I don't know about you

By AliceNouka

2.9K 274 149

ជួនកាល​ពេលវេលាជាអ្នកកំណត់​ ឫអាចប្រាប់ពីអ្វីដែលយេីងមិនច្បាស់លាស់? (សុំដាក់ឈ្មោះផ្សេង តែតំណាងអោយ តួរ MSP ដដែលទ... More

PE: 1
Pate: 2
Pate3
Pate4
Part 5
Part6
Part 8
part9
part 10
Part11
Part12
Part13
Part14
Part15
part16
Part 17
Part18
Part 19
part 20
Part 21
Part 22
Part23
Part 24
Part 25

Part7

88 8 4
By AliceNouka

     Note:
Yaoji : Gemini
Chinmo : Fuorth

បណ្ណាល័យ:

      មើលទៅថ្ងៃនេះបណ្ណាល័យដូចជារាងអ៊ូអរខុសពីធម្មតាបន្តិច​ សិស្សភាគច្រេីនចូលមកសុទ្ធតែជាសិស្សមកពីផ្នែកគ្រប់គ្រង​  សម្លេងនិយាយគ្នាលឺជាងសព្វដង​ ទោះជាក្នុងនេះបានដាក់​បម្រាម​ 'សូមរក្សារភាពស្ងៀមស្ងាត់'​ ក៏ដោយ​  ម្យ៉ាង​នេះជាសិស្សកំពូល​ក្នុងសាលាផង​ គ្រូទាំងគ្រូនាយកក៏មិនចង់ស្តាប់ផង​ ចឹងហេីយបានេជាអនុរក្សបិទភ្នែក​បិទ​ត្រចៀក​តែម្តងទៅ​ ។ មូលហេតុដែលផ្នែកនេះមក​ក៏ព្រោះតែ​ត្រូវ​បំពេញកិច្ចការដែរ​គ្រូប្រចាំផ្នែកដាក់អោយនោះឯង​ គ្រាន់តែមិនចេះមកស្ងាត់ៗតែ​លេីកទាំងទព័មកតែម្តង។

​      "​ មិនដឹងជារកស្អីទេនៀក​?  អាសៀវភៅដែលចងបានរកមិនឃេីញទេ​ ​ឃេីញតែអាមិនចង់បាន" Qiufen និយាយឡេីងទាំងយកដៃយីក្បាលឡេីង​រញ៉េរញ៉ៃអស់​ដោយការធុញទ្រាន់​ ។  ពួកគេមិនមែនធ្វេីទាំងអស់គ្នា​ តែត្រូវបានចែកជាក្រុម​ មាន2នាក់​ ហេីយក្នុងក្រុមនីមួយៗសុទ្ធតែត្រូវធ្វេីកិច្ចការខុសគ្នា​ គ្រូក៏មិនល្ងង់អោយសិស្សចំលងគ្នាដែរ​ ទេីបតម្រូវអោយធ្វេីបែបនេះ​ ម្នាក់ៗត្រូវរកប្រវត្តិបុគ្គលជោគជ័យក្នុងពិភពលោក​ខុស​គ្នា​ (អោយសិស្សភ្ញាក់ខ្លួនខ្លះ​ រៀនសុទ្ធ​ គ្រប់គ្រងតែអ្នកខ្លះនៅដេកម៉ោងរៀនហៀរទឹកមាត់ទៀត)។

​       "ប្រហែលមិនមានទេ​ " Yaoji  និយាយឡេីង​  ពួកគេរកអស់2ម៉ោងហេីយមិនឃេីញផង​ ច្បាស់ជាគ្មានទេ​ អ្នកផ្សេងគេរកបានសឹង​តែស្ងាត់បណ្ណាល័យទៅហេីយ​ក្រុមទី12មួយនេះ​មកតាំងពីមុនគេ​ ដល់​ពេល​នេះបែរជាចុងក្រោយគេទៅវិញ😤។

