αžšαžΏαž„ 🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœ...

By Haw_kimyung

11.1K 1.1K 264

αžšαžΏαž„ 🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€!!🌺 (αžœαž‚αŸ’αž‚αŸ’) αž€αžΆαžšαžšαž„αž…αžΆαŸ†αž‘αžΆαŸ†αž„αž‚αŸ’αž˜αžΆαž“αž€αŸ’αžŠαžΈαžŸαž„αŸ’αžƒαžΉαž˜αž’αžŸαŸ‹αž‡αžΆαž…αŸ’αžšαžΎαž“αž†αŸ’αž“αžΆαŸ† αž”αŸ‰αž»αž“αŸ’αžαŸ‚αž“αŸ„αŸ‡αž€αŸαž˜αž€αž–αžΈαž–αžΆαž€αŸ’αž™αž˜αž½... More

🌼!!αž€αž˜αŸ’αž›αŸ„αŸ‡αžαžΌαž…αž’αž—αž·αž‡αž“αž‘αžΊαž€αžΊ!!🌼 (αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ’ ; αž•αžΆαž€ αž‡αžΈαž˜αžΈαž“!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ£ ; αž™αŸ‰αžΌαž“αž αŸ’αž‚αžΈ αž˜αžΈαž“αž‚αŸ’αžšαžΈαžŸαŸαžŸαŸ’αžαžΆαž›αŸ‹!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ€ ; αž‚αŸαž‡αžΆαž˜αž·αžαŸ’αžαžαŸ’αž‰αž»αŸ†!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ₯ ; GameαžŸαŸ’αž›αžΆαž”αŸ‹αžšαžŸαŸ‹?
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ¦ ; αž…αžΆαžαŸ‹αž€αžΆαžšαž™αŸ‰αžΆαž„αž˜αŸ‰αŸαž…?
(αžœαž‚αŸ’αž‚αŸ‘αž…αž”αŸ‹) αž—αžΆαž‚αŸ§ ; αž™αžΎαž„αžŸαŸ’αžšαž‘αžΆαž‰αŸ‹αž’αŸ‚αž„!
αžŸαŸ†αžŽαž½αžš?βœοΈπŸ’―
αžŠαŸ†αžŽαžΉαž„πŸ—žοΈβœοΈ
🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€!!🌺 (αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
αžŸαžΆαžšαžŠαž›αŸ‹αž˜αž·αžαŸ’αžαž’αŸ’αž“αž€αž’αžΆαž“πŸ₯€πŸ’―
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ’ ; αž‚αŸαž‡αžΆαž’αŸ’αž“αž€αžŽαžΆαž˜αŸ‰αžΆαž€αŸ‹?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ£ ; αžŸαž˜αŸ’αžŠαŸ‚αž„αžŸαŸ€αž€?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ€ ; αž˜αžΈαž“! αžαžΎαž‡αžΆαž˜αžΈαž“αž˜αŸ‚αž“αž‘αŸ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ₯ ; αž‚αŸαž‡αžΆαž€αžΌαž“αž”αŸ’αžšαž»αžŸαž–αŸ…αžšαž”αžŸαŸ‹αž–αžΌ!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ¦ ; αž–αžΌαž‡αžœαž„αŸ’αžŸαžŸαž˜αŸ’αž–αŸαž“αŸ’αž’αž”αž€αŸ’αžŸαž₯αž“αŸ’αžšαŸ’αž‘αžΈ!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ§ ; αž€αžΌαž“αž—αŸ’αž›αŸ„αŸ‡!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ¨ ; αžαžΎαž‡αžΆαžŸαŸ’αž“αžΆαž˜αž’αŸ’αžœαžΈαž›αŸ„αž€αž”αŸ‰αžΆ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ© ; αž αžΎαž™αž”αž“αŸ’αž‘αžΆαž”αŸ‹αž˜αž€αž‘αŸ€αž!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ  ; αž–αž½αž€αž―αž„αž‚αžΊαž‡αžΆαž’αŸ’αž“αž€αžŽαžΆ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ’ ; GPS?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ£ ; αž”αžΆαžαŸ‹αž€αžΆαžšαž…αž„αž…αžΆαŸ†!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ€ ; αž”αŸ’αžšαž»αžŸαžŸαŸ’αž’αžΈαž…αŸαŸ‡αžšαŸ†αž’αž½αž™!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ₯ ; αž–αžΆαž€αŸ’αž™αžŸαŸ’αž›αŸ„αž€!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ¦ ; αžŸαŸ’αžŠαžΆαž”αŸ‹αž”αž„αŸ’αž‚αžΆαž”αŸ‹!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ§ ; αž˜αž“αž»αžŸαŸ’αžŸαžŸαž˜αŸ’αž’αž»αž™!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ¨ ; αž‚αŸαž“αŸ…αžαŸ‚αžŠαžΌαž…αžŠαžΎαž˜!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ© ; αžŸαžΌαž˜αžŸαŸ’αžœαžΆαž‚αž˜αž“αŸαž˜αž€αž€αžΆαž“αŸ‹αž•αŸ’αž‘αŸ‡αžšαž”αžŸαŸ‹αž–αž½αž€αž™αžΎαž„!

