាំងណាស់ជុងហ្គុក~>

<បងខុសហើយប្រពន្ធសម្លាញ់~ ហ្ហឹក..អូនកុំទៅចោលបងអីណា៎ថេយ៍ណា៌~ លើកលែងឲបងម្ដងទៅ..បងសូមអង្វរ បងលែងហ៊ានទៀតហើយ បងស្រឡាញ់ថេយ៍ខ្លាំងណាស់កុំទៅចោលបងអី-អ្ហឹកៗ~ បងសូមអង្វរ~> នាយថាបណ្ដើរយំអោបយើងប្រពន្ធបណ្ដើរ មើលទៅបើអ្នកមិនដឹងថាល្អសើច ប៉ុន្តែធាតុពិតគេភ័យស្ទើរតែស្លាប់ទៅហើយ។

<សម្ដីបងលើកណាក៏បែបនេះ សូមទោសៗប៉ុន្តែមិនដែលកែម្ដងណាទេ>

<ប៉ុន្តែលើកនេះបងសូមឱកាសពីអូន បងនឹងបែកគ្នាជាមួយនាង សូមតែម្យ៉ាងកុំទៅចោលបងអី..អ្អឹកៗ!..អូនវាយបងមកជេរបងមក អ្វីក៏បានដែលធ្វើឲអូនសប្បាយចិត្តបាត់ខឹងបង បងព្រមឲអូនធ្វើដាក់គ្រប់យ៉ាង>

<ហ្ហឹក-អ្ហឹកៗ~> ដល់ដំណាក់កាលនេះអស់ពាក្យនិយាយ មិនដឹងថានិយាយអីទៅមុខទៀត, ចង់ទៅរៀបខោអាវចាកចេញក៏មិនកើតបើជើងនាយអោបលុតជង្គង់ជាប់ រឹតតែធ្ងន់.កគេស្រឡាញ់នាយខ្លាំងណាស់ប្រហែលជាចាកចេញមិនកើតនោះទេ។

<ថេយ៍និយាយជាមួយបងមួយម៉ាត់មក កុំស្ងាត់អី..អ្ហឹក!..បងដឹងខុសហើយ បងលែងហ៊ានទៀតហើយ កុំលែងលះអីណាអូនណា៌..បងអង្វរ បងលើកដៃសំពះអូន ឲបងក្រាបសំពះអូនក៏បងព្រមដែរ>

<....> ស្ងាត់ជំនួសឲការសម្លឹងមុខនាយដោយកែវភ្នែកមិនដាច់ចិត្ត។

<ថេយ៍?~~>
<ហា៌?*~> រាងតូចដែលស្លុងអារម្មណ៍មុននោះចាប់ផ្ដើមភ្ញាក់ខ្លួនព្រឺតមកវិញនៅពេលដែលជុងហ្គុកចូលមកប៉ះស្មា តាមតែធាតុពិតគេស្រមើស្រមៃសោះ, គ្មាននាយដែលលុតជង្គង់អង្វរគេ, ហើយក៏គ្មានគេដែលសូមនាយលែងលះ!

<អូនកើតអីមិចក៏យំខ្លាំងម្ល៉េះ? នៅមានទៀតម្ដេចមិនបើកភ្លើងក្នុងផ្ទះ? > តាមពិតគេទើបតែដើរចូលមកហើយគួសស្មាខ្លួនប៉ុណ្ណោះ។

<សឺត~ មិ-មិនអីទេ អូនគ្រាន់តែភ្លេចប៉ុណ្ណោះ> រាងតូចលើកខ្នងដៃជូតវាសទឹកភ្នែកមុននឹងស្រដីទៅកាន់នាយបន្ត÷

<ម៉ោងស្មើរនេះទៅហើយបងទើបមកពីណា?>
<..ធ្វើការ!~> លេសរបស់នាយមានអ្វីក្រៅពីធ្វើការនឹង។

<ធ្វើការដល់ម៉ោង12យប់រាល់ថ្ងៃនឹងហេ៌?>
<ថេយ៍~ បើចង់ឈ្លោះបងមិនឈ្លោះទេ បងហត់ណាស់> នាយចាប់ជ្រួញចិញ្ចើមបង្អូសសម្លេងជាការធុញថប់ មុននឹងទាញកន្សែងពោះគោចូលបន្ទប់ទឹកបាត់។

