แžšแžฟแž„ ๐ŸŒบ!!แžขแŸ†แžŽแžถแž…แžŸแŸ’แž“แŸแž แŸแžšแž”แžŸแŸ‹แž˜แŸ‰แžถแž แŸ’แžœ...

By Haw_kimyung

9.2K 1.1K 253

แžšแžฟแž„ ๐ŸŒบ!!แžขแŸ†แžŽแžถแž…แžŸแŸ’แž“แŸแž แŸแžšแž”แžŸแŸ‹แž˜แŸ‰แžถแž แŸ’แžœแŸ€!!๐ŸŒบ (แžœแž‚แŸ’แž‚แŸข) แž€แžถแžšแžšแž„แž…แžถแŸ†แž‘แžถแŸ†แž„แž‚แŸ’แž˜แžถแž“แž€แŸ’แžŠแžธแžŸแž„แŸ’แžƒแžนแž˜แžขแžŸแŸ‹แž‡แžถแž…แŸ’แžšแžพแž“แž†แŸ’แž“แžถแŸ† แž”แŸ‰แžปแž“แŸ’แžแŸ‚แž“แŸ„แŸ‡แž€แŸแž˜แž€แž–แžธแž–แžถแž€แŸ’แž™แž˜แžฝ... More

๐ŸŒผ!!แž€แž˜แŸ’แž›แŸ„แŸ‡แžแžผแž…แžขแž—แžทแž‡แž“แžกแžบแž€แžบ!!๐ŸŒผ (แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸก ; แž•แŸ’แžŠแžพแž˜แžšแžฟแž„!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸข ; แž•แžถแž€ แž‡แžธแž˜แžธแž“!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸฃ ; แž™แŸ‰แžผแž“แž แŸ’แž‚แžธ แž˜แžธแž“แž‚แŸ’แžšแžธแžŸแŸแžŸแŸ’แžแžถแž›แŸ‹!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸค ; แž‚แŸแž‡แžถแž˜แžทแžแŸ’แžแžแŸ’แž‰แžปแŸ†!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸฅ ; GameแžŸแŸ’แž›แžถแž”แŸ‹แžšแžŸแŸ‹?
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸฆ ; แž…แžถแžแŸ‹แž€แžถแžšแž™แŸ‰แžถแž„แž˜แŸ‰แŸแž…?
(แžœแž‚แŸ’แž‚แŸกแž…แž”แŸ‹) แž—แžถแž‚แŸง ; แž™แžพแž„แžŸแŸ’แžšแžกแžถแž‰แŸ‹แžขแŸ‚แž„!
แžŸแŸ†แžŽแžฝแžš?โœ๏ธ๐Ÿ’ฏ
แžŠแŸ†แžŽแžนแž„๐Ÿ—ž๏ธโœ๏ธ
๐ŸŒบ!!แžขแŸ†แžŽแžถแž…แžŸแŸ’แž“แŸแž แŸแžšแž”แžŸแŸ‹แž˜แŸ‰แžถแž แŸ’แžœแŸ€!!๐ŸŒบ (แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸก ; แž•แŸ’แžŠแžพแž˜แžšแžฟแž„!
แžŸแžถแžšแžŠแž›แŸ‹แž˜แžทแžแŸ’แžแžขแŸ’แž“แž€แžขแžถแž“๐Ÿฅ€๐Ÿ’ฏ
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸข ; แž‚แŸแž‡แžถแžขแŸ’แž“แž€แžŽแžถแž˜แŸ‰แžถแž€แŸ‹?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฃ ; แžŸแž˜แŸ’แžŠแŸ‚แž„แžŸแŸ€แž€?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸค ; แž˜แžธแž“! แžแžพแž‡แžถแž˜แžธแž“แž˜แŸ‚แž“แž‘แŸ?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฅ ; แž‚แŸแž‡แžถแž€แžผแž“แž”แŸ’แžšแžปแžŸแž–แŸ…แžšแž”แžŸแŸ‹แž–แžผ!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฆ ; แž–แžผแž‡แžœแž„แŸ’แžŸแžŸแž˜แŸ’แž–แŸแž“แŸ’แž’แž”แž€แŸ’แžŸแžฅแž“แŸ’แžšแŸ’แž‘แžธ!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸง ; แž€แžผแž“แž—แŸ’แž›แŸ„แŸ‡!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฉ ; แž แžพแž™แž”แž“แŸ’แž‘แžถแž”แŸ‹แž˜แž€แž‘แŸ€แž!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸ  ; แž–แžฝแž€แžฏแž„แž‚แžบแž‡แžถแžขแŸ’แž“แž€แžŽแžถ?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸก ; แžแžถแž˜แžทแž…แž›แŸ„แžแž‡แŸ’แžšแŸ„แŸ‡!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸข ; GPS?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸฃ ; แž”แžถแžแŸ‹แž€แžถแžšแž…แž„แž…แžถแŸ†!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸค ; แž”แŸ’แžšแžปแžŸแžŸแŸ’แžขแžธแž…แŸแŸ‡แžšแŸ†แžขแžฝแž™!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸฅ ; แž–แžถแž€แŸ’แž™แžŸแŸ’แž›แŸ„แž€!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸฆ ; แžŸแŸ’แžŠแžถแž”แŸ‹แž”แž„แŸ’แž‚แžถแž”แŸ‹!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸง ; แž˜แž“แžปแžŸแŸ’แžŸแžŸแž˜แŸ’แžขแžปแž™!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸจ ; แž‚แŸแž“แŸ…แžแŸ‚แžŠแžผแž…แžŠแžพแž˜!