(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ‘ ; αžαžΆαž˜αž·αž…αž›αŸ„αžαž‡αŸ’αžšαŸ„αŸ‡!

229 27 4
By Haw_kimyung

មួយភាគនេះ ខ្ញុំអត់មានពាក្យពេជ្រអ្វីមកបន្ថែមដូចភាគមុនៗនោះទេ ពីព្រោះខ្ញុំខ្ជិលបកស្រាយរៀបរាប់វែងឆ្ងាយអំពីន័យដែលខ្ញុំចង់សំដៅ នឹងអោយអ្នកទាំងអស់គ្នាបានយល់ខ្លាំងណាស់។ ខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នាអានភាគនេះនឹងយល់ដោយខ្លួនឯងណា៎។

ណាមជូនបុរសខាបព្រលឹងថ្ពាល់ខួចនិងកម្លោះសង្ហារហូស៊ុកត្រូវស្រឡាំងកាំងស្រែកផ្អើលចង់ប៉ើងដំបូលផ្ទះហោះលើអាកាស នេះសំណាងហើយដែលអ្នកគ្រប់គ្នាចេះយកដៃខ្ទប់ត្រចៀកទាន់ សម្រែកលឺស្មើរនឹងកញ្ចែរផ្លុំទៅហើយលោកប្រុសទាំងពីរ។

"លោកប៉ាកំពុងនិយាយលេងឬ? គេគ្រាន់ជាក្មេងម្នាក់នឹង គេម៉េចនឹងអាចទៅកាន់កាំភ្លើងផ្ដេសផ្ដាសបានទៅលោកប៉ា!" ណាមជូន បន្លឺសួរទៅកាន់លោកម្ចាស់ហានគូទាំងមិនចង់ជឿ អោយនាយជឿក៏មិនកើតបើកាលអាល្អិតជីមីននៅជប៉ុនលោកតានាយតែងតែប្រាប់ថាប្អូននាយជាមនុស្សស្លើតស្លក់ចង់ងាប់កំពូលមនុស្សល្ងង់រៀនអីក៏មិនចេះ តែសំណាងបានវាយគ្នាយោងធ្វើអោយអ្នកនៅទីនោះខ្លាចរញើតនឹងគេ។

"លោកពូនិយាយជាការពិត គូមីនគឺ--!" ស្ងាត់សុខៗមិនចង់ទេនាយស៊ុងវ៉ុននេះចេះមកលូកមាត់បូរបាច់ទៀតហើយ។ តែក៏មិនបានប៉ុន្មានម៉ាត់ផងត្រូវកម្លោះសង្ហារទាំងពីរនាក់បងប្អូននិយាយកាត់មុនដដែល÷

"ជីមីន! គេគឺជាជីមីន! យល់បាន?" សម្លេងបែបសង្កត់ធ្ងន់បញ្ជាក់ឈ្មោះម្ដងហើយផ្ទួនបញ្ជាក់ម្ដងទៀតដើម្បីអោយនាយកម្លោះស៊ុងវ៉ុនចាំអោយបានច្បាស់។

"ហ្ហៃ..! អានេះគូមីននិងជីមីន ពួកគេទាំងពីរប្អូនឯងដូចតាគ្នាតើហី!" ស៊ុងវ៉ុន ហួសចិត្តជាខ្លាំងមិននឹកស្មានថាបងប្អូនជីដូនមួយនាយជាមនុស្សប្រភេទយ៉ាប់អស់និយាយយ៉ាងនេះសោះ។

