αžšαžΏαž„ 🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœ...

Π’Ρ–Π΄ Haw_kimyung

9.2K 1.1K 253

αžšαžΏαž„ 🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€!!🌺 (αžœαž‚αŸ’αž‚αŸ’) αž€αžΆαžšαžšαž„αž…αžΆαŸ†αž‘αžΆαŸ†αž„αž‚αŸ’αž˜αžΆαž“αž€αŸ’αžŠαžΈαžŸαž„αŸ’αžƒαžΉαž˜αž’αžŸαŸ‹αž‡αžΆαž…αŸ’αžšαžΎαž“αž†αŸ’αž“αžΆαŸ† αž”αŸ‰αž»αž“αŸ’αžαŸ‚αž“αŸ„αŸ‡αž€αŸαž˜αž€αž–αžΈαž–αžΆαž€αŸ’αž™αž˜αž½... Π‘Ρ–Π»ΡŒΡˆΠ΅

🌼!!αž€αž˜αŸ’αž›αŸ„αŸ‡αžαžΌαž…αž’αž—αž·αž‡αž“αž‘αžΊαž€αžΊ!!🌼 (αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ’ ; αž•αžΆαž€ αž‡αžΈαž˜αžΈαž“!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ£ ; αž™αŸ‰αžΌαž“αž αŸ’αž‚αžΈ αž˜αžΈαž“αž‚αŸ’αžšαžΈαžŸαŸαžŸαŸ’αžαžΆαž›αŸ‹!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ€ ; αž‚αŸαž‡αžΆαž˜αž·αžαŸ’αžαžαŸ’αž‰αž»αŸ†!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ₯ ; GameαžŸαŸ’αž›αžΆαž”αŸ‹αžšαžŸαŸ‹?
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ¦ ; αž…αžΆαžαŸ‹αž€αžΆαžšαž™αŸ‰αžΆαž„αž˜αŸ‰αŸαž…?
(αžœαž‚αŸ’αž‚αŸ‘αž…αž”αŸ‹) αž—αžΆαž‚αŸ§ ; αž™αžΎαž„αžŸαŸ’αžšαž‘αžΆαž‰αŸ‹αž’αŸ‚αž„!
αžŸαŸ†αžŽαž½αžš?βœοΈπŸ’―
αžŠαŸ†αžŽαžΉαž„πŸ—žοΈβœοΈ
🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€!!🌺 (αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
αžŸαžΆαžšαžŠαž›αŸ‹αž˜αž·αžαŸ’αžαž’αŸ’αž“αž€αž’αžΆαž“πŸ₯€πŸ’―
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ’ ; αž‚αŸαž‡αžΆαž’αŸ’αž“αž€αžŽαžΆαž˜αŸ‰αžΆαž€αŸ‹?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ£ ; αžŸαž˜αŸ’αžŠαŸ‚αž„αžŸαŸ€αž€?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ€ ; αž˜αžΈαž“! αžαžΎαž‡αžΆαž˜αžΈαž“αž˜αŸ‚αž“αž‘αŸ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ₯ ; αž‚αŸαž‡αžΆαž€αžΌαž“αž”αŸ’αžšαž»αžŸαž–αŸ…αžšαž”αžŸαŸ‹αž–αžΌ!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ¦ ; αž–αžΌαž‡αžœαž„αŸ’αžŸαžŸαž˜αŸ’αž–αŸαž“αŸ’αž’αž”αž€αŸ’αžŸαž₯αž“αŸ’αžšαŸ’αž‘αžΈ!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ§ ; αž€αžΌαž“αž—αŸ’αž›αŸ„αŸ‡!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ¨ ; αžαžΎαž‡αžΆαžŸαŸ’αž“αžΆαž˜αž’αŸ’αžœαžΈαž›αŸ„αž€αž”αŸ‰αžΆ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ© ; αž αžΎαž™αž”αž“αŸ’αž‘αžΆαž”αŸ‹αž˜αž€αž‘αŸ€αž!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ  ; αž–αž½αž€αž―αž„αž‚αžΊαž‡αžΆαž’αŸ’αž“αž€αžŽαžΆ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ‘ ; αžαžΆαž˜αž·αž…αž›αŸ„αžαž‡αŸ’αžšαŸ„αŸ‡!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ’ ; GPS?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ£ ; αž”αžΆαžαŸ‹αž€αžΆαžšαž…αž„αž…αžΆαŸ†!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ€ ; αž”αŸ’αžšαž»αžŸαžŸαŸ’αž’αžΈαž…αŸαŸ‡αžšαŸ†αž’αž½αž™!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ¦ ; αžŸαŸ’αžŠαžΆαž”αŸ‹αž”αž„αŸ’αž‚αžΆαž”αŸ‹!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ§ ; αž˜αž“αž»αžŸαŸ’αžŸαžŸαž˜αŸ’αž’αž»αž™!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ¨ ; αž‚αŸαž“αŸ…αžαŸ‚αžŠαžΌαž…αžŠαžΎαž˜!