(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸจ ; แžแžพแž‡แžถแžŸแŸ’แž“แžถแž˜แžขแŸ’แžœแžธแž›แŸ„แž€แž”แŸ‰แžถ?

210 28 0
By Haw_kimyung

ជួបបញ្ហាអ្វីក៏ដោយយើងត្រូវតែមានចិត្តក្លាហានតស៊ូហ៊ានប្រឈមមុខហ៊ានដោះស្រាយរាល់គ្រប់បញ្ហាទាំងអស់នោះដោយភាពម៉ឺងម៉ាត់ហ្មត់ចត់បំផុត។ មិនថាបញ្ហាតូចឬក៏បញ្ហាធំប៉ុនណានោះឡើយ វាសុទ្ធតែមានហេតុហើយនឹងផលរបស់វានៅពីក្រោយ។

ដូច្នេះការដោះស្រាយបញ្ហាក៏ដូចគ្នា ពេលខ្លះវាគ្រាន់តែជាចំណុចដ៏តូចសំខាន់មួយក្នុងការចំណាយពេលមួយរយៈដើម្បីយើងយកបញ្ហានោះមកស្រាយចំណងវាចេញប៉ុណ្ណោះ“ខ្សែដែលមានចំណងតែងតែមានអ្នកស្រាយវាចេញ”នេះជាអ្វីដែលយើងត្រូវចាំ។

ទោះបីជាយើងចង់រត់គេចដល់ទៅជើងមេឃទៀត វាក៏គង់មានថ្ងៃណាមួយបញ្ហានោះត្រឡប់មករកយើងអោយទាល់តែឃើញវិញដែរ។ បើអញ្ចឹងដដែលខំប្រឹងរត់គេចពីវាធ្វើស្អីបើដូច្នោះ? យើងនៅប្រឈមនឹងវាអោយដាច់ស្រេចតែម្ដងវាមិនប្រសើរ។

បន្ទប់ទទួលភ្ញៀវដែលពពេញទៅដោយមនុស្សមិនក្រោមដប់នាក់ជាង តែបែរជាគ្មានអ្នកណាម្នាក់បន្លឺនិយាយអ្វីទៅវិញ នោះក៏ដោយសារតែម្នាក់ៗកំពុងជាប់គាំងមួយកន្លែងនោះអី។

"...! លោកប៉ាអាចប្រាប់ពួកកូនបានឬទេហេតុអីអ្នកដែលត្រូវស្លាប់ជាអាល្អិតគូមីនទាំងដែលគេរស់នៅទីនេះជាមួយលោកពូ ហើយអាល្អិតជីមីនយ៉ាងណាវិញកូនមិនយល់?" ចម្ងល់នេះមិនមែនតែណាមជូនទេដែលឆ្ងល់សូម្បីតែហូស៊ុកនិងមិត្តឯទៀត ពិសេសគឺជានាយយ៉ូនហ្គីផ្ទាល់តែម្ដងក៏មានចម្ងល់ចង់ដឹងនៅមូលហេតុនេះដូចគ្នា។

