αžšαžΏαž„ 🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœ...

By Haw_kimyung

9.2K 1.1K 253

αžšαžΏαž„ 🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€!!🌺 (αžœαž‚αŸ’αž‚αŸ’) αž€αžΆαžšαžšαž„αž…αžΆαŸ†αž‘αžΆαŸ†αž„αž‚αŸ’αž˜αžΆαž“αž€αŸ’αžŠαžΈαžŸαž„αŸ’αžƒαžΉαž˜αž’αžŸαŸ‹αž‡αžΆαž…αŸ’αžšαžΎαž“αž†αŸ’αž“αžΆαŸ† αž”αŸ‰αž»αž“αŸ’αžαŸ‚αž“αŸ„αŸ‡αž€αŸαž˜αž€αž–αžΈαž–αžΆαž€αŸ’αž™αž˜αž½... More

🌼!!αž€αž˜αŸ’αž›αŸ„αŸ‡αžαžΌαž…αž’αž—αž·αž‡αž“αž‘αžΊαž€αžΊ!!🌼 (αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ’ ; αž•αžΆαž€ αž‡αžΈαž˜αžΈαž“!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ£ ; αž™αŸ‰αžΌαž“αž αŸ’αž‚αžΈ αž˜αžΈαž“αž‚αŸ’αžšαžΈαžŸαŸαžŸαŸ’αžαžΆαž›αŸ‹!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ€ ; αž‚αŸαž‡αžΆαž˜αž·αžαŸ’αžαžαŸ’αž‰αž»αŸ†!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ₯ ; GameαžŸαŸ’αž›αžΆαž”αŸ‹αžšαžŸαŸ‹?
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ¦ ; αž…αžΆαžαŸ‹αž€αžΆαžšαž™αŸ‰αžΆαž„αž˜αŸ‰αŸαž…?
(αžœαž‚αŸ’αž‚αŸ‘αž…αž”αŸ‹) αž—αžΆαž‚αŸ§ ; αž™αžΎαž„αžŸαŸ’αžšαž‘αžΆαž‰αŸ‹αž’αŸ‚αž„!
αžŸαŸ†αžŽαž½αžš?βœοΈπŸ’―
αžŠαŸ†αžŽαžΉαž„πŸ—žοΈβœοΈ
🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€!!🌺 (αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
αžŸαžΆαžšαžŠαž›αŸ‹αž˜αž·αžαŸ’αžαž’αŸ’αž“αž€αž’αžΆαž“πŸ₯€πŸ’―
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ’ ; αž‚αŸαž‡αžΆαž’αŸ’αž“αž€αžŽαžΆαž˜αŸ‰αžΆαž€αŸ‹?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ£ ; αžŸαž˜αŸ’αžŠαŸ‚αž„αžŸαŸ€αž€?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ€ ; αž˜αžΈαž“! αžαžΎαž‡αžΆαž˜αžΈαž“αž˜αŸ‚αž“αž‘αŸ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ₯ ; αž‚αŸαž‡αžΆαž€αžΌαž“αž”αŸ’αžšαž»αžŸαž–αŸ…αžšαž”αžŸαŸ‹αž–αžΌ!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ¦ ; αž–αžΌαž‡αžœαž„αŸ’αžŸαžŸαž˜αŸ’αž–αŸαž“αŸ’αž’αž”αž€αŸ’αžŸαž₯αž“αŸ’αžšαŸ’αž‘αžΈ!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ§ ; αž€αžΌαž“αž—αŸ’αž›αŸ„αŸ‡!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ¨ ; αžαžΎαž‡αžΆαžŸαŸ’αž“αžΆαž˜αž’αŸ’αžœαžΈαž›αŸ„αž€αž”αŸ‰αžΆ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ© ; αž αžΎαž™αž”αž“αŸ’αž‘αžΆαž”αŸ‹αž˜αž€αž‘αŸ€αž!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ  ; αž–αž½αž€αž―αž„αž‚αžΊαž‡αžΆαž’αŸ’αž“αž€αžŽαžΆ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ‘ ; αžαžΆαž˜αž·αž…αž›αŸ„αžαž‡αŸ’αžšαŸ„αŸ‡!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ’ ; GPS?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ£ ; αž”αžΆαžαŸ‹αž€αžΆαžšαž…αž„αž…αžΆαŸ†!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ₯ ; αž–αžΆαž€αŸ’αž™αžŸαŸ’αž›αŸ„αž€!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ¦ ; αžŸαŸ’αžŠαžΆαž”αŸ‹αž”αž„αŸ’αž‚αžΆαž”αŸ‹!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ§ ; αž˜αž“αž»αžŸαŸ’αžŸαžŸαž˜αŸ’αž’αž»αž™!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ¨ ; αž‚αŸαž“αŸ…αžαŸ‚αžŠαžΌαž…αžŠαžΎαž˜!

