แžšแžฟแž„ ๐ŸŒบ!!แžขแŸ†แžŽแžถแž…แžŸแŸ’แž“แŸแž แŸแžšแž”แžŸแŸ‹แž˜แŸ‰แžถแž แŸ’แžœ...

De Haw_kimyung

9.2K 1.1K 253

แžšแžฟแž„ ๐ŸŒบ!!แžขแŸ†แžŽแžถแž…แžŸแŸ’แž“แŸแž แŸแžšแž”แžŸแŸ‹แž˜แŸ‰แžถแž แŸ’แžœแŸ€!!๐ŸŒบ (แžœแž‚แŸ’แž‚แŸข) แž€แžถแžšแžšแž„แž…แžถแŸ†แž‘แžถแŸ†แž„แž‚แŸ’แž˜แžถแž“แž€แŸ’แžŠแžธแžŸแž„แŸ’แžƒแžนแž˜แžขแžŸแŸ‹แž‡แžถแž…แŸ’แžšแžพแž“แž†แŸ’แž“แžถแŸ† แž”แŸ‰แžปแž“แŸ’แžแŸ‚แž“แŸ„แŸ‡แž€แŸแž˜แž€แž–แžธแž–แžถแž€แŸ’แž™แž˜แžฝ... Mais

๐ŸŒผ!!แž€แž˜แŸ’แž›แŸ„แŸ‡แžแžผแž…แžขแž—แžทแž‡แž“แžกแžบแž€แžบ!!๐ŸŒผ (แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸก ; แž•แŸ’แžŠแžพแž˜แžšแžฟแž„!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸข ; แž•แžถแž€ แž‡แžธแž˜แžธแž“!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸฃ ; แž™แŸ‰แžผแž“แž แŸ’แž‚แžธ แž˜แžธแž“แž‚แŸ’แžšแžธแžŸแŸแžŸแŸ’แžแžถแž›แŸ‹!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸค ; แž‚แŸแž‡แžถแž˜แžทแžแŸ’แžแžแŸ’แž‰แžปแŸ†!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸฅ ; GameแžŸแŸ’แž›แžถแž”แŸ‹แžšแžŸแŸ‹?
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸฆ ; แž…แžถแžแŸ‹แž€แžถแžšแž™แŸ‰แžถแž„แž˜แŸ‰แŸแž…?
(แžœแž‚แŸ’แž‚แŸกแž…แž”แŸ‹) แž—แžถแž‚แŸง ; แž™แžพแž„แžŸแŸ’แžšแžกแžถแž‰แŸ‹แžขแŸ‚แž„!
แžŸแŸ†แžŽแžฝแžš?โœ๏ธ๐Ÿ’ฏ
แžŠแŸ†แžŽแžนแž„๐Ÿ—ž๏ธโœ๏ธ
๐ŸŒบ!!แžขแŸ†แžŽแžถแž…แžŸแŸ’แž“แŸแž แŸแžšแž”แžŸแŸ‹แž˜แŸ‰แžถแž แŸ’แžœแŸ€!!๐ŸŒบ (แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸก ; แž•แŸ’แžŠแžพแž˜แžšแžฟแž„!
แžŸแžถแžšแžŠแž›แŸ‹แž˜แžทแžแŸ’แžแžขแŸ’แž“แž€แžขแžถแž“๐Ÿฅ€๐Ÿ’ฏ
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸข ; แž‚แŸแž‡แžถแžขแŸ’แž“แž€แžŽแžถแž˜แŸ‰แžถแž€แŸ‹?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฃ ; แžŸแž˜แŸ’แžŠแŸ‚แž„แžŸแŸ€แž€?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸค ; แž˜แžธแž“! แžแžพแž‡แžถแž˜แžธแž“แž˜แŸ‚แž“แž‘แŸ?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฅ ; แž‚แŸแž‡แžถแž€แžผแž“แž”แŸ’แžšแžปแžŸแž–แŸ…แžšแž”แžŸแŸ‹แž–แžผ!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฆ ; แž–แžผแž‡แžœแž„แŸ’แžŸแžŸแž˜แŸ’แž–แŸแž“แŸ’แž’แž”แž€แŸ’แžŸแžฅแž“แŸ’แžšแŸ’แž‘แžธ!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸง ; แž€แžผแž“แž—แŸ’แž›แŸ„แŸ‡!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸจ ; แžแžพแž‡แžถแžŸแŸ’แž“แžถแž˜แžขแŸ’แžœแžธแž›แŸ„แž€แž”แŸ‰แžถ?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸ  ; แž–แžฝแž€แžฏแž„แž‚แžบแž‡แžถแžขแŸ’แž“แž€แžŽแžถ?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸก ; แžแžถแž˜แžทแž…แž›แŸ„แžแž‡แŸ’แžšแŸ„แŸ‡!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸข ; GPS?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸฃ ; แž”แžถแžแŸ‹แž€แžถแžšแž…แž„แž…แžถแŸ†!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸค ; แž”แŸ’แžšแžปแžŸแžŸแŸ’แžขแžธแž…แŸแŸ‡แžšแŸ†แžขแžฝแž™!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸฅ ; แž–แžถแž€แŸ’แž™แžŸแŸ’แž›แŸ„แž€!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸฆ ; แžŸแŸ’แžŠแžถแž”แŸ‹แž”แž„แŸ’แž‚แžถแž”แŸ‹!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸง ; แž˜แž“แžปแžŸแŸ’แžŸแžŸแž˜แŸ’แžขแžปแž™!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸจ ; แž‚แŸแž“แŸ…แžแŸ‚แžŠแžผแž…แžŠแžพแž˜!