"ហ្ហឹម.! តាមពិតពូបាននាំសមាជិកគ្រួសារទៅលេងនៅកោះជេជូថ្ងៃតែមួយជាមួយពួកក្មួយ! កំហុសក៏មកពីពូតែម្នាក់ ប្រសិនជាថ្ងៃនោះពូមិនទៅលេងនៅទីនោះ ក្មួយគូក៏មិនត្រូវមកស្លាប់អ៊ីចឹងដែរ អោយពូសុំទោស!" កាងជុង លូកមាត់និយាយចុងប្រយោគក៏ពោលពាក្យសុំទោសទៅកាន់ក្មួយទាំងពីរជាមួយទឹកមុខស្រងូតស្រងាត់រាល់ពេលដែលដឹងថាខ្លួនគាត់គឺជាដើមហេតុបណ្ដាលអោយគូមីនត្រូវស្លាប់។

"...! ខ្ញុំមិនបានត្រូវការពាក្យសុំទោសពីលោកពូឡើយ តែខ្ញុំត្រូវការដឹងហេតុអីគូមីនត្រូវស្លាប់នៅថ្ងៃនោះទៅវិញទេ..លោកពូ?" ណាមជូន ងាកទៅសម្លឹងមើលលោកពូបង្កើតរបស់នាយជាមួយទឹកមុខរាបស្មើធេងឃ្លាដែលនាយហៅសព្វនាមថាលោកពូគឺសង្កត់បែបបង្អូសសម្លេង ស្ដាប់ទៅទោះជាមិនបានខ្លាចតែអត់នឹងមានអារម្មណ៍ថារអាក៏មិនកើតដែរណា៎។

"ហ្អឹម..! នៅថ្ងៃនោះពេលទៅដល់កោះជេជូមួយថ្ងៃមេឃក៏រាំងប្រលប់ណាស់ដែរ! ហើយផ្ទះដែលពូបានកក់ស្នាក់នៅគឺវានៅក្បែរមាត់សមុទ្រម្ខាងពីភ្នំ ពេលព្រលឹមឡើងក្រោយពីស្រស់ស្រូបអាហារពេលព្រឹកជុំគ្នារួចរាល់ គូមីន! គេបានសុំពូទៅលេងពូនដៃខ្សាច់នៅក្បែរមាត់សមុទ្រពូក៏អនុញ្ញាតអោយគេទៅលេងព្រោះគិតថាគេនឹងមិនអី ណាមួយគេថាមិនលេងឆ្ងាយទៅណានោះទេគ្រាន់ទៅលេងក្រោមដើមឈើមួយក្បែរមាត់សមុទ្រមិនឆ្ងាយពីផ្ទះប៉ុន្មានប៉ុណ្ណោះ..!" កាងជុង ក៏និយាយរៀបរាប់រឿងដែលបានកើតឡើងក្នុងពេលនោះទៅដល់ក្មួយប្រុសតាមដំណើរដើមទងទាំងដែលកែវភ្នែកក្រហមព្រើងៗដូចគាត់កំពុងខំប្រឹងទប់ទឹកភ្នែកមិនអោយស្រក់ហូរមកយ៉ាងអញ្ចឹង÷

+៥ឆ្នាំមុន!!

ផ្ទះថ្មមួយខ្នងមានជាពីរជាន់យ៉ាងល្អប្រណិតធ្វើឡើងតម្រូវទៅតាមសមាជិកក្រុមគ្រួសារនៅក្បែរមាត់សមុទ្រដែលគេសាងសង់ឡើងសម្រាប់ភ្ញៀវទេសចរណ៍ក្នុងការមកស្នាក់អាស្រ័យកំឡុងពេលធ្វើដំណើរកម្សាន្ដរយៈពេលយូរថ្ងៃ។

