SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)

By ciel2novels

10.2K 365 85

រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារ... More

Chapter: 1 (ល្បែងភ្នាល់)
Chapter: 02 "គម្រោងការណ៍"
Chapter: 03 "រត់រកនិស្ស័យ"
Chapter: 04 "អ្នកមានគុណ"
Chapter: 05 "ថ្ងៃលំបាក"
Chapter: 07
Chapter: 08 "ទទួលយក"
Chpt: 09 "ក្តីស្រលាញ់ធ្វើឲ្យបេះដូងទន់ជ្រាយ"
Chapter: 10 ""ផ្ទៃមេឃគង់ប្រែពណ៌ ពេលព្រះអាទិត្យលិច" "
Chapter:11 "ទឹកស្ងប់គង់មានរលក"
Chapter:12 "គ្រប់ការកុហក សុទ្ធតែមានបំណង"
Chapter:13 "រក្សាចិត្តស្មោះ បង្កើនក្ដីស្រលាញ់"
Chapter:14 "អារម្មណ៍មិនអាចបំបែកបាន"
Chapter:15 "ការបែកទាំងមិនអស់ចិត្ត"
Chapter:16 "របួស ដែលមិនអាចព្យាបាល"
Chapter:17 "កំហុសដ៏ធំបំផុត"
Chapter:18 "បែកបាក់"
Chapter:19 'ស្រដៀងតែមិនដូច'
Chapter:20 "ធ្លាក់ដល់បាត"
Chapter:21 "ជីវីតថ្មី"
Chapter:22 "គេចមិនផុត"
Chapter:23"អាត្មានិយម"
Chapter:24 🔞
Chapter:26 "ស្នាមញញឹម"
27
28
29
30
31+32
33 "ទំព័របញ្ចប់"

Chapter:06 "ព្រះអាទិត្យ តែងតែរះ"

281 12 1
By ciel2novels

ជុងហ្គុក បានសម្លឹងមើលមុខ ហានីលដោយការពិចារណា ខ្លួនរបស់នាងទទឹកជោគ ដោយទឹកកខ្វក់ហើយ តែស្នាមញញឹមនៅលើមុខនាងនៅតែមាន គ្មានប្រែ ហើយក្នុងចិត្តគេបានរអ៊ូតិចៗថា

“ចាំទុក ស្រីបិសាចម៉ូអ៊ី យើងនឹងមកយកបំណុលនេះនៅថ្ងៃណាមួយ”

“នេះ…កូនកន្សែងលោកឲ្យខ្ញុំខ្ចីថ្ងៃមុន លោកយកទៅជូតខ្លួនទៅ” ហានីល បានរើកាបូប ខ្លួនឯងមុននេះ តាមដើម្បីយករបស់នេះឲ្យគេសោះ មិនគួរតែជឿថាមនុស្សដូចនាង មាននៅលើលោកនេះដែរនោះទេ។

“ចុះនាង?” គេមិនហ៊ានយកនោះទេ ណាមួយខ្លួននាហក៏ទទឹកដូចគ្នាដែរ។

“យកទៅ!ខ្ញុំអរគុណលោកច្រើនហើយ ដែរបានជួយខ្ញុំកន្លងមក មើលទៅខ្ញុំដូចជំពាក់លោកច្រើនណាស់” ហានីល បានចាប់ដៃគេ និងដាក់កូនកន្សែងចូលក្នុងដៃរបស់គេ ទាំងញញឹមស្រាល មុននឹងនាងឱបកាបូប របស់ខ្លួនដើរចេញទៅ។

គ្រាំងៗ

គ្រាន់តែហានីលដើរចេញទៅភ្លាម មេឃក៏ចាប់ផ្ដើមងងឹត ពពកពណ៌ទឹកក្រូច គ្របដណ្ដប់ទៅដោយពណ៌ខ្មៅងងឹត  ផ្លេកបន្ទោ ក៏បញ្ចេញពន្លឺព្រាកៗពេញមេឃ។

“ហានីល!” ជុងហ្គុក ថាមិនចង់ខ្វល់ពីនាងឡើយ តែគេទើបតែនឹកឃើញថានាងទើបតែភ្ញាក់ពីសន្លប់ប៉ុន្មានម៉ោងមុននេះ ទើបតម្រូវឲ្យគេរត់ទៅតាមទៅនាង។

