សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]

By LilJuu_1992

141K 7.5K 316

Trailler Jk(Top) / Tae(Btt) Taehyung! ===== ផ្ដើមសរសេរ: 09.06.23🤍 សរសេរបញ្ជាក់: 12.11.23🌸 Write :... More

Episode 01
Episode02:ចាប់ដោះរបស់ឯង
Episode03:រោគចិត្ត
Episode04:ត្រង់ណាថាយើងថើប
Episode05:យកឯងទៅរំលោភ
Episode 06: ស្នាមថើប
Episode07:ត្រជាក់បេះដូង
Episode08:ថេយ៍ធ្លាប់មានសង្សារឺអត់?
Episode09:មកញ៉ែគ្នាក៏មករាវខ្យង
Episode10: រងគុន><
Episode11:កុំហៅខ្លួនឯងថាបង
Episode12:អនាគតចង់ឡើងTop
Episode13:បងឆ្កួតព្រោះស្រឡាញ់អូន
Episode14:បងយល់ហើយ!
Episode15:មកជួបម៉ាក់ក្មេក><
Episode16:មិនមែនចោរទេ..គឺទន្សាយ
Episode17:គេត្រឡប់មកវិញហើយ
Episode18:មិនទាន់ត្រៀមខ្លួន
Episode21:call me daddy🔞
Episode20:ឈ្លោះគ្នាដូចឆ្កែឆ្មា
Episode 19: សង្ឃឹម!
📌ជូនដំណឹង!
Episode22:ថេយ៍!?
Episode23:បកស្រាយ!
Episode24:ថោកទាប
Episode25:ធ្វើជាម្ចាស់ជីវិត
Episode26:ខ្លាចគេខឹង
Episode27:ចរឹកមេមាន់
Episode28:Alima
Episode29: ក្លិនទឹកអប់?
Episode 30:បងសន្យា
Episode31 :Jung soorang
Episode32:លួចមានស្រី
Episode34: សត្វក្អែក
Episode33: ក្បាលខូច
Episode35:កំដរ
Episode36: លែងលះ
Episode37: ដេកក្រៅបន្ទប់
Episode 38:សាច់អាំង
Episode39:សាហាយ
Episode40:នៅផ្ទះយើងហើយ
Episode41:ចំណីដល់មាត់ខ្លា
Episode42:ទៅគិតអីប្រពន្ធ?
Episode43:វិដេអូ
Episode 44: គណនីអាថ៍កំបាំង
Episode 46
Episode47:បងឯងចង់ទៅណា៌?
Episode48:សោះកក្រោះ
Episode 49:ខ្ញុំមិនស្អាតទេ
Episode50:អូនស្អប់បងឯង~
Episode51:ព្រោះអូនជាមនុស្សរំអួយដូចសម្ដីបង
Episode52:ហើយបងនឹងពេទ្យ?
Episode53:កុំទៅណាចោលអូន
Episode 54:កុហក
Next episode
Episode55:ម្ដេចក៏ស្លេកមុខហើយ?
Episode56:លែងលះ
Episode57+58:ចិញ្ចៀនរៀបការ
Episode59:ឆ្កែតែឆ្កួតខាំហើយ><
Episode59: បិទច្រមុះរត់?
Episode60:មកយឺតមួយជំហាន
Episode61+62: Gukkie
Episode63:ទៅវង្វេងប្រពន្ធកូនមកពីណា៌?
Episode 64:រន្ទះបាញ់Daddy
Episode65:ចម្លើយ
❗About admin
Episode66:លោកកូន
About ❗
Episode67:មេអំបៅ🔞
The end :សំណាញ់ស្នេហ៍

Episode45:អន់ចិត្ត

1.4K 85 5
By LilJuu_1992

<ហុឹស! ដំណើរការហើយ> គ្រាន់តែវិដេអូដំណើរការភ្លាម រហ័សឲរាងតូចផ្ចង់អារម្មណ៍ដាក់យ៉ាងរហ័ស! វិនាទីរបស់វិដេអូចាប់ផ្ដើមចាក់ សន្សឹមៗលោតទៅមុខបន្តិចម្ដងៗ ហាក់ដូចជាគេចាប់ថតពីទីងងឹតហើយវាក៏..