​       "គ្រូទស្សនៈស្អីនឹង​និយាយថា​មាន​ គ្រប់បុគ្គលណា​ A'Gem  ហេីយនេះស្អី?  រកចង់ងាប់នេះមិនឃេីញស្រមោលផង​! "​ Qiufen​នៅតែរអ៊ូមិនឈប់​គេរកឡេីងឃ្លានបាយទៅហេីយ​ នៅមិនដឹងនៅឯណាផង។
​   
​        "អាចនឹងមានអ្នកយកទៅអាន​ ចាំយេីងទៅសួរអនុរក្ស​ "​ Yaoji​តបទៅ​ គេជឿលេីសម្តីគ្រូជាចាស់ទុំច្រេីនជាង​ ការស្មានតែខ្លួនឯង។

​      "​យេីងឃ្លានហេីយ​ ចឹងឯងទៅសួរសិនទៅ​ ចាំយេីងទិញអីអោយញាំ😇"​

​      "​ អឹម! "​ ប្រុសរាងខ្ពស់តបបន្តិចរុញអោយមិត្តចេញទៅចុះ​ យ៉ាងណាក៏គេមានការអត់ធ្មត់ច្រេីនជាង អាម្សៀរ​ពូកែរអ៊ូនេះដែរ​ បេីវាមិនបានទៅក្រៅទេសង្ស័យ​ស្ត្រេស​ស្លាប់មិនខាន។

​        Yaoji​បានទៅសួរអនុរក្សពីសៀវភៅដែលគេរក​ បេីសិនជាមិនមាន​វិធីគឺ​ ទិញថ្មីខ្លួនឯងហេីយ​...ប៉ុន្តែ​ក៏សំណាងល្អកាន់ខាងគេខ្លះដែរ​  អ្នកគ្រូអនុរក្សគាត់រកមេីលក្នុងបញ្ចីរអោយ​ ក៏ឃេីញថា​ សៀវភៅនេះមានតែមួយក្បាលទេ​ ព្រោះកាលគេដាក់លក់ទិញមិនទាន់អតិថិជន​ បណ្តាអ្នកគាំទ្រ​ បុគ្គលមួយរូបនោះ​ ដូច្នេះ​ហេីយសៀវភៅនេះ​ មានសិស្សឆ្នាំទីមួយកម្នាក់ខ្ចីទៅ​  គាប់ជួន​ថ្ងៃនេះគេត្រូវយកមកសងវិញហេីយ​ គ្រាន់តែមិនដឹងថាពេលណាគេយកមក​ ហេីយកម្នាក់​នោះគឺជាសិស្ស​នៅផ្នែកឆ្នៃម៉ូត​ ភេទប្រុស​ឈ្មោះថា  Shang​ Chinmo  ...​ Yaojiញញឹមបន្តិច ពេលឃើញឈ្មោះនោះ គិតអីនឹង?

"អ្នកគ្រូសូមប្រាប់គេអោយយកអោយខ្ញុំ ពេលគេយកមកសងផង ខ្ញុំនៅចាំ🙏"

"អរ ចាសបាន! ចាំអ្នកគ្រូប្រាប់អោយពេលគេមក😇" អនុរក្សវ័យ 29ក្រាស់ញញឹមស្រស់ដាក់តប ឃើញគេទាំងរូបរាងបាន ទាំងចិត្តធ្ងន់បែបនេះអ្នកគ្រូដូចជាគិតអីវែងឆ្ងាយហើយ....។

ជួនជាថ្ងៃនេះទំនេរផង សមនឹងការដែលត្រូវអោយ Yaiji នៅរងចាំបានម៉ាសប្បាយ រហូតដល់ Qiufen យក អាហារមកអោយមិត្ត រួចក៏ត្រលប់ទៅវិញហើយ ព្រោះ​មុននេះ​ Yaoji អះអាងថា​ 'ចាំបាន គេជារៀបចំអត្ថបទនៃប្រធាន ទុកអោយ Qiufen​ ជាអ្នកបកស្រាយចុះ' ព្រោះគេមិនសូវចេះនិយាយផង ហើយមនុស្សខ្ចិលធ្វើកិច្ចការដូច Qiufen យល់ព្រមដោយ​ងាយ។