ពិសេសភ្ញៀវអ្នកដែលគេចូលចិត្តមកដើរលេងលំហែរកាយស្រូបយកខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិនិងទទួលយកនៅលំហរបរិយាកាសដែលសម្បូរទៅដោយដើមឈើពណ៌បៃតងស្រស់បំព្រងខៀវខ្ចីស្រងាត់នាពេលព្រឹកព្រលឹមក្រោយងើបពីដំណេក។

ដូចជាពេលនេះអញ្ចឹងមានសមាជិកគ្រួសារមួយបានមករស់នៅក្នុងផ្ទះមួយខ្នងនេះជាការស្នាក់នៅបណ្ដោះអាសន្នពេលមកដើរលេង។

"គូមីន! ក្មួយទៅលេងជិតនេះបានហើយណាក្មួយកុំទៅលេងឯណាឆ្ងាយលឺទេ?" អ្នកជាលោកពូដែលស្គាល់ថាជាលោកម្ចាស់កាងជុងបានហាស្រដីប្រាប់ទៅកាន់ក្មួយប្រុសដែលមានឈ្មោះថា÷

គូមីន ផាកហ្គោលដិន អាយុ១៧ឆ្នាំត្រូវជាបងប្រុសភ្លោះជាមួយអាល្អិតជីមីន។ មិនថា ទម្រង់មុខ បបូរមាត់ កែវភ្នែក ម៉ូតសក់ ពណ៌សម្បុរ រូបរាងនោះទេនាយតូចម្នាក់នេះគឺពិតជាដូចប្អូនប្រុសភ្លោះរបស់គេណាស់។

ប៉ុន្តែអ្វីដែលខុសពីអាល្អិតជីមីនដាច់ស្រឡះពីគ្នានោះគឺអត្តចរិករបស់គេ។ គូមីនជាមនុស្សដែលអាចនិយាយបានថាទន់ភន់ សុភាពរាបសារ ស្លូតបូត ឆ្លាត ពូកែ សំខាន់គេមិនចេះវៃគ្នាដូចទៅនឹងប្អូនប្រុសរបស់គេទេ។ មិនដូចជាអាល្អិតជីមីនចេះទាំងវៃគ្នាហើយនៅឡឺកឺកំពូលមនុស្សឆ្ងល់រកលេខដាក់គ្មាន។

"បាទលោកពូ ក្មួយទៅលេងនៅក្រោមដើមនៅជិតមាត់សមុទ្រនោះ!" អាល្អិតគូមីននិយាយទាំងបួយមាត់ដោយចង្អុលប្រាប់លោកពូគេអោយបានដឹងថាគេមិនបានទៅលេងនៅឯណាឆ្ងាយទេគឺនៅជិតនេះឯងគ្រាន់តែវាមិនជិតណាស់ណាពេកប៉ុណ្ណោះ។

"ហ្ហឹម..! ទៅលេងចុះ តែកុំនៅលេងយូរពេកណាប្រយ័ត្នទឹករលក!" កាងជុង ឈរអស់សំណើចចំពោះឬកពារក្មួយប្រុសមើលទៅគេពិតជាគួរអោយស្រឡាញ់ខ្លាំងណាស់។ មុនងក់ក្បាលស្រដីអនុញ្ញាតអាចអោយក្មួយទៅលេងបានតែក៏មិនភ្លេចក្នុងការដាស់តឿនក្មួយប្រុសដែរ ពីព្រោះទឹករលកសមុទ្រធំៗណាស់មិនអាចចេះតែអោយគេទៅលេងជិតនោះយូរបានឡើយ។

"បាទលោកពូ" គូមីន លឺថាលោកពូអនុញ្ញាតភ្លេមគេបញ្ចេញនៅស្នាមញញឹមយ៉ាងស្រស់ស្រទន់បែបអ្នកសប្បាយរីករាយរាល់ពេលធ្វើអីមួយគ្មានអ្នកជំទាស់ ទើបរត់ចេញទៅលេងនៅក្រោមដើមឈើក្បែរមាត់សមុទ្រដែលគេចង់ទៅលេងនោះបាត់ទៅ។

