សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]

By LilJuu_1992

141K 7.5K 316

Trailler Jk(Top) / Tae(Btt) Taehyung! ===== ផ្ដើមសរសេរ: 09.06.23🤍 សរសេរបញ្ជាក់: 12.11.23🌸 Write :... More

Episode 01
Episode02:ចាប់ដោះរបស់ឯង
Episode03:រោគចិត្ត
Episode04:ត្រង់ណាថាយើងថើប
Episode05:យកឯងទៅរំលោភ
Episode 06: ស្នាមថើប
Episode07:ត្រជាក់បេះដូង
Episode08:ថេយ៍ធ្លាប់មានសង្សារឺអត់?
Episode09:មកញ៉ែគ្នាក៏មករាវខ្យង
Episode10: រងគុន><
Episode11:កុំហៅខ្លួនឯងថាបង
Episode12:អនាគតចង់ឡើងTop
Episode13:បងឆ្កួតព្រោះស្រឡាញ់អូន
Episode14:បងយល់ហើយ!
Episode15:មកជួបម៉ាក់ក្មេក><
Episode16:មិនមែនចោរទេ..គឺទន្សាយ
Episode17:គេត្រឡប់មកវិញហើយ
Episode18:មិនទាន់ត្រៀមខ្លួន
Episode21:call me daddy🔞
Episode20:ឈ្លោះគ្នាដូចឆ្កែឆ្មា
Episode 19: សង្ឃឹម!
📌ជូនដំណឹង!
Episode22:ថេយ៍!?
Episode23:បកស្រាយ!
Episode24:ថោកទាប
Episode25:ធ្វើជាម្ចាស់ជីវិត
Episode26:ខ្លាចគេខឹង
Episode27:ចរឹកមេមាន់
Episode28:Alima
Episode29: ក្លិនទឹកអប់?
Episode 30:បងសន្យា
Episode31 :Jung soorang
Episode32:លួចមានស្រី
Episode34: សត្វក្អែក
Episode33: ក្បាលខូច
Episode35:កំដរ
Episode36: លែងលះ
Episode37: ដេកក្រៅបន្ទប់
Episode 38:សាច់អាំង
Episode39:សាហាយ
Episode40:នៅផ្ទះយើងហើយ
Episode41:ចំណីដល់មាត់ខ្លា
Episode43:វិដេអូ
Episode 44: គណនីអាថ៍កំបាំង
Episode45:អន់ចិត្ត
Episode 46
Episode47:បងឯងចង់ទៅណា៌?
Episode48:សោះកក្រោះ
Episode 49:ខ្ញុំមិនស្អាតទេ
Episode50:អូនស្អប់បងឯង~
Episode51:ព្រោះអូនជាមនុស្សរំអួយដូចសម្ដីបង
Episode52:ហើយបងនឹងពេទ្យ?
Episode53:កុំទៅណាចោលអូន
Episode 54:កុហក
Next episode
Episode55:ម្ដេចក៏ស្លេកមុខហើយ?
Episode56:លែងលះ
Episode57+58:ចិញ្ចៀនរៀបការ
Episode59:ឆ្កែតែឆ្កួតខាំហើយ><
Episode59: បិទច្រមុះរត់?
Episode60:មកយឺតមួយជំហាន
Episode61+62: Gukkie
Episode63:ទៅវង្វេងប្រពន្ធកូនមកពីណា៌?
Episode 64:រន្ទះបាញ់Daddy
Episode65:ចម្លើយ
❗About admin
Episode66:លោកកូន
About ❗
Episode67:មេអំបៅ🔞
The end :សំណាញ់ស្នេហ៍

Episode42:ទៅគិតអីប្រពន្ធ?

1.5K 85 6
By LilJuu_1992

<ហឹម!~> គេមិនបានឆ្លើយជំនួសឲការទាញកញ្ចឹង.កនាងយកមកថើបមាត់ម្ដងទៀត។

"ជុងហ្គុក!~" ភ្លាមៗសំនៀងស្រួចស្រាលឧទ្យានឡើងក៏ឈ្មោះរបស់នាយដោយពុំបានព្រៀង នាយហាក់ចាប់បានច្បាស់ព្រោះជាសំលេងប្រពន្ធ!