“ហ្ហឹកៗ!” គ្រាន់តែចាកចេញពីជុងហ្គុក ភ្លាម ហានីល ចាប់ផ្ដើមស្រែកយំបន្តើរ ដើរបន្តើរ កាន់តែល្អទៀតនោះគឺពេលនេះមេឃចាប់ផ្ដើមភ្លៀង ដូច្នេះគ្មាននរណាឮសម្លេងយំនាងឡើយ។

“អ្នកនាងម៉ីអ៊ី ហេតុអីមិនផ្ដល់ឱកាស ឲ្យខ្ញុំកែខ្លួនខ្លះ បើអ្នកនាងចិត្តល្អខ្លះដាក់ខ្ញុំ មិនបានទេឬ? អ្នកនាងគួរតែសួរហេតុផលខ្ញុំខ្លះ!” និយាយដល់ត្រឹមនេះ ជំហានរបស់នាងក៏បញ្ឈប់ ស្របពេលដែលភ្លៀងបានធ្លាក់មកល្មម។ នាងទម្លាក់កាបូបចុះ ជាមួយនឹងក្រដាស់ប៉ុន្មានសន្លឹកដែលទាក់ទងនឹងការសរសេរពាក្យលាឈប់ចុះទៅលើដី ឲ្យទឹកភ្លៀងស្រក់មកទទឹកអស់គ្មានសល់ ឯដៃដែលទំនេរក៏យកជូតមុខបន្តិច ទាំងដកដង្ហើមតឹងទ្រូង។

“មិនអីទេ! ព្រះអាទិត្យតែងតែរះរាល់ថ្ងៃ ជីវីតឯងក៏ត្រូវតែល្អរាល់ថ្ងៃ ចាត់ទុកថាថ្ងៃនេះជាថ្ងៃដែលមេឃភ្លៀងទើបធ្វើឲ្យព្រះអាទិត្យមិនអាចរះបាន ទៅចុះ” ហានីល ខាំថ្គាមណែន និងឱនរើស កាបូបមកស្ពាយវិ តែនាងមិនបានដឹងឡើយថាជុងហ្គុក បានលេចខ្លួននៅពីមុខនាងតែម្ដង។

គេបានដោះអាវក្រៅមកគ្របស្មាឲ្យនាង និងជួយរើសរបស់ឲ្យនាងដែរ។ តែហានីលបែរជាសម្លឹងមើលមុខគេបែបភាំងបន្តិច ។ ផ្ទៃមុខដែលទទឹកដោយទឹកភ្លៀង ធ្វើឲ្យសក់របស់គេរមូលចូលគ្នា ជោគទៅក្រោយបង្ហាញឲ្យឃើញថ្ងាស់ទូលាយ ស្បែកមុខហ្មត់ខៃ។ តែកែវភ្នែករបស់នាងក៏ទើរនឹងស្នាមសាក់ ជាច្រើនលើរាងកាយរបស់គេទៅវិញ។

“នាងមិនចូលចិត្តវាមែនទេ?” គេឃើញនាងសម្លឹងមើលសាក់ខ្លួនយូរពេលទើបសួរបញ្ជាក់។

“អត់ទេ! វាជាសិល្បៈមនុស្សម្នាក់ៗ… ខ្ញុំក៏ចូលចិត្ត”

ឮនាងនិយាយបែបនេះ គេក៏ធូរចិត្តដែរ មុនដំបូងស្មានតែនាងស្អប់ខ្ពើមគេហើយតើ។

“សរុបមកហេតុអីលោកមកតាមខ្ញុំ?” ហានីល ក្រោកឡើង ញញឹមលាយជាមួយទឹកភ្លៀង និងសម្លឹងទៅកាន់គេដោយកែវភ្នែកស្រទន់។

“ខ្ញុំជាសុភាពបុរសឲ្យនាងដើរទៅម្នាក់ឯងបានយ៉ាងមិច? ខ្ញុំកំដរនាង” ជុងហ្គុក និយាយហើយក៏ដើរនាំមុខនាងចេញទៅ តិចៗក្រោមដំណក់ទឹកភ្លៀង មើលទៅពិតជារ៉ូមែនទិចណាស់។