(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ€ ; αž”αŸ’αžšαž»αžŸαžŸαŸ’αž’αžΈαž…αŸαŸ‡αžšαŸ†αž’αž½αž™!

254 36 4
By Haw_kimyung

ពេលខ្លះការលាក់កំបាំងបញ្ហាមួយរបស់យើងក៏អាចធ្វើអោយមនុស្សដែលមានភាពស្និតនឹងយើងស្រឡាញ់យើងបំផុតក៏មានការឈឺចាប់ចំពោះរូបយើងដែរ។ ពីព្រោះគេគិតថាខ្លួនគេមិនមែនជាមនុស្សសំខាន់ដែលធ្វើអោយយើងជឿទុកចិត្តនឹងហ៊ានប្រាប់បញ្ហាគ្រប់យ៉ាងនិងយកបញ្ហាទាំងនោះមកពិភាក្សានឹងគេបាន។

កាយស្ដើងដំណើរយ៉ាងតន់ហន់ស្របនឹងសម្ដីរត់មករក អ្នកជាម្ដាយយ៉ាងលឿនជាមួយនឹងស្នាមញញឹមពពេញទៅដោយភាពសប្បាយរីករាយ។

"ម៉ាក់ប៉ា..!" អាល្អិតកូនក្មេងរត់មកកាន់មនុស្សធំទាំងពីរនាមជាឪពុកម្ដាយទាំងស្នាមញញឹមដោយមិនបានចាប់អារម្មណ៍ចំពោះវត្តមានអ្នកទីនេះនោះឡើយ ព្រោះភ្នែកលឹបអស់ណាមួយទើបនឹងងើបពីគេងផង។

"អេ៎...កូនក្មេងក្បាលខូច!" រត់ជិតនឹងទៅដល់បានអោបប៉ាម៉ាក់ហើយនឹងហាស់។ តែនាយកម្លោះមុខឌឺចេះបន្លឺហៅអាល្អិតធ្វើអោយគេងាកទៅចាប់អារម្មណ៍ភ្លេម។

"បងប្រុសស៊ុងវ៉ុន ហិហិ...!" អាល្អិតជីមីនចាប់ប្ដូរទិសដៅបែរមករត់តោងកនាយស៊ុងវ៉ុនជាប់ដូចជ័រពីក្រោយទាំងសើចខឃឹកតាមទម្លាប់។

"អួយ៎..អាល្អិតខ្លួនធ្ងន់គ្រាន់បើ!" ស៊ុងវ៉ុន ពោលពាក្យត្អូចយ៉ាងហួសចិត្ត ព្រោះតែអាល្អិតនេះរត់មកជិះខ្នងលោតឡើងមួយទំហឹងស្ទើរតែទប់ខ្លួនមិនជាប់ទៅហើយ តែយ៉ាងណាក៏នាយមិនភ្លេចចាប់ប្អូនប្រុសអោយជាប់បានដែរ ដោយខ្លាចគេធ្លាក់នោះអី។

"បងប្រុសបាត់ទៅណាបីថ្ងៃមកនេះ? ម្ដេចមិនមករកមីនៗនឹកបងប្រុសណាស់!" អាល្អិតសួរទាំងមិនព្រមចុះពីខ្នងនាយស៊ុងវ៉ុនសោះ។

