αžšαžΏαž„ 🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœ...

By Haw_kimyung

9.2K 1.1K 253

αžšαžΏαž„ 🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€!!🌺 (αžœαž‚αŸ’αž‚αŸ’) αž€αžΆαžšαžšαž„αž…αžΆαŸ†αž‘αžΆαŸ†αž„αž‚αŸ’αž˜αžΆαž“αž€αŸ’αžŠαžΈαžŸαž„αŸ’αžƒαžΉαž˜αž’αžŸαŸ‹αž‡αžΆαž…αŸ’αžšαžΎαž“αž†αŸ’αž“αžΆαŸ† αž”αŸ‰αž»αž“αŸ’αžαŸ‚αž“αŸ„αŸ‡αž€αŸαž˜αž€αž–αžΈαž–αžΆαž€αŸ’αž™αž˜αž½... More

🌼!!αž€αž˜αŸ’αž›αŸ„αŸ‡αžαžΌαž…αž’αž—αž·αž‡αž“αž‘αžΊαž€αžΊ!!🌼 (αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ’ ; αž•αžΆαž€ αž‡αžΈαž˜αžΈαž“!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ£ ; αž™αŸ‰αžΌαž“αž αŸ’αž‚αžΈ αž˜αžΈαž“αž‚αŸ’αžšαžΈαžŸαŸαžŸαŸ’αžαžΆαž›αŸ‹!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ€ ; αž‚αŸαž‡αžΆαž˜αž·αžαŸ’αžαžαŸ’αž‰αž»αŸ†!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ₯ ; GameαžŸαŸ’αž›αžΆαž”αŸ‹αžšαžŸαŸ‹?
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ¦ ; αž…αžΆαžαŸ‹αž€αžΆαžšαž™αŸ‰αžΆαž„αž˜αŸ‰αŸαž…?
(αžœαž‚αŸ’αž‚αŸ‘αž…αž”αŸ‹) αž—αžΆαž‚αŸ§ ; αž™αžΎαž„αžŸαŸ’αžšαž‘αžΆαž‰αŸ‹αž’αŸ‚αž„!
αžŸαŸ†αžŽαž½αžš?βœοΈπŸ’―
αžŠαŸ†αžŽαžΉαž„πŸ—žοΈβœοΈ
🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€!!🌺 (αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
αžŸαžΆαžšαžŠαž›αŸ‹αž˜αž·αžαŸ’αžαž’αŸ’αž“αž€αž’αžΆαž“πŸ₯€πŸ’―
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ’ ; αž‚αŸαž‡αžΆαž’αŸ’αž“αž€αžŽαžΆαž˜αŸ‰αžΆαž€αŸ‹?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ£ ; αžŸαž˜αŸ’αžŠαŸ‚αž„αžŸαŸ€αž€?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ€ ; αž˜αžΈαž“! αžαžΎαž‡αžΆαž˜αžΈαž“αž˜αŸ‚αž“αž‘αŸ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ₯ ; αž‚αŸαž‡αžΆαž€αžΌαž“αž”αŸ’αžšαž»αžŸαž–αŸ…αžšαž”αžŸαŸ‹αž–αžΌ!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ¦ ; αž–αžΌαž‡αžœαž„αŸ’αžŸαžŸαž˜αŸ’αž–αŸαž“αŸ’αž’αž”αž€αŸ’αžŸαž₯αž“αŸ’αžšαŸ’αž‘αžΈ!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ§ ; αž€αžΌαž“αž—αŸ’αž›αŸ„αŸ‡!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ¨ ; αžαžΎαž‡αžΆαžŸαŸ’αž“αžΆαž˜αž’αŸ’αžœαžΈαž›αŸ„αž€αž”αŸ‰αžΆ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ© ; αž αžΎαž™αž”αž“αŸ’αž‘αžΆαž”αŸ‹αž˜αž€αž‘αŸ€αž!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ  ; αž–αž½αž€αž―αž„αž‚αžΊαž‡αžΆαž’αŸ’αž“αž€αžŽαžΆ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ‘ ; αžαžΆαž˜αž·αž…αž›αŸ„αžαž‡αŸ’αžšαŸ„αŸ‡!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ£ ; αž”αžΆαžαŸ‹αž€αžΆαžšαž…αž„αž…αžΆαŸ†!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ€ ; αž”αŸ’αžšαž»αžŸαžŸαŸ’αž’αžΈαž…αŸαŸ‡αžšαŸ†αž’αž½αž™!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ₯ ; αž–αžΆαž€αŸ’αž™αžŸαŸ’αž›αŸ„αž€!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ¦ ; αžŸαŸ’αžŠαžΆαž”αŸ‹αž”αž„αŸ’αž‚αžΆαž”αŸ‹!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ§ ; αž˜αž“αž»αžŸαŸ’αžŸαžŸαž˜αŸ’αž’αž»αž™!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ¨ ; αž‚αŸαž“αŸ…αžαŸ‚αžŠαžΌαž…αžŠαžΎαž˜!