<ហឹម!~ សូមទោស ខ្ញុំមានប្រពន្ធហើយ> ច្បាស់ណាស់គេម្ដេចនឹងអាចបន្ត? ដូច្នេះមានតែទាញអេលីចេញ ស្របនឹងសំដីងើបឈរអស់កម្ពស់ទន្ទឹមនឹងយកខ្នងដៃជូតមាត់របស់ខ្លួនឯង។ ដែលសកម្មភាពនេះហាក់ឲនាងក្រមុំឆេះឆួលក៏អាម៉ាសប៉ុនពេក! នេះលេងសុតតែជូតចេញហេ៎?

<លោកចន! មានប្រពន្ធក៏មានទៅ..បើជ្រល់ជាមកដល់ទីនេះហើយ ទៅគិតអីប្រពន្ធ?> អេលីងើបឈរឡើងទៅតោងដៃរបស់នាយម្ដងទៀត ទោះបីអាម៉ាស់ប៉ុន្តែនាងមិនស្គៀបផង។

<អ្នកណាមិនគិតក៏ហី តែខ្ញុំគិត> គេនិយាយស្របនឹងសកម្មភាពកំពុងប្រលេសដៃស្រីស្រស់ចេញ អ្វីក៏តោងស្អិតថ្នាក់នេះលោក?

<ចុះបើគិតម្ដេចក៏មកថើបខ្ញុំ? ទទួលស្គាល់ថាខ្ញុំផ្ដើម តែលោកចនក៏តបស្នង!> លឺដល់សម្ដីនេះហាក់ជាចំណុចរសើបអ្នកខាងនោះឲស្ងាត់មាត់ជ្រាប។

<កុំជួបគ្នាទៀតអី> នាយស្រដីចប់ក៏ចាកចេញបាត់ ទុកឲអេលីឈរសម្លឹងដំណើរពីក្រោយទាំងមិនអស់ចិត្ត។ កាលបើឃើញរាងក្រាស់ចេញបាត់ មិត្តៗរបស់នាងក៏រត់ចូលមក

<ថតបានរឺអត់?>
<បាន..បានច្រើនណាស់>
<ឯងប្រុងយកវិដេអូនឹងទៅណា?> ខេត
<..មិនដឹងទេ ទុកសិនទៅ> ត្រូវហើយនាងមិនដឹងនោះទេថាយកទៅណា ដឹងត្រឹមទុកជាប់នឹងខ្លួននូវស្នាមថើបរបស់នាងនឹងបុរសម្នាក់នោះ។
   |កាត់|
   //ថ្ងៃថ្មី!!
   ងុឺត!!~ ព្រឹកឡើងមិនទាន់ឡានពណ៍ខ្មៅសេរីទំនើបមួយគ្រឿងមកឈប់ងក់មុខភូមិគ្រឹះចន ដែលហាក់ស្គាល់ច្បាស់ថាជាឡានរបស់ជុងហ្គុក!

<អ្នកប្រុស!> លីនិន ជាអ្នកបម្រើក្នុងផ្ទះ!
<អ្នកម៉ាក់មិននៅផ្ទះទេហេ៎?> ហេតុថារាល់ដងឃើញគាត់នៅផ្ទះថ្ងៃនេះចម្លែកផ្ទះស្ងាត់ខុសសព្វ។

<អរ៎! លោកស្រីធំគាត់ចេញទៅដំណើរកម្សាន្តជាមិត្តភក្តិរបស់គាត់តាំងពីម្សិលថ្ងៃត្រង់ម្ល៉េះអ្នកប្រុស> ចឹងក៏បានន័យហើយថាយប់មិញថេយ៉ុងគេនៅផ្ទះតែម្នាក់ឯង។

<ចុះថេយ៉ុងនៅឯណា?>
<គាត់នៅក្នុងបន្ទប់មិនទាន់ឃើញចុះមកទេ>
<បន្ទប់ចាស់ហេ៎?> បន្ទប់ចាស់សម្ដៅដល់បន្ទប់របស់នាយនឹងថេយ៉ុងកាលរៀបការដំបូង។