បញ្ជាក់ : ខ្ញុំបានទម្លាយអាថ៌កំបាំងអោយគ្រប់គ្នាបានដឹងការពិតអស់ហើយ ដូច្នេះសុំប្ដូរឈ្មោះពីគូមីនមកជាឈ្មោះពិតជីមីនវិញ។

"ហ្អា៎...គឺបងទៅទីក្រុងទិញនំCookieអោយអាល្អិតនោះអី ឮថាឃ្លានមិនអញ្ចឹង?" កម្លោះសង្ហារសម្ដីផ្អែមចាប់បង្វិលខ្លួនមួយជុំធ្វើអោយអ្នកនៅលើខ្នងនោះសើចកឃឹករួចលើកយកមូលហេតុមកនិយាយទាំងដែលការពិតនាយទៅព្រោះតែតួនាទីសោះនឹង។

ចំណែកឯណាមជូននិងហូស៊ុកវិញកុំបាច់មើលមុខពេលនេះដូចកំពុងទូលរ៉ែកភ្នំមួយទាំងមូលចឹង មនុស្សធ្លាប់តែមានប្អូនហៅប្អូនស្រឡាញ់ដល់មកឃើញស្និតនឹងអ្នកផ្សេងថែមទាំងហៅបងប្រុសពេញមាត់ដូច្នេះ អ្នកណាទៅទ្រាំឈរមើលបាននោះ។

"បងប្រុសល្អណាស់ មីនស្រឡាញ់បងប្រុសបំផុត!" ស្របនឹងសម្ដីអាល្អិតជីមីនបន្ថែមដៃអោបរឹតនាយស៊ុងវ៉ុនកាន់តែខ្លាំងជាងមុនទាំងញញឹមបិទមាត់មិនជិត។

"ហ៉ឹសៗ..សម្ដីក្មេង!" ស៊ុងវ៉ុន លើកដៃញីញក់សក់ក្បាលក្មេងលើខ្នងតិចៗទាំងសើចលក្ខណៈហួសចិត្តនឹងចរិតមិនចេះធំរបស់គេ។

"អូស...! ម៉ាក់ពួកគាត់មិនទាន់ត្រឡប់ទៅវិញទៀតឬ? ហើយចុះម្ដេចក៏មានមនុស្សច្រើនម្ល៉េះនៅក្នុងផ្ទះរបស់យើង!" ជីមីន លោតចុះពីលើខ្នងនាយស៊ុងវ៉ុនបម្រុងថានឹងទៅរកប៉ាម៉ាក់វិញ តែក៏ត្រូវភ្ញាក់ក្រញ៉ាងខ្លួនរត់ទៅរកអ្នកស្រីអាន់យ៉ុលយ៉ាងលឿន បន្ទាប់ពីក្រឡែកភ្នែកឃើញមនុស្សគ្រប់គ្នាដែលនៅទីនេះ ពិសេសកែវភ្នែកណាមជូននិងហូស៊ុកដែលឈរពាក់មុខយក្ស។

"គ្មានអីទេកូន ពួកគាត់សុទ្ធតែជាភ្ញៀវរបស់ម៉ាក់! កូនចង់ញ៉ាំនំដែលបងទិញអោយឬអត់ ចាំម៉ាក់នាំទៅញ៉ាំនៅខាងក្រៅផ្ទះកន្លែងសួនច្បារណា៎!" អាន់យ៉ុល បែរមើលទៅកាន់អ្នកជាប្អូនថ្លៃទាំងពីរបន្ដិច ទើបងាកមកញញឹមពោលសម្ដីស្រទន់សួរកូនប្រុសទាំងអង្អែលក្បាលគេថ្នមៗពពេញទៅដោយសេចក្ដីស្រឡាញ់។

"ហិហិ! បាទម៉ាក់ចឹងតោះ!" ជីមីន ញញឹមលឹបភ្នែកប្រញាប់ងក់ក្បាលយល់ព្រមភ្លេមៗភ្លេចអស់ភាពភ័យខ្លាចមុននេះ ប្រហែលមកពីអំណាចនំ។