<ហ្ហឹក!~~> ថេយ៉ុងផ្ដើមយកដៃមកខ្ទប់មាត់របស់ខ្លួនឯងមួយរំពេចសឹងមិនជឿអ្វីចំពោះមុខ..តើភ្នែកទាំងគូរបស់គេបានឃើញអ្វីទៅ?

<ហ្ហឹកៗ~..មិនពិតទេ!..ជានារីម្នាក់នោះ!> សាច់ក្នុងប្រអប់ទ្រូងខាងឆ្វេងចាប់ផ្ដើមជ្រួលជ្រាបអារម្មណ៍ឈឺចាប់ បណ្ដាលឲទឹកសន្សើមថ្លាឆ្វង់ហូរស្រក់មកម៉ាត់ៗមួយរំពេច!..វាច្បាស់ពេកហើយ ច្បាស់ដូចជាទៅឃើញផ្ទាល់នឹងភ្នែកទាំងគូ..ស្វាមីរបស់គេកំពុងតែអោបថើបនារីម្នាក់ដែលខ្លួនបានជួបនៅហាងកាហ្វេកាលពីថ្ងៃនោះ។
   រាងតូចដៃចាប់ផ្ដើមញ័រអារម្មណ៍ហេងហាងគិតចេញតែមួយមុខគត់គឺយំ!
   វិដេអូនេះវាច្បាស់ណាស់ មិនព្រិលរូបសូម្បីតែប៉ុនចុងក្រចក ប្រដូចបានមានមនុស្សម្នាក់ទៀតថតមកពីជ្រុងម្ខាង ផ្នែកខាងឆ្វេង។

<ថេ--ថេយ៍អូនកើតអី?> ជុងហ្គុកបើកទ្វារចេញពីបន្ទប់ទឹកភ្លាម ប្រទាក់ភ្នែកនឹងប្រពន្ធកំពុងឈរក្បែរបង្អួច កាន់ទូរស័ព្ទក្ដាប់នឹងដៃយំយ៉ាងខ្សឹបខ្សួល រហ័សឲនាយចូលទៅសួរនាំយ៉ាងលឿន។

<ហ្ហឹកៗ! ចេញទៅ!~..កុំប៉ះអូន> រាងតូចផ្ដើមស្រែកមួយវ៉ាស់នៅពេលដែលដឹងដល់ជុងហ្គុកចូលមកចាប់ដៃ ,គេច្រាននាយចេញមួយទំហឹងមិនបានគិតខ្វល់ពីអារម្មណ៍អ្នកម្ខាងទៀតដែលបារម្ភ។

<អូ-អូនកើតអី?..អ្នកណាធ្វើអីអូន កុំយំអី បងមិនទៅជិតក៏បាន> នាយជ្រួញចិញ្ចើមចូលគ្នាសម្លឹងមើលមុខថេយ៍ភ្លឹសៗពោរពេញដោយក្ដីមិនយល់ សុខចិត្តឈរថយក្រោយពីជំហាន ស្រដីទន់ភ្លន់បែបស្ដាប់បង្គាប់។

<ហ្ហឹក-អ្ហឹក..បងឯងអាក្រក់ណាស់ ថ្ងៃឈ្លោះគ្នាជាមួយអូនបងទៅណា៎? ថ្ងៃអូនចេញពីផ្ទះយប់នោះបងទៅណា៎?..ហ្ហឹកៗ! បងទៅមានស្អីៗជាមួយស្រីណា៎?~ ឆ្លើយនឹងអូនភ្លាមមក>

<ថេយ៍!..បង បងមិនយល់ទេ អូនចង់បានន័យ*..> ផូស!~

<អូយ៌!..shit*!~> និយាយមិនទាន់ផុតពាក្យថេយ៉ុងស្រាប់តែគប់ទូរស័ព្ទមកត្រូវក្បាលរបស់នាយបណ្ដាលឲគេអោនមុខចុះយកដៃទៅទប់កន្លែងគេគប់យ៉ាងរហ័ស! ម្ដេចក៏ចឹងទៀតហើយ? លើកនោះគប់ត្រូវទ្រូងតែពេលនេះត្រូវក្បាល ទូរស័ព្ទនឹងវាបែកខ្ទេចហើយលើកនេះ។

