សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]

By LilJuu_1992

141K 7.5K 316

Trailler Jk(Top) / Tae(Btt) Taehyung! ===== ផ្ដើមសរសេរ: 09.06.23🤍 សរសេរបញ្ជាក់: 12.11.23🌸 Write :... More

Episode 01
Episode02:ចាប់ដោះរបស់ឯង
Episode03:រោគចិត្ត
Episode04:ត្រង់ណាថាយើងថើប
Episode05:យកឯងទៅរំលោភ
Episode 06: ស្នាមថើប
Episode07:ត្រជាក់បេះដូង
Episode08:ថេយ៍ធ្លាប់មានសង្សារឺអត់?
Episode09:មកញ៉ែគ្នាក៏មករាវខ្យង
Episode10: រងគុន><
Episode11:កុំហៅខ្លួនឯងថាបង
Episode12:អនាគតចង់ឡើងTop
Episode13:បងឆ្កួតព្រោះស្រឡាញ់អូន
Episode14:បងយល់ហើយ!
Episode15:មកជួបម៉ាក់ក្មេក><
Episode16:មិនមែនចោរទេ..គឺទន្សាយ
Episode17:គេត្រឡប់មកវិញហើយ
Episode18:មិនទាន់ត្រៀមខ្លួន
Episode21:call me daddy🔞
Episode20:ឈ្លោះគ្នាដូចឆ្កែឆ្មា
Episode 19: សង្ឃឹម!
📌ជូនដំណឹង!
Episode22:ថេយ៍!?
Episode23:បកស្រាយ!
Episode24:ថោកទាប
Episode25:ធ្វើជាម្ចាស់ជីវិត
Episode26:ខ្លាចគេខឹង
Episode27:ចរឹកមេមាន់
Episode28:Alima
Episode29: ក្លិនទឹកអប់?
Episode 30:បងសន្យា
Episode31 :Jung soorang
Episode32:លួចមានស្រី
Episode34: សត្វក្អែក
Episode33: ក្បាលខូច
Episode35:កំដរ
Episode36: លែងលះ
Episode37: ដេកក្រៅបន្ទប់
Episode 38:សាច់អាំង
Episode39:សាហាយ
Episode40:នៅផ្ទះយើងហើយ
Episode41:ចំណីដល់មាត់ខ្លា
Episode42:ទៅគិតអីប្រពន្ធ?
Episode 44: គណនីអាថ៍កំបាំង
Episode45:អន់ចិត្ត
Episode 46
Episode47:បងឯងចង់ទៅណា៌?
Episode48:សោះកក្រោះ
Episode 49:ខ្ញុំមិនស្អាតទេ
Episode50:អូនស្អប់បងឯង~
Episode51:ព្រោះអូនជាមនុស្សរំអួយដូចសម្ដីបង
Episode52:ហើយបងនឹងពេទ្យ?
Episode53:កុំទៅណាចោលអូន
Episode 54:កុហក
Next episode
Episode55:ម្ដេចក៏ស្លេកមុខហើយ?
Episode56:លែងលះ
Episode57+58:ចិញ្ចៀនរៀបការ
Episode59:ឆ្កែតែឆ្កួតខាំហើយ><
Episode59: បិទច្រមុះរត់?
Episode60:មកយឺតមួយជំហាន
Episode61+62: Gukkie
Episode63:ទៅវង្វេងប្រពន្ធកូនមកពីណា៌?
Episode 64:រន្ទះបាញ់Daddy
Episode65:ចម្លើយ
❗About admin
Episode66:លោកកូន
About ❗
Episode67:មេអំបៅ🔞
The end :សំណាញ់ស្នេហ៍

Episode43:វិដេអូ

1.3K 52 0
By LilJuu_1992

  //ថ្ងៃត្រង់ ហេតុថាតាំងពីព្រឹកមកនាយមិនបានទៅធ្វើការនោះទេ ព្រោះជាប់រវល់នៅយកចិត្តអ្នកជាប្រពន្ធ។

<ឯកសារដែលត្រូវពិនិត្យព្រឹកនេះ អ្នកនាងទុកវាទៅសិន ព្រោះថាខ្ញុំរវល់> ជុងហ្គុកកំពុងអង្គុយលើសាឡុងកណ្ដាលភូមិគ្រឹះ និយាយរឿងការងារជាមួយលេខា ត្បិតអីឡូវនាយនៅផ្ទះអ្នកស្រីចនដដែលព្រោះថេយ៍មិនទាន់ព្រមត្រឡប់ទៅវិញ។