"ហេតុអីអាកូនទាមិនស្គាល់ប៉ាម៉ាក់? កុំប្រាប់ថាសូម្បីប៉ាម៉ាក់ក៏គេមិនចាំ?" ហូស៊ុក សួរបន្ទាប់ពីអ្នកស្រីអាន់យ៉ុលមីងរបស់នាយបាននាំអាល្អិតប្អូននាយចេញទៅខាងក្រៅបាត់។

"គេនឹងមិនចាំអ្នកណាឡើយ ក្រៅពីបងថ្លៃអាន់យ៉ុលនិងបងថ្លៃកាងជុង! ពូមីងរបស់កូនមនុស្សដំបូងគេដែលគេបានបើកភ្នែកមកឃើញមុនគេបង្អស់!" ណាជី និយាយសម្លេងខ្សាវៗតែមាត់ដោយកែវភ្នែកតាមសម្លឹងមើលផែនខ្នងក្រោយកូនប្រុសពៅដែលដើរចេញទៅនោះឥតដាក់។

"ម៉ាក់.! ម៉ាក់អាចប្រាប់គេបានតើ" ហូស៊ុក ស្ដាប់់ឮហើយសែនហួសចិត្តនាយបន្លឺហៅអ្នកស្រីណាជីទាំងបង្អូសសម្លេងបែបមិនយល់ពីគាត់។

"ហ្ហឹម..! បានហើយហូស៊ុក! ស្អែកដល់ថ្ងៃគម្រប់ខួបប្អូនប្រុសទី៣របស់ពួកកូនហើយ ម៉ាក់គិតថាទៅរកទិញរបស់ថ្មីទុកអោយគេសិន! បងថ្លៃលារសិនហើយផ្ដាំប្រាប់បងថ្លៃអាន់យ៉ុលជួសខ្ញុំផង! ក្មួយៗមីងលារទៅមុនហើយណា៎" ដោយហេតុមិនចង់និយាយអ្វីបន្ដឬក៏ឆ្លើយនៅសំណួរដ៏សែនពិបាករបស់ហូស៊ុកអ្នកស្រីណាជីក៏បង្វែរប្រធានញញឹមហាស្ដីទៅរឿងផ្សេង។

"បាទអ្នកមីង.....ៗៗ!" គាត់ងក់ក្បាលដាក់ក្រុមមិត្តភក្ដិកូនប្រុសដែលងើបឈរអោនគោរពដល់គាត់នោះបន្ដិច ទើបដើរចាកចេញទៅទាំងមិនងាកក្រោយ ទោះជាហូស៊ុកចង់និយាយសួរអ្វីក៏មិនអាចសួរទាន់។

"បងប្រុសកាងជុងខ្ញុំក៏ត្រូវទៅដែរ! ស្អែកកុំភ្លេចទៅចូលរួមផង! អរ..មែនហើយបងមិនបាច់ត្រូវទៅដោយបិទបាំងងមុខលាក់ពីភ្នែកកូនប្រុសខ្ញុំទាំងពីរទៀតនោះទេ! ក្មួយៗពូលារសិនហើយ ណាមជូន ហូស៊ុក! ប៉ាដឹងថាកូនកំពុងខឹងម៉ាក់នឹងប៉ា ប៉ុន្តែស្អែកនេះជាថ្ងៃសំខាន់ប្អូនរបស់ពួកកូន សុំតែម្យ៉ាងកុំគេចមុខពីប៉ាម៉ាក់អី" ហានគូ ងាកទៅនិយាយជាមួយលោកម្ចាស់កាងជុងរួចទើបបែរមកស្រដីដាក់កូនប្រុសទាំងពីរ។

"......!" ស្ងាត់! សូម្បីតែមើលមុខអ្នកជាប៉ាក៏ណាមជូននិងហូស៊ុកមិនខ្ចីដាក់ក្រសែរភ្នែកសម្លឹងមើលផង ពួកនាយសុខចិត្តទៅសម្លក់មុខនាយស៊ុងវ៉ុនធ្វើមិនដឹង។

"ហ្ហឹម...! ប៉ាទៅសិនហើយ!" បង្ហើបពាក្យមួយប្រយោគចប់រួច គាត់ក៏ដើរបោះជំហានចេញទៅទាំងមិនងាកក្រោយ។ តើមានអ្នកណាម្នាក់យល់អារម្មណ៍គាត់មួយនេះឬអត់?

