សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]

LilJuu_1992

141K 7.5K 316

Trailler Jk(Top) / Tae(Btt) Taehyung! ===== ផ្ដើមសរសេរ: 09.06.23🤍 សរសេរបញ្ជាក់: 12.11.23🌸 Write :... Еще

Episode 01
Episode02:ចាប់ដោះរបស់ឯង
Episode03:រោគចិត្ត
Episode04:ត្រង់ណាថាយើងថើប
Episode05:យកឯងទៅរំលោភ
Episode 06: ស្នាមថើប
Episode07:ត្រជាក់បេះដូង
Episode08:ថេយ៍ធ្លាប់មានសង្សារឺអត់?
Episode09:មកញ៉ែគ្នាក៏មករាវខ្យង
Episode10: រងគុន><
Episode11:កុំហៅខ្លួនឯងថាបង
Episode12:អនាគតចង់ឡើងTop
Episode13:បងឆ្កួតព្រោះស្រឡាញ់អូន
Episode14:បងយល់ហើយ!
Episode15:មកជួបម៉ាក់ក្មេក><
Episode16:មិនមែនចោរទេ..គឺទន្សាយ
Episode17:គេត្រឡប់មកវិញហើយ
Episode18:មិនទាន់ត្រៀមខ្លួន
Episode21:call me daddy🔞
Episode20:ឈ្លោះគ្នាដូចឆ្កែឆ្មា
Episode 19: សង្ឃឹម!
📌ជូនដំណឹង!
Episode22:ថេយ៍!?
Episode23:បកស្រាយ!
Episode24:ថោកទាប
Episode25:ធ្វើជាម្ចាស់ជីវិត
Episode26:ខ្លាចគេខឹង
Episode27:ចរឹកមេមាន់
Episode28:Alima
Episode29: ក្លិនទឹកអប់?
Episode 30:បងសន្យា
Episode31 :Jung soorang
Episode32:លួចមានស្រី
Episode34: សត្វក្អែក
Episode33: ក្បាលខូច
Episode35:កំដរ
Episode36: លែងលះ
Episode37: ដេកក្រៅបន្ទប់
Episode 38:សាច់អាំង
Episode39:សាហាយ
Episode40:នៅផ្ទះយើងហើយ
Episode41:ចំណីដល់មាត់ខ្លា
Episode42:ទៅគិតអីប្រពន្ធ?
Episode43:វិដេអូ
Episode 44: គណនីអាថ៍កំបាំង
Episode45:អន់ចិត្ត
Episode 46
Episode47:បងឯងចង់ទៅណា៌?
Episode48:សោះកក្រោះ
Episode 49:ខ្ញុំមិនស្អាតទេ
Episode50:អូនស្អប់បងឯង~
Episode51:ព្រោះអូនជាមនុស្សរំអួយដូចសម្ដីបង
Episode53:កុំទៅណាចោលអូន
Episode 54:កុហក
Next episode
Episode55:ម្ដេចក៏ស្លេកមុខហើយ?
Episode56:លែងលះ
Episode57+58:ចិញ្ចៀនរៀបការ
Episode59:ឆ្កែតែឆ្កួតខាំហើយ><
Episode59: បិទច្រមុះរត់?
Episode60:មកយឺតមួយជំហាន
Episode61+62: Gukkie
Episode63:ទៅវង្វេងប្រពន្ធកូនមកពីណា៌?
Episode 64:រន្ទះបាញ់Daddy
Episode65:ចម្លើយ
❗About admin
Episode66:លោកកូន
About ❗
Episode67:មេអំបៅ🔞
The end :សំណាញ់ស្នេហ៍

Episode52:ហើយបងនឹងពេទ្យ?

1.4K 103 17
LilJuu_1992

សម្លេងជីបជុប៎មាត់ផ្ដោះផ្ដងគ្នាទៅមកលឺសូរពេញផ្ទៃបន្ទប់ ដែលការថើបមួយនេះហាក់ផ្អែមល្ហែមនឹងស្អិតរមួតខ្លាំង ត្បិតពួកគេទាំងពីរខានធ្វើរឿងនេះជាមួយគ្នាយូរមកហើយដែរ។

<ថេយ៍ឈប់អន់ចិត្តនឹងបងទៅណា..បងនិយាយការពិត បងនៅមិនស្រណុកឡើយពេលឈ្លោះគ្នាជាមួយអូន ចិត្តបងមិនស្ងប់គិតអ្វីមិននឹង វារាលទៅរកតែថេយ៍មិនឈប់ឲបងគិត គិតហើយក៏គិតទៀតថាគួរធ្វើមិចទើបឲអូនបាត់ខឹងនឹងបង> នាយលែងចេញពីការថើប ជំនួសឲសម្ដីលួងលោមទន់ភ្លន់ពោរពេញដោយទឹកដម លើកប្រអប់ដៃមាំក្រាស់ទៅវាសចុះឡើងលើថ្ពាល់ក្រពុំទៅមក ប្រែកែវភ្នែកមនោសញ្ចេតនាសម្លឹងមិនដាក់ឲគេទន់ចិត្ត។