".....!" ស្ងាត់! គ្មានអ្នកណានិយាយតបតតែដោយឡែកកែវភ្នែកកំពុងបាញ់សម្លក់សម្លឹងនាយស៊ុងវ៉ុនលឹងថ្លែរ។ ចំណែកអ្នកដែលត្រូវគេសម្លក់នោះឃើញសត្វតោទាំងពីរកំពុងចង់ខាំត្របាក់នាយដូចគូរសត្រូវយ៉ាងដូច្នោះនាយអង្គុយរៀបរឹកអោយហំហានបន្ដិចទើបបង្វែរប្រធានបទនិយាយ។

"ថ្ងៃនោះយើងឃើញគេអាចទាំង....!" ស៊ុងវ៉ុន ចាប់និយាយដោយមិនចង់ត្រូវមាត់ពួកល្បងធំស្ដីអោយនាយដូចមុនទាន់÷

+ជើងភ្នំក្បែរជ្រោះ!!

មនុស្សពីរនាក់ដែលយើងអាចស្គាល់ថាជានាយស៊ុងវ៉ុននិងកម្លោះតូចជីមីនក្រោយពីបានរត់គេចចេញពីក្រុមបិទមុខនោះមក។ ពួកគេទាំងពីរនាក់ក៏រត់រហូតមកដល់ផ្លូវទល់មួយដែលជាកន្លែងមានជ្រោះមានកម្ពស់ខ្ពស់ហើយជ្រៅ តាមការប៉ាន់ស្មានពីជម្រៅ ប្រសិនជាមានមនុស្សបានធ្លាក់ចូលទៅប្រហែលគ្មានជីវិតត្រឡប់មកវិញនោះឡើយ។

"ហាសហាៗ...! មិនរត់ទៀតទៅ មិចមិនរត់ទៅ! ហ៉ឹស..! ចាំមើលពួកឯងនឹងរត់ទៅណាបានទៀតម្ដងនេះ!" បុរសដែលមានស្នាមសាក់ជាមេគេពេលរត់មកដល់ផ្លូវឡើងមកលើដែលកំពុងមានស៊ុងវ៉ុននិងជីមីនឈរក្បែរជ្រោះនោះគេក៏សើចយ៉ាងសប្បាយចិត្តពេលដឹងថាពួកគេអស់ផ្លូវនឹងរត់គេច។

"គូមីន! ប្អូនកុំខ្លាច...បងប្រុសម្នាក់នេះនឹងមិនអោយពួកវាមកធ្វើស្អីឯងបានទេ!" ទោះក្នុងចិត្តមានការភ័យព្រួញបន្ដិចបន្ដួចតែប្រុសដើមទ្រូងប្រាំហត្ថដូចស៊ុងវ៉ុននេះក៏មិនមែនខ្លាចស្លាប់ដែរ នាយទាញជីមីនអោយមកឈរខាងក្រោយខ្នងនាយទាំងទឹកមុខមាំសម្លឹងមើលពួកនោះដោយភាពជាបុរស។

"បងប្រុសចេះវាយគ្នាទេ ឬក៏ចេះបាញ់កាំភ្លើងអីបែបនឹង!" ជីមីន អើតក្បាលចេញពីក្រោយខ្នងស៊ុងវ៉ុនសួរទាំងជំហានឈានថយក្រោយទាំងពីរនាក់ដោយសារពួកឃាតករមិនស្គាល់មុខនោះចេះតែបោះជំហានដើរមករកពួកគេជារើយៗ។

"មិនចេះទេ! បងមិនដែលរៀន! រាល់ថ្ងៃចេះតែលោតវាយបាល់ទះបញ្ជូលសំណាញ់ប៉ុណ្ណោះ! តែយ៉ាងណាបងនឹងការពារឯងពីពួកវាអោយបាន! បងប្រាកដជាអាចធ្វើបាន ជឿបង" ស៊ុងវ៉ុន ឆ្លើយតែមាត់ទាំងជំហានខំឈានថយក្រោយទាំងស្ម័គ្រចិត្តក្នុងការ ការពារប្អូនប្រុសម្នាក់នេះគ្រប់ពេល បើសិនជាពួកវាហ៊ានមកចាប់យកអាល្អិតប្អូននាយយកទៅ។