++++

"ប៉ុន្តែពេលនោះពូមិនដឹងថានឹងមានអ្វីកើតឡើងបន្ដទៀតឡើយចំពោះរូបគេ បន្ទាប់ពីពូដើរចូលមកខាងក្នុងផ្ទះបាត់!" ក្រោយពីនិយាយប្រាប់គ្រប់យ៉ាងដល់ក្មួយប្រុសទាំងពីរដល់ត្រឹមនេះ លោកម្ចាស់កាងជុងចាប់ផ្ដើមអួលដើមកភ្លែត។ ពីព្រោះតែគាត់គិតថាគូមីនត្រូវស្លាប់ក៏មកពីគាត់ បើសិនជាថ្ងៃនោះគាត់មិនអនុញ្ញាតមិនព្រមអោយគេទៅលេងហើយនិយាយហាមឃាត់គេតែបន្ដិច ម្ល៉េះក្មួយគូមីនប្រាកដជាមិនអីឡើយគេច្បាស់ជានៅរស់។

"ពេលដែលប៉ាបានដឹងថាអាល្អិតជីមីនស្លាប់ចេញពីមាត់ក្មួយជីន ប៉ានិងម៉ាក់តក់ស្លុតខ្លាំងណាស់ ហើយក៏ប្រញាប់រត់មកមើលសាកសព្វគេភ្លេម តែអ្វីដែលប៉ាអាចកត់សម្គាល់លើខ្លួនគេបានគឺស្នាមដៅនៅលើដៃខាងឆ្វេងរបស់គេ!" ហានគូ បន្លឺសម្លេងនិយាយម្ដងក្រោយពីឃើញថាអ្នកជាបងប្រុសខំប្រឹងទប់អារម្មណ៍នៃភាពឈឺចាប់ សុខចិត្តរ៉ាប់រងទទួលយកនូវកំហុសតែម្នាក់ឯងដោយការឈឺចាប់បំផុត ទោះបីជាពេលនេះទឹកមុខគាត់រាបស្មើគ្មានការបង្ហាញចេញមកខាងក្រៅតែក្នុងនាមជាប្អូនប្រុសម្នាក់ក៏អាចល្មមដឹងពីជម្រៅចិត្តរបស់គាត់បាន។

"តើជាស្នាមអ្វីលោកប៉ា / លោកពូ?" អ្នកគ្រប់គ្នាបន្លឺសួរមកព្រមគ្នាដោយភាពចង់ដឹងនឹងមានការងើយឆ្ងល់ជាខ្លាំង។ ស្នាម? តើជាអ្វីទៅពួកគេមិនយល់ទេ?

"វាជាស្នាមកំបិតផ្ដាច់និស័្សយ! ពេលលោកអ៊ុំចំណាស់ម្នាក់នោះគាត់បានបន្សល់ទុកនៅលើដៃគូមីន!" កាងជុង ស្រដីប្រាប់នៅសំណួររបស់ក្មួយៗនឹងកូនប្រុសច្បងទាំងពីរដើម្បីអោយដឹងនៅអ្វីដែលពួកគេត្រូវការនៅចម្លើយពិត។

ត្រូវហើយកាលពីម្ភៃមួយឆ្នាំមុន បន្ទាប់ពីលោកម្ចាស់កាងជុងបានសម្រេចចិត្តជាមួយភរិយាថានិងបញ្ជូនគូមីនទៅរស់នៅឯក្រៅប្រទេសជាមួយលោកតាលោកយាយរបស់គេ។ លោកអ៊ុំចំណាស់ម្នាក់នោះគាត់ក៏បានយកកាំបិតឆ្នូតលើដៃអាល្អិតគូមីនបន្សល់ជាស្នាមត្រាមួយផ្ដាច់ចំណងនិស័្សយរវាងបងប្អូនភ្លោះពួកគេទាំងពីរនាក់។

វាសនាតម្រូវអោយម្នាក់ស្លាប់ម្នាក់ត្រូវនៅរស់ ប្រសិនជាពួកគេទាំងពីរនាក់នៅជាមួយគ្នា ទើបធ្វើអោយម្នាក់ត្រូវឃ្លាតឆ្ងាយពីគ្រួសារតាំងពីតូចមិនទាំងបានឃើញមុខឪពុកម្ដាយថាយ៉ាងណា។ ពេលឈានចូលដល់អាយុដប់ប្រាំមួយឆ្នាំទៅហើយពួកគេរស់នៅបានយ៉ាងល្អ ប៉ុន្តែរឿងដែលប្រុងនឹងថាកើតវាច្បាស់ជាកើតគឺមិនអាចគេចផុតឡើយ ទោះបីឆ្ងាយគ្នាប៉ុណ្ណាតែក៏ត្រូវរត់មករកគ្នាវិញដដែល។