<បើដឹងថាក្នុងចិត្តខ្លួនឯងបែបនឹង ចុះហេតុអីក៏ធ្វើបែបនឹងដាក់អូន?> ត្រូវហើយ! បើនាយនៅមិនសុខ ហេតុអ្វីក៏ចូលចិត្តតែនាំរឿងឈ្លោះ? ឈ្លោះមិនចេះចប់មិនចេះហើយ អស់ពីមួយចូលមួយ។

<បងខុសហើយ បងមិនធ្វើបែបនឹងដាក់ថេយ៍ទៀតទេ>

<សន្យាមក> មិនដឹងឡើយថាពាក្យសន្យានេះវាគង់វង្សប៉ុណ្ណា រឺក៏ឋិតឋេរយ៉ាងមិច ដឹងត្រឹមតែម្យ៉ាងការធ្វើបែបនេះវាអាចលួងលោមចិត្តគេឲកក់ក្ដៅបន្តិចដែរ, ថេយ៍លើកកូនដៃឡើងចំពោះមុខនាយ ដើម្បីឲអ្នកម្ខាងទៀតក្បួកជាសន្យា។

<បងសន្យា សន្យាថាមិនធ្វើបែបនេះដាក់ថេយ៍ទៀតទេ> គេមិនស្ទាក់ស្ទើរឡើងក្នុងការពោលពាក្យសន្យា ព្រោះ...

<ទិញវាមកលួងអូនហេ៎?> ថេយ៍ញញឹមឡើងមកក្រឡេកទៅមើលផ្កាកុលាបលើតុ ដែលនាយទិញសម្រាប់គេ។

<អ៌រមែនហើយ! ជូនសម្រាប់អូន ប្រពន្ធសម្លាញ់របស់បង> លឺសម្ដីថេយ៍រហ័សឲនាយងើបចុះពីគ្រែ ទៅទាញបាច់ផ្កា លុតជង្គង់ចុះលើកផ្កាបង្ហាញទៅឲរាងតូច។

<ហឹស!~ អគុណ> ដូចនិយាយចឹងគេមិនដែលខឹងនាយឡើយ វាមានតែម្យ៉ាងគឺអន់ចិត្តតែប៉ុន្នឹង, ប៉ុន្តែពេលនេះគេលែងអន់ចិត្តហើយព្រោះនាយបានធ្វើឲគេញញឹមចេញមកម្ដងទៀត, ថេយ៍ទទួលយកផ្កាពីនាយញញឹមឡើងដោយគ្មានលក្ខខណ្ឌ។

<សឺត~ ចូលចិត្តទេ? វាស្អាតដូចជាអូនចឹង> ឃើញថេយ៍ស្រួលលួងបាត់ខឹង នាយងើបឡើងទៅថើបថ្ងាសគេមួយដង្ហើមមុននឹងអង្គុយក្បែរ។

<ចូលចិត្ត ឲតែរបស់បងទិញឲអូនចូលចិត្តទាំងអស់>

<ហឹស! គួរស្រឡាញ់ណាស់> ដើម្បីជាភាពស្និទ្ធស្នាលជាងនេះគេលើកដៃទៅទាញថ្ពាល់ថេយ៍តិចៗ មុននឹងឲមុខទៅត្រដុះច្រមុះនឹងគ្នាតិចៗ។ មើលទៅ!..ថាតើនៅជាមួយនាយគេសប្បាយចិត្តយ៉ាងមិច? នាយបុិនលួង! នាយបុិនយកចិត្ត! ហើយវាក៏កក់ក្ដៅ ព្រោះគេមានគ្រួសារ គ្រួសារដែលជានាយ មិនឯការខ្លួនមួយម្នាក់ឯងដូចពីមុនឡើយ។

<មែនហើយ ចាំបងបន្តិចណា៎> ជុងហ្គុកដូចជាភ្ញាក់ខ្លួនក៏ងើបគ្រោសទៅរកកិទូនៅក្បែរទ្វារ ដោយបើកមកគឺប្រអប់ថ្នាំ។