(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ₯ ; αž–αžΆαž€αŸ’αž™αžŸαŸ’αž›αŸ„αž€!

189 35 3
Π’Ρ–Π΄ Haw_kimyung

សូមអានដោយភាពរីករាយ សាច់រឿងមានអាននៅខាងក្រោមដូចតទៅ÷

ពេលយប់ឈានមកដល់ មេឃចាប់ខ្មៅស្រអាប់ ពពកពណ៌សក៏ប្រែមកជាពណ៌ខ្មៅ ព្រះអាទិត្យរះអណ្តែតនៅពេលថ្ងៃក៏ប្ដូរវេនមកជាដួងព្រះច័ន្ទជំនួសមកនៅនាពេលរាត្រី។

ផ្ទះថ្មតូចនៅលើភ្នំពីមុនធ្លាប់តែគេងពីរនាក់ដល់ឥឡូវក៏មកបន្ថែមចំនួនមនុស្សមាឌធំពីរនាក់មកនៅទៀត។ ដោយពេលនេះបន្ទាប់ពីស្រស់ស្រូបអាហារពេលល្ងាចរួចហើយ។ អ្នកទាំងបួនក៏មកអង្គុយលេងក្នុងបន្ទប់មួយដែលជាជាន់ផ្ទាល់ដី។

"បងជីន! តើពេលណាបានពួកគាត់ចូលគេង?" អាល្អិតអង្គុយដាក់ជើងពែននែនលើសាឡុងនៅជិតអ្នកជាបងជីដូនមួយកាន់ទូរស័ព្ទបាញ់ហ្គេមបណ្ដើរឆ្លៀតខ្សឹបសួរជីនល្មមឮតែពីរនាក់នោះបណ្ដើរដោយភាពលាក់លៀម។

"មិនដឹងដូចគ្នា!" ជីន គ្រវីក្បាលធ្វើមុខស្អុយបែរបញ្ជាក់ថាសំណួរគ្មានចម្លើយដែលនឹងអាចមានផ្ដល់ត្រឡប់ទៅវិញបាននោះទេ។

"ម៉ោង៩ជិត១០ទៅហើយ ពួកយើងទៅទាន់ពួកអ្នកដឹកជញ្ជូនអាវុធខុសច្បាប់អត់ហ្ន៎?" កែវភ្នែកសម្លឹងមើលអេក្រង់ទូរស័ព្ទជាប់ដៃចុចញាប់ស្អេរ ស្របពេលផ្អៀងខ្លួនមកកៀកនឹងជីនបន្ដសួរមាត់ជិបអូចមិនឈប់។

"ចាំមើលបន្ដិចទៀតទៅ! ពួកយើងប្រាកដជាទៅបានទាន់ពួកអស់នោះជាមិនខាន" ជីន និយាយខ្សឹបៗយ៉ាងជឿជាក់មួយរយភាពពាន់។

"អាយ៉ូន! តស់ទៅគេង!" ណាមជូន ហាស្រដីទាំងទាញកាយងើបឈរអស់កម្ពស់ ងាកមក សម្លឹងមិត្តទាំងមិនខ្ចីមើលអ្នកខ្លះក្បែរនោះ។

"ហ្ហឹម....!!" យ៉ូនហ្គី បិទកំព្យូទ័រទុកក៏ក្រោកឈរពេញកម្ពស់របស់គេដោយកែវភ្នែកងាកទៅមើលមិត្តបន្ដិច ព្រោះថាគេបបួលនាយទៅដេកតែបែរឈរធ្មឹងសម្លក់សម្លឹងមនុស្សពីរនាក់ទៅវិញ។

"អា៎..! អាល្អិតជ្រូកយប់ជ្រៅហើយមកទៅគេង! លេងប៉ុណ្ណឹងសិនបានហើយ!" ជីន រហ័សទាញដៃអាល្អិតជិតខ្លួនឡើងទៅគេង ព្រោះគេដឹងដល់កែវភ្នែកកំណាចអ្នកម្ខាងដូចកំពុងចង់ដាក់បញ្ជាតែមិនព្រមនិយាយ។