“ឈប់សិន! លោកដឹងបានយ៉ាងមិចថាខ្ញុំចង់ដើរទៅផ្លូវនោះ?” នាងចាប់ផ្ដើមឆ្ងល់ហើយ បុរសម្នាក់នេះធ្វើខ្លួនប្លែកៗ ហើយធ្វើដូចជាស្គាល់នាងច្បាស់ណាស់។

“ចេះតែដើរៗទៅ បើខុសចាំប្ដូរផ្លូវវិញ” ជុងហ្គុក ងាកមករកនាង និងនិយាយដោយធម្មតា តែគេមិនដឹងឡើយថា បេះដូងតូចៗ វាញ័រញាក់ នឹងភាពចេះដឹង ជួយអាសាររបស់គេពេញទំហឹងហើយ។

“លោកដើរត្រូវហើយ ផ្ទះខ្ញុំតាមផ្លូវនេះ” ហានីល មិនយល់ខ្លួនឯងដូចគ្នា ថាហេតុអីត្រូវទុកចិត្តមនុស្សមិនដែស្គាល់គ្នាបែបនេះ?

“មិននឹកស្មានថាថ្ងៃនេះមេឃភ្លៀងទាល់តែសោះ” កុំឲ្យបរិយាកាសស្ងាត់ពេក អ្នកកម្លោះក៏និយាយ និងងាកមកមើលចំហៀងមុខរបស់ហានីល។ ពេលនៅក្បែរគេបែបនេះ កម្ពស់នាងត្រឹមទ្រូងរបស់គេប៉ុណ្ណោះ។

“ខែនេះ ជាខែវស្សា ភ្លៀងជារឿងធម្មតាទេ” នាងឆ្លើយទាំងឱនមុខចុះសម្លឹងមើលទៅទឹកភ្លៀង ដែលដក់ដាមផ្លូវ។

“នាងគួរតែរងចាំ ភ្លៀងរាំង ចាំទៅក៏បាន ឬមួយក៏ជិះតាក់ស៊ី វាល្អជាង”

“ខ្ញុំត្រូវប្រញ៉ាប់ទៅផ្ទះ ព្រោះលោកយាយរបស់ខ្ញុំគាត់មានជំងឺវង្វេង ឲ្យតែភ្លៀង គាត់ដឹងតែមានអាការៈបារម្មណ៍ និងមានភាពភ័យខ្លាចហើយ…. ណាមួយខ្ញុំចង់រក្សាលុយខ្លះទើបដើរបែបនេះ” ហានីល បាននិយាយប្រាប់គេ និងព្យាយាមដើរទៅមុខ មិនហ៊ានបង្អង់យូរនោះទេ នេះក៏បានបញ្ជាក់ឲ្យជុងហ្គុក ឃើញថាអ្វីដែលនាងនិយាយគឺជាការពិត។

“ជីវីតនាងលំបាកខ្លាំងណាស់មើលទៅ… ឥឡូវនេះនាងត្រូវបាត់បង់ការងារទៀត”

“មិនលំបាកអ្វីទេ… ខ្ញុំជឿជាក់ថា អ្វីដែលខ្ញុំជួបប្រទះ វាគ្រាន់តែដំណើររារាំង ភាពល្អប្រសើររបស់ខ្ញុំប៉ុណ្ណោះ” នាងឆ្លើយវិញទាំងញញឹមតិចៗ។

“….” ជុងហ្គុក មិនដឹងថាត្រូវនិយាយតបនឹងភាពល្អ របស់នាងយ៉ាងមិចនោះទេ? តាំងពីកើតមកគេទើបតែបាន ជួបប្រភេទមនុស្សដូចហានីលទេ ដែលមានគំនិតវិជ្ជមានរហូត មិនថាក្នុងស្ថានភាពបែបណានោះទេ ក៏នាងអាចញញឹមបានដែរ។

រវល់តែនិយាយគ្នា ភ្លេចខ្លួនពេលនេះពួកគេទាំងពីរក៏បានមកដល់មុខផ្ទះតូចរបស់ហានីល ដែលនៅក្នុងផ្លូវតូចចង្អៀត និងមើលទៅគ្មានសុវត្ថិភាពនោះទេ។ តែក៏សំណាងដែលពេលនេះមេឃគឺរាំងភ្លៀងហើយ។