<បងធ្វើអី?>
<លាងរបួសឲអូន សូមទោសណា៎ ដែលធ្វើឲអូនឈឺ> ថាចប់គេលើកជើងថេយ៍មកដាក់លើភ្លៅ មុននឹងស្រាយបង់ចាស់ដែលប្រឡាក់ឈាមនោះចេញជំនួសឲការលាងសម្អាតថ្មី, ថេយ៉ុងកាលបើឃើញបែបនេះក៏ពុំជំទាស់មានតែសប្បាយចិត្តនឹងទទួលឲនាយលាង។

<បើឈឺប្រាប់បង បងនឹងថ្នមដៃសម្រាប់អូនបំផុត> គេថាបណ្ដើរយកចិត្តទុកដាក់នឹងការលាងបណ្ដើរ , ថេយ៍ញញឹមស្រាលៗសម្លឹងមើលកាយវិការរបស់នាយមិនដាក់, វាក្លាយជាការពិតហើយ ត្បិតនាយមិនមែនជាមនុស្សដំបូងដែលលាងឲគេ ប៉ុន្តែនាយគឺជាស្វាមីរបស់គេ ស្វាមីដែលយកចិត្តទុកដាក់មកលើគេ, គេមានក្ដីសុខ នឹងមិនស្ដាយក្រោយទេដែលជ្រើសយកនាយ!

<អូនស្រឡាញ់បងណាស់ជុងហ្គុក> សញ្ជេតនានៃចំណងផ្លូវអារម្មណ៍រំញោចឲគេពោលប្រយោគនេះឡើយយ៉ាងរអិលមាត់ដោយពុំស្ទាក់ស្ទើរ ព្រោះវាជាការពិត គេស្រឡាញ់នាយ! ស្រឡាញ់ខ្លាំង! ខ្លាំងហើយក៏ខ្លាំងបំផុត យូរៗទៅនាយស្ទើរតែរកចំណុចអាក្រក់គ្មានទេ។

<ហឹស~ បងក៏ស្រឡាញ់ថេយ៍ ស្រឡាញ់ប្រពន្ធក្បាលខូចនេះណាស់>

<មិចថាអូនក្បាលខូច? អូនមិនមែនបែបនឹងទេ>
<ចង់ខឹងហើយហេ៎? សូមទោសៗ និយាយលេងទេ>
<ថេយ៍ហា៎!>

<ហឹម?~>
<ព្រឹកស្អែកទៅនៅផ្ទះយើងវិញទៅ ចោលផ្ទះយូរហើយ> ត្រូវហើយ ពួកគេមាននៅផ្ទះខ្លួនឯងឯណា ភ្លេចហើយរឺថេយ៍ខឹងនាយរត់មកផ្ទះអ្នកស្រីចន។

<តាមតែបងទេ>
|កាត់|
2ខែក្រោយ!
2ខែកន្លងទៅលឿនដូចកុហកប៉ុន្តែមិនដូច្នោះ, ពេលវេលាដើរលឿនក៏ប៉ុន្តែជីវិតប្ដីប្រពន្ធពីរនាក់ពុំផ្លាស់ប្ដូរ ជួនខ្លះក៏ឈ្លោះជួនខ្លះក៏ផ្អែមល្ហែម អាចថាជារឿងធម្មតាទៅហើយ បើពួកគេមិនបានឈ្លោះគ្នាមួយថ្ងៃបាយមិនឆ្ញាញ់។ ម្យ៉ាងគួរដឹងផងដែរថារាងក្រាស់...

<អូនចង់ញុាំអីកម្មង់ទៅ> អូន! គឺអូន..ប៉ុន្តែមិនមែនប្រើសម្ដីអូនជាមួយប្រពន្ធរបស់គេឡើយ នោះគឺ..

<ចុះបង!> សុីអ៊ុនជាមួយនឹងនាយទាក់ទងគ្នាហើយ ។ គួរដឹងស្រាប់ហើយថាមនុស្សដូចជាចន ជុងហ្គុកនេះមានមន្តស្នេហ៍កម្រិតណា៎? បូករួមទាំងសម្ដីផ្អែមល្ហែមបុិនយកចិត្តនោះ មិចបាច់ទេបាក់ស្រឹបតែម្ដង។ ប៉ុន្តែថាខ្លួនមានប្រពន្ធហើយការទាក់ទងមួយនេះច្បាស់ជាសម្ងាត់ដូចកូដចាក់ទូដែកចឹង សុីអ៊ុនក៏មិនដឹងថានាយមានប្រពន្ធ ព្រោះចរឹកគេបញ្ជេញឲនាងដឹងគឺនៅលីវ។

<តាមតែអូនទេ> នាយញញឹមខ្ជឹបបែបព្រាននារី លើកដៃទៅប៉ះចុងច្រមុះនាងក្រមុំបន្តិច មុនប្រើក្រសែរភ្នែកប្រថ្នាមិនដាក់, គេលួចមានស្រីច្បាស់ណាស់ ថាចរឹកចាស់របស់គេចេញមកពេញទី, វាធម្មតាទេចរឹកមនុស្សព្រាននារីសួរថាទៅល្អ ទៅកែបានប៉ុន្មានតឹក?