(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฉ ; แž แžพแž™แž”แž“แŸ’แž‘แžถแž”แŸ‹แž˜แž€แž‘แŸ€แž!

180 30 0
De Haw_kimyung

គ្រប់បែបគ្រប់យ៉ាង បញ្ហាជាច្រើនក្នុងលោកសុទ្ធតែអាចកើតមានឡើងគ្រប់ពេលគ្រប់វេលាហើយវាក៏មិនអាចកំណត់ប្រាប់យើងអោយដឹងទុកមុនដូចគ្នា។ ប៉ុន្តែអីដែលយើងអាចដឹងមុនបាននោះគឺរឿងដែលកើតមាន វាតែងតែមានហេតុហើយនឹងផល បញ្ហាតែងតែមានអ្នកចងក៏តែងតែមានអ្នកស្រាយ។

មិនថាយ៉ូនហ្គីឬក៏មិត្តភក្ដិគេទេពេលនេះដូចតោចូលក្នុងខ្លួនយ៉ាងអញ្ចឹងសម្លឹងមើលនាយសង្ហារថ្ពាល់ខួចញញឹមឌឺដងដាក់ពួកគេនោះឥតព្រិច។

ពេលនេះកុំថាឡើយតែខាំមាត់គ្រឺតជើងធ្មេញនឹងនាយមុខឌឺចំពោះមុខសូម្បីតែចង់ហក់ទៅដាល់ក៏ក្រុមយ៉ូនហ្គីចង់ណាស់ដែរ។ ឌឺប្រាំបួនបែបនេះសមតែបានស៉ីកណ្ដាប់ដៃអីនឹងបានត្រូវ គ្រាន់តែនឹកគិតស្រមៃរូបភាពពេលនោះមិនដឹងមុខអាគាត់នឹងល្អមើលយ៉ាងណាទេណ៎? អួយអំភើបចង់ឃើញឆាប់ៗដល់ហើយ។

ទាស់តែម៉្យាងទីនេះក៏មានមនុស្សចាស់នៅជាមួយដែរ ម្ល៉េះខំអីនាយមុខសង្ហារម្នាក់នេះបានខ្ចប់នៅនឹងកន្លែងរបស់ក្រុមនាយក្រាស់យ៉ូនហ្គីបាត់ទៅហើយមិនចេះទុកចាំយូរឡើយកំពុងគុំរកមុខស្រាប់ផង។

"តាមពិតគឺជាឯង...អាស៊ុងវ៉ុន!" នាយជុងគុកដែលអង្គុយនៅម្ខាងនោះហើបមាត់និយាយដោយភាពនឹកស្មានមិនដល់ថាអ្នកដែលកំពុងឈរនៅទីនេះគឺជាសត្រូវរបស់ពួកនាយកាលពីនៅរៀនសោះ។

