SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)

By ciel2novels

10.4K 365 85

រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារ... More

Chapter: 1 (ល្បែងភ្នាល់)
Chapter: 03 "រត់រកនិស្ស័យ"
Chapter: 04 "អ្នកមានគុណ"
Chapter: 05 "ថ្ងៃលំបាក"
Chapter:06 "ព្រះអាទិត្យ តែងតែរះ"
Chapter: 07
Chapter: 08 "ទទួលយក"
Chpt: 09 "ក្តីស្រលាញ់ធ្វើឲ្យបេះដូងទន់ជ្រាយ"
Chapter: 10 ""ផ្ទៃមេឃគង់ប្រែពណ៌ ពេលព្រះអាទិត្យលិច" "
Chapter:11 "ទឹកស្ងប់គង់មានរលក"
Chapter:12 "គ្រប់ការកុហក សុទ្ធតែមានបំណង"
Chapter:13 "រក្សាចិត្តស្មោះ បង្កើនក្ដីស្រលាញ់"
Chapter:14 "អារម្មណ៍មិនអាចបំបែកបាន"
Chapter:15 "ការបែកទាំងមិនអស់ចិត្ត"
Chapter:16 "របួស ដែលមិនអាចព្យាបាល"
Chapter:17 "កំហុសដ៏ធំបំផុត"
Chapter:18 "បែកបាក់"
Chapter:19 'ស្រដៀងតែមិនដូច'
Chapter:20 "ធ្លាក់ដល់បាត"
Chapter:21 "ជីវីតថ្មី"
Chapter:22 "គេចមិនផុត"
Chapter:23"អាត្មានិយម"
Chapter:24 🔞
Chapter:26 "ស្នាមញញឹម"
27
28
29
30
31+32
33 "ទំព័របញ្ចប់"

Chapter: 02 "គម្រោងការណ៍"

400 15 3
By ciel2novels

ដំណើរល្ហិតល្ហៃរបស់នារីមាឌស្ដើងបានដើរចេញពីក្នុងហាងកាហ្វេតែម្នាក់ឯង ក្នុងដៃរបស់នាងមានកាន់អាវក្រៅរបស់មនុស្សប្រុសពណ៌មួយជាមួយនឹងឯកសារជាច្រើន។

“មកនេះ!” មិនទាន់បានអីផង នារីម្នាក់សក់ខ្លីត្រឹម.កក៏បានអូសដៃនារីកំសត់ហានីលមុខស្រទន់ទៅទីណាត់ទីណែងឲ្យដើរតាមខ្លួនទៅចំហៀងហាងយ៉ាងតក់ក្រហល។

“ហេតុអីក៏នាងមិនអាចបញ្ចុះបញ្ចូលឲ្យគេមកដាក់លុនៅធាគារបានដឹងទេថាយើងត្រូវខាតប្រាក់ចំណេញវាល់លាន”

“អ្នកនាងម៉ូអ៊ី….ខ្ញុំពិតជាគ្មានសមត្ថភាពពិតមែនសុំទោសៗ…សុំអ្នកនាងអធ្យាស្រ័យ!” ហានីន នាងពិតជាស្លូតខ្លាំងមែនទែន ដល់ថ្នាក់នេះមិនមែនជាកំហុសបុគ្គលិកផ្នែករៀបចំឯកសារដូចនាងក៏ដោយ ក៏ហានីលនៅតែឱនគោរពសុំអភ័យពីអ្នកដែលមានងារថាជាកូនស្រីរបស់លោក អគ្គនាយកធំ ដែរ ។

“បើនាងគ្មានសមត្ថភាព នាងគួរតែលក់ខ្លួនឲ្យទៅម្ចាស់អាវនេះទៅ” ម៉ូអ៊ី ជ្រាត់ចង្កេះទាញអាវពីដៃរបស់ហានីនមកទម្លាក់ចោលជាមួយនឹងស្នាមញញឹមមើលងាយ ។ នាងនិយាយដូចនេះក៏ដោយសារតែនាងអាចស្មានតម្លៃអាវនោះបានថាវាថ្លៃណាស់ មនុស្សដូចហានីលគ្មានសមត្ថភាពទិញវាឡើយ។ តែម៉ូអ៊ីប្រហែលជាមិនបានដឹងឡើយថាម្ចាស់អាវគឺកំពុងតែនៅក្នុងឡានដែលចតពីមុខពួកនាងទាំងពីរនេះឯង ហើយគេក៏បានកំពុងតែក្ដាប់ដៃសម្លក់ម៉ូអ៊ីដូចគ្នា។