<ចឹងអូនបងសូមអានេះពីរមក>
<បាទបង សូមចាំបន្តិច> ថារួចបុគ្គលិកក៏ដើរចេញទៅ។
រីងៗ!~~
ភ្លាមៗទូរស័ព្ទដែរបស់ជុងហ្គុកក៏រោទិ៍ឡើង នាយសម្លឹងមើលក៏ឃើញថាលេខរបស់អ្នកជាប្រពន្ធនៅឯផ្ទះខលមក!

<សុីសុី បងសូមទៅនិយាយទូរស័ព្ទមួយភ្លែត> នាយហៅសុីអ៊ុនថាសុីសុី ព្រោះគេចូលចិត្ត, នាងក្រមុំត្រឹមញញឹមជាការបញ្ជាក់។

<ទឺត!~ ហាឡូ>
"ជុងហា៎~ ពេលនេះបងនៅឯណា?" សម្លេងរបស់រាងតូចដែលឧទ្យានសួរនាយ ហាក់មិនស្រឡះប្រៀបដូចមនុស្សមិនស្រួលខ្លួន។

<អូនមានការអីហេ៎?>
"ហ្ហឹក~ អូនឈឺពោះ ឈឺខ្លាំងណាស់ បងជួយមកផ្ទះបន្តិចបានទេ អូនមិនចង់នៅម្នាក់ឯងទេ" និយាយបណ្ដើរលើកដៃខ្ទប់ពោះរមិលរមួលជើងបណ្ដើរ ត្បិតគេឈឺស្ទើរតែដាច់ខ្យល់មួយសារៗហើយ ឡើងហូរញើសឲស្រាក់ស្លេកមុខស្លេកមាត់អស់។

<ហើយបងនឹងពេទ្យមែនទេទើបឲទៅនឹង? អូនកើតអីបានឈឺពោះ? មិចមិនរកថ្នាំលេបសង្ងំគេង?> ឆ្អែត! ឆ្អែតបាយបីថ្ងៃអស់វាចារ!

"ហ្ហឹក-ថ្នាំអូនលេបហើយតែមិនបាត់..ជុងអូនឈឺខ្លាំងហា៌?..អ្ហឹក-ហ្ហឹក! បងមកយកអូនទៅពេទ្យបន្តិចបានទេ?..អួយ៌~" និយាយយូរទៅដូចជាកាន់តែឈឺទៅ រហូតដល់ថ្នាក់ទ្រាំមិនបានក៏យំចេញមកឡើងសសាក់។ ឆ្ងល់ដែរធ្វើប្ដីគេម៉ាកស្អី ម៉ោងស្មើរនឹងហើយមិនចូលផ្ទះ នៅសម្ដីឡូយនិយាយគ្មានទំនួលខុសត្រូវជាស្វាមី។

<ចាំបង បន្តិចទៀតទៅដល់> ទឺត!~ ថាចប់ខ្សែរទូរស័ព្ទក៏បានកាត់ផ្ដាច់ នាយរហ័សដើរចូលក្នុងហាងវិញ មុននឹងចេះតែរកលេសកុហកសុីអ៊ុនទៅដើម្បីនាំប្រពន្ធទៅពេទ្យទាំងចិត្តមិនចង់ ត្បិតថាយប់នេះជាថ្ងៃកំណើតរបស់សុីអ៊ុន ក្រែងយប់ជ្រៅបន្តិចគេឲសុីចុក ប៉ុន្តែអីឡូវត្រូវរលាយ មុខដូចគេចាប់ធាក់។

TO BE CONTINUED
BY: Ju jinny 🧸
// ហាចាញ់បោកអត់មានភាគគេសុីចុកគ្នាផង><.

Продолжить чтение

Вам также понравится

344K 18.8K 43
"You're forcing me to work with them and I'm telling you now that I can't do it." "You've worked with teams before." "Yeah, but none with a jackass i...
236K 9.8K 25
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"
295K 21.9K 49
منذ أن فتح عينيه للحياة وجد نفسه محاطا بذنوب ليس هو بفاعلها فأطلق عليه الجميع لقب الخطيئة و لكنه ليس بشاب يستسلم لقبح قدره بل قرر أن ينتقم لمن كان سب...
8.8K 743 16
✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩ "Fight me, mismatched hair!" "Huh?! Who the hell are you calling mismatched, dumbass?!" "Shut up, Sumika and fight me...