"ក្មួយជូន--!" ពាក្យដែលរៀបនឹងចង់និយាយក៏កាត់ផ្ដាច់ទៅវិញបន្ទាប់ពីណាមជូនបន្លឺកាត់ទាំងមុខមាំគ្មានជាតិ÷

"លោកពូ...! តើខ្ញុំអាចសុំទៅគេងនៅផ្ទះឯលើភ្នំបានទេ?" ណាមជូន ស្នើរដល់លោកម្ចាស់កាងជុងទាំងអារម្មណ៍បញ្ជាក់តាមទឹកមុខយ៉ាងច្បាស់ពីភាពមិនល្អ។

"ហ្ហឹម..បាន! ក្មួយទៅឥឡូវឬ? ចាំពូអោយគេរៀបចំអីវ៉ាន់យកទៅអោយ!" មិនប្រកែកព្រោះគាត់យល់អារម្មណ៍របស់ក្មួយពេលនេះច្បាស់ ទើបមិនចង់បង្ខំឬក៏និយាយណែនាំអ្វីបន្ដ។

"បាទ! អរគុណលោកពូ!" ណាមជូន គ្រាន់តែអោនគោរពលោកម្ចាស់កាងជុងរួចបម្រុងនឹងដើរចេញទៅហើយស្រាប់តែកំពូលមិត្តហាស្ដីស្នើរឡើងមក÷

"លោកពូខ្ញុំក៏សុំទៅគេងទីនោះម្នាក់ដែរ!" នាយចាងកាង រត់មកឈរទល់មុខលោកពូរបស់មិត្តលឿនស្លែវបញ្ចេញស្នាមញញឹមស្រស់ប្រប្រឹម។

"ពួកយើងក៏ទៅដែរ លោកពូ!" កម្លោះសង្ហាររូបស្រស់បន្លឺសម្លេងនិយាយយ៉ាងស្រុះគ្នាព្រោះចិត្តចង់ទៅតាមមិត្តតែមួយ។

"ហ្ហេ៎.ឆ្កួតឬក៏ជានេះ? ទីនោះជាផ្ទះណាមិនមែនជារាជវាំងស្ដេចដែលអាចផ្ទុកមនុស្សរហូតដល់មួយរយនាក់មួយពាន់នាក់បានទេ ស្អីក៏តាមគ្នាស្អិតអោយដូចតុកកែម្ល៉ឹងៗលោក" ស៊ុងវ៉ុន ចាប់លឹងហួសចិត្តចោទជាសំណួរដល់ក្រុមចាងកាងទាំងឈរច្រត់ចង្កេះកាយវិការច្រងេងច្រងាង។

"បិទមាត់!" សម្រែកគំហកបកមកនាយស៊ុងវ៉ុនមួយទំហឹងល្មមម៉ាអោយអ្នកកម្លោះដែលឈរច្រត់ចង្កេះភ្ញាក់បាសជើងបាសដៃ។

"លោកប៉ា! មើលពួកវាហ៊ានស្រែកគំហកអោយកូនប្រុសរបស់ប៉ាហ្ហ៎!" ស៊ុងវ៉ុន រហ័សបង្វែរកាយរត់ទៅអោបដើមដៃអ្នកជាលោកប៉ា ទាំងពោលពាក្យញែករលួយឮហើយសែនជ្រេញឬក។

"យីហៃ! លឹងអ៊ីចឹងហ្ន៎..បែកគ្នាតែប៉ុន្មានឆ្នាំសោះចរិតអោយដូចក្មេងថ្នាក់មតេយ្យ ហាស់ហា៎ៗ..!" ចាងកាង និយាយឡើងទាំងផ្ទុះសំណើចបង្កជាបរិយាកាសមួយអាចថាមិនសូវជាអ៊ួអ៊ាប់។