“លោកយាយ!!” គ្រាន់តែមកដល់ផ្ទះ នាងមិនបានឃើញលោកយាយចាងមី បើកភ្លើងក្នុងផ្ទះនាងក៏រត់ចូលទៅក្នុងយ៉ាងលឿន ដោយមិនខ្វល់ពីអ្វីនោះទេ។

“លោកយាយៗ” នាងបានបើកភ្លើងបំភ្លើ និងស្រែកហៅលោកយាយទាំងមុខស្លេក បេះដូងក៏កន្ត្រាក់ ប្រាប់នាងថាលោកយាយនាងមានបញ្ហាហើយ។

“នាង!មានរឿងអី” ជុងហ្គុក ឮសម្លេងស្រែករបស់នាងខ្លាំងពេក ទើបគេចូលមកមើល ទាំងទឹកមុខពោរពេញដោយការបារម្មណ៍។

“លោកយាយខ្ញុំបាត់ខ្លួនហើយ” ហានីល ខាំមាត់ខ្លួនឯងតិចៗ និងរត់ចេញមកក្រៅវិញ ដើរទៅផ្ទះអ៊ុំស្រីអ្នកជិតខាង ដែលនាងតែងតែផ្ញើលោកយាយឲ្យគាត់មើលឲ្យ។

“អ៊ុំស្រីៗ! មានឃើញលោកយាយខ្ញុំដែរទេ?” ដោយភ័យពេក នាងបានស្រែកខ្លាំងៗ តែនាងភ្លេចហើយថាផ្ទះនេះ ជាផ្ទះរបស់ជេហ៊ុន។

“ឡូឡាស្អីម្លេះ?” រហូតដល់ជេហ៊ុន ចេញមកទើបហានីលភ្ញាក់ខ្លួន។

“ជេ-ជេហ៊ុន ខ្ញុំមករកលោកយាយខ្ញុំ” នាងថយក្រោយបន្តិច ពេលឃើញជេហ៊ុនដើរចេញមក ដោយទឹកមុខមិនគួរឲ្យទុកចិត្ត។

“យាយរបស់នាង នៅផ្ទះរបស់នាងហើយ មិចក៏មករកនៅផ្ទះយើង?” ជេហ៊ុន បានសម្លឹងមើលរាងកាយទទឹកជោគរបស់ហានីល ពីក្បាលដល់ចុងជើង និងបញ្ឍប់ នឹងត្រង់ដើមទ្រូង ទើបហានីល យកដៃបាំង និងឈានជើងថយក្រោយ ដោយការប្រុងប្រយត្ន័។

“ឬនាងមានបំណងផ្សេង?”

“មិនលោកមិនឃើញលោកយាយរបស់ខ្ញុំ ខ្ញុំលាសិនហើយ” ហានីល លេបទឹកមាត់បន្តិច និងលាជេហ៊ុន តែគេក៏បានស្ទុះមករកហានីល។

“ថយចេញពីនាង” ស្រាប់តែពេលនោះ ជុងហ្គុក បានចង្អុលមុខជេហ៊ុន ដោយកែវភ្នែកក្រហម គួរឲ្យខ្លាច។

“អាចង្រៃឯងជាអ្នកណា មកចេះដឹងអីរឿងយើង ចង់ងាប់ហ្ហេស៎?” ជេហ៊ុន បានដើរមករកជុងហ្គុក ដោយមុនខ្លាចក្រែង ព្រោះតែគេមិនបានដឹងឡើយថា ជុងហ្គុកជាអ្នកណា?

“សុំអង្វរជេហ៊ុន លោកចង់សម្លាប់ខ្ញុំក៏បាន តែកុំរករឿងគេ” ហានីល យកខ្លួនមកពាំង ជុងហ្គុក នាងខ្លាចណាស់ថាអ្នកកម្លោះនឹងត្រូវឈឺខ្លួនដោយសារនាង។

“អូហ៍! នេះនាងហ៊ានតវ៉ា ជាមួយយើង មិនខ្លាចគ្មានជីវីតរស់ទេ?”

