សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]

By LilJuu_1992

182K 8.9K 316

Trailler Jk(Top) / Tae(Btt) Taehyung! ===== ផ្ដើមសរសេរ: 09.06.23🤍 សរសេរបញ្ជាក់: 12.11.23🌸 Write :... More

Episode 01
Episode02:ចាប់ដោះរបស់ឯង
Episode03:រោគចិត្ត
Episode04:ត្រង់ណាថាយើងថើប
Episode05:យកឯងទៅរំលោភ
Episode 06: ស្នាមថើប
Episode07:ត្រជាក់បេះដូង
Episode08:ថេយ៍ធ្លាប់មានសង្សារឺអត់?
Episode09:មកញ៉ែគ្នាក៏មករាវខ្យង
Episode10: រងគុន><
Episode11:កុំហៅខ្លួនឯងថាបង
Episode12:អនាគតចង់ឡើងTop
Episode13:បងឆ្កួតព្រោះស្រឡាញ់អូន
Episode14:បងយល់ហើយ!
Episode15:មកជួបម៉ាក់ក្មេក><
Episode16:មិនមែនចោរទេ..គឺទន្សាយ
Episode17:គេត្រឡប់មកវិញហើយ
Episode18:មិនទាន់ត្រៀមខ្លួន
Episode21:call me daddy🔞
Episode20:ឈ្លោះគ្នាដូចឆ្កែឆ្មា
Episode 19: សង្ឃឹម!
📌ជូនដំណឹង!
Episode22:ថេយ៍!?
Episode23:បកស្រាយ!
Episode24:ថោកទាប
Episode25:ធ្វើជាម្ចាស់ជីវិត
Episode26:ខ្លាចគេខឹង
Episode27:ចរឹកមេមាន់
Episode28:Alima
Episode29: ក្លិនទឹកអប់?
Episode 30:បងសន្យា
Episode31 :Jung soorang
Episode32:លួចមានស្រី
Episode34: សត្វក្អែក
Episode33: ក្បាលខូច
Episode35:កំដរ
Episode36: លែងលះ
Episode37: ដេកក្រៅបន្ទប់
Episode 38:សាច់អាំង
Episode39:សាហាយ
Episode41:ចំណីដល់មាត់ខ្លា
Episode42:ទៅគិតអីប្រពន្ធ?
Episode43:វិដេអូ
Episode 44: គណនីអាថ៍កំបាំង
Episode45:អន់ចិត្ត
Episode 46
Episode47:បងឯងចង់ទៅណា៌?
Episode48:សោះកក្រោះ
Episode 49:ខ្ញុំមិនស្អាតទេ
Episode50:អូនស្អប់បងឯង~
Episode51:ព្រោះអូនជាមនុស្សរំអួយដូចសម្ដីបង
Episode52:ហើយបងនឹងពេទ្យ?
Episode53:កុំទៅណាចោលអូន
Episode 54:កុហក
Next episode
Episode55:ម្ដេចក៏ស្លេកមុខហើយ?
Episode56:លែងលះ
Episode57+58:ចិញ្ចៀនរៀបការ
Episode59:ឆ្កែតែឆ្កួតខាំហើយ><
Episode59: បិទច្រមុះរត់?
Episode60:មកយឺតមួយជំហាន
Episode61+62: Gukkie
Episode63:ទៅវង្វេងប្រពន្ធកូនមកពីណា៌?
Episode 64:រន្ទះបាញ់Daddy
Episode65:ចម្លើយ
❗About admin
Episode66:លោកកូន
About ❗
Episode67:មេអំបៅ🔞
The end :សំណាញ់ស្នេហ៍

Episode40:នៅផ្ទះយើងហើយ

1.7K 91 0
By LilJuu_1992

ព្រូស!!~
<ហ្ហឹក-អ្ហឹក!~> ថេយ៉ុងត្រូវចុកឆ្អល់ចង្កេះនៅពេលដែលចូលដល់បន្ទប់មិនទាន់នាយក្រវែងមកលើគ្រែធ្វើដូចគេជាវត្ថុ ពូកវាទន់ហើយតែសួរថាកម្លាំងដែលនាយច្រានមកវាខ្លាំងប៉ុណ្ណា? ម្យ៉ាងមាឌគេឲតូចតែមួយនឹង។