"បងប្រុសដូចជាសុភាពបុរសពេកហើយ! ខ្ញុំពិតជាអរគុណសម្រាប់ការជួយ!" ពួកគេបង្អាក់ជំហានក្រោយពួកនោះឈប់ដើរមកមុខទៀត។ ជីមីនដៃចាប់ខ្ញាំជាយអាវនាយស៊ុងវ៉ុនជាប់ដោយមិនភ្លេចលើកសរសើរអ្នកចំពោះមុខឡើយ គាត់ពិតជាអស្ចារ្យខ្លាំងណាស់ទោះមិនចេះវាយគ្នាមែនតែសុខចិត្តឈរពាំងដើម្បីការពារគេទាំងមនុស្សទើបនឹងបានស្គាល់គ្នាលើកដំបូង។

ផាំង!!

"នៅសារសងគ្នាយូរទៀតទេ? យើងរមាស់ដៃចង់សម្លាប់មនុស្សណាស់! ពួកឯងចូលទៅចាប់មកនៅឈរធ្មឹងដល់ណាទៀត" បាញ់មួយគ្រាប់ទៅលើមេឃជាការពញ្ញាក់អារម្មណ៍។ មុនបញ្ជាអោយកូនចៅចូលទៅចាប់យកមនុស្សដែលពួកគេត្រូវការ។

"កុំចូលមកអោយសោះ" ស៊ុងវ៉ុន ឃាំងដៃអោយជីមីននៅពីក្រោយខ្នងដោយនាយនិយាយឃាត់ពួកនោះទាំងដែលគ្មានអ្វីមួយមកការពារខ្លួនបន្ដិចសោះ សរុបរួមមានតែបាតដៃទទេ។

ឌឹប!!~ព្រូស!!

មិនទាន់ដឹងអីផងនាយស៊ុងវ៉ុនត្រូវដួលអស់ជំហរទៅនឹងដីដោយពួកនោះចាប់ទាញនាយគ្រវាសចេញទៅម្ខាងរួចចូលទៅចាប់ជីមីន។

"លែងយើងភ្លេម យើងប្រាប់ថាអោយលែង!" ជីមីន រមិចរមូលខំប្រឹងរើចេញពីការចាប់របស់ពួកនោះដែលពួកវាមានគ្នាវាពីរនាក់ចាប់ដៃគេទាំងសងខាង។

"ពួកឯងឆាប់លែងគេភ្លេម!" ស៊ុងវ៉ុន ស្រែកមួយទំហឹងប្រាប់អោយពួកអស់នោះលែងប្អូនប្រុសរបស់នាយទាំងដែលខ្លួននាយផ្ទាល់យោងអាត្មាក្រោកស្ទើរតែមិនចង់រួចមិនដឹងថាពួកនេះកម្លាំងធ្វើមកពីស្អីទេ ក្រវាសនាយតែបន្ដិចនាយចង់វិលខួរខ្ញាល់។ តែសូមបញ្ជាក់នោះក៏មកពីថ្មទេ ពួកនឹងដូចខ្វះកន្លែងច្រានអោយនាយដួលចេះមករុញអោយដួលកណ្ដាលដុំថ្មទៅកើតឈឺសឹងស្លាប់ទៅហើយក្បាលហូរឈាមទៀត។

"ហ៉ឹស.! អាកម្លោះទៅងាប់ទៅ" ស្របនឹងសម្ដីបងធំដែលជាមេគេបានលើកកាំភ្លើងតម្រង់មករកនាយស៊ុងវ៉ុនទាំងទឹកមុខញញឹម។ តែពេលរៀបនឹងបាញ់ស៊ុងវ៉ុនទៅហើយខណៈនោះក៏÷

ផាំងៗ!!~ព្រូងៗ!!