"ចា៎លោកប្រធាន..អឹម!~ លោកប្រធាន" ស៊ូរ៉ាង
<ហឹម?~>

"..ខ្ញុំសូមទោសផងចំពោះរឿងយប់នោះ បើគង់តែខ្ញុំលោកប្រធាននឹងប្រពន្ធមិនឈ្លោះគ្មាឡើយ" ស៊ូរ៉ាងពោលឡើងមួយៗសម្ដីថ្នាក់ថ្នមបែបមនុស្សដឹងកំហុស។

<អរ៎! មិនមែនជាកំហុសរបស់អ្នកនាងទេ កុំយកទុកក្នុងចិត្តអី> បន្ទោសនាងមិនកើតនោះទេព្រោះនាយឆេវឆាវខ្លួនឯង។

"តែ..ខ្ញុំពិតជាចង់សូមទោស ខ្ញុំខ្លាចក្រែងថាប្រពន្ធលោកប្រធានយល់ខុស!"

<យល់ខុស? ហឹសៗ! អត់នោះទេ ថេយ៍មិនមែនជាមនុស្សអត់ហេតុផលនោះទេ..មិនអីឡើយ>

"ចឹងបានន័យថា..." នាងមិននិយាយអស់ត្រឹមបង្អូសប្រយោគ ទន្ទឹមគ្នាជុងហ្គុកក៏ឧទ្យានឡើងថា÷

<ពួកយើងជានាគ្នាវិញហើយ> ដាក់មួយប្រយោគធ្វើឲនាងក្រមុំញញឹមលែងសម ប្រែជាថ្មឹងមួយរំពេច។

"..អ៎រ-ល្អណាស់ ចឹងប៉ុន្នឹងចុះ ខ្ញុំលែងរំខានលោកប្រធានហើយ ជំរាបលា"

<បាទជំរាបលា> ទឺត!~~ ថាចប់ខ្សែរទូរស័ព្ទទាំងពីរក៏បានផ្ដាច់ នាងក្រមុំសំយ៉ុងដៃដាក់ទូរស័ព្ទចុះ ក្ដាប់វាណែនដៃស្ទើរតែខ្ទិចចូលគ្នាប្រសិនបើជាអង្គធាតុទន់។

<បងនិយាយជាមួយអ្នកណា?> ទន្ទឹមនឹងគ្នាដែលនាយបិទ វត្តមានថេយ៍ក៏ដើរចេញពីផ្ទះបាយល្មម ឃើញនិយាយសើចៗដូចសប្បាយអ៎រ ទាំងដែលព្រឹកមិញមុខជូរហួញ។

<និយាយរឿងការងារ!..មកនេះមក> នាយពោលឡើងបែបធម្មតាមុននឹងត្រដាងដៃចាំអ្នកជាប្រពន្ធឲមកអង្គុយលើភ្លៅសាច់ដុំរបស់ខ្លួន។

<និយាយរឿងការងារតែលឺសើចរហូត ដូចសប្បាយអរមាំមែស?> ថេយ៍ចូលទៅអង្គុយលើភ្លៅរបស់នាយ ទាំងដែលចងចិញ្ចើមជាប់ចោទជាសំណួរម៉ូវដូចកូនខ្លា។

<អៅ!..និយាយរឿងការងារគេហាមមិនឲសើចដែរហេ៎?> នាយអស់សំណើចជាមួយអ្នកជាប្រពន្ធបន្តិច ព្រោះត្រឹមប៉ុន្នឹងមុខសម្លឹងនាយមិនដាក់។

<គ្មានអ្នកណានិយាយរឿងការងារសើចនោះទេ ប្រាប់អូនឲលឿនថានិយាយជាមួយអ្នកណា?>

<រឿងការងារមែនតើ! បើមិនជឿថេយ៍ឆែកទូរស័ព្ទបងទៅ> នាយមិនត្រឹមតែថាដូចសម្ដីនឹងហុចទូរស័ព្ទឲគេឆែកតាមចិត្ត។

<មិនមើលទេ ប្រាប់អូនមួយម៉ាត់មកថានិយាយជាមួយអ្នកណា>

<ហឺយ!~ អូនឯងនេះ..បងមិនទៅធ្វើការក៏គ្មានអ្នកណាក្រៅពីលេខាដែរ> នាយលើកដៃទៅញីសក់ប្រពន្ធតិចៗ មុននឹងរំលឹកវត្តមានស៊ូរ៉ាងឲរាងតូចបានលឺ។ អ្នកខាងនោះលឺហើយ ក៏ស្ងាត់មាត់ជ្រាប..ដឹងហើយថាគេប្រចណ្ឌ័នាយជាមួយលេខា ម្យ៉ាងក្រែងឈ្លោះគ្នាឲដោយវត្តមានស្រីម្នាក់នឹងហេ៎?

