CEO ម្ចាស់ស្នេហ៍ [-ចប់-]

By MoonieMoly

5.7K 206 12

"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36

Episode 37

367 7 0
By MoonieMoly

២ថ្ងៃកន្លងផុតទៅយ៉ាងរហ័ស, លីលីក៏បានចាកចេញពីទីក្រុងសេអ៊ូលដើម្បីព្យាបាលដោយមានអ្នកកម្លោះទាំង៧ដែលជាសេដ្ឋីទាំង៧ប្រចាំប្រទេសមកជូនដំណើរនៅឯប្រលានយន្តហោះ...

"បងសម្លាញ់... បងកុំបារម្ភ... រយៈពេល២ឆ្នាំមិនយូរទេ... " លីលី

"មែនហើយ... កាលពីមុនបងអាចចាំអូនដោយមិនមានដំណឹងអ្វីទាំងអស់បានហេតុអីបងមិនអាចចាំអូនគ្រាន់តែបែករូបរាងនោះ" ជីមីន

"បងត្រូវមើលថែខ្លួន... ពិសេសកុំភ្លេចញុាំអាហារនិងគេងឲ្យបានគ្រប់គ្រាន់ណា" លីលី

"មានពួកបងហើយដូច្នេះអូនឯងកុំបារម្ភអី"  ជីន

"ដោយសារតែមានបងៗទើបខ្ញុំបារម្ភ... ពិសេសបងប្រុសពៅ" លីលីនិយាយរួចក៏ឱទៅខ្សឹបតិចៗដាក់អ្នកប្រុសពៅជុងគុក

"កុំបារម្ភ... មិនអាចមានរឿងនោះទេ" ជុងគុក

"អូននិយាយអី??? មិចមិននិយាយឲ្យលឺៗ???" ជីមីន

"លោកស្រី... ដល់ម៉ោងហើយ" nurse ក៏បានដើរមកប្រាប់លីលីដើម្បីជាការដាស់តឿន

"ចាសខ្ញុំដឹងហើយ... បានហើយ... បងសម្លាញ់... បងប្រុស... ខ្ញុំលាសិនហើយ..."  លីលី

"ពេលនេះបងមិនចង់បែកទេនិងអូនទេ" ជីមីន

"ដើមទ្រូងនេះធំទូលាយ... ហើយក៏កក់ក្តៅណាស់ដែរ... អូនលាទីនេះមួយរយៈសិន... សង្ឃឹមថាលើកក្រោយទីនេះនៅតែកក់ក្ដៅបែបនេះទៀតទៅចុះ..." លីលីនិយាយចប់ក៏ដើរទៅឱបស្វាមីខ្លួនរួចក៏រត់ទៅខាងក្នុងដើម្បី check in បាត់ទៅ

--------------------

បន្ទាប់ពីទៅដល់អាមេរិកលីលីក៏ត្រូវបានបញ្ជូនមកមន្ទីរពេទ្យដើម្បីតេស្តពីអាការៈស្បែកមុខ... មិនយូរប៉ុន្មានការព្យាបាលក៏ចាប់ផ្តើមឡើងដោយគ្រូពេទ្យចាប់ផ្តើមធ្វើការវះកាត់ជាលើកដំបូងដោយចំណាយពេលអស់រយៈពេលជិត៨ម៉ោងដើម្បីផ្លាស់ប្ដូរស្បែកមុខចាស់ចេញនិងជំនួសដោយស្បែកមុខថ្មីដែលគេបានបរិច្ចាកមកឲ្យអ្នកដែលត្រូវការ... បន្ទាប់ពីការវះកាត់លើកនេះលីលីត្រូវបានរុំព័ន្ធដោយក្រណាត់សជាច្រើនជាន់នៅលើផ្ទៃមុខអស់រយៈពេលជាច្រើនខែ...