<ស្រឡាញ់វាណាស់ហេ៎ ទើបបែករាប់ឆ្នាំហើយនៅមកសុីអីជាមួយគ្នាចឹងទៀត> ដោយហេតុថាទោសៈបាំងមុខទៅហើយ ពាកកយសម្ដីពិរោះពិសារស្អីនោះបោះចោលមួយឡែកសិន នាយច្រត់ចង្កេះគំហកសួរឡែតៗឡើងប៉ោងសរសៃ.ក។

<ហ្ហឹកៗ!~> ថេយ៉ុងមិនបានតបតគិតតែពីយំ ព្រោះគេគ្មានតម្រិះតបនឹងនាយឡើយ ទឹកចិត្តធ្លាក់ដល់ចំនុចសូន្យហើយ នាពេលដែលគេទ្រគោះបោះបោកដាក់ខ្លួនបែបនេះ, គួរជាគេដែលត្រូវសួរនាយ រឺក៏ខឹង មិនមែនជានាយឡើយដែលធ្វើបែបនេះដាក់គេ។

<ឈប់យំភ្លាម ឆាប់មកឆ្លើយនឹងសំណួរបងថេយ៉ុង..អាម្សៀរkevinនឹងវា អស្ចារ្យស្អីចំពោះអូនណាស់ណា៎ទើបនៅទាក់ទងនឹងវាទៀត? អូនងប់នឹងវាខ្លាំងណាស់ហេ៎?> មិនត្រឹមតែសួរធម្មតានាយឡើងទៅចាប់កញ្ជក់ដៃរបស់ថេយ៉ុងឲមកក្បែរ កន្រ្តាក់សួរខ្លាំងៗតាមអារម្មណ៍ដែលចង់ដឹង, មិនទាន់ដឹងទេថាកន្លែងដែលនាយចាប់កាន់វាឡើងស្នាមក្រហមម្រាមដៃហើយ។

<ហ្ហឹកៗ..អូ--អូនឈឺជុងហ្គុក..អ្ហឹកៗ!~> មាត់ពោលថាឈឺភ្នែកមានតួនាទីសម្រក់ទឹកនេត្រា ដៃប្រឹងប្រលេសដៃនាយចេញ..ប៉ុន្តែ..ប៉ុន្តែដូចជាគ្មានបានការសោះ។

<អូនថ្លង់រឺយ៉ាងមិច លឺបងសួរទេ? ឆាប់ឆ្លើយនឹងបងឲលឿនបើមិនចង់ឲបងប្រើធម៍ក្ដៅដាក់អូន!> ចុះអីឡូវនឹងធម៍ត្រជាក់ណាស់? ត្រជាក់ពេកនឹងហើយទើបបានជានៅលើ.កដៃប្រពន្ធឡើងជាំអស់។

<ហ្ហឹក!..ប្រើធម៍ក្ដៅ? បងចង់ធ្វើអីអូន? សម្លាប់អូន? រឺក៏វាយអូនបងនិយាយទៅមើល?>

<បងមិនវាយអូនទេ ព្រោះបងខ្លាចខូចសាច់ប្រពន្ធបង តែបងនឹងប្រមានអូនឲឈប់ធ្វើចរឹកថោកទាបបែបនឹងទៀត!> ក្ដុក! ថោ--ថោកទាប? គេហ៊ានជេរខ្លួនថាថោកទាប? លោកអឺយលោក! ធ្វើជាប្ដីគេរបៀបមិចទើបហាមាត់ជេរប្រពន្ធថាថោកទាបទៅរួច? អត់មានសួរហេតុផលស្អីបន្តិច អាកាត់តែឯងៗ។

នាយថាចប់ក៏ចាប់ផ្ដើមដោះក្រវ៉ាត់.កនឹងខ្សែរក្រវ៉ាត់ចេញ មើលទៅដូចជាបំណងចង់ចាប់បង្ខំ។

<ហ្ហឹកៗ..លោក--លោកប្ដីប្រើសម្ដីអីដាក់អូនមុននេះ?> ថេយ៉ុងមិនបានគិតខ្វល់ជាមួយសកម្មភាពរបស់នាយ ព្រោះចិត្តគំនិតគេពេលនេះកំពុងស្ពឹកនឹងពាក្យដែលនាយថាគេថោកទាប! វាធ្ងន់ណាស់ចំពោះគេ ម្ដេចក៏ប្រើវាជាមួយគេទៅរួច?