​ ម៉ោង4:30ល្ងាច​:

"អ្នកគ្រូ​ ខ្ញុំ​យកសៀវភៅមកសងបាទ! "​

​ "​ ចា​..ចាំអ្នកគ្រូរកឈ្មោះសិន....អេ! ទេីបមកឬនៀក? ប្អូនម្នាក់នោះចាំយកសៀវភៅនេះមួយថ្ងៃហេីយណាប្អូនប្រុសតូច😊" អនុរក្សនិយាយទាំងចង្អុលទៅម្ខាងទៀតនៃជ្រុងខាងឆ្វេងដៃ​ រួចគាត់រកតារាងឈ្មោះអោយ Chinmo​ ស៊ុីញ៉េ​ រួចរាល់ហេីយគាត់ក៏ឃាត់អោយ Chinmoយកសៀវភៅទៅអោយ​សិស្សដែលនៅចាំម្នាក់នោះផង​ នៅតុលេខ4​គាត់ថែមទាំងនិយាយទាំងធ្វេីមុខកំសត់​ប្រាប់ថា​ ម្នាក់នោះនៅចាំរាប់ម៉ោងហេីយ​ ម៉េចក៏​ក្រយកមកសងម្ល៉េះ? អូយ! បេីរវល់រៀន​អ្នកណាទៅដឹងថា​ មានមនុស្សចាំយកអាសៀវភៅមិនមានតែមួយនឹងទៅ😖។
​ -តុលេខ4​
​ "​1,2,3,4​ នេះហេីយ...​P'Gem(O-O)"​
​ Chinmo​ហៅឈ្មោះអ្នកអង្គុយឈ្ងោកអានសៀវភៅដោយស្ងៀមស្ងាត់យ៉ាងភ្ញាក់ផ្អេីល​ នេះជាគាត់ឬដែលសុខចិត្តនៅចាំរាប់ម៉ោង​? មេីលចុះ​ គាត់​ងេីបមុខមកមេីលដោយទឹកមុខស្មេីរហាក់ដូចជាបាន​ដឹង​រួចហេីយថានឹងត្រូវជួបគ្នា។

​ ​"ហេតុអីក៏បងមិនCall​មកប្រាប់ខ្ញុំ? 😌បងប្រាកដជាចាំបាច់ហេីយ"​ រាងស្តេីងបន្តិចដេីរទៅរួមតុទាំងនិយាយបន្ទោសផង​ ហួសចិត្តនឹងគេផង។

​ "អត់មានលេខឯងទេ​ ក៏ចាំបានទេីបនៅចាំ"

​ អូរ! មែនហេីយ​ លេខទូរសព្ទ័​ Ig line​ ស្អីក៏មិនមាន​ ហេីយអោយគេទាក់ទងតាមណា​? ទាំង​ពីរនាក់សុទ្ធតែមិនធ្លាប់សុំគ្នា​ ពេលមានរឿងសំខាន់ឥឡូវអត់អី callទៅចឹងហេីយ។

​ "អោយទូរសព្ទ័បងមក"​ Chinmoលាដៃសុំ​ បេីមិនចឹងជាតិក្រោយក៏មិនបានលេខគេមកដែរ​ ធ្មឹងៗ​គ្រាន់តែសុំលេខអ្នកដទៃក៏មិនហ៊ានបែបនេះ😤​ Yaoji យកទូរសព្ទ័ពីហោប៉ៅខោហុចអោយទាំងឆ្ងល់ៗ​។ Chinmoយកទៅចុចឡេីងចុះមួយសន្ទុះ​ មេីល​ Account គេខ្ទេចខ្ទី ចុច Followមកខ្លួន ឯង​សឹងតែគ្រប់កម្មវិធី​(ហ៊ានណាស់យេីង😅)​ រួចក៏ហុចអោយម្ចាស់វាវិញ។