"ហ្អា៎....! បងជីនមួយៗ ហេតុអីក៏ទាញខ្ញុំលឿនយ៉ាងនេះ?? ខ្ញុំលេងហ្គេមមិនទាន់ឈ្នះគេផង!" ជីមីន ស្រែកវ៉ាស់សួរទាំងដើរតាមការអូសទាញរបស់អ្នកជាបងថែមទាំងវិះនិងបានផ្កាប់មុខស៉ីការ៉ូទៀតផង ជើងខ្លីៗអញ្ចឹងឈានដើរម៉េចនឹងដូចជំហានជើងរបស់ជីនទៅ។

"បើមិនចង់ត្រូវម៉ាត់ទេ មីនៗកុំតវ៉ា!" ជីន ប្រាប់ខ្សឹបៗទៅកាន់អាល្អិតដើរតាមក្រោយឡើងមកជាន់លើដល់ខាងមុខបន្ទប់ មិនបង្អង់យូរជីនក៏ទាញដៃក្មេងខ្លះចូលបន្ទប់យ៉ាងលឿន។

ចំណែកឯ រាងក្រាស់មនុស្សធំទាំងពីរដែលទើបនិងដើរឡើងមកដល់ក្រោយនោះ។ ក្រឡែកភ្នែកឃើញស៊ុកជីននិងអាល្អិតជីមីនចូលទៅក្នុងបន្ទប់បិទភ្លើងចូលគេងហើយ។ ពួកនាយមិនបានម៉ាត់គ្រាន់តែងាកមកសម្លឹងមើលមុខគ្នាងក់ក្បាលប្រើក្រសែរភ្នែកជាសញ្ញាអ្វីមួយបន្ដិច រួចក៏បំបែកគ្នាដើរចូលបន្ទប់គេងរៀងខ្លួនដែលនៅជិតគ្នា។

+៥ព្រឹក!!

នៅក្នុងព្រៃមួយមានឃ្លាំងដ៏ធំដែលផ្ទុកទៅដោយសភាវុធខុសច្បាប់ផ្សេងៗជាច្រើនប្រភេទដែលវាមានទុកនៅទីនេះ។ ដោយពពួករកស៉ីជួញដូរមិនស្របច្បាប់ ព្រោះតែអំណាចទឹកលុយ។

ហើយម្យ៉ាងនេះទើបតែម៉ោង៥ព្រឹកទេ មេឃក៏មិនទាន់ភ្លឺស្រឡះល្អទៀត។ តែពួកវាស៊ូណាស់តាំងពីយប់រហូតមកដល់ពេលព្រឹកគឺប្រឹងដើម្បីលើកជញ្ជូនអាវុធដាក់លើឡានរៀបអោយឆាប់រួច នឹងអាលដឹកទំនិញនាំចេញអោយអតិថិជននៅក្រៅប្រទេសអោយទាន់តាមការកំណត់។

"ហ្ហេ៎...! ពួកអាដែងលើកដាក់អាវុធទាំងអស់នេះអោយបានស្រួលបន្ដិច...វើយ! ធ្វើការងារបានល្អរង្វាន់ច្បាស់ជាមានសម្រាប់ពួកឯង" បងធំដែលមានអំណាចបន្ទាប់ពីមេក្លោងធំរបស់វាមានសិទ្ធិក្នុងការបញ្ជាដល់កូនចៅក្រោមបង្គាប់ក៏ចេញស្ដីឡើង ពេលដើរត្រួតពិនិត្យមើលគ្រប់ឡានដែលលើកដាក់អាវុធដើម្បីដឹកជញ្ជូនអោយឈ្មួញ។

"បាទល្បង...ៗ! ពួកយើងនឹងខំប្រឹង!" ពួកល្បងកូនចៅទាំងអស់បន្លឺសម្លេង យ៉ាងសប្បាយចិត្ត ព្រោះឮថានិងមានរង្វាន់ពេលការងារបញ្ចប់។

"អើរ...ធ្វើការអោយបានល្អ លុយចាយមិនខ្វះទេសម្រាប់ពួកឯងចង់បានប៉ុន្មានក៏បានដែរ សំខាន់ការងារលើកនេះ ត្រូវប្រាកដអោយច្បាស់ថានឹងមិនមានភាពថ្លោះធ្លោយឡើយ!" ញញឹមពោលពាក្យឃ្លាលើកទឹកចិត្តយ៉ាងមានទំនុកចិត្តចំពោះកូនចៅគ្រប់រូបដែលជាបងប្អូនរួមការងារ។