<ចា៎! អ្នកប្រុស> ដោយទទួលបានចម្លើយហើយមិនគិតចាំយូរ នាយរហ័សឡើងជន្ដើរញ៉ាប់ជើងស្អេក។
   តុកៗ!!~
<...> គ្មានការឆ្លើយតប!
   ដោយឈរគោះបែបនេះគ្មានលឺអ្វី នាយក៏ដើរតាំងៗទៅបន្ទប់សាគួរសោរបន្ទប់ គេមិនហៅឲលឺសម្លេងឡើយព្រោះដឹងថេយ៍មិនឲជួប ដូច្នេះមានតែស្ងាត់ៗ។
  ....
  ក្រាក!~~
   បើកទ្វារបន្ទប់មកភ្លាមក៏ឃើញដូចចិត្ត គឺប្រពន្ធកំពុងគេងលង់លក់នៅលើគ្រែ ថែមទាំងថ្ពាល់ជោគជាំដោយទឹកភ្នែក មិនដឹងថាយប់មិញគេយំថ្នាក់ណា៎ទេទើបបានគេង?
    ជុងហ្គុកបោះជំហានមួយៗទៅរកគ្រែ ដាក់បង្គុយប៉ុក មុននឹងឱនទៅថើបថ្ងាសគេមួយដង្ហើមសឹមឧទ្យានថា÷

<បងសូមទោស> តើនាយអាចនិយាយអ្វីបានក្រៅពីសូមទោសនោះ? អត់នោះឡើយ នាយមិនមែនសូមទោសឲរួចតែពីមាត់ គេសូម្បីពិត ត្បិតចូលចិត្តឲអ្នកម្ខាងទៀតខកចិត្តប៉ុណ្ណោះ។

<ហឹម!~~> ដោយទទួលបានអារម្មណ៍ថាក្ដៅៗក្បែរខ្លួនដូចមានមនុស្សមកអង្គុយមើលមុខ វាក៏ពិត , ថេយ៉ុងក្រហឹមឡើងតិចៗដាស់ដំណេក បើកត្របកភ្នែកឡើងក៏ឃើញវត្តមានរបស់អ្នកជាប្ដី!

<បងមករកអូនធ្វើអី? ឆាប់ចេញទៅ> គេងើបខ្លួនគ្រោស ខិតចេញពីនាយ បង្ហាញទឹកមុខឡើងដូចមិនពេញចិត្តជាខ្លាំង ដែលវាផ្ទុយស្រឡះពីក្នុងចិត្តគឺចង់ឲគេនៅក្បែរ ហើយមកតាមលួងលោមបែបនេះ។

<បងនឹកអូនទើបបងមករក រឺក៏គ្រាន់តែមុខបងថេយ៍មិនចង់ឃើញ?> នាយពោលឡើងតិចៗជ្រួញចិញ្ចើមចូលគ្មាយ៉ាងគួរឲអាណិត, ខឹងអីបានយូរម្ល៉េះ ប្រុងស្អប់មុខនាយមែនទេ?

<ចុះបើដឹងគេមិនចង់ឃើញមុខហើយសួរថាមកធ្វើអី?> និយាយទាំងមិនបានមើលមុខ!

<អូនលែងស្រឡាញ់ប្ដីម្នាក់នេះហើយហេ៎?>
<...> គ្មានការឆ្លើយតប ព្រោះគេមិនបានឈប់គ្រាន់តែខឹង។

<ចង់ឲបងធ្វើអីទើបថេយ៍បាត់ខឹង?..ឲបងធ្វើអីក៏បងធ្វើដែរឲតែថេយ៍បាត់ខឹងបង ត្រឡប់មកជានានឹងបងវិញ> គេនិយាយបណ្ដើរ ខិតទៅរករាងតូចបណ្ដើរ បំណងចង់ប៉ះដៃ ប៉ុន្តែអ្នកខាងនោះមិនឲពាល់។
<....>

<..អូនសម្លាញ់! កុំកន្ដើយនឹងបងបានទេ? បងដឹងថាបងខុស បងមិនគួរស្រែកដាក់អូន សំឡុតអូន ហើយរឹតតែមិនគួរមើលងាយអូន បងសូមទោសពិតមែន បងលែងហ៊ានទៀតហើយ>

<...> ចង់នាយនិយាយតតែបែកពពុះមាត់ទៀតក៏អ្នកខាងនោះមិនខ្វល់គិតតែព័តដៃចូលគ្នាមុខឡើងម៉ូវ យប់មិញគេយំសឹងទឹកភ្នែកប្រែជាសមុទ្រម្ដេចនឹងលួងបានងាយៗនោះ?