​ "​ស្អីក៏មានដែរ​ បងកុំធ្វេីជាព្រះអង្គុយចាំខ្ញុំទៀត! បានហេីយ​ តោះ! យេីងទៅរៀនភ្លេងបន្ត"​ Chinmoស្រវ៉ាចាប់ដៃ​អ្នកអង្គុយ​ អោយងេីបតាមខ្លួន​ តែគេបែរជាមិនកម្រេីកតាម​ តែក៏មិនបានលែងដៃដែលត្រូវចាប់នោះដែរ​ ផ្ទុយ​ទៅវិញ​ គេបែរជាប្រេីកម្លាំងទាញតិចៗអោយ​ Chinmo​ បញ្ឈប់​ដំណេីរ។

    ​ "ថ្ងៃនេះសុំមិនរៀន​ ខ្ញុំ​ត្រូវ​បង្កើត​អត្ថបទអោយហេីយ"​ កែវភ្លែកនឹងថ្កល់មួយគូរនោះសំលឹងចំៗ​មុខដេីម្បីបញ្ចាក់ថាគេមិនបានកុហក​ មុននឹងប្រលែងដៃចេញពីការចាប់មួយៗ​ ដូចខ្លាចអ្នកដទៃខឹងនឹងទង្វេីរ​របស់ខ្លួន។

​ ​ "ចឹងខ្ញុំនៅជួយបងក៏បាន​ មកពីខ្ញុំទេីបបងពិបាកបែប​នេះ​ ខ្ញុំសុំទោសណា😐"​ Chinmoបូញមាត់និយាយទាំងធ្វេីមុខកំសត់​ គេចង់នៅជាមួយ​ ទោះជាមិនអាចជួយអ្វីបានក៏ប្រសេីរជាងទុកអោយគេនៅតែឯងដែរ។

​ "ឯងមេីលហេីយចឹង​គួរតែចាំ🤨"​

"ខ្ញុំ...ខួរអន់ណាស់បង😁 តែខ្ញុំក៏ចាំបានខ្លះដែរ បងចង់អោយជួយរកចំណុចណាប្រាប់មក"

      Yaoji នៅទ្រឹងមួយភ្លេតដូចជាកំពុងគិត​ រួចក៏មេីលអ្នកទល់មុខ​ គេបែរជាយកដៃគោះស្មារខ្លួនឯង​ងក់ក្បាលអោយ​មកក្បែរ។  
      [😧]  Chinmo​ ឆ្ងល់នឹងកាយវិការគេ​ភ្លាម​ អោយ​ធ្វេីស្អីក៏មិនដឹង!

​       "ច្របាច់ស្មាអោយតិចមក​ អង្គុយ​មួយថ្ងៃឡេីងចុករោយអស់ហេីយ​ "​ ...អរ​  ចង់អោយធ្វេីសរសៃរអោយក៏មិននិយាយតាំងពីដំបូងទេ។

​        "ចឹងក៏បាន​ ចាំច្របាច់អោយណា"

​        Chinmoញញឹមមិនសូវស្រស់ពេលលឺ​ '​ប្រេីបានណាស់! '​ គេលួចរិះគន់ក្នុងចិត្តយ៉ាងក្រឺតនឹងប្រុសម្នាក់នឹងតែម្តង​  កាន់តែស្គាល់បានដឹងថា​ អាម្សៀរនេះ​ យ៉ាប់!   ណ្ហើយ​...បេីបានជាចឹងក៏តាមតែវាទៅ​ គេក៏នៅមានរូបរាងល្អមួយផ្នែកទៀតដែរតេី😁។
​       
​         "ទស្សនៈមួយណាដែលល្បី?" Yaoji​ បន្លឺ​សំឡេង​សួរ​ឡេីងទងដៃបេីកសៀវភៅរកមេីល​បណ្តេីរគេ​ បាន search មកខ្លះហើយ គ្រាន់តែចង់បញ្ចាក់អោយច្បាស់ថាវាត្រឹមត្រូវឬមួយក៏អត់តែ       ប៉ុណ្ណោះ។