---- ៩ខែកន្លងផុតទៅ----

#ប្រលាន្តយន្តហោះ Inchon-សេអ៊ូល/កូរ៉េខាងត្បូង

នារីស្រស់ម្នាក់មានមុខពងក្រពើសក់ទង់ដែងច្រមុះស្រួចស្បែកមុខសភ្លឺរលោងពណ៌សុីជម្ពូរកំពុងដើរចេញពីប្រលាន្តយន្តហោះដោយមាននារីម្នាក់ទៀតដើរតាមក្រោយ... បន្តិចក្រោយមកនារីស្រស់ស្អាតម្នាក់នោះក៏បានប្រាប់ឲ្យនារីម្នាក់ទៀតត្រឡប់ទៅវិញរួចខ្លួនក៏បានឡើងតាក់សុីចេញទៅបាត់ទៅ

-------------------

#The king of technology in south

"ខ្ញុំចង់ជួប CEO ផាក... តើគាត់នៅទេ???"

"តើអ្នកនាងឈ្មោះអ្វីដែរ??? ហើយមានបានណាត់ជួបជាមុនទេ???" អ្នកផ្ដល់ព័ត៌មាន

"មិនបានណាត់ទុកមុនទេតែខ្ញុំគ្រាន់តែចង់ជួបគាត់ប៉ុណ្ណោះ, តើគាត់នៅទេ???"

"សូមគោរពអ្នកប្រុសទី៦..." សន្តិសុខ

"បងប្រុសថេយ៉ុង"

   ថេយ៉ុងឈប់បន្តិចបន្ទាប់ពីលឺសម្លេងហៅខ្លួនរួចក៏សួរត្រលប់ទៅម្ចាស់សម្លេងម្នាក់នោះ

"នាងជា??? ឬជាអ្នកគាំទ្រខ្ញុំមែនទេ???"

"ខ្ញុំប្លែកដល់ថ្នាក់បងមើលខ្ញុំមិនស្គាល់មែនទេ???"

"មែនហើយ... តើនាងគឺ???" ថេយ៉ុង

"លីលី... បងថ្លៃបងណឹងហើយ"

"ពិតឬមិនពិត??? នេះគឺពិតជាលីលីមែនទេ???" ថេយ៉ុង

"មុខខ្ញុំប្រែមែនតែខ្សែកមួយនេះពួកបងប្រាកដជាចាំបាន"

"នេះពិតជាលីលីមែន... មកនេះមកបងសុំឱបបន្តិច... " ថេយ៉ុងឱបរួចក៏ក្រៀកដៃលីលីដើរទៅខាងលើ...

#Meeting hall

*ក្រាក... ក្រឹប...*

"ទីបំផុតគេមកដល់ហើយ" យ៉ុងគី

"នារីម្នាក់នោះជាអ្នកណា????" ជុងគុក

"ស្អាតណាស់" ជេហូប

"នេះជាពេលប្រជុំមិចក៏ឯងនាំនារីមកជាមួយ?" ជីមីន

"នាងជាស្រីស្អាត... ខ្ញុំទើបតែរកបានចង់យកមកឲ្យឯងសប្បាយក្នុងយប់នេះ" ថេយ៉ុង

"បើចង់សប្បាយៗខ្លួនឯងទេទៅ... ឆាប់ឲ្យនាងចេញទៅពួកយើងមានការងារត្រូវប្រជុំបន្ទាន់..." ជីមីននិយាយទាំងមិនបានមើលមុខនរណាម្នាក់ឡើយ

"លោក CEO... លោកមិនចង់សប្បាយជាមួយខ្ញុំទេមែនទេ???" លីលី

"នាងឆាប់ចេញទៅ... ខ្ញុំមានការងារត្រូវធ្វើ... បើមិនព្រមចេញទេខ្ញុំនិងហៅសន្តិសុខហើយ" ជីមីន

"បងអាចដេញមនុស្សស្រីដែលបងស្រលាញ់បំផុតចេញដែរហ៎??? ហើយចង់ហៅសន្តិសុខទៀតហ៎!!! មើលទៅជិតមួយឆ្នាំនេះបងថែរក្សាខ្លួនបានល្អណាស់" លីលី

"នាងគឺ..." ជីមីននិយាយចប់ក៏បានងើបមុខមើលទៅនារីដ៏ស្រស់ស្អាតម្នាក់នេះដោយក្រឡេកឃើញខ្សែកដែលខ្លួនបានឲ្យទៅភរិយារបស់ខ្លួនរួចក៏ស្ទុះងើបទៅឱបនាងទាំងក្ដីនឹកនា... ឯអ្នកប្រុសទាំង៦ក៏បានដើរចេញមកទាំងងឿងឆ្ងល់