“….” កែវភ្នែករបស់ហានីលឡើងក្រហម ឯមាត់ក៏ញ័រតិចៗ។ នាងបានងើយមើលមុខរបស់ម៉ូអ៊ីបន្តិចដោយមិនតបតអ្វីឡើយ ព្រោះនាងគ្មានភាពក្លាហានអ្វីសូម្បីតែបន្តិច បានត្រឹមតែញញឹមទាំងមិនសម និងឱនរើសអាវយកមកឱបវិញ។

“ប្រធានក្រុមលីប្រហែលរងចាំខ្ញុំហើយ សុំលាអ្នកនាងម៉ូអ៊ី”

“លោកលីមិនចាំមនុស្សអសមត្ថភាពដូចនាងទេ អញ្ចើញនាងទៅរកម្ចាស់អាវនោះទៅ ក្រែងជីវភាពនាងវាគ្រាន់បើឡើង”

“មិនដូចអ្នកនាងគិតទេ” ពាក្យមួយឃ្លានេះ ហានីលបានត្រឹមតែទើនឹងបំពង់ក ចិត្តមួយចង់និយាយ តែនាងនៅកោតក្រែងនឹងគោរព ទើបសម្ដីបានត្រឹមតែទើនៅបំពង់កនេះឯង។

“ចំជាល្ងង់!!” ម៉ូអ៊ី និយាយឲ្យហានីលដោយសង្កត់សម្លេងខ្លាំងៗ អាចឲ្យអ្នកស្ដាប់ចុកទ្រូងបាន។

សរុបមកហានីលមិនបានតមាត់មួយម៉ាត់ តែនាងបែរជាញញឹមនិងឱនគំនាបដល់ម៉ូអ៊ីពេលនាងដើរចេញទៅទៀតផង។ តាមពិតទៅម៉ូអ៊ីមកនេះក៏ចង់មកមើលថាហានីសអាចអូសទាញអតិថិជនធំបានឬអត់ បើបាននាងនឹងយកគុណសម្បត្តិនេះទៅអួតប្រាប់លោកប៉ារបស់នាងដូចរាល់ដងជាមិនខាន។

……

ប្រាវ!!!

អំបែងថូផ្កាកុលាបមួយថូបានធ្លាក់បែកខ្ចាយមកលើឥដ្ឋដោយដៃកម្លោះសង្ហារជុងហ្គុក។

“យើងពិតជាក្ដៅចិត្តជាមួយស្រីនោះណាស់….នាងល្ងីល្ងឺៗ… មិនចេះមាត់ជាមួយគេសូម្បីតែបន្តិច!” ចិញ្ចើមក្រាស់របស់ជុងហ្គុកក៏ជ្រួញចូលគ្នា ព្រមទាំងលើកដៃមកជោគសក់ដែលវែងលុបត្រចៀករបស់ខ្លួនឲ្យស្រឡះមុខបន្តិចមុននឹង ចង់យកជើងទាន់ថូផ្កាធំនៅក្បែរមាត់ទ្វាតែ…

“អត់ទេៗចៅហ្វាយ!ថូនេះថ្លៃណាស់” មីនជុន មនុស្សជំនិតរបស់អ្នកកម្លោះក៏បានរត់មកឱបថូផ្កាជាប់ និងគ្រវីក្បាលដូចស្រាំងទិចដាក់ជុងហ្គុក។

“អាចង្រៃយ៎អើយ! ការងារយើងឲ្យធ្វើរួចឬនៅ មិចក៏ឯងមានពេល មកការពារថូនេះ” អ្នកកម្លោះចាប់ផ្ដើមមួម៉ៅកាន់តែខ្លាំង តែក៏ខាំមាត់ទ្រាំ យល់ដែរថាថូនេះពិតជាថ្លៃមែន។