"ល្បងធំ អាវុធទាំងអស់បានលើកដាក់លើឡានរួចរាល់ហើយ! តើចេញដំណើរឥឡូវឬក៏ចាំបន្ដិចទៀត?" មានកូនចៅបិទបាំងមុខដោយក្រណាត់ពណ៌ខ្មៅម្នាក់រត់មក សួរនាមជាបងធំមិញនេះ។ ជាមួយគ្នានេះដែរ ពួកគេគ្រប់គ្នាសុទ្ធតែបិទបាំងមុខដូចៗគ្នា ដូច្នេះវាមិនចម្លែកឡើយដែលពួកគេគ្មានការសង្ស័យទៅលើគ្នាក្នុងចំណោមពួកគេ។

"សួរភ្លើមែន! ហ្អើ ...បើរួចមិនឆាប់ចេញដំណើរទៅចាំដល់កាល? យី..អាស្អីគេនេះ!" សម្លក់មុខអាកូនចៅល្ងង់បន្ដិចក៏ចាប់ដាក់បញ្ជារ។

"បាទ! ~ពួកឯងត្រៀមចេញដំណើរហើយក៏ត្រូវចាំពាក្យស្លោកក្នុងការងារមួយនេះអោយច្បាស់ផងឮទេ?" ឈ្ងោកមុខចុះរបៀបខ្លាចតែបើចូលទៅអោយជ្រៅមើលធ្លុះដល់ក្រណាត់ច្បាស់ជាបានឃើញពីទឹកមុខខុសគ្នាអោយស្រឡះរបស់អាកូនចៅម្នាក់នេះមិនខាន។

ពេលបងធំ ដើរចូលទៅក្នុងឡានសេរីម៉ាកល្បីដែលចតទុកនៅខាងមុខឡានដឹកទំនិញមុខគេបង្អស់ នាយជាកូនចៅមិញនេះក៏ងើបមុខឡើងប្រាប់ទៅដល់អ្នកផ្សេងទៀតអោយត្រៀមខ្លួន។

"បាទ....ៗៗ!" មានគ្នាសរុបប្រហែល២០នាក់ពួកគេរត់ឡើងឡានកុងតាណ័រធំៗមានចំនួនបីគ្រឿងយ៉ាងរហ័សត្រៀមខ្លួនរួចជាស្រេចក្នុងការចេញដំណើរគ្រប់ពេល។

"ត្រៀម.ៗ! ១ ២ ៣ ចេញដំណើរ Let's go!" កូនចៅមុននេះឡើងជិះឡានកុងតាណ័រខាងមុខគេបន្ទាប់ពីឡានល្បងធំក៏ញញឹមបែបលាក់គំនួចបន្ដិច ក៏ចាប់បន្លឺសម្លេង។

"ហ៊ូរ....យីហាហ្អឺ....ពួកយើងចេញដំណើរទៅហើយវ៉ើយ...ពួកអាដែង...ហ៊ូរ....!" ម្នាក់ក្បែរកូនចៅមិញនេះស្រែកហ៊ូរកញ្ជៀវឡើងបង្កជាសម្លេងឮរំពងពេញទាំងក្នុងព្រៃ។

"Go go go. ..! ហៃអើៗ...ចេញហើយៗ...!" កូនចៅទាំងពីរដែលមានថ្វីមាត់បានបន្លឺអើងកងមិញនេះងាកមុខមកញញឹមដាក់គ្នាតាមរយៈក្រសែរភ្នែរួចងក់ក្បាលជំហានបន្ទាប់មកក៏ស្រែរហ៊ូរមួយអស់សម្លេងដឹកមុខ។

"ចេញអី?" ស្រែកសួរទៅដល់គ្រប់គ្នា ត្បិតតែថាល្បងធំដែលជិះឡានខាងមុខនោះដូចមិនឃើញចេញស្ដីអ្វីពួកគេបានចិត្តក៏កាន់តែបន្ថែមកម្លាំងស្រែកលើសដើម។