(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ’ ; GPS?

207 37 4
By Haw_kimyung

ហិហិ! ភាគនេះនឹងប៉ុន្មានភាគមុនខ្ញុំដឹងច្បាស់ថាអ្នកគ្រប់គ្នាអានហើយនឹងមានការងើយឆ្ងល់ជាច្រើនចំពោះរឿងបាត់តួអង្គយ៉ូនហ្គីមិនឃើញចេញមុខ។ តែថាដូចគ្រប់គ្នាបានដឹងមកចឹងនេះជារឿងក្នុងក្រុមគ្រួសារណាមជូននឹងហូស៊ុក។

ដូច្នេះមិនទំនងនោះទេបើសិនជាខ្ញុំដាក់យ៉ូនហ្គីអោយមកចូលរួមសន្ទនាទាំងគ្មានមូលហេតុមួយសមស្របនោះ។ ម្យ៉ាងទៀត អត្តចរឹកយ៉ូនហ្គីជាមនុស្សប្រភេទយ៉ាងម៉េចគ្រប់គ្នាក៏បានដឹងស្រាប់ វាប្រាកដណាស់ថាយ៉ូនហ្គីជាមនុស្សម្នាក់ដែលមិនចូលចិត្តនិយាយស្ដីសួរនាំច្រើន។

ហេតុនេះហើយ បើគ្រប់អ្នកអូសមួយភាគនេះឬក៏ភាគបន្ទាប់ឬក៏បន្ដបន្ទាប់ទៀតមិនឃើញតួអង្គយ៉ូនហ្គីចេញមុខ អ្នកទាំងអស់គ្នាអាចអូសរំលងចោលមិនអានបានណា កុំអានទាំងដែលអ្នកគ្រប់គ្នាមិនពេញចិត្តក្នុងការអានអី។

ណាមជូនបាញ់ក្រសែរភ្នែកកាចសម្លក់ចាងកាងទាំងមុខក្រម៉ូវរាប់ជាគ្នា។ នេះកុំតែនាយចាងកាងប្ដូរពាក្យទាន់ទេ កុំអីនាយបានស៉ីរន្ទះជើងហោះធាក់របស់ណាមជូនពីចម្ងាយបាត់ទៅហើយ។

"អឺ..! អោយប្រាកដតែថាលេង!" នាយនិយាយដូចមិនបានប្រកាន់ខឹងណាស់ចឹងតែកុំទៅសម្លឹងមើលមុខនាយដូចឃើញចាងកាងនឹងជាចំណី។

"បាទ! ប្រាកដណាស់!" ចាងកាង ឧទានពាក្យទាំងញញឹមខ្ចឹបមិនដឹងថានាយកំពុងស្របតាមណាមជូនឬក៏និយាយបញ្ជួសនាយថែមទេនេះ?