"អាចាងកាង ឆាប់បិទកញ្ចុំមាត់អាហ្ហែងអោយជិតភ្លេម! មាត់នឹងចង់ស៉ីស្បែកជើងជំនួសឱ្យបាយពេលល្ងាចណាស់មែនហាស់?" ឮតែគេថាអោយអញ្ចឹងមិនចាំយូរកម្លោះសង្ហារចិត្តឆៅរហ័សច្រត់ចង្កេះលើកដៃចង្អុលមុខនាយចាងកាងចំៗទាំងសង្គ្រឺតជើងធ្មេញ។

"ហាស់ហា..ហឹហិ..អ៊ែក..! ប្រុសស្អីចេះរំអួយ!" បានគេគម្រាមអញ្ចឹងហើយតែកុំបាច់មើលចរិតឌឺ9លាតអណ្ដាតផ្លែលអោយដូចចាក់ចេកឆក់យកសត្វល្អិតមកស៉ី។

"ហ្ហឹម...! ពួកឯងនៅគេងទីនេះហើយ! អាយ៉ូនចង់ទៅគេងផ្ទះលើភ្នំជាមួយយើង ឬគេងទីនេះជាមួយពួកគេ?" កុំអោយមិត្តបានបន្ដឈ្លោះគ្នាយូរនាយណាមជូនក៏ហាស្ដីសម្រេចយកជាការតែម្ដង ចាប់អោយកំពូលល្បងមិត្តបានឮហើយធ្វើមុខស្អុយប៉ែរ ដូចសម្លរខ្វះប៊ីចេង។

"ហ្ហឹម...!" ជំនួសអោយការឆ្លើយតបនាយយ៉ូនហ្គីគ្រាន់តែងក់ក្បាល បញ្ជាក់ពីការយល់ព្រមជាមួយណាមជូនប៉ុណ្ណោះ មុខងាប់ហៃនៅមិនចេញស្ដីទៀត។

+ផ្ទះលើភ្នំ!!

"នាយឌីន! តើឃើញអាល្អិតក្បាលខូចឬទេ? គេបាត់ទៅណាអញ្ចេះមួយព្រឹកទៅហើយ!" កម្លោះតូចសម្ដីស្រទន់សួរទៅនាយឌីនដែលកំពុងឈរស្រោចផ្កាខាងមុខផ្ទះ។

ស៊ុកជីន គីមដេហ្វា អាយុ២៨ឆ្នាំត្រូវជាបងប្អូនជីដូនមួយណាមជូនក៏ ដូចជាហូស៊ុកនិងជីមីនផងដែរ។ ពីព្រោះថាលោកគីមស៊ុកប៉ារបស់ជីនជាបងប្រុសច្បងនៅក្នុងគ្រួសារ ឯកូនប្រុសច្បងទី២ជាលោកម្ចាស់កាងជុង ហើយចុងក្រោយដែលជាកូនពៅនោះគឺជាលោកម្ចាស់ហានគូ។

"អ្នកប្រុសជីន! គឺអ្នកប្រុសតូចគាត់នៅឯផ្ទះធំ!" នាយឌីនងាកមកតបទាំងដៃជាប់រវល់កាន់ទុយោរស្រោចដើមផ្កាដែលបានដាំជាជួរៗដូចជារបង។

"អរ..! អញ្ចឹងតើទើបរកមិនឃើញ ទៅក៏មិនព្រមប្រាប់ ចំមែនក្មេងជើងល្អ!" ជីន ងក់ក្បាលពោលពាក្យទាំងហួសចិត្តមិនស្ទើរនឹងមនុស្សធំ តែចរិតអោយដូចកូនក្មេង ទៅណាក៏មិនប្រាប់អោយដឹងចេះទុកអោយគេដើររកពេញផ្ទះទៅកើត។

"មកដល់ផ្ទះលើភ្នំហើយអ្នកប្រុស! ~អ៊ាវ..សួស្ដីអ្នកប្រុសជីន!" កំពុងឈររអ៊ួរង៉ូវសុខៗស្រាប់តែកម្លោះសង្ហារដែលស្គាល់ថាជាជំនិតលោកម្ចាស់កាងជុងបន្លឺហៅទាំងស្នាមញញឹម ព្រមទាំងមានមនុស្សពីរនាក់មកជាមួយនាយទៀតផង នោះគឺណាមជូននឹងយ៉ូនហ្គី។