"ឯងមកធ្វើអីនៅទីនេះហើយចូលមកក្នុងផ្ទះលោកពូយើងបានយ៉ាងមិចហាស់?" ហូស៊ុក អាចថាជាមនុស្សឆាប់ឆេឆាវដល់ពេលមកជួបអ្នកមិនចង់ជួបទៀតគេចោទសួរទៅកាន់ដៃគូម្ខាងទាំងកម្រោលចូលក្នុងខ្លួនអោយតែបានឃើញមុខអាម្នាក់នេះម្ដងៗរាល់លើក។

ប្រាប់រឿងមួយទៅចុះទោះបីជានាយស៊ុងវ៉ុនម្នាក់នេះមិនបានចូលរួមផែនការក្នុងការព្រួតគ្នាមកធ្វើបាបក្រុមពួកនាយឬក៏បានរួមដៃធ្វើបាបប្អូនប្រុសរបស់គេយ៉ាងណាក៏ដោយ តែនាយគឺនៅតែជាប់ឈ្មោះពាក់ព័ន្ធនឹងរឿងនេះដដែល ព្រោះអីពួកនាយហ្សុនហាក៏ជាសមាជិកក្នុងក្រុមរបស់ស៊ុងវ៉ុន។ ដូច្នេះការមិនសងសឹកដោយការសម្លាប់យកជីវិតនាយស៊ុងវ៉ុនចាត់ទុកថាពួកនាយមានចិត្តពេកណាស់ទៅហើយ។

ប៉ុន្តែអីដែលក្រុមយ៉ូនហ្គីឆ្ងល់នោះ ហេតុអីនាយស៊ុងវ៉ុនមកជាន់ទីនេះទាំងដែលគេគ្មានសូម្បីសាច់ញាតិម្នាក់ដែលមករស់នៅក្នុងតំបន់មួយនេះឡើយ?

"តាមទ្វារ! ហើយថីយើងចូលមកផ្ទះប៉ាម៉ាក់របស់យើងមិនបាន?" ស៊ុងវ៉ុន និយាយសួរទាំងលើកចិញ្ចើមម្ខាងរបៀបផ្ចាញ់ផ្ចាលទៅអ្នកខាងនោះ។ ត្រូវហើយនាយមកផ្ទះលោកប៉ាអ្នកម៉ាក់របស់នាយមិនបានឬ? ណាមួយទ្វារមិនបានបិទឯណារឿងអីចូលមកមិនបាន។

"ឯងចង់បានន័យថា..!" ហូស៊ុក សួរបែបបង្អូសសម្លេងចាំស្ដាប់ចម្លើយមួយមកបញ្ជាក់អោយបានច្បាស់។ ស្អីគេផ្ទះប៉ាម៉ាក់? អាម្នាក់នេះជាកូនប្រុសលោកពូអ្នកមីងមែនទេ? វាយកអីមកគិតនឹង? កូនប្រុសពូមីងរបស់នាយឯណាមុខដូចបង្គួយឆ្លងថ្នល់អញ្ចឹងនោះ ទៅជឿស្លាប់ហើយអាមនុស្សពូកែភូត។

"ផាក ស៊ុងវ៉ុន! នេះជាឈ្មោះរបស់គេហើយក៏ត្រូវជាកូនប្រុសតែម្នាក់គត់របស់ពូ!" ចម្លើយត្រូវបានបញ្ជាក់យ៉ាងច្បាស់ៗចេញពីក្រអូមមាត់លោកម្ចាស់កាងជុងទៅកាន់ក្មួយប្រុសទាំងពីរ។ ចំណែកឯអ្នកដែលទើបនឹងបានដឹងច្បាស់ក្នុងពេលនេះរួមទាំងមិត្តភក្ដិនាំគ្នាឈរបើកភ្នែកធំៗស្ទើរមិនជឿនឹងត្រចៀករបស់ខ្លួនឯង។

ជាកូនប្រុសលោកពូអ្នកមីងអញ្ចឹងឬ? លោកអើយពួកនាយកំពុងយល់សប្ដិទេដឹងនេះ?