"ហែងកាលឆ្លើយ យើងក៏ចង់ដឹងដូចគ្នា!" ខ្ជិលនៅខ្វល់ជាមួយអាប៉ិចាងកាងមុខបង្គួយឆ្លងថ្នល់ច្រើនណាមជូនគ្រាន់តែសម្លក់មុខបន្ដិចរួចទើបងាកមកស្ដីអោយស៊ុងវ៉ុនដែលអង្គុយញ៉ាំនំទំពារពេញមាត់នោះធ្វើមិនដឹង។

"ឃើញពួកឯងឈ្លោះគ្នាសប្បាយយើងអង្គុយមើលបន្ដិចទៅកុំអោយខាន! ណាមួយបើសិនយើងនិយាយ តើពួកឯងនេះស្ដាប់ទេ?" នាយស៊ុងវ៉ុនហើបមាត់និយាយដោយសម្លេងរង៉ុលៗព្រោះនំនៅពេញមាត់។ ខំញុកនំចូលក្នុងមាត់ដល់ម្ល៉ឹងៗប្រហែលខ្លាចគេដណ្ដើមដឹង លោភយ៉ាងនឹងតិចអួលជាប់បំពង់កស្លាប់។

"អានេះ! ឥឡូវហែងនិយាយឬក៏មិននិយាយ?" ថាមិនចង់ឈ្លោះជាមួយឡើយ តែអាមួយនឹងវាចេះតែធ្វើអោយនាយខឹង អត់មិនបានដេញកាប់ចានអោយចេញពីផ្ទះលោកពូឥឡូវ។

"អើរៗ..! និយាយ! ពេលនោះវាអញ្ចេះទេ....!" ប្រកែកច្រើននាំមានរឿងតកាន់តែវែងឆ្ងាយអូសប្រឡាយពេលវេលា ទើបដាច់ចិត្តលេបនំអោយអស់ផឹកទឹកសម្រួលបំពង់កបន្ដិច រួចបានចាប់និយាយ÷

+អូរទឹកជ្រោះ!!

ខ្យល់បក់បោកតាមកម្លាំងរបស់វាយោធ្វើអោយទឹកធ្លាក់ចេញពីគន្លាក់នៃភ្នំយ៉ាងខ្លាំង ទឹកធ្លាក់ចុះមកខាងក្រោមបន្ដហូរកាត់ផ្ទៃអូរ ទឹកទង្គិចខ្យល់បង្កើតបានជារលកកាញ់ៗតាមបណ្ដោយខ្សែទឹកចម្លងទៅត្រើយម្ខាង ដុំថ្មតូចធំដើមឈើនានាត្រជាក់ស្រឹបដូចទៅនឹងរដូវរងារ។

ដាស់អារម្មណ៍អោយអ្នកដែលដេកសន្លប់ក្នុងមាត់អូរត្រាំក្នុងទឹកកល់លើថ្មនោះយ៉ាងយូរអោយភ្ញាក់ដឹងខ្លួនជាមួយសភាពវិលវល់÷

ខឹកៗ!!

នាយស៊ុងវ៉ុនឈ្លក់ទឹកចាប់ក្អកឃូសៗប្រឹងបើកត្របកភ្នែកញាប់ៗដើម្បីអោយសាំនឹងកម្ដៅពន្លឺព្រះអាទិត្យដែលជះចាំងមកលើមុខនាយ ងើបខ្លួនហើបពីទឹកបានបន្ដិច ខួរក្បាលចាប់ដំណើរដោយស្វ័យប្រវត្តិរហ័សអោយស៊ុងវ៉ុនផ្ដើមឆ្លេឆ្លាស្រែករកមើលប្អូនប្រុសភ្លេម÷