<ថោកទាប!..ព្រោះអូនវាបែបនេះមែន នៅជាមួយបងរាប់ឆ្នាំអូននៅតែមិនដាច់ចិត្តពីវា ខ្លួនមានប្ដីហើយនៅហ៊ានចេញទៅហាច់ហើរជាមួយអាសង្សារចាស់រាប់ឆ្នាំនឹងទៀត> គេមិនពិបាកនឹងហាពាក្យថោកទាបមកម្ដងទៀតឡើយ ព្រោះគេគិតថាគេនិយាយត្រូវ, បើជាមួយអ្នកផ្សេងមិនសូវខឹងទេ តែនេះធ្លាប់ជាអតីតសង្សារ។

<ហ្ហឹកៗ!..ចុះបង? ចុះទង្វើររបស់បងថោកទាបរឺអត់? បងជេរអូនថាថោកទាបមានមើលខ្លួនឯងទេ? បងទៅអង្គុយញុាំអីជាមួយស្រីណា៎ បងមានខ្វល់ពីចិត្តអូនរឺអត់?> ថេយ៉ុងស្រែកទៅនាយខ្លាំងៗលាយលំអារម្មណ៍ឈឺចាប់មកជាហូរហែរ, បើអាចគេសឹងតែឆ្កួតឲបាត់ទេបែបៗនេះអី, ចាប់កំហុសរបស់គេតែមិនមើលពីទង្វើរខ្លួនឯង។

<ចន ថេយ៉ុង កុំមកស្រែកដាក់បងណា៎!> នាយចាប់ផ្ដើមសង្រឺតជើងធ្មេញលើកដៃចង្អុលមុខរាងតូច ,ក្ដៅក្រហាយនឹងពាក្យថាថោកទាបដែរសោះ ប៉ុន្តែស្ដោះវាឲទៅគេ! គេនឹងអត់បេះដូងចេះឈឺចាប់។

<បងស្រែកដាក់អូនបាន រឿងអីអូនស្រែកដាក់បងមិនបាន?> ស្រែក!

<អូនគ្មានសិទ្ធទេ!~ កុំបានបងមិនមាត់ៗដូចរាល់ដងអូនបានចិត្តថេយ៉ុង រឿងស្អីក៏ដោយបងមានសិទ្ធធ្វើទាំងអស់ ប៉ុន្តែអូនគ្មានសិទ្ធឡើយ សូម្បីតែគិតក៏អូនមិនអាចដែរ..ស្ដាប់សម្ដីបងឲច្បាស់> សម្ដីអ្វីនឹង?

<ហ្ហឹកៗ!..លោកប្ដីឆ្កួតហើយៗ..អ្ហឹកៗ!..អូនឈឺណាស់ជុងហ្គុក..ហុឺៗ!..ហេតុអីក៏និយាយបែបនេះ?> តើនេះជាចរឹកពិតរបស់នាយមែនទេ? ចរឹកជេរប្រទេច? ទ្រគោះបោះបោក! សំឡុតខ្លាំងៗ ខ្វល់តែពីខ្លួនឯង វាជារបស់នាយហេ៎?..ឱលោកប្ដីអឺយ!~~ អូនរស់នៅជាមួយបងរាប់ឆ្នាំអូនទើបតែបានដឹងនៅថ្ងៃនេះទេ។
នាមជាប្រពន្ធចាប់ទន់ជង្គង់អង្គុយចុះអោបក្បាលជង្គង់ជូតទឹកភ្នែកដែលស្រក់កាត់ផែនថ្ពាល់ម៉ាត់ៗ..គេថាគេមានសិទ្ធធ្វើអ្វីៗគ្រប់យ៉ាងតាមគេចង់! ចឹងគេចង់មានស្រីក៏គេធ្វើដែរមែនទេ? កាន់តែគិតសម្រែកនៃការឈឺចាប់បណ្ដាលឲគេយំខ្លាំងៗលែងលាក់សម្លេង ក្រវីក្បាលឲតតាត់ដូចមនុស្សបាត់សតិ។