"ក្រែងអាម្នាក់នេះត្រកូលអាដូរ៉ាស៍?" ណាមជូន ហេតុតែឆ្ងល់នាយក៏បន្លឺជាសំណួរទាំងលើកដៃចង្អុលស៊ុងវ៉ុនចំៗមិនខ្លាចរអែងនឹងឪពុកម្ដាយរបស់នាយស៊ុងវ៉ុនកំពុងអង្គុយនឹងសាឡុងនោះអីបន្ដិច។ សំខាន់អ្វីដែលនាយឆ្ងល់នាយចង់ដឹងនាយត្រូវការសួរ។

"ហ្ហឹម.! អាដូរាស៍និងឃូរ៉ាសាគិ! ពួកកូនចាំឈ្មោះត្រកូលមួយនេះបានដែរឬទេ?" ហានគូ ក្រហឹមនៅដើមកបន្ដិចមុនស្រដីសួរទៅកាន់កូនប្រុសចង់ដឹងថាពួកគេនៅចាំនាមត្រកូលទាំងពីរនេះបានឬក៏អត់?

"គឺជាឈ្មោះនាមត្រកូលនៃអ្នកមានអំណាចខ្លាំងជាងគេក្នុងចំណោមអ្នកខ្លាំងទាំងអស់នៅប្រទេសជប៉ុន! ប៉ុន្តែ..! នេះដូចជានាមត្រកូលរបស់លោកតានិងលោកយាយទេតើ!" ណាមជូន ឆ្លើយដោយគ្មានភាពទាក់ទើរមួយម៉ាត់ ពេលនិយាយមកដល់ឃ្លាចុងក្រោយនាយរាំងបង្អាក់បន្ដិចដោយនាយបានចាំថានេះជានាមត្រកូលអ្នកណាម្នាក់។

"ត្រកូលផាកជាឈ្មោះក្រៅដែលពូក្មួយប្រើសព្វថ្ងៃនេះសូម្បីតែលោកពូគីមរបស់កូននិងប៉ាក៏ប្រើត្រកូលក្រៅដូចគ្នា! តែក្មួយស៊ុងវ៉ុនលោកយាយកូនបានសុំអោយពូក្មួយដាក់នាមត្រកូលរបស់គាត់មកប្រើ" ហានគូ ងក់ក្បាលរបៀបបានដឹងបន្ដិចទើបចាប់និយាយពន្យល់គ្រប់យ៉ាងនៅពីក្រោយទៅដល់កូនប្រុសភ្លេម។

ត្រូវហើយតាមពិតមិនថាលោកម្ចាស់ហានគូឬក៏លោកម្ចាស់កាងជុងនិងលោកម្ចាស់គីមស៊ុកទេ ពួកគាត់សុទ្ធតែត្រូវបានដាក់នាមត្រកូលក្រៅទាំងអស់ជាក់ស្ដែងចាប់តាំងពីពួកគាត់បានមករស់នៅលើទឹកដីកំណើតខាងភរិយាមកម្ល៉េះ។

"បែបនេះ! ការពិតអាម្នាក់នេះជាកូនប្រុសរបស់លោកពូនិងអ្នកមីង! អ៊ីចឹងបានន័យថាអាឯងក៏ស្គាល់ពីប្រវត្តិពួកយើងច្បាស់តាំងពីថ្ងៃដំបូងដែរ! ហេតុអីឯងមិនប្រាប់យើងអោយដឹង?" ហូស៊ុក លាន់មាត់បែបអ្នកមានភាពភ្ញាក់ផ្អើលបន្ដិចទើបនឹកឃើញសួរពាក្យមួយប្រយោគទៅកាន់នាយស៊ុងវ៉ុនដោយការមានចម្ងល់។

"អោយប្រាប់ថាយើងនេះជាបងប្អូនជាដូនមួយនឹងឯងអ៊ីចឹងឬ? ឯងមានចាំទេថ្ងៃដែលយើងបានជួបក្រុមអ្នកលេងបាល់ទះដំបូងឯងបានធ្វើស្អីខ្លះដាក់យើង?" ស៊ុងវ៉ុន មិនត្រឹមតែត្បកសំណួរទេនាយថែមទាំងចោទសួរបែបលក្ខណៈគ្រឺតនឹងចរិតក្រុមនាយហូស៊ុកនឹងតែម្ដង។ និយាយពីថាជួបពួកគេដំបូងទាន់នឹងដឹងស្អីផងចេះមកព្រួតគ្នាធ្វើបាបនាយទៅកើត នឹកឃើញពេលណាក្ដៅចិត្តពេលនោះ។