"អឹក..! / ហ្អា..!" បុរសពីរនាក់ដែលជាអ្នកចាប់ជីមីនត្រូវដួលទៅនឹងដីភ្លេមៗមួយអស់ចំហរព្រមជាមួយនឹងសម្រែកស្រែក ដោយភាពឈឺចាប់។ បន្ទាប់ពីជីមីនបានចាប់ទាញកាំភ្លើងខ្លី ពីពួកគេបានបាញ់ទៅលើស្មាម្នាក់ នឹងលើជើងម្នាក់យ៉ាងត្រង់ដៃបំផុតមិនអោយខុស។ រួចទើបជីមីនបោះជើងរត់ទៅទាញនាយស៊ុងវ៉ុនដែលឈរបើកភ្នែកធំៗដូចមនុស្សភ្ញាក់ផ្អើលនោះលោតចូលទៅក្នុងជ្រោះទាំងមិនស្ទាក់ស្ទើរក្នុងការលោត។

"ហ្ហើយ....! ពួកវាហ៊ានដល់ថ្នាក់នេះ!" បងធំរួមទាំងកូនចៅពីរនាក់រត់មកមើលមាត់ជ្រោះយ៉ាងលឿន ចាប់និយាយព្រមទាំងមានការនឹកស្មានមិនដល់។ នេះពួកគេហ៊ានខ្លាំងដល់ម្ល៉ឹងឬ? ចំជាស៊ូស្លាប់ក្នុងជ្រោះក៏មិនស៊ូស្លាប់ក្នុងគ្រាប់កាំភ្លើងមែន សុំសរសើរ។

"ល្បង! ល្បងគិតថាពួកវារស់អត់ បើជ្រោះជ្រៅល្មមម៉ាធ្លាក់ទៅបាក់ឆ្អឹងងាប់បានដែរ!" កូនចៅម្នាក់ងាកមកសួរបងធំទាំងអើតមើលជ្រោះក្នុងសភាពព្រឺឆ្អឹងខ្នង។

"បើចឹងដឹង ឯងមិនសាកលោតមើល!" មេបងធំឆ្លើយទាំងសម្លក់មុខកូនចៅថ្លែរ កូនចៅមួយនេះសួរនឹងធ្វើប៉ិនខ្លួនដឹងចឹង។ បើថាចង់ដឹងណាស់មិនលោតទៅតាមទៅដឹងហៃ ហើយថែមទាំងបានដឹងច្បាស់ទៀតផង។

"ហិហិ! ខ្ញុំមិនហ៊ានទេ! ល្បងគិតចង់ធ្វើយ៉ាងមិចបន្ដ ចំពោះរឿងមួយនេះ?" កូនចៅដែលសួរមិញនេះឮហើយបានត្រឹមឈរសើចញឹមៗបន្ដិចទើបប្ដូរប្រធានសួរបន្ដ។ ណាមួយមនុស្សដែលចៅហ្វាយពួកគេបញ្ជាអោយមកសម្លាប់ពេលនេះគឺលោតទម្លាក់ជ្រោះបាត់ទៅហើយ។ ពេលត្រឡប់ទៅវិញបើចៅហ្វាយសួរ ល្បងធំពួកគេគិតនឹងឆ្លើយប្រាប់គាត់ថាយ៉ាងម៉េច?

"ជ្រោះជ្រៅយ៉ាងនេះ ទោះជាពួកវាចង់រស់ក៏មិនអាចទៅរួចដែរ បើចៅហ្វាយសួរប្រាប់គាត់តាមនឹងទៅ! ពួកឯងតោះទៅវិញ!" មេបងធំ ស្រដីប្រាប់កូនចៅទាំងមុខមាំ រួចងាកសម្លឹងមើលទៅខាងក្រោមជ្រោះជាលើកចុងក្រោយសឹមបបួលកូនចៅអោយត្រឡប់ទៅវិញ។

"បាទល្បង! ហើយចុះអាពីរនាក់នេះគិតយ៉ាងមិចជាមួយពួកវាល្បង?" កូនចៅទាំងពីរឆ្លើយព្រមគ្នា តែមេបងធំងាកក្រោយដើរបោះជំហានបានមិនដល់បីជំហានផងកំពូលលោកកូនចៅម្នាក់ទៀតចាប់ សួរឡើងបែបលក្ខណៈល្ងង់រកលេខដាក់អោយគ្មាន។ ជាមួយកែវភ្នែកសម្លឹងមើលគ្នាគេពីរនាក់ដែលកំពុងដេកដួលនឹងដី ស្រែកឈឺអៃយួយៗនោះទាំងក្ដីអាណិត។