“២០នាទីទៀតឯកសារនឹងមកដល់ហើយចៅហ្វាយ….” មីនជុន តបទាំងពេបមាត់គួរឲ្យស្រលាញ់ មុននឹងឱបថូផ្កាពណ៌ប្រផះធំជាងខ្លួនគេ និងមានកម្ពស់ស្មើគ្នាពេលដែលអង្គុយ។ ក្នុងផេនហោស៍មួយនេះ មីនជុន ការពារជាងគេគឺថូ ព្រោះវាស្អាត ហើយគេនេះឯងជាអ្នកទិញវាមកដោយផ្ទាល់ដៃ។ គេមិនកុហកឡើយគេស្រលាញ់របស់គ្រប់យ៉ាងក្នុងផេនហោស៍នេះ អាចមកពីគេជាអ្នកជារៀបចំរបស់ទាំងអស់ ដោយតាមពិតនេះជាតួនាទីរបស់មេផ្ទះ តែអ្នកណាទៅដឹងថាចៅហ្វាយមុខមាំម្នាក់នោះមិនដែលឲ្យមេផ្ទះណាចូលមកបោសសម្អាតឡើយ និយាយឲ្យចំមានតែគេម្នាក់គត់ដែលអាចចូលមកបាន។ មិនរអ៊ូទេណា តែវាពិតជាហត់មែនៗៗៗ គ្រាន់តែបានលុយច្រើនជាងគេ។

៨យប់

ក្នុងផេនហោស៍ដែលមានតែគ្រឿងសង្ហារឹមទំនើប តែភាគច្រើនជាពណ៌ស្រគាំៗ ដូចជាពណ៏ខ្មៅ ប្រផេះអីជាដើម។ តែមើលចុះម្ចាស់ផេនហោស៍នេះបែរជាលេងខ្លួនទទេ មានតែកន្សែងពោះគោមួយបិទបាំងនៅផ្នែកខាងក្រោម អង្គុយផ្អែកខ្លួនលើសាឡុងទន់ៗសម្លឹងមើលឯកសារក្នុងដៃ នៅកណ្ដាលបន្ទប់នេះ មើលទៅគេហាក់ស្រស់ស្រាយណាស់ដែលមានជីវីតឯករាជ្យនៅតែម្នាក់ឯងបែបនេះ។

“ខេជី ហានីល អាយុ២៣ឆ្នាំ ឪពុក-ម្ដាយ ស្លាប់ គ្មានញាតិសណ្ដាន រស់នៅជាមួយលោកយាយដែលមានជំងឺ បំណុលរុំទិសទាំងប្រាំបី…..អាជូ!ឡប់តាមនាងម្នាក់នេះដែរហើយ” ជុងហ្គុកបោះក្រដាស់មួយសន្លឹកចោលទៅលើតុ មុននឹងលើកយកទូរសព្ទមកអិបនឹងត្រចៀក

“មកជួបយើងឲ្យឆាប់អាជូ” គ្រាន់តែនិយាយចប់ប៉ុណ្ណឹងជុងហ្គុកក៏ដាក់ទូរសព្ទចុះ ហើយទ្វាបន្ទប់ក៏បានបើកឡើងមកដោយមានមីនជុនដើរចូលមក។

“បាទចៅហ្វាយ!”

“ឯងយកស្អីមកឲ្យយើង…យើងត្រូវការអ្វីដែលច្បាស់លាស់ ហើយពួកឯងចង់លេងសើចជាមួយយើង?” ស្បត់បានថាគេនឹងកាច់ក-កូនចៅសំអុយនេះចោល បើមិនខ្លាចគ្មានអ្នកស្មោះត្រង់ជាមួយគេដូចម្នាក់នេះនោះ។

“លោកចៅហ្វាយ ពេលតែ ២០នាទី អ្នកណាទៅធ្វើអីទាន់-អត់ទេៗចៅហ្វាយខ្ញុំទៅធ្វើឲ្យថ្មី ស្អែកនេះមុខជាបានប្រាកដណាស់” មីនជុន តវ៉ាមិនទាន់ចប់ តែក៏ត្រូវកែវភ្នែកពិឃាតរបស់ជុងហ្គុកបាញ់មក ហើយនៅកាំភ្លើងខ្លីក្នុងដៃ ដែលមិនដឹងថាមានតាំងពីពេលណានោះទៀត ទើបតម្រូវឲ្យបុរសកំសត់ប្រញ៉ាប់កែខ្លួន និងរត់ចេញទៅភ្លាម។

តែរត់មកដល់មាត់ទ្វាហើយ មីនជុនក៏ឈ្លាតងាកក្រោយទៅរកចៅហ្វាយបន្តិចទៀត

“ចៅហ្វាយចាំបើក Email មើលចុះ យប់ជ្រៅបន្តិចខ្ញុំនឹងផ្ញើឲ្យចៅហ្វាយ”

ក្រឹប!