<ហ្ហឹក-អ្ហឹក! ឈឺមែនទេ?..អ្ហឹកៗ!..បងឈឺមិនស្មើរអូនទេជុងហ្គុក> ឃើញនាយបែបនេះកូនចិត្តមួយក៏ហាក់មានអារម្មណ៍ថាខុសដែរ ម្យ៉ាងគេគប់មិនមែនចង់សម្ដៅមកនាយនោះទេ ចង់គប់ដើម្បីបញ្ជេញកំហឹង បើវាត្រូវក្បាលចឹងឲគេធ្វើមិច? ទ្រាំទៅ!

<..ត្រូវហើយបងឈឺមិនស្មើរថេយ៍ទេ ប៉ុន្នឹងអាចឲអូនសមចិត្តបានរឺនៅ?> រាងក្រាស់សន្សឹមងើបមុខឡើង កែងភ្នែកទាំងគូរឡើងក្រហមងាំងសម្លឹងទៅមើលរាងតូចពោលដោយសម្ដីស្មើរធេង គេមិនបានខឹងនោះឡើយគ្រាន់តែអន់ចិត្ត លើកណាក៏គប់ក៏បោះ ស្ដាប់ហេតុផលបន្តិចក៏អត់ យូរៗទៅគេធ្វើអីតែតាមអារម្មណ៍ខឹងមួយឆាវអស់ហើយ។
   នាយក៏ស្ងាត់ថេយ៍ក៏ស្ងាត់ បានបន្តិចគេក៏បែរខ្នងប្រុងចាកចេញពីបន្ទប់!

<បងឯងទៅណា?..អ្ហឹក!..អ្នកណាឲទៅ? មកនិយាយគ្នាឲដឹងរឿងសិន> ហេតុថាឃើញនាយប្រុងចាកចេញ គេមិនចង់ឡើយទើបពោលពាក្យឃាត់។

<ទោះនិយាយពេលនេះក៏មិនចូលគ្នាដែរ> ក្រឹប!

<អ្ហឹកៗ!..ចង្រៃយ៍អឺយ! តើខ្ញុំខុសមែនទេដែលគ្រាន់តែចង់ឲគាត់លួង ចង់ឲគាត់បកស្រាយ តើខ្ញុំគ្មានសិទ្ធិខឹងទេហេ៌?> ដឹងនាយចេញផុតគេទន់ជង្គង់អង្គុយចុះភ្លែត។ សួរមិនឲគេខឹងយ៉ាងមិច? គេឈឺស្ទើរតែអួលស្លាប់ទៅហើយ ដៃរបស់នាយដែលធ្លាប់តែមកថ្នាក់ថ្នមបំបោះអង្អែលគេ បែរជាទៅធ្វើដាក់ស្រីម្នាក់ណាក៏មិនដឹង? សួរទៅឲគេខឹងកើតទេ? ក្រែងជាប្ដីប្រពន្ធហេ៎?

   ក្រឡេកមកមើលអ្នកខាងនេះ ក៏គ្មានទៅណាក្រៅពីមកអង្គុយសំគុកនៅលើសាឡុងម្នាក់ឯងដែរ នាយតូចចិត្តនឹងថេយ៍ដែលយកទូរស័ព្ទមកគប់ក្បាល។

<..លែងចេះនិយាយហេតុផលស្អីអស់ហើយ ខឹងយំស្អីបន្តិចក៏បោកបោះ ចរឹកពីមុនមិនមែនចឹងទេ!> គេអង្គុយរអ៊ូង៉ូវៗម្នាក់ឯង ភ្នែកសម្លឹងមើលទៅថូផ្កាលើតុជំនួសឲអារម្មណ៍ស្មឹងស្មាធទៅប៉ុន្មាននាទីមុន។ គិតចុះគិតឡើងក៏...