"គូមីន! គូមីន ប្អូននៅឯណា? គូមីន.!" នាយស្រែកហៅប្អូនប្រុសទាំងខំងាករកមើលជុំវិញតាមមាត់ទឹករហូតប្រទះឃើញក្មេងប្រុសម្នាក់កំពុងដេកក្បាលកើយលើផ្ទាំងថ្មដ៏ធំទាំងដែលខ្លួនពាក់កណ្ដាលត្រាំក្នុងទឹកនៅឡើយ ឃើញដូច្នេះស៊ុងវ៉ុនមិនចាំយូរក៏រហ័សងើបពីទឹករត់អូសខ្សែទឹកទៅរកគេយ៉ាងលឿន។

"អាល្អិត! ឯងជាម៉េចទៅហើយ! ឈាម! នេះ? អាល្អិតឯងកុំកើតអីណា!" ស៊ុងវ៉ុន រត់មកដល់ក៏ចាប់ងើយមុខប្អូនប្រុសចេញពីថ្មទាំងឧទានសួរដោយក្ដីបារម្ភស្របពេលនោះឈាមពណ៌ក្រហមឆ្អិនឆ្អៅជាច្រើនស្អិតជាប់តាមបាតដៃរបស់នាយ ធ្វើអោយនាយភ្ញាក់ព្រឺតរហ័សងាកមើលទើបដឹងថាអាល្អិតក្នុងដៃមានរបួសត្រង់ចំហៀងក្បាល។

"គិតយ៉ាងមិចទៅ ឈាមចេញច្រើនណាស់! អាល្អិតដឹងខ្លួនឡើង! គិតៗ...គិតអោយលឿនទៅអាស៊ុងវ៉ុន មែនហើយទូរស័ព្ទ!" ពេលនេះនាយគិតស្អីមិនចេញទេភ័យផងបារម្ភផងលាយឡំគ្នាស្ទើរតែច្របល់ដូចបាយសម្លរ។ នាយតាំងសតិនឹកគិតមួយស្របក់ ទើបរកនឹកឃើញអំពីគ្រឿងអេឡិចត្រូនិកដ៏សំខាន់មួយ ស៊ុងវ៉ុនប្រញាប់លូករ៉ាវរកទូរស័ព្ទក្នុងហ៊ោប៉ៅខោយ៉ាងអន្ទះសារ។

"អួយ៎...! ស៉ឺត..! ឈឺណាស់! ចង្រៃយ៍ដៃរបស់យើង!" ស៊ុងវ៉ុន បន្លឺសម្លេងថ្ងូរដោយភាពឈឺចុកចាប់នៅត្រង់ចំណុចក្រោមកែងដៃខាងឆ្វេងដែលបណ្ដាលមកពីថ្មនៅពេលលោតទម្លាក់ពីខាងលើមក មុននេះប្រហែលជានាយភ័យខ្លាំងពីអាល្អិតគូមីនពេក ទើបមិនបានជាចាប់អារម្មណ៍ពីភាពឈឺចាប់របស់នាយ។

"អឹក...ស៊ឺត..! សំណាងហើយយើងប្រើទូរស័ព្ទនេះមិនងាយចូលទឹកហើយវាធន់មិនងាយបែកខ្ទិច!" ទម្រាំនឹងហូតដកទូរស័ព្ទចេញពីក្នុងហ៊ោប៉ៅខោបាននាយនេះស្ទើរតែដួលសន្លប់ម្ដងទៀត ព្រោះកែងដៃឆ្វេងនាយពិតជាឈឺខ្លាំងមែនទែន។ ឈឺដូចមានគេយកកាំបិតរាប់រយមកចាក់ទម្លុះអោយធ្លុះយ៉ាងចឹង។

"ចង្រៃយ៍មែន ហេតុអីវាគ្មានសេវា! អាល្អិតទ្រាំបន្ដិចណាយើងនឹងទាក់ទងលោកប៉ាអោយមកជួយពួកយើង!" នាយជេរប្រទិចទាំងក្ដីមួម៉ៅមិនស្ទើរ អាមនុស្សកំពុងប្រទាន់ជួយសង្គ្រោះជីវិតមនុស្សផងចេះមកគ្មានសេវាឯណាឆ្កុយ។