ឃើញជុងហ្គុកតម្រង់កាំភ្លើងមករកខ្លួន មិនទុកយូរមីនជុនក៏រត់ទៅប្រុយ លែងនៅនិយាយស៊ាំញ៉ាំទៀត។

………

យប់ម៉ោង៩-១០ គឺជាពេលដែលមនុស្សធម្មតាបានមកផ្ទះសម្រាកអស់ហើយ លើកលែងតែកញ្ញាហានីលដែលនាង ទើបតែនឹងដើរត្រុកៗ តាមផ្លូវដែលគ្មានមនុស្សសោះ មើលទៅគួរឲ្យសង្វែគខ្លាំងណាស់។

“ជេ…ជេហ៊ុន!” កែវភ្នែកស្រទន់បានបើកធំៗដោយសារនាងបានឃើញមនុស្សប្រុសពីរនាក់ដែលនាងស្គាល់ច្បាស់ដូចថ្ងៃមក ឈរច្រងាងៗ នៅពីមុខនាង។

“យ៉ាងមិចហើយហានីស!មកយប់បែបនេះ ប្រហែលជាថែមម៉ោងហើយត្រូវទេ?” ជេហ៊ុន អ្នកកម្លោះរាងខ្ពស់ សម្បុរពណ៌សណ្ដែកបាយ និងមានពុកចង្ការតិចៗ បានវាចារមកកាន់នារីកំសត់ ដែលពេលនេះនាងកំពុងតែឈរទ្រឹងឱបកាបូបជាប់នឹងទ្រូង។

“ចា៎-ចា៎…ជេហ៊ុន” ហានីល ប្រឹងឆ្លើយទាំងអត់ដង្ហើម នាងព្យាយាមមិនមើលមុខពួកគេហើយ តែជេហ៊ុននោះនៅតែសម្លឹងមើលមកនាងមិនដាក់ភ្នែក។

“អ៊ីចឹង….លុយក៏បានច្រើនដែរហើយ-”

“អត់មានទេៗ…មេត្តាដល់ខ្ញុំផងទៅចុះ លោកទាំងពីរកុំរករឿងខ្ញុំអី…ត្រឹមលោកប្រឌិតរឿងថាលោកយាយខ្ញុំជំពាក់ប្រាក់គេមិនសង ចាត់ទុកថាច្រើនណាស់ទៅហើយ” ទឹកភ្នែកនៃភាពឈឺចាប់ បានហូរចុះមកសុំក្ដីមេត្តា តែនាងគិតខុសហើយពួកគេទាំងពីរគ្មានថ្ងៃអាណិតនាងឡើយ។

“មិនមែនជារឿងយើង….” ជេហ៊ុន សម្លុតនាងព្រមទាំងចាប់កញ្ឆក់ដើមដៃរបស់នាង ឲ្យចូលមករកគេកាន់តែជិត។

“អួយ៎…លែងខ្ញុំទៅ” នាងកាន់តែរមួលខ្លួនរើចេញ ជេហ៊ុនកាន់តែច្របាច់ដៃនាងកាន់តែខ្លាំង។

“អាវ៉ាង! ឆែកមើលកាបូបនាងទៅ….មានលុយប៉ុន្មានយកមកទាំងអស់”

“បាទ!លោកបង” គ្នាម្នាក់របស់ជេហ៊ុនក៏ចាប់ទាញកាបូបពីដៃរបស់ហានីលដោយគ្មានក្តីមេត្តាអ្វីឡើយ ទាំងដែលនាងជានារីខ្លួនតូច ឈរយំឡើងញ័រខ្លួន តែនាងអាចធ្វើអ្វីបាននៅពេលនេះ។

ប្រូស!