"ចេញដំណើរ!....ហៃអើៗ...!" ពួកកូនចៅដែលមិនដឹងខ្យល់អ្វីក៏ស្រែកបន្ទរពីក្រោយទាំងលោតអរសប្បាយពេញឡានដឹកសភាអាវុធ។ នេះចេះសំណាងពួកវាឆ្លាតចេះដាក់អាវុធក្នុងហឹបហើយលើកដាក់ឡានក៏យកបន្ទះក្ដារក្រាស់ៗបិទពីលើមួយតុងទៀតដោយជំនួសផ្នែកលើពួកគេបានដាក់ហឹបជាលក្ខណៈផ្លែឈើនិងបាវអង្ករ។

ណាមួយធ្វើរបៀបនេះគឺដើម្បីសុវត្ថិភាពពួកវាផង ព្រោះថា បើចៃដន្យបានជួបប៉ូលិសអីចាប់ស្ទះផ្លូវទោះចង់ចាប់ឆែកមើលក៏គ្មានឃើញស្អីដែរក្រៅពីផ្លែឈើនឹងបាវអង្ករប៉ុណ្ណោះ។

"ចេញដំណើរទៅណា?" បន្ថែមសម្លេងបន្លឺខ្លាំងជាងមុនហើយងាកមើលគ្នាម្នាក់ទៀតញញឹមលាក់គំនួចយ៉ាងខិលក្នុងក្រណាត់ហ៊ុមបិទមុខដោយក្រណាត់ពណ៌ខ្មៅ។

"ចេញដំណើរទៅជួញដូរអាវុធខុសច្បាប់!...ហៃអើៗ...!" ល្ងង់លើសពីល្ងង់ហើយតើនេះអាណាគេលេងថាមកចឹងៗទេសខូចក្រេដិតអស់។

"ការងារល្អ...ៗៗ! តើពាក្យស្លោកគេដាក់ថាម៉េច ពួកអាដែងមានចាំទេ? ជួយបង្ហើបអោយឮបន្ដិចមើ..!" សួរឡើងទាំងបែបចង់ដឹងដោយត្រចៀកត្រៀមចាំស្ដាប់។

"ពាក្យស្លោកដាក់ថា! មានទុក្ខរួមរត់ មានសុខរួមសប្បាយ!" ឡានមួយ ឡានពីរ ឡានបី កូនចៅដែលនៅលើឡានទាំងបីគ្រឿង ចាប់ស្រែកបន្ទរមកព្រមៗគ្នាដោយពាក្យតែមួយ។

"មែនហើយៗ....ហៃអើៗ.....!" បន្ទរពីក្រោយបែងចែកគ្នាដាក់ជាចម្រៀងបានល្អណាស់ ដូចក្នុងរឿងវគ្គធនញ្ជ័យគេយកទៅសម្លាប់នៅក្នុងកណ្ដាលទឹកទៅហើយនឹង។

"ហ៉ើយ...! ខុសហើយពាក្យស្លោកតាអាហែងស្អីអញ្ចឹង!" កម្លោះកូនចៅជាអ្នកនាំអាតចាប់ផ្ដើមម៊ួម៉ៅសម្លក់មុខពួកអាដែងកូនចៅធីបតែមួយ។

"ហាស់ហ៎ាៗ.....ល៎លេងតើអាម៉ាក! ពាក្យស្លោក «ចោរសប្បាយដេកចាំដួងច័ន្ទ ទន្សាយសរសុភារងចាំឆក់យកឱកាស មាសប្រាក់គឺជាទ្រព្យរបស់មនុស្ស» តើពួកយើងថាត្រូវអត់អាម៉ាក!" ពួកគេចាប់ផ្ទុះសំណើចប្រកាច់ប្រកិតពេញក្នុងឡាន។

ពាក្យស្លោកនេះដែរមានន័យថា : មនុស្សល្ងង់គេដេកចាំលៀបសំណាង មនុស្សឆ្លាតគេរងចាំឱកាសមកដល់នឹងអាលស្រវាយក លុយកាសមាសប្រាក់កែវកងជាទ្រព្យរបស់មនុស្សគ្រប់គ្នា តែចំពោះមនុស្សដែលគេមានគំនិតប៉ុណ្ណោះ។ ជាក់ស្ដែងឆ្លាតក្លាយជាមហាសេដ្ឋី ល្ងង់ដេកចាំសំណាងរត់មករកនឹងក្រលំបាកមួយជីវិត។