"គ្រាពួកវាមកសួរភ្លើរៗ! យី..! អាអស់នេះ!" ស្ដីអោយបែបកាច ដៀលបែបមាំ។

++++

ត្រឡប់មកបច្ចុប្បន្នវិញនៅក្នុងគ្រួសារត្រកូលផាក ពេលនេះស្ទើរតែរគោះរគើ របើកដំបូលភូមិគ្រឹះ ព្រោះតែសម្រែកដូចសត្វរាជសីរបស់អ្នកកម្លោះណាមជូន÷

"ថាមិចលោតជ្រោះ! ហើយចុះម៉េចក៏ឯងនៅរស់បាន! ជ្រោះជ្រៅប៉ុណ្ណឹងហើយអត់ងាប់ទៀត??" បន្លឺសួរទាំងតុកស្លុត ភ្ញាក់ផ្អើលណាស់ ភ្ញាក់បែបកំពុងដាក់ទំនាយអោយនាយស៊ុងវ៉ុនយ៉ាងចឹង។ នេះនាយពិតជាបុរសដែលប្រពៃកម្ររកបានលើលោកមែន។ អែមដឹបេះ ម៉ាយ ប្រាដឺ ណាមជូន ស៊ូ ដឹ មាត់ ចង្រៃយ៍។

"អានេះ! កំពុងដាក់ទំនាយយើងមែន?" ស៊ុងវ៉ុន គ្រាន់តែណាមជូននិយាយចប់ភ្លេម នាយរហ័សងាកមកសម្លក់មុខណាមជូនយ៉ាងលឿនស្លែវ។ ភ្ញាក់ផ្អើលរបៀបនេះសមតែទទួលបានកាដូរស៉ីរន្ទះបាតជើងទើបបានសមនឹងតម្លៃ។

"អើ...! ដាក់ទំនាយ!" សម្ដីចេញពីក្រអូមមាត់នាយណាមជូនមកលឹងធូររហុ៊យដូចគ្មានទើសនរណាម្នាក់។ ចាប់អោយអ្នកកម្លោះស៊ុងវ៉ុនកាន់តែបើកភ្នែកសម្លក់មុខនាយលើសដើមដូចចង់លោតមកសង្គប់នាយទាំងរស់ដូចសត្វខ្លាចាប់សង្គប់មនុស្ស បើសិនជាអាច។

"អាមាត់អត់គម្រប គ្របមិនជិត!" ទោះខឹងតែក៏មិនអាចធ្វើស្អីគេបានព្រោះមានចាស់ៗនៅទីនេះដែរ។ ទើបបានត្រឹមជេរប្រទិចទាំងលួចគុំក្នុងចិត្ត ចាំមើលថ្ងៃណាមួយកុំអោយដល់វេននាយអោយសោះ មិនអញ្ចឹងតែដឹងតែស្លាប់មិនខានឡើយ លោកបងជីដូនមួយ។

"កាលនោះឯងរួចខ្លួនមកបានយ៉ាងម៉េច?" លើកនេះហូស៊ុកជាអ្នកសួរម្ដង គឺថាសួរទាំងចង់ដឹងដល់ថ្នាក់អង្គុយចាំស្ដាប់យ៉ាងស្ងៀម។ តែចម្លើយមិនទាន់បានផ្ដល់អោយផង សូរសម្លេងខោសកញ្ញ៉របានឆ្លើយជំនួសមុន÷

ផូស!!

"អួយ៎...! បងប្រុសធំមិចមកខោកក្បាលខ្ញុំចឹង?" ហូស៊ុក យកដៃមកអង្អែលកណ្ដាលក្បាលយ៉ាងលឿនទាំងញូចមាត់ឈឺ សួរទាំងមុខស្អុយប៉ែរ ដូចអ្នកស្រុកផ្សងសំណាងសុំលាបខុសឆ្នាំ។

"អ្ហែងអត់លឺវានិយាយទេឬ! ថាវាលោតទម្លាក់ពីលើជ្រោះ!! ទោះបីជាអាពួកនោះចង់តាមក៏ពួកវាមិនហ៊ានលោតទម្លាក់ជ្រោះមកតាមដែរ! អាណាទៅភ្លើរយកជីវិតមកប្រថុយ ព្រោះចង់រកមនុស្សពីរនាក់ចឹងនោះ" ណាមជូន លើកយកហេតុផលមកនិយាយទាំងបាញ់កែវភ្នែកកាចសម្លក់ប្អូនប្រុស ឆ្លើយជំនួសស៊ុងវ៉ុនទាំងគ្មានភាពទាក់ទើរក្នុងចិត្តព្រោះនេះជាអ្វីដែលនាយគិតយល់ពីហូស៊ុកចង់សួរនាយស៊ុងវ៉ុន។