"ហិ.! មានសេវាហើយ!" ស៊ុងវ៉ុន បង្វែរទូរស័ព្ទទៅគ្រប់ជ្រុងរកមើលសេវាក្រែងរកវាមាន។ តែនៅទីបំផុតការខំព្យាយាមរបស់នាយពិតជាមិនធ្វើអោយនាយខកបំណងឡើយ ពេលនេះទោះសេវាមិនមានច្រើនកាំត្រឹមមួយកាំប៉ុណ្ណឹងក៏នាយពិតអរគុណខ្លាំងណាស់។

ទឺត!!

សម្លេងទូរស័ព្ទចាប់បន្លឺការខលចូលទៅកាន់រយៈខ្សែម្ខាងទាំងនាយស៊ុងវ៉ុនអន្ទះសារចាំមើលការឆ្លើយតបក្នុងសភាពអត់ធ្មត់បំផុត។ ប្រហែលជាមួយសន្ទុះការទទឹងរងចាំដ៏យូរទូរស័ព្ទម្ខាងនោះក៏មានអ្នកលើកទទួល។

"លោកប៉ា! ជួយពួកកូនផង ជួយ--!" បញ្ចប់តែឃ្លាប្រយោគមិនទាន់ស៊ុងវ៉ុនដួលសន្លប់ផីងជាថ្មីទៅក្នុងទឹកខ្ចាយព្រៀតដោយទម្ងន់របស់នាយ។

++++

"ពេលនឹងយើងអស់កម្លាំងខ្លាំងណាស់ និយាយបានបន្ដិចក៏ដួលសន្លប់បាត់ទៅ! ដល់ពេលយើងភ្ញាក់ដឹងខ្លួនមកវិញគឺនៅមន្ទីរពេទ្យ!" នាយស៊ុងវ៉ុននិយាយទាំងញាក់ស្មារធ្វើចរិកយ៉ាងហៃ បែបមិនដឹងថានាយចូលទៅដេកក្នុងមន្ទីរពេទ្យតាំងពីពេលណាមែន។

"អ្នកណាជួយឯងមកមន្ទីរពេទ្យ?" សំណួរតាប៉ែរតើនេះ! ប្រាប់ហើយថានាយមិនដឹងនៅមកសួរទៀត ស៊ុងវ៉ុនស្ទើរតែយកនំក្នុងចានយកទៅញុកមាត់នឹងតើ។ តែកុំបាននាយឆ្លាតរហ័សកាត់ន័យយល់សំណួរទាន់ ខំអីនំCookieនឹងប្រហែលបានចូលក្នុងមាត់ណាមជូនប្រាកដណាស់។

"ជាពូ! ថ្ងៃនោះពូភ័យរឿងអាល្អិតគូមីនបាត់ខ្លួនផង ខណៈពេលដែលស៊ុងវ៉ុនខលមកគេនិយាយបានបន្ដិចក៏ស្ងាត់មាត់ឈឹង វាជាពេលដ៏លំបាកមួយដែលពូកាន់តែភ័យលើសដើម! ប៉ុន្តែស្របពេលទូរស័ព្ទស៊ុងវ៉ុនមិនទាន់បិទពូបានឮសម្លេងដង្ហើយហៅល្វើយៗដូចជាសម្លេងគូមីន! ទើបពូក៏គិតថាពួកគេប្រហែលជានៅជាមួយគ្នាហើយកំពុងមានអ្វីកើតឡើងទៅលើពួកគេទាំងពីរនាក់! ពូក៏បានបង្វែរអារម្មណ៍ពីអគារបាក់បែកងាកទៅស្វែងរកពួកគេនៅក្នុងព្រៃវិញ!" គាត់ស្រដីភ្ជាប់ជាមួយទឹកមុខស្ដោកស្ដៅនឹកអាណិតកូនប្រុសនិងក្មួយអោយតែពេលគាត់ នឹកឃើញសភាពពួកគេទាំងពីរនាក់នៅ ពេលនោះម្ដងណាគាត់ស្ទើរតែមិនអាចអត់ទ្រាំទប់ទឹកភ្នែកលែងបាន។