"បាទសួស្ដីឆាយវី! ~ណាមជូន!" ជីន មិនបានមើលអោយច្បាស់ថាជាអ្នកណាព្រោះតែគេចាំសម្លេងបាន។ ពេលងើបមុខមកសម្លឹងមើលគេចាប់ឈរធ្មឹងភ្លឹកដូចជាប់ឌីសចឹងបង្ហើបសំនៀងឧទានឈ្មោះអ្នកមកជាមួយនាយឌីននោះទាំងភាពភ្ញាក់ផ្អើលដោយការនឹកស្មានមិនដល់។

"ជីន.! ហេតុអីក៏មកនៅទីនេះ? ក្រែងជីនទៅរស់នៅជាមួយលោកតាលោកយាយមិនអ៊ីចឹងឬ?" ណាមជូន ដើរមកឈរទល់មុខអ្នកម្ខាងចោទសួរទាំងជ្រួញចិញ្ចើម។ ព្រោះបន្ទាប់ពីអាល្អិតជីមីនបានចាកចេញទៅជីនក៏សម្រេចចិត្តទៅនៅឯប្រទេសជប៉ុនជាមួយតាយាយ។ ចុះម្ដេចក៏ជីនមកនៅទីនេះវិញ គេមកវិញតាំងពីពេលណា ហេតុអីលោកពូគីមស៊ុកមិនឃើញនិយាយអ្វីសោះអញ្ចឹង?

"ខ្ញុំៗ....គឺ--!" ជីន រកពាក្យមកឆ្លើយមិនចេញក្នុងចិត្តភ័យបុកពោះភឹបៗស្ទើរតែចង់យំចេញមកទៅហើយ។ ពីព្រោះតែក្រសែរភ្នែកណាមជូនសម្លឹងមើលមកគេប្រៀបដូចជាតោកំណាចយ៉ាងចឹង វាពិតជាគួរអោយខ្លាចខ្លាំងណាស់សម្រាប់គេចំពោះក្រសែរភ្នែកបែបនេះ។

ប៉ុន្តែចេះសំណាងខណៈស្ថិតក្នុងស្ថានភាពនេះអាល្អិតដើមបង្កហេតុមិនដឹងចេញមកពីផ្លោះខាងណារត់មករកជីនទាន់វេលាល្អណាស់÷

"បងប្រុសជីដូនមួយ..ហឹហិ!" ជីមីន រត់មករកជីនទាំងញញឹមលឹបភ្នែកតាមបែបក្មេងមិនទាន់ដឹងអីទោះជាអាយុល្មមធំពេញវ័យក្ដីក៏ដោយ តែអាល្អិតនេះមានចរិតក្មេងមិនប្ដូរឡើយ។

"ជីនក៏បានដឹងថាគេគឺជាអាល្អិតជីមីន មិនមែនជាអាល្អិតគូមីនតាំងពីដើមដំបូងមក ទើបនេះជាមូលហេតុមួយ ដែលធ្វើអោយជីនមកនៅទីនេះ តើខ្ញុំនិយាយនេះត្រូវឬអត់?" ពាក្យពេចន៍ណាមជូនមួយៗទាំងងាកមកសម្លឹងមើលក្មេងក្បែរជីនទាំងហាស្ដីសួរបែបទឹកមុខមិនបានលេងសើច។

ចំណែកឯនាយយ៉ូនហ្គីវិញ មើលអាល្អិតមិនព្រិចភ្នែកទាល់តែសោះ មិនដឹងថាក្នុងចិត្តនិងចង់ទៅចាប់អោបអ្នកខាងណោះប៉ុនណាទេ មនុស្សនឹកគេយូរមកហើយ៥ឆ្នាំណាមិនមែនបែកត្រឹម២ថ្ងៃជួបគ្នាវិញឯណា។ ចង់ប្រាប់ថាបងនឹកអូន។