“អាចង្រៃឯង នឹងហើយដែលត្រូវងាប់ និយាយស្ដីជាមួយយើងឲ្យល្អបន្តិចទៅ ប្រយត្ន័យើងកាប់ឯងជាកងៗ បោះឲ្យក្រពើស៊ី កុំថាយើងឃោឃៅ” ជុងហ្គុក ចង់តែហក់ធាក់គេម្នាក់នោះឲ្យបែកមាត់ទេ បើមិនយល់ថាគេកំពុងតែនៅជាមួយហានីលទេនោះ។

“ហានីល នាងឥឡូវនេះរាប់អានជា មួយអាពាលម្នាក់នេះ ដើម្បីឲ្យវាការពារនាងផងហ្ហេស៎? នាងយកខ្លួនទៅទិញក្បាលវា ឬមួយនាងយកលុយទៅជួលវា តាមសមត្ថភាពនាងមិនអាចមានលុយឲ្យវាទេ មានតែ-”

ផូស!>

មិនដឹងថាជុងហ្គុក បានឈើជ្រុងពីណាទេមកកាន់នឹងដៃ ហើយវាយក្បាលរបស់ជេហ៊ុន មួយទំហឹង ធ្វើឲ្យគេវិលមុខ មើលស្អីមិនច្បាស់។

ផូស!>

មួយដំបងចុងក្រោយ ពីដៃឆៅរបស់ជុងហ្គុក បានធ្វើឲ្យជេហ៊ុន ដេកស្អាត។

“លោក!” ហានីល ខ្ទប់មាត់បើកភ្នែកធំៗសម្លឹងមើលទៅជុងហ្គុក

“គេអាចស្លាប់ទេ?” នាងភ័យមែនទែន ហើយជេហ៊ុនស្លាប់ ជុងហ្គុកនឹងក្ដៅក្រហាយដែរហើយ។

“កុំបារម្មណ៍គេមិនស្លាប់ទេ គ្រាន់តែគេ ដេកលេងប៉ុណ្ណោះ ប្រហែលគេធុញមិនចង់ឃើញមុខអាក្រក់របស់ខ្ញុំហើយ” ជុងហ្គុក និយាយប្រាប់នាងទាំងមុខសោកសៅ

“នាងប្រញ៉ាប់ទៅរកលោកយាយនាងទៅ”

ហានីល ក៏ភ្ញាក់ខ្លួន ហើយកើតក្ដីបារម្មណ៍ពីលោកយាយម្ដងទៀត ទើបនាងប្រញ៉ាប់ចាកចេញទៅជាមួយជុងហ្គុក ទៅរកកន្លែងផ្សេងៗដែលលោកយាយធ្លាប់បានទៅ។

ហើយទីបំផុត នាងបានរកលោកយាយនាងឃើញនៅក្រោមដើមឈើមួយដើម ដែលនៅឆ្ងាយពីផ្ទះ ដោយគាត់បានឱបខ្នើយគេង របស់គាត់យ៉ាងណែន។

“លោកយាយ!” ហានីល ធ្លាយទឹកភ្នែក អាណិតលោកយាយ ទើបនាងស្ទុះទៅរកគាត់ និងឱបគាត់ដោយក្ដីបារម្មណ៍។ បើលោកយាយនាងកើតអ្វីឡើងមក នាងមិនអត់ទោសឲ្យខ្លួនឯងជាដាច់ខាត។

“លោកយាយ!ខ្ញុំហានីលណា លោកយាយ” នាងខ្លាចថាលោកយាយរបស់នាង មិនចាំនាង ទើបនាងប្រាប់ឈ្មោះគាត់ម្ដងទៀត។

“ហានីល? ហានីល ចៅស្រី! ទីបំផុតចៅមានសុវត្ថិភាពហើយ” លោយយាយ គាត់ម្ដងចាំ ម្ដងភ្លេច គួរឲ្យអាណិត។ ជុងហ្គុក ឃើញសភាពអ្នកទាំងនេះហើយ ដូច​ខ្លោចផ្សាយ៉ាងមិចទេ។

“តស់! លោកយាយទៅផ្ទះវិញណា យប់ហើយ” នាងលួងលោមលោកយាយ ដោយសម្លេងស្រទន់ ហើយគាត់មើលទៅហាក់ មានស្មារតី អាចគិតឃើញ និងមានសភាពប្រក្រតីវិញហើយ ទើបគាត់ញញឹម និងដើរតាមហានីល តែគាត់ក៏មិនភ្លេចដៀងភ្នែកមើលជុងហ្គុកដែរនោះទេ។