"ប៉ាដឹងពីរឿងនេះតាំងពីដំបូងថាអ្នកស្លាប់នោះគឺមិនមែនជាកូនទា?" បន្ទាប់ពីបានស្ដាប់អ្នកជាលោកប៉ាមានប្រសាសន៍ចប់ណាមជូនក៏ពោលឡើងបែបសម្លេងខ្សោយទម្លាក់ទឹកដមជាមួយកែវភ្នែកនឹងកល់សម្លឹងមើលទៅលោកម្ចាស់ហានគូ។ បានន័យថាតាំងពីដំបូងឡើយគាត់ដឹងពីរឿងនេះ ហើយចុះពេលនោះម្ដេចគាត់នៅតែលាក់បាំងវាទៀត។ ហេតុអីលោកប៉ាមិននិយាយក្នុងថ្ងៃនោះ គាត់ទុកពួកគេទាំងពីរនាក់នេះគឺជាបងប្រុសរបស់ប្អូនគេម្នាក់ដែរឬក៏អត់?

"ហ្ហឹម...! ប៉ាដឹងច្បាស់ថាជាគូមីននៅពេលប៉ាបានទាក់ទងមកសួរពូក្មួយ គាត់ប្រាប់ថាគូមីនបានបាត់ខ្លួននៅពេលទៅលេងសមុទ្រ!" ហានគូ ដឹងថាកូនប្រុសទាំងពីរកំពុងតែខឹងនឹងគាត់ តែអោយគាត់ធ្វើយ៉ាងមិចកំឡុងពេលនោះម្នាក់ជាកូនប្រុសដែលបានបាត់បង់ជីវិតទៅហើយ ឯម្នាក់ទៀតជាកូនប្រុសដែលគាត់ត្រូវការពារសុវត្ថិភាពចំពោះគេអោយបានតឹងតែងបំផុត។

តែយ៉ាងណាមិញគាត់នឹងមិនស្ដាយក្រោយឡើយចំពោះការលាក់បាំងពួកគេរហូតមកដល់ពេលនេះ ប្រសិនជាអោយជ្រើសរើសម្ដងទៀតគាត់ក៏នៅជ្រើសយកការលាក់បាំងនេះដដែល។ បើសួររកមូលហេតុថាហេតុអីនោះចម្លើយមានតែមួយគត់គឺដើម្បីរក្សាសុវត្ថិភាពអាល្អិតជីមីនដែលជាកូនប្រុសពៅរបស់គាត់។

"ក្រោយមកទៀតពូបានលឺអ្នកនៅផ្ដុំនោះពួកគេនិយាយថាមានអគារបាក់បែងកំពុងមានការផ្ទុះពេលនឹងពូពិតជាភ័យណាស់ ណាមួយខ្លាចក្មួយគូគេនឹងទៅលេងនៅអគារបាក់បែកនោះ ពូនិងមីងបានទៅរកគូមីនសប់កន្លែងក្រែងលោរឃើញគេ! ស្របពេលកូនប្រុសរបស់ពូគេក៏បានទាក់ទងមកពូទាំងសម្លេងខ្សាវៗបែបមនុស្សគ្មានកម្លាំងហើយមិនប៉ុន្មានការស្ងាត់មាត់គេឈឹងទាំងដែលទូរស័ព្ទគឺមិនទាន់បានផ្ដាច់ប្រព័ន្ធនៅឡើយ!" កាងជុង ស្ងាត់មួយសន្ទុះក៏ជួយនិយាយបន្ថែមជាក់ស្ដែងហេតុការណ៍មុនពេលកើតឡើងក្រោយពេលអគារបាក់បែងត្រូវបានផ្ទុះឆាបឆេះយ៉ាងសន្ធោរសន្ធៅក្នុងកំឡុងពេលបាត់ខ្លួនក្មួយប្រុស។