<សឺត!~ មិនមែនក្បាលម៉ារ៉ាកាំងឯណា! ក្បាលមនុស្ស> ក៏គ្មានអ្វីក្រៅពីខ្សឺតខ្សតចង់យំបន្តិចអីបន្តិចនឹងឯង-,-
     .....
//ម៉ោង1:30នាទីរំលងអាទ្រាត ថេយ៉ុងគេងមិនលក់រើចុះរើឡើងពេញពូក ចិត្តបារម្ភពីស្វាមីដែលរត់ទៅដេញនៅក្រៅបន្ទប់ខឹងនឹងខ្លួន, បើវាគ្មានអ្វីគេមិនគិតឡើយ តែមកពីគេយកទូរស័ព្ទគប់នាយ។ ដោយអត់ទ្រាំមិនបានក៏ងើបគ្រោស ទាញប្រេងក្រឡាក្នុងកិតុ នឹងភួយបើកទ្វារចុះមកក្រោម! សួរឲគេដាច់ចិត្តត្រង់ណា៎កើត?

<ឲអូនសូមទោស!> មកដល់ភ្លាមគេបត់ជើងអង្គុយចុះប៉ុក ក្បែរនាយផ្ទាល់នឹងការ៉ូផ្ទះ ពោលពាក្យសូមទោស មុននឹងលោកទៅវែកសក់របស់នាយដែលបាំងថ្ងាស ចំកន្លែងគេគប់ត្រូវ ឃើញថាវាឡើងក្រហមងុាំង ពកបាត់ទៅហើយគ្រាន់មិនធំណាស់ណា៎។

<លោកប្ដីប្រហែលឈឺខ្លាំងហើយ ឲអូនសូមទោស ថ្ងៃក្រោយអូនមិនធ្វើចឹងទៀតទេ> គេនិយាយតែឯងអឺអើតែឯង ព្រោះនាយគេងលក់បាត់ទៅហើយ មុននឹងយកប្រេងក្រឡាទៅលាបកន្លែងនោះតិចៗ ភ្លំខ្យល់គួបផ្សំខ្លាចថានាយផ្សា។

<អូនស្រឡាញ់បងណាស់ជុងហ្គុក..ភ្ញាក់ឡើងកុំខឹងអូនអីណា៎!..ជុប៌!~> គេពោលឡើងចប់ឱនទៅផ្ដិតស្នាមថើបលើមាត់នាយបន្តិច មុននឹងយកភួយដណ្ដប់ឲ ហើយក៏ឡើងទៅលើវិញដូចគ្នា។ គេគិតហើយថាគេខុសមែន! មិនគួរធ្វើចឹងដាក់នាយឡើយ! ម្យ៉ាងប្រហែលជាមានមនុស្សមិនល្អចង់ឲគេឈ្លោះគ្នាទើបប្រឌិតវាឡើងបែបនេះ ត្បិតវិដេអូនឹងវាស្ដែងពេកក៏ដោយចុះ, ថ្ងៃដែលគេជឿគឺជាថ្ងៃដែលឃើញផ្ទាល់នឹងភ្នែកទាំងសងខាងចំពោះមុខខ្លួនឯង។
    #ថ្ងៃថ្មី!
    ថេយ៉ុងគេងើបតាំងពីព្រលឹម ចុះមកចម្អិនអាហារពេលព្រឹកឲនាយផ្ទាល់ ហើយក៏ត្រៀមឯកសណ្ឋានការងារ ទឹកក្ដៅទឹកត្រជាក់ទុករួចស្រេច!

<លោកប្ដី!..លោកប្ដីក្រោកឡើង ថ្ងៃនេះបងមិនទៅធ្វើការទេហេ៎?> ថេយ៉ុងដាក់អង្គុយក្បែរនាយ លើកដៃគោះគៀនស្មាតិចៗ។

<ហឹម?~..ម៉ោងប៉ុន្មានហើយ?> នាយចាប់ផ្ដើមក្រហឹមសួរឡើងយ៉ាងគ្រងួរទាំងភ្នែកមិនទាន់នឹងបើករួចផង។