<សឺត!~ ចាត់ទុកថារូបនេះអូនមិនបានឃើញទៅចុះ អូនសុខចិត្តធ្វើល្ងង់ព្រោះអូនមិនបានឃើញខ្លួនឯង~> ថេយ៍ស្រដីឡើងម្នាក់ឯងសម្លឹងមើលរូបលើអេក្រង់ទូរស័ព្ទ, ត្រូវហើយគេមិនរករឿងឡើយ កុំឲថាត្រចៀកសរជឿអ្នកដទៃ..ម្យ៉ាងគេម្ដេចនឹងអាចចិត្តដាច់ដល់ម្លឹង?
    .....
   1ខែក្រោយ~
  វាគ្មានអ្វីផ្លាស់ប្ដូរនោះទេ វានៅតែដូចដើមទាំងអស់ ពួកគេនៅតែទាក់ទងគ្នា ចំណែកថេយ៉ុងក៏ឧស្សាហ៍ឈ្លោះជាមួយនាយ។
   ទឹង!~
ភ្លាមៗសម្លេងលោតឆាតក៏ចូលក្នុងទូរស័ព្ទរបស់ថេយ៍~

"សួស្តី ឯងភ្លេចយើងហើយមែនទេ? យើងគឺ Foxx_A"
  ថេយ៉ុងត្រឹមចូលមើលប៉ុន្តែមិនបានចុចតប ក៏ប្លែកដែរព្រោះគណនីយបាត់មុខឡើង1ខែទើបបង្ហាញខ្លួនវិញ។
"យប់នេះជាយប់ដាច់ឆ្នាំ យើងដឹងណាថាឯងជាមួយប្ដីឯងមិនបានធ្វើវាជាមួយគ្នា..ដូច្នេះយើងមានកាណូមួយឲឯង ចង់ដឹងទេថាជាអ្វី?" អ្នកក្នុងនេះនិយាយដូចមើលឃើញ ពិតណាស់ថេយ៉ុងនៅផ្ទះចំណែកជុងហ្គុកនាយប្រាប់គេថារវល់។

<អ្វីទៅ?>
"ពិសេសណាស់ និយាយមិនបានទេ យើងចង់ឲឯងផ្ទាល់ៗ ភ្លេចរឺនៅឯងចង់ស្គាល់យើងនោះអី ដូចនេះជួបគ្នាល្អទេ? ឯងនឹងបានដឹងថាយើងជាអ្នកណា?"

<កន្លែងណា?>
"គឺនៅសួនកម្សាន្តកន្លែងពិពណ៌កណ្ដាលក្រុងសេអ៊ូល ទៅចំណតឡានក្បែរឡាន Lamborghini ពេលនោះឯងនឹងបានឃើញតុក្ដាខ្លាឃ្មុំមួយ(អានឹងដឹងគេយាយមិចសង្ឃឹមថាស្គាល់-,-) យកវាមកពាក់ហើយផ្កាកុលាប7ទងនោះកាន់វាមកជាមួយគ្នាទៅ"

<ឡានមានច្រើនណាស់ ម្ដេចនឹងយើងស្គាល់នោះ?>
"យើងថាបែបណាគឺបែបនឹងហើយ ហើយត្រូវចាំថាបើឯងមិនពាក់វាទេ ឯងក៏មិនបានជួបយើងរួមទាំងកាដូដែលយើងចង់ឲដូចគ្នា"

<ចុះពាក់ហើយឲយើងទៅរកឯងឃើញនៅកន្លែងណា?>
"ក្រដាសឆ្នោត"