​         "ចាំមិនបានទេបង...តែដូចជានៅដេីមសៀវភៅនឹងគេមានប្រាប់ស្រាប់ហេីយ"​ នេះបានថា​ កំពូលអ្នកអានមែន!  អានសុទ្ធតែសៀវភៅបុគ្គលជោគជ័យ​ ធ្វេីដូចអ្នកសិក្សាណាស់​ ចុងក្រោយរលាយដូចអំបិលដដែល😤។   Yaoji​ក្រវីក្បាលហួសចិត្ត​ ជួយអ្វីមិនបានសោះក៏ចង់នៅជួយដែរ​  មិនយល់មែន។

​        "​អូយ! "  Yaoji​ ស្រាប់តែស្រែកឡេីងបន្តិច​ ព្រោះ​តែអ្នកធ្វេីសរសៃរសុខៗប្រេីដៃធ្ងន់​ ច្របាច់កន្លែងស្មាជិតចំហៀងក​ យ៉ាងខ្លាំងដូចជាមានចេតនាអោយគេឈឺច្បាស់ណាស់។

​       "អូស​ !  សុំទោសបងច្រឡំដៃ" Chinmoធ្វេីជាឧទានឡេីងដូចមិនបានដឹងអី​  មានតែក្មេងទេីបនឹងកេីតទេ​ដែលមិនដឹងថា​ ធ្វេីដោយចេតនានោះ។ ប្រុសរាងខ្ពស់អង្គុយត្រង់ខ្លួន​ គេក៏មិនខ្ចីតវ៉ាជាមួយ​ គិតតែវាយ Computer នឹងបេីករកចំណុចសំខាន់ដែលចង់បានបន្តវិញ​ ។
​     
         Chinmo ចាប់ផ្តេីមរោគខ្ចិលចូលខ្លួនហេីយ​  ពេលឃេីញគេមិនអេីពេី​ មិនស្តីអោយអ្វីបែបនេះ​ អ្នកខ្លួនតូច​កាន់តែបានដៃ​  ច្របាច់ស្មារសុខៗបែរជាបន្លំគយគន់សម្រស់គេតាំងពីក្បាលដល់ចុងជេីង​ ហេីយគិតតែផ្តាស​ម្នាក់ឯង។  Chinmo​សង្កេតឃេីញថា​ រូប​រាងគេគឺពិតជាល្អរកកន្លែងចាប់កំហុសមិនមាន​ សមជាមនុស្សប្រុសពេញលក្ខណៈតែម្តង​ ខុសពីខ្លួនឯងដាច់​ ដែលកម្ពស់មិនសូវបានហេីយនៅចរិក​ឃេីញ​ប្រុសមិនបានទៀត​ អាគំនិតរាប់លាននឹងមិនដឹងជាមកពីណាខ្លះទេ។
     
      ឆ្លៀតពេលដែលឃើញគេដូចជាមិនរវល់ជាមួយ  Chinmo ក៏ខិតទៅជិតគេបន្តិច​ ព្រោះពេលធ្វេីសរសៃរអោយខ្លួនឈរនៅពីក្រោយចឹងហេីយ​ យល់ថាគ្រាន់តែឱនទៅស្រូបយកក្លិនក្រអូបៗភាយពីដងខ្លួន​នឹងសក់គេបែបនេះ​ គេប្រាកដជាមិនដឹងទេ....ត..​ តែ​ អ្នកណាទៅដឹងថា​ សុខៗ​ គេស្រាប់តែងេីយក្បាលមកលេី​ភ្លាមៗ​ 😳កែវភ្នែក​របស់គេសំលឹងមកចំ​មិនកម្រេីក​ ដូចជានឹងថ្កល់យ៉ាងធម្មតា​ តែក៏មិនបែរចេញទៅណា​ ខុសពីម្នាក់​ទៀត។ 