ពេលត្រឡប់មកដល់ផ្ទះ ហានីលបានឲ្យលោកយាយចូលទៅក្នុងសម្រាក ឯនាងក៏បានចេញមកមើលជុងហ្គុកដែលអង្គុយនៅក្រៅផ្ទះវិញ។ នាងឈរមើលគេបន្តិចទាំងញញឹម មើលទៅគេជាមនុស្សល្អខ្លាំងណាស់ ឫកពារស្លូតបូត ទោះសម្ដីគេរាង គ្រោតគ្រាតបន្តិចក៏ដោយចុះ។

“លោក! លោកទទឹកដោយសារតែខ្ញុំ ចូលក្នុងផ្ទះហូបទឹកក្ដៅៗបន្តិចសិនទេ?” នាងចូលមកក្បែរគេ និងអញ្ចើញគេចេញពីចិត្តស្មោះស។

“មិនអីទេ”

“ចូលសិនមកអ្នកកម្លោះ ខ្លួនចៅសើមអស់ហើយ អាចនឹងឈឺបានណា” នៅសុខៗលោកយាយ ចាងមី បានចេញមកហៅជុងហ្គុក ដែលធ្វើឲ្យគេ ប្រញ៉ាប់ក្រោកឡើង និងឱនគំនាបលោកយាយបន្តិច។

“អរគុណ!លោកយាយហើយ”

“បើអរគុណហើយចូលក្នុងសិនមក! ខ្ញុំទៅរកទឹកអីក្ដៅៗឲ្យលោក” នាងនិយាយប្រាប់គេតែប៉ុណ្ណឹងក៏ដើរនាំមុខជុងហ្គុក ចូលទៅក្នុងផ្ទះ ហើយលោកយាយក៏ស្វាគមន៍គេដែរ។

“នេះលោកសម្រាប់ផ្លុំសក់ និងកន្សែងជូតខ្លួន…ខ្ញុំគ្មានសម្លៀកបំពាក់ដែលត្រូវនឹងលោកទេ តែចាំខ្ញុំដុតភ្លើងក្នុងឡ ដើម្បីឲ្យលោកកក់ក្ដៅ” ហានីល បានហុចរបស់ចាំបាច់ឲ្យគេរួចហើយ ក៏បែរខ្លួបចេញទៅរកឡ ដុតកំដៅក្នុងផ្ទះ តែលោកយាយចាងមី បានកំពុងតែធ្វើបាត់ទៅហើយ ទើបនាងចូលទៅក្នុងផ្ទះបាយ ដើម្បីយកទឹកតែឫសឈើ មកឲ្យគេ។

បន្ទាប់ពីហានីលចេញទៅបាត់ គេក៏សម្លឹងមើលជុំវិញបរិវេនក្នុងផ្ទះ ទាំងកោតសរសើរក្នុងចិត្ត ផ្ទះនេះតូចមែន តែការរៀនចំមានសណ្ដាប់ធ្នាប់ ថែមទាំងមានក្លិនក្រអូប ឈ្ងុយប្លែក បែបមិនដែលធ្លាប់ធុំមកពីមុន។

ប្រាំនាទីក្រោយមក ហានីលក៏បានមកវិញជាមួយនឹងប៉ាន់តែតូចមួយ និងកូនពែងចំនួនបី លើកចេញមកដោយឫកពារទន់ភ្លន់ តែនាងក៏ភ្ញាក់ពេលដែលឃើញជុងហ្គុកប្រើប្រាស់ម៉ាស៊ីនផ្លុំសក់របស់នាង ហាក់បីដូចជាគេជំនាញ និងធ្លាប់ប្រើរបស់នេះពីមុន ដែលភាគច្រើនមនុស្សប្រុសនៅម្ដុំផ្ទះនាង មិនសូវមាននរណាចាប់អារម្មណ៍នឹងរឿងផ្លុំសក់ដោយម៉ាស៊ីនបែបនេះទេ។

“ហានីល! យកទឹកតែមកឲ្យចៅខាងនេះមក” ស្របពេលនោះលោកយាយក៏បានបង្កាត់ភ្លើងឆេះល្មម និងដើរមកវិញអង្គុយទល់មុខជុងហ្គុក ហើយហានីលក៏បានដើរចូលមក និងដាក់ទឹកតែលើតុ ចាក់វាទៅឲ្យជុងហ្គុក មួយពែង និងលោកយាយនាង មួយពែង រួចខ្លួននាងក៏ដាក់ខ្លួនអង្គុយលើឥដ្ឋក្បែរលោកយាយចាងមី ដែលរឿងទាំងនេះកាន់តែធ្វើឲ្យជុងហ្គុក ចាប់ផ្តើមចម្លែកចិត្តទៀតហើយ តែក៏ជ្រើសយកការមិនមាត់។