"ចុះលោកពូរកយ៉ាងម៉េចនឹងឃើញពីទីកន្លែងរបស់ពួកគេ?" ហូស៊ុក សួរលោកម្ចាស់កាងជុងបន្ទាប់ពីស្ដាប់គាត់មានប្រសាសន៍រួច។ ចំណុចមួយដែលធ្វើអោយហូស៊ុកផ្ដើមកើតមានចម្ងល់នោះ បើព្រៃធំហើយក្រាស់យ៉ាងនឹង តើលោកពូនាយទៅរកពួកគេទាំងពីរយ៉ាងម៉េចនឹងឃើញ? ទោះបីជាចង់រកអោយឃើញក៏ត្រូវការប្រើពេលពេញមួយថ្ងៃដែរដើម្បីរុករកពួកគេ។

"ហ្ហឹម! និយាយពីពេលនោះដោយសារមកពីពូភ័យពេក ទើបភ្លេចគិតដល់នៅរបស់ដ៏សំខាន់មួយ! នោះគឺGPS" កាងជុង ក្រហឹមនូវដើមកបន្ដិច ទើបពោលពាក្យមួយឃ្លាយ៉ាងហួសចិត្តចំពោះខ្លួនគាត់ កាលនោះបើសិនជាគាត់រិះគិតអោយលឿនជាងនឹងបន្ដិចប្រហែលគ្រប់យ៉ាងមិនដល់ថ្នាក់នឹងផងក៏មិនដឹង។ ពេលគិតៗទៅវាពិតជាគួរអោយអស់សំណើចខ្លាំងមែនទែន។ ប៉ុន្តែឥឡូវអ្វីៗវាក៏បានកន្លងហួសផុតទៅហើយ ទោះបន្ទោសខ្លួនឯងរាប់ពាន់រាប់រយដងទៀតក៏ក្មួយប្រុស គេមិនត្រឡប់មកវិញដែរ។

"GPS?" សម្លេងលាន់លឺផ្ទួនៗរបស់ក្រុមនាយណាមជូនមកទាំងព្រមគ្នាដោយភាពភ្ញាក់ផ្អើល លើសពីពាក្យថាបែបមិនគួរអោយចង់ជឿ។ នេះលោកពូដាក់ប្រព័ន្ធតាមដានទៅលើពួកគេអញ្ចឹងឬ? ចុះលោកប៉ាវិញ តើគាត់បានដាក់វាមកលើខ្លួនពួកនាយដែរឬក៏អត់?

"ហ្អឹម..! ត្រូវហើយគឺជាប្រព័ន្ធGPS! ពូបានភ្ជាប់ទៅនឹងនាឡិការបស់ស៊ុងវ៉ុន ឯគូមីនពូបានភ្ជាប់ជាមួយនឹងខ្សែករបស់គេ! តែអីដែលធ្វើអោយពូមានការចម្លែកចិត្តនោះ...!" គាត់គ្រាន់តែធ្វើការងក់ក្បាលបញ្ជាក់ជំនួសអោយកាន់តែច្បាស់ជាងមុន តែដល់ប្រយោគឃ្លាចុងក្រោយគាត់បង្អាក់ការនិយាយដោយការដកដង្ហើមធំមួយអន្លើរ។

ចាប់អោយគ្រប់គ្នាកើតមានការងើយឆ្ងល់ឡើងមកភ្លេមដោយហាមមិនអោយឆ្ងល់គឺមិនបាន។ ប៉ុន្តែសម្រាប់អ្នកដែរបានដឹងមុនដូចលោកម្ចាស់ហានគូនិងអ្នកស្រីអាន់យ៉ុល ថ្វីនេះវាមិនជាបញ្ហាឡើយដែលពួកគាត់មិនមានការឆ្ងល់នោះ។