"អើយអញ...! ខ្ញុំសួរចង់បានន័យថាពេលដែលលោតទម្លាក់ជ្រោះនោះពួកគេទាំងពីរនាក់រួចផុតពីរការស្លាប់បានយ៉ាងម៉េចបើជ្រោះជ្រៅម្ល៉ឹង! តើបងប្រុសធំយល់ឬអត់?" ហូស៊ុក ហួសចិត្តមិនស្ទើរទេចំពោះអ្នកជាបងប្រុស ខំតែគិតថានាយនិយាយអីខុស បានបងប្រុសមកខោសក្បាលគេយកបែបនេះ តែដល់ស្ដាប់ឮពេញៗត្រចៀកសងខាងហើយនាយចង់សន្លប់អង្គុយ។

"អើរ.! មកពីអ្ហែងសួរមិនច្បាស់ធ្វើស្អី!" ណាមជូន មិនសុំទោសប្អូនហើយនៅបានសម្ដីផ្ចាញ់យល់ថាខ្លួនឯងត្រូវទៀត ចំជាកំពូលបងប្រុសដ៏ល្អមានតែមួយគ្មានពីរមែន។ ចំណែកឯចាស់ៗវិញអង្គុយស្ដាប់ទាំងញញឹមគ្រវីក្បាលហួសចិត្តប៉ុណ្ណោះ ពួកគាត់ខ្ជិលលូកមាត់កាត់សម្ដីក្មេងៗនិយាយគ្នាណាស់។

"ប៉ុណ្ណឹងហើយអត់ច្បាស់ទៀត!! លឺគេសរសើរពេញៗមាត់ថាហ្យុងនេះមានIQរហូតដល់១៤៨ ពេលនេះគួរតែប្ដូរIQមកត្រឹម៤៨ វិញទើបបានវាត្រូវច្រើនជាង!" អ្នកកម្លោះរូបសង្ហារចាងកាងលូកមាត់បោះសម្ដីមួយឃ្លាមកពីកន្លែងអង្គុយជួយផ្ចាញ់សម្ដីឌឺជួសឱ្យមិត្ត ក្រោយពីឮណាមជូននិយាយដូចមិនដឹងកំហុសបែបនេះ នាយស្ដាប់ឮហើយសែនគ្រឺតក្ដៅក្រហាយជំនួស។

"ចាងកាង! អ្ហែងកំពុងដៀមដាមអញ?" ថាកុំចង់តមាត់ឈ្លោះប្រកែកជាមួយកម្លោះរូបនេះអោយសោះ ឥឡូវឃើញអត់ ចាងកាងប្រហែលជាមិនរស់ទេលើកនឹងមើលទៅ។ មើលតែមុខក៏ដឹងថាអាប៉ិនាយនឹងកាចប៉ប៉ុណ្ណា តែដល់នាយធ្វើមុខក្រញ៉ងក្រញ៉ូវអញ្ចឹងទៅរឹតតែសង្ហារលើសដើមមុខដូចជាបុរសក្នុងក្ដីសុបិន្ដអ្នកអានចឹង។ ដូចបេះដាក់បោះពុម្ពគ្នាតែមួយ។

"ហិហិ! លោរលេងតើហ្យុង! ប្រញាប់តែខឹង" ចាងកាង ធ្វើមុខញឹមៗដូចមនុស្សខុសប្រក្រតី ភ្នែកបើកម៉ក់ៗដាក់ល្បងមុខកាចពីចម្ងាយ។

"អឺ..! អោយប្រាកដតែថាលេង!"