“អ្នកកម្លោះ ចៅឈ្មោះអីទៅនេះ?” លោកយាយ លើកពែងតែមកផឹកបន្តិច និងសួរទៅកាន់ជុងហ្គុក។ ឯហានីលវិញ រាងរអៀសខ្លួនបន្តិចដែរ គេជួយនាងរហូត តែនាងចេះតែភ្លេចសួរឈ្មោះគេ ចំជាអត់បានការមែន។

“ជុងហ្គុក…ឈ្មោះរបស់ខ្ញុំ” ជុងហ្គុក មិនសូវចេះនិយាយរាបសារ ប៉ុន្មានទេ ទើបគេរាងជាប់ៗមាត់។

“ជុងហ្គុក…ឈ្មោះល្អណាស់ សាច់ឈាមក៏ដូចកូនអ្នកធូរធារ កាយវិការដូចជាអ្នកធំ និងថ្លៃថ្នូរ តែ….ចៅជាមិត្តរបស់ហានីលមែនទេ?” លោកយាយដូចចង់និយាយអ្វី តែក៏ទប់ទាន់ ទើបប្ដូរទៅជាសួរនូវសំណួរផ្សេងវិញ។

“លោកយាយ គាត់ជាអ្នក ដែលតែងតែជួយខ្ញុំ ជាមនុស្សដែលខ្ញុំប្រាប់លោកយាយនោះអី” ហានីល បាននិយាយកាត់ ព្រោះនាងដឹងថាជុងហ្គុក ពិបាកឆ្លើយ។

“អូ៎” លោកយាយងក់ក្បាល និងទាញសៀវភៅ ដែលនៅក្បែរខ្លួនរបស់គាត់ មកបើកកត់ចំណាំ ពីឈ្មោះជុងហ្គុក ដើម្បីកុំឲ្យគាត់ភ្លេច។

“យាយទៅសម្រាកហើយ ឯងនៅចាំជួយជូនដំណើរចៅជុងហ្គុកផងណា” ពេលដែលលោកយាយ កត់ឈ្មោះរបស់ជុងហ្គុកហើយ គាត់ហាក់មានអារម្មណ៍មិនល្អសោះ វាដូចជាស្រពិចស្រពិលយ៉ាងចម្លែក។

បន្ទាប់ពីលោកយាយចេញទៅបាត់ ហានីលក៏ងើបមកអង្គុយលើសាឡុងទល់មុខជុងហ្គុក និយាយញញឹមទាំងអឹមអៀន

“ជុងហ្គុក… អរគុណលោកហើយដែលបានជួយខ្ញុំ ហើយនីឈ្លាតកំដរខ្ញុំស្វែងរកលោកយាយទៀត ខ្ញុំមិនដឹងថាមានអ្វីសងគុណលោកឡើយ”

លើកទីមួយដែលជុងហ្គុក ឮនាងហៅឈ្មោះរបស់គេ ធ្វើឲ្យបេះដូងរបស់គេហាក់ឈប់លោត។ អ្នកផ្សេងហៅឈ្មោះគេ វាដូចជាមិនពិរោះ ស្មើនឹងនាងនោះទេ។

“មិនបាច់សងគុណអ្វីនោះទេ ត្រឹមនាងទុកចិត្តមនុស្សប្លែកមុខដូចខ្ញុំ ក៏ចាត់ទុកថាសំណាងណាស់ហើយ” ជុងហ្គុក និយាយតែប៉ុណ្ណឹងក៏លើកទឹកតែមកផឹកបន្តិច។

“បើលោកជាមនុស្សអាក្រក់លោកមិនជួយខ្ញុំនោះទេ ខ្ញុំជឿជាក់លើលោក ថាជាមនុស្សល្អ”

“នាងមើលមនុស្សក្នុងផ្លូវល្អពេកហើយ កុំទាន់ទុកចិត្តអ្នកដទៃ មិនស្រួលៗខ្ញុំមិនល្អក៏ថាបាន” ជុងហ្គុក មិនចង់ឲ្យនាងឆាប់ទុកចិត្តគេឡើយ ព្រោះគេមិនល្អដូចនាងគិត។