"អឺ..! អានឹងត្រូវហើយ!" បញ្ចេញសំឡេងពោលស្រដីបញ្ជាក់ប្រៀបបីដូចទឹកអម្រឹតមួយក្អមទាំងញញឹមមានល្បិចកល ដោយគ្មានអ្នកណាម្នាក់បានមើលឃើញ។

"ត្រូវហើយៗ!" អ្នកបន្ទរពីក្រោយបន្ថែមរសជាតិមួយសំនៀងទៀតក្នុងចម្រៀងមួយបទ។

"អញថាត្រូវហើយ!" និយាយបញ្ជាក់ទាំងកម្លោះបាំងមុខខំងាកឆ្វេងងាកស្ដាំសម្លឹងផ្លូវខាងមុខនឹងខាងក្រោយដូចកំពុងរកមើលនរណាម្នាក់។

"ត្រូវហើយៗ.. ហ៊ូរៗ..!" ច្រៀងរាំគ្រលែងចង្កេះលើឡានយ៉ាងសប្បាយរីករាយទាំងលើកដៃធ្វើច្រងេងច្រងាងចាក់ក្បាច់រាំ។ ឯខ្លះក៏យករបស់ដូចជាដែកតូចៗមកគោះនឹងបង្កាន់ឡានធ្វើជាសម្លេងស្គរស្នូរតន្ដ្រី។

"អញថាតិចទៀតត្រូវហើយ!" មាត់ហាស្ដីក៏ពិតដៃចេះតែលើកគ្រវីរាំអោយតែបានៗមែន ប៉ុន្តែកុំមើលភ្នែកគិតតែពីផ្ដោតទៅលើផ្លូវខាងមុខដែលឡានបើកជិតទៅដល់ផ្លូវបំបែកជាពីរទិស។

"ត្រូវហើយៗ...ម៉ែអាវ៉ាក្រឡាប់កាប់ផ្ងារ..ហ៊ូ.!" អ៉ីយូយអ្នកបន្ទរបានល្អ ពិតជាសមជាជើងឯកខាងចម្រៀងមែន មានដុងតាំងពីកំណើតហ្មងហើយនេះ សូមសរសើរ។

"អញថាគ្រាប់តិចទៀតហោះត្រូវឥឡូវហើយ!" អាកម្លោះងាកមកញញឹម ងក់ក្បាលដាក់ម្នាក់គ្នាគេបន្ដិច រួចក៏ចាប់ព្រិចភ្នែកផ្ដល់សញ្ញាពេលសម្លឹងឃើញមនុស្សដែលគេកំពុងរងចាំមកជាយូរនោះមកភ្លេម។

បញ្ជាក់ : មេឃភ្លឺស្រឡះល្អហើយអាចថាមោរជួរម៉ោង៦កន្លះអីនឹង ទើបពួកគេមើលគ្នាឃើញ។

តែថាសម្ដីរបស់គេ ធ្វើអោយពួកនោះភ្ញាក់ខ្លួនក្រញាងបង្អាក់សកម្មភាពទ្រឹង ឈរបើកគ្រាប់ភ្នែកធំៗមើលទៅអ្នកនិយាយទាំងចងចិញ្ចើម។

"ត្រូវហើយៗ..ហាស់គ្រាប់?" លើកនេះបានបន្ទរលេងសមនាំគ្នាឈរបើកភ្នែកសរព្រៀតជាប់គាំងតែម្ដង មិនប៉ុន្មានសម្លេងលាន់ឮក៏÷

ផាំងៗ!!~ផឹងៗ!!

នាំគ្នាភ្ញាក់ផ្អើលមិនដល់មួយនាទីទេ ស្នូរសម្លេងគ្រាប់កាំភ្លើងក៏បាញ់ហោះមកទម្លុះកង់ឡានទាំងបីគ្រឿងភ្លេមៗធ្វើអោយឡានត្រូវជ្រេពេញផ្លូវដូចពុលទឹករលកដោយស្វ័យប្រវត្តិ។

"ចង្រៃយ៍....! អ្នកណា??" បងធំដែលជិះឡានតម្លៃខ្ទង់ម៉ឺនដុល្លារនៅខាងមុខចាប់ស្រែកឆោរជម្រាលឡើងទាំងម៉ូវ។

"បងឆាយវីមិនអីទេហ្ហែស?" អាល្អិតសួរមនុស្សធំពេលដែលនាយ រត់ចុះពីលើឡានគេចមករកពួកគេទាំងពីរដោយនៅក្រោមដើមឈើដ៏ស្ដុកអូញបាំងជិតដោយកូនមែកឈើតូចៗមានដុះជុំវិញល្មមអាចពូនកើត។