<ហ្ហឹកៗ!..លោកប្ដីឆ្កួតហើយ លោកប្ដីលែងស្រឡាញ់អូនហើយ..អ្ហឹកៗ!..លោកប្ដីមើលងាយអូនថាថោកទាប..អ្ហឹក..លោកប្ដីសម្លុតអូនខ្លាំងៗ លោកប្ដីមិនថ្នាក់ថ្នមចិត្តអូនមិនសួរហេតុផលពីអូន បែរជាច្រលោតមុាំងៗដាក់អូន!..លោកប្ដីថាលោកប្ដីមានសិទ្ធគ្រប់យ៉ាង ចុះបើលោកប្ដីចង់មានស្រីក៏អូនគ្មានសិទ្ធហាមដែរមែនទេ!..អ្ហឹកៗ!..អូនឈឺណាស់បងអឺយបង!~~> ថេយ៉ុងអោបជង្គង់រៀបរាប់អារម្មណ៍ទុកសោកដែលមាននៅក្នុងចិត្តចេញមកក្រៅយ៉ាងគួរឲសង្វេក, គ្រប់ម៉ាត់គ្រប់សម្ដីសុតសឹងបង្កប់ដោយក្ដីឈឺចិត្តពុនពេក។ ឯណាសន្យារបស់គេថានឹងមើលថែថ្នាក់ថ្នមចិត្តនោះ?

នាពេលដែលឃើញសភាពរបស់ប្រពន្ធបែបនេះហាក់ធ្វើឲនាយដូចជាជ្រួលជ្រាបអារម្មណ៍ ផ្ដើមមានអារម្មណ៍ថាខុសមួយរំពេចភ្ញាក់ខ្លួនដូចខ្មោច7ថ្ងៃថាបានប្រើប្រាស់សម្ដីធ្ងន់ធ្ងរ។

<ថេ--ថេយ៍!~..ឲបងសូមទោស!~> នាយចាប់ផ្ដើមទន់ជង្គង់ចុះ ពោលឡើងដោយរអៀសខ្លួន, អារម្មណ៍ខឹងមួយពេលធ្វើឲប្រពន្ធនាយយំសោកដល់ថ្នាក់នេះ គួរតែដឹងហើយថាសម្ដីដែលនាយស្ដោះមកវាមានឥទ្ធិពលលើចិត្តគេប៉ុណ្ណា។

<អ្ហឹក-ហ្ហឹក!..កុំប៉ះអូន ព្រោះអូនថោកទាប លោកប្ដីជាមនុស្សថ្លៃថ្នូរកុំក្បែរកុំប៉ះអូនអី..ហ្ហឹកៗ!..ហើយមិនបាច់សូមទោសអូនទេ..ហ្ហឹក--អូនសមនឹងទទួលវាហើយ> ថេយ៉ុងរុញដៃរបស់នាយចេញតិចៗបែបមនុស្សខ្សោះពីខ្លួន គេពោលឡើងមួយៗមិនសម្លឹងមុខរបស់នាយ, កាយវិការបែបនេះគួរតែដឹងហើយថាទឹកចិត្តរបស់គេត្រូវបាននាយបំផ្លាញ។