ឯនាយស៊ុងវ៉ុនវិញទោះមិនសួរក៏គ្រប់គ្នាអាចដឹងបានដែរព្រោះនាយក៏បានដឹងអំពីរឿងនេះដូចគ្នា ទើបពេលនេះខ្ជិលចាប់អារម្មណ៍ដូចទៅនឹងពេលដំបូង បានជាឥឡូវនាយអង្គុយទំពារនំផឹកទឹកតែធ្វើមិនដឹងមិនឮ។

"ជាអ្វីទៅលោកពូ?" ណាមជូន មើលនាយទៅដូចអន្ទះសារចង់ដឹងជាងគេជាងឯងណាស់ ក្នុងខ្លួននៅមិនសុខទេហើយរឹតតែមិនសុខទៀតនោះ ពេលស្ដាប់លោកពូនិយាយឈប់នៅត្រង់ឃ្លាចុងប្រយោគបែបមនុស្សតឹងចិត្តហាស្ដីមិនចេញ។

"ហ្អឹម! ពួកគេមានទីតាំងខុសគ្នា! ដោយគូមីនឆ្ពោះទៅរកអគារបាក់បែក!! ចំណែកឯស៊ុងវ៉ុនទិសដៅគេគឺនៅក្នុងព្រៃ! ពេលនឹងពូពិតជាគិតស្អីមិនចេញនោះទេ ដល់ពេលពូចង់ទៅរកក្មួយគូ ប៉ុន្តែអគារបាក់បែកបានផ្ទុះឆាបឆេះមុនបាត់ទៅហើយ! អោយពូសុំទោសផង បើពេលនោះពូនឹកវាឃើញអោយបានលឿនជាងនឹងតែបន្ដិចគូមីនប្រហែលជាមិនត្រូវមកស្លាប់បែបនេះដែរ! ហានគូបងពិតសុំទោសឯងខ្លាំងណាស់" មកដល់ត្រឹមចំណុចនេះលោកម្ចាស់កាងជុង ចាប់ឈ្ងោកមុខយកដៃខ្ទប់មុខយ៉ាងលឿន ព្រោះតែទឹកភ្នែកជាកូនប្រុសដ៏រឹងមាំម្នាក់វាស្រក់ចុះបញ្ចេញនៅទុកឈឺចុកចាប់ជំនួសម្ចាស់សមីខ្លួន។

គាត់តែងតែលួចបន្ទោសខ្លួនឯងមករហូតពីរឿងមួយនេះ។ ពីព្រោះវាជាផ្នែកមួយ បានដក់ជាប់នៅក្នុងចិត្តគាត់មកពេញពាក់កណ្ដាលជីវិតនេះរួចទៅហើយ។ អីដែរកាន់តែធ្វើអោយគាត់មានវិប្បដិសារីនោះ? ជីមីននិងគូមីន ពួកគេសឹងតែដូចគ្នាទាំងស្រុងនេះហើយជាហេតុផលចម្បងដែរធ្វើអោយគាត់លុបការចងចាំក្នុងគ្រានោះមិនបានដូច្នេះ។

"បងឈប់បន្ទោសខ្លួនឯងទៀតទៅ! ឈប់ដាក់សម្ពាធលើខ្លួនឯងទៀត ចាត់ទុកថានេះខ្ញុំសុំបងទៅចុះ! រឿងដែលប្រុងនឹងកើត វាច្បាស់ជាកើត គ្មាននរណាចង់អោយវាកើតឡើងទេបងប្រុស!" ហានគូ ងើបពីសាឡុងប្ដូរមកអង្គុយជិតបងប្រុសមុនលើកដៃទៅដាក់លើស្មារគាត់គោះដោ្យថ្នមៗសឹមពោលពាក្យមិនប្រកាន់ទោសពៃអ្នកជាបងឡើយ។ បើអោយនិយាយពីកំហុសវិញគាត់និងភរិយាក៏មានចំណែកខុសខ្លាំងដូចគ្នា។