<អេស៌! កុំទាន់ទៅ ប្រាប់ឲច្បាស់បន្តិចមក> គ្មានបានការគ្រាន់តែប្រាប់ចប់គេឈប់អនឡាញបាត់ ទុកឲថេយ៍បណ្ដក់សញ្ញាសួរពេញក្បាល, ប៉ុន្តែគេនឹងធ្វើតាមសម្ដី ត្បិតមនុស្សគេក៏ចង់ដឹងណាស់។
    |កាត់|
   //កន្លែងពិពណ៌ ដោយសារតែវាដាច់ឆ្នាំទើបគេរៀបចំធំដុំមនុស្សក៏ច្រើនកក់កុះ, ថេយ៉ុងក៏ផ្លាស់អាវខ្លាឃ្មុំ ក្បាលធំនោះរួចរាល់ គេដើររកកន្លែងណាដែលលក់ក្រដាសឆ្នោតហើយ.ក..

<ហឺយ!~ តើយើងឆ្អួតទេដឹងនេះ? ចេះមកធ្វើតាមសម្ដីឆ្កួតៗនោះទៅកើត ចុះបើគេកុហកនោះ?> ឈររេរាយូរៗក្ដៅក៏ក្ដៅហប់ក៏ហប់ ប៉ុន្តែមិនឃើញជនម្នាក់នោះសោះ ទើបគិតថាខ្លួនឯងឆ្កួត។

<បងសម្លាញ់~ បងអាចទិញផ្កាកុលាបនេះឲអូនបានទេ?~> សម្លេងទន់ភ្លន់មហាផ្អែមល្ហែមរបស់នារីម្នាក់បន្លឺឡើងពីក្រោយខ្នងរាងតូច ស្នើរទៅកាន់អ្នកជាសង្សារ រហ័សឲថេយ៍ងាកមកមើលយ៉ាងលឿន..

<បានប្រាកដណាស់~> ជុងហ្គុក ញញឹមតបនាងក្រមុំសុីអ៊ុនលើកដៃទៅឆ្បិចថ្ពាល់នាងបន្ដិច ដែលម្ខាងអោបដៃនាយជាប់ ហាក់ស្និតស្នាលនឹងគ្នាពេកក្រៃ។

   ថេយ៉ុងកែវភ្នែកទាំងគូហាក់ស្រឡាំងកាំងមិនចង់ជឿអ្វីដែលខ្លួនបានឃើញចំពោះមុខ សាច់ដែលសំងំនៅទ្រូងខាងឆ្វេងនោះផ្ដើមឈឺខ្ទោកៗដូចមានជនណាម្នាក់មកច្របាច់លេង, គេជឿហើយ..ជឿហើយថានាយពិតជាមានស្រីលួចក្បត់គេប្រាកដ។

<មិនលក់ទេហេ៌?~> ជុងហ្គុកដោយឃើញតុក្តានោះស្ងាត់ក៏សួរបញ្ជាក់ ទាំងពុំបានដឹងឡើយថាជាប្រពន្ធដែលនៅក្នុងនឹង។

<....> និយាយលេងចេញហើយ, គិតអ្វីក៏លែងចេញដែរ ប្រសាទរបស់គេហាក់កកស្ទះ កែវភ្នែកទាំងគូរដែលដក់ដោយទឹកភ្នែកលួចសម្លឹងមើលមុខអ្នកជាស្វាមី ដែលដៃអោបចង្កេះស្រីផ្សេងយ៉ាងស្អិត, តើកន្លងមកបងចាត់ទុកអូនជាមនុស្សល្ងង់មែនទេ? បងកុហកអូនមករហូត..កុហកថាជាប់ការងារទាំងដែលធាតុពិតបងកំពុងបណ្ដើរស្រីផ្សេងក្រៅផ្ទះយ៉ាងសប្បាយចិត្ត។
    ថេយ៍ហុចផ្កាកុលាប7ទងនោះទៅឲជុងហ្គុក មុននឹងដើរបកក្រោយចាកចេញទាំងក្នុងទ្រូងឈឺពឺតផ្សា។