<ថេយ៍បងសូមទោសមែន..បងសូមទោសណា៎អូនណា៎!..កុំបែបនេះអី មើលមុខបងបន្តិចក៏បានដែរអូន..ឲបងសូមទោស..បងសូមទោស!> ដំណាក់កាលនេះទៅហើយចាប់ផ្ដើមភ័យស្លេកមុខស្លេកមាត់ហើយ ព្រោះខ្លាចប្រពន្ធអស់ចិត្តស្រឡាញ់ ហេតុថាមុខគេមិនខ្ចីទាំងមើលផងនឹងឲសង្ឃឹមអី? ចន ជុងហ្គុកចាប់លុតជង្គង់ចុះ ស្រវេស្រវាដៃទៅប៉ះអ្នកជាប្រពន្ធតែត្រូវគេប្រកែកជានិច្ច។

<អ្ហឹក!..សឺត!~ អូនចង់ទៅនៅជាមួយម៉ាក់មួយរយៈ សង្ឃឹមថាលោកប្ដីមិនជំទាស់ទេ> និយាយចប់ភ្លាម គេងើបគ្រោស ទៅយកវ៉ាលីប្រមូលខោអាវចេញពីក្នុងទូ អ្នកដែលបានឃើញហើយស្លន់មកភ្លាមៗដូចមាន់រកពង។

<ថេយ៍--ថេយ៍អូនកុំទៅអី..កុំទៅចោលបងអីណា៎!..បងសូមទោស កុំទៅអីនៅផ្ទះយើងហើយណាអូនណា៎!~នៅជាមួយបងហើយកុំទៅអី> គេក្រោកឈររត់ទៅរកថេយ៉ុង ប្រឹងចាប់ដៃឃាត់មិនឲអ្នកម្ខាងទៀតវិចសម្លៀកបំពាក់ដាក់វ៉ាលី ប៉ុន្តែម្ដេចនឹងឃាត់បាននោះ? ត្រឹមតែម្ដាយនាយ នាយមិនភ័យនឹងឲគេទៅឡើយ ប៉ុន្តែបើមិនទៅផ្ទះអ្នកស្រីចន គេរត់ចោលនាយនោះគិតបែបណា?

<..អ្ហឹក--ហ្ហឹកៗ!~> ថេយ៉ុងមិនបានវាសដៃនាយចេញរឺស្ដីឲ គេគិតតែពីប្រមូលអាវញ៉ាត់យកៗ ក្នុងទ្រូងពេលនេះដូចត្រូវគេហែកឲក្អែកចឹកយ៉ាងដូច្នោះ! ឃើញសភាពនាយឆ្លេឆ្លាបែបនេះអាណិតស្ទើរតែឆ្កួត!..ប៉ុន្តែ..ប៉ុន្តែបើចិត្តទន់នោះនាយបានចិត្តមិនខានឡើយ។

<ថេយ៍បងសូមទោស..កុំទៅអី បងសំពះអូន បងលុតជង្គង់សូមទោសអូនហើយណា៌ប្រពន្ធសម្លាញ់..លើកលែងឲបងផងទៅអូន!..បងសូមទោសៗកុំទៅអី នៅផ្ទះយើងហើយណា៎ បងសូមអង្វរ!> វិនាទីនេអគេមានតែលុតជង្គង់សូមទោសថេយ៉ុងម្ដងទៀត, នាយលុតនៅចំពោះភ័ក្តរបស់ប្រពន្ធ ដៃប្រណមឡើងសំពះមិនដាច់ ឈងដៃទៅកាន់ប្រអប់ដៃគេផង សូមទោសៗៗសឹងសឹកបបូរមាត់។ ក្នុងចិត្តគេខ្លាចប្រពន្ធលែងស្រឡាញ់ ខ្លាចគេវិលទៅរកអ្នកចាស់ ខ្លាចគ្រប់យ៉ាង។

TO BE CONTINUED
BY: Ju jinny 🧸

Continue Reading

You'll Also Like

395K 14.2K 43
!Adult/Possessive and Asshole!
93.2K 6.1K 43
"Alright you dumb door!" Backing away you took a big breath "You better take me to the surface-" You declared, pushing it open with both hands "Or im...
713K 24.4K 25
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"
24.9K 1.6K 51
Athena, the goddess of wisdom and war. That was where Athena Rangarsdóttir got her name from. The brave beauty knew how to use a sword and it was her...