ជេហ៊ុន បានរុញហានីលទៅលើដី ដោយមិនថ្នមដៃសូម្បីតែបន្តិច មុននឹងគេទៅជួយរុះរើ របស់របរ នាងជាមួយនឹងគ្នារបស់គេ។

អស់ហើយ…គ្មានសល់ឡើយ ប្រាក់តែបន្តិចបន្តួចទុកសម្រាប់ទិញថ្នាំឲ្យលោកយាយរបស់នាងនៅថ្ងៃស្អែកត្រូវពួកគេយកទៅអស់ហើយ។

“ហ្ហឹកៗ…អ្ហឹកៗ” អស់ជម្រើស នាងបានត្រឹមតែអង្គុយឱបជង្គង់យំនៅកណ្ដាលទីងងឹតតែម្នាក់ឯង លែងមានអារម្មណ៍ថាខ្លាចអ្វីទៀតហើយ។ ពិភពលោកធ្វើបាបនាងពេកហើយ ឪពុក-ម្ដាយមុខយ៉ាងមិចនាងមិនដែលស្គាល់ ក្តីសុខអាចសម្រាកពេញភ្នែកនាងក៏មិនដែលមាន អ្នកជិតខាងក៏នាងគ្មានច្រើន ដោយសារជេហ៊ុនបានបង្កាច់បង្ខូរនាងថា ជំពាក់ប្រាក់គេមិនសង ម្ចាស់បំណុលជុំទិស បើរាប់រកមានតែនាំរឿងក្តៅក្រហាយមកឲ្យខ្លួន។

“សុំទោសលោកយាយ! ថ្ងៃស្អែកខ្ញុំគ្មានប្រាក់ឲ្យលោកយាយនោះទេ” គ្រាន់តែនឹកដល់លោកយាយនៅផ្ទះ ទឹកភ្នែកក៏ហូរច្រោកបាត់ទៅហើយ ជីវីតមួយនេះពេលណាទើបល្អប្រសើរទៅ?

…..

 ថ្ងៃទី ១ នៃគម្រោងការណ៍ភ្នាល់របស់ជុងហ្គុកបានចាប់ផ្ដើម តែគេបែរជាមិនទាន់ចូលទៅជួបនាងភ្លាមឡើយ គេគ្រាន់តែអង្គុយនៅក្នុងឡានមើលពីសកម្មភាពរបស់នាងពីចម្ងាយ។

“នាងធ្វើការនៅធនាគារល្បីដែរ តែអ្នកគ្រប់គ្រងគ្មានមនោសញ្ចេតនា អ្វីបន្តិចឡើយ គិតតែពីធ្វើបាបនាងខ្លួនតូចតែមួយនោះ” ជុងហ្គុក ចាប់ផ្ដើមរអ៊ូតិចៗតែម្នាក់ឯង ឯមីនជុនដែលនៅខាងមុខនោះប្រឹងផ្ទៀងត្រចៀកស្ដាប់ស្ទើរតែស្លាប់ហើយ។

“ចៅហ្វាយ…អ្នកនាងម្នាក់នោះមើលទៅគួរឲ្យអាណិតណាស់ ចៅហ្វាយដាច់ចិត្តយកនាងមកលេងសើចដែរហ្ហេស?”

“យ៉ាងមិចឯង? ឯងប្រុងឲ្យយើងយកស្រីមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ មកធ្វើជាប្រពន្ធ ឲ្យម៉ែយើងជេរស្លាប់មែនទេ…ចំជាមិនដឹងអីមែន” ជុងហ្គុក ចេះតែនិយាយតវ៉ា យកឈ្នះតែក្នុងចិត្តគេ គឺគ្មានបំណងមើលងាយនាងឡើយ។

“អ្នកស្រីហ៊ីតា មិនដែលរើសអើងមនុស្សទេ-”

“ហ៊ឺយ…បិទមាត់ឯងទៅថ្លង់ណាស់” ជុងហ្គុក មិនជាមិនចង់ស្ដាប់ មិនចង់គិតទេថាគេយកនារីម្នាក់នោះមកពិតមែន គេគ្រាន់តែចង់លេងល្បែងភ្នាល់ជាមួយមិត្តភក្តិគេប៉ុណ្ណោះ បន្ទាប់មកគេនឹងឲ្យលុយនាងខ្លះ ហើយក៏ចេញគឺចប់ ។

Continue Reading

You'll Also Like

13.8K 294 5
Everyone knows about the Mikaelson Family, the original vampires. Esther and Mikael gave birth to 7 children; Freya, Finn, Elijah, Nik, Kol, Rebekah...
261K 13.3K 165
ចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាលទី២បន្តពីរឿង កូនបំណុលចងស្នេហ៍ ]...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.4M 35.1K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...