<យ៉ាងមិចចេះ?~> ជុងហ្គុក
<ហ្ហឹក-អ្ហឹកៗ!~ ម៉ាក់អឺយ~ កូនរបស់ម៉ាក់ក្បត់ខ្ញុំប្រាកដណាស់~..ហ្ហឹកៗ~ ខ្ញុំឈឺណាស់ម៉ាក់~> រាងតូចដែលនៅក្នុងរូបនោះយំដង្ហើយរកអ្នកស្រីចន មិនទប់សម្លេងអ្វីទាំងអស់ត្បិតថាវាហប់មិនលឺសម្លេងនោះទេ!
______
    ងុឺត!~~
<ប្រពន្ធសម្លាញ់បងមកផ្ទះវិញហើយ~ ថេយ៉ុងអូននៅផ្ទះទេ?> ជុងហ្គុកក្នុងដៃមានកាន់នៅនំចំណី ដើរចូលមកក្នុងផ្ទះស្រែកហៅវត្តមានថេយ៍តាំងពីក្រោមឲហើយ។
   ក្រាក!~

<អូនសម្លាញ់?~> បើកទ្វារបន្ទប់មកវឹប ផ្ទៃមុខដែលញញឹមពព្រាយដូចផ្កាត្រកួនមុននោះ ស្រាប់តែធ្លាក់ក្ដុក បន្ទាប់ពីបានឃើញថាសភាពបន្ទប់ហាក់ស្ងាត់ច្រងំ ទូសម្លៀកបំពាក់បោកទ្វារចោល លើសពីនោះគេបានឃើញឈុតខ្លាឃ្មុំ ដែលដោះចោលនៅលើពូក អាចស្មានឲនាយយល់ភ្លាមៗ..ថា÷

<ថេយ៍!~> ថាប្រពន្ធរបស់នាយច្បាស់ជាចាកចេញពីនាយបាត់ទៅហើយ..ជុងហ្គុកចាប់ស្លេកមុខមាត់ រហ័សដកទូរស័ព្ទយកមកខលទៅលេខរបស់រាងតូចយ៉ាងប្រញ៉ាប់ប៉ុន្តែ..

"សូមអភ័យទោស..កំពុងជាប់រវល់~> 1ជា2ដង ហើយក៏លោតដល់4-5ដង នៅតែដូចដើម នាយចាប់ទន់ដៃទន់ជើងមួយរំពេច ច្បាស់ហើយ,ច្បាស់មែនទែនហើយ, គេបានចាកចេញពីនាយបាត់ទៅហើយ, ជុងហ្គុកបោះជំហានដើរសម្ដៅទៅរកតុលើក្បាលគ្រែសន្សឹមៗ ត្បិតនាយបានឃើញសំបុត្រមួយច្បាប់ដែលគេបន្សល់ទុកឲរួមទាំងចិញ្ចៀនរៀបការរបស់រាងតូចទុកលើនឹង។

"ជុងហ្គុក~ ប្ដីសម្លាញ់ចិត្តរបស់អូន..អូនដឹងច្បាស់ណាស់បន្ទាប់ពីបងបានអានសំបុត្រនេះ អូនប្រហែលជាចាកចេញបាត់ទៅហើយ..អូនអគុណចំពោះពេលវេលាជាប្ដីប្រពន្ធនឹងគ្នារាប់ឆ្នាំមកនេះ..ពេលវេលារបស់អូនជាមួយបងវាពិតជាមានក្ដីសុខខ្លាំងណាស់ អូនសំណាងដែលមានបងជាគ្រួសារ ប៉ុន្តែសំណាងរបស់អូននៅជាមួយអូនមិនបានយូរនោះទេ..ហ្ហឹក-អ្ហឹក~ អូនមិនបន្ទោសបងនោះទេ!~ ជូនពរបងជាមួយនាងនៅជាមួយគ្នាឲបានក្ដីសុខ ព្រោះប្រហែលនាងជានារីម្នាក់ដែលបងស្រឡាញ់ដោយស្ម័គ្រស្មោះ..អ្ហឹក~ហើយនិស្ស័យរបស់ពួកយើងទាំងពីរប្រហែលជាបានដាច់ហើយ~" ពេលដែលនាយអាចសំបុត្រនេះ ថេយ៉ុងដូចគ្នាក៏កំពុងអូសវ៉ាលីឡើងទៅលើរថភ្លើងចេញដំណើរចោលនាយដូចគ្នា គេជ្រើសចាកចេញទៅស្ងាត់ៗព្រោះវាប្រហែលជាមិនសូវឈឺ~