ផាក ស៊ុងវ៉ុន អាយុ២៨ឆ្នាំជាកូនប្រុសតែម្នាក់របស់លោកម្ចាស់កាងជុងនិងអ្នកស្រីអាន់យ៉ុល ហើយក៏ត្រូវជាបងប្អូនជីដូនមួយនិងណាមជូននិងហូស៊ុកដូចគ្នា។ បែបនេះខ្ញុំបានប្ដូរត្រកូលរបស់នាយស៊ុងវ៉ុនដែលបានដាក់កាលពីវគ្គ១មកជាត្រកូលផាកវិញដើម្បីទៅតាមលក្ខណៈសាច់រឿង សង្ឃឹមថាមិត្តអ្នកអាននិងមិនវ៉ល់ក្រឡាប់ចាក់ទៅចុះណា។

"មានស្អីណាស់ណា! គ្រាន់តែដាល់មាត់ឯងអោយបែកមានជាំមុខហើយនិងនិយាយគម្រាមឯងបន្ដិចបន្ដួចប៉ុណ្ណឹងសោះ!" និយាយមកលឹងហីគ្មានស្អីគួរអោយធំដុំ ធ្វើដូចគ្រាន់តែជាល្បែងកម្សាន្ដមួយពេលរបស់នាយ។ ណាមជូនអើយអត់ដឹងនាយស៊ុងវ៉ុននេះជាកូនប្រុសសំណព្វចិត្តពូមីងនាយទេអី។

"អើ..! នឹងហើយអ្នកណាទៅមានអារម្មណ៍ប្រាប់ឯង ណាមួយពួកឯងនេះវាឈ្លើយណាស់ជើងកាងប្រចាំសាលា!" អត់មិនបានទេខុសហើយនៅសម្ដីខ្លាំងដាក់នាយទៀត។

នាយសុំលាតត្រដាងរឿងមួយទៅចុះកាលនឹងនាយគ្មានបំណងចង់លេងបាល់ទះស្អីនោះឡើយ តែមកពីគុំនិងក្រុមជើងកាងដែលបានវាយនាយកាលពីថ្ងៃចូលរៀនដំបូងនឹងពេក។ នាយក៏ចង់សងសឹកដោយយកឈ្នះបែបកីឡាហើយនាយក៏បានចូលទៅក្នុងក្រុមហ្សុនហាពេលដែលពួកគេរើសអ្នកមានសមត្ថភាពធ្វើកូនក្រុមដោយកាលនិងនាយមិនបានគិតថាក្រុមហ្សុនហាជាមនុស្សបែបម៉េចនោះទេ ដឹងតែម៉្យាងគឺចង់យកឈ្នះ។

"ឯងថាអោយអ្នកណាឈ្លើយ?" ណាមជូន ក្ដៅដូចបាយពុះបន្ទាប់ពីលឺគេថាអោយនាយ។ ស៊ុងវ៉ុនថាអោយអ្នកណា? ណាមជូនគួរតែដឹងច្បាស់ខ្លួនឯងហើយណ៎។

"ថាចោល! បើរអៀសខ្លួនណាស់ក៏ទទួលយកដាក់ខ្លួនទៅ!" មួយឃ្លានេះស្រដីចប់នាយស៊ុងវ៉ុនក៏ទម្លាក់ខ្លួនទៅលើសាឡុងដ៏ទន់មួយទំហឹង។ ដោយមិនបានចាប់អារម្មណ៍ថាអ្នកខាងណោះកំពុងសម្លក់នាយបែបខ្លារខិនត្រៀមត្របាក់ចំណីនោះទេ កែវភ្នែកសត្វខ្លា។

"នេះឯង...អាស៊ុងវ៉ុន--!" បានតែកើនកំហឹងក្នុងចិត្តប៉ុណ្ណោះពាក្យដែលចង់និយាយក៏ត្រូវលេបទៅវិញដូចគ្នាបន្ទាប់ពីអ្នកស្រីអាន់យ៉ុលមានប្រសាសន៍ពាក្យដែលធ្លាប់សួរសារជាថ្មីទាំងចម្លែកក្នុងចិត្តជាពន់ពេក÷

"អា៎....! បានហើយៗ ពួកក្មួយនិងកូនធ្លាប់ជួបគ្នាពីមុនមកឬ? ទើបបានឃើញគ្នាភ្លេមឈ្លោះគ្នាយ៉ាងនេះ! មើលទៅដូចស្និតនិងគ្នាណាស់!" សម្លេងស្រទន់ប្រៀបបីដូចសារិកាកែវ តែស្ដាយណាស់ចម្លើយកូនប្រុសនិងក្មួយប្រុសបន្លឺឡើងព្រមគ្នាធ្វើអោយគាត់ភាំងមិនស្ទើរ។