"ណាមជូនចង់និយាយពីអ្វី?" ជីន ត្បកសំណួរទៅវិញទាំងទឹកមុខស្លើរបែបមិនយល់ទាំងដែលការពិតគេយល់យ៉ាងច្បាស់។

"ហ៉ឹស..ជីនមិនយល់ ឬក៏យល់ហើយតែធ្វើពើរជាមិនយល់?" សម្លេងក្រហឹមក្នុងដើមកបែបលក្ខណៈថាសើចអស់សំណើចពីភាពមិនដឹងខ្យល់អីរបស់អ្នកម្ខាង។

"លោកពូបានប្រាប់គ្រប់យ៉ាងហើយឬ ទើបបានណាមជូនសួរមកខ្ញុំបែបនេះ?" ឮគេពោលពាក្យដូច្នេះជីនល្មមកាត់ន័យដឹង ក៏សួរដើម្បីបញ្ជាក់។

"ត្រូវហើយ! គឺគ្រប់យ៉ាង!"ណាមជូន ងក់ក្បាលតិចៗលក្ខណៈថាចង់សើចបន្ដិចអីបន្ដិច។

"សុំទោសដែលលាក់បាំង!" ជីន ឈ្ងោកមុខចុះពេលដឹងដល់ចិត្តអ្នកម្ខាងទៀតថាយ៉ាងណា។ អារម្មណ៍មួយដែលត្រូវបានឪពុកម្ដាយ មីងមាបានបិទបាំងរឿងដ៏ធំ វាប្រៀបបីដូចមនុស្សគ្មានតម្លៃសម្រាប់អោយសមាជិកក្រុមគ្រួសារខ្លួនមិនទុកចិត្តលើនាយដូច្នោះចឹង។ បើនិយាយអោយខ្លីមនុស្សមិនសំខាន់។

"ម្ដេចក៏ពួកបងចូលចិត្តធ្វើមុខងាប់ចឹង ខ្ញុំឃើញតាំងពីនៅឯផ្ទះធំមកម្ល៉េះ! ពួកបងមិនដឹងថាវាគួរអោយខ្លាចប៉ុណ្ណាទេហែស?" អាល្អិតដែលឈរនៅត្រង់ចំណុចកណ្ដាល បានលើកជាសំណួរឡើងទាំងឆ្ងល់ធ្វើភ្នែកភ្លឹកៗដាក់មនុស្សមាឌធំដែលឈរពាក់របាំងមុខយក្ស កាចបែបមាំ។

"ខ្លាចស្អី? យើងនឹងបិសាច!"


[សម្ដីណាមជូន....🌚!]

To be Continued ✍️💯


Continue Reading

You'll Also Like

261K 1.4K 33
This is a mix of different animes that have smut in them
176K 15.7K 30
"α€žα€°α€€ α€žα€°α€…α€­α€™α€Ία€Έα€™α€Ύ α€™α€Ÿα€―α€α€Ία€α€¬..." "..............." "α€‘α€Ÿα€„α€Ία€Έ..α€„α€šα€Ία€žα€°α€„α€šα€Ία€α€»α€„α€Ία€Έα€œα€­α€―α€·α€•α€Όα€±α€¬α€›α€™α€œα€¬α€Έ..ထတန်းတူတက်ခဲ့ဖူးတဲ့ α€‘α€α€”α€Ία€Έα€–α€±α€¬α€Ία€œα€­α€―α€· α€•α€Όα€±α€¬α€›α€™α€œα€¬α€Έ...α€’α€«α€™α€Ύα€™α€Ÿα€―α€α€Ί..α€›α€”α€Ία€žα€°α€α€½α€±α€œα€­α€―...
409K 5.5K 28
Emmett loves to be a rebel. He skips school to hang out, drink, and smoke with his two friends when suddenly he and his best friend are cornered and...
53.9K 131 21
Just a slutty whore who needs to get all her thoughts and feelings on a page. Loves being submissive to her dom daddy πŸ§Žβ€β™€οΈ DISCORD- jessieleihuyg8t...