<ចឹងបងទៅធ្វើការវិញទៅ កុំឲពិបាកខលទូរស័ព្ទចឹង> គេស្រដីរួចក៏ងើបគ្រោស ដើរចេញយ៉ាងច្រង៉ាប់ច្រងិល ប្រែផ្ទៃមុខមកជាស្មើរមួយរំពិច។

<ថេយ៍! អូនកើតអី?> នាយគ្រាន់តែមើលចរឹកនេះបន្តិចក៏ដឹងហើយថាប្រុងងក់ងរ ទើបរហ័សរត់ទៅតាមសួរពីក្រោយ។

<កើតអី? អូនឲបងទៅធ្វើការតើ ហើយថី?> រាងតូចឈប់ងក់ងាកមកផ្ទាល់សម្ដីនឹងនាយ ប៉ុន្តែសម្ដីពោរពេញដោយល្បឿន។

<..អូនប្រចណ្ឌ័បងនឹងលេខាហេ៎?> នាយស្ងាត់បន្តិចជំនួសឲសម្លឹងភ្នែកអ្នកជាប្រពន្ធ ក៏ចាប់បានច្បាស់ៗពីអារម្មណ៍គេថាងក់ចំពោះនាយ ទើបចោទសំណួរឡើងដោយរៀបស្មើរ។

<..មិនខុសទេ!> ដូចនិយាយចឹងគេមិនចេះលាក់អារម្មណ៍លឺសម្ដីដែលចង់និយាយវិចទុកឡើយ តែបែបមិចប្រាប់បែបនឹងហើយ..ខឹងគឺខឹង..ងរគឺងរ..ប្រចណ្ឌ័ថាប្រចណ្ឌ័! ម្យ៉ាងគេមានសិទ្ធិ

<លេខាបងទេអូនប្រចណ្ឌ័អី? ព្រោះនៅហាងយប់នោះហេ៎ទើបធ្វើឲអូនមានអារម្មណ៍មិនល្អ?> ជុងហ្គុកហា៎សួរឲសម្លេងមានលំនឹងថេរ សម្លឹងមុខអ្នកជាប្រពន្ធមិនដាក់! ទើបតែត្រូវគ្នាប៉ុន្មានម៉ោងមុនទេ ម្ដេចក៏ចង់ខឹងគ្នាទៀតហើយ?

<ត្រូវហើយ> គេនិយាយទាំងសម្លក់មុខនាយមិនដាក់។

<ហឺយ!~> នាយមិនដឹងរកពាក្យអ្វីមកតបទៀត បានត្រឹមដកដង្ហើមធំយកដៃជ្រោងសក់ ត្បិតមិនដឹងថាគួរនិយាយបែបមិច ពន្យល់បែបណា៎..ប្រចណ្ឌ័អី បើក្នុងចិត្តនាយមិនទាំងមានវត្តមានស៊ូរ៉ាងប៉ុនចុងក្រហមផងនោះ?

<ថេយ៍..រាល់ថ្ងៃនេះថេយ៍ជឿជាក់ប្ដីម្នាក់នេះទេ?>

<...> គេមិនមាត់ជំនួសឲការងក់ក្បាលបញ្ជាក់។

<ចឹងអូនច្បាស់ជាដឹងហើយថាចរឹកបងវាយ៉ាងមិចបន្ទាប់ពីមានអូន..បងប្រាកដណាស់ បើបងមិនកែថេយ៍ក៏មិនយកបង ម្ដេចក៏នៅតែមានអារម្មណ៍បែបនោះលើបង?>

<...> ស្ងាត់!
<អារម្មណ៍អូនប្រច័ណ្ឌវាពិតជាមិនអាចឃាត់បានឡើយ បើសិនជាបងក៏ដូចគ្នា ប៉ុន្តែនេះគឺការងារ ក្នុងចិត្តបងមានតែអ្នកណាថេយ៍ដឹងច្បាស់ណាស់> ជុងហ្គុកប្រើសម្ដីថ្នាក់ថ្នមទៅកាន់អ្នកជាប្រពន្ធ ជំនួសឲការដែលនាយមិនហ៊ានដើរចេញពីគេឲគិតតែឯង។