"ធ្លាប់ / អត់" អ្នកទាំងពីរឆ្លើយព្រមគ្នាតែចម្លើយខុសគ្នា ណាមជូនបដិសេដ ស៊ុងវ៉ុនថាពិត។

"សម្រេចថាយ៉ាងមិចវិញ!" អាន់យ៉ុល ជ្រួញចិញ្ចើមបន្លឺសួរម្ដងទៀតព្រោះភាគីសងខាងផ្ដល់ចម្លើយអោយគាត់មិនប្រាកដមិនច្បាស់លាស់។

"ខ្ញុំមិនដែលស្គាល់គេឡើយ / ពួកខ្ញុំធ្លាប់រៀនសាលាជុំគ្នា!" ម្ដងនេះស៊ុងវ៉ុនថាទេ ណាមជូនឆ្លើយផ្សឹង។ តើមួយណាអោយពិតប្រាកដទៅលោក? មនុស្សចាស់ដូចគាត់ចង់វ៉ល់ទៅតាមក្មេងៗអស់ហើយនេះ។

"យើងមិនចង់ឈ្លោះជាមួយឯងទេ យើងចង់ដឹងថានៅថ្ងៃនោះអ្នកណាជាអ្នកតាមសម្លាប់ឯងហើយពាក់ព័ន្ធអីជាមួយប្អូនរបស់យើង!" រញ៉េរញ៉ៃពេកហូស៊ុកក៏លូកមាត់មកនិយាយបំបែកតែម្ដងទៅ ខ្ជិលនៅស្ដាប់ពួកគេទាំងពីរប្រកែកគ្នាណាស់គួរអោយធុញមែន។

ម្យ៉ាងនាយមិនមែនអ្នកមកអង្គុយចាំស្ដាប់ការឈ្លោះប្រកែកគ្នាដ៏សែនឥតប្រយោជន៍ឯណា នាយចង់ដឹងរឿងមួយគត់ទៅវិញតើ មកឈ្លោះគ្នាអីនៅទីនេះចាប់បោះទៅក្រៅផ្ទះអស់ឥឡូវ។

"បានចាត់ទុកថាយើងប្រាប់ឯងអោយដឹងការពិតទៅចុះ! ថ្ងៃនោះយើងបានដើរជួបអាល្អិតជីមីនដែលកំពុងអង្គុយលេងពូនដីខ្សាច់នៅក្រោមដើមឈើមួយក្បែរមាត់សមុទ្រតែយើងមិនដឹងថាគេគឺជាជីមីនទេ យើងដឹងត្រឹមថាគេគឺជាគូមីនប៉ុណ្ណោះ" ខ្ជិលសាំញ៉ាំច្រើនស៊ុងវ៉ុនក៏ព្រមទម្លាយរឿងរ៉ាវដែលកើតឡើងក្នុងកំឡុងពេលនោះអោយគ្រប់គ្នាស្ដាប់÷

+ក្រោមដើមឈើ!!

"អ្អេ៎! ក្មេងតូចកំពុងធ្វើអីនៅទីនេះម្នាក់ឯងនឹង" បុរសម្នាក់មានមាឌធំកម្ពស់ខ្ពស់ស្រឡះដើរមកដល់ជីមីនគេក៏បន្ទន់ជង្គង់ចុះឱនមុខសួរទៅអ្នកអង្គុយឈ្ងោកមុខលេងដៃខ្សាច់នោះទាំងសម្លេងលឹងស្រទន់។

"បាទ! ខ្ញុំកំពុងលេងពូនដៃខ្សាច់ បងប្រុសចង់លេងដែលទេ?" ជីមីន ងើបមុខមើលអ្នកសួរមកខ្លួនបន្ដិចទើបគេញញឹមតបលឹងធម្មតាដោយគេមិនបានភិតភ័យឬក៏ខ្លាចនឹងមនុស្សប្លែកមុខដូចបុរសម្នាក់នោះអីបន្ដិច។

"អរ! គឺបង..បងមិនលេងទេ! ចុះប្អូនមកទីនេះតែម្នាក់ឯងទេឬ?"គេទាញស្មារតីពីការភ្លឹសក្មេងប្រុសចំពោះមុខបានមកវិញគេក៏សួរបន្ដ។