      Chinmo​ ទទួលដឹងដល់បេះដូងខ្លួនឯងដែលកំពុងលោត​ វាលោតខ្លាំងណាស់​ ដូចជាញាប់ញ័ររហូតដល់ខ្លាចថាអាចលឺសម្លេងនោះដល់ត្រចៀកគេទៀតផង​ វិនាទីដែលស្ថិតក្នុងស្ថានភាពបែបនេះ​ ហេតុអីក៏បញ្ជាខួរក្បាលខ្លួនឯងមិនបាន​ មានអារម្មណ៍​ដូចទទេស្អាត​ រាងកាយដូចជាមិនចង់កម្រេីកទៅណា​ពិសេសពេលបានប្រទាក់ជាមួយក្រសែភ្នែកមុតស្រួច​មួយគូរនោះ។
​      
       ម៉េចក៏ពិបាកយ៉ាងនេះ?  Chinmo​ ដូចជាមានចិត្តពីរផ្សេងគ្នាក្នុងពេលតែមួយ​ 
​   
       1.​ ចង់នៅបែបនេះ.....
​   
        2.ដឹងខ្លួនឡេីងទៅ!    តេីវាជាអារម្មណ៍អ្វី?  ទាំងដែលអ្នកខាងនោះធ្មឹង​ ស្ងប់ស្ងាត់​ល្អណាស់​ តែយេីងបែរជាជ្រួលច្រាលតែម្នាក់ឯង​ ។
​     
         យេីងស្រលាញ់គេហេីយហ្ហ?  សំណួរគ្មានចម្លេីយលាន់លឺពេញខួរក្បាល​ រាងស្តេីង​...​ទីបំផុតគេក៏អាចគ្រប់គ្រងស្ថានការបាន​ Chinmo​ ប្រញាប់ព្រិចភ្នែកបន្លប់មិនអោយសំលឹងភ្នែកតបគេវិញ​ហេីយរៀបឫកមកជាធម្មតា​ បំរុងងេីបឈរត្រង់ខ្លួនវិញ​ ។
​     
        គេល្បួងឬក៏យេីងគិតតែខ្លួនឯង​? 
​ 
       ព្រោះ​ពេលនៅទល់មុខបែបនេះ​ ឃេីញមុខគេច្បាស់ៗ​ មុខមាត់សង្ហារ​ល្អឥតទាស់របស់គេ​ ឃេីញ​ហេីយអ្នកទប់ចិត្តជាប់​ កាន់តែនៅឆ្ងាយមិន​បានមួយចង្អាមផងនោះ....ចង់ថេីបណាស់!  Chinmo​ពិតជាមានគំនិតមួយនេះពិតមែន​ ទេីបមានតែហាមឃាត់ខ្លួនឯង​ដាច់ខាន​ កុំអោយសោះ​ មិនចឹងច្បាស់ជាមេីលមុខគ្នាមិនចំ​  លែងបានជួប100%​ រក្សាគម្លាតគឺល្អបំផុត!

​    Thank for reading na🙏🙏
   Please vote follow and comment❤️        
   បើចង់ដឹងថារវាងពួកគេមានអ្វីកើតមករកផ្ទះមីនមក🤭 wait next part.....

Continue Reading

You'll Also Like

1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.4M 34.4K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
36.3K 2.2K 26
«ខ្ញុំត្រូវធ្វើគ្រប់យ៉ាងដើម្បីគ្រួសារទោះត្រូវបង្ខំចិត្តធ្វើជាប្រពន្ធរបស់មនុស្សគ្មានធម៌មេត្ដាបែបនេះក៏ដោយ»🪥🌻
7.6K 686 15
គ្រប់គ្នាជឿលើរឿងអភិនីហារដែរឬទេ?? មែនហើយ!! គ្រប់គ្នាប្រហែលមិនជឿនោះទេ!! {ការឆ្លងពេលវេលានឹងការបាត់ខ្លួនរបស់ក្មេងប្រុសម្នាក់វាបានធ្វើឲអ្នកដែលជាដៃគូមិនអាច...