ហេតុអីក៏គាត់ត្រូវខុស? ហេតុផលទីមួយ គាត់គឺជាឪពុកម្នាក់បែរជាមិនបានចិញ្ចឹមមើលថែទាំកូនៗដោយផ្ទាល់ដៃរបស់គាត់។ ហេតុផលទីពីរ ពេលជីមីនត្រឡប់មកកូរ៉េវិញគាត់បែរជាមិនបានផ្ដល់ដំណឹងអោយទៅដល់លោកម្ចាស់កាងជុងអោយបានដឹង។ ហេតុផលទីបី កំហុសដ៏ធ្ងន់ធ្ងរបំផុតរបស់គាត់នោះ គឺការលាក់បាំងពីសាវតាពិតរបស់កូនប្រុសភ្លោះទាំងពីរមិនអោយពួកគេបានដឹងបានស្គាល់គ្នា។ ទោះពួកគេនៅឆ្ងាយគ្នាយ៉ាងណាក៏ដោយ គួរតែប្រាប់អោយពួកគេបានស្គាល់ពីគ្នាទៅវិញទៅមកនោះទើបជាការប្រសើររវាងបងហើយនឹងប្អូន។

"គូមីន! គេទៅបានសុខហើយ! បងថ្លៃកុំបាច់បន្ទោសខ្លួនឯងអី!" ការបន្លឺសម្លេងស្រទន់នៃស្ដ្រីវ័យពាក់កណ្ដាលម្នាក់ចេញពីមាត់ទ្វារស្របពេលដំណើរល្វក់ល្វន់ឈានជើងបោះចូលមកខាងក្នុងផ្ទះទាំងផ្ទៃមុខមានស្នាមញញឹមស្រាលផ្ដល់ទៅអោយកូនប្រុសទាំងពីរពីចម្ងាយ។

"ម៉ាក់! / អូន!" ហានគូ និងកូនប្រុសច្បងទាំងពីរបន្លឺហៅលោកស្រីផាកហ្គោលដិនទាំងការបង្អូសសម្លេងដោយការនឹកស្មានមិនដល់ថាគាត់នឹងមកកាន់ទីនេះនោះទេ។

"ជាច្រើនឆ្នាំមកហើយដែលគូមីនបានចាកចេញពីពួកយើង! បងថ្លៃក៏ល្មមឈប់គិតថាជាកំហុសខ្លួនឯងតែម្ខាងទៀតអី វាសនាពួកគេទាំងពីរនាក់តម្រូវអោយមានម្នាក់ត្រូវស្លាប់ ម្នាក់ត្រូវនៅរស់! គ្មានអ្នកណាម្នាក់អាចប្រឆាំងនឹងវាសនាបានទេបងថ្លៃ!" ដើរមកឈប់ទល់មុខកូនប្រុសទាំងពីរគាត់ញញឹមផ្អែមលើកដៃអង្អែលសក់ក្បាលពួកគេថ្នមៗបន្ដិច ទើបគាត់ងាកទៅនិយាយជាមួយលោកម្ចាស់កាងជុង។

"ម៉ាក់..!"

To be Continued ✍️💯



Continue Reading

You'll Also Like

657K 15.8K 100
Evelyn Claire Bennett never thought this would happen to her. Not in a million years. How could something that was meant to be temporary have a las...
22.6K 19 2
Smut as in content +18 so be aware.
233K 5.2K 74
imagines as taylor swift as your mom and travis kelce as your dad
52.6K 93 14
🀍 if u're not interested, don't report, just dont read!! 🀍