"បាទគឺមិនអីទេ! មិញនេះលេងជាមួយពួកវាសប្បាយណាស់!" កម្លោះរូបសង្ហារតបទាំងស្នាមញញឹមជាប់មាត់ ប្រហែលមិនទាន់អស់ជាតិសប្បាយ។

"ចុះនាយឌីនវិញ ឯងមិនអីទេឬ?" ជីន ងាកមកសួរអ្នកដែលអង្គុយក្បែរ។

អូ៎រ..! តាមពិតអ្នកដែលផ្ដើមបង្កសម្លេងលើឡានដឹកទំនិញនោះគឺជា នាយឆាយវីនិងនាយឌីនឬ? ស្មានថាជាអ្នកណាគេម្ដេចក៏ថ្លើមធំម្ល៉េះ ហ៊ានបន្លឺសូរស័ព្ទពេលម៉ោងធ្វើការដ៏ធំ។

"បាទ! មិននឹកស្មានថាការងារលើកនឹងសប្បាយម្ល៉ឹងសោះ! ប្លែកអស្ចារ្យ!" នាយម្នាក់នេះរាំងប្លែកបន្ដិចលើកសរសើរពេញមាត់ មិនថ្វីព្រោះការងារសប្បាយៗអញ្ចឹងនាយចូលចិត្តបំផុត។

ផាំងៗ!!

"អួយ៎.....ឈឺ!" អាល្អិត ស្រែកត្អូចភ្លេមៗ ខណៈពេលគ្រាប់កាំភ្លើង បាញ់តម្រង់មកទិសដៅខាងពួកគេ ស្របពេលជីននិងនាយពីរនាក់ទៀតគេចពូនគ្រាប់មិនចង់នឹងទាន់។

"មីន! ឯងត្រូវគ្រាប់ឬ? បងសុំទោសដែលការពារឯងមិនបានល្អ បង..ហ៉ឹកកៗ..!" ជីន រហ័សទៅមើលអាល្អិតដែលអង្គុយផ្អកផ្ទាល់ដីទប់ដៃធ្វើមុខស្មូញនោះយ៉ាងលឿនជាមួយអារម្មណ៍ភ័យ។

"អ្នកប្រុសតូច.....ៗ!" កម្លោះទាំងពីរបន្លឺហៅអ្នកជាចៅហ្វាយតូចទាំងស្លន់ ចិត្តចង់ទៅជិតណាស់តែមិនអាចព្រោះគ្រាប់ចេះតែហោះមកបញ្ឆិតបញ្ឆាកមិនឈប់សោះតែម្ដង បាញ់នេះមើលតែទេវតាស្រោចទឹកធ្លាក់ពីលើមេឃ។

"ខ្ញុំមានអីឯណា គ្រាន់តែបន្លារមុតដៃ! ហេតុអីបងយំ?" ជីមីន សួរទាំងបើកភ្នែកភ្លឹកៗមើលជីនដែលយំចេញមកនោះ សំខាន់ចាប់ទាញគេបង្វិលពិនិត្យគ្រប់ជ្រុងទៀត។ តើគាត់កើតអី?

"ហ្ហើយ....! ឯងនេះបំភ័យបងអោយស្លាប់មុនអាយុមិនខានទេក្មេងសម្អុយ!" អត់មិនបានទេ ជីនក៏លើកដៃផ្ទាន់ថ្ងាស់មួយតស់ លើកក្រោយអោយរាង។ ចេះមកធ្វើអោយគេភ័យបានទៅកើតក្មេងម្នាក់នេះ ដឹងថាគេមិញនឹងទាំងភ័យទាំងបារម្ភលាយឡំគ្នាប៉ុណ្ណាទេហៃ។

+ង៉ឺតៗ!!

"ពួកយើងគឺជាសមត្ថកិច្ច បើអ្នកជាជនត្រឹមត្រូវ សូមធ្វើការទម្លាក់អាវុធចុះ!!" ឡានប្រមាណជាបីគ្រឿងបញ្ឈប់ភ្លេមប៉ូលិសក៏រហ័សចុះពីឡានក្រាបខ្លួនបាំងនឹងទ្វារឡានដោយតម្រង់កាំភ្លើងតាមទិសដៅភ្លែតទាំងហាស្ដីប្រកាសអោយអ្នកម្ខាងបានដឹងឮជាមុនសិន។

តើប៉ូលិសចាំបាច់អីពោលពាក្យបែបនឹងជាមុនធ្វើអ្វី? ហេតុអ្វីមិនបាញ់សម្លាប់ ចាប់ដាក់ខ្នោះបញ្ជូលទៅក្នុងគុកតែម្ដងទៅ?