<ហ្ហឹក-អ្ហឹកៗ~ បងសូមទោស> គ្រាន់តែអានសំបុត្រមួយច្បាប់នោះចប់ នាយទុនជង្គង់អស់ជំហរ ជ្រៀតទឹកភ្នែកមកដោយមិនដឹងខ្លួន, នាយបានបាត់បង់គេហើយ! នាយបាត់បង់គ្រាប់ពេជ្រម្នាក់ ដែលមាននាមថាប្រពន្ធ! គេបានជ្រើសចាកចេញពីនាយទៅដោយស្ងាត់ៗ ក៏ព្រោះតែទង្វើរអាត្មានិយមមួយនេះ!
<ហ្ហឹកៗ..បងសូមទោសៗ~..អ្ហឹក-ហ្ហឹក..ប្រពន្ធសម្លាញ់ត្រឡប់មកវិញមក..បងដឹងខុសហើយ~..អ្ហឹក..ឲបងរស់បែបណាបើសិនជាគ្មានអូនថេយ៉ុង?> នាយយំខ្លាំងៗអោបសំបុត្រនោះជាប់ទ្រូងអន្ទង់ហៅវត្តមានរបស់ប្រពន្ធបណ្ដូលចិត្តឲត្រឡប់មកវិញ! តើចាប់ពីយប់នេះទៅព្រឹកស្អែកនាយលែងបានឃើញមុខរបស់គេទៀតហើយមែនទេ?..នាយលែងបានឃើញមនុស្សម្នាក់ដែលហៅនាយថា..លោកប្ដី!~ នាយលែងបានលឺសម្លេងដ៏ផ្អែមល្ហែមរបស់គេប្រាប់ថាស្រឡាញ់នាយ~

<អ្ហឹក-មិចក៏មិនចាំបងបន្តិចទៅ?..ថេយ៉ុង សូមត្រឡប់មករកបងវិញមកប្រពន្ធសម្លាញ់បងអឺយ~> នាយមិនគិតឡើយថានឹងមានថ្ងៃនេះ ថ្ងៃដែលនាយត្រូវស្រែកយំខ្លាំងៗ! ថ្ងៃដែលនាយហាក់ដូចជាអស់អ្វីៗគ្រប់យ៉ាងចេញពីជីវិត..បើសិនជាថយពេលវេលាទៅក្រោយបានមែន គេសូមមិនដើរលើគន្លងចាស់ទាំងនោះ នោះទេ~ តើមានជនណាម្នាក់ដែលចិត្តល្អជួយថយពេលវេលាទៅក្រោយវិញចំពោះនាយបានទេ?
   TO BE CONTINUED
BY: Ju jinny 🧸
   [stt postថាចប់នោះបោកទេ អផ្សុកពេកបោកលេងចឹងហា៌💅]

Continue Reading

You'll Also Like

292K 21.6K 49
منذ أن فتح عينيه للحياة وجد نفسه محاطا بذنوب ليس هو بفاعلها فأطلق عليه الجميع لقب الخطيئة و لكنه ليس بشاب يستسلم لقبح قدره بل قرر أن ينتقم لمن كان سب...
91.6K 4.9K 32
Pluto thai gl novel မြန်မာဘာသာပြန်
48.2K 1.6K 90
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
37.7K 2.2K 79
اربع بنات يدخلون مدرسه عيال بسبب خطف مدير المدرسه لأم وحده منهم وبنعرف بالروايه شبيصير روايتي الاولى واتمنى انها تنال اعجابكم ❤️