ខណៈពេលស្ថានភាពកំពុងអាប់អួរបរិយាកាសដូចមិនអំណោយផលប៉ុន្មាន ស្របពេលនោះសម្លេងនៃបុរសម្នាក់ក៏បានបន្លឺឡើងនៅខាងមុខទ្វារបង្វែរចាប់អារម្មណ៍អោយអ្នកនៅទីនេះងាកទៅមើលបុរសម្នាក់នោះគ្រប់គ្នាដោយស្វ័យប្រវត្តិ÷

"ក្នុងថ្ងៃនោះខ្ញុំបានរត់គេចពីពួកជនបិទមុខមួយក្រុមដែលតាមសម្លាប់ហើយក៏បានធ្លាក់ចូលទៅក្នុងជ្រោះ!" ស្របនឹងសម្ដីនាយកម្លោះមាឌមាំដើរចូលមកកាន់បន្ទប់ទទួលភ្ញៀវដែលកំពុងមានវត្តមានអ្នកគ្រប់គ្នាតាមសម្លឹងមើលដំណើររបស់គេដោយភាពស្រពិចស្រពិលរនឹកនៃផ្ទៃមុខដ៏ស្រស់សង្ហាររបស់នាយដោយយល់ថាដូចធ្លាប់ឃើញនៅឯណាពីមុនមក។

"ក្មួយគឺ....!" ហានគូ សម្លឹងមើលអ្នកកម្លោះដើរចូលមកនោះយូរៗដូចប្រហែលៗមុខទើបហើបមាត់បម្រុងសួរ តែអ្នកកម្លោះរាងលយស្រដីអារកាត់មុនទាំងញញឹមយ៉ាងស្រស់បញ្ចេញនៅថ្ពាល់ខួច÷

"ជម្រាបសួរលោកពូ! ជម្រាបសួរលោកប៉ាអ្នកម៉ាក់!" នាយសង្ហារអោនគោរពចាស់ទុំនៅទីនេះយ៉ាងមានសុជីវធម៌បំផុតសមសួនជាអ្នកមានពូជវង្សត្រកូលខ្ពង់ខ្ពស់។ លក្ខណៈថាសមជាបុរសពិតនោះអីទាំងសុភាពទាំងសង្ហារ ការស្លៀកពាក់ក៏មានរបៀបមើលទៅអេមមែនទែន។

តែវាចម្លែកបន្ដិចព្រោះអ្នកនៅទីនេះកំពុងមានការងើយឆ្ងល់នឹងវត្តមានរបស់នាយ ដោយហេតុមិនស្គាល់ថានាយគឺជាអ្នកណា។ បើចំពោះលោកម្ចាស់កាងជុងនិងអ្នកស្រីអាន់យ៉ុលវិញមិនថ្វីទេគាត់អង្គុយមើលនាយកម្លោះទាំងស្នាមញញឹមរីករាយព្រោះពួកគាត់ស្គាល់ច្បាស់ថានាយម្នាក់នេះគឺជាអ្នកណាតាំងពីនាយដើរចូលមកម្ល៉េះ។ បែកគ្នាអស់រយៈពេលយូរឆ្នាំទីបំផុតកូនប្រុសតែម្នាក់របស់ពួកគាត់គេត្រឡប់មកវិញហើយតើ។

"លោកប៉ាអ្នកម៉ាក់អញ្ចឹងឬ?" មិនថាជាណាមជូន ហូស៊ុក ថេយ៉ុង ជុងគុកឬក៏អ្នកផ្សេងទេសុទ្ធតែលាន់មាត់សួរសំណួរតែមួយមកព្រមគ្នាដោយភាពភ្ញាក់ផ្អើល។ ហើយអីដែលធ្វើអោយពួកគេរឹតតែSurpriseលើសដើមនោះគឺនាយម្នាក់នេះនាយគឺ÷

"គឺវា..! / ជាឯង..?" ណាមជូននិងហូស៊ុកលាន់មាត់មកម្ដងទៀតទាំងលើកដៃចង្អុលអ្នកកម្លោះសង្ហារចំពោះមុខបន្ទាប់ពីសង្កេតដឹងហើយនឹងស្គាល់បានយ៉ាងច្បាស់ថាអ្នកម្ខាងនោះនាយគឺជាអ្នកណា។ ម្នាក់នេះហើយដែលជាដៃគូសត្រូវក្រុមបាល់ទះកាលពីនៅរៀនសកលជាមួយពួកនាយ ចុះឥឡូវហេតុអីគេមកទីនេះ?