"អត់ទេស៎! ខ្ញុំមកជាមួយបងប្រុស! ជាមួយមិត្តភក្ដិបងប្រុស! ជាមួយបងថ្លៃនិងជាមួយមិត្តរបស់ខ្ញុំ" នាយតូចឆ្លើយទាំងរាប់ដៃលើកបង្ហាញថាគេគឺមកគ្នាច្រើនមិនមែនមកតែម្នាក់ឯងទេ។ រីឯបុរសម្នាក់នោះវិញឃើញកាយក្រម៉ិចក្រម៉ើមរបស់ក្មេងប្រុសនេះហើយគេបានត្រឹមខ្ជាប់មាត់ទប់សំណើចក្នុងមាត់ប៉ុណ្ណោះ តែក្នុងចិត្តកំពុងពោលពាក្យថា÷

ក្មេងម្នាក់នេះគួរស្រឡាញ់ណាស់!

++++

"ហើយយ៉ាងម៉េចទៀត?" ណាមជូន អង្គុយចំកោងខ្នងកែងដៃសងខាងដាក់លើក្បាលជង្គង់ទាំងម្រាមដៃកាន់ក្ដោមចូលគ្នាជាប់ ដោយភ្ជាប់នៅទឹកមុខស្មើធេងជាមួយកែវភ្នែកសត្វតោកំណាចមួយគូរកំពុងបាញ់ជំរិតសួរទៅស៊ុងវ៉ុនអោយនាយនិយាយបន្ដ តោកាច។

តែសូមបញ្ជាក់ពាក្យក្នុងចិត្តដែលស៊ុងវ៉ុននិយាយពេលនោះនាយគឺមិនបាននិយាយប្រាប់អោយពួកគេបានដឹងនោះទេដោយនាយគិតទុកមុនថា បើនាយហើបមាត់ធ្លោយពាក្យមួយឃ្លានឹងចេញមកតែបន្ដិចច្បាស់ណាស់នាយប្រាកដជាបានស៉ីកណ្ដាប់ដៃជំនួសបាយពេលល្ងាចមិនខាន។

"កាលនឹងយើងមិនបានចាប់ភ្លឹកអ្វីច្រើននោះទេទៅលើពាក្យសម្ដីរបស់គេដែលនិយាយមកកាន់យើង ពីព្រោះយើងគិតថាគេមិនដែលធ្លាប់ឃើញមុខរបស់យើងម្ដងណាឡើយណាមួយយើងក៏មិនដែលបានមករស់ជួបជុំជាមួយប៉ាម៉ាក់ដែរ ហើយដែលយើងស្គាល់គូមីននោះគឺដោយសារតែលោកប៉ាតែងតែផ្ញើររូបថតរបស់គេមកអោយយើងមើលជានិច្ច!" ស៊ុនវ៉ុន ក៏បន្ដរៀបរាប់ប្រាប់តាមដំណើរហើយអ្វីដែលនាយនិយាយសុទ្ធតែជាការពិតទាំងអស់។

ដើមឡើយលោកម្ចាស់កាងជុងរាល់ពេលខលវីដេអូនិយាយជាមួយនាយម្ដងៗគឺគាត់តែងតែបើកបង្ហាញមុខគូមីនអោយនាយមើលរហូត។ តែស្ដាយណាស់ខលវីដេអូលើកណាគូមីនគេងលង់លក់រាល់តែលើកទើបធ្វើអោយគូមីនមិនស្គាល់មុខរបស់នាយ។

"អ៊ឺ..! ហើយបន្ទាប់មកទៀត!" មើលសម្ដីរបស់លោកប្រុសណាមជូនចុះ ស្ដាប់ទៅគួរអោយចង់ដាល់បែកមាត់ដល់ក។

".....! យើងក៏បានបបួលគេទៅចាប់ក្ដាម ចាប់គ្រឿងសមុទ្រនៅមាត់ច្រាំងក្បែរៗនោះតែវានៅម្ខាងពីជើងភ្នំ! ស្របពេលនោះស្រាប់តែមានជនបិទមុខមួយក្រុមមានទាំងកាន់កាំភ្លើងក្នុងដៃបានចង់បាញ់សម្លាប់ពួកយើងទាំងពីរ យើងក៏បានអូសដៃគូមីនរត់គេចខ្លួនចូលទៅក្នុងព្រៃ!" ស៊ុនវ៉ុន ងាកមុខទៅសម្លក់ណាមជូនបន្ដិចមុនចាប់និយាយបន្ដ។ គ្រឺតណាស់ហាស្អីគ្រាន់តែស្ដាប់សោះបង្ខំនោះបង្ខំមើលតែនាយនោះជាម៉ាស៉ីនបន្លឺសម្លេងតាមចិត្តរាល់ពេលមនុស្សចង់ស្ដាប់យ៉ាងចឹង។