“ឈប់សិន ទឹកតែនេះរសជាតិប្លែកណាស់” ជុងហ្គុក មិនចង់ឲ្យនាង តប្រយោគរបស់គេ ទើបលើកប្រធានបទថ្មីមកនិយាយវិញ។

“តែនេះ ជាតែរបស់លោកយាយ ខ្ញុំមិនដឹងថាគេយកអ្វីមកធ្វើនោះទេ” ហានីល និយាយតាមត្រង់ ព្រោះនាងមិនបានរៀនពីរបៀបផ្សំតែមួយនេះឡើយ។

“ខ្ញុំមិនដែលផឹកតែបែបនេះឡើយ” ជុងហ្គុក និយាយហើយក៏លើកតែនោះអកម្ដងទៀត ឡើងអស់ពីពែង។

“អ៊ីចឹងលោកចង់បានខ្លះទេ ចាំខ្ញុំខ្ចប់យកមកឲ្យ” ហានីល ត្រេកអរដែលគេចូលចិត្ត ទើបក្រោកឡើងប្រញ៉ាប់រត់ទៅផ្ទះបាយ ទោះជុងហ្គុក ប្រាប់ថាមិនបាច់ក៏ដោយ។

“យើងមិនចង់ឲ្យនាងទុកចិត្តយើងបែបនេះឡើយ” អ្នកកម្លោះនិយាយហើយក៏ផ្អែកខ្លួនលើសាឡុង ដែលមិនសូវជាទន់ តែគេបែរជាមានអារម្មណ៍កក់ក្ដៅ ដែលចេញពីភ្លើងដែលកំពុងតែដុតក្នុងផ្ទះ។ ដោយសារតែគេមិនដែល ដើរច្រើន និងត្រូវទឹកភ្លៀងផង ក៏បានធ្វើឲ្យត្របកភ្នែកគេទន់ទៅម្ដងបន្តិចៗ រហូតដល់ចូលទៅក្នុងពិភពនិទ្ទ្រាដ៏ជ្រៅ។

“នេះ…” ហានីល បានដើរចេញមកវិញ ក៏ប្រទះឃើញទេដេកលក់ ទើបនាងស្ងាត់មាត់ និងដើរលបៗចូលទៅជិតគេ។

គេប្រហែលជាអស់កម្លាំងខ្លាំងហើយ ទើបបានជាឆាប់គេងលក់បែបនេះនោះ។

ហានីល លុតជង្គង់ចុះ និងទាញកន្សែងដែលនាងយកមកឲ្យគេមុននេះមកដណ្ដប់ពីលើខ្លួនសើមតិចៗរបស់គេ ទាំងអារម្មណ៍អាណិត មិនដឹងថាគេរងាយ៉ាងណាទេ។

ស្នាមញញឹមរបស់នាងក៏បានលេចឡើង ពេលបានមើលមុខជិតៗ ច្បាស់ៗរបស់គេ ។ គេមើលយ៉ាងណាក៏មិនសមជាមនុស្សអាក្រក់ដែរសម្រាប់នាង។ នាងផ្អែកខ្លួននឹងកៅអី ហើយឱបដៃសម្លឹងមើលមុខរបស់គេ។

កុំប្រាប់ឲ្យសោះថា បេះដូងរបស់នាងកំពុងតែស្រលាញ់គេហើយ…មិនអាចទៅរួចឡើយ ព្រោះនាងទើបតែស្គាល់ ឈ្មោះគេមុននេះនោះទេ។

ជុងហ្គុក!

Continue Reading

You'll Also Like

23.2K 668 30
ក្ដីស្រឡាញ់ស្រលាញ់ដែលស្រីម្នាក់ដែលខំផ្ដល់អោយទៅបុរសម្នាក់ក្នុងនាមជាគូរដណ្ដឹងនិងស្វាមីដែលចុងក្រោយគេនៅតែធ្វើអោយនាង ខកបំណង គេបានធ្វើឲ្យស្រីផ្សេងមានផ្ទៃពោ...
1.4M 124K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
65.3K 2.1K 33
Jung Hoseok X Lee Hanna ស្នេហាបែបម៉ាហ្វៀនឹងក្មេងស្រីគួអោយស្រលាញ់💚
4M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...