"ជាយើងហើយយ៉ាងមិច?" នាយកម្លោះលើកចិញ្ចើមបន្ដិចសួរត្បកទៅវិញលក្ខណៈផ្គើននឹងក្រុមនាយក្រាស់យ៉ូនហ្គី។ ពិសេសណាមជូននិងហូស៊ុកនាយធ្វើមុខឌឺដាក់ពួកគេទាំងពីរសាហាវធ្វើឬកលឹងលយ។

"ពួកក្មួយធ្លាប់ស្គាល់គ្នាឬ?" អាន់យ៉ុល ចោទសួរខណៈពេលឃើញក្មួយៗនឹងកូនប្រុសរបស់គាត់ចាប់មានប្រតិកម្មដូចអ្នកធ្លាប់ស្គាល់គ្នាពីមុនមកយ៉ាងចឹង។ ពួកគេស្គាល់គ្នាមែនទេ ប៉ុន្តែហេតុអីមើលទៅដូចមិនត្រូវគ្នាទាល់តែសោះ? អោយត្រូវគ្នាយ៉ាងមិចបើកាលពីពេលនៅរៀនមិនដែលថាចង់ត្រូវគ្នាឡាម៉េចខ្លះផង។

"......!" ស្ងាត់! ចម្លើយគឺមិនត្រូវបានផ្ដល់អោយដោយឡែកអ្នកដែលត្រូវអ្នកស្រីអាន់យ៉ុលបានចោទសួរនោះកំពុងលេងសង្រ្គាមដាក់គ្នាតាមរយៈកែវភ្នែក។ មើលទៅសាហាវឬអត់ហ្ន៎? លេងបែបនឹងធ្វើម៉េចសប្បាយ វៃគ្នាតែម្ដងទៅទើបរីករាយជាង ប៉ះចំដៃគូសត្រូវកត់ចំណាំមុខមកអស់ពេលប្រាំឆ្នាំផង គំនុំមានមកយូរហើយនៅចាំកាលទៀតដាក់ទៅ។

មិនថាយ៉ូនហ្គីឬក៏មិត្តភក្ដិគេទេពេលនេះដូចតោចូលក្នុងខ្លួនយ៉ាងអញ្ចឹងសម្លឹងមើលនាយសង្ហារថ្ពាល់ខួចញញឹមឌឺដងដាក់ពួកគេនោះឥតព្រិច។

"តាមពិតគឺជាឯង...អាស៊ុងវ៉ុន!"

To be Continued ✍️💯


Continue Reading

You'll Also Like

95.6K 2.5K 35
A little AU where Lucifer and Alastor secretly loves eachother and doesn't tell anyone about it, and also Alastor has a secret identity no one else k...
41.3K 1.3K 18
18 year old Ymir grew up on the outskirts of a small Romanian village. On her 18th birthday she sought out to run away from home when things haven't...
672K 1.1K 22
Smexy One shots๐Ÿ˜˜ Got deleted twice 3rd times a charm๐Ÿคฆ๐Ÿปโ€โ™€๏ธ๐Ÿ˜ญ
268K 40.4K 103
แ€•แ€ผแ€”แ€บแ€žแ€ฐแ€™แ€›แ€พแ€ญแ€แ€ฑแ€ฌแ€ทแ€˜แ€ฐแ€ธแ€†แ€ญแ€ฏแ€œแ€ญแ€ฏแ€ท แ€šแ€ฐแ€•แ€ผแ€”แ€บแ€œแ€ญแ€ฏแ€€แ€บแ€•แ€ผแ€ฎ แ€Ÿแ€ฎแ€ธแ€Ÿแ€ฎแ€ธ แ€–แ€แ€บแ€•แ€ฑแ€ธแ€€แ€ผแ€•แ€ซแ€ฅแ€ฎแ€ธ