"គេជាជីមីន មិនមែនគូមីនទេនិយាយអោយត្រូវឈ្មោះបន្ដិចទៅ!" ដល់ត្រឹមនេះហូស៊ុកជាអ្នកបង្អាក់សម្ដីម្ដងដោយបង្គាប់បញ្ជាអោយនាយស៊ុងវ៉ុននិយាយឈ្មោះប្អូនប្រុសរបស់នាយអោយត្រូវបន្ដិច បងធំរឿងច្រើន។

"ហ្ហើយ..! នែ៎..? តែពេលនោះយើងបានប្រាប់ហើយតើថាយើងគិតគេថាជាគូមីនមិនមែនជាជីមីន ឯងស្ដាប់មិនបានឬយ៉ាងមិចឯង?" ស្អីណាស់ណាទៅលោកអើយផុតពីបងចូលប្អូន។ ពួកគេគិតអីក្នុងខ្លួននេះ មើលតែនាយនឹងគឺជាគ្រឿងម៉ាស៉ីនសម្រាប់បញ្ជាទៅហើយ អានាយខំនិយាយឮលឹងក្ដែងច្បាស់ៗហើយនឹងហាថានាយកាលនឹងស្មានជីមីនថាជាគូមីន។

"អើ..! ទៅនិយាយបន្ដមក!"

[ចប់អស់វាចារ>⁠.⁠<]

To be Continued ✍️💯


Continue lendo

Vocรช tambรฉm vai gostar

172K 15.6K 30
"แ€žแ€ฐแ€€ แ€žแ€ฐแ€…แ€ญแ€™แ€บแ€ธแ€™แ€พ แ€™แ€Ÿแ€ฏแ€แ€บแ€แ€ฌ..." "..............." "แ€กแ€Ÿแ€„แ€บแ€ธ..แ€„แ€šแ€บแ€žแ€ฐแ€„แ€šแ€บแ€แ€ปแ€„แ€บแ€ธแ€œแ€ญแ€ฏแ€ทแ€•แ€ผแ€ฑแ€ฌแ€›แ€™แ€œแ€ฌแ€ธ..แ€กแ€แ€”แ€บแ€ธแ€แ€ฐแ€แ€€แ€บแ€แ€ฒแ€ทแ€–แ€ฐแ€ธแ€แ€ฒแ€ท แ€กแ€แ€”แ€บแ€ธแ€–แ€ฑแ€ฌแ€บแ€œแ€ญแ€ฏแ€ท แ€•แ€ผแ€ฑแ€ฌแ€›แ€™แ€œแ€ฌแ€ธ...แ€’แ€ซแ€™แ€พแ€™แ€Ÿแ€ฏแ€แ€บ..แ€›แ€”แ€บแ€žแ€ฐแ€แ€ฝแ€ฑแ€œแ€ญแ€ฏ...
268K 40.4K 103
แ€•แ€ผแ€”แ€บแ€žแ€ฐแ€™แ€›แ€พแ€ญแ€แ€ฑแ€ฌแ€ทแ€˜แ€ฐแ€ธแ€†แ€ญแ€ฏแ€œแ€ญแ€ฏแ€ท แ€šแ€ฐแ€•แ€ผแ€”แ€บแ€œแ€ญแ€ฏแ€€แ€บแ€•แ€ผแ€ฎ แ€Ÿแ€ฎแ€ธแ€Ÿแ€ฎแ€ธ แ€–แ€แ€บแ€•แ€ฑแ€ธแ€€แ€ผแ€•แ€ซแ€ฅแ€ฎแ€ธ
45.3K 72 15
๐Ÿค if u're not interested, don't report, just dont read!! ๐Ÿค
657K 15.7K 100
Evelyn Claire Bennett never thought this would happen to her. Not in a million years. How could something that was meant to be temporary have a las...