មូលហេតុ ពីព្រោះអ្នកជំនួញតែងតែមានមនុស្សល្អមានមនុស្សអាក្រក់។ ទើបបានជាប៉ូលិសមិនហ៊ានបាញ់ផ្ដេសផ្ដាសខ្លាចប៉ះពាល់ដល់ជនរកស៉ីសុចរិតទៀងត្រង់។ ដូច្នេះហើយជម្រើសដែលល្អបំផុត។ ធ្វើការចរចាដំបូងសិនចាំធ្វើសង្គ្រាមតាមក្រោយក៏មិនហួសពេលដែរ។ សំខាន់កុំអោយតែសម្លាប់មនុស្សខុសវាប៉ះអ្នកដែលគេត្រឹមត្រូវទៅគឺបានហើយ។ ប៉ុន្តែការធ្វើរបៀបនេះវាស្ថិតតាមកាលៈទេសៈប៉ុណ្ណោះ មិនមែនគ្រប់ពេលឡើយ។

ណាមួយប៉ូលិសមកនេះ គឺមកត្រួតពិនិត្យតំបន់តាមថ្នាក់លើបានបញ្ជាមក មិនមែនមកចាប់ជនបង្កហេតុឃាតករសម្លាប់មនុស្សឯណា។

"ប៉ូលិស...ៗ?" ចំណែកក្រុមខាងពូនក្នុងដុបនេះវិញកំពុងលាន់មាត់ព្រមគ្នាទាំងភ្ញាក់ផ្អើលសម្លឹងមើលមុខគ្នាស្លើរបែបថាលក្ខណៈឆ្ងល់ពេលដែលឃើញប៉ូលិស។

"ប៉ូសិលដឹងបានយ៉ាងម៉េចបងជីន?" អាល្អិតជីមីនសួរអ្នកជាបងទាំងក្រាបក្បាលចុះដល់ដីគេចពីគ្រាប់កាំភ្លើងបាចសាច។

រីឯជីនបានឮនូវសំណួរប្អូនហើយគេបានត្រឹមតែគ្រវីក្បាលមិនដឹងចម្លើយប៉ុណ្ណោះ! ពីព្រោះថាគេក៏កំពុងតែឆ្ងល់រឿងនេះដូចគ្នាដែរនឹង។ ណាមួយអ្នកដែលបានដឹងថាតំបន់ទីនេះនៅយប់នឹងមានពួកជួញដូរអាវុធខុសច្បាប់មានគ្នាតែបួននាក់គត់ នោះគឺពួកគេនឹងឯង។

"អ្នកប្រុសហូស៊ុក!"

[សរសេរចប់ មិនដឹងថាខ្លួនឯងគិតអី🤧]

To be Continued ✍️💯

ΠŸΡ€ΠΎΠ΄ΠΎΠ²ΠΆΠΈΡ‚ΠΈ читання

Π’Π°ΠΌ Ρ‚Π°ΠΊΠΎΠΆ ΡΠΏΠΎΠ΄ΠΎΠ±Π°Ρ”Ρ‚ΡŒΡΡ

57.8K 131 21
Just a slutty whore who needs to get all her thoughts and feelings on a page. Loves being submissive to her dom daddy πŸ§Žβ€β™€οΈ DISCORD- jessieleihuyg8t...
232K 5.2K 74
imagines as taylor swift as your mom and travis kelce as your dad
22.6K 19 2
Smut as in content +18 so be aware.
129K 1.6K 51
𝐈𝐭𝐬 𝐭𝐑𝐞 𝐟𝐒𝐫𝐬𝐭 𝐝𝐚𝐲 π›πšπœπ€ 𝐭𝐨 𝐬𝐜𝐑𝐨𝐨π₯ , π€πšπ₯𝐒𝐲𝐚𝐑 𝐒𝐬 𝐧𝐨𝐰 𝐒𝐧 𝟏𝟎𝐭𝐑 𝐠𝐫𝐚𝐝𝐞, 𝐰𝐑𝐒π₯𝐞 𝐬𝐑𝐞𝐬 𝐭𝐑𝐞𝐫𝐞 𝐬𝐑...