<ថេយ៍! និយាយតែមួយម៉ាត់ក៏បានថាអូនចង់ឲបងធ្វើអី? ឲតែថេយ៍បាត់ខឹងបង អីក៏បងធ្វើតែស្ដាប់តាមអូនបញ្ជាគ្រប់យ៉ាង> ដំណាក់កាលនេះទៅហើយ តើមានអ្វីលួងគេបាត់នោះ? ក៏មានតែវិធីនេះហើយ។

<ឆាប់លុតជង្គង់ចុះទៅ> កុំថាអត់និយាយសោះ មានតែបែបនេះ។

<បាទអូនបាទ!~> តើអ្នកនេះលឺហើយសួរថាជំទាស់ទេ ចម្លើយច្បាស់ណាស់គឺស្រប! នាយរហ័សចុះពីគ្រែ លុតជង្គង់នឹងមុខរាងតូចញញឹមឡើងពព្រាយ-,-

<អ្នកណាឲបងញញឹម?..នៅមានទៀតមិនមែនកន្លែងនឹងដែលបងត្រូវលុតជង្គង់នោះទេ>

<ហ-ហើយ ប្រពន្ធសម្លាញ់ចង់ឲបងលុតកន្លែងណា៎?>

<លុតជង្គង់សូមទោសអូននៅមុខបន្ទប់>
<..តែ..> លុតជង្គង់សូមទោសមុខបន្ទប់? ស្លាប់ហើយបើចឹងមែនខ្មាស់អ្នកបម្រើពេញមួយភូមិគ្រឹះ នៅក្រៅឡើងឡូយឆាយ តតែក្នុងផ្ទះឲឡើងរណបខ្លាចប្រពន្ធ><

<មិនធ្វើ?>
<អ-អត់ទេ!..បងឯណាហ៊ានប្រកែកនោះ ចាំបងធ្វើ> នាយថាហើយងើបស្ទុះវឹងទៅមាត់ទ្វារ លុតជង្គង់ចុះសារជាថ្មី។ ចំណែកឯរាងតូចក៏ដើរទៅតាម..

<ដាក់ដៃលើភ្លៅ អោនមុខចុះដឹងកំហុស ហើយនិយាយឲលឺៗថាបងសូមទោស បងលែងហ៊ានហើយ>

<បាទ!~> បាទលើកនេះបាទទាំងមុខជូរ។
<និយាយហាត់សមទៅ>

<បងសូមទោស បងលែងហ៊ានហើយ×2> នាយនិយាយលឺតាមសម្ដី អោនមុខចុះឡើងជូរហួញ តែម៉ាកៗនឹងអីលែងហ៊ានធ្វើឲគេខឹងហើយ។ ចំណែកឯអ្នកបញ្ជាគេនេះឈរព័តដៃមើល លួចអស់សំណើចឡើងមកញញឹមសឹងទប់សំណើចមិនបាន។ ពេលខ្លះនាយគួរឲស្អប់ប៉ុន្តែគេជាមនុស្សដែលស្ដាប់សម្ដីខ្លួន ហើយក៏បុិនលួងលោម។

<ហឹស!~ អូនសម្លាញ់លែងខឹងបងហើយហេ៎?> ថាចុះថាឡើងក៏លួចដៀងភ្នែកទៅមើលឃើញប្រពន្ធលួចសើច នាយស្មានថាគេលែងខឹងស្រវេស្រវាងើបឈរតោងដៃតោងជើងដូចកូនឆ្កែ><

<ឆាប់លុតវិញភ្លាម អ្នកណាឲងើប> គេតាមទាន់ក៏រហ័សប្ដូរទឹកមុខ មកជាក្រញ៉ូវចង្អុលឲទៅកន្លែងដើម។

<បាទ!~>
<និយាយឲលឺៗ តែមិនលុតជង្គង់ទេអូនស្អប់បងមិនខាន> គ្រាំង!~ ផ្ដែផ្ដាំចប់ភ្លាមទ្វារបន្ទប់បិទចោលនាយជាស្ថាពរ ។

<បងសូមទោស..បងលែងហ៊ានហើយ×2>
  ដែលសកម្មភាពនាយលុតជង្គង់មុខបន្ទប់នេះ ត្រូវបានអ្នកបម្រើលួចថតទុកយកទៅឲអ្នកស្រីចនមើល ចាំមើលច្បាស់ណាបើគាត់ឃើញមិនដឹងជាសើចថ្នាក់ណាទេ?

  TO BE CONTINUED
BY: Ju jinny 🧸

Continue Reading

You'll Also Like

100K 21.2K 66
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
29.2K 2K 38
people read the book trust me on this one
38.1K 1.1K 21
"Let me be your light at the end of the tunnel" - Ana Cabrera Ana Cabrera is a Cuban immigrant. She lives in a three bedroom apartment with her grand...