<6ជិត7ហើយ>
<ហឹម!~> គេក្រហឹមបន្តិច បើកភ្នែកសម្លឹងមុខរាងតូចហើយក៏ងើបគ្រោស ដើរទាំងមុីងមុាំងឡើងទៅលើ, ដែលខុសពីរាល់ដងសម្លឹងមុខហើយដឹងតែថើបហើយ..សួរថាខឹងហេ៎? រាងតូចក៏មិនបានខ្វល់ គេដើរតាមពីក្រោយនាយ ដើម្បីរងចាំរៀបចំចងក្រវ៉ាត់.កឲសមជាតួនាទីប្រពន្ធបន្តិច។
    20នាទីក្រោយ!
<ចាំអូនចងឲលោកប្ដី> ឃើញនាយចេញពីបន្ទប់ទឹកទាំងដៃកំពុងចងក្រវ៉ាត់.ក អ្នកអង្គុយចាំលើគ្រែនេះរហ័សចូលខ្លួនទៅធ្វើពោលឡើងយ៉ាងទន់ភ្លន់។

<មិនអីទេ!> នាយញញឹមដាក់ថេយ៍បន្តិចទាំងមិនសមក៏ងាកទៅឆ្លុះកញ្ចក់ចងខ្លួនឯង។

<ចាំអូនចងឲ~> អ្នកណាថាគេឈប់? គេមិនឈប់ឡើយ ដើរទៅឈរពីមុខនាយ លើកដៃចងឲអ្នកម្ខាងទៀត! ជុងហ្គុកកាលបើបែបនេះនាយក៏មិនថា ប៉ុន្តែសុខចិត្តមិនសម្លឹងមុខងាកមុខចេញទៅណាទៅណីឯណោះ ត្បិតថាមើលយូរទប់ចិត្តមិនបានឱនទៅថើបគេធ្លាក់ក្រេឌីតខំធ្វើចរឹកតួឯងមួយព្រឹកហើយ។

<ហិ!..លោកប្ដីថ្ងៃនេះសង្ហារណាស់>
<បាទ!> គេត្រឹមបាទមួយម៉ាត់យ៉ាងអត់ជាតិគ្មានទន់ភ្លន់ស្អីបន្តិច រួចហើយក៏ងាកចេញបាត់។

<លោកប្ដីខឹងនឹងអូនហេ៎?> គេដឹងប៉ុន្តែគេគ្រាន់តែសួរ រាងតូចឈរអោបដៃចូលគ្នាឆ្កិះក្រចកសងខាងពោលតិចៗទាំងឱនមុខចុះជូហួញ។
<អត់ទេ!>
<មិនជឿទេ> ប្រុងឲជឿយ៉ាងមិចបើមុខតាំងពីព្រឹកមកស្មើររហូត នេះមិនមែនជានាយឡើយ។

<បើថេយ៍មិនជឿបងក៏មិនដឹងធ្វើមិចដែរ>
<លោកប្ដីខឹងអូនមែនហើយ! បើលោកប្ដីមិនខឹងអូនច្បាស់ជាថើបអូនពេលភ្ញាក់ឡើង ហើយក៏ថើបអូនពេលអូនចងក្រវ៉ាត់.កឲ ប៉ុន្តែថ្ងៃនេះលោកប្ដីមិនមាត់.ក ថែមទាំងងាកមុខចេញពេលអូនឈរក្បែរទៀត>
<...> ស្ងាត់!

<លោកប្ដីឈប់ស្រឡាញ់អូនហើយមែន?> Styleនឹងទៀតហើយ-,-

TO BE CONTINUED
BY: Ju jinny 🧸

Continue Reading

You'll Also Like

343K 18.7K 43
"You're forcing me to work with them and I'm telling you now that I can't do it." "You've worked with teams before." "Yeah, but none with a jackass i...
739K 34.4K 85
Champion City, one of the greatest hotspots for superheroes and supervillains ever since thirty years ago, when super-powered individuals started to...
15.4K 1.1K 20
စာအခုမှရေး‌တာဖြစ်တဲ့အတွက် အရေးအသားညံခဲ့သည်ရှိသော်တောင်းပန်ပါတယ်နော်။ Started Date-10.5.2024 Friday
92.2K 4.9K 32
Pluto thai gl novel မြန်မာဘာသာပြန်