To be Continued ✍️💯


Continue Reading

You'll Also Like

120K 5.6K 63
αž αŸαžαž»αžαŸ‚αžŸαŸ’αžšαž‘αžΆαž‰αŸ‹αž”αž„αžŸαŸ’αžšαžΈαžŸαž»αžαž…αž·αžαŸ’αžαž˜αž€αž”αž˜αŸ’αžšαžΈαž˜αŸ‰αžΆαž αŸ’αžœαŸ€αžŠαŸ‚αžšαž˜αžΆαž“αž…αž·αžαŸ’αžαžƒαŸ„αžƒαŸ…αž…αŸ†αž“αž½αžŸαž”αž„αžŸαŸ’αžšαžΈαžŠαŸ„αž™αžŠαžΉαž„αž αžΎαž™αžαžΆαž“αž·αž„αž˜αžΆαž“αžšαžΏαž„αž’αŸ’αžœαžΈαž€αžΎαžαž‘αžΎαž„αž€αŸαž”αŸ‰αž»αž“αŸ’αžαŸ‚αžŠαŸ‚αžšαž’αŸ’αžœαžΎαžŠαžΎαž˜αŸ’αž”αžΈαž”αž„αžŸαŸ’αžšαžΈαŸ”αžαžΎαž“αž·αž„αž˜αžΆαž“αžšαžΏαž„αž’αŸ’αžœαžΈαž”αž“αŸ’αž‘αžΆαž”αŸ‹αž–...
315K 21.6K 56
αž”αž„αž˜αž·αž“αž’αŸ’αžœαžΎαž’αŸ„αž™αž’αžΌαž“αžŸαŸ’αžšαž›αžΆαž‰αŸ‹αž”αž„αž‘αŸ αžαŸ‚αž”αž„αž“αžΉαž„αž’αŸ’αžœαžΎαž’αŸ„αž™αž’αžΌαž“αžšαžŸαŸ‹αžαŸ’αžœαŸ‡αž”αž„αž˜αž·αž“αž”αžΆαž“ - αž‡αž»αž„αž αŸ’αž‚αž»αž€
97.6K 4.3K 16
αžαŸ’αžšαž€αžΌαž›αž˜αžΈαž“ αž’αŸ’αž“αž€αžŽαžΆαž›αžΊαž αžΎαž™αž€αŸαžαŸ’αž›αžΆαž…αžšαž’αžΆαžš αž™αž€αž”αŸ’αžšαž–αž“αŸ’αž’αž‡αžΆαžŸαžΆαž…αŸ‹αžˆαžΆαž˜αžαŸ’αž›αž½αž“αž–αŸ’αžšαŸ„αŸ‡αž…αŸ’αž”αžΆαž”αŸ‹αž‚αŸ’αžšαž½αžŸαžΆαžš αžŠαŸαž€αŸ†αžŽαžΆαž… ❀️‍πŸ”₯ αž˜αžΈαž“ αž™αŸ‰αž»αž“αž αŸ’αž‚αžΈ & αž•αžΆαž€ αž‡αžΈαž˜αžΈαž“ αž˜αžΈαž“ αž‡αž»αž„αž αŸ’αž‚αž»αž€ & αž˜αžΈαž“ αžαŸαž™αŸ‰αž»αž„ αž“αž·αž–αž“αŸ’αž’αžŠαŸ„...
162K 11.9K 43
αžαžΎαž˜αžΆαž“αž‘αŸαžŸαŸ’αž“αŸαž αžΆαžŠαŸ‚αž›αžŸαŸ’αžšαž‘αžΆαž‰αŸ‹αž˜αž·αž“αžŸαŸ’αžαž·αžαž“αŸ…αž›αžΎαž‘αžΉαž€αž›αž»αž™αž“αž·αž„αž˜αž»αžαž˜αžΆαžαŸ‹αžŠαŸ‚αž›αž“αŸ„αŸ‡? Β«αž’αž‚αž»αžŽαž”αž„αžŠαŸ‚αž›αžŸαŸ’αžšαž‘αžΆαž‰αŸ‹αž’αžΌαž“αž‡αžΆαž’αžΌαž“Β» Β«αž”αž„αž€αŸαž’αž‚αž»αžŽαž’αžΌαž“αžŠαžΌαž…αž‚αŸ’αž“αžΆαžŠαŸ‚αž›αžŸαŸ’αžšαž‘αžΆαž‰αŸ‹αž”αž„αž‘αžΆαŸ†αž„αž”αž„αž˜αž·αž“αž˜αžΆαž“αž’αŸ’αžœαžΈαž‘αžΆαŸ†αž„αž’αžŸαŸ‹αž’αž‚αž»αžŽαžŠαŸ‚αž›αž…αžΌ...