"ទីបំផុតអូនមកវិញហើយ... មិចក៏មិនប្រាប់បងអញ្ចឹង??? សូម្បីមុខមាត់ថ្មីរបស់អូនក៏មិនឲ្យបងមើលដែរ... បើអូនមិនទាន់មកទៀតបងនិងហោះទៅរកអូនហើយ" ជីមីន

"អូនមកហើយ... មកដើម្បី surprised បងបែបនេះ... មែនហើយ... បងមើលមកអូនស្អាតទេ??? ប្លែកខ្លាំងទេ???" លីលី

"អូនប្រៀបដូចជាមនុស្សថ្មីម្នាក់អញ្ចឹង..." ជីមីន

ក្រឡេកមកមើលអ្នកខាងក្រៅដែលកំពុងឆ្ងល់នេះវិញក៏ត្រូវបានរំសាយចម្ងល់ដោយសារថេយ៉ុងបកស្រាយ...

"នេះនាងគឺ!!!!" ជេហូប

"លីលី..." ថេយ៉ុង

"លីលី???" ជីន

"ហ៎ាស... លីលី???" ជុងគុក

"នេះហើយលទ្ធផលកែប្រែរបស់នាង" ថេយ៉ុង

"ខ្ញុំពិតជាមិនចង់ជឿនោះទេ" ណាមជុន

-----------------

បន្ទាប់ពីបានដឹងលឺរួចរាល់អ្នករាល់គ្នាក៏បានធ្វើកម្មវិធីជប់លាងលក្ខណៈគ្រួសាររួចជីមីននិងលីលីក៏បានមកកម្ពុជាវិញដើម្បីសម្រាកលម្ហែកាយជាមួយគ្រួសារនាង...   បន្ទាប់ពីចំណាយពេលសម្រាកលម្ហែកាយយ៉ាងយូររួចមកលីលីក៏បានត្រលប់មកកូរ៉េវិញរួចក៏ចាប់ផ្ដើមសរសេរពីសាច់រឿងជីវិតរបស់នាងដែលបានឆ្លងកាត់ដោយបានចងក្រងជាសៀវភៅបោះពុម្ពដាក់លក់នៅតាមបណ្ណាល័យជាច្រើននៅក្នុងប្រទេសដោយមានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនដូច្នេះរឿងនោះក៏ត្រូវបានផលិករយកសាច់រឿងនោះមកផលិតជាខ្សែយន្តដើម្បីចាក់បញ្ចាំងផងដែរ... រីឯឆាកជីវិតបន្ទាប់របស់លោកស្រីវ័យក្មេងរូបនេះក៏ទទួលបានការថ្នាក់ថ្នមដោយមានការមើលថែរយ៉ាងដិតដល់ពិសេសនាងក៏ក្លាយជានារីដែលមានសុភមង្គលជាងគេហើយក៏ជានារីដែលគេច្រណែនជាងគេផងដែរ...

~~~~~~~~ The end ~~~~~~~~

Continue Reading

You'll Also Like

1.7M 93.1K 46
|𝐑𝐨𝐬𝐞𝐬 𝐚𝐧𝐝 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 - 𝐈| She was someone who likes to be in her shell and He was someone who likes to break all the shells. "Jun...
37.5K 1.4K 22
តើការធ្វើជាភរិយារបស់មហាសេដ្ឋី មាននាមជា Billionaire's Wife នេះជីវិតមនុស្សស្រីតូចតាចម្នាក់នឹងទៅជាយ៉ាងណា?
13.6K 320 84
មនុស្សចរិតយកមេឃទ្រាប់អង្គុយ ជើងជាន់ផែនដីផ្អៀងដូច អ៊ូ សូវម៉ីង ខំផ្គាប់ដល់ងាប់ ក៏មិនត្រូវចិត្ត នាងធ្វើអីក៏ខុស ធ្វើអីក៏មិនដែលត្រូវចិត្ត កាន់តែផ្គាប់ កាន...
11K 250 30
នេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្ល...