<...>
<បងថេយ៍ស្រឡាញ់តែថេយ៍ ហើយក៏ជាថេយ៍ដែលនៅចំណាត់ថ្នាក់លេខមួយជារៀងរហូត ឈប់គិតបែបនឹងទៅបងអង្វរ> នាយស្រដីស្របនឹងសកម្មភាព ចូលទៅអោបអ្នកជាប្រពន្ធមកក្នុងរង្វង់ដៃ។

<ចឹងបងត្រូវស្រឡាញ់អូនរហូត..ស្រឡាញ់អូនដូចបងស្រឡាញ់អូនដំបូង កុំមានអ្នកណាក្នុងចិត្តក្រៅពីអូន ហើយក៏មិនឲមានអ្នកណាទទួលបានមួយចំណែកចិត្តបងពីអូនដែរ> គេតបស្នងការអោបរបស់នាយ ដោយរង៉ូវតិចៗទៅអ្នកជាស្វាមីបានដឹង។

<បាទ បងនឹងមានតែថេយ៍ម្មាក់ទេ>
   |កាត់|
   //ពេលយប់! នៅក្នុងបារមួយកន្លែង សម្លឹងទៅជ្រុងម្ខាងនៃកន្លែងVIP សរឲឃើញពីនារី4-5នាក់ដែលសុតសឹងជាស្រីស្អាតដូចហង្សគ្រាន់ចរឹកមិនអំណោយផង នោះក៏គ្មានអ្នកណាក្រៅពី...

<ខេត! ឯង uploaded វិដេអូនោះចូលក្នុង internetហេ៎?> អេលី

<ត្រូវហើយ យើងឃើញវាឡូយដូចថតរឿងរោលរាលចឹងទើបចង់ចែកគេឯងឲមើល ប៉ុន្តែល្បីលឿនណាស់ឯង អ្នកទស្សនាឡើងM>

<ឆ្កួតទេអី ឯងផុសចឹងចុះបើលោកប៉ាយើងនឹង kevinឃើញគិតយ៉ាងមិច? ឆាប់លុបចេញទៅ> នាងក្រមុំចាប់ជ្រួញចិញ្ចើមមិនពេញចិត្តរួចក៏ភ័យព្រួច ស្រវាទូរស័ព្ទពីដៃខេតដើម្បីលុបវិដេអូនោះចេញ។

<Alima! ឯងទៅភ័យអីវិដេអូនោះមើលមុខមិនច្បាស់ផង ព្រៀលៗនឹងមិនដឹងជាឯងរឺក៏លោកចនផង ម្យ៉ាងទៅខ្លាចkevinធ្វើស្អីបើឯងមិនបានស្រឡាញ់ផង>

<ប៉ុន្តែ..>
<ហឺយ! ថាមើលមុខមិនច្បាស់ទេ ឯងមើលទៅ..មួយវិញទៀត ឯងមិនដឹងទុកធ្វើអ្វីដដែលផុសទៅឲaccល្បី> ហេតុថាឃើញអេលីនៅមិនទាន់ស្គប់ចិត្ត ទើបនាងសម្រេចបើកវិដេអូនោះមើលជុំគ្នាម្ដងទៀត ពិតណាស់វាមិនច្បាស់ឡើយ ព្រៀលៗបាញ់សុតតែភ្លើងពណ៍ ម្យ៉ាងមនុស្សដើរកាត់មុខកាមេរ៉ាឡើងរញ៉េរញ៉ៃ។

  TO BE CONTINUED
BY: Ju jinny 🧸

Continue Reading

You'll Also Like

287K 10.8K 119
STARTED 2023© GENRE: Action, Killing Camilla Dias isang secret assassin na puro kalokohan ang nasa isip pano kong sa isang trahedya magbago ang buhay...
76.8K 848 56
🔞#5 BILLIONAIRE Ezekiel Gallagher Sakura Ximenez 09-01-22
291K 21.6K 49
منذ أن فتح عينيه للحياة وجد نفسه محاطا بذنوب ليس هو بفاعلها فأطلق عليه الجميع لقب الخطيئة و لكنه ليس بشاب يستسلم لقبح قدره بل قرر أن ينتقم لمن كان سب...
19.5K 806 24
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...